Menu Close

(5.53) តើ​នរណា​ជា​អ្នក​បង់ថ្លៃ​ AT? 

(5.53) តើ​នរណា​ជា​អ្នក​បង់ថ្លៃ​ AT? 

បើ​ទោះ​បី​ជា​​បរិក្ខារ​បច្ចេកវិទ្យា​ជំនួយ​ មិន​សូវ​ថ្លៃ​ ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ដែលកើត​មាន​ញឹក​ញាប់​ជាង​គេ​ដើម្បី​​ផ្ដល់​បរិក្ខារ​ AT គឺ​ជា​ថ្លៃ​ចំណាយ​ និង​សំណួរ​​ថា​តើ​នរណា​​​មាន​ទំនួល​​ខុស​ត្រូវ​​សម្រាប់​ការ​ទិញ​បរិក្ខារ​នោះ​។​  តាម​ច្បាប់​សហព័ន្ធ​ មណ្ឌល​សិក្សា​ធិការ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ (និ​ង​ផ្ដល់​មូលនិធិ) គ្រប់​សេវាកម្ម​ទាំង​អស់​​ដើម្បី​ផ្ដល់​ជូន​ដល់​សិស្សដែលមាន​ពិការភាព​នូវការអប់រំ​ FAPE ដោយ​រួម​បញ្ចូល​នូវបច្ចេក​​ទេសជំនួយ​ ដោយ​គ្មាន​គិត​ថ្លៃពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់​រំផ្សេ​ងទៀ​ត​ឡើយ​។  1  ក៏ប៉ុន្តែ ទោះបីជាមណ្ឌលសិក្សាធិការអាច​ កាន់កាប់ឧបករណ៍ទាំង​នោះ​​ក៏ដោយ ក៏មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​អាច​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ ចោរលួច ​ឬ​ការ​ខូច​ខាត​​​ដោ​យ​សារ​ការ​​ធ្វេសប្រហែស​ ឬ​ការ​ប្រើប្រាស់​មិន​ត្រឹម​ត្រូវ​នូវឧបករណ៍​ដែល​ប្រើ​នៅ​ផ្ទះ​ ឬ​ទីកន្លែង​ផ្សេង​ទៀត​។​ 

  1. 34 C.F.R. Sec. 300.105(a).[]