បោះពុម្ពជំពូកទី 13 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/27/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/27/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 13៖ ព័ត៌មានស្តីពីសេវាអប់រំមត្តេយ្យសិក្សា
(13.1) តើច្បាប់សហព័ន្ធដែលតម្រូវចំពោះសេវាអប់រំថ្នាក់មត្តេយ្យសិក្សាគឺជាអ្វី?
ច្បាប់សាធារណៈ (PL) 99-457 ដែលបានអនុម័តនៅក្នុងឆ្នាំ1986 គឺជាច្បាប់ សហព័ន្ធដែលពង្រីកសេវាកម្មនានាសម្រាប់កុមារដែលមានអាយុតិចជាង 5 ឆ្នាំ ដែលពួកគេត្រូវការការអប់រំពិសេស។ បច្ចុប្បន្ន ច្បាប់នេះ គឺជាផ្នែកមួយនៃច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA) និងអនុញ្ញាតឲ្យមានការផ្តល់មូលនិធិជំនួយទៅដល់រដ្ឋ ដើម្បីផ្តល់ សេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធទៅដល់កុមារដែលមានពិការភាព ដែលមានអាយុពី 3 ឆ្នាំដល់ 5 ឆ្នាំ។ [ច្បាប់សហរដ្ឋអាមេរិក (U.S.C.) ផ្នែក 1419] នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ឱកាសសម្រាប់ការអប់រំពីដើមទី ក៏មានផ្តល់ជូនផងដែរទៅដល់កុមារដែលមានអាយុតិចជាងបីឆ្នាំ។ [ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code ផ្នែក 56425 និងផ្នែកបន្តបន្ទាប់, ច្បាប់រដ្ឋាភិបាល (Cal. Govt. Code ផ្នែក 95000 និងផ្នែកបន្តបន្ទាប់] មើលជំពូក 12 ព័ត៌មានស្តីពីការសេវាអន្តរគមន៍ពីដើមទី ។
(13.2) តើគោលបំណងនៃសេវាអប់រំថ្នាក់មត្តេយ្យសិក្សាជាអ្វី?
រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ាចែងថាទាំងនេះ គឺជាអត្ថប្រយោជន៍មួយចំនួននៃ កម្មវិធីអប់រំថ្នាក់មត្តេយ្យសិក្សាដែលបានផ្តល់ជូនក្នុង “មជ្ឈដ្ឋានធម្មតា” ដែលសមស្របសម្រាប់កុមារតូច និងដោយមានការចូលរួមយ៉ាងសកម្មរបស់ឪពុកម្តាយ៖
- កាត់បន្ថយយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់នូវផលប៉ះពាល់ដែលអាចកើតមាននៃស្ថានភាពបាត់បង់នីតិសម្បទា និងជួយបង្កាការវិវឌ្ឍទៅមុខនៃស្ថានភាពបាត់បង់នីតិសម្បទានៅថ្នាក់វិទ្យាល័យ
- បង្កើតអត្ថប្រយោជន៍ជាបន្តបន្ទាប់នៅក្នុងផ្នែកលូតលាស់នានាដូចជា៖ ផ្នែករាងកាយ ផ្នែកពុទ្ធិ ផ្នែកពាក្យសម្តី និងភាសា ផ្នែកចិត្តសង្គម និងការជួយខ្លួនឯង និង
- កាត់បន្ថយភាពតានតឹងក្នុងគ្រួសារ ការពឹងផ្អែកលើសង្គម និងការធ្វើស្ថាប័នភាវូបនីយកម្ម និងតម្រូវការសម្រាប់ការដាក់បញ្ចូលទៅក្នុងថ្នាក់ពិសេសនៅពេលថ្ងៃ នៅពេលកុមារណាម្នាក់គ្រប់អាយុចូលរៀន។
[Cal. Ed. Code Sec. 56441.]
(13.3) តើមណ្ឌលសិក្សាធិការទាំងអស់ ទទួលខុសត្រូវចំពោះការអនុវត្តសេវាសម្រាប់កុមារអាយុពី 3 ឆ្នាំដល់ 5 ឆ្នាំដែរឬទេ?
បាទ/ចាស។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា គ្រប់មណ្ឌលសិក្សាធិការទាំងអស់ មានអំណាចដើម្បីផ្តល់សេវាអប់រំពិសេស និងសេវាកម្មនានាដល់កុមារទាំងអស់ដែលទទួលបានសិទ្ធិ មានអាយុបីឆ្នាំដល់ប្រាំឆ្នាំ គ្រប់ៗគ្នា។ [Cal. Ed. Code Secs. 56001(b) & 56440(c).]
ប្រសិនបើកុមារណាម្នាក់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបានសេវា “អន្តរាគមន៍ពីដើមទី” ឬ “ការចាប់ផ្តើមពីដើមទី” ពីមណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សា ធិការត្រូវធានាថាកុមារនោះមានការផ្ទេរការសិក្សាដោយរលូន និងប្រកបដោយសុវត្ថិភាពចូលទៅកាន់កម្មវិធីសិក្សាថ្នាក់មត្តេយសិក្សា។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).] វាក៏ត្រូវធានាផងដែរថាកម្មវិធីអប់រំសម្រាប់បុគ្គល [IEP] ត្រូវបានបង្កើតឡើង និងកំពុងអនុវត្តមកត្រឹមពេលដែលកុមារគម្រប់ខួបកំណើតអាយុ 3 ឆ្នាំ។ [Cal. Ed. Code Sec. 56426.9(b); 34 ច្បាប់ស្តីពីបទប្បញ្ញត្តិសហព័ន្ធ (Code of Federal Regulations, C.F.R.) ផ្នែក 300.124(b).] ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។ [Cal. Ed. Code Sec. 56426.9(d).] មណ្ឌលសិក្សាធិការ ត្រូវតែចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការផ្ទេរការសិក្សាដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលក្នុងតំបន់។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(c).] មើលជំពូក 12 ព័ត៌មានស្តីពីការសេវាអន្តរគមន៍ពីដើមទី
(13.4) លក្ខខណ្ឌទទួលបានសិទ្ធិសម្រាប់កុមារដែលមានពិការភាព អាយុបីឆ្នាំដល់ប្រាំឆ្នាំ មានអ្វីខ្លះ?
លក្ខខណ្ឌទទួលបានសិទ្ធិសម្រាប់កុមារ ថ្នាក់មត្តេយ្យសិក្សា គឺដូចគ្នាទៅនឹងលក្ខខណ្ឌសម្រាប់កុមារ គ្រប់អាយុចូលរៀន លើកលែងតែមានប្រភេទចំណាត់ថ្នាក់បន្ថែមនៃពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក។ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេស កុមារម្នាក់ត្រូវតែមានស្ថានភាពបាត់បង់នីតិសម្បទាដូចខាងក្រោម៖
- អូទីស៊ីម
- ពិការភ្នែក-គ-ថ្លង់
- ពិការគ-ថ្លង់
- វិបត្តិផ្លូវចិត្ត
- ភាពចុះខ្សោយការស្តាប់
- ពិការភាពផ្នែកបញ្ញា
- ពិការភាពចម្រុះច្រើនផ្នែក
- ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ភាពចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (រួមមានជំងឺស្មារតីអន់ខ្សោយ (ADD) ឬជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD))
- ពិការភាពនៃការសិក្សាជាក់លាក់
- ភាពចុះខ្សោយផ្នែកពាក្យសម្តី ឬភាសា យ៉ាងតិចបំផុតចំនួនមួយនៅក្នុងផ្នែកសូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និងការបញ្ចេញសំឡេង
- ការរងរបួសខួរក្បាលធ្ងន់ធ្ងរ
- ភាពចុះខ្សោយនៃគំហើញ
- ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក
[Cal. Ed. Code Sec. 56441.11(c).]
ស្ថានភាពពី A ដល់ M ត្រូវបានកំណត់និយមន័យនៅក្នុងក្រមបទប្បញ្ញត្តិ សហព័ន្ធ ជំពូក 34 ផ្នែក 300.8(c) និងក្រមបទប្បញ្ញត្តិនៃរដ្ឋកាលីហ្វ័រញ៉ា ជំពូក 5 ផ្នែក 3030(b)។
ពាក្យថា “ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក” ត្រូវបានកំណត់និយមន័យថាជា “ស្ថានភាពជំងឺដែលបាត់បង់នីតិសម្បទា ឬប្រជុំរោគសញ្ញាពីកំណើត ដែលក្រុមការងារកម្មវិធី IEP កំណត់ថាមានលទ្ធភាពអាចដឹងជាមុនបានយ៉ាងច្បាស់អំពីលក្ខខណ្ឌតម្រូវឲ្យមានសេវាអប់រំពិសេស និងសេវាកម្មនានា។” [Cal. Ed. Code Sec. 56441.11(d).]
បន្ថែមទៅលើការបំពេញលក្ខណៈវិនិច្ឆ័យយ៉ាងតិចបំផុតមួយក្នុងចំណោមស្ថានភាពបាត់បង់នីតិសម្បទានានា កុមារម្នាក់ចាំបាច់ត្រូវការ “ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានា” ដើម្បីមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេស។ ម្យ៉ាងទៀត កុមារនោះចាំបាច់ត្រូវតែមានតម្រូវការនានាដែលមិនអាចបំពេញបានដោយការសម្របសម្រួលនៅតាមផ្ទះ និងសាលារៀន (ឬក្នុងមជ្ឈដ្ឋានទាំងពីរ) បើមិនមានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់នោះទេ។ [Cal. Ed. Code Secs. 56441.11(b)(2) & (3).]
កុមារម្នាក់ មិនអាចមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាអប់រំពិសេស ឬសេវាកម្មនានានោះទេ ប្រសិនបើកុមារនោះមិនបានបំពេញលក្ខណៈវិនិច្ឆ័យលើការទទួលបានសិទ្ធិ និងមិនបំពេញតាមតម្រូវការអប់រំរបស់ខ្លួនដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា៖
- ការមិនចេះភាសាអង់គ្លេស
- ពិការភាពរាងកាយបណ្តោះអាសន្ន
- ការមិនសម្របខ្លួនទៅនឹងសង្គម ឬ
- កត្តាបរិយាកាស វប្បធម៌ ឬសេដ្ឋកិច្ច
[Cal. Ed. Code Sec. 56441.11(c).]
(13.5) តើកូនរបស់ខ្ញុំអាចផ្តល់សិទ្ធិឲ្យទទួលបានការអប់រំពិសេស ស្ថិតក្រោមប្រភេទចំណាត់ថ្នាក់មួយដែលមានឈ្មោះថា “ពាក្យសម្តីតែមួយមុខ (speech only)” ដែរឬទេ?
មណ្ឌលសិក្សាធិការជាច្រើន ប្រើប្រាស់ឈ្មោះនេះនៅពេលសិស្សផ្ទេរការសិក្សាទៅក្នុងមណ្ឌលសិក្សាធិការនៅអាយុបីឆ្នាំ។ តាមពិត មិនមានប្រភេទចំណាត់ថ្នាក់នៃការទទួលបានសិទ្ធិអប់រំពិសេសនៅក្នុងច្បាប់រដ្ឋ ឬសហព័ន្ធដែលមានឈ្មោះថា “ពាក្យសម្តីតែមួយមុខ” នោះទេ ។ កុមារម្នាក់ អាចមានសិទ្ធិទទួលបានការអប់រំពិសេសតែមួយមុខប៉ុណ្ណោះ ដើម្បីទទួលបានសេវាផ្នែកពាក្យសម្តី និងភាសា។ ប៉ុន្តែ កុមារនោះត្រូវមានសិទ្ធិទទួលបានការអប់រំពិសេសដោយការបំពេញលក្ខណៈវិនិច្ឆ័យលើការទទួលបានសិទ្ធិសម្រាប់ភាពចុះខ្សោយផ្នែកពាក្យសម្តី និងភាសា ឬប្រភេទចំណាត់ថ្នាក់នៃសិទ្ធិទទួលបានការអប់រំពិសេសផ្សេងទៀត។ [34 C.F.R. Sec. 300.8(c)(11); 5 C.C.R. Sec. 3030(b)(11).]
នៅពេលកំណត់ការទទួលបានសិទ្ធិសម្រាប់សេវាអប់រំពិសេស មណ្ឌលសិក្សាធិការត្រូវបានច្បាប់តម្រូវឲ្យធ្វើការវាយតម្លៃលើកុមារនៅគ្រប់ផ្នែកទាំងអស់ ពាក់ព័ន្ធទៅនឹងពិការភាពដែលមានការសង្ស័យរបស់កុមារនោះ។ ការប្រើពាក្យសម្គាល់ថា “ពាក្យសម្តីតែមួយមុខ” អាចនាំមកនូវការបដិសេធទៅលើ “ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ” ដោយសារតែកូនរបស់អ្នកនឹងមិនទទួលបានការវាយតម្លៃនៅគ្រប់ផ្នែកទាំងអស់នៃពិការភាពដែលមានការសង្ស័យនោះទេ។ [34 C.F.R. Sec. 300.304(c)(4); Cal. Ed. Code Sec. 56320(f).] នៅពេលមណ្ឌលសិក្សាធិការ ស្នើសុំការយល់ព្រមសម្រាប់ការវាយតម្លៃដំណាក់កាលដំបូង សូមប្រាកដថាផែនការវាយតម្លៃនោះ នឹងធ្វើការវាយតម្លៃគ្រប់ផ្នែកទាំងអស់នៃតម្រូវការរបស់កូនអ្នក — មិនមែនត្រឹមតែពាក្យសម្តី និងភាសានោះទេ។ ពុំនោះសោត អ្នកមិនគួរចុះហត្ថលេខាលើផែនការវាយតម្លៃនោះទេ។ ជំនួសមកវិញ សូមស្នើសុំជាលាយលក្ខណ៍អក្សរឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយមួយ។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនធ្វើការវាយតម្លៃទេ អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education)។ មើលជំពូក 2 ព័ត៌មានស្តីពីការរង្វាយតម្លៃ/ការវាយតម្លៃ និងជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប /ការអនុវត្តតាមច្បាប់។
(13.6) ប្រសិនបើខ្ញុំគិតថាកូនរបស់ខ្ញុំត្រូវការសេវាកម្មនានា តើខ្ញុំគួរទាក់ទងទៅកាន់នរណា?
អ្នកគួរតែសរសេរលិខិតមួយច្បាប់ទៅកាន់រដ្ឋបាលមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់អ្នក (ឧទាហរណ៍ នាយកសាលា ឬនាយកផ្នែកអប់រំពិសេស) ដើម្បីស្នើសុំធ្វើការវាយតម្លៃ ឬរង្វាយតម្លៃសម្រាប់កូនរបស់អ្នក។ [5 C.C.R. Sec. 3021; Cal. Ed. Code Secs. 56029, 56300 - 56329.] ក្រោមច្បាប់របស់រដ្ឋ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវផ្តល់ផែនការវាយតម្លៃមួយទៅឲ្យអ្នកក្នុងរយៈពេល 15ថ្ងៃ បន្ទាប់ពីទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់សេវាអប់រំពិសេស លើកលែងតែមណ្ឌលសិក្សាធិការមិនយល់ស្របជាមួយនឹងតម្រូវការសម្រាប់ការវាយតម្លៃនោះ។ ប្រសិនបើការស្នើសុំត្រូវបានធ្វើឡើងក្នុងរយៈពេល 10ថ្ងៃ ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សានេះ ផែនការនោះ ត្រូវតែបង្កើតឡើងក្នុងរយៈពេល 10ថ្ងៃ ក្រោយពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56321(a).]
បន្ទាប់មក អ្នកមានពេល 15ថ្ងៃ ដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ អំឡុងពេលនោះ អ្នកអាចស្នើសុំការវាយតម្លៃទៅលើផ្នែកនានាបន្ថែមទៀត។ គ្មាននរណាម្នាក់ អាចវាយតម្លៃកូនរបស់អ្នកទេ លើកលែងតែអ្នកផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សរ។ [Cal. Ed. Code Sec. 56321(c).] មើលជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ និងរង្វាយតម្លៃ។
ប្រសិនបើការធ្វើតេស្តតាមស្តង់ដា ត្រូវបានចាត់ទុកថាមានសុពលភាពសម្រាប់កូនរបស់អ្នកដែលមានអាយុចន្លោះពីបីទៅប្រាំឆ្នាំ អ្នកវាយតម្លៃគួរតែប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តជាទម្រង់ផ្សេងជំនួស។ ជម្រើសនានា អាចមានដូចជាកម្រិតមាត្រដ្ឋានពិន្ទុ ឧបករណ៍ ការសង្កេត និងការសម្ភាស ទៅតាមការកំណត់នៅក្នុងផែនការវាយតម្លៃ។ [Cal. Ed. Code Sec. 56441.11(e).]
កម្មវិធី IEP ត្រូវតែបង្កើតឡើងតាមរយៈលទ្ធផលនៃការវាយតម្លៃនេះ ក្នុងរយៈពេល 60ថ្ងៃ ចាប់ពីកាលបរិច្ឆេទដែលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់ការវាយតម្លៃ (ដោយមិនរាប់ចំនួនថ្ងៃចន្លោះម៉ោងសិក្សានៅសាលា ត្រីមាស ឬថ្ងៃឈប់សម្រាកដែលមានរយៈពេលលើសពីប្រាំថ្ងៃនោះទេ)។ ប៉ុន្តែ ប្រសិនបើសំណើនោះមិនត្រូវបានធ្វើឡើងក្នុង រយៈពេល 30 ថ្ងៃ ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សាធម្មតានោះទេ ការវាយតម្លៃនេះ និងកម្មវិធី IEP ត្រូវតែបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃ ក្រោយពេលឆ្នាំសិក្សាបន្ទាប់ចាប់ផ្តើម។ [Cal. Ed. Code Sec. 56344(a).]
(13.7) សម្រាប់កុមារដែលទទួលបានសេវាអន្តរាគមន៍ពីដើមទី តើមានអ្វីកើតឡើងនៅពេលកូនរបស់ខ្ញុំមានអាយុបីឆ្នាំ?
ប្រសិនបើកុមារណាម្នាក់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបានសេវា “អន្តរាគមន៍ពីដើមទី” ឬ “ការចាប់ផ្តើមពីដើមទី (Early Start)” នោះមណ្ឌលសិក្សាធិការត្រូវធានាថា កុមារនោះមានការផ្ទេរការសិក្សាដោយរលូន និងប្រកបដោយសុវត្ថិភាពចូលទៅកាន់កម្មវិធីសិក្សាថ្នាក់មត្តេយ្យសិក្សា [20 U.S.C. Sec. 1437(a)(9); Cal Ed. Code Sec. 56426.9(a).] វាក៏ត្រូវធានាផងដែរថាកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) ត្រូវបានបង្កើតឡើង ហើយបាននឹងកំពុងអនុវត្តនៅត្រឹមពេលដែលកុមារគ្រប់ខួបកំណើត 3 ឆ្នាំ។ [Cal. Ed. Code Sec. 56426.9(b); 34 C.F.R. Secs. 300.124(a) & (b).]
ប្រាំមួយខែមុនពេលគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ អ្នកសម្របសម្រួលសេវា ត្រូវតែ៖
- ផ្តល់ដំណឹងដល់ឪពុកម្តាយរបស់កុមារដែលអាចមានសិទ្ធិទទួលបានសេវាថ្នាក់មត្តេយ្យសិក្សាសម្រាប់ការអប់រំពិសេស ដែលការធ្វើផែនការផ្ទេរការសិក្សានេះ នឹងត្រូវធ្វើឡើងក្នុងរយៈពី 3 ទៅ 6 ខែខាងមុខ ហើយ
- ផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការថានឹងមានកិច្ចប្រជុំស្តីពីការធ្វើផែនការសេវាគ្រួសារសម្រាប់បុគ្គល (Individual Family Service Plan, IFSP) យ៉ាងតិចបំផុតបីខែ នៅមុនពេលកុមារមានអាយុបីឆ្នាំ។មនុស្សគ្រប់គ្នា ត្រូវតែយល់ស្របទៅលើកាលបរិច្ឆេទសម្រាប់ការប្រជុំនេះក្នុង រយៈពេលយ៉ាងតិច 30 ថ្ងៃ ក្រោយការជូនដំណឹងរបស់អ្នកសម្របសម្រួលសេវាកម្ម។
[17 C.C.R. Sec. 52112 (a) & (b).] ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។ [Cal. Ed. Code Sec. 56426.9(d).
(13.8) តើមានអ្វីកើតឡើង នៅក្នុងកិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សា?
ច្បាប់សហព័ន្ធកំណត់ថាឪពុកម្តាយ មណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ (ប្រសិនបើមណ្ឌលសិក្សាធិការមិនមែនជាទីភ្នាក់ងារគំរូឈានមុខគេសម្រាប់សេវាអន្តរាគមន៍ពីដើមទីទេ) ត្រូវពិភាក្សាអំពីសេវាអប់រំពិសេសថ្នាក់មត្តេយ្យសិក្សាតាមដែលអាចធ្វើបាន ក៏ដូចជាជំហាននៃការផ្ទេរការសិក្សាផងដែរ រួមមាន៖
- ការដាក់បញ្ចូលក្នុងសាលានាពេលអនាគត និងឪពុកម្តាយដែលពិចារណាអំពីការដាក់បញ្ចូលក្នុងសាលាទាំងនេះ
- នីតិវិធីក្នុងការត្រៀមរៀបចំកុមារសម្រាប់ការផ្លាស់ប្តូរនៅក្នុងការផ្តល់សេវា និងការសម្របខ្លួនទៅនឹងមជ្ឈដ្ឋានថ្មី និង
- ការបញ្ជូនព័ត៌មាន និងកំណត់ត្រាទៅកាន់មណ្ឌលសិក្សាធិការ។
[34 C.F.R. Sec. 303.344(h).]
ម្យ៉ាងទៀត រដ្ឋតម្រូវឲ្យ៖
- ឪពុកម្តាយ ទទួលបានព័ត៌មានអំពីធនធានតាមសហគមន៍
- ព័ត៌មានអំពីកុមារនោះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសិក្សាធិការ រួមទាំងកម្មវិធី IFSP (ដោយមានការយល់ព្រមរបស់ឪពុកម្តាយ) និងការវាយតម្លៃចាំបាច់ណាមួយដោយមណ្ឌលសិក្សាធិការ និងមជ្ឈមណ្ឌលក្នុងតំបន់ដើម្បីកំណត់អំពីការទទួលបានសិទ្ធិ និងកាលវេលាសម្រាប់បំពេញការវាយតម្លៃ
- កាលបរិច្ឆេទដែលបានព្យាករណ៍សម្រាប់ការចុះត្រួតពិនិត្យឡើងវិញនៃកម្មវិធី IFSP ត្រូវបានកំណត់
- ជំហានដែលត្រូវអនុវត្តដើម្បីធានាថាការបញ្ជូនបន្តទៅកាន់មណ្ឌលសិក្សាធិការ ត្រូវបានទទួលក្នុងរយៈពេលគ្រប់គ្រាន់ដើម្បីឲ្យការវាយតម្លៃនោះត្រូវបានបញ្ចប់សព្វគ្រប់ ហើយកម្មវិធី IEP ត្រូវបានអនុវត្ត នៅត្រឹមថ្ងៃគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ។
- ការបញ្ជូនបន្តទៅកាន់មណ្ឌលសិក្សាធិការ កើតឡើងក្នុងរយៈពេលមិនឲ្យក្រោមរយៈពេលដែលកុមារមានអាយុ 2 ឆ្នាំ 9 ខែ ឬមុនពេលឈប់សម្រាករបស់មណ្ឌលសិក្សាធិការនៅក្នុងសេវាកម្មនេះ ប្រសិនបើកុមារនោះមានអាយុបីឆ្នាំនៅអំឡុងពេលឈប់សម្រាកនោះ ហើយ
- បុគ្គលិកដែលទទួលខុសត្រូវសម្រាប់ការរៀបចំកិច្ចប្រជុំកម្មវិធី IEP និងកម្មវិធី IFSP លើកចុងក្រោយ ត្រូវបានកំណត់។
[17 C.C.R. Secs. 52112(c) & (d).]
ដើម្បីកុំឲ្យមានភាពខ្វះចន្លោះនៅក្នុងសេវាកម្ម និងការពន្យារពេលក្នុងការបង្កើត និងអនុវត្តកម្មវិធី IEP ឪពុកម្តាយគប្បីត្រូវដឹង និងបន្តតាមដានលើជំហាននានាដែលនាំទៅរកការផ្ទេរការសិក្សានេះ ដើម្បីឲ្យជំហានសំខាន់ៗនោះត្រូវបាន អនុវត្តទាន់ពេលវេលា។
(13.9) កូនរបស់ខ្ញុំ កំពុងទទួលបានសេវា Early Start ពេលនេះ។ នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដំណាក់កាលដំបូងរបស់យើង មណ្ឌលសិក្សាធិការ មិនយល់ព្រមជាមួយនឹងខ្ញុំអំពីតម្រូវការរបស់កូនខ្ញុំសម្រាប់សេវាអប់រំពិសេសទេ។ តើគាត់បន្តទទួលបានសេវា Early Start រហូតដល់ការមិនយល់ព្រមនេះត្រូវបានដោះស្រាយដែរឬទេ?
ទេ។ ប្រសិនបើនៅកិច្ចប្រជុំកម្មវិធី IEP ដំណាក់កាលដំបូងនេះ អ្នក និងមណ្ឌលសិក្សាធិការមិនយល់ស្របទៅលើសេវាមួយណាដែលកូនរបស់អ្នកនឹងត្រូវការនោះទេ ពេលនោះអ្នកអាចដោះស្រាយទៅលើការមិនយល់ព្រមនោះដោយការដាក់ពាក្យសុំសម្រាប់កិច្ចដំណើរការសមស្រប។ រហូតទាល់តែការមិនយល់ព្រមនេះត្រូវបានដោះស្រាយរួច ពុំនោះទេ កូនរបស់អ្នកមិនមានសិទ្ធិបន្តទទួលបានសេវាអន្តរគមន៍ពីដើមទី ដែលគាត់បាននឹងកំពុងទទួលពីមណ្ឌលសិក្សាធិការ ឬមជ្ឈមណ្ឌលតំបន់របស់អ្នកឡើយ។ [34 C.F.R. Sec. 300.518(c); Cal. Ed. Code Sec. 56505(d).] ប៉ុន្តែ មណ្ឌលសិក្សាធិការ អាចនឹងផ្តល់ឲ្យកូនអ្នកនូវ សេវាកម្មតិចតួច ឬសេវាកម្មដទៃផ្សេងទៀត។ ប្រសិនបើអ្នកផ្តល់ការយល់ព្រម មណ្ឌលសិក្សាធិការត្រូវតែផ្តល់សេវាទាំងនោះ ខណៈពេលដែលភាពខ្វែងគំនិតគ្នារបស់អ្នកនៅមិនទាន់ដោះស្រាយរួច។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។
ប្រសិនបើកូនរបស់អ្នកជាអតិថិជននៃមជ្ឈមណ្ឌលក្នុងតំបន់ អ្នកមានជម្រើសក្នុងការស្នើសុំការប្រជុំស្តីពីផែនការកម្មវិធីសម្រាប់បុគ្គល (IPP) ដើម្បីពិភាក្សាអំពីការបន្តសេវាកម្មផ្នែក C ។ មជ្ឈមណ្ឌលក្នុងតំបន់ អាច បន្តផ្តល់សេវាកម្ម៖ (1) រហូតដល់ពេលចាប់ផ្តើមត្រីមាសសិក្សាបន្ទាប់ ក្រោយថ្ងៃគម្រប់ខួបចេះដើររបស់កូនអ្នក (នៅពេលដែលកម្មវិធីមត្តេយ្យសិក្សាសម្រាប់ការអប់ពិសេសរបស់មណ្ឌលសិក្សាធិការ មិនស្ថិតនៅក្នុងម៉ោងសិក្សានោះទេ) និង (2) ក្រុមការងារកំណត់ថាសេវាមានភាពចាំបាច់ រហូតដល់កម្មវិធីមត្តេយ្យសិក្សាបន្តដំណើរការឡើងវិញ។ [17 C.C.R. Sec. 52112(f).]
(13.10) តើសេវាអប់រំពិសេសអ្វីខ្លះ មានផ្តល់ជូនដល់កូនរបស់ខ្ញុំដែលដល់អាយុចូលរៀនថ្នាក់មត្តេយ្យ?
សេវាត្រូវតែបំពេញតាមតម្រូវការពិសេសរបស់កូនអ្នក ស្របទៅតាមច្បាប់សហព័ន្ធ។ កម្មវិធី IEP របស់កូនអ្នក ត្រូវតែរួមបញ្ចូលនូវសេវាកម្មទាំងនេះ និងរបាយការណ៍ស្តីពីផ្នែកនានានៃតម្រូវការ។ កម្មវិធីបន្ថែម និង/ឬសេវាកម្មពាក់ព័ន្ធ អាចត្រូវបានផ្តល់ជូនដើម្បីដោះស្រាយបញ្ហាតម្រូវការពិសេសទាំងនោះ។ សិទ្ធិ និងសេវាកម្មសម្រាប់កុមារអាយុពីបីឆ្នាំដល់ប្រាំឆ្នាំ ក្រោមច្បាប់ IDEA គឺដូចគ្នាទៅនឹងសិទ្ធិ និងសេវាកម្មសម្រាប់កុមារអាយុ 5 ឆ្នាំដល់ 22 ឆ្នាំ។ សេវាកម្មអាចរួមបញ្ចូលនូវ៖
- ការអង្កេត និងការត្រួតពិនិត្យលើកុមារ
- សកម្មភាពដែលបានបង្កើតឡើងដើម្បីស្របទៅតាមកម្មវិធី IEP របស់កុមារ និងដើម្បីលើកកម្ពស់ការលូតលាស់របស់កុមារ
- ការពិគ្រោះយោបល់ជាមួយគ្រួសារ គ្រូថ្នាក់មត្តេយ្យ និងអ្នកផ្តល់សេវាផ្សេងទៀត
- ជំនួយទៅដល់ឪពុកម្តាយនៅក្នុងការសម្របសម្រួលសេវាកម្មនានា
- ឱកាសសម្រាប់កុមារក្នុងការលូតលាស់ដើម្បីអភិវឌ្ឈបំណិនក្នុងការលេង និងបំណិនសិក្សាមុនចូលរៀន និងការឲ្យតម្លៃខ្លួនឯង។
- ការចូលទៅប្រើប្រាស់សម្ភារៈបរិក្ខារដែលសមស្របតាមការលូតលាស់ និងសម្ភារៈពិសេសៗ។
[Cal. Ed. Code Sec. 56441.3(a).] មើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។
(13.11) តើកូនរបស់ខ្ញុំ មានសិទ្ធិទទួលបានសេវាកម្មពាក់ព័ន្ធដូចជាសេវាកម្មផ្នែកអាកប្បកិរិយា និងការព្យាបាលសម្បទាវិជ្ជាជីវៈ / ការព្យាបាលដោយចលនា ដែរឬទេ?
បាទ/ចាស។ កូនរបស់អ្នក មានសិទ្ធិទទួលបានសេវាកម្មពាក់ព័ន្ធមួយចំនួន ដែលមានចែងនៅក្នុងច្បាប់ IDEA ប្រសិនបើចាំបាច់។ សេវាកម្មពាក់ព័ន្ធ រួមបញ្ចូលនូវការពិគ្រោះយោលប់ជាមួយឪពុកម្តាយ និងការបណ្តុះបណ្តាលដើម្បីជួយឲ្យអ្នកយល់អំពីតម្រូវការពិសេស និងការលូតលាស់របស់កូនអ្នក។ [Cal. Ed. Code Sec. 56441.3(a)(7).] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ
(13.12) តើនរណាកំណត់រយៈពេលនៃថ្ងៃកម្មវិធីរបស់កូនអ្នក ហើយថាតើសេវាកម្មថ្នាក់មត្តេយ្យសិក្សាគប្បីត្រូវផ្តល់ជូនលក្ខណៈបុគ្គល ឬជាក្រុម?
ក្រុមការងារកម្មវិធី IEP កំណត់ចំនួនម៉ោងក្នុងមួយថ្ងៃនៃសេវាកម្មជាក្រុម។ ច្បាប់រដ្ឋ កំណត់ពេលវេលាសេវាកម្មជាក្រុមនៅត្រឹមបួនម៉ោងក្នុងមួយថ្ងៃ លើកលែងតែក្រុមការងារកម្មវិធី IEP កំណត់ផ្សេងទៀតផ្ទុយពីនេះ។ សម្រាប់ជាផ្នែកមួយនៃក្រុមការងារ អ្នកអាចស្នើសុំបានចំនួនលើសពីបួនម៉ោងក្នុងមួយថ្ងៃ ប្រសិនបើអ្នកគិតថាកូនរបស់អ្នកត្រូវការម៉ោងបន្ថែមទាំងនោះដើម្បីទទួលបាន “ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ”។ កម្មវិធី IEP ត្រូវតែបង្កើតឡើងដើម្បីបំពេញតាមតម្រូវការពិសេសរបស់កូនអ្នក។ [Cal. Ed. Code Sec. 56441.3(b).]
កម្មវិធីកូនរបស់អ្នក អាចរួមបញ្ចូលទាំងសេវាលក្ខណៈបុគ្គល និងសេវាជាក្រុមតូចៗ ហើយគប្បីមានផ្តល់ជូនក្នុងមជ្ឈដ្ឋានសមស្របតាមវ័យ (រួមទាំងនៅតាមផ្ទះផងដែរ) និងដោយមានឱកាសសម្រាប់ការចូលរួមរបស់ឪពុកម្តាយផងដែរ។ [Cal. Ed. Code Sec. 56441.2.]
(13.13) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានសេវាអប់រំពិសេស តើគាត់នឹងទទួលបានសេវានោះនៅកន្លែងណា?
កូនរបស់អ្នក អាចទទួលបានសេវាកម្មនៅតាមសាលាមត្តេយ្យសាធារណៈឬឯកជនដែលមិនមានលក្ខណៈជាសាសនា មជ្ឈមណ្ឌលអភិវឌ្ឈកុមារ កន្លែងថែទាំនៅពេលថ្ងៃសម្រាប់គ្រួសារ លំនៅដ្ឋានផ្ទាល់របស់អ្នក កម្មវិធីថ្នាក់មត្តេយ្យសិក្សាសម្រាប់កុមារដែលមាន និងគ្មានពិការភាព ដែលមានទីតាំងនៅក្បែរគ្នា ឬ “មជ្ឈដ្ឋានថ្នាក់រៀនសាធារណៈដែលផ្តល់បរិយាកាស សម្ភារៈ និងសេវាកម្មសមស្របតាមវ័យ...” នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា រដ្ឋអាចទាក់ទងជាមួយកម្មវិធី Head Start ដើម្បីផ្តល់សេវាអប់រំពិសេសដល់កុមារដែលមានអាយុពីបីទៅប្រាំឆ្នាំ។ [Cal. Ed. Code Secs. 56441.4 & 56443(a).]
(13.14) តើកូនរបស់ខ្ញុំអាចចូលរួមក្នុងសកម្មភាពអប់រំជាមួយកុមារដែលគ្មានពិការភាពបានដែរឬទេ?
បាទ/ចាស។ លក្ខខណ្ឌតម្រូវនៃច្បាប់ IDEA ពាក់ព័ន្ធនឹងការអប់រំកុមារនៅក្នុង “មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច” (LRE) អនុវត្តចំពោះកុមារដែលមានពិការភាពនៅថ្នាក់មត្តេយ្យសិក្សា។ [34 C.F.R. Sec. 300.116(a)(2).] មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់កម្មវិធីមួយដល់ក្រុមកុមារដែលគ្មានពិការភាព ប្រសិនបើក្រុមការងារកម្មវិធី IEP របស់កុមារកំណត់ថាការនេះគឺមានភាពសមស្រប។ ប៉ុន្តែ ប្រសិនបើមណ្ឌលសិក្សាធិការមិនមានកម្មវិធីថ្នាក់មត្តេយ្យសិក្សាសម្រាប់កុមារដែលមានពិការភាពនោះទេ ពេលនោះគ្មានលក្ខខណ្ឌតម្រូវសហព័ន្ធណាមួយចំពោះកម្មវិធីថ្នាក់មត្តេយ្យសិក្សាទៅទូទាំងមណ្ឌលសិក្សាធិការនោះទេ។ តុលាការ មិនបានធ្វើការរឹតបន្តឹងរវាងអាយុចូលរៀននៅសាលា និងអាយុចូលរៀនថ្នាក់មេត្តយ្យនោះទេ នៅពេលដោះស្រាយបញ្ហាលក្ខខណ្ឌតម្រូវដែលកុមារមានពិការភាពគប្បីទទួលបានការអប់រំនៅក្នុងក្រុមកុមារដែលគ្មានពិការភាព។ [L.B. and J.B. v. Nebo School District (10th Cir. 2004) 379 F.3d 966.]
ក្នុងករណីគ្មានកម្មវិធីដែលមានស្រាប់សម្រាប់សិស្សថ្នាក់មត្តេយ្យដែលគ្មានពិការភាពនោះទេ លក្ខខណ្ឌតម្រូវ LRE អាចត្រូវបានបំពេញជំនួសតាមមធ្យោបាយផ្សេង។ ឧទាហរណ៍ កូនរបស់អ្នកអាចចូលរួមកម្មវិធីថ្នាក់មត្តេយ្យសិក្សា (ពេញម៉ោង ឬក្រៅម៉ោង) ដែលបម្រើដល់កុមារដែល គ្មាន ពិការភាព (ដូចជាកម្មវិធី Head Start ជាដើម)។ កូនរបស់អ្នក អាចចូលរួមក្នុងកម្មវិធីថ្នាក់មត្តេយ្យសិក្សាសម្រាប់កុមារដែលមានពិការភាព ដែលមានទីតាំងស្ថិតនៅក្នុងសាលាដែលបម្រើដល់កុមារគ្មានពិការភាពដែលគ្រប់អាយុចូលរៀន។ ជាចុងក្រោយ មណ្ឌលសិក្សាធិការ អាចបង់ប្រាក់សម្រាប់ការដាក់ឲ្យចូលរៀនទៅក្នុងសាលាមត្តេយ្យឯកជន ហើយផ្តល់សេវាកម្មបំពេញបន្ថែម។ [Cal. Ed. Code Secs. 56441.4 & 56443(a); មើលលិខិត OSEP ថ្ងៃទី9 ខែមករា ឆ្នាំ2017;
https://www2.ed.gov/policy/speced/guid/idea/memosdcltrs/preschool-lre-dcl-1-10-17.pdf.]]
តម្រូវការរបស់កូនអ្នកសម្រាប់កម្មវិធីថ្នាក់មត្តេយ្យសិក្សាចម្រុះ ឬការរួមបញ្ចូលគ្នានៅក្នុងថ្នាក់មត្តេយ្យសិក្សាធម្មតា ត្រូវតែបង្កើតឡើងនៅក្នុងកម្មវិធី IEP របស់គាត់។ មើលជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។
(13.15) តើមណ្ឌលសិក្សាធិការធ្លាប់បានបង់ថ្លៃសិក្សានៅសាលាមត្តេយ្យសិក្សាឯកជនដែរឬទេ?
បាទ/ចាស។ ដើម្បីឲ្យមណ្ឌលសិក្សាធិការប្រើប្រាស់មូលនិធិអប់រំពិសេសរបស់រដ្ឋដើម្បីដាក់បញ្ចូលកុមារណាម្នាក់ទៅក្នុងសាលាមត្តេយ្យឯកជន សាលាមត្តេយ្យនោះ ត្រូវតែមានការបញ្ជាក់ដោយរដ្ឋថាជាសាលារៀនមិនមែនសាធារណៈ។ [Cal. Ed. Code Sec. 56034.] ប៉ុន្តែ មណ្ឌលសិក្សាធិការនេះ ត្រូវបានហាមឃាត់មិនឲ្យបង់ប្រាក់សម្រាប់ការដាក់បញ្ចូលទៅក្នុងសាលាមត្តេយ្យសិក្សាឯកជនដោយប្រើប្រាស់មូលនិធិថវិកាទូទៅទេ ប្រសិនបើគ្មានការផ្តល់ជូនកម្មវិធីថ្នាក់មត្តេយ្យសិក្សាសមស្របដែលមានការរឹតបន្តឹងតិចតួច និងមានការបញ្ជាក់នោះទេ។
វាអាចជាការចាំបាច់ក្នុងការប្រើប្រាស់កិច្ចដំណើរការសមស្រប ដើម្បីបង្ហាញថាសាលាមត្តេយ្យសិក្សាឯកជន គឺជាកម្មវិធីអប់រំសមស្របដែលមានការរឹតបន្តឹងតិចតួចសម្រាប់កូនរបស់អ្នក។ ប្រសិនបើអ្នក “ជោគជ័យ” នៅក្នុងសវនាការ នោះមណ្ឌលសិក្សាធិការអាចនឹងត្រូវបង់ប្រាក់សម្រាប់កម្មវិធីមត្តេយ្យសិក្សាដែលមិនមានការបញ្ជាក់ ដោយប្រើប្រាស់មូលនិធិថវិកាទូទៅ។
(13.16) តើគួរត្រូវមាន “បញ្ជីឈ្មោះរង់ចាំ” ទទួលសេវាកម្មសម្រាប់កូនរបស់អ្នកដែរឬទេ?
ទេ។ ក្រោមច្បាប់រដ្ឋនិងសហព័ន្ធ បញ្ជីឈ្មោះរង់ចាំ មិនអនុញ្ញាតឲ្យមាននោះទេ។ កម្មវិធី IEP ត្រូវតែបានអនុវត្តយ៉ាងឆាប់បំផុតតាមដែលអាចធ្វើបាន បន្ទាប់ពីកិច្ចប្រជុំកម្មវិធី IEP។ អាចនឹងគ្មានការពន្យារពេលមិនសមស្របណាមួយនៅក្នុងការផ្តល់សេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនោះទេ។ កម្មវិធី IEP គប្បីបញ្ជាក់អំពីកាលបរិច្ឆេទដែលបានព្យាករណ៍ដើម្បីចាប់ផ្តើមសេវាកម្ម។ [34 C.F.R. Secs. 300.320(a)(7) & 300.323(c)(2); 5 C.C.R. Sec. 3040.]