Menu Close

(3.30) ប្រភេទ​នៃ​សិទ្ធិទទួលបានការ​អប់រំពិសេស​ជាច្រើន​កំ​ណត់ថា​ស្ថាន​ភាព​ ឬ​ពិការភាព​របស់​សិស្ស​ “មានផលប៉ះពាល់មិនល្អ​ដល់​សកម្មភាព​សិក្សា​”។​​ តើ​ឃ្លាប្រយោគនេះ​មានន័យដូចម្តេច​?

(3.30) ប្រភេទ​នៃ​សិទ្ធិទទួលបានការ​អប់រំពិសេស​ជាច្រើន​កំ​ណត់ថា​ស្ថាន​ភាព​ ឬ​ពិការភាព​របស់​សិស្ស​ “មានផលប៉ះពាល់មិនល្អ​ដល់​សកម្មភាព​សិក្សា​”។​​ តើ​ឃ្លាប្រយោគនេះ​មានន័យដូចម្តេច​?

ច្បាប់​រដ្ឋ​ឬសហព័ន្ធ​ គ្មានច្បាប់ណាមួយ​កំណត់និយមន័យ​នៃ​ពាក្យ “ផលប៉ះពាល់​មិនល្អ​ទៅលើ​​សកម្មភាព​អប់រំ​​” នោះទេ​។​  ដូច្នេះ ការពិនិត្យ​មើល​សំណុំរឿង​តុលាការ​​​ដែលបកស្រាយ​លើឃ្លាប្រយោគ​នេះ គឺ​មានភាពចាំបាច់​ក្នុង​ការ​យល់​​​ដឹង​ថា​តើ​​ឃា្លនេះ​ត្រូវបានប្រើប្រាស់យ៉ាង​ដូចម្តេច​​។​  តុលាការ​បាន​បកស្រាយ​ឃ្លា​នេះ​ ដែលមានន័យថា​ការអប់រំ​នឹង​ទទួល​រង​នូវ​ផលប៉ះពាល់មិនល្អ​​ ប្រសិន​បើគ្មានសេវាកម្មជាក់លាក់ណាមួយ​ទេ​ ស្ថាន​ភា​ព​​របស់កុមារ​អាច​រារាំង​គាត់ពីការ​អនុវត្ត​កិច្ច​ការសិក្សា​ និង​កិច្ច​ការ​ក្រៅ​ការ​សិក្សា​ និង​/ឬ​ពីការ​ទទួលបាន​ការ​អប់រំជាមួយ​មិត្តភក្ដិ​ដែល​មិន​មាន​ពិការភាព​។​  1  ឧទាហរណ៍ សម្រាប់កុមារ​ដែលមាន​ពិការភាពផ្នែកគ្រោង​ឆ្អឹង​ តុលាការ​នៅក្នុងរឿងក្តីរបស់​​ Schramm បាន​កំណត់​សេវាកម្ម​ជាច្រើន​ (ជំនួយ​ក្នុង​ផ្លាស់​ពីថ្នាក់មួយ​ទៅថ្នាក់មួយ ការ​ឡើង​ចុះ​ពីលើ​រថយន្តក្រុង​ ការឡើង​ចុះ​ជណ្តើរ​ ការកាន់​ចានអាហារថ្ងៃ​ត្រង់ ការបង្កើត​ក្រុមតន្រ្តីសាក់​សូហ្វូន​របស់​កុមារ​​ សៀវភៅជា​​ច្រើនឈុត​បន្ថែមទៀត​សម្រាប់​​នៅផ្ទះ​និង​នៅសាលា​ដោ​យ​មិនចាំបាច់យក​សៀវភៅ​ទាំងនោះចុះ​ឡើង​នោះទេ កិច្ចការសរសេរ​ខ្លីៗ​ ការបង្រៀន​ក្នុង​ការ​វាយអក្សរដោយដៃ​ម្ខាង រូបថត​ការកត់ត្រា​របស់​គ្រូ​ប​ង្រៀន និង​​កុំព្យូទ័រ​នៅក្នុង​ថ្នាក់​រៀន​ជាក់លាក់មួយចំនួន​)​ ថាបើ​សិន​ជា​មិន​មានការ​ផ្តល់ឲ្យ​ទេ​ សេវាកម្ម​ទាំង​នោះ​អា​ច​​នាំឲ្យស្ថានភាព​​​ផ្នែក​គ្រោង​ឆ្អឹង​មានផលប៉ះពាល់មិនល្អ​ដល់​សកម្មភាព​អប់រំ​។​  តុលាការ​បានរកឃើញថា​​នេះ​គឺជា​ការពិត​ ព្រោះបើគ្មាន​សេវាកម្មទាំងនេះ​ទេ​ សិស្ស​អាច​មានការពិបាក​​ក្នុង​ការ​កាត់ត្រា​ ការបំពេញ​កិច្ច​ដាក់ឲ្យធ្វើ ការ​ទៅដល់ថ្នាក់រៀនទាន់ពេលវេលា​ និង​ការ​ចូល​ទៅដល់ថ្នាក់រៀន​ជា​មួយ​​​នឹង​សៀវភៅរបស់គាត់។​  តុលាការដដែលនោះ​បានរកឃើញថា​ដោយសារតែ​សិស្សមានបំណងចង់​ចូ​លរៀននៅមហាវិទ្យាល័យ ដូច្នេះ​អវត្តមាន​​នៃ​សេវាកម្មទាំងនេះ ក៏ដូចជា​សេវា​ផ្ទេរ​ការ​សិក្សា​ (ការអប់រំបើកបរ ស្វ័យតស៊ូមតិ និង​ជំនាញរស់នៅ​ឯ​ក​រាជ្យ​) អាច​នឹង​ធ្វើ​ឲ្យ​ការ​ចុះ​ខ្សោយ​ផ្នែកគ្រោង​ឆ្អឹង​របស់គាត់​មាន​ផល​ប៉ះ​ពាល់មិនល្អ​ដល់​គោល​បំណង​នៃ​ការអប់រំ​ក្រោយ​វិទ្យាល័យ​។​​​

នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ការិយាល័យ​សវនាការ​រដ្ឋបាល​ បាន​ចាត់ទុក​​កម្រិត​និ​ទ្ទេស​​​​ខ្សោយ​ថាជា​សូចនាករ​​​ដ៏​ចម្បង​​នៃ​ផលប៉ះពាល់​មិនល្អ​ទៅលើ​សកម្មភាពអប់រំ​។​  2  ការិយាល័យសវានាការ​ ក៏បានរកឃើញផងដែរថា​ស្ថានភាព​មួយ មានផលប៉ះពាល់​មិនល្អ​ដល់សកម្មភាព​អប់រំ​ ប្រសិនបើ​វានាំមកនូវ​ការចូលរៀនមិនបានសមស្រប​នៅសាលារៀន​។​ [Sequoia Union High School District, SN 1092-95.]  កម្រិតនិទ្ទេស​ខ្សោយ​​ និង​ភាព​​យឺតយ៉ាវ​ក្នុងការសិក្សា​ ក៏ជា​ឧទាហរណ៍​ផង​ដែរ​​នៃ​ផលប៉ះពាល់​មិន​ល្អ​ទៅ​លើ​លទ្ធផលសិក្សា។  [Enterprise Elem. Sch. Dist., SN 1055-89.]  ម្យ៉ាង​ទៀត​ ស្ថានភាព​របស់សិស្ស​ ដែល​បណ្តាលឲ្យ​​កម្រិត​និទ្ទេស​ និងកិរិយាមាយាទធ្លាក់​ចុះ​​នៅសាលា​រៀន​ បាននាំមកនូវ​ផលប៉ះពាល់​មិនល្អ​ទៅលើសកម្មភាពអប់រំ​។​​  3

សាលារៀន​ជា​ច្រើន​វាយតម្លៃយ៉ាងតឹងរ៉ឹងថាតើ​​ស្ថានភាពរបស់កុមា​រ​មាន​ផល​ប៉ះ​ពា​ល់​មិន​ល្អ​ទៅលើសកម្មភាពសិក្សា​ដែរឬអត់នោះ​ ដោយផ្អែក​លើ​ក​ម្រិ​ត​និទ្ទេស​ ឬ​ពិន្ទុនៅលើតេស្ត​ស្តង់ដា​របស់កុមារ​។  បើទោះបីជា​កម្រិតនិទ្ទេស​ និង​ពិន្ទុតេស្ត​ស្តង់ដា អាចជា​កម្រិត​វាស់ស្ទង់​មួយ​នៃ​សកម្មភាព​អប់រំ​ក៏ដោយ ប៉ុន្តែ​​ច្បាប់​នឹង​តុលាការ ត្រូវ​ពិនិត្យមើល​ឲ្យបានទូលំទូលាយ​។​​ ​​  នៅពេលធ្វើការកំណត់ថាតើ​សកម្មភាព​អប់រំ​របស់កុមារ​រង​ផលប៉ះពាល់មិនល្អ​ដោយ​ស្ថានភាព​ផ្លូវចិត្ត​របស់កុមារដែរឬអត់​នោះ តុលាការ​ឧទ្ធរណ៍​របស់សហព័ន្ធ​ដែលគ្រប់គ្រងរដ្ឋ​កាលីហ្វ័រញ៉ា​ តម្រូវ​ផងដែរឲ្យ​ផ្តល់​ជូន​ការ​ពិចារណា​ទៅ​លើ​តម្រូវ​ការ​របស់សិស្ស​សម្រាប់ការលូតលាស់​ផ្នែកអាកប្បកិរិយា និង​ផ្លូវចិត្ត​។​  4  ទោះបីជា​សិស្ស​មួយ​ចំនួន​ធ្វើ​តេស្ត​បាន​ល្អ នៅពេល​ពួកគេធ្វើតេស្ត​ស្តង់ដា​​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​ច្បាប់​មិន​តម្រូវ​​ឲ្យ​មាន​ពិន្ទុតេស្តស្តង់ដា​ខ្សោយដើម្បី​រកឲ្យឃើញ​នូវ​ផល​ប៉ះពាល់មិនល្អ​នៅលើសកម្មភាព​អប់រំនោះទេ​។​​  តុលាការ​បានបញ្ជាក់ថា​តម្រូវការ​អប់រំ​របស់កុមារ​​ រួមមាន​តម្រូវការ​ផ្នែកសិក្សា​ សង្គម សុខភាព​ ផ្លូវចិត្ត​ ទំនាក់ទំនង រាងកាយ និង​វិជ្ជាជីវៈ។​  5

ច្បាប់​អប់រំពិសេស​សហព័ន្ធ ក៏បែងចែក​ភាព​ខុសគ្នា​រវាង​សកម្មភាព​ “អប់រំ” និង​សកម្មភាព​ “សិក្សា”​ ផងដែរ និង​បញ្ជាក់ថា​សកម្មភាព “អប់រំ​​” គឺជា​ទស្សនវិស័យ​​មួយ​ដ៏ទូលំទូលាយ​។  ឧទាហរណ៍ កុមារ​ត្រូវតែ​ទទួលបានការវាយតម្លៃ​ដោយសាលារៀន​នៅគ្រប់ផ្នែក​ទាំងអស់នៃ​ពិការ​ភាព​ដែល​មាន​ការសង្ស័យ​។​  6  ផ្នែកទាំងនោះ​ ត្រូវបានកំណត់​និយមន័យ​ដោយ​បទប្បញ្ញត្តិ​របស់សហព័ន្ធ​​ដើម្បីរួមបញ្ចូលនូវផ្នែក​៖ សុខភាព គំហើញ ការស្តាប់ ស្ថានភាព​សង្គម​និង​ផ្លូវចិត្ត សតិបញ្ញាទូទៅ សកម្មភាព​សិក្សា​ ស្ថានភាព​ទំនាក់ទំនង និង​សមត្ថភាព​ចលករ​។​  7  សកម្មភាពសិក្សា​ គឺជា​ផ្នែកតែមួយ​គ​ត់​ដែលកុមារ​ត្រូវតែ​ទទួលបានការវាយតម្លៃ។​  រដ្ឋសភា និង​រដ្ឋ​ធម្មនុញ្ញរបស់​រដ្ឋ​កាលីហ្វ័រញ៉ា​ គួរណាស់តែ​ធ្លាប់​បាន​ប្រើ​ប្រាស់​ បច្ចេកសព្ទ​ “សកម្មភាពសិក្សា​” ដែល​មាន​ន័យ​តូច​ចង្អៀតជាង​នេះ​​នៅពេល​កំណត់ជាលាយលក្ខណ៍អក្ស​រនូវ​និ​យមន័យ​អំពីស្ថានភាព​នា​នា​​​ដែ​ល​ធ្វើ​ឲ្យ​កុមា​​​រម្នាក់​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្រោម​ប្រភេទ​នៃ​សិទ្ធិទទួលបាន ​ដូចជាការរំខាន​ផ្នែកអារម្មណ៍ ការ​ចុះ​ខ្សោយ​​ផ្នែក​សុខ​ភាព​​ផ្សេងៗ ការ​ចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង​​ ពិការភាព​ផ្នែក​បញ្ញា​ ការ​ចុះ​ខ្សោយ​ការនិយាយ ឬ​ភាសា ការចុះខ្សោយគំហើញ ការ​ចុះ​ខ្សោយ​ការ​ស្តាប់​ និង​ពិការ​​គ-ថ្លង់​។  ប៉ុន្តែ​ ពួកគេមិនបានប្រើប្រាស់​ទេ​។  រដ្ឋសភា និង​រដ្ឋ​ធម្មនុញ្ញរបស់រដ្ឋ​កាលីហ្វ័រញ៉ា​​ បានប្រើប្រាស់​បច្ចេកសព្ទ​ “សកម្មភាពអប់រំ​” យ៉ាង​ទូលំទូលាយ​​នៅក្នុងនិយមន័យ​នៃសិទ្ធិទទួលបាន​ទាំងនេះ។​  បន្ថែមពីលើ​កម្រិតនិទ្ទេស​ និង​ពិន្ទុតេស្ត​ស្តង់ដារ​ សាលាក៏​​ត្រូវតែ​ពិចារ​ណា​ផង​ដែរ​​ថា​តើ​ស្ថានភាព​ផ្លូវចិត្ត សុខភាព ឬ​ស្ថានភាពផ្សេងទៀត​របស់​កុ​មារ​មានផលប៉ះពាល់មិនល្អ​ដូចម្តេចខ្លះ​ទៅលើ​សកម្មភាព​ក្រៅ​ការ​សិក្សា​រប​ស់​គាត់​នៅក្នុង​ផ្នែកសង្គម អាកប្បកិរិយា​ និង​ផ្នែកផ្សេងទៀត​ផងដែរ។​

  1. Yankton School District v. Schramm, 93 F.3d 1369 (8th Cir. 1996).[]
  2. Lodi Unified Sch. Dist., SN 371-00; Capistrano Unified Sch. Dist., SN 686-99, 33 IDELR 51; Ventura Unified Sch. Dist., SN 1943-99A; Murrieta Valley Unified Sch. Dist., SN 180-95, 23 IDELR 997.[]
  3. Sierra Sands Unified Sch. Dist., SN 1367-97, 30 IDELR 306.[]
  4. County of San Diego v. California Special Education Hearing Officeet al., 93 F.3d 1458, 1467 (9th Cir. 1996).[]
  5. Seattle School Dist. No. 1 v. B.S., 82 F.3d 1493, 1500 (9th Cir. 1996).[]
  6. 20 U.S.C. Sec. 1414(b)(3)(B).[]
  7. 34 C.F.R. Sec. 300.304(c)(4).[]