បោះពុម្ពជំពូកទី 16 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 09/28/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 09/28/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 16៖ ព័ត៌មានស្តីពីផ្នែកទី 504 និងការរើសអើងផ្អែកលើពិការភាព
(16.1) តើការរើសអើងផ្អែកលើពិការភាពមានអ្វីខ្លះ?
ការរើសអើងលើពិការភាព មានន័យថាជាការបដិសេធសិស្សដែលមានពិការភាពមិនឲ្យចូលរួមក្នុងកម្មវិធីអប់រំដូចសិស្សដែលមិនមានពិការភាព។ នេះអាចរួមមាន៖
- ការបដិសេធការអនុញ្ញាតឲ្យសិស្សចូលរៀន ដោយសារតែពិការភាពណាមួយ
- ការបដិសេធឱកាសស្មើគ្នាក្នុងការចូលរួមទៅក្នុងកម្មវិធីរបស់សាលា
- ការបដិសេធសេវាជំនួយសមស្រប
- ការជម្រុញឲ្យសិស្សដែលមានពិការភាពណាម្នាក់ស្ថិតនៅក្រោមស្តង់ដា ឬលក្ខខណ្ឌតម្រូវផ្សេងខុសពីគេ
- ការផ្តល់ឲ្យសិស្សដែលមានពិការភាពណាម្នាក់នូវជំនួយ ឬអត្ថប្រយោជន៍ណាមួយដែលមិនមានប្រសិទ្ធភាពដូចជំនួយឬអត្ថប្រយោជន៍ដែលផ្តល់ជូនដល់សិស្សដទៃ
- ការដាក់បញ្ចូលសិស្សដែលមានពិការភាពទៅក្នុងកម្មវិធីផ្សេង ឬដាច់ដោយឡែក លើកលែងតែការធ្វើដូច្នោះមានភាពចាំបាច់ក្នុងការធានាឲ្យគាត់ទទួលបានការចូលរួមដោយស្មើភាពទៅក្នុងកម្មវិធីនោះ។
[34 C.F.R. Sec. 104.4.]
(16.2) ច្បាប់របស់សហព័ន្ធនិងរដ្ឋការពារកូនខ្ញុំប្រឆាំងទល់នឹងការរើសអើងផ្អែកលើពិការភាពដូចម្តេចខ្លះ?
ច្បាប់លក្ខន្តិកសហព័ន្ធទាំងនេះ ផ្តល់ការការពារដូចតទៅ៖
ផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) (ផ្នែក 504) និងជំពូក II នៃច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាព (Americans with Disabilities Act, ADA) គឺជាច្បាប់សហព័ន្ធដែលហាមឃាតការរើសអើងដោយផ្អែកលើមូលដ្ឋានពិការភាព។ [42 U.S.C. Secs. 12101-12213; 29 U.S.C. Sec. 794.] ផ្នែក 504 អនុវត្តចំពោះអង្គភាពណាមួយដែលទទួលបានជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធ រួមទាំងមណ្ឌលសិក្សាធិការសាធារណៈទាំងអស់ និងសាលារៀនឯកជនមួយចំនួនធំផងដែរ។ [29 U.S.C. Sec. 794(b).] ជំពូក II នៃច្បាប់ ADA អនុវត្តចំពោះគ្រប់ទីភ្នាក់ងាររដ្ឋាភិបាលរដ្ឋនិងមូលដ្ឋានទាំងអស់ រួមទាំងសាលារៀនសាធារណៈផងដែរ។ [42 U.S.C. Secs. 12131-12165.] ជំពូក III នៃច្បាប់ ADA អនុវត្តចំពោះគ្រប់ទីតាំងនៃ “ទីកន្លែងសាធារណៈ” ទាំងអស់ ដោយរួមបញ្ចូលទាំងសាលាឯកជនផងដែរ។ [42 U.S.C. Secs.12181-12189.] ផ្នែក 504 អនុវត្តចំពោះសាលារៀនសាសនា ចំណែកឯច្បាប់ ADA មិនបានអនុវត្តនោះទេ។
[28 C.F.R. Sec. 36.102(e).]
ច្បាប់រដ្ឋកាលីហ្វ័រញ៉ាទាំងនេះ ផ្តល់នូវការការពារ៖
ច្បាប់ស្តីពីសិទ្ធិពលរដ្ឋ Unruh (Unruh Civil Rights Act) (ហៅកាត់ថា ច្បាប់ Unruh Act) ការពារសិស្សពីការរើសអើងដោយ “គ្រឹះស្ថានអាជីវកម្ម” រួមទាំងសាលារៀនសាធារណៈ និងសាលារៀនឯកជនផងដែរ។ [Cal. Civ. Code Sec. 51(b).] ច្បាប់ Unruh Act មិនអនុវត្តចំពោះសាលារៀនសាសនាដែលបើកទូលាយទៅដល់សិស្សរបស់សាសនាជាក់លាក់ណាមួយ ឬប្រកាន់យកលទ្ធិសាសនាណាមួយនោះទេ។ ការរំលោភបំពានណាមួយទៅលើច្បាប់ ADA គឺជាការរំលោភបំពានជាស្វ័យប្រវត្តិទៅលើច្បាប់ Unruh Act។ [Cal. Gov. Code Sec. 51(f).] California Gov. Code Sec. 11135 (ផ្នែក 11135) ហាមឃាត់ការរើសអើងនៅក្នុងកម្មវិធី ឬសកម្មភាពណាមួយដែលរដ្ឋបានធ្វើឡើង ឬផ្តល់មូលនិធិដោយផ្ទាល់។ [Cal. Gov. Code Sec. 11135(a).] កម្មវិធី និងសកម្មភាពក្រោមផ្នែក 11135 ក៏ត្រូវបានកំណត់ស្របទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ ADA ផងដែរ។ [Cal. Gov. Code Sec. 11135(b).] ផ្នែក 11135 អនុវត្តចំពោះគ្រប់សាលារៀនសាធារណៈទាំងអស់ និងសាលារៀនឯកជនមួយចំនួន មិនថាតាមបែបសាសនា ឬមិនមែនតាមបែបសាសនានោះទេ សាលារៀនទាំងនោះសុទ្ធតែទទួលបានជំនួយហិរញ្ញវត្ថុពីរដ្ឋកាលីហ្វ័រញ៉ា។
ច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 220 ហាមឃាត់ប្រហាក់ប្រហែលគ្នានេះដែរចំពោះការរើសអើងនៅក្នុងកម្មវិធី ឬសកម្មភាពមួយចំនួនដែលធ្វើឡើងដោយស្ថាប័នអប់រំណាមួយដែលទទួលបានអត្ថប្រយោជន៍ពីមូលនិធិរដ្ឋ។ [Cal. Ed. Code Sec. 220.] នេះរួមបញ្ចូលទាំងសាលារៀននានាដែលមានសិស្សទទួលបានជំនួយហិរញ្ញវត្ថុពីរដ្ឋផងដែរ។ តុលាការបានជឿជាក់ថាបញ្ញត្តិនៃច្បាប់នេះ មិនត្រូវបានអនុវត្តទេ ដរាបណា “អាកប្បកិរិយាមានភាពធ្ងន់ធ្ងរ និងខ្លាំងក្លាដែលធ្វើឲ្យវាមានផលប៉ះពាល់ជាលក្ខណៈប្រព័ន្ធណាមួយទៅដល់ការបដិសេធជនរងគ្រោះមិនឲ្យចូលរួមដោយស្មើភាពទៅក្នុងកម្មវិធី ឬសកម្មភាពអប់រំណាមួយ។” [J.E.L. v. San Francisco Unified Sch. Dist., 185 F. Supp. 3d 1196 (N.D. Cal. 2016).]
(16.3) តើសាលារៀនកូនរបស់ខ្ញុំត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតដែរឬទេ ដើម្បីធានាថាកូនរបស់ខ្ញុំចូលរួមពេញលេញទៅក្នុងកម្មវិធី និងសកម្មភាពរបស់សាលា?
បាទ/ចាស។ ដើម្បីធានានូវភាពមិនរើសអើង សាលារៀនត្រូវតែចាត់វិធានការដើម្បីផ្តល់ទៅឲ្យអ្នកដែលមានពិការភាពឲ្យទទួលបានឱកាសស្មើភាពគ្នានៅក្នុងការចូលរួមទៅក្នុងកម្មវិធី និងសកម្មភាពរបស់ពួកគេ និងដើម្បីចូលទៅប្រើប្រាស់ ឬទទួលបានជំនួយ សេវាកម្ម និងអត្ថប្រយោជន៍ដែលបានផ្តល់ជូនដល់អ្នកដែលមានពិការភាព ផ្អែកលើមូលដ្ឋានស្មើភាពគ្នា។ [42 U.S.C. Secs. 12132, 12182; 29 U.S.C. Sec. 794.] ដើម្បីធានានូវការចូលរួមដោយស្មើភាពគ្នា សាលារៀនអាចចាំបាច់ត្រូវផ្តល់សេវាជំនួយយ៉ាងសមស្រប (ហៅថា “ការសម្របសម្រួលសមស្រប”) ដល់អ្នកដែលមានពិការភាព ដរាបណាសេវាជំនួយនោះមិនផ្លាស់ប្តូរជាមូលដ្ឋាននូវកម្មវិធីនោះ ឬដាក់បន្ទុកផ្នែករដ្ឋបាល ឬហិរញ្ញវត្ថុមិនសមស្របណាមួយទៅលើសាលារៀននោះ។ សេវាជំនួយទាំងនេះ អាចរួមបញ្ចូលនូវការផ្លាស់ប្តូរចំពោះច្បាប់របស់សាលា គោលនយោបាយ ឬការអនុវត្តនានា ឬការផ្តល់សេវាកម្មបន្ថែមនានាដើម្បីអនុញ្ញាតឲ្យសិស្សដែលមានពិការភាពទទួលបាននូវការចូលរួមដោយស្មើភាពទៅក្នុងកម្មវិធីអប់រំ។ [មើល 42 U.S.C. Sec. 12182(b)(2)(a).]
នៅពេលអង្គភាពមួយទាមទារសុំឲ្យសេវាជំនួយណាមួយធ្វើការផ្លាស់ប្តូរជាមូលដ្ឋាន ឬបង្កើតបន្ទុកមិនសមស្របណាមួយ ដូច្នេះអង្គភាពនោះត្រូវមានបន្ទុកក្នុងការបញ្ជាក់ថាការការទាមទារនោះ នឹងមិននាំមកនូវការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនសមស្របណាមួយឡើយ ហើយត្រូវធានាថាបុគ្គលដែលមានពិការភាព ត្រូវទទួលបានអត្ថប្រយោជន៍នៃកម្មវិធីនេះ ក្នុងកម្រិតអតិបរមាតាមដែលអាចធ្វើបាន។ [28 C.F.R. 35.130(b)(7); 28 C.F.R. Sec. 35.164.] ការទាមទារនូវការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនសមស្របនោះ មិនអនុវត្តចំពោះស្ថានភាពដែលសាលារៀនមានកាតព្វកិច្ចក្នុងការផ្តល់ការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE) ក្រោមផ្នែក 504 នោះទេ។ [មើល Dear Colleagues Letter, 60 IDELR 167, (OCR 2013).] ដើម្បីតវ៉ាទៅនឹងការទាមទារបស់មណ្ឌលសិក្សាធិការទៅលើការផ្លាស់ប្តូរជាមូលដ្ឋាន ឬបន្ទុកមិនស្របនោះ ឪពុកម្តាយត្រូវតែដាក់ពាក្យប្តឹងទៅកាន់ការិយាល័យសេវាពលរដ្ឋ (Office for Civil Rights, OCR)។ មើលសំណួរ និងចម្លើយទី 24 នៃក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Dept. of Education) សម្រាប់ព័ត៌មានបន្ថែមដើម្បីដាក់ពាក្យប្តឹងទៅកាន់ការិយាល័យ O.C.R.។
(16.4) តើកម្មវិធីរបស់មណ្ឌលសិក្សាធិការអ្វីខ្លះ ដែលទទួលបានការពារដោយផ្នែក 504 និងច្បាប់ ADA?
ការហាមឃាត់ទៅលើការរើសអើងផ្អែកលើពិការភាព អនុវត្តចំពោះរាល់កម្មវិធី សកម្មភាព និងសេវាកម្មទាំងអស់របស់មណ្ឌលសិក្សាធិការ (ឧ.ទា. កម្មវិធីសិក្សាទាំងអស់ កម្មវិធីក្រៅការសិក្សាទាំងអស់ និងសកម្មភាពកម្មវិធីសិក្សាបន្ថែម)។ នេះជាឧទាហរណ៍មួយចំនួនអំពីកម្មវិធី និងសកម្មភាពដែលបានការពារដោយផ្នែក 504 ដែលត្រូវតែមានផ្តល់ជូនដល់សិស្សដែលមានពិការភាព ផ្នែកលើមូលដ្ឋានស្មើភាពគ្នា៖
- កម្មវិធីសិក្សា – រួមមានជាអាទិ៍៖ ថ្នាក់អប់រំធម្មតា ថ្នាក់បំប៉ន/បង្រៀន ថ្នាក់រៀននិងការគាំទ្រក្រោយម៉ោងសិក្សានៅសាលា និងកម្មវិធីទទួលសញ្ញាបត្រ។
- សេវាកម្មនិងសកម្មភាពក្រៅការសិក្សា រួមមានជាអាទិ៍៖ ដំណើរទស្សនកិច្ចសិក្សា កម្មវិធីកីឡា/អត្តពលកម្ម/ការចូលរួមចម្រុះច្រើនសាលា សកម្មភាពតន្ត្រី/ល្ខោន ក្លឹបសិក្សានិងក្លឹបចំណាប់អារម្មណ៍ពិសេស និងឱកាសសម្រាប់ការរាំលើកទឹកចិត្ត។
(16.5) តើមានឧទាហរណ៍អ្វីខ្លះស្តីពីសេវាជំនួយសមស្របដែលមានផ្តល់ជូនក្រោមផ្នែក 504/ច្បាប់ ADA?
ដើម្បីធានាបាននូវការចូលរួមដោយស្មើភាពរបស់កុមារដែលមានពិការភាពនៅក្នុងកម្មវិធីរបស់ខ្លួន មណ្ឌលសិក្សាធិការអាចចាំបាច់ត្រូវផ្តល់ជូននូវការផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងការគ្រប់គ្រងកម្មវិធី ឧបករណ៍ពិសេស និងបច្ចេកវិទ្យាជំនួយ យានយន្តដែលអាចចេញចូលបាន ជំនួយការផ្នែកសុខភាពបុគ្គល ការប្រាស្រ័យទាក់ទងជាទម្រង់ផ្សេងជំនួស ការអនុញ្ញាតឲ្យប្រើប្រាស់សត្វបង្ហាត់សម្រាប់ជួយមនុស្សពិការ និងសេវាអប់រំពិសេស។
(16.6) តើលក្ខណៈវិនិច្ឆ័យអ្វីខ្លះដែលកូនរបស់ខ្ញុំចាំបាច់ត្រូវបំពេញដើម្បីមានសិទ្ធិទទួលបានការការពារ និងសេវាកម្មក្រោមច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការមិនរើសអើង?
សិស្សម្នាក់ទទួលបានការការពារក្រោមច្បាប់ស្តីពីការមិនរើសអើងពិការភាព ប្រសិនបើគាត់៖
- មានភាពចុះខ្សោយផ្នែករាងកាយ និងផ្លូវចិត្តដែលរឹតត្បិត (ក្រោមច្បាប់រដ្ឋ) ឬរឹតត្បិតជាទូទៅ (ក្រោមច្បាប់សហព័ន្ធ) ទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតរស់នៅយ៉ាងតិចបំផុតចំនួនមួយ។
- មានកំណត់ត្រាស្តីពីភាពចុះខ្សោយណាមួយ ឬ
- ត្រូវបានចាត់ទុកថាមានភាពចុះខ្សោយណាមួយ។
នៅក្នុងការកំណត់នេះ សាលារៀនត្រូវតែពិនិត្យមើលឲ្យបានទូលំទូលាយទៅលើព័ត៌មានផ្តល់ជូនដែលគាំទ្រទៅដល់លទ្ធផលរកឃើញថាសិស្សនោះមានពិការភាព។
[28 C.F.R. Sec. 35.108(a)(2); 29 U.S.C. Sec. 794(d).]
សមាសធាតុចម្បងនៃលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន គឺជាលក្ខខណ្ឌកំណត់ថាសិស្សម្នាក់ ត្រូវមានភាពចុះខ្សោយផ្នែករាងកាយ និងផ្លូវចិត្តដែលរឹតត្បិតជាទូទៅទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត។
ឃ្លាប្រយោគនេះមានបីផ្នែក៖
- ភាពចុះខ្សោយផ្នែករាងកាយ និងផ្លូវចិត្ត
- ការរឹតត្បិតទូទៅ និង
- សកម្មភាពមុខងារសំខាន់ក្នុងជីវិត។
ច្បាប់សហព័ន្ធ កំណត់និយមន័យភាពចុះខ្សោយផ្នែករាងកាយ ឬផ្លូវចិត្តថាជា៖
- វិបត្តិឬស្ថានភាពផ្នែកចិត្តសាស្ត្រ ការខូចទ្រង់ទ្រាយរូបរាងខាងក្រៅ ឬការបាត់បង់ផ្នែកកាយវិភាគវិទ្យាដែលប៉ះពាល់ដល់ប្រព័ន្ធរាងកាយយ៉ាងតិចចំនួនមួយដូចជា៖ ផ្នែកសរសៃប្រសាទ ផ្នែកសាច់ដុំនឹងឆ្អឹង សរីរាង្គវិញ្ញាណពិសេស ប្រព័ន្ធដង្ហើម (រួមទាំងសរីរាង្គផ្នែកពាក្យសម្តីផងដែរ) ផ្នែកបេះដូងនិងសរសៃឈាម ផ្នែកបន្តពូជ ផ្នែកប្រព័ន្ធរំលាយអាហារ ផ្នែកប្រព័ន្ធតម្រងនោម ផ្នែកប្រព័ន្ធភាពស៊ាំ ផ្នែកចរន្តឈាមរត់ ផ្នែកឈាម ផ្នែកទឹករងៃ ផ្នែកស្បែក និងក្រពេញអង់ដូគ្រីន ឬ
- វិបត្តិផ្លូវចិត្ត ឬចិត្តសាស្ត្រដូចជាពិការភាពផ្នែកបញ្ញា បញ្ហាចុះខ្សោយការយល់ដឹង ជំងឺផ្លូវចិត្តនិងមនោសញ្ចេតនា និងពិការភាពផ្នែកសិក្សាជាក់លាក់។
[28 C.F.R. Sec. 35.108.]
ភាពចុះខ្សោយផ្នែករាងកាយ ឬផ្លូវចិត្ត រួមមានជាអាទិ៍៖
ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង ផ្នែកគំហើញ ផ្នែកពាក្យសម្តី និងការស្តាប់ ខួរក្បាលពិការ ជំងឺឆ្កួតជ្រូក ការរួមស្វិតនៃសាច់ដុំ ជំងឺក្រិនសរីរាង្គ ជំងឺមហារីក ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ពិការភាពផ្នែកបញ្ញា ជំងឺផ្លូវចិត្ត បញ្ហាពិបាកអាន ពិការភាពផ្នែកសិក្សា អំណាន និងពិការភាពផ្នែកសិក្សាជាក់លាក់ផ្សេងទៀត ជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) វីរុសធ្វើឲ្យខូចប្រព័ន្ធភាពស៊ាំការពារខ្លួនរបស់មនុស្ស (HIV) (មិនថាមានរោគសញ្ញា ឬមិនទាន់មានរោគសញ្ញានោះទេ) ជំងឺរបេង ការញៀនថ្នាំ និងការញៀនស្រា។
នៅក្រោមច្បាប់សហព័ន្ធ ស្ថានភាព/ពិការភាព ត្រូវតែរឹតត្បិតជាទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត។ “រឹតត្បិតទូទៅ” មានន័យថាជាការរឹតត្បិតខ្លាំងទៅលើសមត្ថភាពរបស់បុគ្គលក្នុងការបំពេញសកម្មភាពមុខងារសំខាន់ៗនៅក្នុងជីវិត ដោយប្រៀបធៀបទៅនឹងមនុស្សភាពច្រើននៅក្នុងចំណោមចំនួនប្រជាជនទូទៅ។ ការរឹតត្បិតទូទៅ មិនចាំបាច់រារាំង ឬរឹតត្បិតធ្ងន់ធ្ងរឬខ្លាំងគួរឲ្យកត់សម្គាល់ទៅលើការបំពេញសកម្មភាពនោះទេ។
ការកំណត់នេះ គប្បីត្រូវធ្វើឡើងតាមរយៈការវាយតម្លៃលក្ខណៈបុគ្គលដែល៖
- មិនគិតទៅលើលទ្ធផលធូរស្បើយនៃវិធានការជួយសម្រាលស្ថានភាព លើកលែងតែការប្រើប្រាស់វ៉ែនតា និងកញ្ចក់ឡែនពាក់ភ្នែក
- មិនចាំបាច់ផ្អែកលើមូលដ្ឋានភស្តុតាងបែបវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ឬ ស្ថិតិនោះទេ លើកលែងតែក្នុងករណីចាត់ទុកថាមានភាពសមស្រប
- ប៉ុន្តែ ក្នុងករណីជាក់លាក់ណាមួយ អាចមានពាក់ព័ន្ធទៅនឹងការពិចារណាលើស្ថានភាព លក្ខណៈ និងថេរវេលានៅក្នុងការអនុវត្តសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតណាមួយ ដូចជាការព្យាយាមនិងពេលវេលាដែលតម្រូវចំាបាច់ ការឈឺចាប់ដែលបានឆ្លងកាត់ ឬផលប៉ះពាល់ទៅលើមុខងាររាងកាយសំខាន់ៗ។”
វិធានការជួយសម្រាលស្ថានភាព រួមមានជាអាទិ៍៖
- ការប្រើប្រាស់ឱសថ សម្ភារៈពេទ្យ គ្រឿងបរិក្ខារ សម្ភារៈប្រើប្រាស់ ឧបករណ៍ជំនួយគំហើញទាប (ដែលបានកំណត់និយមន័យថាជាឧបករណ៍ពង្រីក លើកកម្ពស់ ឬបង្កើនរូបភាពគំហើញផ្សេងទៀត ប៉ុន្តែមិនរាប់បញ្ចូលនូវវ៉ែនតាធម្មតា ឬកញ្ចក់ឡែនពាក់ភ្នែកទេ) គ្រឿងសិប្បនិម្មិតរួមមានអវៈយវៈនិងឧកបករណ៍សិប្បនិម្មិតនានា ឧបករណ៍ជំនួយត្រចៀក ឬការវះកាត់ដាក់ឧបករណ៍ជំនួយការស្ដាប់ ឬឧបករណ៍ជំនួយការស្តាប់ដែលដាក់ភ្ជាប់ទៅនឹងរាងកាយ ឧករណ៍ចល័ត និងបរិក្ខារនិងសម្ភារៈព្យាបាលដោយប្រើអុកស៊ីសែន។
- ការប្រើប្រាស់បច្ចេកវិទ្យាជំនួយ
- ការកែសម្រួលសមស្រប ឬជំនួយឬសេវាកម្មបន្ថែម
- ការកែសម្រួលអាកប្បកិរិយាតាមការបង្ហាត់បង្រៀន ឬ ការសម្របទៅតាមប្រព័ន្ធប្រសាទ
- ការព្យាបាលចិត្តសាស្រ្ត ការព្យាបាលអាកប្បកិរិយា ឬការព្យាបាល ដោយចលនា។
សកម្មភាពមុខងារសំខាន់ក្នុងជីវិត រួមមានជាអាទិ៍៖
- ការថែទាំខ្លួនឯង ការអនុវត្តកិច្ចការដោយដៃ ការមើល ការស្តាប់ ការទទួលទាន ការគេង ការដើរ ការឈរ ការអង្គុយ ការឈោងចាប់ ការលើកដាក់ ការអោន ការនិយាយ ការដកដង្ហើម ការសិក្សា ការអាន ការផ្ចង់ស្មារតី ការគិត ការសរសេរ ការប្រាស្រ័យទាក់ទង ទំនាក់ទំនងជាមួយអ្នកដទៃ និងការធ្វើការងារ និង
- ការដំណើរការ មុខងាររាងកាយសំខាន់ៗ ដូចជាមុខងារនៃប្រព័ន្ធភាពស៊ាំ និងសរីរាង្គវិញ្ញាណពិសេសនិងស្បែក ការលូតលាស់កោសិកាធម្មតា និងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធតម្រងនោម ពោះវៀនធំ ប្រព័ន្ធប្រសាទ ខួរក្បាល ប្រព័ន្ធផ្លូវដង្ហើម ប្រព័ន្ធឈាមរត់ ប្រព័ន្ធបេះដូងនិងសរសៃឈាម ក្រពេញអង់ដូគ្រីន ប្រព័ន្ធឈាម ប្រព័ន្ធទឹករងៃ ប្រព័ន្ធសាច់ដុំនឹងឆ្អឹង និងប្រព័ន្ធបន្តពូជ។ កិច្ចដំណើរការមុខងាររាងកាយសំខាន់ៗ រួមមានកិច្ចដំណើរការសរីរាង្គនីមួយៗនៅក្នុងប្រព័ន្ធរាងកាយ។ [28 C.F.R. Sec. 35.108(b)(1)(i).]
និយមន័យនៃពិការភាពក្រោមច្បាប់រដ្ឋ គឺមានភាពទូលំទូលាយ ដែលពង្រីកន័យរហូតដល់ភាពចុះខ្សោយផ្នែកសុខភាពទាំងឡាយណាដែលតម្រូវឲ្យមានសេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា។ [Cal. Civ. Code Sec. 51(e)(1); Cal. Gov. Code Sec. 11135; Cal. Gov. Code Sec. 12926(m)(2).]ភាពចុះខ្សោយដែលមានភាពមិនទៀងទាត់ ឬស្ថិតនៅក្នុងដំណាក់កាលជំងឺស្រាល គឺជាពិការភាពមួយ ប្រសិនបើវារឹតត្បិតទូទៅចំពោះសកម្មភាពមុខងារសំខាន់ៗនៅក្នុងជីវិត នៅពេលជំងឺនេះធ្វើទុក្ខ។ ដូចគ្នានេះដែរ អាការៈជំងឺបណ្តោះអាសន្ន គឺជាពិការភាពមួយ ប្រសិនបើវារឹតត្បិតទូទៅចំពោះសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតក្នុងរយៈពេលវែង ដែលនឹងអាចរារាំងដល់ការអប់រំរបស់សិស្សណាម្នាក់។
[28 C.F.R. Sec. 35.108(d)(1)(iv)-(ix).]
(16.7) តើមានឧទាហរណ៍អ្វីខ្លះស្តីអំពី “ភាពចុះខ្សោយដែលរឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត”?
ឧទាហរណ៍នៃភាពចុះខ្សោយដែលរឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត រួមមានជាអាទិ៍៖
- ពិការគ-ថ្លង់ រឹតត្បិតទូទៅលើការស្តាប់
- ពិការភ្នែក រឹតត្បិតទូទៅលើការមើល
- ពិការភាពផ្នែកបញ្ញា រឹតត្បិតទូទៅលើមុខងារខួរក្បាល
- ការបាត់បង់អវៈយវៈផ្នែកខ្លះ ឬទាំងស្រុង ឬភាពចុះខ្សោយផ្នែកចល័តភាព ដែលតម្រូវឲ្យមានការប្រើប្រាស់កៅអីជនពិការ ទាំងអស់នេះសុទ្ធតែរឹតត្បិតទូទៅលើមុខងារសាច់ដុំនិងឆ្អឹង
- ជំងឺអូទីស៊ិម រឹតត្បិតទូទៅលើមុខងារខួរក្បាល
- ជំងឺមហារីក រឹតត្បិតទូទៅលើការលូតលាស់កោសិកាធម្មតា
- ពិការខួរក្បាល រឹតត្បិតទូទៅលើមុខងារខួរក្បាល
- ជំងឺទឹកនោមផ្អែម រឹតត្បិតជាទូទៅលើមុខងារក្រពេញអង់ដូគ្រីន
- ជំងឺឆ្កួតជ្រូក ការរួមស្វិតសាច់ដុំ និងជំងឺក្រិនសរីរាង្គ ជំងឺនីមួយៗសុទ្ធតែរឹតត្បិតទូទៅលើមុខងារប្រព័ន្ធប្រសាទ
- ជំងឺវីរុសធ្វើឲ្យខូចប្រព័ន្ធភាពស៊ាំការពារខ្លួនរបស់មនុស្ស (HIV) រឹតត្បិតទូទៅលើមុខងារប្រព័ន្ធភាពស៊ាំ និង
- ជំងឺធ្លាក់ទឹកចិត្ត ជំងឺបាយប៉ូឡា ជំងឺបាក់ស្បាត ជំងឺរបួសខួរក្បាលធ្ងន់ធ្ងរ ជំងឺរវើរវាយខ្លាំង និងជំងឺវិកលចរិត ជំងឺនីមួយៗសុទ្ធតែរិតត្បិតទូទៅលើមុខងារខួរក្បាល។
ពិការភាព/ស្ថានភាពទាំងនេះ អាចរឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតរបស់កុមារនៅក្នុងការសិក្សា។
(16.8) តើ “ការមានប្រវត្តិធ្លាប់មានភាពចុះខ្សោយ” និង “ការចាត់ទុកថាមានភាពចុះខ្សោយ” មានន័យដូចម្តេច?
ការមានប្រវត្តិធ្លាប់មានភាពចុះខ្សោយ មានន័យថាជាការធ្លាប់ឆ្លងកាត់ប្រវត្តិ ឬមិនធ្លាប់ស្ថិតនៅក្នុងចំណាត់ថ្នាក់មានភាពចុះខ្សោយផ្នែកផ្លូវចិត្តឬរាងកាយ ដែលរឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតយ៉ាងតិចចំនួនមួយ។ ការកែសម្រួលសមស្រប អាចមានភាពសមរម្យសម្រាប់អ្នកដែលមានប្រវត្តិធ្លាប់មានភាពចុះខ្សោយ នៅពេលត្រូវការចាំបាច់ ឬមានការពាក់ព័ន្ធទៅនឹងពិការភាពពីមុនមក។
ការចាត់ទុកថាមានភាពចុះខ្សោយ មានន័យថាជាការទទួលរងនូវការរើសអើង ដោយសារតែភាពចុះខ្សោយផ្នែករាងកាយ ឬផ្លូវចិត្តជាក់ស្តែង ឬតាមការសន្មត មិនថាភាពចុះខ្សោយនោះរឹតត្បិតទូទៅ ឬសន្មតថារឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតដែរឬអត់នោះទេ បើទោះបីជាអង្គភាពនោះអាចបង្ហាញនូវការការពារចំពោះវិធានការរើសអើងដែលបានចោទប្រកាន់នោះក្តី។ [28 C.F.R. Sec. 35.108(a)(1)(iii).]
(16.9) កូនរបស់ខ្ញុំ មានពិការភាពក្រោមផ្នែក 504។ តើកាតព្វកិច្ចអប់រំរបស់សាលារៀនគាត់មានអ្វីខ្លះ?
ផ្នែក 504 តម្រូវឲ្យមណ្ឌលសិក្សាធិការដែលបានរ៉ាប់រងទាំងអស់ ឬទីភ្នាក់ងារអប់រំ (មណ្ឌលសិក្សាធិការ) ផ្តល់នូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE) ដល់សិស្សគ្រប់រូបដែលមានសិទ្ធិទទួលបាន។ [34 C.F.R. Sec. 104.33)(a).] មណ្ឌលសិក្សាធិការ មានផ្តល់ជូននូវសេវាអប់រំ និងសេវាកម្មពាក់ព័ន្ធនានាដែលបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការសិស្សដែលមានពិការភាព ឲ្យបានគ្រប់គ្រាន់ដូចគ្នាទៅនឹងការបំពេញតម្រូវការរបស់សិស្សដែលគ្មានពិការភាពដែរ។ [34 C.F.R. Sec. 104.33(b).] ការអប់រំសមស្របក្រោមផ្នែក 504 ត្រូវបានកំណត់និយមន័យដូចតទៅ៖ “ការផ្តល់ការអប់រំធម្មតា ឬពិសេស និងជំនួយនិងសេវាកម្មពាក់ព័ន្ធ” ដែល៖
- បានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការនីមួយៗរបស់សិស្សដែលមានពិការភាព ឲ្យបានសមស្របដូចគ្នាទៅនឹងការបំពេញតម្រូវការរបស់សិស្សដែលគ្មានពិការភាពដែរ និង
- បានអនុវត្តស្របទៅតាមនីតិវិធីផ្នែក 504។
- [34 C.F.R. Sec. 104.33(b)(2).]
នៅក្នុងការពិនិត្យតាមដានថាតើមណ្ឌលសិក្សាធិការបានបំពេញតាមកាតព្វកិច្ចអប់រំ FAPE របស់ខ្លួនក្រោមផ្នែក 504 ដែរឬអត់នោះ ការិយាល័យសិទ្ធិពលរដ្ឋ (Office for Civil Rights, OCR) ពិនិត្យមើលកត្តាចំនួនបី៖
- តើមណ្ឌលសិក្សាធិការវាយតម្លៃសិស្សស្របតាមលក្ខខណ្ឌតម្រូវផ្នែក 504 ដែរឬទេ?
- តើមណ្ឌលសិក្សាធិការកំណត់តម្រូវការរបស់សិស្សដោយផ្អែកលើមូលដ្ឋានបុគ្គលដែរឬទេ?
- តើមណ្ឌលសិក្សាធិការផ្តល់ជំនួយ និងសេវកម្មចាំបាច់ដើម្បីបំពេញតាមតម្រូវការបុគ្គលរបស់សិស្សនោះ ដែរឬទេ? [Mansfield (AR) Pub. Schs., 59 IDELR 265 (OCR 2012).]
មណ្ឌលសិក្សាធិការ មិនអាចគេចផុតពីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់ការអប់រំ FAPE ក្រោមផ្នែក 504 ដោយការទាមទារនូវការកែតម្រូវជាមូលដ្ឋាន ឬបន្ទុកមិនសមស្របនោះទេ។ [មើល Dear Colleagues Letter, 60 IDELR 167 (OCR 2013).]
កុមារម្នាក់ដែលមានសិទ្ធិទទួលបានក្រោមផ្នែក 504/ADA ដោយផ្អែកលើមូលដ្ឋានមានភាពចុះខ្សោយគ្រប់លក្ខណៈសម្បត្តិ ដែលនាំឲ្យមានការរឹតត្បិតទូទៅលើសកម្មភាពមុខាងសំខាន់ៗក្នុងជីវិត កុមារនោះគប្បីទទួលបានការវាយតម្លៃដើម្បីកំណត់ពីតម្រូវការរបស់គាត់សម្រាប់ជំនួយ និងសេវាកម្មដើម្បីទទួលបានការអប់រំ FAPE។ ទោះយ៉ាងណាក៏ដោយ ការមានប្រវត្តិធ្លាប់មានពិការភាព ឬការចាត់ទុកថាមានពិការភាពក្នុងខ្លួនពួកគេមិនផ្តល់សិទ្ធិទៅដល់សិស្សណាម្នាក់ដែលបំពេញលក្ខណៈវិនិច្ឆ័យណាមួយសម្រាប់ការអប់រំ FAPE ក្រោមផ្នែក 504/ADA នោះទេ។ សិស្សម្នាក់ត្រូវតែបំពេញរាល់សមាសធាតុទាំងបីនៃលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានក្រោមផ្នែក 504 សម្រាប់ការការពារ និងសេវាកម្ម។ វិធីមួយដែលមណ្ឌលសិក្សាធិការអាចផ្តល់ការអប់រំ FAPE ក្រោមផ្នែក 504 គឺតាមរយៈការផ្តល់នូវកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) អនុលោមតាមច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA)។ [34 C.F.R. Sec. 104.33(b)(2).] មើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។ ប៉ុន្តែ ជាធម្មតា មណ្ឌលសិក្សាធិការប្រើប្រាស់ឯកសារមួយដែលស្គាល់ជាទូទៅថា ផែនការ 504 ដើម្បីកំណត់ពិការភាពរបស់សិស្ស រាយការណ៍អំពីលទ្ធផលនៃការវាយតម្លៃ កំណត់ជំនួយ និងសេវាកម្មដែលកុមារតម្រូវឲ្យមាន និងសម្រេចចិត្តទៅលើការដាក់បញ្ចូលទៅកាន់ទីកន្លែងដែលគាត់នឹងទទួលបានការអប់រំ។
(16.10) តើមណ្ឌលសិក្សាធិការត្រូវតែមានការឆ្លើយតបឆាប់រហ័សដែរឬទេ នៅក្នុងការកំណត់អត្តសញ្ញាណសិស្សដែលអាចនឹងមានសិទ្ធិទទួលបានសេវាអប់រំក្រោមផ្នែក 504?
បាទ/ចាស។ មណ្ឌលសិក្សាធិការ មានកាតព្វកិច្ចក្រោមផ្នែក 504 ដើម្បីពិនិត្យ និងវាយតម្លៃសិស្សដែលអាចមានសិទ្ធិទទួលបានក្រោមច្បាប់នេះ។ នេះត្រូវបានស្គាល់ជាទូទៅថា “ការពិនិត្យរកពិការភាពកុមារ (Child Find)”។ មណ្ឌលសិក្សាធិការ ត្រូវតែ “កំណត់អត្តសញ្ញាណ និងកំណត់ទីតាំង” សិស្សមានពិការភាពគ្រប់រូបដែលមានសិទ្ធិទទួលបាន រស់នៅក្នុងដែនយុត្តាធិការរបស់មណ្ឌលសិក្សាធិការនោះ (រួមទាំងកុមារដែលគ្មានទីជម្រកផងដែរ) “ដែលពួកគេកំពុងតែមិនទទួលបានការអប់រំសាធារណៈ”។ [34 C.F.R. Sec. 104.32(a).] មណ្ឌលសិក្សាធិការ ត្រូវតែ “កំណត់អត្តសញ្ញាណ និងកំណត់ទីតាំង” សិស្សមានពិការភាពគ្រប់រូបដែលមានសិទ្ធិទទួលបាន រស់នៅក្នុងដែនយុត្តាធិការរបស់មណ្ឌលសិក្សាធិការនោះ (រួមទាំងកុមារដែលគ្មានទីជម្រកផងដែរ) “ដែលពួកគេកំពុងតែមិនទទួលបានការអប់រំសាធារណៈ”។ [34 C.F.R. Sec. 104.32(a).] មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ដំណឹងដល់សិស្ស និងឪពុកម្តាយរបស់ពួកគេអំពីកាតព្វកិច្ចនេះ។ [34 C.F.R. Sec. 104.32(b).] ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ តម្រូវឲ្យធ្វើការវាយតម្លៃលើសិស្សដែល “មានតម្រូវការ ឬជឿជាក់ថាមានតម្រូវការការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធ” ដោយសារតែពិការភាពរបស់ពួកគេ។ [34 C.F.R. Sec. 104.35(a).] បទប្បញ្ញត្តិទាំងនេះ ផ្តល់ភារកិច្ចផ្លូវច្បាប់ដល់មណ្ឌលសិក្សាធិការនៅក្នុងការរៀបចំឲ្យមាននីតិវិធីរួចជាស្រេចដើម្បីធានាថាកុមារដែលអាចនឹងមានសិទ្ធិទទួលបានក្រោមផ្នែក 504 ត្រូវទទួលបានការវាយតម្លៃជាបន្ទាន់។
ស្ថានភាពទាំងនេះ អាចជំរុញភារកិច្ចរបស់មណ្ឌលសិក្សាធិការអ្នកនៅក្នុងការវាយតម្លៃសិទ្ធិទទួលបានក្រោមផ្នែក 504 បញ្ហាអាកប្បករិយា និងវិន័យដែលបន្តកើតមាន ការចងក្រងឯកសារវេជ្ជសាស្ត្រ / ចិត្តសាស្ត្រអំពីស្ថានភាពណាមួយដែលផ្តល់ជូនដោយឪពុកម្តាយ តម្រូវការបន្ទាន់សម្រាប់រទេះជនពិការ ឬការសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារតែតម្រូវការផ្នែកចិត្តសាស្ត្រ និងផ្លូវចិត្ត។ ដូចគ្នានេះដែរ ព័ត៌មានបានមកពីការធ្វើតេស្តពិនិត្យតាមដាន អាចលើកឡើងនូវការសង្ស័យទៅលើពិការភាព ហើយត្រូវធ្វើការសាកសួរថាតើមណ្ឌលសិក្សាធិការបានបំពេញតាមភារកិច្ចក្នុងការពិនិត្យរកពិការភាពកុមារ (Child Find) ដែរឬទេ។ លើសពីនេះទៀត ដោយសារតែច្បាប់ស្តីពីវិសោធនកម្មច្បាប់ ADA (ADA Amendment Act, ADAA) ដែលចូលជាធរមាននៅថ្ងៃទី1 ខែមករា ឆ្នាំ2009 បានពង្រីកវិសាលភាពនៃពិការភាពទាំងក្រោមច្បាប់ ADA និងផ្នែក 504 (ជាពិសេសពាក់ព័ន្ធនឹងកត្តាជួយសម្រាលស្ថានភាព ពិការភាពបណ្តោះអាសន្ន និងភាពចុះខ្សោយដែលមានភាពមិនទៀងទាត់ ឬស្ថិតក្នុងដំណាក់កាលជាជំងឺស្រាល) ដូច្នេះ ភារកិច្ចនៃការពិនិត្យរកពិការភាពកុមារ (Child Find) របស់មណ្ឌលសិក្សាធិការ ត្រូវតែបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណសិស្សដែលទទួលបានការរ៉ាប់រងក្រោមនិយមន័យទូលំទូលាយនេះ។
(16.11) តើកិច្ចដំណើរការវាយតម្លៃសម្រាប់ផ្នែក 504 គឺជាអ្វី?
ផ្នែក 504 មិនមានបញ្ជាក់អំពីកិច្ចដំណើរការវាយតម្លៃជាក់លាក់នោះទេ។ ប៉ុន្តែ មណ្ឌលសិក្សាធិការ ត្រូវតែមានស្តង់ដា និងនីតិវិធីត្រៀមជាស្រេច និងធានាថា៖
- តេស្ត និងសម្ភារៈរង្វាយតម្លៃផ្សេងទៀត ត្រូវបានធ្វើឲ្យមានសុពលភាពសម្រាប់គោលបំណងជាក់លាក់ដែលពួកវាត្រូវបានប្រើប្រាស់ និងគ្រប់គ្រងដោយបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ស្របទៅតាមការណែនាំដែលបានផ្តល់ជូនដោយអ្នកផលិត។
- តេស្ត និងសម្ភារៈវាយតម្លៃផ្សេងទៀត ត្រូវរួមបញ្ចូលនូវតេស្តនិងសម្ភារៈទាំងឡាយដែលបានផ្តល់ជូនដើម្បីវាយតម្លៃផ្នែកជាក់លាក់នៃតម្រូវការអប់រំ និងមិនគ្រាន់តែជាតេស្តនិងសម្ភារៈដែលបង្កើតឡើងដើម្បីផ្តល់លទ្ធផលតេស្តលើភាពឆ្លាតវៃ (IQ) ទូទៅតែមួយមុខនោះទេ។
- តេស្តត្រូវបានជ្រើសរើស និងចាត់ចែងឲ្យបានល្អបំផុត ដើម្បីធានាថានៅពេលផ្តល់តេស្តដល់សិស្សដែលមានបំណិនចុះខ្សោយផ្នែកឥន្ទ្រីយារម្មណ៍ ហត្ថកម្ម ឬបំណិនផ្នែកនិយាយ ពេលនោះលទ្ធផលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវលើកម្រិតសម្បទា ឬលទ្ធផលសិក្សា ឬកត្តាផ្សេងទៀតដែលតេស្តនោះមានបំណងវាស់ស្ទង់ ជាជៀងឆ្លុះបញ្ចាំងនូវបំណិនចុះខ្សោយផ្នែកឥន្ទ្រីយារម្មណ៍ ហត្ថកម្ម ឬបំណិននិយាយ (លើកលែងតែករណីដែលបំណិនទាំងនោះគឺជាកត្តាដែលតេស្តមានបំណងចង់វាស់ស្ទង់)។
[34 C.F.R. Sec. 104.35.]
ម្យ៉ាងទៀត ផ្នែក 504 មិនបានបញ្ជាក់អំពីកាលវេលាសម្រាប់ការបញ្ចប់ការវាយតម្លៃនោះទេ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ ត្រូវតែបញ្ចប់កិច្ចដំណើរការ រួមទាំងការវាយតម្លៃដំណាក់កាលដំបូងផងដែរ ក្នុងរយៈពេលមួយសមស្រប។ [Lumberton (MS) Pub. Sch. Dist., (OCR 1991).] ការិយាល័យ OCR ពឹងផ្អែកលើច្បាប់រដ្ឋជាគោលការណ៍ក្នុងការធ្វើសេចក្តីសម្រេចថាតើពេលណាជារយៈពេលសមស្របនោះ។ [Beach Park (IL) CMTY Consol. Sch. Dist. (OCR 2013).] នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលវេលាសម្រាប់ចុះធ្វើការវាយតម្លៃការអប់រំពិសេស គឺមានរយៈពេល 60 ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដែលឪពុកម្តាយផ្តល់ជូនការយល់ព្រមដែលទទួលបានព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការវាយតម្លៃ។[Cal. Ed. Code Sec. 56344(a).] ប្រសិនបើមណ្ឌលសិក្សាធិការណាមួយពិតជាឯកភាពថាកុមារម្នាក់មាន ឬអាចមានភាពចុះខ្សោយនោះ ដូច្នេះ ការពន្យារពេលបួនខែដើម្បីចុះធ្វើការវាយតម្លៃ ត្រូវបានចាត់ទុកថាជាការរំលោភលើផ្នែក 504។ [Tracy Unified School District (2015) Office for Civil Rights, Western Division, San Francisco.] នៅពេលណាដែលកុមារម្នាក់រកឃើញថាមានសិទ្ធិទទួលបានក្រោមផ្នែក 504 ពេលនោះមណ្ឌលសិក្សាធិការក៏ត្រូវតែចុះធ្វើការវាយតម្លៃសាឡើងវិញតាមដំណាក់កាលទៅលើកុមារនោះ។ [34 C.F.R. 104.35(d).] ដើម្បីបំពេញតាមភារកិច្ចនេះ មណ្ឌលសិក្សាធិការអាចអនុវត្តតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីលើការវាយតម្លៃក្រោមច្បាប់ IDEA បាន។ ឪពុកម្តាយគប្បីត្រូវសរសេរទៅកាន់អ្នកសម្របសម្រួលផ្នែក 504 នៃមណ្ឌលសិក្សាធិការពួកគេ និងទទួលបានសេចក្តីចម្លងមួយច្បាប់នៃគោលនយោបាយ និងនីតិវិធីផ្នែក 504 របស់មណ្ឌលសិក្សាធិការនោះ។ [34 C.F.R. Sec. 104.35.]
(16.12) ប្រសិនបើខ្ញុំស្នើសុំការវាយតម្លៃសម្រាប់សិទ្ធិទទួលបានផ្នែក 504 តើមណ្ឌលសិក្សាធិការចាំបាច់ត្រូវធ្វើការវាយតម្លៃកូនរបស់ខ្ញុំដើម្បីកំណត់សិទ្ធិទទួលបានរបស់គាត់សម្រាប់សេវាជំនួយ និង/ឬសេវាកម្មនានាដែរឬទេ? តើខ្ញុំអាចប្តឹងឧទ្ធរណ៍បានឬទេ ប្រសិនបើកូនរបស់ខ្ញុំត្រូវបានបដិសេធសិទ្ធិទទួលបាន?
ទេ។ ប្រសិនបើមណ្ឌលសិក្សាធិការជឿជាក់ថាកូនរបស់អ្នកមិនមាន “ភាពចុះខ្សោយផ្នែករាងកាយ និងផ្លូវចិត្តដែលរឹតត្បិតទូទៅលើសកម្មភាពមុខងារសំខាន់ៗក្នុងជីវិត” នោះទេ ពេលនោះមណ្ឌលសិក្សាធិការអាចបដិសេធការវាយតម្លៃទៅលើគាត់បាន។ អ្នកអាចនឹងចាំបាច់ត្រូវដាក់ពាក្យប្តឹង និងឈ្នះការធ្វើសវនាការក្រោមផ្នែក 504 ដើម្បីតម្រូវឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃកូនរបស់អ្នកសម្រាប់សិទ្ធិទទួលបាន។ [OCR Memorandum April 29, 1993; 19 IDELR 876.] ប្រសិនបើកូនរបស់អ្នកមិនរកឃើញថាមានពិការភាពណាមួយសម្រាប់គោលបំណងនៃសេវាជំនួយ និង/ឬសេវាកម្មនានាក្រោមផ្នែក 504 នោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅលើការកំណត់នោះបាន។ ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន មានការទទួលខុសត្រូវចំពោះការរៀបចំកិច្ចដំណើរការសវនាការក្រោមផ្នែក 504។ មន្ត្រីសវនាការដែលបានជ្រើសរើសដោយទីភ្នាក់ងារអប់រំមូលដ្ឋាន ត្រូវតែមានភាពឯករាជ្យមិនចំណុះឲ្យទីភ្នាក់មូលដ្ឋានឡើយ។ ឧទាហរណ៍ មន្ត្រីសវនាការអាចជាអ្នកគ្រប់គ្រងរដ្ឋបាលអប់រំពិសេសណាម្នាក់មកពីមណ្ឌលសិក្សាផ្សេងទៀត មកពីការិយាល័យអប់រំប្រចាំខោនធី ឬមកពីផ្នែកផែនការមូលដ្ឋានសម្រាប់ការអប់រំពិសេស (ដរាបណាគ្មានទំនាស់ផលប្រយោជន៍នឹងគ្នា)។ សូមមើលសំណួរ និងចម្លើយ 16 ខាងក្រោម។
(16.13) ប្រសិនបើសិស្សម្នាក់មានសិទ្ធិទទួលបានសេវាក្រោមផ្នែក 504 តែមួយមុខ តើគាត់អាចទទួលបានសេវាអប់រំពិសេសដែរឬទេ?
បាទ/ចាស។ លិខិតរបស់ការិយាល័យ OCR ដែលបានសរសេរកាលពីថ្ងៃទី29 ខែមេសា ឆ្នាំ1993 ចោទសួរនូវសំណួរនេះថា៖ តើកុមារម្នាក់...ដែលមានពិការភាពក្នុងក្របខណ្ឌខ្លឹមសារនៃផ្នែក 504 ប៉ុន្តែមិនស្ថិតក្រោមក្របខណ្ឌច្បាប់ IDEA តើកុមារនោះមានសិទ្ធិទទួលបានសេវាអប់រំពិសេសដែរឬទេ?
បាទ/ចាស។ ប្រសិនបើកុមារម្នាក់...រកឃើញថាមានពិការភាពក្នុងក្របខណ្ឌខ្លឹមសារផ្នែក 504 គាត់មានសិទ្ធិទទួលបានសេវាអប់រំពិសេសណាមួយដែលក្រុមការងាររៀបចំការដាក់បញ្ចូលទៅក្នុងការសិក្សានោះ សម្រេចថាមានភាពចាំបាច់។ [19 IDELR 876.]
ជាទូទៅ មណ្ឌលសិក្សាធិការ មិនបានដឹងអំពីបំណកស្រាយផ្នែកច្បាប់របស់ការិយាល័យ OCR នេះទេ។ ប្រសិនបើអ្នកជឿជាក់ថាកូនរបស់អ្នកត្រូវការសេវាអប់រំពិសេសដើម្បីទទួលបានការអប់រំ FAPE ពេលនោះអ្នកគប្បីផ្តល់ដំណឹងដល់ក្រុមការងារធ្វើផែនការផ្នែក 504 អំពីកំណត់ហេតុខាងលើ នៅមុនពេលកិច្ចប្រជុំ។
(16.14) តើផ្នែក 504 តម្រូវឲ្យមានការផ្តល់ជូនសេវាកម្មពាក់ព័ន្ធដែរឬទេ?
បាទ/ចាស។ ផ្នែក 504 តម្រូវឲ្យមានការផ្តល់ជូន “ជំនួយ និងសេវាកម្មពាក់ព័ន្ធ” ដែលមានទាក់ទងទៅនឹងសិទ្ធិរបស់សិស្សសម្រាប់ការអប់រំពិសេស ឬការអប់រំធម្មតា។ ជំនួយ និងសេវាកម្មនានា គួរត្រូវបានបង្កើតឡើងដើម្បីផ្តល់ឲ្យគាត់នូវការអប់រំសមស្របមួយ។ នេះមានន័យថាមណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ជំនួយ និងសេវាកម្មទាំងឡាយដែលបំពេញតាមតម្រូវការអប់រំរបស់បុគ្គលឲ្យបានសមស្របដូចគ្នាទៅនឹងតម្រូវការរបស់សិស្សដែលគ្មានពិការភាពដែរ។ [34 C.F.R. Sec. 104.33.]
ការផ្តល់ជំនួយនិងសេវាកម្ម ត្រូវតែធ្វើឡើងដោយផ្អែកលើរង្វាយតម្លៃរបស់សិស្ស ដោយក្រុមបុគ្គលិកដែលមានចំណេះដឹងអំពីកុមារ និងទិន្នន័យរង្វាយតម្លៃ និងស្របទៅតាមលក្ខខណ្ឌតម្រូវសម្រាប់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE) និងការការពារសុវត្ថិភាពនីតិវិធីរបស់មណ្ឌលសិក្សាធិការ។
[34 C.F.R. Secs. 104.34 -104.36.] វិសាលភាពនៃជំនួយ និងសេវាកម្មក្រោមផ្នែក 504 គឺមានភាពស្រដៀងខ្លាំងទៅនឹងការផ្តល់ “សេវាកម្មពាក់ព័ន្ធ” សម្រាប់កុមារដែលមានកម្មវិធី IEP ក្រោមច្បាប់ IDEA។ ប៉ុន្តែ មិនដូចច្បាប់ IDEA ទេ ផ្នែក 504 មិនមានផ្តល់តារាងគំរូបង្ហាញពីជំនួយ និងសេវកម្មដែលកុមារម្នាក់អាចទទួលបាននោះទេ។ សេវាកម្មសុខភាព/ការថែទាំរបស់សាលារៀន ការផ្តល់ឱសថ ឧបករណ៍ជំនួយ និងរួមទាំងកម្មវិធីអត្តពលកម្ម និងកម្មវិធីក្រៅការសិក្សាផងដែរ គឺសុទ្ធតែជាឧទាហរណ៍នៃជំនួយ និងសេវាកម្មពាក់ព័ន្ធដែលបានផ្តល់ជូនក្រោមផ្នែក 504។
(16.15) តើសាលារៀនគួរធ្វើការសម្រេចចិត្តលើការដាក់បញ្ចូលកូនរបស់ខ្ញុំដែលមានសិទ្ធិទទួលបានសេវាកម្មនានាក្រោមផ្នែក 504 យ៉ាងដូចម្តេច?
ការសម្រេចចិត្តលើការដាក់បញ្ចូលកុមារម្នាក់ដែលមានសិទ្ធិទទួលបានសេវាកម្មក្រោមផ្នែក 504 ចាប់ផ្តើមឡើងតាមរយៈការវាយតម្លៃ។ [34 C.F.R. Sec. 104.35.] នៅពេលណាការវាយតម្លៃត្រូវបានធ្វើឡើង សាលារៀនគប្បីត្រូវបកស្រាយព័ត៌មានរង្វាយតម្លៃនោះ និងធ្វើសេចក្តីសម្រេចលើការដាក់បញ្ចូលនោះតាមរយៈ៖
- ការប្រើប្រាស់ព័ត៌មានពីប្រភពផ្សេងៗជាច្រើន រួមទាំងតេស្តសម្បទានិងលទ្ធផលសិក្សា ការណែនាំរបស់គ្រូ ស្ថានភាពរាងកាយ ប្រវត្តិសង្គមនិងវប្បធម៌ និងអាកប្បកិរិយាសម្របខ្លួន។
- ការបង្កើតនីតិវិធីដើម្បីធានាថាព័ត៌មានដែលទទួលបានពីប្រភពទាំងនោះ ត្រូវបានចងក្រងជាឯកសារ និងពិចារណាដោយប្រុងប្រយ័ត្ន។
- ការធានាថាសេចក្តីសម្រេចលើការដាក់បញ្ចូលក្នុងសេវា ត្រូវបានធ្វើឡើងដោយក្រុមបុគ្គលិក រួមទាំងអ្នកដែលមានចំណេះដឹងអំពីកុមារ ខ្លឹមសារនៃទិន្នន័យរង្វាយតម្លៃ និងជម្រើសនៃការដាក់បញ្ចូលក្នុងសេវា។
- ការធានាថាការសម្រេចចិត្តលើការដាក់បញ្ចូលក្នុងសេវា ត្រូវបានធ្វើឡើងស្របទៅតាមមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE)។
[34 C.F.R. Sec. 104.35.]
ការកំណត់របស់ LRE បញ្ជាក់ថាសាលារៀនត្រូវតែធ្វើការអប់រំ ឬផ្តល់ជូនការអប់រំដល់សិស្សដែលមានពិការភាពរួមគ្នាជាមួយនិងសិស្សដែលគ្មានពិការភាព ក្នុងកម្រិតអតិប្បបរមាដែលសមស្របតាមតម្រូវការរបស់សិស្សដែលមានពិការភាព។ ជម្រើសទីមួយរបស់សាលា គប្បីជា “មជ្ឈដ្ឋានអប់រំធម្មតា” លើកលែងតែវាមានការបង្ហាញបញ្ជាក់ថាការអប់រំសិស្សដែលមានពិការភាពនៅក្នុងមជ្ឈមដ្ឋាននេះ ជាមួយនឹងការប្រើប្រាស់ជំនួយ និងសេវាកម្មបំពេញបន្ថែម មិនអាចសម្រេចបានដោយជោគជ័យ។ ប្រសិនបើមានជ្រើសយកការដាក់បញ្ចូលណាមួយក្រៅពីមជ្ឈដ្ឋានធម្មតា សាលារៀនត្រូវតែពិចារណាលើមជ្ឈដ្ឋានជំនួសដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងមជ្ឈដ្ឋានផ្ទះរបស់កុមារ។ [34 C.F.R. Sec. 104.34.(a).] ប្រសិនបើសាលារៀនដំណើរការនៅក្នុងទីកន្លែងដាច់ដោយឡែកសម្រាប់សិស្សដែលមានពិការភាព វាត្រូវតែធានាថាទីកន្លែង និងសេវាកម្មក្នុងទីកន្លែងនោះ គឺមានលក្ខណៈប្រហាក់ប្រហែលទៅនឹងទីកន្លែង និងសេវាកម្មផ្សេងទៀតរបស់សាលារៀន។ [34 C.F.R. 104.34.(c).] ការកំណត់របស់ LRE អនុវត្តដោយស្មើភាពគ្នាទៅលើសេវាកម្មក្រៅការសិក្សា និងកម្មវិធីសិក្សាបន្ថែមរបស់សាលារៀន។
[34 C.F.R. Sec. 104.34(b).]
ផ្នែក 504 គឺមិនមានភាពជាក់លាក់ដូចច្បាប់ IDEA នោះទេ ពាក់ព័ន្ធនឹងផ្នែកជាច្រើននៃការដាក់បញ្ចូលសិស្សដែលមានពិការភាព។ ទោះយ៉ាងណាក៏ដោយ ការិយាល័យ OCR បានរកឃើញថាខ្លឹមសារខាងក្រោមនេះ អាចត្រូវបានផ្តល់ជូនក្រោមផ្នែក 504៖
- ភារកិច្ចចំពោះកម្រិតប្រែប្រួលជាបន្តបន្ទាប់នៃជម្រើសនៅក្នុងការដាក់បញ្ចូលក្នុងសេវាផ្សេងជំនួស។ [Boston (MA) Renaissance Charter Sch., (OCR 1997)]
- ការដាក់បញ្ចូលក្នុងការបង្រៀនតាមផ្ទះ ផ្អែកលើការកំណត់សម្រាប់បុគ្គល។ [Forest Hill (MI) Pub. Schs., (OCR 2013)]
- ការដាក់បញ្ចូលទៅក្នុងថ្នាក់រៀនទូទៅជាមួយមិត្តរួមថ្នាក់សមស្របតាមអាយុ។ [Edgefield County (SC) Sch. Dist., (OCR 1990).]
(16.16) តើផ្នែក 504 បង្កើតឡើងនូវការការពារសុវត្ថិភាពនីតិវិធីសម្រាប់ឪពុកម្តាយ?
បាទ/ចាស។ ផ្នែក 504 តម្រូវឲ្យមណ្ឌលសិក្សាធិការបង្កើតប្រព័ន្ធការពារសុវត្ថិភាពដើម្បីរួមបញ្ចូលនូវសិទ្ធិដូចខាងក្រោមសម្រាប់ឱពុកម្តាយ៖
- សិទ្ធិក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការការពារសុវត្ថិភាពនីតិវិធីដែលមាននៅក្នុងព័ត៌មានពីការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការបដិសេធក្នុងការវាយតម្លៃ និងការដាក់បញ្ចូលកុមារទៅក្នុងការអប់រំ។ [Forest Hills (OH) Local Sch. Dist., 58 IDELR 114 (OCR 2011).];
- សិទ្ធិទទួលបានព័ត៌មានអំពីការបដិសេធលើការដាក់បញ្ចូលក្នុងការអប់រំ និងការកែប្រែសំខាន់ៗនៃការការដាក់បញ្ចូលនោះ។ [Hudson (NH) Sch. Dist., 58 IDELR 22 (OCR 2011).];
- សិទ្ធិក្នុងការវាយតម្លៃរបស់កុមារដែលសង្ស័យថាមានពិការភាពណាមួយ មុនពេលដាក់បញ្ចូលដំណាក់កាលដំបូង និងមុនពេលមានការកែប្រែសំខាន់ៗដំណាក់កាលបន្ទាប់លើការដាក់បញ្ចូលនោះ។ [Lourdes Charter Sch., 57 IDELR 53 (OCR 2011).]
- ឱកាសក្នុងការពិនិត្យតាមដានលើកំណត់ត្រាពាក់ព័ន្ធទាំងអស់ឲ្យបានទាន់ពេលវេលា។ [Indian Prairie Sch. Dist., 51 IDELR 255 (OCR 2008).]
- សិទ្ធិទទួលបានការធ្វើសវនាការដោយឥតលម្អៀង ដោយមានការចូលរួមដោយឪពុកម្តាយ និងការធ្វើជាតំណាងដោយទីប្រឹក្សាផ្នែកច្បាប់ សម្រាប់វិវាទដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ឬការដាក់បញ្ចូលកុមារទៅក្នុងការអប់រំ។ [Talbot County (OH) Pub. Schs., 52 IDELR 205 (OCR 2008).]
- សិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ទៅលើសេចក្តីសម្រេចស្ថាពររបស់មន្ត្រីសវនាកម្មដោយឥតលម្អៀងចំពោះយុត្តាធិការនៃតុលាការមានសមត្ថកិច្ច។ [Forest Hills (Oh) Local Sch., 58 IDELR 114 (OCR 2011).]
(16.17) តើពេលណាទើបសាលារៀនត្រូវការការយល់ព្រមរបស់ឪពុកម្តាយក្រោមផ្នែក 504?
សាលារៀនត្រូវតែទទួលបានការយល់ព្រមរបស់ឪពុកម្តាយ មុនពេលចាប់ផ្តើមធ្វើការវាយតម្លៃដំណាក់កាលដំបូងសម្រាប់សិទ្ធិទទួលបាន និងសម្រាប់ការផ្តល់សេវាកម្មដល់សិស្សក្រោមផ្នែក 504។ ទម្រង់បែបបទនៃការយល់ព្រម ត្រូវបានចែងដោយផ្នែក 504 ហើយសាលារៀនអាចអនុវត្តតាមនីតិវិធីច្បាប់ IDEA នេះ។ ការយល់ព្រមជាលាយលក្ខណ៍អក្សរ គឺមានភាពសមស្រប និងតម្រូវឲ្យស្ថិតក្រោមច្បាប់ IDEA។ ប្រសិនបើឪពុកម្តាយមិនផ្តល់ការយល់ព្រមទេ សាលារៀនអាចប្រើប្រាស់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដើម្បីទទួលបានការច្រានចោលលើការបដិសេធរបស់ឪពុកម្តាយ។ ប៉ុន្តែ ការិយាល័យ OCR បានក្រើនរំឮកដល់មណ្ឌលសិក្សាធិការថា ក្រោមច្បាប់ IDEA មណ្ឌលសិក្សាធិការ អាចនឹងមិនផ្តួចផ្តើមបង្កើតកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដើម្បីច្រានចោលការបដិសេធរបស់ឪពុកម្តាយក្នុងការយល់ព្រមចំពោះការផ្តល់ជូនសេវាកម្មដំណាក់កាលដំបូងនោះទេ។ [មើល Protecting Students with Disabilities, FAQs, (OCR 2016).]
(16.18) តើសិទ្ធិទទួលបានសេវាកម្មក្រៅការសិក្សា និងសេវាកម្មវិធីសិក្សាបន្ថែមរបស់សាលារបស់គាត់អ្វីខ្លះដែលកូនរបស់ខ្ញុំមាន ស្ថិតក្រោមផ្នែក 504?
ផ្នែក 504 ហាមឃាត់ចំពោះការរើសអើងផ្អែកលើមូលដ្ឋានពិការភាព នៅក្នុងការចាត់ចែងទៅលើសេវាកម្ម និងសកម្មភាពទាំងក្រៅការសិក្សា និងក្នុងការសិក្សារបស់អង្គភាពដែលបានរ៉ាប់រង។ [34 C.F.R. Sec. 104.37.] ជាពិសេស សាលារៀន ឬទីភ្នាក់ងារអប់រំដែលបានរ៉ាប់រងដោយផ្នែក 504 ត្រូវតែផ្តល់សេវាកម្ម និងសកម្មភាពក្រៅការសិក្សាក្នុងរបៀបមួយដែលចាំបាច់ដើម្បីផ្តល់ឲ្យសិស្សដែលមានពិការភាពនូវឱកាសស្មើភាពក្នុងការចូលរួមទៅក្នុងសេវាកម្ម និងសកម្មភាពទាំងនោះនៅគ្រប់កម្រិតនៃការចូលរួមទាំងអស់ រាប់ចាប់ពីការដាក់ពាក្យសុំសេវាកម្ម ឬសកម្មភាព រហូតដល់ការការចូលរួមដោយមានការសម្របសម្រួលសមស្រប និងជំនួយនិងសេវាកម្មចាំបាច់នានា។ [Jurupa (CA) Unified Sch Dist., (OCR 2015).] ឧទាហរណ៍ ការិយាល័យ OCR បានរកឃើញថាកម្មវិធីក្រោយម៉ោងសិក្សានៅសាលា អាចនឹងមិនលប់ឈ្មោះកុមារណាម្នាក់ដែលមានពិការភាពផ្នែកលូតលាស់ណាមួយ ដោយសារតែអាកប្បកិរិយារបស់គាត់ ដោយមិនបានចុះធ្វើការសាកសួរលក្ខណៈបុគ្គលទៅលើរបៀបក្នុងការដោះស្រាយបញ្ហាអាកប្បកិរិយារបស់សិស្សនោះទេ។ [Elmore County (AL) Sch Dist., (OCR 2017).] ការផ្តល់ជូនការកែសម្រួល ជំនួយ និងសេវាកម្មក្រោមផ្នែក 504 មិនតម្រូវចាំបាច់នោះទេ ប្រសិនបើពួកវាផ្លាស់ប្តូរជាមូលដ្ឋាននូវសេវាកម្មឬសកម្មភាព ឬដាក់បន្ទុកផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសមិនសមស្របទៅលើសាលារៀន ឬទីភ្នាក់ងារ។ [28 C.F.R. Sec. 35.130(b)(7).]
សេវាកម្មនិងសកម្មភាពក្រៅការសិក្សា រួមបញ្ចូលនូវសេវាពិគ្រោះយោបល់ ការអប់រំកាយ-កម្សាន្ត-កីឡា ការធ្វើដំណើរ សេវាសុខភាព សកម្មភាពកម្សាន្ត ក្រុមឬក្លឹបចំណាប់អារម្មណ៍ពិសេសដែលទទួលបានការឧបត្ថម្ភដោយសាលារៀន ការបញ្ចូនបន្តទៅកាន់ទីភ្នាក់ងារដែលផ្តល់ជំនួយដល់អ្នកដែលមានពិការភាព និងការផ្តល់ការងារសម្រាប់សិស្ស រួមទាំងការផ្តល់ការងារដោយសាលារៀន និងជំនួយនៅក្នុងការផ្តល់លទ្ធភាពឲ្យទទួលបានការងារនៅខាងក្រៅផងដែរ។ [34 C.F.R. 104.37(a)(2).]
ប្រសិនបើសាលារៀនផ្តល់នូវការពិគ្រោះយោបល់លើបញ្ហាផ្ទាល់ខ្លួន ការសិក្សា ឬការងារ ការណែនាំ ឬសេវាដាក់បញ្ចូលក្នុងការសិក្សា ពេលនោះសាលារៀនក៏ត្រូវតែធានាផងដែរថាសិស្សដែលមានពិការភាព មិនត្រូវទទួលបានការពិគ្រោះយោបល់ទៅលើវត្ថុបំណងអាជីពការងារដែលមានភាពរឹតបន្តឹងខ្លាំងជាងសិស្សដែលគ្មានពិការភាព ដែលពួកគេមានការចាប់អារម្មណ៍ និងសមត្ថភាពប្រហាក់ប្រហែលគ្នានោះទេ។
[34 C.F.R. Sec. 104.37(b).]
នៅពេលផ្តល់ជូនវគ្គអប់រំកាយ ឬការដំណើរការ ឬការជួយឧបត្ថម្ភដល់កីឡាចម្រុះច្រើនសាលា ក្លឹបកីឡា ឬកីឡាជាក្រុម ពេលនោះសាលារៀនត្រូវតែផ្តល់ឱកាសស្មើភាពទៅដល់សិស្សដែលមានពិការភាពក្នុងការចូលរួមទៅក្នុងកម្មវិធីទាំងនោះ។ [34 C.F.R. Sec. 104.37(c)(1).]
សាលារៀនត្រូវបានអនុញ្ញាតឲ្យផ្តល់ជូនសកម្មភាពអប់រំកាយ ឬសកម្មភាពកីឡាដាច់ដោយឡែក និងខុសៗគ្នា ប៉ុន្តែលុះត្រាតែសិស្សដែលមានពិការភាព មិនត្រូវបានបដិសេធឱកាសស្មើភាពក្នុងការប្រកួតប្រជែកសម្រាប់ក្រុមការងារ និងចូលរួមនៅក្នុងសកម្មភាពដែលបានផ្តល់ជូនដល់គ្រប់សិស្សទាំងអស់។ [34 C.F.R. Sec. 104.37(c)(2).] យោងតាមការិយាល័យ OCR ផ្នែក 504 មិនផ្តល់ឲ្យសិស្សដែលមានពិការភាពគ្រប់រូបនូវសិទ្ធិក្នុងការស្ថិតនៅក្នុងក្រុមកីឡាណាមួយនោះទេ។ ម្យ៉ាងវិញទៀត សាលារៀនមិនតម្រូវឲ្យបង្កើតសកម្មភាពដាច់ដោយឡែក ឬខុសៗគ្នាសម្រាប់សិស្សដែលមានពិការភាពនោះទេ។ ទោះយ៉ាងណាក៏ដោយ សាលារៀនត្រូវតែខិតខំប្រឹងប្រែងសមស្រប ទាន់ពេលវេលា និងដោយភាពស្មោះត្រង់ដើម្បីកំណត់ថាតើសិស្សមានពិការភាពអាចចូលរួមទៅក្នុងសកម្មភាពមានស្រាប់ ដោយមានការកែសម្រួល ជំនួយ និងការគាំទ្រដែរឬអត់។ ការកំណត់នេះ អាចប្រព្រឹត្តទៅនៅក្រៅកិច្ចដំណើរការក្រុមការងារផ្នែក 504។ [មើល Dear Colleagues Letter of January 25, 2013 (OCR 2013).]
(16.19) តើស្ថានភាពសុខភាពមួយចំនួនដែលបានរ៉ាប់រងជាទូទៅដោយផ្នែក 504 មានអ្វីខ្លះ ហើយតើសេវាជំនួយអ្វីខ្លះត្រូវបានផ្តល់ជូនដល់កុមារដែលមានស្ថានភាពសុខភាពណាមួយ?
កុមារម្នាក់ដែលមានស្ថានភាពសុខភាពមួយចំនួន អាចនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមផ្នែក 504 ប្រសិនបើស្ថានភាពនេះរឹតត្បិតទូទៅឲ្យគាត់ស្ថិតក្នុងសកម្មភាពមុខងារសំខាន់ៗក្នុងជីវិតដូចជាការដកដង្ហើម មុខងារផ្លូវដង្ហើម មុខងារប្រព័ន្ធភាពស៊ាំ ការផ្ចង់ស្មារតី ការថែទាំខ្លួនឯង និងការសិក្សា។ [42 U.S.C. Sec. 12102(2)(B)-(4)(E).] ស្ថានភាពនានាដូចជាជំងឺទឹកនោមផ្អែម ជំងឺហឺត ប្រតិកម្មទៅនឹងចំណីអាហារ ប្រតិកម្មទៅនឹងមជ្ឈដ្ឋាន (ភាពងាយទទួលរងប្រតិកម្មទៅនឹងសារធាតុគីមីចម្រុះ) ជំងឺឆ្កួតជ្រូក និងជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ស្ថានភាពទាំងនេះត្រូវបានរ៉ាប់រងជាទូទៅដោយផ្នែក 504 នៅពេលមានភស្តុតាងបង្ហាញថាស្ថានភាពនោះរឹតត្បិតលើសមត្ថភាពរបស់កុមារនៅក្នុងការបំពេញសកម្មភាពមុខងារសំខាន់ៗនៅក្នុងជីវិត បើធៀបទៅនឹងកុមារផ្សេងទៀតដែលមានវ័យដូចគ្នានៅក្នុងចំនួនក្រុមកុមារទូទៅ។ [28 C.F.R. Sec. 35.108(d)(1)(v).] ស្ថានភាពទាំងនេះ ក៏អាចឲ្យកុមារណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានកម្មវិធី IEP ក្រោមប្រភេទចំណាត់ថ្នាក់នៃភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ (OHI) នៃច្បាប់ IDEA ផងដែរ។ មើលជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន។
នៅពេលណាកុមារម្នាក់មានសិទ្ធិទទួលបានក្រោមផ្នែក 504 សាលារៀនរបស់គាត់មានកាតព្វកិច្ចជាទូទៅដើម្បីធានាថាគាត់មានឱកាសស្មើភាពក្នុងការទទួលបានអត្ថប្រយោជន៍ដូចគ្នា និងចូលរួមទៅក្នុងកម្មវិធីដូចគ្នាជាមួយនឹងមិត្តរួមថ្នាក់របស់គាត់ដែលគ្មានពិការភាព ផ្អែកលើមូលដ្ឋានស្មើភាពគ្នា។ [34 C.F.R.Sec.104.4.] ការិយាល័យ OCR បានជឿជាក់ថាសាលារៀនមានកាតព្វកិច្ចក្រោមផ្នែក 504 ក្នុងការចាត់វិធានការដើម្បីឲ្យមជ្ឈដ្ឋានសាលារៀនមានសុវត្ថិភាពសម្រាប់សិស្សដែលមានពិការភាព ដូចគ្នាទៅនឹងសិស្សដែលគ្មានពិការភាពដែរ។ [Washington (NC) Montessori Pub. Charter Sch., 60 IDELR 79 (OCR 2015).] ម្យ៉ាងទៀត សាលារៀនត្រូវតែធានាថាសិស្សដែលមានពិការភាព មិនត្រូវបានដកចេញពីកម្មវិធី ថ្នាក់រៀន ឬសកម្មភាពសិក្សាបន្ថែមណាមួយឡើយ ដោយសារតែពិការភាពរបស់ពួកគេ ប្រសិនសេវាជំនួយសមស្រប និងសមរម្យដែលដោះស្រាយបញ្ហាតម្រូវការពិការភាពរបស់ពួកគេ អាចត្រូវបានអនុវត្តដើម្បីធានានូវការចូលរួមរបស់ពួកគេប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ [Bethlehem (NY) Cent. Sch. Dist.,52 IDELR 69 (OCR 2009); Donegal (VA) Sch Dist., 66 IDELR 231 (OCR 2015).]
បន្ថែមពីលើភារកិច្ចរបស់ខ្លួនក្នុងការបង្កាការរើសអើងដោយផ្អែកលើមូលដ្ឋានពិការភាព មណ្ឌលសិក្សាធិការត្រូវតែធ្វើការកំណត់លក្ខណៈបុគ្គលនូវផលប៉ះនៃស្ថានភាពសុខភាពទៅលើកុមារ និងកំណត់នូវសេវាជំនួយ និងសេវាកម្មផ្សេងៗនៅក្នុងផែនការ 504 ដែលនឹងធានានូវការទទួលបានការអប់រំ FAPE របស់គាត់ ក៏ដូចជាការចូលរួមរបស់គាត់ទៅក្នុងកម្មវិធី និងសកម្មភាពរបស់មណ្ឌលសិក្សាធិការ។ [34 C.F.R. Sec. 104.35.] សេវាជំនួយដូចខាងក្រោម ត្រូវបានចាត់ទុកថាមានភាពសមស្រប និងសមរម្យសម្រាប់ស្ថានភាពសុខភាពមួយចំនួននៅក្រោមផ្នែក 504។
ជំងឺទឹកនោមផ្អែម
- ការផ្តល់ថ្នាំអាំងស៊ុយលីន នៅពេលសិស្សមិនអាចចាក់ថ្នាំដោយខ្លួនឯងបាន។ [Duval County (FL) Pub. Schs., 113 LRP 27887 (OCR 04/19/13).]
- ការផ្តល់ថ្នាំអាំងស៊ុយលីល និងថ្នាំគ្លុយកាកុង និងការគណនាសេតូននៅក្នុងដំណើរទស្សនកិច្ចសិក្សា។[Clayton County (GA) Sch. Dist., 52 NDLR 170 (OCR 2015).]
- ការបង្កើតព័ត៌មានអាហារូបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់នៅសាលារៀន [Rudyard (MI) Area Schs.,115 LRP 10469 (OCR 10/19/14).]
- ការដំឡើងប្រអប់ផតបញ្ចូលថ្នាំអាំងស៊ុយលីនសម្រាប់ម៉ាស៊ីនអាំងស៊ុយលីន [Prince William County (VA) Pub. Schs., 69 IDELR 168 (OCR 2016).]
- ការផ្តល់ថ្នាំអាំងស៊ុយលីន និងការផ្តល់អាហារសម្រន់នៅលើរថយន្តក្រុងរបស់សាលា [Bryan County (GA) Schs., 69 IDELR 43 (OCR 2016.]
ជំងឺហឺត
- ការជួយដល់ការប្រើប្រាស់បំពង់ហឺត ឬការផ្តល់ឱសថ [Pueblo (CO) Sch. Dist. 60, 60 IDELR 25 (OCR 2012).]
- ការផ្តល់ការដឹកជញ្ជូនទៅកាន់សាលារៀន។ [Duval County (FL) Pub. Schs., 68 IDELR 282 (OCR 2016)]
- ការបង្កើតផែនការសង្គ្រោះបន្ទាន់សម្រាប់សុវត្ថិភាព និងការផ្តល់ដំណឹងដល់បុគ្គលិកសាលាអំពីវិធានការដែលត្រូវអនុវត្តក្រោមផែនការនេះ។ [Encinita (CA) Union Sch. Dist., 114 LRP 23545 (OCR 01/29/14).] ;
- ការអនុញ្ញាតឲ្យសិស្សប្រើម្ជុលស្វ័យប្រវត្តិចាក់ថ្នាំអេពីណេព្រីន [Franklin County (TN) Pub. Schs., 52 IDELR 143 (OCR 2009).] ;
- ការហាមមិនឲ្យមានវត្តមានសារធាតុមួយចំនួនដូចជាសណ្តែកដី ឬផលិតផលសណ្តែកដីនៅក្នុងថ្នាក់រៀន។ [South Windsor (CT) Pub. Schs., 49 IDELR 107 (OCR 2007).]
- ការដំឡើងកន្លែងលាងដៃក្រៅថ្នាក់រៀន។ [Encinitas (CA) Union Schs. Dist., 114 LRP 23545, (OCR 01/29/14).]
- ប្រាប់ដល់បុគ្គលិកអាហារដ្ឋានអំពីការរឹតត្បិតលើចំណីអាហារ។ [Henry County (MO) R-I Sch. Dist.,52 IDELR 233 (OCR 2009).]
ប្រតិកម្មចំណីអាហារ
- ការបង្កើតផែនការសង្គ្រោះបន្ទាន់សម្រាប់សុវត្ថិភាព និងការផ្តល់ដំណឹងដល់បុគ្គលិកសាលាអំពីវិធានការដែលត្រូវអនុវត្តក្រោមផែនការនេះ។ [Encinita (CA) Union Sch. Dist., 114 LRP 23545 (OCR 01/29/14).]
- ការអនុញ្ញាតឲ្យសិស្សប្រើម្ជុលស្វ័យប្រវត្តិចាក់ថ្នាំអេពីណេព្រីន [Franklin County (TN) Pub. Schs., 52 IDELR 143 (OCR 2009).]
- ការហាមមិនឲ្យមានវត្តមានសារធាតុមួយចំនួនដូចជាសណ្តែកដី ឬផលិតផលសណ្តែកដីនៅក្នុងថ្នាក់រៀន។ [South Windsor (CT) Pub. Schs., 49 IDELR 107 (OCR 2007).]
- ការដំឡើងកន្លែងលាងដៃក្រៅថ្នាក់រៀន។ [Encinitas (CA) Union Schs. Dist., 114 LRP 23545, (OCR 01/29/14).]
- ប្រាប់ដល់បុគ្គលិកអាហារដ្ឋានអំពីការរឹតត្បិតលើចំណីអាហារ។ [Henry County (MO) R-I Sch. Dist.,52 IDELR 233 (OCR 2009).]
ប្រតិកម្មទៅនឹងមជ្ឈដ្ឋាន (ភាពងាយទទួលរងប្រតិកម្មទៅនឹងសារធាតុគីមីចម្រុះ)
- ការត្រួតពិនិត្យតាមដានដោយគិលានុប្បដ្ឋាកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- ការបង្កើតពិធីសារដែលធានានូវលទ្ធភាពក្នុងការប្រើប្រាស់អុកស៊ីសែន
- ការអនុវត្តពិធីសារសង្គ្រោះបន្ទាន់។
[Stafford County (VA) Pub. Schs., 70 IDELR 164 (OCR 2017).]
ជំងឺឆ្កួតជ្រូក
- ការផ្តល់ជំនួយដោយមានការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រដើម្បីដោះស្រាយបញ្ហាដំណាក់កាលជំងឺពេលមានការប្រកាច់។
[Yakima (WA) Sch. Dist. No. 7, 64 IDELR 53 (OCR 2014).]
ជំងឺពោះវៀនធំគ្មានសរសៃប្រសាទ (Hirschsprung's Disease)
- ការផ្តល់ជំនួយជាមួយនឹងការប្រើថង់ភ្ជាប់ទៅនឹងពោះវៀនធំ (colostomy bag)។
[Alachua County (FL) Sch. Dist., 52 IDELR 204 (OCR 2009).]
ការដាក់បំពុងសុងអាហារ
- ការផ្តលជូនការដាក់បំពុងសុងអាហារនៅក្នុងថ្នាក់រៀន។
[Huntsville (AL) City Schs., 73 IDELR 270 (OCR 2018).]
ជំងឺ ADD/ADHD
- ការផ្តល់ឱសថអំឡុងថ្ងៃសិក្សានៅសាលា។
[Letter to Mentink, 19 IDELR 1127 (OCR 1993).]
(16.20) តើមានវិធានអ្វីខ្លះដែលគ្រប់គ្រងលើវិន័យសិស្សដែលបានកំណត់ថាមានពិការភាពក្រោមផ្នែក 504?
ប្រសិនបើវិន័យរបស់សិស្សណាម្នាក់នាំមកនូវការលប់ចោលការដាក់បញ្ចូលគាត់ទៅក្នុងការអប់រំ ហើយដែលការលប់ចោលនោះបង្កើតនូវ “ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងការដាក់បញ្ចូលក្នុងការអប់រំ” ណាមួយ ដូច្នេះផ្នែក 504 តម្រូវឲ្យសាលារបស់គាត់ចុះធ្វើការវាយតម្លៃ មុនពេលលប់ចោលចោលដោយសារបញ្ហាវិន័យនោះ។ [34 C.F.R. Sec. 104.35(a).] យោងតាមការិយាល័យ OCR ការដកសិស្សណាម្នាក់ចេញរយៈពេលលើសពី 10 ថ្ងៃជាប់ៗគ្នា ការដកចេញក្នុងរយៈពេលមួយមិនជាក់លាក់ និងការដកសិស្សនោះចេញជាអចិន្ត្រៃយ៍ (ការបណ្តេញចោល) ទាំងអស់នេះអាចបង្កើតឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៃការដាក់បញ្ចូលក្នុងការអប់រំក្រោមផ្នែក 504។ ការព្យួរការសិក្សាជាច្រើនលើក — ដែលមួយលើកៗមានរយៈពេល 10 ថ្ងៃឬតិចជាងនេះ ប៉ន្តែនោះបានបង្កើតនូវ “ទម្រង់នៃការដកចេញពីការអប់រំ” — ការព្យួរការិក្សាទាំងនេះ ក៏អាចជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងការដាក់បញ្ចូលទៅក្នុងការអប់រំនោះផងដែរ។ [Office for Civil Rights, Letter re: Akron City School Dist., 19 IDELR 542 (Nov. 18, 1992) (cited in Parents of Student W. v. Puyallup Sch. Dist., No. 3, 31 F.3d 1489, 1495 (9th Cir. 1994).]
ដូចគ្នាទៅនឹងកិច្ចដំណើរការក្រោមច្បាប់ IDEA ដែរ ការវាយតម្លៃក្រោមផ្នែក 504 ត្រូវបានស្គាល់ថាជាការត្រួតពិនិត្យទៅលើការកំណត់ការសម្តែងចេញមកក្រៅ (Manifestation Determination Review, MDR)។ គោលបំណងនៃការវាយតម្លៃ ឬ MDR គឺមានពីរ៖
- ត្រូវកំណត់ថាតើការប្រព្រឹត្តខុសស្ថិតក្រោមវិធានការវិន័យនេះ មានជាប់ពាក់ព័ន្ធនឹងពិការភាពរបស់សិស្សដែរឬអត់ និង
- បើដូច្នេះមែន ត្រូវកំណត់ថាតើការដាក់បញ្ចូលទៅក្នុងការអប់រំបច្ចុប្បន្នរបស់សិស្ស មានភាពសមស្របដែរឬអត់។ [34 C.F.R. Sec. 104.35(d).]
ប្រសិនបើអាកប្បកិរិយា ឬការប្រព្រឹត្តខុស ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងពិការភាពរបស់សិស្ស ឬប្រសិនបើការដាក់បញ្ចូលក្នុងការអប់រំបច្ចុប្បន្នរបស់សិស្សគឺមានភាពសមស្រប ដូច្នេះ សាលារៀនមិនអាចបណ្តេញសិស្សនោះចេញបានទេ ហើយគប្បីត្រូវពិនិត្យមើល និងកែសម្រួលសេវាកម្មផ្នែក 504 ដើម្បីធានាថាមណ្ឌលសិក្សាធិការនឹងផ្តល់ជូនការអប់រំ FAPE ដល់សិស្សនោះ។
ការកំណត់ពីទំនាក់ទំនងរវាងការប្រព្រឹត្តខុស និងពិការភាព អាចនឹងត្រូវបានធ្វើឡើងដោយក្រុមបុគ្គលិកតែមួយ ដែលពួកគេធ្វើការសម្រេចចិត្តលើការដាក់បញ្ចូលក្នុងការអប់រំដំណាក់កាលដំបូងសម្រាប់សិស្សក្រោមផ្នែក 504។ ព័ត៌មានរង្វាយតម្លៃផ្នែកចិត្តសាស្ត្របច្ចុប្បន្នដែលពាក់ព័ន្ធនឹងអាកប្បកិរិយានេះ គប្បីមានផ្តល់ជូនដល់ក្រុមការងារនេះ។ ការកំណត់នេះ មិនគួរធ្វើឡើងដោយអ្នកទទួលខុសត្រូវចំពោះនីតិវិធីវិន័យធម្មតារបស់មណ្ឌលសិក្សាធិការដូចជាអ្នកគ្រប់គ្រងរដ្ឋបាលជាដើម ដែលពួកគេខ្វះជំនាញ ឬចំណេះដឹងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសិស្សនោះ។ ប៉ុន្តែ បុគ្គលទាំងនេះ អាចចូលរួមជាសមាជិកនៃក្រុមអ្នកធ្វើការសម្រេចចិត្តលើការដាក់បញ្ចូលទៅក្នុងការអប់រំបាន។
ប្រសិនបើមានការកំណត់ថាការប្រព្រឹត្តខុសនេះមិនមែនបណ្តាលមកពីពិការភាពរបស់សិស្សនោះទេ ពេលនោះសិស្សអាចនឹងត្រូវបណ្តេញចេញពីសាលាក្នុងលក្ខណៈដូចគ្នាទៅនឹងសិស្សដែលគ្មានពិការភាពដែរ។ សម្រាប់សិស្សម្នាក់ដែលគ្រាន់តែមានសិទ្ធិទទួលបានក្រោមផ្នែក 504 ដូច្នេះផ្នែក 504 និងច្បាប់ ADA អាចអនុញ្ញាតឲ្យបញ្ឈប់រាល់សេវាអប់រំទាំងអស់បាន។ នេះគឺជាភាពខុសគ្នាមួយរវាងស្តង់ដាក្រោមផ្នែក 504 និងស្តង់ដាទាំងឡាយដែលបានអនុវត្តចំពោះសិស្សដែលមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់ IDEA។
ក្រោមច្បាប់ IDEA មណ្ឌលសិក្សាធិការ ត្រូវតែបន្តផ្តល់ការអប់រំ FAPE ដល់សិស្សដែលត្រូវបានបណ្តេញចេញពីសាលា។ [Discipline of Student with Disabilities in Elementary and Secondary Schools, OCR, October 1996, available at: http://corporate.findlaw.com/law-library/discipline-of-students-with-disabilities-in-elementary-and.html.]
លក្ខណៈខុសគ្នាសំខាន់មួយទៀតរវាងនីតិវិធីវិន័យក្រោមផ្នែក 504 និងនីតិវិធីក្រោមច្បាប់ IDEA គឺជាអ្វីដែលបានកើតឡើងចំពោះសិស្សម្នាក់ដែលមានសិទ្ធិទទួលបានសម្រាប់ផ្នែក 504 ទន្ទឹមពេលដែលការសម្រេចចិត្តលើការអប់រំសំខាន់ៗទាំងនេះនៅក្នុងការត្រួតពិនិត្យ MDR ឬសវនាការរដ្ឋបាល កំពុងតែត្រូវបានធ្វើឡើង។ មិនដូចជានីតិវិធីវិន័យក្រោមច្បាប់ IDEA ទេ នីតិវិធីក្រោមផ្នែក 504 មិនមានលក្ខខណ្ឌ “ស្ថិតនៅជាបន្ត” នោះទេ។ អាស្រ័យហេតុនេះ ទោះបីជាអ្នកបានស្នើសុំសវនាការណាមួយដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការត្រួតពិនិត្យ MDR ហើយសវនាការនៅមិនទាន់បានសម្រេចនៅឡើយក្តី ក៏ការដាក់បញ្ចូលសិស្ស និងសេវាកម្មរបស់សិស្សក្រោមផ្នែក 504 អាចមានការផ្លាស់ប្តូរ ឬគាត់អាចនឹងត្រូវបានបណ្តេញចេញពីសាលាផងដែរ។ ទោះយ៉ាងណាក៏ដោយ ការិយាល័យ OCR បានយល់ឃើញថាការផ្លាស់ប្តូរការដាក់បញ្ចូលសិស្ស មុនពេលដែលឪពុកម្តាយបានតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនោះ “ហាក់ដូចជាបំផ្លាញសិទ្ធិដែលបានផ្តល់ជូនដោយកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់” ហើយថា “ប្រព័ន្ធកិច្ចដំណើរត្រឹមត្រូវតាមច្បាប់ដោយយុត្តិធម៌ អាចនឹងបណ្តាលឲ្យមណ្ឌលសិក្សាធិការត្រូវរង់ចាំលទ្ធផលនៃកិច្ចដំណើរការនោះសិន មុនពេលធ្វើការផ្លាស់ប្តូរ”។ [Letter to Zirkel,22 IDELR 667(1995).] ប្រសិនបើអាកប្បកិរិយានោះមានជាប់ពាក់ព័ន្ធទៅនឹងការសេពគ្រឿងស្រវឹង ឬថ្នាំញៀនខុសច្បាប់នាពេលថ្មីៗ នោះមណ្ឌលសិក្សាធិការអាចចាត់វិធានការប្រឆាំងនឹងសិស្សដែលមានពិការភាពណាមួយនៅក្នុងកម្រិតដូចគ្នាទៅនឹងកម្រិតដែលមណ្ឌលចាត់វិធានការវិន័យទៅលើបុគ្គលគ្មានពិការភាពដែរ។
(16.21) កូនរបស់ខ្ញុំមានផែនការផ្នែក 504 ។ តើគាត់ទទួលបានការការពារប្រឆាំងនឹងការសំឡុតធ្វើបាបនៅសាលារៀនយ៉ាងដូចម្តេច?
ផ្នែក 504 និងច្បាប់ ADA ហាមឃាត់ការសំឡុតគំរាម ឬអាកប្បកិរិយាបំពារបំពានពាក់ព័ន្ធនឹងពិការភាពរបស់សិស្សម្នាក់ ដែលបង្កើតបានជាបរិយាកាសមិនល្អសម្រាប់សិស្សម្នាក់នោះ និងបណ្តាលឲ្យគាត់បាត់បង់ការអប់រំ សេវាកម្ម និងសេវាកម្មភាពដែលគាត់មានសិទ្ធិទទួលបាន។ ដើម្បីខុសច្បាប់បាន អាកប្បកិរិយាសំឡុតធ្វើបាបនេះ ត្រូវតែមានភាពធ្ងន់ធ្ងរ រយៈពេលយូរ និងខ្លាំងក្លា។ ប៉ុន្តែ ការប្រព្រឹត្តតែមួយលើក អាចបំពានទៅច្បាប់រួចទៅហើយ ប្រសិនបើវាមានភាពធ្ងន់ធ្ងរ។ [មើល Dear Colleagues Letter, 111 LRP 45106 (OCR 07/25/00).];
ការបំពារបំពាន/ការសំឡុតធ្វើបាប អាចកើតមានទម្រង់ផ្សេងៗខុសៗគ្នា៖ ការគំរាមកំហែងជាពាក្យសម្តី មិនមែនជាពាក្យសម្តី និងទៅលើរូបរាងកាយ ការសំឡុតធ្វើបាបដែលបង្កគ្រោះថ្នាក់ និងបង្កភាពអាម៉ាស់ ហើយអាចបង្ហាញឲ្យឃើញ បើទោះបីជាសិស្សនោះមិនបង្ហាញនូវផលប៉ះពាល់ជាក់ស្តែងក្តី។ ការនិយាយបង្អាប់ ការរារាំងច្រកផ្លូវចេញចូល ការចងទប់រាងកាយមិនសមស្រប និងការបដិសេធសកម្មភាពសាលាដូចជាដំណើរទស្សនកិច្ចសិក្សា និងការជួបជុំនៅសាលារៀនជាដើម ទាំងអស់នេះសុទ្ធតែអាចជាការបំពារបំពានខុសច្បាប់ ប្រសិនបើពួកវាបំពេញតាមលក្ខណៈវិនិច្ឆ័យនេះ។ [មើល Dear Colleagues Letter, 55 IDELR 174 (OCR 2010).]
នៅពេលណាសាលារៀន ឬទីភ្នាក់ងារអប់រំដឹងច្បាស់ ឬគួរដឹងអំពីការធ្វើបាបនេះ ពួកគេត្រូវតែចាត់វិធានការដូចខាងក្រោមនេះជាបន្ទាន់៖
- ស៊ើបអង្កេតលើគ្រោះថ្នាក់ ឬការចោទប្រកាន់នោះ
- ធ្វើសកម្មភាពដោះស្រាយផលប៉ះពាល់នៃការធ្វើបាបនោះទៅលើសិស្ស ដែលអាចរួមបញ្ចូលនូវសេវាកម្មតបស្នងសម្រាប់ការបដិសេធការអប់រំសមស្របឥតគិតថ្លៃណាមួយ។
- ធានាថាអាកប្បកិរិយានេះ នឹងមិនកើតមានសាថ្មីឡើយ ដែលនេះអាចរួមបញ្ចូលនូវការពិគ្រោះយោបល់ចំពោះសិស្សដែលទទួលរងការធ្វើបាប និងអ្នកទទួលខុសត្រូវចំពោះការធ្វើបាបនោះ។
- ធានាថាបរិយាកាសមិនល្អ ត្រូវបានបញ្ចប់តាមរយៈការចាត់វិធានការទូទាំងសាលា និងទូទាំងមណ្ឌលសិក្សាធិការដូចជាការបង្កើត និងការផ្សព្វផ្សាយគោលនយោបាយស្តីពីការប្រឆាំងនឹងការធ្វើបាប ការបង្កើតកិច្ចដំណើរការបណ្តឹងសារទុក្ខដ៏មានប្រសិទ្ធភាពមួយ ការបណ្តុះបណ្តាលដល់បុគ្គលិក និងសិស្ស និងពិធីសារត្រួតពិនិត្យតាមដាន។ [មើល Los Angeles (CA) Unified Sch. Dist. (OCR 2007).];
(16.22) Can the school district retaliate against me or my child for using our rights under Section 504?
Retaliation is an act of discrimination, coercion, intimidation or threat against a person for the purpose of interfering with the exercise of a protected right. Retaliation is illegal under both federal and state laws, including Section 504 and the ADA.
In addition, California Education Code Section 56046
protects an employee or contractor of a school district or other local
educational agency who advocates, or assists the parent in advocating for a
student with exceptional needs to obtain services or accommodations for the
student. An educational agency is barred
from retaliating against the helpful staff member for the purpose of
interfering with the action of that person.
[Cal Ed. Code Sec. 56046(a).]
In most cases, retaliation is inferred from surrounding circumstances, in which case four questions are asked:
- Did the person engage in a legally protected activity?
- Was the person the target of adverse action?
- Was there a connection between the protected activity and the adverse action to support an inference of retaliation?
- Did the school identify a legitimate, non-retaliatory reason for the adverse action?
For a more detailed explanation of retaliation, please see: https://www.disabilityrightsca.org/publications/is-the-school-retaliating-a-guide-to-your-rights.
(16.23) កូនរបស់ខ្ញុំដែលជាអ្នកមានសិទ្ធិទទួលបានសេវាកម្មនានាក្រោមផ្នែក 504 បានផ្ទេរទៅកាន់មណ្ឌលសិក្សាធិការថ្មីមួយ។ តើមានអ្វីកើតឡើងចំពោះផែនការផ្នែក 504 ពីមណ្ឌលសិក្សាធិការមុន?
នៅក្នុងមណ្ឌលសិក្សាធិការថ្មី ក្រុមបុគ្គលិកដែលមានចំណេះដឹងអំពីទិន្នន័យវាយតម្លៃពាក់ព័ន្ធនឹងកូនរបស់អ្នក និងជម្រើសនៃការដាក់បញ្ចូលទៅក្នុងមណ្ឌលសិក្សាធិការ ពួកគេគប្បីត្រូវពិនិត្យមើលផែនការនោះឡើងវិញ។ ប្រសិនបើក្រុមការងារកំណត់ថាផែនការនោះមានភាពសមស្រប នោះមណ្ឌលសិក្សាធិការត្រូវតែអនុវត្តផែនការនោះ។ ប្រសិនបើក្រុមការងារកំណត់ថាផែនការនោះមិនមានភាពសមស្របទេ មណ្ឌលសិក្សាធិការគប្បីត្រូវចុះធ្វើការវាយតម្លៃថ្មីៗ និងបង្កើតផែនការថ្មីមួយឡើង។ [មើលផ្នែកការពារសិស្សដែលមានពិការភាព សំណួរដែលចោទសួរញឹកញាប់ (OCR 2016)។]
(16.24) តើខ្ញុំមានសិទ្ធិអ្វីខ្លះក្រោមផ្នែក 504 ប្រសិនបើខ្ញុំមិនឯកភាពជាមួយនឹងមណ្ឌលសិក្សាធិការ?
ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងមណ្ឌលសិក្សាធិការទៅលើបញ្ហាណាមួយដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងការផ្តល់ការអប់រំ FAPE ឬការដាក់បញ្ចូលក្នុងការអប់រំ នោះអ្នកអាចស្នើសុំសវនាការផ្នែក 504 បាន។ បទប្បញ្ញត្តិនានា តម្រូវឲ្យសវនាការនោះមានភាពមិនលម្អៀង ហើយតម្រូវឲ្យឪពុកម្តាយមានឱកាសក្នុងការចូលរួម និងធ្វើជាតំណាងដោយទីប្រឹក្សាផ្នែកច្បាប់។ [34 C.F.R. 104.36.] មណ្ឌលសិក្សាធិការនីមួយៗ ត្រូវបង្កើតនីតិវិធីសវនាការក្រោមផ្នែក 504 ដោយខ្លួនឯង។ មណ្ឌលសិក្សាធិការ ជ្រើសរើសមន្ត្រីសវនាការម្នាក់ដើម្បីធ្វើការសម្រេចចិត្តទៅលើការមិនឯកភាពនោះ។ ការិយាល័យ OCR បានលើកឡើងថាបុគ្គលិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃមណ្ឌលសិក្សាធិការ អាចនឹងមិនដើរតួនាទីជាមន្ត្រីសវនាការទេ។ ប្រសិនបើមណ្ឌលសិក្សាធិការផ្សេងទៀតចូលរួមចំណែកក្នុងកិច្ចសន្យាជាមួយនឹងមណ្ឌលសិក្សាធិការដើម្បីផ្តល់សេវាកម្មដល់សិស្សដែលមានពិការភាព នោះបុគ្គលិករបស់ខ្លួនក៏ត្រូវបានហាមឃាត់មិនឲ្យដើរតួនាទីជាមន្ត្រីសវនាការដែរ។ [Letter to Anonymous,18 IDELR 230 (OCR 1991).]
ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកជឿជាក់ថាកូនរបស់អ្នកមិនទទួលបានសិទ្ធិរបស់ខ្លួនក្រោមផ្នែក 504 ទេ (ឧ.ទា. មណ្ឌលសិក្សាធិការ មិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីក្រោមផ្នែក 504 នោះទេ) ដូច្នេះ អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យ OCR បាន។ ការិយាល័យ OCR គ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ទៅលើការការពារក្រោមផ្នែក 504 នៅក្នុងការអប់រំ។ អ្នកមានរយៈពេល 180 ថ្ងៃគិតចាប់ពីថ្ងៃនៃការរំលោភបំពានដែលបានចោទប្រកាន់នោះមក ដើម្បីដាក់ពាក្យបណ្តឹងរបស់អ្នកទៅកាន់ការិយាល័យ OCR។ ពាក្យបណ្តឹងរបស់អ្នក គប្បីដាក់ទៅកាន់ការិយាល័យ OCR តាមរយៈអាសយដ្ឋាន៖
U.S. Department of Education
Office for Civil Rights, Region IX Office
50 Beale Street, Suite 7200
San Francisco, CA 94105
ទូរសព្ទ៖ 415-486-5555
TDY: 877-521-2172
ទូរសារ៖ 415-486-5570
មើលជំពូក 6 ព័ត៌មានស្តីពីបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវ /ការអនុវត្តតាមច្បាប់។