ច្បាប់សហព័ន្ធនិងរដ្ឋ តម្រូវថាប្រសិនបើសេវាកម្មពាក់ព័ន្ធដូចជាការព្យាបាលការនិយាយ ឬការពិគ្រោះយោបល់ផ្នែកផ្លូវចិត្តជាដើម ត្រូវបានណែនាំដោយក្រុមការងារកម្មវិធី IEP ដែលកម្មវិធី IEP រួមបញ្ចូលនូវភាពញឹកញាប់ រយៈពេល និងទីតាំងនៃសេវាកម្មពាក់ព័ន្ធទាំងនោះ។ 1 សេវាកម្ម និងកម្មវិធីនៅក្នុងឯកសារកម្មវិធី IEP គួរត្រូវបានពណ៌នាក្នុងរបៀបមួយដែលមានភាពច្បាស់លាស់សម្រាប់អ្នកគ្រប់គ្នាដែលចូលរួមក្នុងការអភិវឌ្ឍ និងការអនុវត្តកម្មវិធី IEP រួមទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតជាពិសេសផងដែរ។
កម្មវិធី IEP គួរតែសរសេរជាលាយលក្ខណ៍អក្សរយ៉ាងជាក់លាក់តាមដែលអាចធ្វើ់បាន។ ប្រសិនបើសេវាកម្មមិនត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP នោះទេ ដូច្នេះវាមិនមានជាសេវាកម្មចាំបាច់ណាមួយនោះទេ។ អ្នកក៏គួរតែរួមបញ្ចូលផងដែរថាត់សេវាកម្មនេះនឹងត្រូវផ្តល់ជូនជាលក្ខណៈបុគ្គល ឬជាក្រុម។ អ្នកថែមទាំងអាចពិពណ៌នាផងដែរថាតើមានសិស្សប៉ុន្មាននាក់ ដែលគួរត្រូវបានរួមបញ្ចូលនៅក្នុងការងារនេះ។ ឧទាហរណ៍ ប្រសិនបើសិស្សម្នាក់នឹងទទួលបានសេវាកម្មផ្នែកពាក្យសម្តី និងភាសា នោះកម្មវិធី IEP គួររួមបញ្ចូលនូវសេចក្តីបញ្ជាក់ដូចជា “សិស្សនឹងទទួលបានសេវាកម្មផ្នែកពាក្យសម្តីនិងភាសាជាក្រុមមួយដែលមានសិស្សមិនលើសពី 3 នាក់ [ឬជាលក្ខណៈបុគ្គល]” 3 ដងក្នុងមួយសប្តាហ៍ (ភាពញឹកញាប់) 30 នាទី (រយៈពេល) នៅក្នុងថ្នាក់ព្យាបាលពាក្យសម្តី [ឬនៅក្នុងថ្នាក់អប់រំពិសេស ឬថ្នាក់អប់រំទូទៅ] (ទីតាំង)”។
ការប្រើប្រាស់ឧទាហរណ៍ផ្នែកពាក្យសម្តី និងភាសាតែមួយដូចខាងលើ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នករួមបញ្ចូលនូវសេចក្តីបញ្ជាក់ “90 នាទីប្រចាំសប្តាហ៍” នៅពេលរៀបរាប់អំពីសេវាកម្មផ្នែកពាក្យសម្តីនិងភាសា ពេលនោះវាមិនបានបំពេញតាមលក្ខណៈតម្រូវស្តីពីភាពញឹកញាប់/រយៈពេលនោះទេ។ គ្មានភាពញឹកញាប់ គ្មានរយៈពេល និងគ្មានទីតាំងណាមួយ ត្រូវបានចែងបញ្ជាក់នៅក្នុងកម្មវិធី IEP នោះទេ។ ប្រសិនបើការរៀបរាប់បន្តិចបន្តួចនេះត្រូវបានស្នើឡើងដោយមណ្ឌលសិក្សាធិការ នោះអ្នកគួរស្នើសុំឲ្យមណ្ឌលសិក្សាធិការរួមបញ្ចូលនូវភាពញឹកញាប់/រយៈពេល/ទីតាំង ដូចដែលបានកំណត់ដោយច្បាប់។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ អ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់ការគោរពតាមច្បាប់ទៅកាន់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education, CDE)។ សូមមើល ជំពូក 6 ព័ត៌មានស្តីពីនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់/នីតិវិធីនៃអនុលោមភាព។
- 20 U.S.C. Sec. 1412(d)(1)(A)(i)(VII); 34 C.F.R. Sec. 300.320(a)(7); Cal. Ed. Code Sec. 56345(a)(7).[↩]
