បោះពុម្ពឧបសម្ព័ន្ធទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 05/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 05/04/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ឧបសម្ព័ន្ធ
(A) គំរូលិខិត – លិខិតស្នើសុំបញ្ជូនកូនដើម្បីទទួលការវាយតម្លៃ
Yolanda Bleu
អាសយដ្ឋាន
ទីក្រុង រដ្ឋ លេខកូដតំបន់
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Victor Verde
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ សិស្សឈ្មោះ Max Bleu
សូមគោរពជូន លោក Verde៖
ខ្ញុំសូមបញ្ចូនកូនប្រុសរបស់ខ្ញុំឈ្មោះ Max ដើម្បីទទួលការវាយតម្លៃដើម្បីកំណត់ថា តើគាត់មានសិទ្ធិទទួលបាននូវសេវាអប់រំពិសេស និងកិច្ចគាំពារសម្រាប់សិស្សពិការឬទេ។ ការសិក្សារបស់គាត់មិនមានភាពរីកចម្រើនសោះ។ គាត់មានអាយុ 7 ឆ្នាំ ហើយបានចូលរៀននៅសាលាបឋមសិក្សា Harvey Milk (សាលាសម្រាប់កុមារ)។
(ប្រសិនបើ លោក លោកស្រីជឿជាក់ថា កូនរបស់លោក លោកស្រីមានសិទ្ធិទទួលបាននូវការអប់រំពិសេសក្នុងប្រភេទណាមួយ ជាពិសេសប្រភេទសុខភាពចុះខ្សោយ អារម្មណ៍វិបល្លាស ឬក៏ជំងឺអូទីស៊ឹម លោក លោកស្រីគួរតែនិយាយឲ្យបានជាក់លាក់អំពីបញ្ហាទាំងនេះ រួចហើយស្នើសុំឲ្យមានការវាយតម្លៃដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ការវាយតម្លៃដែលមានស្តង់ដារដើម្បីទទួលបានការអប់រំពិសេស គឺពិនិត្យមើលទៅលើពុទ្ធិ សកម្មភាពផ្លូវចិត្ត និងលទ្ធផលសិក្សា ដែលចំណុចទាំងបីនេះ គឺមិនអាចខ្វះចំណុចណាមួយឡើយ ដើម្បីកំណត់ថា សិស្សនោះស្ថិតក្នុងប្រភេទបញ្ហាណាមួយក្នុងចំណោមបញ្ហាទាំងបីខាងលើ។)
(ប្រសិនបើលោក លោកស្រីមានចំណេះដឹងឯកទេស ឬក៏ដឹងអំពីការធ្វើតេស្តណាមួយ លោក លោកស្រីអាចបន្ថែមបាន។)
ខ្ញុំសូមស្នើសុំឲ្យ Local Unified School District (មណ្ឌលរបស់លោក) ធ្វើការវាយតម្លៃលើចំណុចខាងក្រោមចំពោះកូនប្រុសរបស់ខ្ញុំ៖
(1) ការវាយតម្លៃលើផ្លូវចិត្តដើម្បីកំណត់អំពីសក្តានុពលនៃការសិក្សារបស់គាត់ ដោយប្រើប្រាស់នូវឧបករណ៍ដែលបង្កើតឡើងសម្រាប់កុមារមិនប្រាស្រ័យទាក់ទងតាមការនិយាយស្តី ដូចជា Leiter International Performance Scales (បោះពុម្ពលើកទីបី) ឬ Hiskey Nebraska Test of Learning Aptitude;
(2) ការវាយតម្លៃដោយអ្នកជំនាញផ្នែកការប្រាស្រ័យទាក់ទងមិនតាមការនិយាយស្តី។ តាមអ្វីដែលខ្ញុំដឹង មណ្ឌលមិនមានបុគ្គលិកជំនាញណាមួយនៅក្នុងវិស័យនេះឡើយ។ គេបានណែនាំខ្ញុំឲ្យទៅជួបលោកវេជ្ជបណ្ឌិត Barbara Blanco ឯកទេសខាងការប្រាស្រ័យទាក់ទងមិនតាមការនិយាយស្តី ហើយប្រសិនបើមណ្ឌលនេះមិនមានអ្នកជំនាញដែលអាចប្រៀបធៀបបាននោះទេ ខ្ញុំបាទសូមស្នើសុំឲ្យអ្នកធ្វើកិច្ចសន្យាជាមួយវេជ្ជបណ្ឌិត Blanco ដើម្បីធ្វើការវាយតម្លៃលើការប្រាស្រ័យទាក់ទងមិនតាមការនិយាយស្តីរបស់កូនប្រុសរបស់ខ្ញុំ។
(3) ការវាយតម្លៃលើការព្យាបាលមុខងារពិសេស។
រាល់សំណើសុំវាយតម្លៃបឋម លោក លោកស្រីគួរតែបញ្ចូលនូវកថាខណ្ឌមួយដែលស្នើសុំឲ្យមានការវាយតម្លៃលើកូនរបស់លោក លោកស្រី តាមបទបញ្ញត្តិនៅក្នុងផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 (ផ្នែក 504) សម្រាប់ "ស្ថានភាពពិការភាព" ណាមួយដែលត្រូវការសេវាស្នាក់នៅ និង/ឬសេវាកម្មដែលនឹងអនុញ្ញាតឲ្យកុមារទទួលបានអត្ថប្រយោជន៍ពីសេវាអប់រំរបស់រដ្ឋក្នុងកម្រិតមួយដែលសិស្សដែលគ្មានពិការភាពទទួលបាន។ (ទោះយ៉ាងណាក៏ដោយ សូមកុំយល់ព្រមជំនួសការវាយតម្លៃផ្នែក 504 ដោយការវាយតម្លៃដើម្បីទទួលបានការអប់រំពិសេស។) កថាខណ្ឌនេះមានខ្លឹមសារដូចខាងក្រោម៖
ខ្ញុំសូមស្នើសុំឲ្យកូនប្រុសខ្ញុំទទួលបានការវាយតម្លៃ អនុលោមតាមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 ដោយអនុលោមតាម 34 C.F.R. Sec. 104.35 ចំពោះតម្រូវការសេវាកម្មអប់រំណាមួយដែលតម្រូវឲ្យមានកន្លែងស្នាក់នៅ ឬក៏ការកែប្រែកម្មវិធីដែលមិនមាននៅក្នុងការអប់រំពិសេស ឬក៏ប្រសិនបើកូនរបស់ខ្ញុំមិនត្រូវបានគេរកឃើញថា មានសិទ្ធិទទួលបានការអប់រំពិសេស។ ខ្ញុំសូមស្នើផងដែរថា អ្នកសម្រុះសម្រួលផ្នែក 504 នៃ Local Unified School District ត្រូវមានវត្តមាននៅឯកិច្ចប្រជុំ IEP ដំបូងដើម្បីពិភាក្សាអំពីរាល់លទ្ធផល និងអនុសាសន៍ នៃការវាយតម្លៃផ្នែក 504។
ខ្ញុំទន្ទឹងរង់ចាំទទួលយកផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃដោយអនុលោមតាមក្រមស្ដីពីការអប់រំ ផ្នែក 56321(a). ខ្ញុំសង្ឃឹមថា ការវាយតម្លៃទាំងនេះអាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។ បន្ទាប់មក យើងអាចមានកិច្ចប្រជុំ IEP ដើម្បីពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃនិងផែនការសម្រាប់ការអប់រំបន្តរបស់ John។ ខ្ញុំសូមស្នើសុំនូវរបាយការណ៍វាយតម្លៃមួយសប្តាហ៍មុនកិច្ចប្រជុំ IEP។ សូមថ្លែងអំណរគុណ។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Yolanda Bleu
(B) គំរូលិខិត - លិខិតស្នើសុំរបាយកាណ៍អំពីលទ្ធផលសិក្សា
លោក Vena Gourdji- Hernández
អាសយដ្ឋាន
ទីក្រុង រដ្ឋ លេខកូដតំបន់
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Stephen Punonbayong
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន ទីក្រុង រដ្ឋ លេខកូដតំបន់
សូមគោរពជូនលោក Punonbayong៖
ខ្ញុំគឺជាឪពុករបស់កុមារឈ្មោះ Sanjay Gourdji-Hernández បច្ចុប្បន្នជាសិស្សថ្នាក់ទី 5 នៅសាលាបឋមសិក្សា Fred Korematsu។ កិច្ចប្រជុំ IEP គ្រោងធ្វើឡើងសម្រាប់កុមារ Sanjay នៅថ្ងៃទី7 ខែមេសា។
ខ្ញុំសូមកំណត់ពេលវេលាដើម្បីពិនិត្យឡើងវិញនូវឯកសារសិក្សារបស់កូនប្រុសខ្ញុំ (ឯកសារអប់រំពិសេស និងឯកសារបន្ថែម) នៅសាលារបស់គាត់ក្នុងរយៈពេលប្រាំថ្ងៃនៃថ្ងៃធ្វើការ ដូចមានចែងនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Secs. 49069 & 56504. ខ្ញុំសូមស្នើសុំលទ្ធផលសិក្សាថតចម្លងរបស់គាត់នៅពេលប្រជុំផងដែរ។
ឬក៏
ខ្ញុំសូមស្នើសុំលោកផ្ញើមកកាន់រូបខ្ញុំ (ឬក៏ថតចម្លងលទ្ធផលសិក្សារបស់សិស្សឈ្មោះ Sanjay ក្នុងរយៈពេលប្រាំថ្ងៃនៃថ្ងៃធ្វើការ ដូចមានចែងនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Secs. 49069 និង 56504. ខ្ញុំសូមស្នើសុំនូវសំណៅចម្លងនៃឯកសារលទ្ធផលសិក្សាបន្ថែម និងឯកសារអំពីសេវាអប់រំពិសេសរបស់កូនខ្ញុំផងដែរ។
ខ្ញុំបាទគ្មានលទ្ធភាពបង់ថ្លៃការថតចម្លងនូវឯកសាររបស់គាត់ទេ។ ការធ្វើដូច្នេះបានធ្វើឲ្យរូបខ្ញុំមិនអាចទទួលបាននូវឯកសារទាំងនេះ។ ខ្ញុំនឹងទូរសព្ទទៅលោកក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំទទួលយកឯកសារអំពីលទ្ធផលសិក្សារបស់កូនខ្ញុំ។ (ឬក៏ - សូមមេត្តាផ្ញើលទ្ធផលសិក្សារបស់កូនខ្ញុំមកកាន់អាសយដ្ឋានរបស់ខ្ញុំ។)
ខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការរបស់អ្នក។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Vena Gourdji-Hernández
(C) គំរូលិខិត – ការទូទាត់លើសេវាវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានសេវាអប់រំ
Yolanda Bleu
អាសយដ្ឋាន
ទីក្រុង រដ្ឋ លេខកូដតំបន់
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Victor Verde
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ សិស្សឈ្មោះ Max Bleu
សូមគោរពជូន លោក Verde៖
ដូចដែលអ្នកបានចាំហើយថា ថ្មីៗនេះ ខ្ញុំបានទទួលនូវការវាយតម្លៃដោយឯករាជ្យអំពីការអប់រំពិសេសសម្រាប់សិស្សឈ្មោះ Max ពីវេជ្ជបណ្ឌិត Sharon Smith ដូចមានចែងនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56329(b) ព្រោះខ្ញុំមិនយល់ស្របនឹងលទ្ធផលនៃការវាយតម្លៃការអប់រំដែលធ្វើឡើងដោយសាលាក្នុងមណ្ឌលនេះ។ មិនមាននីតិវិធីណាមួយត្រូវបានផ្តួចផ្តើមឡើងដោយសាលាក្នុងមណ្ឌលដើម្បីបង្ហាញថា ការវាយតម្លៃលើ Max គឺអនុលោមតាម រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56329(c).
លិខិតនេះគឺធ្វើឡើងដើម្បីស្នើសុំការទូទាត់លើថ្លៃសេវាវាយតម្លៃរបស់វេជ្ជបណ្ឌិត Smith។ សូមជូនភ្ជាប់មកជាមួយនូវវិក្កយប័ត្ររបស់វេជ្ជបណ្ឌិត Smith ចំនួនមួយច្បាប់។ សូមផ្ញើចំនួនទឹកប្រាក់នេះមកខ្ញុំតាមអាសយដ្ឋានខាងលើ។
ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់អំពីបញ្ហានេះ។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Yolanda Bleu
(D) គំរូលិខិត - លិខិតស្នើសុំការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួល បានការអប់រំពិសេស
Yolanda Bleu
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Victor Verde
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ សិស្សឈ្មោះ Max Bleu
សូមគោរពជូន លោក Verde៖
យើងខ្ញុំទើបតែទទួលបានការវាយតម្លៃផ្លូវចិត្តរបស់កូនប្រុសយើងខ្ញុំឈ្មោះ Max ដែលបានធ្វើឡើងដោយបុគ្គលិកសាលាក្នុងមណ្ឌលនេះ។ យើងខ្ញុំមិនយល់ស្របចំពោះលទ្ធផល និងអនុសាសន៍នៃការវាយតម្លៃនេះទេ។ ដោយសារតែយើងខ្ញុំមិនយល់ស្របចំពោះលទ្ធផលនៃការវាយតម្លៃរបស់សាលាក្នុងមណ្ឌលនេះ យើងខ្ញុំសូមសំណូមពរឲ្យមានការវាយតម្លៃដោយឯករាជ្យមួយទៀត ដែលរាល់ចំណាយទាំងអស់គឺជាបន្ទុករបស់រដ្ឋ ដូចមានចែងនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56329(b).
[ប្រសិនបើលោក លោកស្រីជឿថា ចាំបាច់ត្រូវមានការវាយតម្លៃដោយឯករាជ្យណាមួយ លោក លោកស្រីគួរតែផ្តល់ការពិពណ៌នាដោយសង្ខេបអំពីមុខងារបច្ចុប្បន្ន និងពិការភាពរបស់កូនរបស់លោក លោកស្រីដែលលោក លោកស្រីមានការសង្ស័យ នៅក្នុងលិខិតស្នើសុំនេះ។ លោក លោកស្រីគួរតែ ប៉ុន្តែមិនចាំបាច់ បញ្ជាក់អំពីហេតុផលចំពោះការមិនយល់ស្របនឹងលទ្ធផលវាយតម្លៃចំពោះកូនៗរបស់លោក លោកស្រី ដែលធ្វើឡើងដោយសាលាក្នុងមណ្ឌល ដូចជា៖
- ការវាយតម្លៃរបស់សាលាក្នុងមណ្ឌលមិនបានធ្វើឡើងដោយមន្ត្រីដែលមានគុណវុឌ្ឍិក្នុងការធ្វើការវាយតម្លៃនោះទេ ពីព្រោះ…(ពន្យល់អំពីមូលហេតុដែលមន្ត្រីវាយតម្លៃជូនសាលាក្នុងមណ្ឌលមិនមានគុណវុឌ្ឍិ និងប្រភេទនៃគុណវុឌ្ឍិដែលចាំបាច់សម្រាប់ធ្វើការវាយតម្លៃប្រភេទនេះ)។
- ការវាយតម្លៃនេះមិនបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដែលផ្តល់មូលដ្ឋាន ឬក៏អនុសាសន៍ដាក់នៅឯកិច្ចប្រជុំ IEP ឡើយ។
- លទ្ធផលរបស់សាលាក្នុងមណ្ឌលគឺខុសពីការធ្វើតេស្តផ្សេងទៀតដែលបានធ្វើសម្រាប់កូនរបស់លោក លោកស្រី ដូច្នេះចាំបាច់ត្រូវមានការបញ្ជាក់។
បទប្បញ្ញត្តិសហព័ន្ធតម្រូវឲ្យលោក លោកស្រីឆ្លើយតបចំពោះសំណើរបស់យើងខ្ញុំ "ដោយគ្មានការពន្យារពេលដែលមិនចាំបាច់"។ 34 C.F.R. Sec. 300.502.]
យើងខ្ញុំទន្ទឹងរងចាំធ្វើការជាមួយលោក លោកស្រីដើម្បីឲ្យមានការឯកភាពគ្នាអំពីមន្ត្រីវាយតម្លៃដែលមានឯករាជ្យភាព និងគុណវុឌ្ឍិ និងចាប់ផ្តើមឆ្ពោះទៅមុខជាមួយនឹងការវាយតម្លៃដោយឯករាជ្យ។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Yolanda Bleu
(E) គំរូលិខិត - ការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានសេវា អប់រំពិសេសសេចក្តីជូនដំណឹងជាមុនអំពីបំណងក្នុងការស្វែងរកការទូទាត់សងវិញលើសេវាវាយតម្លៃ
Yolanda Bleu
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Victor Verde
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ សិស្សឈ្មោះ Max Bleu
សូមគោរពជូន លោក Verde៖
យើងខ្ញុំទើបតែទទួលបានការវាយតម្លៃផ្លូវចិត្តរបស់កូនប្រុសយើងខ្ញុំឈ្មោះ Max ដែលបានធ្វើឡើងដោយបុគ្គលិកសាលាក្នុងមណ្ឌលនេះ។ យើងខ្ញុំមិនយល់ស្របនឹងការវាយតម្លៃនេះឡើយ។ ដោយសារយើងខ្ញុំជឿជាក់ថា ការវាយតម្លៃនេះគឺមិនគ្រប់ជ្រុងជ្រោយ និងមិនបង្ហាញរូបភាពត្រឹមត្រូវអំពីមុខងារអប់រំរបស់កូនប្រុសយើងខ្ញុំ ដូច្នេះ យើងខ្ញុំគ្រោងនឹងទទួលបានការវាយតម្លៃដោយឯករាជ្យ ដែលរាល់ចំណាយទាំងអស់គឺជាបន្ទុករបស់រដ្ឋ។ ក្រោយការវាយតម្លៃដោយឯករាជ្យបញ្ចប់ យើងខ្ញុំនឹងបញ្ជូនវិក្កយប័ត្រថ្លៃសេវាមន្ត្រីវាយតម្លៃ ជូនអ្នកដើម្បីធ្វើការទូទាត់។ លើសពីនេះទៀត យើងខ្ញុំសូមលើកកិច្ចប្រជុំ IEP ខាងមុខរយៈពេល __ សប្តាហ៍ ដូច្នេះការវាយតម្លៃដោយឯករាជ្យគឺដាក់ជូនសម្រាប់ការពិនិត្យឡើងវិញរបស់ក្រុមមន្ត្រីវាយតម្លៃ។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Yolanda Bleu
[ប្រសិនបើលោក លោកស្រីជឿជាក់ថា ការវាយតម្លៃដោយឯករាជ្យណាមួយមានភាពចាំបាច់ សូមពិពណ៌នាបន្ថែមអំពីហេតុផលរបស់លោក លោកស្រី។ សូមមើលប្រអប់ក្នុងឧបសម្ព័ន្ធ D]
(F) លំនាំដែលត្រូវរក
កុមារទាំងអស់បង្ហាញនូវឥរិយាបទមួយចំនួនដូចខាងក្រោម តាមពេលខុសៗគ្នា។ ចាំបាច់ត្រូវញែកអាកប្បកិរិយាម្តងម្កាលចេញពីអាកប្បកិរិយាច្រំដែលៗ ហើយសូមកុំព្រួយបារម្ភអំពីឧប្បត្តិហេតុដោយឡែកដែលមិនសំខាន់ចំពោះកុមារទាំងអស់។
នៅក្នុងវ័យទារក៖
ពិបាកបៅដោះ ឬក៏ជញ្ជក់ ឬក៏រំលាយអាហារ
មិនព្រមលូន ឬក៏វារ
មិនព្រមឲ្យគេឱប និងប៉ះពាល់រាងកាយ
ក្រចេះអង្គុយ ឈរ ឬក៏ដើរ
ខ្វះការតបចំពោះសម្លេង
ការតបចំពោះសម្លេងហួសប្រមាណ
ក្រចេះនិយាយ និង
ពិបាកបង្វិលភ្នែកមើល។
ក្នុងវ័យមត្តេយ្យសិក្សា៖
មិនអាចធ្វើតាមការណែនាំ
ស្ងប់ស្ងាត់ និងអសកម្មខុសពីធម្មតា
មិនចេះអត់ធ្មត់ និងអារម្មណ៍គ្រប់គ្រងមិនបាន
ឃ្លានបង្អែមហួសហេតុ
យំច្រើន និងគេងមិនលក់
ទម្លាប់បរិភោគអាហារមិនល្អ
ស្តាប់ចង្វាក់ភ្លេងមិនសូវបាន
ដើរទ្រេតទ្រោត
រំខាន និងនិយាយឥតឈប់ឈរ
ខ្លាចក្នុងការជិះទោង និងរំអិលខ្លួន
និយាយដដែលៗ សួរសំណួរដដែលៗ ឬក៏លេងដដែលៗ
ឆាប់អន់ចិត្តនឹងមនុស្សជុំវិញខ្លួន ជាងពេលនៅម្នាក់ឯង។
ដួលញឹកញាប់ និងងាយដើរបុកវត្ថុនានា
បញ្ហាផ្នែកភាសា ដែលស្តែងឲ្យឃើញតាមរយៈការក្រចេះនិយាយ និងនិយាយយឺត។
ភាពផ្ចង់អារម្មណ៍ខ្លាំងដោយគ្មានគោលបំណង និង
មិនចេះភ័យខ្លាច មិនខ្លាចឡើងលើតុនិងដំបូលផ្ទះ
ក្នុងវ័យសិក្សា៖
អក្សរដៃមិនស្អាត
សកម្មជ្រុលដោយគ្មានគោលបំណង គ្មានសម្រាក និងគ្មានទិសដៅ។
ពិបាកកាត់ដោយកន្ត្រៃ និងផាត់ពណ៌នៅផ្នែកខាងក្នុងបន្ទាត់
អសកម្មខុសធម្មតា ដែលស្តែងចេញតាមរយៈការស្រមើស្រមៃ និងការរំខានក្នុងចិត្ត
មិនចេះចងខ្សែស្បែកជើង បិទឡេវខោអាវ ឬក៏មិនចេះប្រើដៃឲ្យបានល្អ
ភាពមិនប្រយ័ត្នប្រយែង និងភាពឆ្គាំឆ្គងក្នុងការគប់ និងចាប់បាល់
ពិបាកផ្គូរផ្គងរាង និងទំហំឲ្យត្រូវគ្នា៖ ការ៉េ រង្វង់ ត្រីកោណ
ពិបាកលោតរំលង លោតផ្លោះ និងលោតឡើង
ពិបាកបែងចែករវាងតួរអក្សរ ពាក្យ និងលេខ៖ រវាង “b” និង
“d” រវាង “was” និង “saw” រវាង 6 និង 9
ពិបាកលេងហ្គេម និងគោរពវិន័យក្រុម
មិនយល់អំពីភាពខុសគ្នារវាងទៅលើនិងទៅក្រោម រវាងខាងក្នុងនិងខាងក្រៅ
រវាងខាងឆ្វេងនិងខាងស្តាំ រវាងខាងមុខនិងខាងក្រោយ
មិនដឹងច្បាស់អំពីពេលវេលា ឬក៏ចម្ងាយ
អាចនិយាយបានល្អ ប៉ុន្តែមានបញ្ហាក្នុងការអាន
អារម្មណ៍មិននឹងនរ - ខឹងគ្មានហេតុផល
អានមិនយល់
ត្រង់ៗពេក ឬក៏មិនចេះកំប្លុកកំប្លែង
លំបាកបញ្ចេញយោបល់
ឆាប់ជឿគេពេក
ធ្វើលំហាត់នៅសាលាមិនទៀងទាត់ និង
លទ្ធផលប្រឡងប្រែប្រួលខ្លាំងពេក ដែលពេលខ្លះធ្វើបានពិន្ទុខ្ពស់ ពេលខ្លះធ្វើបានពិន្ទុទាបជាងធម្មតា។
រក្សាសិទ្ធិឆ្នាំ 1975
CANHC, Contra Costa West Chapter
ប្រអប់សំបុត្រលេខ 515, San Pablo, រដ្ឋកាលីហ្វ័រញ៉ា 94806
បោះពុម្ពឡើងវិញដោយមានការអនុញ្ញាតពី CANHC។
(G) ដំណើរការសិក្សា៖ មូលដ្ឋានក្នុងការធ្វើរោគវិនិច្ឆ័យ
រក្សាសិទ្ធិ© 1998 ដោយ Martha Lewis Kentfield
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
ពុទ្ធិ / បញ្ញា
សមត្ថភាពពន្យល់ហេតុផល គិតបែបអរូបី និងដោះស្រាយបញ្ហា
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់បញ្ញារបស់កុមារ-បោះពុម្ពលើកទីប្រាំ (WISC-V), តេស្តវាស់ពុទ្ធិរបស់មនុស្សពេញវ័យ-បោះពុម្ពលើកទីបួន (WAIS-IV), តេស្តវាស់ពុទ្ធិរបស់កុមារតូចៗ-បោះពុម្ពលើកទីបួន (WPPSI-IV)
តេស្តវាស់បញ្ញា Stanford-Binet៖ បោះពុម្ពលើកទីប្រាំ
តេស្តវាស់ពុទ្ធិរបស់កុមារនិងមនុស្សវ័យជំទង់-បោះពុម្ពលើកទីពីរ (DAS-II)
តេស្តវាស់ការលូតលាស់ប្រព័ន្ធប្រសាទរបស់ទារកតូចៗ (Bayley Scales of Infant Development- Third Edition)-បោះពុម្ពលើកទីបី
បញ្ញាវោហារសាស្ត្រ
សមត្ថភាពក្នុងការប្រើសកម្មភាពពុទ្ធិដែលពឹងផ្អែកជាចម្បងទៅលើភាសានិយាយ
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់បញ្ញាវោហារសាស្ត្រ
តេស្តវាស់បញ្ញា Stanford-Binet៖ តេស្តវាស់បញ្ញាវោហាសាស្ត្រ (បោះពុម្ពលើកទីប្រាំ) (FE-Verbal Comprehension Factor) (Fifth Edition)
តេស្តវាស់ពុទ្ធិរបស់កុមារនិងមនុស្សវ័យជំទង់-បោះពុម្ពលើកទីពីរ (DAS-II) សមត្ថភាពវោហារសាស្ត្រ
បញ្ញាមិនមែនវោហារសាស្ត្រ
សមត្ថភាពក្នុងការប្រើប្រាស់សកម្មភាពពុទ្ធិដែលមិនពឹងផ្អែកជាចម្បងលើភាសានិយាយ
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់សមត្ថភាព
តេស្តវាស់បញ្ញា Stanford-Binet៖ តេស្តវាស់បញ្ញាវិចារណកម្ម/ចក្ខុវិស័យ (FE – Nonverbal Reasoning/Visualization Factor)
តេស្តវាស់ពុទ្ធិរបស់កុមារនិងមនុស្សវ័យជំទង់-បោះពុម្ពលើកទីពីរ (DAS-II) សមត្ថភាពក្រៅពីភាសានិយាយ
តេស្តវាស់ការលូតលាស់ពុទ្ធិសម្រាប់កុមារ Kaufman Assessment Battery for Children II (K-ABC-II)៖ តេស្តវាស់ក្រៅពីភាសានិយាយ
តេស្តវាស់ពុទ្ធិនិងបញ្ញាក្រៅពីភាសានិយាយ-បោះពុម្ពលើកទីបី (Leiter International Performance Scale- Third Edition)
តេស្តវាស់វិចារណកម្មអរូបីដោយប្រើរូបភាពជាម៉ាទ្រីស (Raven’s Progressive Matrices)
តេស្តវាស់បញ្ញាក្រៅពីភាសានិយាយដោយប្រើម៉ាទ្រីសអរូបី (Matrix Analogies Test-Expanded Form)
ភាសា
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
ស្តាប់ភាសានិយាយ
សមត្ថភាពក្នុងស្តាប់យល់ភាសានិយាយ។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់បញ្ញាវោហារសាស្ត្រ
តេស្តវាស់ការអភិវឌ្ឍផ្នែកភាសា - បោះពុម្ពលើកទីប្រាំ (TOLD-5)៖ Listening Composite
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
តេស្តវាស់សមត្ថភាពស្តាប់យល់ភាសារបស់កុមារ - បោះពុម្ពលើកទីបួន (TACL-4)
តេស្តវាស់សមត្ថភាពប្រើប្រាស់ទម្រង់ពាក្យ ន័យរូបី ន័យអរូបី និងវាក្យសម្ព័ន្ធ (CELF-5)៖ តេស្តស្តាប់តូចៗ
តេស្តវាស់សមត្ថភាពរៀនវាក្សស័ព្ទ - តេស្តវាស់ភាសាសរសេរ និងភាសានិយាយបោះពុម្ពលើកទីប្រាំ
(OWLS-II)៖ បំណិនស្តាប់
ភាសានិយាយ
សមត្ថភាពក្នុងការបញ្ចេញគំនិត និងទាញទំនាក់ទំនងរវាងព័ត៌មានដោយការនិយាយ។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់បញ្ញាវោហារសាស្ត្រ
តេស្តវាស់ការអភិវឌ្ឍផ្នែកភាសា - បោះពុម្ពលើកទីប្រាំ (TOLD-5)៖ Speaking Composite
តេស្តវាស់សមត្ថភាពប្រើប្រាស់ទម្រង់ពាក្យ ន័យរូបី ន័យអរូបី និងវាក្យសម្ព័ន្ធ (CELF-5)៖ តេស្តតូចៗ
តេស្តវាស់លទ្ធផលសិក្សានិងសមត្ថភាពពុទ្ធិ (Woodcock-Johnson IV)- តេស្តវាស់សមត្ថភាពពុទ្ធិ (WJ-IV COG)៖ ចង្កោមភាសា
កម្រងភាសា
តេស្តវាក្យសព្ទ (EVT-3)
(OWLS II)៖ តេស្តវាស់សំនួនវោហារសព្ទ និងគំរូភាសា
ភាសាក្រៅពីនិយាយ
សមត្ថភាពក្នុងការទាញអត្ថន័យចេញពីរូបភាព កាយវិការ និងទឹកមុខ ព្រមទាំងបកស្រាយអំពីស្ថានភាពសង្គមដោយគ្មានការប្រាប់គន្លឹះ។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ ការបំពេញរូបភាព ការតំរៀបរូបភាព ការប្រមូលផ្តុំវត្ថុ
តេស្តវាស់បញ្ញា Stanford-Binet៖ FE - Absurdities
K-ABC៖ ការបិទរូបឲ្យជិត (Gestalt Closure) រូបថតជាស៊េរី ការចំណាំមុខ
ការសង្កេតលើអាកប្បកិរិយា
ភាសាក្រៅពីនិយាយច្រើនពេក
សមត្ថភាពក្នុងការបង្ហាញអត្ថន័យតាមរយៈកាយវិការ ទឹកមុខ និងគំនូរ។
តេស្តវាស់សមត្ថភាពគំនូរ (ITPA-3)៖ ហត្ថកម្ម
ការសង្កេតលើអាកប្បកិរិយា
បំណិនសោតវិញ្ញាណ
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
សមត្ថភាពសោតវិញ្ញាណដើម្បីរកឲ្យឃើញតេស្តបែងចែកសោតវិញ្ញាណ (Wepman Auditory Discrimination Test)
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
បែងចែកភាពដូចគ្នា និងភាពខុសគ្នាតូចៗរវាងសូរសម្លេង។ បោះពុម្ពលើកទីពីរ
តេស្តវាស់សោតវិញ្ញាណ - បោះពុម្ពលើកទីបួន (TAPS-IV)៖ ការបែងចែករវាង
ការបែងចែក
តេស្តវាស់សមត្ថភាពបែងចែកសូរសម្លេងនៅពេលមានសម្លេងអ៊ូអរនិងសម្លេងស្ងាត់ (Goldman-Fristoe-Woodcock Test of Auditory Discrimination)
ការវិភាគអំពីសោតវិញ្ញាណ
សមត្ថភាពក្នុងការបំបែកពាក្យទៅជាព្យាង្គ និង/ឬធាតុផ្សំនៃសូរសម្លេង។
តេស្តវាស់សមត្ថភាពពុទ្ធិ (WJ-IV)៖ ពាក្យមិនពេញលេញ
Slingerland៖ តេស្ត 7, Echolalia
លំហាត់ការវិភាគអំពីសោតវិញ្ញាណ (plant = p-l-a-n-t)
សំយោគអំពីសោតវិញ្ញាណ
សមត្ថភាពក្នុងការផ្សំសូរសម្លេងដែលគេឲ្យ ឬក៏ព្យាង្គដើម្បីបង្កើតបានជាពាក្យ (បន្សំនៃសូរសម្លេង)។
តេស្តវាស់សមត្ថភាពពុទ្ធិ (WJ-IV)៖ បន្សំនៃសូរសម្លេង
បន្សំនៃសូរសម្លេង Mann-Suiter
ការចងចាំសូរសម្លេងដែលទើបតែឮ
សមត្ថភាពក្នុងការរក្សាទុកព័ត៌មានដែលទើបតែបានលឺ ក្នុងរយៈពេលខ្លី (គ្មានសម្លេងរក្សាទុក)។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់លំនឹកសូរស័ព្ទរយៈពេលខ្លី (Digit Span)
តេស្តវាស់បញ្ញា Stanford-Binet៖ តេស្តវាស់សមត្ថភាពលំនឹកល្បះ តេស្តវាស់សមត្ថភាពលំនឹកលេខ K-ABC៖ លំនឹកលេខ លំដាប់ពាក្យ
តេស្តវាស់សមត្ថភាពពុទ្ធិ (WJ-IV)៖ តេស្តវាស់សមត្ថភាពលំនឹកល្បះ តេស្តវាស់សមត្ថភាពចងចាំពាក្យ
តេស្តវាស់សម្បទាសិក្សា (Detroit Tests of Learning Aptitude)- បោះពុម្ពលើកទីប្រាំ (DTLA-5)៖ ការចម្លងល្បះ
ការធ្វើត្រាប់តាម លំដាប់ពាក្យ លំដាប់រឿង
តេស្តវាស់សមត្ថភាពលំនឹកនិងរៀនសូត្រ (WRAML-2)៖ តេស្តវាស់វោហារសាស្ត្រ
សោតវិញ្ញាណ
អ្វីដែលទើបបានស្តាប់លឺ
សមត្ថភាពក្នុងការរក្សាទុក និងនឹកឃើញវិញនូវអ្វីដែលបានស្តាប់ឮថ្មីៗ។
Slingerland៖ តេស្ត 6, 8
តេស្តវាស់សមត្ថភាពស្តាប់និងនិយាយ (Rey Auditory-Verbal Learning Test WRAML-2)៖ ការរៀនអំពីវោហារសាស្ត្រ លំនឹកឡើ
វិញនូវ
លំនឹកនូវអ្វីដែលបានរៀន លំនឹកនូវរឿងរ៉ាវរយៈពេលខ្លី
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
ការចងចាំនូវអ្វីដែលបានស្តាប់ឮយ៉ាងយូរ
សមត្ថភាពក្នុងការរក្សាទុក និងនឹកឃើញវិញនូវអ្វីដែលបានស្តាប់ឮកាលពីប៉ុន្មានខែ ឬក៏ប៉ុន្មានឆ្នាំមុន។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ ព័ត៌មាន ភាពស្រដៀងគ្នា វាក្យសព្ទ ការស្តាប់យល់
តេស្តវាស់បញ្ញា Stanford-Binet៖ វាស់សមត្ថភាពប្រើវាក្យសព្ទ ស្តាប់យល់ ទាញទំនាក់ទំនងវោហារសាស្ត្រ
លទ្ធផលសិក្សា៖ ចង្កោមពុទ្ធិ
តេស្តវាស់លទ្ធផលសិក្សារបស់សិស្សម្នាក់ៗ (Peabody Individual Achievement Test)
កែសម្រួលឡើងវិញ៖ ព័ត៌មានទូទៅ (1997)
បំណិនចក្ខុវិញ្ញាណ
ការបែងចែកចក្ខុវិញ្ញាណ
សមត្ថភាពក្នុងការរកឲ្យឃើញនូវភាពដូចគ្នា និងភាពខុសគ្នានៃភ្ញោចជារូបភាព ដូចជានិមិត្តសញ្ញា រូបភាព និងការរចនា។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់សមត្ថភាពពុទ្ធិ៖ ការផ្គូរផ្គងរូបភាព គូរចោល
តេស្តវាស់សមត្ថភាពចក្ខុវិញ្ញាណដោយមិនអាស្រ័យលើកាយវិញ្ញាណ (Motor Free Visual Perception Test)- បោះពុម្ពលើកទីបួន (MVPT-4)
Slingerland៖ តេស្ត 4
តេស្តវាស់ចក្ខុវិញ្ញាណ - បោះពុម្ពលើកទីបួន (TVPS-4)៖ ការបែងចែកចក្ខុវិញ្ញាណ
ការវិភាគសមត្ថភាពចក្ខុវិញ្ញាណដើម្បីកំណត់រកផ្នែកនៃរំញោចជារូបភាព និងញែកវាឲ្យដាច់ស្រឡះពីគ្នា។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់លទ្ធផល K-ABC-II៖ ការបិទរូបឲ្យជិត (Gestalt Closure) ត្រីកោណ ការប្រៀបធៀបរូបម៉ាទ្រីស រូបថតជាស៊េរី Slingerland៖ តេស្ត 1, 2, 3, 8
តេស្តវាស់សមត្ថភាពចក្ខុវិញ្ញាណដោយមិនអាស្រ័យលើកាយវិញ្ញាណ (Motor Free Visual Perception Test) បោះពុម្ពលើកទីបួន
តេស្តសមត្ថភាពរៀបរូបបញ្ច្រាស- បោះពុម្ពលើកទីបី (Jordan Left-Right Reversal Test -Third Edition)
ការសង្កេតលើបញ្ជីពាក្យ និងការអានកថាខណ្ឌ
បំណិនចក្ខុវិញ្ញាណ
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
បំណិនចក្ខុវិញ្ញាណ
ការវិភាគ/សំយោគអំពីចក្ខុវិញ្ញាណ
សមត្ថភាពក្នុងការរកឲ្យឃើញផ្នែកនៃភ្ញោចជារូបភាព និងផ្សំបំណែករូបភាពដើម្បីបង្កើតបានរូបភាពពេញលេញ។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ តេស្តវាស់សមត្ថភាពរៀបរូបភាព រចនាប្លុក ផ្តុំរូបភាព K-ABC-II៖ ត្រីកោណ រូបថតជាស៊េរី
តេស្តវាស់វិចារណកម្មអរូបីដោយប្រើរូបភាពជាម៉ាទ្រីស (Raven’s Progressive Matrices)
តេស្តវាស់បញ្ញា Stanford-Binet៖ ការវិភាគអំពីលំនាំ
លំនឹកនូវអ្វីៗដែលបានមើលឃើញភ្លាមៗ
សមត្ថភាពក្នុងការរក្សាទុកព័ត៌មានដែលទើបតែបានឃើញក្នុងរយៈពេលខ្លី
(មិនបានរក្សាទុក)។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ Coding
តេស្តវាស់បញ្ញា Stanford-Binet៖ តេស្តលំនឹក Bead Memory
លំនឹកអំពីវត្ថុ
K-ABC-II៖ ចលនាដៃ លំនឹកក្នុងលំហ
តេស្តវាស់សមត្ថភាពពុទ្ធិ (WJ-IV)៖ ការកំណត់សម្គាល់រូបភាព
តេស្តវាស់សមត្ថភាពលំនឹក (WRAML-2)៖ តេស្តវាស់សមត្ថភាពចក្ខុវិញ្ញាណ
លំនឹកនូវរូបភាពដែលទើបមើលឃើញថ្មីៗ
សមត្ថភាពក្នុងការរក្សាទុក និងនឹកឃើញវិញនូវព័ត៌មានដែលទើបតែឃើញថ្មីៗ។
Slingerland៖ តេស្ត 3, 5
តេស្តវាស់សមត្ថភាពគូរបន្ទាត់ដ៏ស្មុគស្មាញ (Ray-Osterrieth Complex Figure Drawing ROCF)
តេស្តប្រកបពាក្យប្រចាំសប្តាហ៍
តេស្តវាស់សមត្ថភាពលំនឹក (WRAML-2)៖ ការរៀនអំពីបំណិនចក្ខុវិញ្ញាណ លំនឹកឡើងវិញអំពីរូបភាពដែលបានមើលឃើញ
លំនឹករូបភាពដែលបានឃើញជាយូរ
សមត្ថភាពក្នុងការរក្សាទុក និងនឹកឃើញវិញនូវព័ត៌មានដែលមើលឃើញជាច្រើនខែ ឬច្រើនឆ្នាំមុន។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ ការបំពេញរូបភាព ការផ្គុំរូបភាព
តេស្តលើលទ្ធផលសិក្សា៖ កំណត់ចំណាំពាក្យ ការអានឮៗ ការប្រកប
ការតំរង់ទិសរូបភាពក្នុងលំហ
សមត្ថភាពក្នុងការដឹងអំពីទំនាក់ទំនងក្នុងលំហដែលទាក់ទងនឹងរាងកាយ និងបរិស្ថាន។
សមត្ថភាពក្នុងការរៀបចំ និងបកស្រាយទំនាក់ទំនងក្នុងលំហក្នុងកម្រិតពីរវិមាត្រដូចជាការចម្លង ការសរសេរ ឬការអាន។
តេស្តរកប្រភេទពិការភាពរបស់កុមារ (Slingerland Tests)៖ 1, 2
តេស្តវាស់កម្រិតលូតលាស់ចក្ខុវិញ្ញាណនិងកាយវិញ្ញាណរបស់កុមារនិងមនុស្សពេញវ័យ (Bender Visual-Motor Gestalt Test II)
តេស្តសមត្ថភាពរៀបរូបបញ្ច្រាស- បោះពុម្ពលើកទីបី (Jordan Left-Right Reversal Test -Third Edition)
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ Block Design
តេស្តវាស់បញ្ញា Stanford-Binet៖ ការវិភាគអំពីលំនាំ
ការសង្កេតលើលំហាត់សរសេរ អំណាន និងអាកប្បកិរិយា
បំណិនចក្ខុវិញ្ញាណ
សមត្ថភាពស្កេនរូបភាពដើម្បីពិនិត្យមើលរូបភាពជាប្រព័ន្ធ និងមានរបៀបរៀបរយ។
Slingerland៖ តេស្ត 3, 4, 8, 8
តេស្តវាស់សមត្ថភាពចក្ខុវិញ្ញាណដោយមិនអាស្រ័យលើកាយវិញ្ញាណ (Motor Free Visual Perception Test)- បោះពុម្ពលើកទីបួន
តេស្តសមត្ថភាពរៀបរូបបញ្ច្រាស- បោះពុម្ពលើកទីបី (Jordan Left-Right Reversal Test -Third Edition)
ការសង្កេតលើការអានកថាខណ្ឌ
ជំនាញចលនា
ការបន្ស៊ីចលនាឲ្យមានល្អ
សមត្ថភាពក្នុងការគ្រប់គ្រងចលនាសាច់ដុំឲ្យបានត្រឹមត្រូវដូចជាក្នុងការសរសេរ គូររូប និងកាត់។
តេស្តវាស់បញ្ញានិងពុទ្ធិរបស់មនុស្សពេញវ័យនិងមនុស្សក្រោយវ័យជំទង់ (Wechsler Tests)៖ Coding, Mazes
តេស្តវាស់បញ្ញា Stanford-Binet៖ FE - ការចម្លង
Bender-Gestalt Developmental Test of Visual-Motor Integration - បោះពុម្ពលើកទី6 (VMI-6)
Slingerland៖ Tests 1, 2, 5, 6
ការសង្កេតលើសំណេរ ការគូររូប ការកាត់រូប និងផាត់ពណ៌រូប
ការបន្ស៊ីចលនាឲ្យមានល្អ–ការនិយាយ
សមត្ថភាពក្នុងការបន្ស៊ីលំនាំនៃចលនាក្នុងការបន្លឺសម្លេងក្នុងការនិយាយ។
ការប្រឡងអំពីការនិយាយ
Slingerland៖ Echolalia
ការបែងចែករវាងកាយវិញាណនិងកាយចលនា
សមត្ថភាពក្នុងការកំណត់រក និងបកស្រាយព័ត៌មានដែលទទួលបានតាមរយៈការប៉ះ និងចលនា។
លំហាត់៖ គ្រូពេទ្យទាញម្រាមដៃរបស់កុមារដើម្បីបង្កើតជាអក្សរ ឬលេខ
ដោយបិទភ្នែក ហើយកុមារស្វែងរក។
លំនឹកចលនា
សមត្ថភាពក្នុងការចងចាំព័ត៌មានដែលទទួលបានតាមរយៈចលនា។
លំហាត់៖ គ្រូពេទ្យបង្រៀនពាក្យថ្មីតាមរយៈការសរសេរដដែលៗ កុមារត្រូវសរសេរតាម។
ការសង្កេតលើលំនាំនៃចលនាសរសេរ។
ការបន្ស៊ីចលនាទាំងមូល
សមត្ថភាពក្នុងការបន្ស៊ីចលនាសាច់ដុំធំៗ ដូចជាការរត់ ការដើរ ការលោតរំលង និងការបោះវត្ថុ។
តេស្តវាស់សមត្ថភាពចលនារបស់មនុស្សចាប់ពីអាយុ 4 ឆ្នាំ ដល់ 21 ឆ្នាំ (Bruininks-Oseretsky Test of Motor Proficiency)- បោះពុម្ពលើកទីពីរ (BOT-2)
ការសង្កេតលើសកម្មភាពសាច់ដុំសរុប។
ជំនាញចលនា
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
សមាហរណកម្មគំរូ
សមត្ថភាពក្នុងការផ្ទេរព័ត៌មានពីឥន្ទ្រីយារម្មណ៍មួយទៅឥន្ទ្រីយារម្មណ៍មួយទៀត។
សមត្ថភាពក្នុងការបន្ស៊ីគំរូពីរ ឬបីក្នុងការបង្កើតការឆ្លើយតបមកក្រៅ។
តេស្តវាស់សមត្ថភាពខួក្បាល (Slingerland Halstead-Reitan and Reitan-Indiana Neuropsychological Test Batteries)
តេស្តវាស់សមត្ថភាពពុទ្ធិ (WJ-IV)៖ ការរៀនអំពីសោតទស្សន៍
តេស្តវាស់សមត្ថភាពលំនឹក (WRAML-2)៖ សញ្ញាសូរសព្ទ
ការប្រៀបធៀបលទ្ធផលលើការសិក្សា ដូចជាការអាន ការចម្លង និងការប្រកបអក្ខរាវិរុទ្ធ។
ការកែសម្រួលសង្គមនិងអារម្មណ៍
ការធ្វើតេស្តលើសកម្មភាពដែលផ្តល់ព័ត៌មាន
ស្វ័យទស្សនៈ និងទំនាក់ទំនងជាមួយ
តេស្តវាស់សមត្ថភាពគំនូរ
តេស្ត Apperception Tests (CAT, TAT, Roberts)
តេស្តវាស់ស្វ័យទស្សនៈរបស់កុមារ (Piers-Harris Children’s Self-Concept Scales) (updated norms)
តេស្តបំពេញល្បះ
តេស្តវាស់បុគ្គលិកលក្ខណៈនិងអារម្មណ៍ (Rorschach Psychodiagnostic Test)
តេស្តវាស់បុគ្គលិកលក្ខណៈរបស់មនុស្សវ័យជំទង់ (Millon Adolescent Personality Inventory)
តេស្តវាស់ភាពចាស់ទុំក្នុងសង្គមនិងភាពសមរម្យនៃអាកប្បកិរិយា
តេស្តវាស់កម្រិតនៃឯករាជ្យភាពរបស់កុមារ (Woodcock-Johnson Scales of Independent Behavior-Revised) (SIB-R)
តេស្តវាស់សមត្ថភាពសម្របខ្លួនរបស់កុមារ (Vineland Adaptive Behavior Scales Developmental Profile III)
បញ្ជីស្វែងរកបញ្ហានៃអាកប្បកិរិយារបស់កុមារ (Achenbach Child Behavior Checklist (CBCL/4-18))
ទម្រង់របាយការណ៍សម្រាប់គ្រូ Achenbach ឆ្នាំ 1991
តេស្តស្វែងយល់អំពីការសិក្សា ទំនាក់ទំនងក្នុងសង្គម និងអាកប្បកិរិយារបស់កុមារ (Conners Parent & Teacher Rating Scales) បោះពុម្ពលើកទីបី
តេស្តវាយតម្លៃលើអាកប្បកិរិយា (Behavior Evaluation Scales-4) (BES-4)
បំណិនសិក្សានិងលទ្ធផលសិក្សា
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
បំណិនអំណាននិងបំណិនសូរ
សមត្ថភាពក្នុងការទាញន័យពាក្យដែលមិនធ្លាប់ស្គាល់ ចំណាំពាក្យដែលធ្លាប់ស្គាល់
Wechsler Individual Achievement Test (WIAT-III)៖ Reading Composite
Woodcock-Johnson – បោះពុម្ពផ្សាយលើកទីបួន
បំណិនសិក្សានិងលទ្ធផលសិក្សា
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
ពាក្យ និងការយល់អំពីអត្ថបទសំណេរ
លទ្ធផល (WJ-IV ACH)៖ តេស្តអំណានតូចៗ
Kaufman Test of Educational Achievement (K-TEA-3)៖ Reading Composite (1997 Norms)
តេស្តអំណាន Ekwall
តេស្តបំណិនសូរសម្លេង
សមត្ថភាព និងបំណិនអក្ខរាវិរុទ្ធដើម្បីទាញន័យពាក្យជាទម្រង់សំណេរ។ ការប្រើប្រាស់ក្បួនអក្ខរាវិរុទ្ធ រំលឹករូបភាព និងបំណិនវិភាគសោតវិញ្ញាណក្នុងការបំលែងន័យពាក្យ។
តេស្តវាស់លទ្ធផលសិក្សារបស់សិស្សម្នាក់ៗ (WIAT III)៖ អក្ខរាវិរុទ្ធ
K-TEA-3៖ តេស្តអក្ខរាវិរុទ្ធ (1997 Norms)
តេស្តវាស់លទ្ធផលសិក្សា (Wide Range Achievement Test-5) (WRAT-5)៖ អក្ខរាវិរុទ្ធ
តេស្តវាស់សមត្ថភាពប្រកបអក្ខរាវិរុទ្ធ (Test of Written Spelling-5)
លំហាត់សរសេរអក្ខរាវិរុទ្ធតាមអាន
បំណិនសំណេរដៃ
ភាពមានរបៀបរៀបរយ ការរៀបចំក្នុងលំហ និងចំណេះដឹងអំពីអត្ថបទដើម និង/ឬអក្សរផ្ចង់។
តេស្តសរសេរនិងផ្ទាល់មាត់ (WIAT-III)៖ សំណេរអត្ថបទ
តេស្តសរសេរ (Test of Written Language-Fourth Edition) (TOWL-4)
Slingerland, តេស្ត 1, 2, 5, 6
លំហាត់សំណេរអក្ខរក្រម
គំរូសំណេរក្នុងថ្នាក់
បំណិនសំណេរ
សមត្ថភាពក្នុងការរៀបចំ និងផ្សាភ្ជាប់គំនិតជាទម្រង់សំណេរ។
ចំណេះដឹងអំពីបំណិនសំណេរ។
តេស្តសរសេរនិងផ្ទាល់មាត់ (WIAT-III)៖ Writing Composite
តេស្តសរសេរ (Test of Written Language) - បោះពុម្ពលើកទីបួន (TACL-4)
តេស្តសរសេរកម្រិតដំបូង (Test of Early Written Language- Third Edition) (TEWL-3)
តេស្តវាស់លទ្ធផលសិក្សា៖ តេស្តសរសេរតូចៗ
(OWLS-II)៖ Written Expression Scales
បំណិនគណិតវិទ្យា
សមត្ថភាពក្នុងការធ្វើការគណនានព្វន្ធ និងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹង
គោលគំនិតគណិតវិទ្យា និងហេតុផល។
តេស្តសរសេរនិងផ្ទាល់មាត់ (WIAT-III)៖ Mathematics Composite
តេស្តវាស់សមត្ថភាពគណិតវិទ្យា កែសម្រួលឡើងវិញ (Key Math-Revised) (1997 Norms)
តេស្តវាស់លទ្ធផលសិក្សា៖ តេស្តគណិតវិទ្យាតូចៗ
K-TEA-3៖ Mathematics Composite (1997 Norms)
តេស្តរកបញ្ហានៃសិក្សា (WRAT-5)៖ នព្វន្ធ
បំណិនសិក្សានិងលទ្ធផលសិក្សា
និយមន័យនិងដំណើការនៃតេស្តដែលផ្តល់ព័ត៌មានអំពី
តេស្តកម្រិតឮច្បាស់របស់ត្រចៀក (Hearing Pure Tone Audiometric Screening)
តេស្តផ្នែកកណ្តាលនៃត្រចៀក
ការមើលឃើញច្បាស់ល្អ
តេស្តកម្រិតមើលច្បាស់នៃភ្នែក (Snellen Vision Screening)
តេស្ត Titmus
សុខភាពផ្លូវកាយ និងការអភិវឌ្ឍ
Goldstein ទម្រង់ប្រវត្តិរបស់កុមារ (កែសម្រួលឡើងវិញ)
បទសម្ភាសន៍អំពីសុខភាពនិងការអភិវឌ្ឍ
តេស្តលើការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ
(H) គំរូលិខិត — សំណើសុំកិច្ចប្រជុំ IEP
លោក Wen Chao
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
លោក Rivka Bader-Auva’a
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ Erik Chao
លោកបណ្ឌិត Banks-Auva'a ជាទីគោរពរាប់អាន៖
ខ្ញុំជាឪពុករបស់សិស្សឈ្មោះ Erik Chao ដែលបច្ចុប្បន្នរៀនថ្នាក់ទី 5 នៅសាលាបឋមសិក្សា César Chávez ក្នុងថ្នាក់រៀនពិសេសសម្រាប់សិស្សខ្សោយប្រាជ្ញា។
ខ្ញុំស្នើសុំឲ្យមានកិច្ចប្រជុំ IEP មួយសម្រាប់កូនប្រុសរបស់ខ្ញុំបាទឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនលើសពី 30 ថ្ងៃចាប់ពីពេលនេះតទៅ ដូចមានចែងក្នុង រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56343.5. គាត់មានបញ្ហាខ្លះនៅសាលារៀន ហើយត្រូវបានផ្អាកការសិក្សាម្តងរួចហើយ។ ខ្ញុំគិតថា កម្មវិធីរបស់គាត់ត្រូវការកែសម្រួលដើម្បីឆ្លើយតបនឹងតម្រូវការរបស់គាត់។ ខ្ញុំសូមស្នើសុំឲ្យបញ្ចប់ការវាយតម្លៃអាកប្បកិរិយាឲ្យបានមុនពេលប្រជុំ ហើយខ្ញុំត្រូវទទួលបានលទ្ធផលវាយតម្លៃនេះមួយច្បាប់ និងរបាយការណ៍ទាំងអស់របស់ Erik ទាក់ទងនឹងការព្យួរការសិក្សាមុនពេលកិច្ចប្រជុំ IEP នេះ។
ដោយសារខ្ញុំធ្វើការនៅពេលរសៀល ការរៀបចំកិច្ចប្រជុំ IEP នៅពេលព្រឹកគឺមានលក្ខណៈងាយស្រួលសម្រាប់រូបខ្ញុំ។ ប្រសិនបើលោក លោកស្រីមានសំណួរ ឬក៏ត្រូវការពិភាក្សាអំពីលិខិតនេះបន្ថែម សូមទូរសព្ទមកខ្ញុំតាមរយៈលេខទូរសព្ទ (777) 555-5555។ សូមថ្លែងអំណរគុណទុកជាមុនចំពោះការឆ្លើយតបរបស់អ្នកទាក់ទងនឹងសំណើនេះ។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
លោក Wen Chao
(I) គំរូលិខិត – បណ្តឹងអំពីអនុលោមភាពនៃច្បាប់
លោក Yasmine Alghazi
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
អង្គភាពគ្រប់គ្រងនិងដោះស្រាយពាក្យបណ្តឹង
ផ្នែកអប់រំពិសេស
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា
1430 N Street
Sacramento, រដ្ឋកាលីហ្វ័រញ៉ា 95814
សូមគោរពជូនលោក លោកស្រី៖
នេះគឺជាពាក្យបណ្តឹងអំពីការអនុលោមភាពអំពីការអប់រំពិសេស។ [5 C.C.R. Secs. 4600 and following.] ខ្ញុំមានអារម្មណ៍ថា Local Unified School District (LUSD) មិនគោរពតាមច្បាប់ស្តីពីការអប់រំពិសេសរបស់សហព័ន្ធ និងរដ្ឋឡើយ។
កូនខ្ញុំឈ្មោះ Amir អាយុ 7 ឆ្នាំ ជាសិស្សនៅសាលាបឋមសិក្សា César Chávez។ គាត់មិនមានការអភិវឌ្ឍ និងមានពិការភាពផ្នែករាងកាយផងដែរ ដែលតម្រូវឲ្យគាត់ប្រើជំនួយផ្នែកចលនា។ ខ្ញុំមានបញ្ហាដូចខាងក្រោមជាមួយសាលាក្នុងមណ្ឌលរបស់ខ្ញុំ៖
សម្គាស់៖ សូមជ្រើសរើសបញ្ហាដែលត្រូវនឹងស្ថានភាពកូនរបស់លោក លោកស្រី។ ប្រសិនបើលោក លោកស្រីមានបញ្ហាខុសពីបញ្ហាដែលបានបង្ហាញ សូមរៀបរាប់អំពីស្ថានភាពនេះឲ្យបានពេញលេញ និងបញ្ចូលច្បាប់ដែលត្រូវបានរំលោភបំពាន។ ទោះបីជាលោក លោកស្រីមិនដឹងច្បាប់ណាមួយដែលត្រូវបានគេរំលោភបំពានក៏ដោយ ក៏ CDE គួរតែផ្គូរផ្គងច្បាប់ដែលត្រូវនឹងស្ថានភាពរបស់លោក លោកស្រី។
(1) ខ្ញុំមិនបានឯកភាពចំពោះការវាយតម្លៃផ្លូវចិត្តដែលធ្វើឡើងដោយសាលាក្នុងមណ្ឌលឡើយ។ (ការមិនបានទទួលការឯកភាពជាលាយលក្ខណ៍អក្សរពីមាតាបិតាចំពោះការវាយតម្លៃ 34 C.F.R. Sec. 300.300, រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56321(c).)
(2) នៅពេលដែលរូបខ្ញុំបានស្នើសុំលទ្ធផលតេស្តដែលធ្វើឡើងដោយអ្នកចិត្តវិទ្យាពីសាលាក្នុងមណ្ឌល សាលាបានបដិសេធមិនផ្តល់លទ្ធផលនេះជូនរូបខ្ញុំទេ។ (ការមិនបានផ្តល់ជូនមាតាបិតានូវឯកសារដែលបានស្នើសុំ 34 C.F.R. Sec. 300.501; រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56504.)
(3) នៅក្នុងកិច្ចប្រជុំ IEP នាពេលថ្មីៗនេះ LUSD បានបដិសេធមិនសរសេរនៅក្នុង IEP អំពីតម្រូវការ និងចំនួនដង និងរយៈពេលនៃសេវាកម្មព្យាបាលដោយចលនា (សេវាកម្មពាក់ព័ន្ធ) ទោះបីជាក្រុមនេះបានយល់ស្របថា សេវាកម្មទាំងនេះមានភាពចាំបាច់យ៉ាងណាក៏ដោយ។ (ការមិនបានផ្តល់ចំនួនដង និងរយៈពេលនៃសេវាកម្មពាក់ព័ន្ធ 34 C.F.R. Sec. 300.320(a)(7); រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56345(a)(7).
(4) កម្មវិធីសិក្សា IEP របស់ Amir បានលើកឡើងថា គាត់នឹងទទួលទានបាយថ្ងៃត្រង់ និងរៀនតូរ្យតន្រ្តីជាមួយសិស្សដែលមិនមានពិការភាព ប៉ុន្តែសាលាក្នុងមណ្ឌលមិនទាន់បានផ្តល់ឱកាសទាំងនេះនៅឡើយ។ (ការមិនបានអនុវត្តកម្មវិធីសិក្សា IEP, 5 C.C.R. Sec. 4650(a)(7)(D) ការមិនបានផ្តល់នូវបរិយាកាសដែលមិនសូវមានភាពតឹងតែង 34 C.F.R. Sec. 300.114-117.
(5) កម្មវិធីសិក្សា IEP របស់ Amir បានលើកឡើងថា គាត់នឹងទទួលបានការព្យាបាលការនិយាយពីរដងក្នុងមួយសប្តាហ៍រយៈពេល 30 នាទី ប៉ុន្តែ LUSD និយាយថា ពួកគេមិនមានគ្រូពេទ្យព្យាបាលការនិយាយ។ ការមិនបានផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃ និងសមរម្យ (FAPE), 20 U.S.C. Sec. 1412(a)(1)(A) ការមិនបានអនុវត្តកម្មវិធីសិក្សា IEP; 5 C.C.R. Sec. 4650(a)(7)(D).
(6) ខ្ញុំជឿជាក់ថា Amir កំពុងស្ថិតក្នុងគ្រោះថ្នាក់ផ្នែករាងកាយ[ឬក៏ថា] សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់គាត់ត្រូវបានគំរាមកំហែង ព្រោះ [ពន្យល់ពីហេតុផលនៃការជឿជាក់នេះ]។ (CDE ត្រូវតែស៊ើបអង្កេតលើពាក្យបណ្តឹងអំពីការស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់រាងកាយ ឬក៏ការគំរាមកំហែងដល់សុខភាព សុវត្ថិភាព ឬក៏សុខុមាលភាពរបស់សិស្ស 5 C.C.R. Sec. 4650(a)(7)(C).)
ដើម្បីដោះស្រាយពាក្យបណ្តឹងនេះ ខ្ញុំសូមស្នើសុំនូវដំណោះស្រាយដូចខាងក្រោម៖
(1) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលអនុញ្ញាតឲ្យខ្ញុំបានចូលមើលរបាយការណ៍នានាអំពីកូនរបស់ខ្ញុំ។
(2) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលសុំការឯកភាពពីរូបខ្ញុំជាមុនសិន មុនពេលធ្វើការវាយតម្លៃលើកក្រោយ។
(3) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលអនុញ្ញាត Amir បានទទួលទានអាហារថ្ងៃត្រង់ និងរៀនតូរ្យតន្រ្តីជាមួយនឹងសិស្សដែលមិនមានពិការភាព ដូចបានលើកឡើងក្នុងកិច្ចប្រជុំ IEP។
(4) សូមបញ្ជាឲ្យសាលាក្នុងមណ្ឌលកែប្រែកម្មវិធីសិក្សា IEP ដើម្បីបញ្ជាក់ថា មានការព្យាបាលដោយចលនាចំនួនបីដងក្នុងមួយសប្តាហ៍ 30 នាទីក្នុងមួយសប្តាហ៍។
(5) សូមបញ្ជាឲ្យមណ្ឌលចាប់ផ្តើមជាបន្ទាន់នូវការព្យាបាលការនិយាយឲ្យបានចំនួន 2 ដងក្នុងមួយសប្តាហ៍ដូចដែលបានបញ្ជាក់ក្នុងកិច្ចប្រជុំ IEP របស់ Amir។
(6) សូមបញ្ជាឲ្យមណ្ឌលរៀបចំឲ្យមានម៉ោងព្យាបាលការនិយាយសងវិញសម្រាប់ម៉ោងទាំងអស់ដែលកូនប្រុសរបស់ខ្ញុំខកខានខណៈពេលដែលមិនមានគ្រូពេទ្យព្យាបាលការនិយាយ;
(7) ស៊ើបអង្កេតអំពីស្ថានភាពគ្រោះថ្នាក់ និងការគំរាមកំហែងដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពដូចដែលបានរៀបរាប់នៅក្នុងលិខិតនេះនិងបញ្ជាឲ្យសាលាក្នុងមណ្ឌលចាត់វិធានការចាំបាច់នានាដើម្បីធានាបាននូវបរិយាកាសអប់រំមួយប្រកបដោយសុវត្ថិភាព និងល្អចំពោះសុខភាព។
ខ្ញុំបានជូនភ្ជាប់ស្មារតីនៃកិច្ចប្រជុំ IEP របស់កូនខ្ញុំ និងលិខិតមួយច្បាប់ទៅសាលាក្នុងមណ្ឌល ដោយស្នើសុំ ______________ (អ្វីក៏ដោយដែលលោក លោកស្រីបានសរសេរទៅសាលាក្នុងមណ្ឌលនិងស្នើសុំឲ្យពួកគេដោះស្រាយមុនលោក លោកស្រីដាក់ពាក្យបណ្តឹងនេះ)។
ដោយសារតែពាក្យបណ្តឹងរបស់ខ្ញុំពាក់ព័ន្ធនឹងបញ្ហាដែលអំពាវនាវឲ្យមានអន្តរាគមន៍ដោយផ្ទាល់ពីក្រសួងអប់រំ ដោយអនុលោមតាមជំពូកទី 5 នៃក្រមនិយ័តកម្មរដ្ឋកាលីហ្វ័រញ៉ា 4650(a)(7) ខ្ញុំមិនបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅមណ្ឌលដែលខ្ញុំរស់នៅឡើយ។ ផ្ទុយទៅវិញ ខ្ញុំសូមស្នើសុំអន្តរាគមន៍ដោយផ្ទាល់ពីរដ្ឋចំពោះបញ្ហានេះ។
ខ្ញុំសូមស្នើសុំការស៊ើបអង្កេត និងដំណោះស្រាយជាបន្ទាន់ ព្រោះកូនរបស់ខ្ញុំមិនអាចរង់ចាំសេវាកម្មទាំងនេះបានឡើយ។
សូមអរគុណចំពោះអន្តរាគមន៍របស់លោក។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
លោក Yasmine Alghazi
(J) គំរូលិខិតសំណើសុំការសម្រុះសម្រួល និង/ឬ សវនាការ (បណ្តឹង) និងសំណើសុំស្ថិតក្នុងស្ថានភាពដដែលរហូតដល់ពេលមានលទ្ធផលវាយតម្លៃជាថ្មី
ទម្រង់មិនទាន់បំពេញដើម្បីស្នើសុំការសម្រុះសម្រួលតែមួយគត់ ឬដើម្បីស្នើសុំសវនាការតាមនីតិវិធី គឺមាននៅលើវិបសាយ www.oah.dgs.ca.gov. សូមចុចលើផ្នែកអប់រំពិសេស។ សូមចុចលើទម្រង់។ សូមចុចលើការសម្រុះសម្រួល និងសវនាការតាមនីតិវិធីប្រសិនបើលោក លោកស្រីស្នើសវនាការតាមនីតិវិធីការ ឬក៏ចុចលើការសម្រុះសម្រួលប្រសិនបើលោក លោកស្រីស្នើសុំការសម្រុះសម្រួល។ លោក លោកស្រីអាចទូរសព្ទទៅកាន់ការិយាល័យសវនាការ (OAH) ដើម្បីទទួលបានទម្រង់តាមរយៈទូរសព្ទលេខ (916) 263-0880។ ទូរសារ៖ (916) 376-6319.
ទម្រង់ដ៏សំខាន់មួយទៀតនៅលើគេហទំព័រ OAH គឺទម្រង់ "បន្ត" ដែលលោក លោកស្រីត្រូវប្រើ ប្រសិនបើលោក លោកស្រីត្រូវការពេលវេលាថែមទៀត ហើយចង់ពន្យារពេលសវនាការ ឬក៏ការសម្រុះសម្រួល។ នៅលើគេហទំព័រ OAH របស់ផ្នែកអប់រំពិសេស លោក លោកស្រីក៏អាចចង់ចុចនិងពិនិត្យឡើងវិញនូវ "ការស្វែងយល់អំពីសវនាការតាមនីតិវិធីស្ដីពីសកម្មភាពអប់រំពិសេស" របស់ OAH ផងដែរ។ ទម្រង់ OAH សម្រាប់ស្នើសុំសវនាការតាមនីតិវិធី ឬក៏ការសម្រុះសម្រួលមានទំព័រព័ត៌មាននៅខាងមុខ ដែលផ្តល់ព័ត៌មានសំខាន់ៗផ្សេងទៀតអំពីនីតិវិធីទាំងនេះ និងអំពីព័ត៌មានចាំបាច់នៅលើទម្រង់ ក៏ដូចជាសេចក្តីសង្ខេបនៃច្បាប់សហព័ន្ធសំខាន់ៗទាក់ទងនឹងនីតិវិធីទាំងនេះ (សូមមើលឧបសម្ព័ន្ធ N។)
ដូច្នេះសំណើរបស់លោក លោកស្រីដើម្បីទទួលបានសវនាការតាមនីតិវិធី ការសម្រុះសម្រួល ឬក៏ការបន្តសវនាការឬក៏ការសម្រុះសម្រួលត្រូវធ្វើឡើងដោយប្រសិទ្ធិភាពបំផុត។ វាជាការល្អបំផុតក្នុងការប្រើទម្រង់ណាមួយរបស់ OAH។ ឧបសម្ព័ន្ធពី K ដល់ M ត្រូវបានសរសេរឡើងដើម្បីជួយលោក លោកស្រីក្នុងការរៀបចំព័ត៌មានចាំបាច់ដើម្បីបំពេញ និងបន្ថែមព័ត៌មាននៅលើទម្រង់ OAH។
(K) សំណើសុំការសម្រុះសម្រួល និងសវនាការតាមនីតិវិធី
ការិយាល័យសវនាការរដ្ឋកាលីហ្វ័រញ៉ា
សលាកបត្រព័ត៌មានសម្រាប់ទម្រង់បន្ថែម៖ សំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលជំនួសសិស្ស
ឯកសារជូនភ្ជាប់គឺជាទម្រង់ដែលលោក លោកស្រីអាចប្រើដើម្បីស្នើសុំការិយាល័យសវនាការដែលគេហៅថា “OAH” ដើម្បីរៀបចំកាលវិភាគនៃសវនាការតាមនីតិវិធីដែលអាចស្នើសុំការសម្រុះសម្រួលជំនួសសិស្ស។ សំណើនេះត្រូវបានគេហៅថា "ពាក្យបណ្តឹង"។ ប្រសិនបើលោក លោកស្រីចង់ស្នើសុំតែសវនាការមួយគត់ សូមប្រើទម្រង់ "លិខិតស្នើសុំតែសវនាការមួយគត់"។
សូមផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ និងពេញលេញ។ ការមិនបានផ្តល់ព័ត៌មានពេញលេញ និងត្រឹមត្រូវអាចពន្យារពេលដល់ការបើកនូវសំណុំរឿង ឬក៏បណ្តាលឲ្យសំណើរបស់លោក លោកស្រីត្រូវបានប្រគល់ជូនវិញ។
បន្ទាប់ពីពាក្យបណ្តឹងដែលបានបំពេញរួចរាល់ត្រូវបានដំណើរការ លោក លោកស្រីនឹងទទួលដំណឹងអំពីកាលបរិច្ឆេទនៃសវនាការ OAH តាមនីតិវិធីដូចក្នុងកាលវិភាគ។ កាលបរិច្ឆេទនៃការសម្រុះសម្រួលអាចត្រូវបានស្នើសុំបន្ទាប់ពីទទួលបានការកំណត់កាលបរិច្ឆេទដំបូងដោយដាក់សំណើសុំការសម្រុះសម្រួល។ អាចចូលទៅកាន់ SFT តាមវិបសាយ https://www.applications.dgs.ca.gov/oah/oahsftweb
ការសម្រុះសម្រួលនិងសវនាការតាមនីតិវិធី អនុលោមតាមច្បាប់ស្តីពីការកែលម្អការអប់រំសម្រាប់ជនពិការឆ្នាំ 2004
ច្បាប់ស្តីពីការកែលម្អលើការអប់រំជនពិការឆ្នាំ 2004 ដែលត្រូវបានគេស្គាល់ថា “IDEA” ផ្តល់ការសម្រុះសម្រួល និងសវនាការតាមនីតិវិធី ដើម្បីដោះស្រាយវិវាទអប់រំពិសេស។ គោលបំណងនៃ IDEA គឺដើម្បីជួយធានាថា កុមារពិការ ទទួលបានសេវាអប់រំពីរដ្ឋដោយឥតគិតថ្លៃ និងសមរម្យដែលឆ្លើយតបទៅនឹងតម្រូវការដោយឡែកៗរបស់កុមារម្នាក់ៗ។ "ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ" ជាធម្មតាត្រូវបានគេហៅថា “FAPE”។
ដើម្បីឲ្យមានសវនាការតាមនីតិវិធីតាមកាលបរិច្ឆេទ លោក លោកស្រីត្រូវបំពេញបណ្តឹងតវ៉ាដោយព័ត៌មានសមស្របទាំងអស់ដែលបានផ្ដល់ជូន។ IDEA មានតម្រូវការជាក់លាក់ទាក់ទងនឹងព័ត៌មានដែលត្រូវដាក់បញ្ចូលក្នុងបណ្តឹងតវ៉ា។ សំណើសុំសវនាការតាមនីតិវិធីនិងការសម្រុះសម្រួល ដូចដែលបានជូនភ្ជាប់មកជាមួយបានរំលេចនូវរាល់ព័ត៌មានចាំបាច់ទាំងអស់។
ប្រសិនបើព័ត៌មានមិនពេញលេញ នោះសំណើរបស់លោក លោកស្រីដើម្បីទទួលបាននូវសវនាការតាមនីតិវិធីអាចត្រូវបានពន្យារពេលរហូតដល់ព័ត៌មានចាំបាច់ទាំងអស់ត្រូវបានផ្តល់ឲ្យ។ បើមិនដូច្នេះទេ ពាក្យបណ្តឹងរបស់លោក លោកស្រីនឹងត្រូវបានផ្ញើត្រឡប់ទៅវិញ។
សំណើរបស់លោក លោកស្រីត្រូវតែផ្ញើទៅគ្រប់ភាគីទាំងអស់។
ជាអនុសាសន៍ សេវាកម្មបញ្ជូនឯកសារ OAH គួរធ្វើឡើងតាមប្រព័ន្ធផ្ទេរឯកសារអេឡិចត្រូនិកដែលមានសុវត្ថិភាព ដែលគេហៅថា “SFT”។ សម្រាប់ព័ត៌មានបន្ថែម និងប្រព័ន្ធ SFT សូមចូលទៅកាន់គេហទំព័ររបស់ OAH https://www.dgs.ca.gov/OAH/Case- ប្រភេទ/ការអប់រំពិសេស។
សូមអានមុនពេលបំពេញសំណើសុំទទួលបាននូវសវនាការតាមនីតិវិធីនិងការសម្រុះសម្រួល - សេចក្តីដកស្រង់ចេញពីលក្ខន្តិកៈសហព័ន្ធដែលមានជាធរមាន
សំណើសុំសម្រុះសម្រួល និងសវនាការតាមនីតិវិធី (បណ្តឹងតវ៉ា) រួមមាន៖
- "ឈ្មោះកុមារ អាសយដ្ឋានរស់នៅរបស់កុមារ (ឬក៏ព័ត៌មានទំនាក់ទំនងក្នុងករណីកុមារគ្មានផ្ទះសម្បែង) និងឈ្មោះសាលាដែលកុមារកំពុងរៀន" (20 U.S.C. § 1415 (b)(7)(A)(ii)(I));
- "ការពិពណ៌នាអំពីប្រភេទបញ្ហារបស់កុមារទាក់ទងនឹងការផ្តួចផ្តើមគំនិត ឬក៏ការផ្លាស់ប្តូរដែលបានស្នើឡើង រួមមានអង្គហេតុទាក់ទងនឹងបញ្ហានេះ"។ (20 U.S.C. § 1415(b)(7)(A)(ii)(III)) និង
- "សំណើដោះស្រាយបញ្ហាដែលត្រូវបានភាគីម្ខាងដឹង និងមានក្នុងកម្រិតមួយនៅពេលនោះ"។ (20 U.S.C. § 1415 (b)(7)(A)(ii)(IV))
- "ភាគីម្ខាងមិនអាចមានសវនាការតាមនីតិវិធីរហូតដល់ភាគីនោះ ឬក៏មេធាវីតំណាងឲ្យភាគីនោះជូនដំណឹងដែលបំពេញតាមលក្ខខណ្ឌតម្រូវនៃអនុកថាខណ្ឌ (A)(ii)។" (20 U.S.C. § 1415 (b)(7)(B))
- "ពាក្យបណ្តឹង នឹងត្រូវបានចាត់ទុកថាគ្រប់គ្រាន់ ប្រសិនបើភាគីដែលទទួលបានដំណឹងនោះជូនដំណឹងដល់មន្ត្រីសវនាការ និងភាគីម្ខាងទៀតជាលាយលក្ខណ៍អក្សរថា ភាគីទទួលជឿថា សេចក្តីជូនដំណឹងនេះមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្នែក (b)(7)(A)." (20 U.S.C. § 1415 (c)(2)(A))
- "...មន្ត្រីសវនាការនឹងធ្វើសេចក្តីសម្រេចដោយផ្អែកលើសេចក្តីជូនដំណឹង ថាតើសេចក្តីជូនដំណឹងនេះបំពេញតាមលក្ខខណ្ឌតម្រូវដែរឬទេ…ហើយនឹងជូនដំណឹងទៅភាគីនានាជាលាយលក្ខណ៍អក្សរអំពីការសម្រេចនេះ។" (20 U.S.C. § 1415 (c)(2)(D))
- ភាគីម្ខាងអាចកែប្រែបណ្តឹងតវ៉ារបស់ខ្លួនបានលុះត្រាតែ៖ (I) ភាគីម្ខាងទៀតឯកភាពជាលាយលក្ខណ៍អក្សរ និងមានកិច្ចប្រជុំរកដំណោះស្រាយ។ ឬក៏ (II) ប្រសិនបើទទួលបានការអនុញ្ញាតពីចៅក្រមរដ្ឋបាល។ (20 U.S.C. § 1415 (c)(2)(E)(i))
- "ពេលវេលាកំណត់ដែលអាចអនុវត្តបានសម្រាប់សវនាការតាមនីតិវិធីក្រោមអនុជំពូកនេះនឹងត្រូវចាប់ផ្ដើមម្ដងទៀតនៅពេលដែលភាគីនោះធ្វើសេចក្តីជូនដំណឹងដែលបានកែប្រែនោះ…" (20 U.S.C.§ 1415(c)(2)(E)(ii))
(L) ភាគីពាក់ព័ន្ធ និងសេចក្តីថ្លែងហេតុ និងដំណោះស្រាយដែលបានលើកឡើង
ការិយាល័យសវនាការរដ្ឋកាលីហ្វ័រញ៉ា
សំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលជំនួសសិស្ស
ឈ្មោះនិងនាមត្រកូលរបស់សិស្ស៖
ថ្ងៃខែឆ្នាំកំណើតរបស់សិស្ស៖
ភាសាកំណើតរបស់សិស្ស៖
អាសយដ្ឋានរបស់សិស្ស រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖
កម្រិតសិក្សារបស់សិស្ស។ ឧទាហរណ៍ ប្រសិនបើសិស្សរៀននៅថ្នាក់ទី 2 នោះសូមសរសេរថា "ថ្នាក់ទីពីរ"។
ឈ្មោះសាលាដែលសិស្សកំពុងសិក្សា៖
សាលាក្នុងមណ្ឌលរស់នៅរបស់សិស្ស៖
ព័ត៌មានអំពីមាតាបិតា៖
រាល់ព័ត៌មានទាំងអស់ដែលបានស្នើសុំនៅខាងក្រោមគឺមានភាពចាំបាច់ប្រសិនបើសិស្សមានអាយុក្រោម 18 ឆ្នាំ។
ដើម្បីដាក់បញ្ចូលឪពុកឬម្តាយនៅក្នុងសំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលនេះ សូមសរសេរព័ត៌មាននៅក្នុងចន្លោះខាងក្រោម។ ប្រសិនបើសិស្សមានអាណាព្យាបាលស្របច្បាប់ ឬក៏អ្នកទទួលបន្ទុកសិទិ្ធអប់រំ នោះសូមសរសេរឈ្មោះ និងព័ត៌មានរបស់ពួកគេនៅក្រោមផ្នែកមាតាបិតាទី1 រួចហើយបន្ថែម "អាណាព្យាបាលស្របច្បាប់" ឬក៏ "អ្នកទទួលបន្ទុកសិទិ្ធអប់រំ" ក្រោយឈ្មោះរបស់ពួកគេ។
ព័ត៌មានអំពីមាតា/បិតាទី១៖
នាមត្រកូល និងនាមខ្លួនរបស់មាតា/បិតាទី1៖
លេខទូរសព្ទរបស់មាតាបិតាទី1៖ ទូរសព្ទដៃ៖
ទូរសព្ទនៅកន្លែងធ្វើការ៖
ទូរសព្ទនៅផ្ទះ៖
អាសយដ្ឋានផ្ទះរបស់មាតាបិតាទី1 រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖
ប្រសិនបើត្រូវការអ្នកបកប្រែសម្រាប់មាតាបិតាទី1 សូមបញ្ជាក់ភាសាក្នុងចន្លោះខាងក្រោម។ ឧទាហរណ៍ ប្រសិនបើមាតា/បិតាទី1ត្រូវការអ្នកបកប្រែភាសាអេស្ប៉ាញ សូមសរសេរថា "ភាសាអេស្ប៉ាញ" នៅចន្លោះខាងក្រោម។
ព័ត៌មានអំពីមាតាបិតាទី2 ដែលត្រូវបំពេញតែក្នុងករណីមានមាតាបិតាទី2៖
នាមត្រកូល និងនាមខ្លួនរបស់មាតា/បិតាទី2៖
លេខទូរសព្ទរបស់មាតាបិតាទី2៖ ទូរសព្ទដៃ៖
ទូរសព្ទនៅកន្លែងធ្វើការ៖
ទូរសព្ទនៅផ្ទះ៖
អាសយដ្ឋានផ្ទះរបស់មាតាបិតាទី2 រួមមានអាសយដ្ឋានផ្លូវ ក្រុង និងលេខកូដតំបន់៖
ប្រសិនបើត្រូវការអ្នកបកប្រែសម្រាប់មាតាបិតាទី2 សូមបញ្ជាក់ភាសាក្នុងចន្លោះខាងក្រោម។ ឧទាហរណ៍ ប្រសិនបើមាតា/បិតាទី2 ត្រូវការអ្នកបកប្រែភាសាអេស្ប៉ាញ សូមសរសេរថា "ភាសាអេស្ប៉ាញ" នៅចន្លោះខាងក្រោម។
ភាគីដែលត្រូវដាក់ឈ្មោះដោយមាតាបិតា ឬក៏សិស្សដែលបំពេញពាក្យស្នើសុំនេះ
មានតែទីភ្នាក់ងារសាធារណៈ ដូចមានរាយនាមខាងក្រោមអាចត្រូវបានគេដាក់ឈ្មោះ។ សូមកុំដាក់ឈ្មោះអ្នកដែលធ្វើការឲ្យទីភ្នាក់ងារសាធារណៈ។ ឈ្មោះភាគីដែលត្រូវដាក់ឈ្មោះក្នុងពាក្យបណ្តឹងនេះត្រូវរាប់បញ្ចូលយ៉ាងតិចមួយក្នុងចំណោមករណីដូចខាងក្រោម៖
- សិស្សសាលាក្នុងមណ្ឌលដែលកំពុងតែចូលរួម នឹងចូលរួម ឬក៏បានចូលរួម
- សិស្សសាលាកម្រងដែលកំពុងតែចូលរួម នឹងចូលរួម ឬក៏បានចូលរួម
- ការិយាល័យអប់រំប្រចាំខោនធី ឬក៏
- ទីភ្នាក់ងារសាធារណៈផ្សេងទៀតដែលចូលរួមក្នុងការសម្រេចចិត្តណាមួយទាក់ទងនឹងសិស្សនេះ។
សូមផ្តល់ឈ្មោះ និងអាសយដ្ឋានរបស់ទីភ្នាក់ងារសាធារណៈឬក៏ទីភ្នាក់ងារដែលលោក លោកស្រីចង់កំណត់ពេលសវនាការតាមនីតិវិធី និងការសម្រុះសម្រួល។
កំណត់បញ្ហាជាក់លាក់ឬបណ្តឹងតវ៉ា៖
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋតម្រូវឲ្យលោក លោកស្រីរៀបរាប់ឲ្យបានលម្អិតអំពីលក្ខណៈនៃបញ្ហា ឬក៏បញ្ហាដែលលោក លោកស្រីចង់បញ្ចូលនៅក្នុងពាក្យបណ្តឹងនេះ។ សូមរៀបរាប់អំពីបញ្ហាទូទៅ ដូចជា "សិស្សនេះត្រូវបានបដិសេធមិនឲ្យ FAPE សម្រាប់ឆ្នាំសិក្សា 2005-2006" គឺមិនគ្រប់គ្រាន់ទេ។ លោក លោកស្រីត្រូវតែបញ្ចូលអង្គហេតុ កាលបរិច្ឆេទ សេចក្តីយោងអំពីបទប្បញ្ញត្តិស្តីពីកម្មវិធីអប់រំជាក់លាក់ដែលគេស្គាល់ថាបទបញ្ញត្តិ “IEP” ជាដើម។ ការមិនបានពិពណ៌នាយ៉ាងជាក់លាក់អំពីបញ្ហា ឬក៏បញ្ហាដែលត្រូវបញ្ចូលក្នុងពាក្យបណ្តឹងនេះអាចបណ្តាលឲ្យមានការបិទសំណុំរឿងនេះ។ ការបិទសំណុំរឿងណាមួយគឺគេហៅថា ការទាត់ចោល។
សូមរៀបរាប់អំពីលក្ខណៈនៃបញ្ហា រួមទាំងអង្គហេតុសំខាន់ៗទាំងអស់។ សូមផ្តល់ព័ត៌មានលម្អិត។ លោក លោកស្រីអាចបន្ថែមបានក្នុងករណីចាំបាច់។
បញ្ហាឬក៏ពាក្យបណ្តឹងលេខ 1៖
សំណើដំណោះស្រាយបញ្ហាដូចរៀបរាប់ខាងលើ
"សំណើដោះស្រាយបញ្ហា" មានន័យថាតើលោក លោកស្រីចង់ឲ្យបញ្ហានីមួយៗដែលបានពិពណ៌នាខាងលើត្រូវបានដោះស្រាយដោយរបៀបណា។ ច្បាប់សហព័ន្ធតម្រូវឲ្យលោក លោកស្រីផ្តល់នូវដំណោះស្រាយចំពោះបញ្ហានីមួយៗដែលបានពិពណ៌នាក្នុងពាក្យបណ្តឹងនេះក្នុងកម្រិតមួយដែលលោក លោកស្រីដឹងអំពីដំណោះស្រាយ។ លោក លោកស្រីត្រូវតែពិពណ៌នាអំពីដំណោះស្រាយឲ្យបានលម្អិតបំផុតតាមដែលអាចធ្វើទៅបាន។
សូមរៀបរាប់អំពីដំណោះស្រាយចំពោះបញ្ហានីមួយៗដូចដែលបានរៀបរាប់ខាងលើ។
ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 1៖
ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 2៖
ដំណោះស្រាយចំពោះបញ្ហាឬក៏ពាក្យបណ្តឹងលេខ 3៖
ហត្ថលេខារបស់ភាគីស្នើសុំឲ្យមានសវនាការតាមនីតិវិធី និងការសម្រុះ សម្រួល
សូមសរសេរឈ្មោះភាគីដែលស្នើសុំឲ្យមានសវនាការតាមនីតិវិធី និងការសម្រុះសម្រួលក្នុងចន្លោះខាងក្រោម។
សូមសរសេរអ៊ីមែលភាគីដែលស្នើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួលក្នុងចន្លោះខាងក្រោម។
ភាគីដែលស្នើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួល ឬក៏តំណាងរបស់គេត្រូវតែចុះហត្ថលេខា និងសរសេរកាលបរិច្ឆេទនៅក្នុងចន្លោះខាងក្រោម។
សេចក្តីថ្លែងហេតុអំពីសេវាកម្ម
ច្បាប់សហព័ន្ធ និងច្បាប់រដ្ឋតម្រូវឲ្យលោក លោកស្រីផ្ញើ ឬក៏ប្រគល់សំណើនេះជូនភាគីដែលមានឈ្មោះម្នាក់ៗ។ លើសពីនេះទៀត លោក លោកស្រីត្រូវតែផ្ញើ ឬក៏បញ្ជូនសេចក្តីចម្លងមួយច្បាប់ទៅកាន់ការិយាល័យសវនាការ។ សូមរក្សាទុកឯកសារនេះមួយច្បាប់សម្រាប់ខ្លួនឯង។ សូមបញ្ជាក់ថា លោក លោកស្រី បានផ្ញើសំណៅចម្លងនៃសំណើសុំនេះ ដោយគូរធីកលើប្រអប់ដែលសមស្របខាងក្រោម។
ខ្ញុំបានផ្តល់សំណើសុំធ្វើសវនាការតាមនីតិវិធី និងការសម្រុះសម្រួលនេះជូនភាគីដែលមានឈ្មោះទាំងអស់ និងជូនការិយាល័យសវនាការដោយ៖
ជម្រើសទីមួយគឺបញ្ជូនតាមអ៊ីមែលទៅបុគ្គល ឬក៏ទីភ្នាក់ងារដែលមានឈ្មោះតាមអាសយដ្ឋានខាងក្រោម។ សូមបញ្ចូលកាលបរិច្ឆេទដែលឯកសារនេះត្រូវបានផ្ញើទៅបុគ្គលឬក៏ទីភ្នាក់ងារនោះ។
ការបញ្ជូនតាមទូរសារ ឬក៏អ៊ីមែលទៅកាន់មនុស្ស ឬក៏ ទីភ្នាក់ងារដែលមានឈ្មោះតាមលេខទូរសារ ឬអ៊ីមែលដូចខាងក្រោម។ សូមបញ្ចូលកាលបរិច្ឆេទដែលឯកសារត្រូវបានទូរសារ ឬក៏ផ្ញើអ៊ីមែលទៅបុគ្គល ឬទីភ្នាក់ងារនោះ។
ការផ្ញើតាម UPS, FedEx ឬក៏សេវាផ្ញើសំបុត្រផ្សេងទៀតដល់មនុស្ស ឬក៏ទីភ្នាក់ងារដែលមានឈ្មោះដូចខាងក្រោម ដោយប្រើសេវាកម្មដែលបានកំណត់ដូចខាងក្រោម។ ខ្ញុំបាទសូមភ្ជាប់មកជាមួយនូវវិក្កយប័ត្រចំនួនមួយច្បាប់។
ការប្រគល់ដោយផ្ទាល់ខ្លួនដល់បុគ្គល ឬក៏ទីភ្នាក់ងារដូចមានរាយនាមខាងក្រោមតាមអាសយដ្ឋានខាងក្រោម។ ខ្ញុំបានបញ្ចូលឈ្មោះអ្នកដែលធ្វើការចែកចាយសំបុត្រ កាលបរិច្ឆេទ និងពេលវេលានៃការចែកចាយ។
ហត្ថលេខារបស់អ្នកដែលបំពេញឯកសារសេវានេះ
សូមសរសេរឈ្មោះអ្នកដែលបំពេញឯកសារសេវានេះក្នុងចន្លោះខាងក្រោម។
អ្នកដែលបំពេញឯកសារសេវានេះត្រូវតែចុះហត្ថលេខានៅក្នុងចន្លោះខាងក្រោម និងសរសេរកាលបរិច្ឆេទចុះហត្ថលេខានៅក្បែរហត្ថលេខា។ ដោយវាយបញ្ចូលឈ្មោះរបស់អ្នកនៅក្នុងចន្លោះខាងក្រោម មានន័យថាលោក លោកស្រីឯកភាពចុះហត្ថលេខាអេឡិចត្រូនិកលើឯកសារនេះ។
(M) សំណើសុំរក្សាស្ថានភាពដើមរហូតមានការវាយតម្លៃជាថ្មី
មាតាបិតាអាចនឹងចង់ដាក់បញ្ចូលទំព័របន្ថែម រួមជាមួយនឹងទម្រង់សំណើសុំការសម្រុះសម្រួល និងសវនាការតាមនីតិវិធីដែលបានបំពេញរួច ដែលស្រដៀងនឹងចំណុចខាងក្រោម ដើម្បីស្នើសុំរក្សាស្ថានភាពដើមរហូតមានដំណោះស្រាយ៖
ការិយាល័យសវនាការ
ផ្នែកអប់រំពិសេស
2349 Gateway Oaks Drive
Sacramento, CA 95833
ទូរសារ៖ (916) 376-6319
នៅពេលរង់ចាំលទ្ធផលនៃដំណើរការនីតិវិធីដែលខ្ញុំបានស្នើសុំ ខ្ញុំសូមស្នើសុំនូវលិខិតបញ្ជាក់អំពីការរក្សាស្ថានភាពដើមរហូតមានដំណោះស្រាយពីការិយាល័យសវនាការ ដោយអនុលោមតាម
20 U.S.C. Sec. 1415(j), រដ្ឋកាលីហ្វ័រញ៉ា Ed. Code Sec. 56505(d), and 5 C.C.R. Sec. 3042(a).
កម្មវិធីអប់រំពិសេសដែលទទួលបានការព្រមព្រៀងចុងក្រោយ និងការកំណត់កម្រិតសិក្សាកូនរបស់ខ្ញុំត្រូវបានឆ្លុះបញ្ចាំងដោយកម្មវិធីសិក្សា IEP ដែលភ្ជាប់មកជាមួយដែលបញ្ជាក់ពីកម្រិតសិក្សា៖ _________________________________________________________
និងបញ្ចូលទាំងសេវាកម្មដូចខាងក្រោម និងចំនួនដងនៃសេវាកម្ម៖
______________________________________________________________________________________________________________________
______________________________________________________________________________________________________________________ ។
សាលាក្នុងមណ្ឌលបានគំរាមបញ្ឈប់ [ឬក៏ផ្លាស់ប្តូរ] [ឬក៏ ឬបានបញ្ចប់ ឬក៏ផ្លាស់ប្តូរ] នូវកម្មវិធីដែលទទួលបានការព្រមព្រៀងចុងក្រោយរបស់កូនខ្ញុំដូចខាងក្រោម៖
______________________________________________________________________________________________________________________ ។
ខ្ញុំសូមស្នើដល់ការិយាល័យសវនាការឲ្យចេញលិខិតបញ្ជាក់អំពីការរក្សាស្ថានភាពដើមរហូតមានដំណោះស្រាយជាបន្ទាន់ដែលស្តារកម្មវិធី/ការកំណត់កម្រិតសិក្សាកូនរបស់ខ្ញុំឲ្យនៅដដែលមុនពេលដែលមានចំណាត់ការជាឯកតោភាគី ឬក៏ដោយបង្ខំ ដោយមណ្ឌល ក្នុងពេលរង់ចាំលទ្ធផលនៃសវនាការតាមនីតិវិធី។ សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
(N) ការសម្រុះសម្រួល និងសវនាការតាមនីតិវិធី ដោយអនុលោមតាមច្បាប់ស្តីពី ការកែលម្អការអប់រំសម្រាប់ជនពិការឆ្នាំ 2004 (IDEA)
កថាខណ្ឌខាងក្រោមនេះត្រូវបានដកស្រង់ចេញពីទំព័រព័ត៌មានមុនសំណើរបស់ OAH ដើម្បីទទួលបានការសម្រុះសម្រួល និងសវនាការតាមនីតិវិធី។
IDEA ផ្តល់ជូននូវការសម្រុះសម្រួល និងសវនាការតាមនីតិវិធីដើម្បីដោះស្រាយជម្លោះទាក់ទងនឹងការអប់រំរបស់កុមារពិការដើម្បីធានាថា កុមារម្នាក់ៗទទួលបានការអប់រំពីរដ្ឋដោយឥតគិតថ្លៃ និងសមរម្យ (FAPE) ស្របតាមតម្រូវការដោយឡែកៗរបស់ពួកគេ។
ដំណើរការនេះត្រូវបានផ្តួចផ្តើមដោយបំពេញសំណើរសុំពេញលេញដើម្បីទទួលបានសវនាការតាមនីតិវិធី និងការសម្រុះសម្រួល (ជាទូទៅគេហៅថាពាក្យបណ្តឹង) ចំពោះបុគ្គល ឬក៏អង្គភាពដែលលោក លោកស្រីដាក់ឈ្មោះថាជាភាគីក្នុងដំណើរការនីតិវិធី។
លោក លោកស្រីគួរដឹងថា IDEA មានតម្រូវការជាក់លាក់ទាក់ទងនឹងព័ត៌មានដែលត្រូវដាក់បញ្ចូលក្នុងសំណើ។ ប្រសិនបើព័ត៌មានដែលបានស្នើសុំមិនត្រឹមត្រូវ មិនពេញលេញ ឬក៏មិនបានផ្តល់ជូន នោះសំណើរបស់លោក លោកស្រីដើម្បីទទួលបានសវនាការតាមនីតិវិធីអាចត្រូវបានពន្យារពេលរហូតដល់សំណើឆ្លើយតបនឹងលក្ខខណ្ឌតម្រូវតាមច្បាប់។
សំណើរបស់លោក លោកស្រីត្រូវតែផ្ញើទៅគ្រប់ភាគីទាំងអស់ដែលលោក លោកស្រីបានកំណត់ និងឯកសារថតចម្លងមួយច្បាប់ដែលបានផ្តល់ទៅការិយាល័យសវនាការ។
ប្រសិនបើលោក លោកស្រីត្រូវការជំនួយក្នុងការបំពេញទម្រង់នេះ ឬក៏មានសំណួរអំពីសវនាការតាមនីតិវិធី និងការសម្រុះសម្រួល សូមទាក់ទងទៅការិយាល័យសវនាការតាមរយៈលេខទូរសព្ទដូចខាងក្រោម។
ការិយាល័យសវនាការ
ផ្នែកអប់រំពិសេស
2349 Gateway Oaks Drive, Suite 200
Sacramento, CA 95833
ទូរសព្ទ (916) 263-0880
ទូរសារ (916) 376-6319
សំណើសុំសវនាការតាមនីតិវិធី និងការសម្រុះសម្រួល (ពាក្យបណ្តឹង) រួមមាន៖
"ឈ្មោះកុមារ អាសយដ្ឋានរស់នៅរបស់កុមារ (ឬក៏ព័ត៌មានទំនាក់ទំនង ក្នុងករណីកុមារគ្មានផ្ទះសម្បែង) និងឈ្មោះសាលារៀនដែលកុមារកំពុងសិក្សា ..." (20 U.S.C. Sec.1415(b)(7)(A)(ii)(I));
"ការពិពណ៌នាអំពីប្រភេទបញ្ហារបស់កុមារទាក់ទងនឹងសំណើផ្តួចផ្តើម ឬក៏ផ្លាស់ប្តូរ រួមមានអង្គហេតុដែលទាក់ទងនឹងបញ្ហាបែបនេះ។" (20 U.S.C Sec. 1415 (b)(7)(A)(ii)(III)); និង
"សំណើដោះស្រាយបញ្ហាក្នុងកម្រិតមួយដែលបានដឹង និងទទួលបានដោយភាគីម្ខាងនៅពេលនោះ។" (20 U.S.C Sec. 1415 (b)(7)(A)(ii)(IV).)
ភាគីម្ខាងមានសិទ្ធិជំទាស់ចំពោះបណ្តឹងគ្រប់គ្រាន់។
(20 U S C. Sec. 1415 (c)(2)(A).)
ភាគីដែលដាក់ពាក្យបណ្តឹងមិនមានសិទ្ធិទទួលបាននីតិវិធីសវនាការទេប្រសិនបើពាក្យបណ្តឹងមិនអនុលោមតាម 20 U.S.C. Sec. 1415(b)(7)(A). (20 U.S.C. Sec. 1415 (b)(7)(B).)
ការកំណត់ថាតើបណ្តឹងតវ៉ាមួយគ្រប់គ្រាន់ និងអនុលោមទៅនឹងលក្ខខណ្ឌតម្រូវនៃ 20 U S.C. Sec. 1415(b)(7)(A) ត្រូវធ្វើឡើងដោយចៅក្រមរដ្ឋបាលដោយផ្អែកទាំងស្រុងលើខ្លឹមសារនៃពាក្យបណ្តឹងនោះ។ (20 U.S.C Sec. 1415(c)(2)(D).)
ភាគីម្ខាងអាចកែប្រែបណ្តឹងតវ៉ារបស់ខ្លួនបានលុះត្រាតែ៖ (I) ភាគីម្ខាងទៀតយល់ព្រមជាលាយលក្ខណ៍អក្សរ និងមានកិច្ចប្រជុំស្វែងរកដំណោះស្រាយ។ ឬក៏ (II) ប្រសិនបើទទួលការអនុញ្ញាតិពីចៅក្រមច្បាប់រដ្ឋបាល។ (20 U.S C. Sec. 1415(c)(2)(E)(i).) រាល់ពេលវេលាកំណត់ទាំងអស់ រួមទាំងពេលវេលាសម្រាប់កិច្ចប្រជុំស្វែងរកដំណោះស្រាយ ចាប់ផ្ដើមក្រោយពីការដាក់ពាក្យបណ្តឹងដែលបានកែប្រែ។ (20 U S C. Sec. 1415(c)(2)(E)(ii))
(O) សូចនាករនៃកម្មវិធីប្រកបដោយបរិយាប័ន្នពេញលេញ សម្រាប់សិស្សពិការ។
លក្ខណៈពិសេសខាងក្រោមនេះគឺជាសូចនាករនៃកម្មវិធីប្រកបដោយបរិយាប័ន្នសម្រាប់សិស្សពិការ។ លក្ខណៈពិសេសអាចដើរតួនាទីជាគោលការណ៍ណែនាំក្នុងការរៀបចំផែនការសម្រាប់ការដាក់បញ្ចូល និងជាមធ្យោបាយសម្រាប់ការរក្សាភាពត្រឹមត្រូវនៃពាក្យថា ការអប់រំប្រកបដោយបរិយាប័ន្ន ឬដោយមានការឧបត្ថម្ភ។
សិស្សគឺជាសមាជិកនៃថា្នក់រៀននៅកម្រិតអប់រំចំណេះទូទៅដែលសមស្របតាមវ័យរបស់សិស្សនៅសាលាធម្មតារបស់ពួកគេ ឬក៏នៅសាលាដែលមានភាពទាក់ទាញ ឬក៏សាលាដែលជាជម្រើសសម្រាប់សិស្សដែលគ្មានពិការភាព។
- សិស្សឡើងថ្នាក់ជាមួយមិត្តភក្តិរួមសាលារបស់គេ។
- មិនមានថ្នាក់ពិសេសណាមួយទេលើកលែងតែថ្នាក់បំប៉នសម្រាប់សិស្សទាំងអស់
- ប្រភេទពិការភាព ឬក៏ភាពធ្ងន់ធ្ងរនៃពិការភាពមិនមែនជាឧបសគ្គដល់ការចូលរួមនៅក្នុងកម្មវិធីប្រកបដោយបរិយាប័ន្នពេញលេញនោះទេ។
- គ្រូអប់រំពិសេស និងគ្រូថ្នាក់ចំណេះទូទៅសហការគ្នាដើម្បីធានា៖
- ការចូលរួមរបស់សិស្សដែលជាសមាជិកថ្នាក់រៀនធម្មតាថ្នាក់រៀនធម្មតា
- ការណែនាំជាប្រព័ន្ធអំពីគោលបំណងនៃកម្មវិធីសិក្សា IEP របស់សិស្ស និង
- ការកែសម្រួលកម្មវិធីសិក្សាស្នូល និង/ឬសម្ភារៈដើម្បីជួយសម្រួលដល់ ការចូលរួម និងការសិក្សារបស់សិស្ស។
- វិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាព (ឧ. ការរៀនបែបសហការគ្នា វិធីសាស្រ្តបង្រៀនសកម្ម ការបង្រៀនដោយភាសាតែមួយ) ត្រូវបានគាំទ្រ និងជំរុញនៅក្នុងថ្នាក់រៀនចំណេះទូទៅ។
- ផលធៀបរវាងចំនួនបុគ្គលិកនិងចំនួនសិស្សសម្រាប់គ្រូថ្នាក់អប់រំពិសេស ស្មើនឹងផលធៀបថ្នាក់ពិសេស ហើយការគាំពារគឺយ៉ាងហោចណាស់មានកម្រិតស្មើនឹងថ្នាក់ពិសេស។
- សេវាកម្មបង្រៀនបន្ថែម (ឧ. ការប្រាស្រ័យទាក់ទង ការចល័តត្រូវបានផ្តល់ជូនដល់សិស្សនៅក្នុងថ្នាក់រៀនសហគមន៍តាមរយៈវិធីសាស្រ្តក្រុមឆ្លងមុខវិជ្ជា។
- កិច្ចប្រជុំរៀបចំផែនការសហប្រតិបត្តិការដែលគ្រោងទុកជាទៀងទាត់ត្រូវបានរៀបចំឡើងជាមួយបុគ្គលិកអប់រំទូទៅ បុគ្គលិកអប់រំពិសេស មាតាបិតា និងបុគ្គលិកបម្រើសេវាពាក់ព័ន្ធដូចដែលបានបង្ហាញ ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធី និងការតាមដានដំបូង និងបន្តបន្ទាប់។
- តែងតែមាននិយោជិតដែលមានសញ្ញាប័ត្រ (គ្រូអប់រំពិសេសអ្នកជំនាញធនធាន ឬផ្សេងទៀត) ត្រូវបានចាត់តាំងឲ្យត្រួតពិនិត្យ និងជួយបុគ្គលិកដែលទទួលបានចំណាត់ថ្នាក់ (ឧ. អ្នកជំនាញ) ធ្វើការជាមួយសិស្សក្នុងថ្នាក់រៀនចំណេះទូទៅ។
- សិស្សដែលទទួលបានការអប់រំពិសេសប្រកបដោយបរិយាប័ន្នពេញលេញត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃចំនួនថ្នាក់សរុបដោយហេតុផលទំហំថ្នាក់។
- ការយល់ដឹងទូទៅអំពីសមត្ថភាពត្រូវបានផ្តល់ជូនបុគ្គលិក សិស្ស និងមាតាបិតានៅឯសាលាតាមរយៈមធ្យោបាយផ្លូវការ ឬក្រៅផ្លូវការដោយផ្អែកលើលក្ខណៈបុគ្គលម្នាក់ៗ។ នេះមានប្រសិទ្ធភាពបំផុតនៅពេលដែលការយល់ដឹងអំពីសមត្ថភាពត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាចំណេះទូទៅ។
- ផែនការឲ្យសិស្សឡើងថ្នាក់ និងសាលារៀនការចូលរួមក្នុងស្ថានភាព បរិយាប័ន្ន។
- សាលាក្នុងមណ្ឌល និង SELPAs ទទួលបានការលើកលែងចាំបាច់នានានៃក្រមស្តីពីការអប់រំដើម្បីអនុវត្តការអប់រំដែលមានការឧបត្ថម្ភ។
- ការគាំពារចំពោះកិច្ចខិតខំប្រឹងប្រែងអប់រំត្រូវបានសម្រួលដោយការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសាលារៀននៅកម្រិតមណ្ឌល និងកម្រិតសាលា។
សរុបសេចក្ដីមក សិស្សទាំងអស់គឺជាសមាជិកថ្នាក់អប់រំចំណេះទូទៅដោយសិស្សខ្លះត្រូវការការគាំពារក្នុងកម្រិតខុសៗគ្នាពីការអប់រំពិសេស។ ដូច្នេះ ពាក្យថា "ការគាំពារដល់ការអប់រំ"។ ពាក្យនេះ ទោះបីជាមានន័យដូចនឹងពាក្យ "បរិយាប័ន្ន ពេញលេញ" យ៉ាងណាក៏ដោយ ក៏វាមានភាពច្បាស់លាស់ក្នុងការទទួលស្គាល់អំពីសារៈសំខាន់នៃការផ្តល់ការគាំទ្រសេវាកម្មក្នុងថ្នាក់រៀនធម្មតានៅពេលចាំបាច់ ដើម្បីធានាបាននូវកម្មវិធីអប់រំមួយដែលមានគុណភាព។
PEERS 1992
ដោយមានការកោតសរសើរចំពោះលោកបណ្ឌិត Dr. Wayne Sailor ទស្សនាវដ្តីស្រាវជ្រាវ "ការអប់រំពិសេសក្នុងសាលាដែលគេរៀបចំរចនាសម្ព័ន្ធឡើងវិញ"
Remedial and Special Education, 12, 6 (1991). 1992 DRAFT អ្នកនិពន្ធ៖ Neary, T.; Halvorsen, A.; and Smithey, L. ការអប់រំប្រកបដោយបរិយាប័ន្ន, Sacramento, PEERS Project
(P) ការតែងតាំងអាជ្ញាធរសម្រេចចិត្តខាងការអប់រំ ក្រមស្ដីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី 56041.5
ឈ្មោះ ________________________ បានឈានដល់អាយុ 18 ឆ្នាំហើយ មិនធ្លាប់ត្រូវបានកំណត់ថា អសមត្ថភាពសម្រាប់គោលបំណងណាមួយដោយតុលាការដែលមានយុត្តាធិការឡើយ និងក្នុងវ័យនីតិជន ទទួលបានសិទ្ធិសម្រេចចិត្តទាំងអស់អំពីការអប់រំ អនុលោមតាមក្រមស្ដីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក56041.5 ដោយហេតុនេះខ្ញុំសូមអនុញ្ញាតឲ្យមាតា/បិតារបស់ខ្ញុំ។ឈ្មោះ_______________________ ធ្វើការសម្រេចចិត្តណាមួយ និងទាំងអស់
ជូនខ្ញុំទាក់ទងនឹងសិទ្ធិទទួលបានសេវាអប់រំពិសេសពីរដ្ឋដោយឥតគិតថ្លៃ និងសមរម្យ។
សិទ្ធិអំណាចបែបនេះរួមមានជាអាទិ៍៖
- ការដាក់ពាក្យបណ្តឹងទៅទីភ្នាក់ងារសាធារណៈណាមួយដូចជាក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា និងក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យសិទ្ធិស៊ីវិល
- ការផ្តួចផ្តើម និងបន្តដំណើរការនីតិវិធីអប់រំពិសេសអនុលោមតាមក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា Sec. 56500, et seq. និងបណ្តឹងឧទ្ធរណ៍របស់តុលាការ;
- ចូលរួមកិច្ចប្រជុំ IEP និងការសម្រុះសម្រួលតាមនីតិវិធី និងការសម្រុះសម្រួលមុននីតិវិធី និងចុះហត្ថលេខាលើឯកសារ IEP និងកិច្ចព្រមព្រៀងសម្រុះសម្រួល ដោយមានសុពលភាពនិងសិទ្ធិដដែល នៅពេលដែលខ្ញុំអវត្តមានពីកិច្ចការនេះ។
- ផ្តល់សិទ្ធិ ឬបដិសេធមិនផ្តល់សិទ្ធិវាយតម្លៃ សេវាកម្ម ឬក៏ការកំណត់កម្រិតសិក្សា។
- ទទួលបានសំណៅចម្លងនៃរបាយការណ៍អំពីការអប់រំ ចិត្តសាស្រ្ត វេជ្ជសាស្រ្ត អាកប្បកិរិយា ឬក៏អនីតិជន ឬក៏ឯកសារ និងព័ត៌មានផ្សេងទៀតទាក់ទងនឹងការអប់រំពិសេសរបស់ខ្ញុំ សេវាកម្មពាក់ព័ន្ធ ជំនួយនិងសេវាកម្មបន្ថែម ឬសេវារៀបចំផែនការអនាគតសម្រាប់សិស្សដែលមានពិការភាព។
- ទទួលព័ត៌មានដោយផ្ទាល់មាត់ពីបុគ្គល ឬក៏ទីភ្នាក់ងារ (រដ្ឋ ឬក៏ឯកជន) ទាក់ទងនឹងសិទ្ធិ ឬសេវាអប់រំពិសេសដែលខ្ញុំត្រូវទទួលបាន។
- ប្រើសិទ្ធិ ឬក៏សកម្មភាពផ្សេងទៀតក្នុងនាមខ្ញុំទាក់ទងនឹងការអប់រំរបស់ខ្ញុំ ដោយមានសិទ្ធិអំណាចដូចគ្នា នៅពេលដែលខ្ញុំអវត្តមានពីកិច្ចការនេះ។
សំណៅចម្លង ឬឯកសារតាមទូរសារនៃឯកសារនេះគឺមានសុពលភាពដូចគ្នានឹង
ឯកសារច្បាប់ដើមអញ្ចឹង។
កាលបរិច្ឆេទ៖ _________________________________
ហត្ថលេខា៖_____________________________________
(Q) គំរូលិខិត - សេចក្តីជូនដំណឹងរយៈពេល 10 ថ្ងៃ អំពីបំណងរបស់មាតាបិតាក្នុងការចុះឈ្មោះកូនឲ្យចូល រៀននៅសាលាឯកជន
W.C.
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
លេខទូរសព្ទ
កាលបរិច្ឆេទ
នាយកទទួលបន្ទុកកម្មវិធីអប់រំពិសេស
Local Unified School District
អាសយដ្ឋាន
ទីក្រុង លេខកូដតំបន់ រដ្ឋកាលីហ្វ័រញ៉ា
អំពី៖ កុមារីឈ្មោះ TYESHA R. ROBINSON (ថ្ងៃខែឆ្នាំកំណើត – ខែ/ថ្ងៃ/ឆ្នាំ) សេចក្តីជូនដំណឹងអំពីការដាក់ឲ្យចូលរៀននៅសាលា FELDMANN ACADEMY
សូមគោរពជូន លោក __________៖
កូនស្រីខ្ញុំឈ្មោះ Tyesha បច្ចុប្បន្នជាសិស្សនៅសាលា Washington Middle School ហើយកំពុងតែជួបការលំបាកខ្លាំងក្នុងការសម្រេចគោលដៅកម្មវិធីសិក្សា IEP និងចាប់មេរៀនមិនសូវបាន ជាពិសេសលើផ្នែកគណិតវិទ្យា និងសំណេរ។ អាកប្បកិរិយារបស់នាងនៅសាលារៀនគឺមានសភាពកាន់តែអាក្រក់ទៅៗ។ ខ្ញុំបានដឹងកាន់តែច្បាស់ថា តម្រូវការអប់រំរបស់នាងមិនត្រូវបានឆ្លើយតបឡើយ។ Tyesha រៀនមិនទាន់មិត្តរួមថ្នាក់របស់នាងទេ។ នាងមិនទទួលបានអត្ថប្រយោជន៍ពីការបង្រៀនដែលបានបង្កើតឡើងជាពិសេស ដែលត្រូវបានផ្តល់ជូនក្នុងកម្មវិធីសាលារដ្ឋបច្ចុប្បន្នរបស់នាងឡើយ។
[ជម្រើស៖ ខ្ញុំជឿជាក់ថា កម្មវិធីអប់រំ និងការកំណត់កម្រិតសិក្សាដែលសាលាក្នុងមណ្ឌលបានផ្តល់ជូននៅឯកិច្ចប្រជុំ IEP នាពេលថ្មីៗនេះ គឺមិនឆ្លើយតបនឹងតម្រូវការរបស់នាងឡើយ។]
ដូច្នេះ អនុលោមតាម Title 34 C.F.R. Sec. 300.148(d)(1)(ii) ខ្ញុំសូមជូនដំណឹងដល់លោកថា ខ្ញុំនឹងដាក់កូនរបស់ខ្ញុំនៅសាលា Feldmann Academy ដែលជាសាលាឯកជន ដែលបង្រៀនសិស្សដូច Tyesha។ ថ្ងៃចូលរៀនដំបូងរបស់នាងនៅ Feldmann Academy គឺ ________ ។ [សូមបញ្ជាក់ថា កាលបរិច្ឆេទនេះមិនគួរតិចជាង 10 ថ្ងៃនៃថ្ងៃធ្វើការក្រោយថ្ងៃដែលសាលាទទួលលិខិតនេះ។] នៅពេលដែលសាលាកំណត់កម្រិតសិក្សាជូននាង។ ខ្ញុំសូមធ្វើការទូទាត់ពីសាលាក្នុងមណ្ឌលនូវថ្លៃកម្មវិធីបង្រៀនដែលបានបង្កើតឡើងជាពិសេសនេះ។
ដោយសារតែសាលារដ្ឋមិនអាចបំពេញតាមតម្រូវការអប់រំរបស់នាង ខ្ញុំបាទជឿជាក់ថា ការដាក់កូនឲ្យរៀននៅសាលាឯកជននេះគួរតែជា "ការចំណាយរបស់រដ្ឋ"។ ខ្ញុំនឹងប្រគល់វិក្កយប័ត្រពីសាលា និងឯកសារភស្តុតាងដែលបញ្ជាក់អំពីការចូលរៀនរបស់នាង។
ខ្ញុំបាទទន្ទឹងរង់ចាំការឆ្លើយតបរបស់លោក។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកនៅពេលដឹងអំពីឆន្ទៈរបស់លោកក្នុងជួយដល់ Tyesha។
សូមលោកមេត្តាទទួលនូវការគោរពរាប់អានពីខ្ញុំ។
Gloria Robinson
ចម្លងជូន៖ ក្រុម IEP
(R) បញ្ជីឯកសារនៅលើប្រព័ន្ធអ៊ិនធឺណិត
ជំពូក 1 - ព័ត៌មានអំពីសិទ្ធិនិងទំនួលខុសត្រូវមូលដ្ឋាន
ភាពជាដៃគូរវាងគ្រួសារសិស្ស និងមេធាវីសម្រាប់ការអប់រំ -
សមាគមសិស្សខ្សោយប្រាជ្ញាអាមេរិក Learning Disabilities of Association of America (LDA)
LD Online - ស្វែងយល់អំពីដំណើរការកិច្ចប្រជុំ IEP -
www.ldonline.org/article/Understanding_the_IEP_process
មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិដើម្បីកុមារពិការ - សេវាសម្រាប់សិស្សមត្តេយ្យសិក្សាដែលមានពិការភាព -
www.nichcy.org/EDUCATECHILDREN/CHILDREN3-5/Pages/default.aspx
មជ្ឈមណ្ឌលជាតិផ្សព្វផ្សាយដើម្បីកុមារពិការ - នីតិវិធីនៃបណ្តឹងតវ៉ា -
www.nichcy.org/EducateChildren/disputes/Pages/dueprocesscomplaint.aspx
Wrightslaw - ការរួមបញ្ចូល បរិយាកាសដែលមិនសូវមានភាពតឺងតែង (Inclusion, Least Restrictive Environment (LRE)) ការបញ្ជ្រាប - www.wrightslaw.com/info/lre.index.htm
Wrightslaw – តើនរណាដែលមានសិទ្ធិទទួលបានការការពារក្រោមផ្នែកទី 504 …ប៉ុន្តែមិនមែនក្រោម IDEA - www.wrightslaw.com/info/sec504.who.protect.htm
ជំពូក 2 - ព័ត៌មានស្តីពីការវាយតម្លៃ
ព័ត៌មានសង្ខេបអំពី PEER - ផ្នែកទី 504 ជនពិការអាមេរិកច្បាប់និងកំណែទម្រង់អប់រំ - www.fcsn.org/peer/ess/504ib.html
សាលាឆ្នើម - ការវាយតម្លៃលើការអប់រំពិសេស៖ ទិដ្ឋភាពទូទៅ -
ហេលីម - ជំហានក្នុងការស្វែងរកការវាយតម្លៃលើសិទ្ធិទទួលបានការអប់រំពិសេសពីសាលារៀនកូនរបស់អ្នក- www.helium.com/items/1012237-steps-in-seeking-a-specialeducation-assessment-from-your-childs-school
ជំពូក 3 - ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេស
សមាគមសិស្សខ្សោយប្រាជ្ញាអាមេរិក - សិទ្ធិទទួលបាន៖ ការកំណត់
ថាតើកុមារមានសិទ្ធិទទួលបានសេវាអប់រំពិសេស -
www.ldanatl.org/aboutld/parents/special_ed/eligibility.asp
សិទ្ធិទទួលសេវាអប់រំពិសេសក្រោម IDEA សម្រាប់កុមារដែលមានបញ្ហា សុខភាពផ្សេងទៀត -
www.sog.unc.edu/pubs/electronicversions/slb/slbsum02/article2.pdf
ជំពូក 4 - ព័ត៌មានអំពីដំណើរការដើម្បីទទួលបានកម្មវិធីសិក្សា IEP
កម្មវិធីអនាគតល្អ (Bright Futures Tool) សម្រាប់គ្រួសារ - កម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗបញ្ជីផ្ទៀងផ្ទាត់កិច្ចប្រជុំ (IEP)
www.brightfutures.org/mentalhealth/pdf/families/mc/iep.pdf
CARSPlus – អង្គការដើម្បីការអប់ពិសេសរដ្ឋកាលីហ្វ័រញ៉ា - www.carsplus.org
ថ្នាក់ដឹកនាំក្រុមកិច្ចប្រជុំ IEP- www.concordspedpac.org/TeamMembers.html
LD Online – IEP៖ ដំណើការ - www.ldonline.org/article/6277
មគ្គុទេសក៍ Raven អំពីការអប់រំពិសេស -
www.seformmatrix.com/raven/raven4.htm
ជំពូកទី 5 - ព័ត៌មានអំពីសេវាពាក់ព័ន្ធ
ភាពជាដៃគូរវាងគ្រួសារសិស្ស និងមេធាវីសម្រាប់ការអប់រំសេវាកម្មពាក់ព័ន្ធ - www.fape.org/pubs/fape-33.pdf
ក្រសួងអប់រំសាធារណៈរដ្ឋ Wisconsin - ការអប់រំពិសេសជាភាសាសាមញ្ញ - www.specialed.us/pl-07/pl07-bd.html
ជំពូក 6 - ព័ត៌មានអំពីនីតិវិធី/នីតិវិធីអនុលោមភាព
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - វិវាទការអប់រំពិសេសដំណើរការដោះស្រាយ - www.cde.ca.gov/ls/cs/k3/dispute.asp
មជ្ឈមណ្ឌលជាតិដោះស្រាយវិវាទក្នុងការអប់រំពិសេស -
www.directionservice.org/cadre
សៀវភៅណែនាំសម្រាប់មាតាបិតានៅរដ្ឋកាលីហ្វ័រញ៉ា -
www.dredf.org/special_education/dueprocess.pdf
ក្រសួងអប់រំសហរដ្ឋអាមេរិក - ការិយាល័យទិដ្ឋភាពទូទៅនៃសិទ្ធិស៊ីវិល OCR
www.ed.gov/about/offices/list/ocr/index.html
ក្រសួងអប់រំសហរដ្ឋអាមេរិក - សៀវភៅណែនាំអំពីដំណើរការរៀបចំសំណុំរឿង OCR - (CPM)
www.ed.gov/about/offices/list/ocr/docs/ocrcpm.html#I_3
ក្រសួងអប់រំសហរដ្ឋអាមេរិក - នីតិវិធីដំណើរការពាក្យបណ្តឹងតវ៉ា OCR
www.ed.gov/about/offices/list/ocr/complaints-how.html
ក្រសួងអប់រំសហរដ្ឋអាមេរិក - សំណួរនិងចម្លើយអំពីដំណើការលើពាក្យបណ្តឹង OCR ដំណើរការលើពាក្យបណ្តឹង - www.ed.gov/about/offices/list/ocr/qa-complaints.html
ការិយាល័យសវនាការ- www.oah.dgs.ca.gov
ដំណើរការនៃការអប់រំពិសេសមូលដ្ឋាន -
www.law.stanford.edu/program/clinics/youtheducation/pdf/basic/special ed process.pdf
ជំពូក 9 - ព័ត៌មានអំពីសេវាកម្មអន្តរទីភ្នាក់ងារ (AB 3632)
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - សេចក្តីជូនដំណឹងនិងបញ្ហាបច្ចុប្បន្ន
ជំពូកទី 10 - ព័ត៌មានអំពីសេវារៀបចំផែនការអនាគតសម្រាប់សិស្សដែលមានពិការភាព (Transition Services) រួមទាំងការអប់រំវិជ្ជាជីវៈ
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - សេចក្តីជូនដំណឹងនិងបញ្ហាបច្ចុប្បន្ន
ជំពូកទី 11 - ព័ត៌មានអំពីការវាយតម្លៃទូទាំងមណ្ឌល / ការបញ្ចប់ការសិក្សា
តម្រូវការ
ច្បាប់ - សេវាកម្មសម្រាប់សិស្សពិការ -
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - លក្ខណៈវិនិច្ឆ័យក្នុងការចូលរួមរបស់ CMA និង
និយមន័យនៃពាក្យបច្ចេកទេសផ្សេងៗ - www.cde.ca.gov/ta/tg/sr/participcriteria.asp
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - ពិជគណិត / ការបញ្ចប់ការសិក្សាលក្ខខណ្ឌតម្រូវ- www.cde.ca.gov/sp/se/fp/algebra1.asp
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - ការលើកលែងចំពោះសិស្សពិការដែលមានសិទ្ធិទទួលបានការអប់រំពិសេស - www.cde.ca.gov/ta/tg/hs/cahseefaqexempt.asp
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - ច្បាប់លេខ 347 សំណួរនិង ចម្លើយ- www.cde.ca.gov/ta/tg/hs/ab347qa.asp
ក្រុមប្រឹក្សាមហាវិទ្យាល័យ - សិស្សពិការ- www.collegeboard.com/ssd
ជំពូក 14 - ព័ត៌មានអំពីសិទ្ធិរបស់សិស្សដែលមានបញ្ហាសុខភាព
មូលនិធិសម្រាប់ការការពារ និងសិទ្ធទទួលបានការអប់រំពិសេស- ការទាំជំងឺទឹកនោមផ្អែមនៅសាលារដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ា www.dredf.org/diabetes
ធនធានគេហទំព័រជាតិ
ព្រឹទ្ធសភាសហរដ្ឋអាមេរិក- http://www.senate.gov/
សេតវិមាន - http://www.whitehouse.gov/
ក្រសួងអប់រំសហរដ្ឋអាមេរិក - http://www.ed.gov/
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក- http://www.house.gov
មជ្ឈមណ្ឌល PACER - http://www.pacer.org/
មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិដើម្បីកុមារពិការ (អេស្ប៉ាញ) - http://nichcy.org/espanol/publicaciones/temasaz
Autism Speaks - http://www.autismspeaks.org/
Autism Society - http://www.autism-society.org/
ធនធានគេហទំព័ររដ្ឋកាលីហ្វ័រញ៉ា
សម្ព័ន្ធសហគមន៍ដើម្បីការអប់រំពិសេស (CASE) -
សិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា - http://www.disabilityrightsca.org
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - លិខិតផ្លូវការរបស់នាយកទទួលបន្ទុកការអប់រំពិសេស - http://www.cde.ca.gov/sp/se/lr/ofclmem.asp
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - មជ្ឈមណ្ឌលប្រមូល និងបញ្ជូនឯកសារ
សម្រាប់អ្នកនិយាយច្រើនភាសា (Clearinghouse of Multilingual) (CMD) -
http://inet2.cde.ca.gov/cmd/translatedparentaldoc.aspx?docid=759-768
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - ពាក្យសុំផ្តល់វិញ្ញាបនបត្រ NPS/A
- http://www.cde.ca.gov/sp/se/ds/npsacrtapp.asp
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - http://www.cde.ca.gov/index.asp
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា - ការអប់រំពិសេស
លក្ខន្តិកៈរដ្ឋកាលីហ្វ័រញ៉ា - http://www.leginfo.ca.gov/statute.html
សភារដ្ឋកាលីហ្វ័រញ៉ា- http://www.assembly.ca.gov/defaulttext.asp
ព្រឹទ្ធសភារដ្ឋកាលីហ្វ័រញ៉ា- http://senate.ca.gov/
ច្បាប់រដ្ឋកាលីហ្វ័រញ៉ា - http://www.leginfo.ca.gov/calaw.html