កម្មវិធីអប់រំពិសេសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគ្រប់គ្រងដោយច្បាប់រដ្ឋ និងសហព័ន្ធរួមបញ្ចូលគ្នា។ ក្រោមច្បាប់ទាំងនេះ មណ្ឌលសិក្សាធិការត្រូវតែផ្តល់ឲ្យសិស្សគ្រប់រូបដែលមានពិការភាពនីមួយៗនូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE)។ FAPE មានន័យថាជាការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលបានផ្តល់ជូនក្រោមបន្ទុកចំណាយសាធារណៈនិងដោយឥតគិតថ្លៃ បំពេញតាមស្តង់ដាសមស្រប រួមបញ្ចូលទាំងការអប់រំនៅមត្តេយ្យសិក្សារហូតដល់ការអប់រំនៅវិទ្យាល័យ និងស្របទៅតាមកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP)។ [ជំពូក 20 ច្បាប់សហរដ្ឋអាមេរិក (U.S.C.) ផ្នែក (Sec.) 1401(9); ជំពូក 34 ច្បាប់ស្តីពីបទប្បញ្ញត្តិសហព័ន្ធ (Code of Federal Regulations, C.F.R.) ផ្នែក 300.17.] ការអប់រំពិសេស ត្រូវតែបានផ្តល់ជូននៅក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួច។ នេះមានន័យថា ក្នុងកម្រិតអតិបរមាដ៏សមស្រប គ្រប់សិស្សទាំងអស់ដែលមានពិការភាព គប្បីទទួលបានការអប់រំជាមួយសិស្សដែលមិនមានពិការភាព។ [34 C.F.R. Sec. 300.114.] ម្យ៉ាងទៀត ការអបរំ FAPE តម្រូវឲ្យសិស្សដែលទទួលបានការអប់រំពិសេស មានការចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីអប់រំចំណេះទូទៅ និងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅកម្មវិធី IEP របស់ពួកគេ។ [20 U.S.C. Sec. 1414(d)(1)(A); 34 C.F.R. Sec. 300.320(a)(1).]
- (1.1) ខ្ញុំស្តាប់ឮច្រើនអំពីច្បាប់រដ្ឋនិងសហព័ន្ធ និងបទប្បញ្ញត្តិរបស់រដ្ឋនិងសហព័ន្ធ។ តើមានភាពខុសគ្នាអ្វីខ្លះ?
- (1.2) តើការអប់រំពិសេសមាននិយមន័យដូចម្តេច?
- (1.3) តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃដល់កូនរបស់ខ្ញុំយ៉ាងដូចម្តេច?
- (1.4) តើមណ្ឌលសិក្សាធិការនឹងត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ការវាយតម្លៃលើកូនរបស់ខ្ញុំ?
- (1.5) តើមណ្ឌលសិក្សាធិការ អាចចុះធ្វើការវាយតម្លៃដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ខ្ញុំបានដែរឬទេ?
- (1.6) តើការវាយតម្លៃគ្របដណ្តប់លើអ្វីខ្លះ?
- (1.7) តើស្តង់ដាសម្រាប់ការធ្វើតេស្ត និងឧបករណ៍វាយតម្លៃមានអ្វីខ្លះ?
- (1.8) តើការវាយតម្លៃនេះចាំបាច់ត្រូវតែផ្តល់ជូនជាភាសាទីមួយរបស់សិស្សដែរឬទេ?
- (1.9) តើខ្ញុំមានសិទ្ធិក្នុងការពិនិត្យ និង/ឬទទួលបានសំណៅឯកសារចម្លងនៃកំណត់ត្រាអប់រំរបស់កូនខ្ញុំដែរឬទេ?
- (1.10) ប្រសិនបើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យណាមួយដែរឬទេ?
- (1.11) តើខ្ញុំអាចផ្តល់ទៅឲ្យមណ្ឌលសិក្សាធិការនូវការវាយតម្លៃឯករាជ្យពីអ្នកវាយតម្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេមិនមែនជាបុគ្គលិករបស់មណ្ឌលសិក្សា បានដែរឬទេ? តើមណ្ឌលសិក្សាធិការត្រូវពិចារណាលើការវាយតម្លៃឯករាជ្យនោះដែរឬទេ?
- (1.12) តើការការវាយតម្លៃត្រូវធ្វើឡើងញឹកញាប់ដែរឬទេ សម្រាប់សិស្សដែលមានពិការភាព?
- (1.13) តើកិច្ចដំណើរការវាយតម្លៃសម្រាប់ផ្នែក 504 គឺជាអ្វី? តើវាដូចគ្នាទៅនឹងកិច្ចដំណើរការអប់រំពិសេសដែរឬទេ?
- (1.14) តើនរណាខ្លះមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមច្បាប់សហព័ន្ធ និងរដ្ឋ?
- (1.15) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារចាប់ពីអាយុបីឆ្នាំដល់ប្រាំឆ្នាំ?
- (1.16) ប្រសិនបើកូនរបស់ខ្ញុំមិនបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការអប់រំពិសេសទេ តើមានមធ្យោបាយផ្សេងទៀតដើម្បីទទួលបានសេវាពិសេសមួយចំនួនដើម្បីដោះស្រាយបញ្ហាអប់រំដែរឬទេ?
- (1.17) តើករណីតុលាការកំពូលក្នុងសំណុំរឿង Endrew F ជាអ្វី? ហេតុអ្វីបានជាវាជាការសម្រេចចិត្តអប់រំពិសេសដ៏សំខាន់?
- (1.18) តើសេចក្តីសម្រេចជាគន្លឹះនៅក្នុងសំណុំរឿង Endrew F. មានអ្វីខ្លះ?
- (1.19) តើសេចក្តីសម្រេចនៅក្នុងសំណុំរឿង Endrew F ជះឥទ្ធិពលទៅលើរបៀបដែលមណ្ឌលសិក្សាធិការអភិវឌ្ឍកម្មវិធី IEP របស់កូនខ្ញុំយ៉ាងដូចម្តេច?
- (1.20) តើកម្មវិធីអប់រំពិសេស “សមស្រប” ជាអ្វី?
- (1.21) តើកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) ជាអ្វី ហើយតើខ្ញុំស្នើសុំកម្មវិធីមួយនេះសម្រាប់កូនរបស់ខ្ញុំបានយ៉ាងដូចម្តេច?
- (1.22) តើសិទ្ធិអ្វីខ្លះដែលខ្ញុំមាន នៅក្នុងកិច្ចដំណើរការកម្មវិធី IEP?
- (1.23) តើកិច្ចប្រជុំកម្មវិធី IEP ត្រូវបានរៀបចំឡើងប៉ុន្មានដង?
- (1.24) តើនរណាខ្លះ ចាំបាច់ត្រូវចូលរួមកិច្ចប្រជុំ IEP ហើយតើសមាជិកនោះ តម្រូវឲ្យរួមចំណែកអ្វីខ្លះទៅក្នុងកិច្ចប្រជុំ?
- (1.25) តើខ្ញុំអាចយកអ្នកតស៊ូមតិ ឬមេធាវីណាម្នាក់ទៅជាមួយនៅក្នុងកិច្ចប្រជុំកម្មវិធី IEP បានដែរឬទេ?
- (1.26) ប្រសិនបើខ្ញុំត្រូវការអ្នកបកប្រែម្នាក់នៅក្នុងកិច្ចប្រជុំកម្មវិធី IEP តើត្រូវផ្តល់អ្នកបកប្រែម្នាក់នោះដែរឬទេ?
- (1.27) តើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនជាអ្វី?
- (1.28) តើកម្មវិធី IEP របស់កុមារត្រូវតែគូសបញ្ជាក់បញ្ហាការចូលរួមរបស់គាត់នៅក្នុងកម្មវិធីសិក្សាទូទៅដែរឬទេ ដោយមិនគិតពីលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់គាត់ និងមជ្ឈដ្ឋានដែលគាត់ទទួលបានការអប់រំនោះ?
- (1.29) តើខ្ញុំត្រូវចុះហត្ថលេខាលើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?
- (1.30) តើជំនួយ និងសេវាកម្មបំពេញបន្ថែមអាចជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនធម្មតាបានយ៉ាងដូចម្តេច?
- (1.31) តើកូនរបស់ខ្ញុំអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្ម “ឆ្នាំសិក្សាបន្ថែម” បានដែរឬទេ?
- (1.32) តើខ្ញុំអាចថតសំឡេងកិច្ចប្រជុំបានទេ?
- (1.33) តើសេវាកម្មពាក់ព័ន្ធជាអ្វី?
- (1.34) កូនរបស់ខ្ញុំ ត្រូវការសេវាកម្មសុខភាពដើម្បីចូលរៀននៅសាលា ប៉ុន្តែមណ្ឌលសិក្សាធិការបានប្រាប់ខ្ញុំថាមណ្ឌលមិនចាំបាច់ផ្តល់សេវាកម្មបែបនោះទេ ដោយសារតែពួកវា “មានលក្ខណៈវេជ្ជសាស្ត្រ” តើវាជាការពិតដែរឬទេ?
- (1.35) តើមណ្ឌលសិក្សាធិការមានការទទួលខុសត្រូវចំពោះការផ្តល់ឲ្យសិស្សម្នាក់នូវអ្នកជំនាញអមវិជ្ជាវីវៈ (អ្នកជំនួយផ្នែកអប់រំ) ដែរឬទេ?
- (1.36) តើពេលណាទើបកូនរបស់ខ្ញុំទទួលបានសេវាកម្មពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រ ឬសេវាសុខភាពផ្លូវចិត្តផ្សេងទៀត សម្រាប់ជាសេវាកម្មពាក់ព័ន្ធ?
- (1.37) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាជាបន្តបន្ទាប់។ តើមណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវណាមួយនៅក្នុងការដោះស្រាយបញ្ហានេះដែរឬទេ?
- (1.38) តើបច្ចេកវិទ្យាជំនួយជាអ្វី?
- (1.39) តើសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ជាអ្វី?
- (1.40) តើបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ជាអ្វី?
- (1.41) តើភាពខុសគ្នារវាងពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ និងសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់មានអ្វីខ្លះ?
- (1.42) តើនរណាអាចដាក់ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់?
- (1.43) តើមានពេលវេលាកំណត់អំពីពេលដែលខ្ញុំត្រូវដាក់បណ្តឹងសម្រាប់ការអនុវត្តច្បាប់នេះដែរឬទេ?
- (1.44) តើមានអ្វីកើតឡើង នៅពេលនាយកដ្ឋានអប់រំ CDE រកឃើញថាមណ្ឌលសិក្សាធិការមួយ គ្មានការអនុវត្តតាមច្បាប់?
- (1.45) តើខ្ញុំអាចដាក់បណ្តឹងទៅកាន់ភ្នាក់ងារផ្សេងទៀតបានដែរឬទេ?
- (1.46) តើមានឱកាសដោះស្រាយបណ្តឹងរបស់ខ្ញុំ មុនពេលបើកសវនាការជាក់ស្តែងដែរឬទេ?
- (1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?
- (1.48) តើមានអ្វីកើតឡើងចំពោះការដាក់បញ្ចូលក្នុងការសិក្សា និងសេវាកម្មរបស់កូនខ្ញុំ បើខ្ញុំដាក់ពាក្យប្តឹងសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់?
- (1.49) តើខ្ញុំមានសិទ្ធិអ្វីខ្លះ នៅក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
- (1.50) តើមានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីទទួលបានសំណង ឬការទូទាត់ នៅពេលដែលមណ្ឌលសិក្សាធិការមិនបានផ្តល់ការអប់រំសាធារណៈ សមរម្យឥតគិតថ្លៃ (FAPE) ដល់កូនខ្ញុំ?
- (1.51) តើមានដែនកំណត់ណាមួយលើការទាមទារសំណង ឬការអប់រំសងជំនួសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែរឬទេ?
- (1.52) តើមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE) មានអត្ថន័យដូចម្ដេច?
- (1.53) តើជំនួយ និងសេវាកម្មបំពេញបន្ថែមអ្វីខ្លះ ដែលមានផ្តល់ជូនដើម្បីជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនធម្មតា?
- (1.54) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនៃការសិក្សាធម្មតានោះទេ តើគាត់អាចចូលរួមក្នុងកម្មវិធីដទៃទៀតរបស់សាលាបានដែរឬទេ?
- (1.55) តើលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃពិការភាពរបស់កូនខ្ញុំអាចត្រូវបានប្រើប្រាស់ដើម្បីបង្ហាញហេតុផលពីមជ្ឈដ្ឋានអប់រំដាច់ដោយឡែកបានដែរឬទេ?
- (1.56) តើលក្ខខណ្ឌតម្រូវនៃមជ្ឈដ្ឋាន LRE អនុវត្តចំពោះកុមារដែលគ្រប់អាយុចូលរៀនមត្តេយ្យសិក្សាដែរឬទេ? ប្រសិនបើមណ្ឌលសិក្សាធិការរបស់ខ្ញុំមិនផ្តល់ថ្នាក់មត្តេយ្យសិក្សាដល់កុមារដែលមិនមានពិការភាពនោះទេ តើកូនរបស់ខ្ញុំអាចត្រូវបានរួមបញ្ចូលជាមួយកុមារដែលមិនមានពិការភាពដទៃទៀតដែរឬទេ?
- (1.57) តើក្រោមស្ថានភាពអ្វីខ្លះទើបកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានផ្អាកការសិក្សា ឬបណ្តេញចេញពីសាលា?
- (1.58) What is a “manifestation determination” meeting?
- (1.59) ប្រសិនបើខ្ញុំមិនឯកភាពនឹងការណែនាំរបស់ក្រុមការងារកម្មវិធី IEP ផ្នែកកំណត់ការសម្តែងចេញអាកប្បកិរិយា នៅក្នុងការបណ្តេញកូនខ្ញុំនោះទេ តើខ្ញុំអាចធ្វើការតវ៉ានឹងការណែនាំនោះបានដែរឬទេ?
- (1.60) តើមានស្ថានភាពណាមួយដែលសាលារៀនអាចផ្លាស់ប្តូរការដាក់បញ្ចូលក្នុងការសិក្សារបស់កូនខ្ញុំបានភ្លាមៗដែរឬទេ?
- (1.61) តើមណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាកម្មអប់រំពិសេសដល់កូនខ្ញុំដែរឬទេ ប្រសិនបើគាត់ត្រូវបានផ្អាកការសិក្សាលើសពីដប់ថ្ងៃ ឬប្រសិនបើគាត់ត្រូវបានបណ្តេញចេញ?
- (1.62) តើវិធានពិសេសៗគ្រប់គ្រងវិន័យរបស់សិស្សដែលត្រូវបានកំណត់ថាមានពិការភាពក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 មានអ្វីខ្លះ?
- (1.63) តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើគ្រូ ឬបុគ្គលិកសាលាផ្សេងទៀតធ្វើបាបផ្លូវកាយ ឬផ្លូវចិត្តរបស់កូនខ្ញុំ?
- (1.64) តើសេវាកម្មពាក់ព័ន្ធអន្តរក្រសួងជាអ្វី?
- (1.65) តើច្បាប់ AB 3632 គឺជាមធ្យោបាយតែមួយគត់មែនឬទេ ដែលសិស្សនៅក្នុងការអប់រំពិសេសរដ្ឋកាលីហ្វ័រញ៉ាអាចទទួលបានការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា?
- (1.66) តើសិស្សណាខ្លះដែលទទួលបានសេវាកម្មព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនាពីផ្នែកសេវា CCS?
- (1.67) តើនរណាធ្វើការសម្រេចចិត្តសម្រាប់សិស្សផ្នែកអប់រំពិសេសណាម្នាក់ដែលសិទ្ធិអប់រំរបស់គាត់ត្រូវបានកំណត់ ឬដែលគាត់មិនមានឪពុកម្តាយចូលរួមចំណែកក្នុងជីវិតរបស់គាត់នោះទេ?
- (1.68) ខ្ញុំជាឪពុកម្តាយចិញ្ចឹមសម្រាប់សិស្សនៅក្នុងការអប់រំពិសេស។ តើសិទ្ធិរបស់ខ្ញុំមានអ្វីខ្លះ?
- (1.69) តើសាលាស្រុកត្រូវជួយសិស្សពិការធ្វើការផ្លាស់ប្តូរពីវិទ្យាល័យទៅជីវិតពេញវ័យដែរឬទេ?
- (1.70) តើសេវាកម្មផ្ទេរការសិក្សាអ្វីខ្លះសម្រាប់សិស្សនៅក្នុងការអប់រំពិសេស?
- (1.71) តើផែនការផ្ទេរការសិក្សាសម្រាប់បុគ្គល (ITP) គឺជាអ្វី?
- (1.72) តើសិស្សម្នាក់ អាចបន្តទទួលបានសេវាផ្ទេរការសិក្សា ក្រោយពេលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាណាមួយ បានដែរឬទេ?
- (1.73) តើទំនាក់ទំនងរវាងសេវាកម្មផ្ទេរការសិក្សា និងការអប់រំវិជ្ជាជីវៈមានអ្វីខ្លះ?
- (1.74) តើការងារដែលទទួលបានកិច្ចគាំពារជាអ្វី?
- (1.75) តើនាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា (California Department of Rehabilitation) មានការទទួលខុសត្រូវណាមួយនៅក្នុងការជួយឲ្យកូនរបស់ខ្ញុំផ្ទេរការសិក្សាពីការអប់រំពិសេសទៅជាជីវិតក្រោយការសិក្សានៅវិទ្យាល័យដែរឬទេ?
- (1.76) តើអ្វីជាប្រព័ន្ធវាយតម្លៃការសិក្សា និងការរីកចម្រើនរបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)? ?
- (1.77) តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ការទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា?
- (1.78) តើមានមធ្យោបាយជំនួសដើម្បីបំពេញវគ្គសិក្សាដែលបានកំណត់ដែរឬទេ?
- (1.79) ប្រសិនបើកូនរបស់ខ្ញុំបំពេញតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា ហើយទទួលបានសញ្ញាបត្រ តើសិទ្ធិទទួលបានការអប់រំពិសសត្រូវបញ្ចប់ដែរឬទេ?
- (1.80) នៅពេលកូនរបស់ខ្ញុំគ្រប់អាយុ 18 ឆ្នាំ តើគាត់នឹងចាប់ផ្តើមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកម្មវិធី IEP នេះ ឬមួយក៏ខ្ញុំនឹងនៅតែបន្តធ្វើជាអ្នកសម្រេចចិត្តសម្រាប់គោលបំណងអប់រំទៀត?
- (1.81) ប្រសិនបើកូនរបស់ខ្ញុំទទួលបានសញ្ញាបត្រធម្មតា ប៉ុន្តែនឹងទទួលបានវិញ្ញបនបត្របញ្ចប់ការសិក្សា ឬកម្មវិធីសិក្សា តើគាត់នៅតែមានសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ?
- (1.82) ប្រសិនបើកូនរបស់ខ្ញុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគាត់អាចចូលរួមក្នុងពិធីបញ្ចប់ការសិក្សា និងសកម្មភាពដែលពាក់ព័ន្ធបានដែរឬទេ?
- (1.83) តើមានសេវាកម្មនានាសម្រាប់ទាករកទើបកើត និងទារកទើបចេះដើរដែលមានពិការភាពដែរឬទេ ដែលផ្តល់សេវាក្រោមច្បាប់អប់រំពិសេស?
- (1.84) តើរដ្ឋកាលីហ្វ័រញ៉ា មានច្បាប់ផ្ទាល់ខ្លួនដែលប៉ះពាល់ដល់ទារកទើបកើត និងទារកទើបចេះដើរដែរឬទេ?
- (1.85) តើទីភ្នាក់ងារមួយណាដែលទទួលខុសត្រូវចំពោះការធានាថាសេវាកម្មនានាត្រូវបានផ្តល់ជូនដល់ទារកទើបកើត និងទារកទើបចេះដើរ?
- (1.86) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី(“Early Start”) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមានអ្វីខ្លះ?
- (1.87) តើសេវាកម្មអ្វីខ្លះដែលត្រូវបានរួមបញ្ចូលទៅក្រោមផ្នែក C សម្រាប់កុមារចាប់ពីពេលកើតរហូតដល់អាយុ 3 ឆ្នាំ?
- (1.88) តើមណ្ឌលសិក្សាធិការ ត្រូវទទួលខុសត្រូវចំពោះសេវាអប់រំពិសេស សម្រាប់កុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំដែរឬទេ?
- (1.89) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារមានពិការភាពដែលមានអាយុបីឆ្នាំដល់ប្រាំឆ្នាំ មានអ្វីខ្លះ?
- (1.90) តើសេវាបង្រៀនអ្វីខ្លះ មានផ្តល់ជូនដល់កូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យ?
- (1.91) តើនរណាមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេស ក្រោមចំណាត់ថ្នាក់ “ភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ”?
- (1.92) តើកូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យ អាចចូលរួមក្នុងសកម្មភាពអប់រំជាមួយកុមារដែលគ្មានពិការភាពបានដែរឬទេ?
- (1.93) កូនរបស់ខ្ញុំមានជំងឺ ឬអាការជំងឺធ្ងន់ធ្ងរ ឬកំពុងជាសះស្បើយពីគ្រោះថ្នាក់ ឬការវះកាត់ណាមួយ ដែលនឹងមិនអនុញ្ញាតឲ្យគាត់ចូលរៀននៅសាលា ក្នុងរយៈពេលមួយដ៏ខ្លី។ តើគាត់អាចទទួលបានសេវាកម្មពិសេសណាមួយដើម្បីជួយឲ្យគាត់បន្តសិ្ថតនៅក្នុងស្ថានភាពបច្ចុប្បន្ននៃការអប់រំរបស់គាត់ដែរឬទេ?
- (1.94) តើនរណាទទួលខុសត្រូវក្នុងការផ្តល់ការបង្រៀនលក្ខណៈបុគ្គលដល់កូនរបស់ខ្ញុំ នៅពេលគាត់នៅផ្ទះ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបណ្តោះអាសន្ន?
- (1.95) កូនរបស់ខ្ញុំគឺជាសិស្សអប់រំពិសេស ប៉ុន្តែត្រូវតែទទួលការអប់រំនៅផ្ទះមួយរយៈពេលខ្លី ដោយសារតែបញ្ហាសុខភាពពាក់ព័ន្ធនឹងពិការភាពរបស់គាត់។ មណ្ឌលសិក្សាធិការ និយាយថាខ្លួននឹងផ្តល់ “ការបង្រៀនតាមផ្ទះ” រយៈពេលមួយម៉ោងក្នុងមួយថ្ងៃ និងគ្មានសេវាកម្មពាក់ព័ន្ធនោះទេ។ តើមណ្ឌលសិក្សាធិការអាចធ្វើដូច្នេះបានដែរឬទេ?
- (1.96) តើខ្ញុំចាំបាច់ត្រូវទិញសម្ភារៈសំខាន់ៗ ដូចជាកុំព្យូទ័រ ឬបច្ចេកវិទ្យាផ្សេងទៀតដែរឬទេ ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀនតាមផ្ទះ?
- (1.97) ប្រសិនបើកូនរបស់ខ្ញុំមានជំងឺឆ្លង តើមណ្ឌលសិក្សាធិការអាចបដិសេធមិនផ្តល់គ្រូបង្រៀនតាមផ្ទះ ឬហាមឃាត់គាត់មិនឲ្យចូលរៀននៅសាលា ដោយផ្អែកលើមូលដ្ឋាននៃហានិភ័យចំពោះបុគ្គលិក ឬកុមារផ្សេងទៀតដែរឬទេ?
- (1.98) កូនរបស់ខ្ញុំចាំបាច់ត្រូវប្រើប្រាស់ឱសថ នៅពេលនៅសាលា។ តើជំនួយអ្វីខ្លះដែលសាលារៀនត្រូវតែផ្តល់ជូន ដើម្បីឲ្យប្រាកដថាប្រការនេះប្រព្រឹត្តទៅបាន? តើកូនរបស់ខ្ញុំអាចផ្តល់ថ្នាំដោយខ្លួនឯងបានដែរឬទេ?
- (1.99) តើមានអ្វីកើតឡើងចំពោះកម្មវិធីអប់រំពិសេសរបស់កូនខ្ញុំ ប្រសិនបើយើងផ្លាស់ពីមណ្ឌលសិក្សាធិការមួយទៅមណ្ឌលសិក្សាធិការមួយទៀត?
- (1.100) តើសិទ្ធិអ្វីខ្លះដែលខ្ញុំមាន ប្រសិនបើភាសាអង់គ្លេស មិនមែនជាភាសាទីមួយរបស់ខ្ញុំ ឬខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?
- (1.101) តើសិទ្ធិរបស់កូនខ្ញុំក្នុងការទទួលបានការអប់រំសមស្របដោយឥតគិតថ្លៃ រងនូវផលប៉ះពាល់ដែរឬទេ បើគាត់មិនមានឯកសារបញ្ជាក់ទេនោះ?
- (1.102) តើសិស្សដែលបានចុះឈ្មោះនៅក្នុងសាលាឆាទ័រ (charter school) មានសិទ្ធិអប់រំពិសេសដែរឬទេ?
- (1.103) ប្រសិនបើខ្ញុំដាក់បញ្ចូលកូនខ្ញុំទៅក្នុងការសាលារៀនឯកជន ឬសាលាសាសនា តើគាត់មានសិទ្ធិទទួលបានកម្មវិធី IEP និងសេវាអប់រំពិសេសដែរឬទេ?
- (1.104) តើទីភ្នាក់ងារសាធារណៈមួយណាជាអ្នកទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មអប់រំពិសេសទៅដល់កុមារដែលមានកម្មវិធី IEP និងស្នាក់នៅក្នុងស្ថាប័នថែទាំកុមារដែលមានអាជ្ញាបណ្ណ ឬមន្ទីរថែទាំកុមារកំព្រា?