បោះពុម្ពជំពូកទី 2 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/26/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/26/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 2 ព័ត៌មានវាយតម្លៃខ្លឹមសារ
(2.1) តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃដល់កូនរបស់ខ្ញុំបានដោយរបៀបណា?
មណ្ឌលសិក្សាធិការរបស់អ្នក មានកាតព្វកិច្ចក្នុងការ “កំណត់អត្តសញ្ញាណ កំណត់ទីតាំង និងធ្វើការវាយតម្លៃ” ចំពោះកុមារទាំងអស់ដែលមានពិការភាព ដែលពួកគេអាចមានសិទ្ធិទទួលបានការអប់រំពិសេស រួមទាំងអ្នកដែលកំពុងរៀននៅតាមសាលាឯកជន ឬគ្មានទីជម្រក ឬស្ថិតនៅក្រោមតុលាការផងដែរ។ [34 Code of Federal Regulations [C.F.R.] Sec. 300.111; California Education Code (Cal. Ed. Code) Secs. 56300-56302.] នេះហៅថា “រកកុមារដែលមានពិការភាព (Child Find)” ប្រសិនបើមណ្ឌលសិក្សាធិការមានហេតុផលដើម្បីសង្ស័យថា កូនរបស់អ្នកអាចមានពិការភាពនោះ សាលាមានភារកិច្ចធ្វើការវាយតម្លៃពេញលេញដើម្បីកំណត់សិទ្ធិរបស់សិស្សនោះ។ កម្រិតនៃការសង្ស័យអំពីពិការភាពគឺមានកម្រិតទាប។ មណ្ឌលសិក្សាធិការត្រូវវាយតម្លៃសិស្សដោយផ្អែកលើភាពសង្ស័យអំពីពិការភាព និងតម្រូវការចាំបាច់សម្រាប់សេវាកម្ម មិនមែនថាតើសិស្សនោះពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាកម្មអប់រំពិសេសនោះទេ។ [Student v. Berkeley Unified School District (2014) 114 IDELR 17833.]
អ្នកក៏អាចធ្វើការបញ្ជូនបន្តដើម្បីទទួលបានការវាយតម្លៃនេះនៅពេលណាក៏បានដែរ។ សូមផ្ញើការបញ្ជូនជាលាយលក្ខណ៍អក្សរដែលមានចុះកាលបរិច្ឆេទទៅកាន់រដ្ឋបាលសាលាក្នុងតំបន់របស់អ្នក (ឧទាហរណ៍ នាយកសាលា ឬទីប្រឹក្សាកម្មវិធី អប់រំពិសេស) សូមរំលេចនូវផ្នែកដែលជាក្តីបារម្ភរបស់អ្នកអំពីពិការភាពដែលអ្នកសង្ស័យអំពីកូនរបស់អ្នក និងស្នើសុំការវាយតម្លៃ។ សូមតាមដានតាមរយៈការហៅទូរសព្ទដើម្បីធានាថា មណ្ឌលសិក្សាធិការយល់ដឹងអំពីការបញ្ជូនកូនរបស់អ្នក និងដើម្បីរំលឹកពួកគេអំពីពេលវេលាដែលពួកគេត្រូវគោរពតាម។
នៅពេលណាមណ្ឌលសិក្សាធិការទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នកដើម្បីទទួលការវាយតម្លៃ សកម្មភាពវាយតម្លៃត្រូវចាប់ផ្តើម។ ការបញ្ជូនមានន័យថាជាសំណើជាលាយលក្ខណ៍អក្សរដើម្បីទទួលបានការវាយតម្លៃដោយឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ឬក៏អ្នកផ្តល់សេវាផ្សេងទៀត។ [Cal. Ed. Code Sec. 56029.] តាមច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា រាល់ការបញ្ជូនកូនជាលាយលក្ខណ៍អក្សរទាំងអស់ត្រូវផ្តួចផ្តើមដំណើរការវាយតម្លៃនេះ។ [5 Cal. Code of Regulations (C.C.R.) Sec. 3021.] ប្រសិនបើអ្នកទូរសព្ទ ឬក៏និយាយទៅកាន់បុគ្គលិកសាលាដើម្បីធ្វើការបញ្ជូនកូន មណ្ឌលសិក្សាធិការត្រូវធ្វើសំណើជាលាយលក្ខណ៍អក្សរ។ [Cal. Ed. Code Sec. 56029 and 5 C.C.R. Sec. 3021.]
សូមមើល គំរូលិខិត – សំណើសុំទទួលការវាយតម្លៃ ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ A។
ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនវាយតម្លៃកូនរបស់អ្នកតាមសំណើជាលាយលក្ខណ៍អក្សរដើម្បីទទួលការវាយតម្លៃ អ្នកមានសិទ្ធិដេញដោលចំពោះការបដិសេធដោយដាក់ពាក្យបណ្តឹងស្ដីពីអនុលោមភាពទៅកាន់អង្គភាពគ្រប់គ្រងពាក្យបណ្តឹង និងសម្របសម្រួលរបស់ក្រសួងអប់រំនៃរដ្ឋកាលីហ្វ័រញ៉ា (CDE) ឬក៏អ្នកអាចស្នើសុំសវនាការតាមនីតិវិធី។ សូមមើលជំពូក 6 ព័ត៌មានអំពីសវនាការតាមនីតិវិធី/ពាក្យបណ្ដឹងស្ដីពីអនុលោមភាព។
(2.2) តើមណ្ឌលសិក្សាធិការនឹងត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ការវាយតម្លៃកូនខ្ញុំ?
តាមច្បាប់របស់រដ្ឋ មណ្ឌលសិក្សាធិការបស់អ្នកត្រូវផ្តល់ឲ្យអ្នកនូវផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានសំណើបញ្ជូនកូនជាលាយលក្ខណ៍អក្សររបស់អ្នកដើម្បីទទួលបានការអប់រំពិសេស។ ប្រសិនបើសំណើសុំការវាយតម្លៃត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ ឬតិចជាងនេះមុនដំណាច់ឆ្នាំសិក្សាធម្មតា ផែនការវាយតម្លៃនោះត្រូវបង្កើតឡើងក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីសាលាចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56321(a).] ផែនការវាយតម្លៃត្រូវ៖
- ធ្វើឡើងជាភាសាដែលមនុស្សទូទៅងាយយល់។
- ផ្តល់ជូនជាភាសាគោលរបស់មាតាបិតា ឬ មធ្យោបាយនៃការប្រាស្រ័យទាក់ទងផ្សេងទៀតដែលត្រូវបានប្រើដោយមាតាបិតា លើកលែងតែក្នុងករណីមិនអាចធ្វើទៅបាន។
- ពន្យល់អំពីប្រភេទនៃការវាយតម្លៃដែលនឹងត្រូវធ្វើ។
- បញ្ជាក់ថាគ្មានកម្មវិធីអប់រំជាលក្ខណៈបុគ្គលនឹងត្រូវបានមកពីលទ្ធផលនៃការវាយតម្លៃដោយគ្មានការយល់ព្រមពីមាតាបិតាសិស្សឡើយ។
- បញ្ចូលសេចក្តីជូនដំណឹងថតចម្លងមួយច្បាប់អំពីសិទ្ធិមាតាបិតាដែលរួមមានការពន្យល់អំពីការការពារសុវត្ថិភាពតាមនីតិវិធីទាំងអស់តាមច្បាប់ស្តីពីការអប់រំពិសេសរបស់រដ្ឋ និងសហព័ន្ធ។ និង
- បញ្ចូលការពិពណ៌នាអំពីយន្តការដោះស្រាយវិវាទ(អាចមាន ឬគ្មាន) ដែលមានជាធរមាននៅក្រោមច្បាប់របស់រដ្ឋ។
- ការពិពណ៌នាអំពីការវាយតម្លៃថ្មីៗណាមួយ (រួមមានការវាយតម្លៃដោយឯករាជ្យ និងព័ត៌មានវាយតម្លៃដែលមាតាបិតាស្នើសុំឲ្យពិចារណា)
ព័ត៌មានដែលបញ្ជាក់អំពីភាសាគោលរបស់សិស្ស និងកម្រិតនៃបំណិនភាសានោះ។
[Cal. Ed. Code Sec. 56321(a), (b); 5 C.C.R. Sec. 3022.]
អ្នកមានពេលយ៉ាងតិច 15 ថ្ងៃ ដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ [Cal. Ed. Code Sec. 56321(c)(4).] នៅពេលទទួលបានផែនការវាយតម្លៃដែលមានចុះហត្ថលេខា មណ្ឌលសិក្សាធិការមានរយៈពេល 60 ថ្ងៃ (ដោយមិនគិតពីវិស្សមកាលដែលមានរយៈពេលលើសពីប្រាំ (5) ថ្ងៃ) ដើម្បីធ្វើការវាយតម្លៃ និងកោះប្រជុំអំពីកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (Individualized Education Program) ដើម្បីកំណត់ថាតើកុមារនោះមានសិទ្ធិទទួលបានការអប់រំពិសេស និងអភិវឌ្ឍកម្មវិធីអប់រំសម្រាប់បុគ្គលដែរឬទេ បើសិនជាគេរកឃើញថាគាត់មានសិទ្ធិទទួលបានការអប់រំពិសេស។ [Cal. Ed. Code Sec. 56344(a).] នៅពេលដែលកុមារត្រូវបានគេរកឃើញថា មានសិទ្ធិទទួលបានការអប់រំពិសេស គាត់អាចនឹងមិនត្រូវបានគេដកចេញពីការអប់រំពិសេសដោយគ្មានការវាយតម្លៃដែលបង្ហាញថាគាត់លែងមានសិទ្ធិទទួលបានការអប់រំពិសេសនោះទេ។ [20 United States Code (U.S.C.) Sec. 1414(c)(5); 34 C.F.R. Sec. 300.305(e)(1).]
ប្រសិនបើកុមារត្រូវបានស្នើឲ្យទទួលបានការអប់រំពិសេសក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាណាមួយ ពេលនោះមណ្ឌលសិក្សាធិការ ត្រូវតែរៀបចំការប្រជុំដើម្បីបង្កើតកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56344(a).]
(2.3) តើកូនរបស់ខ្ញុំត្រូវស្នើទៅក្រុមសិក្សាមុនពេលវាយតម្លៃដើម្បីទទួលបានការអប់រំពិសេសដែរឬទេ?
ទេ។ សំណើសុំការវាយតម្លៃដើម្បីទទួលបានការអប់រំពិសេសត្រូវតែផ្តួចផ្តើមឱ្យមានដំណើរការវាយតម្លៃ ហើយពេលវេលា និងការប្រើប្រាស់ដំណើរការណាមួយនៃក្រុមសិក្សាវាយតម្លៃ (SST) មិនប៉ះពាល់ដល់កាតព្វកិច្ចនេះឡើយ។ មិនមានសិទ្ធិអំណាចនៅក្នុងច្បាប់ ឬបទបញ្ញត្តិតម្រូវឱ្យកូនសិស្សឆ្លងកាត់ក្រុមសិក្សាវាយតម្លៃ មុនពេលដំណើរការសំណើសុំការវាយតម្លៃដើម្បីទទួលបានការអប់រំពិសេសនោះទេ។
ខណៈពេលដែលច្បាប់តម្រូវឱ្យមណ្ឌលសិក្សាធិការពិចារណា និងប្រើប្រាស់នៅពេលសមស្របនូវធនធាននៃកម្មវិធីអប់រំទៀងទាត់មុនពេលស្នើសុំការវាយតម្លៃដើម្បីទទួលបានការអប់រំពិសេស [Cal. Ed. Code Sec. 56303] ដំណើរការរបស់ក្រុមសិក្សាវាយតម្លៃមិនអាចដើរតួជំនួស ឬពន្យារពេលវាយតម្លៃការអប់រំពិសេសនិងពេលវេលានៃកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ដោយគ្មានការយល់ព្រមពីអ្នកឡើយ។ [Cal. Ed. Code Sec. 56321(f).]
មណ្ឌលសិក្សាធិការនានាអាចធ្វើការសម្រិតសម្រាំងសិស្សដើម្បីកំណត់វិធីសាស្ត្របង្រៀនដល់សិស្សដែលមិនទាន់មានសិទ្ធិទទួលការអប់រំពិសេស។ ប៉ុន្តែការសម្រិតសម្រាំង ប្រហែលជាមិនពន្យារពេលដល់ការវាយតម្លៃសិទ្ធិទទួលបានការអប់រំពិសេសដែលត្រូវបញ្ចប់ក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីទទួលបានការយល់ព្រមពីឪពុកម្តាយ។ [Letter to Torres (2009) Office of Special Education and Rehabilitative Services [OSERS] 53 IDELR 333.]
(2.4) សាលារបស់កូនខ្ញុំគឺស្ថិតក្នុងកាលវិភាគពេញមួយឆ្នាំប៉ុន្តែគេប្រាប់ខ្ញុំថា ពួកគេមិនចាំបាច់ធ្វើតេស្តកូនខ្ញុំនៅខែកក្កដា ឬសីហាឡើយ។ តើនេះជាការពិតដែរឬទេ?
ទេ មិនពិតទេ។ ទោះយ៉ាងណាក៏ដោយច្បាប់ចែងថា កម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ត្រូវតែត្រូវបានអភិវឌ្ឍដោយសាលាក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីទទួលបានការព្រមព្រៀងពីមាតាបិតាក្នុងការសាកល្បងដោយមិនរាប់ថ្ងៃរវាងម៉ោងសិក្សាធម្មតា ឆមាស ឬថ្ងៃវិស្សមកាលលើសពីប្រាំ (5) ថ្ងៃសិក្សា។ [Cal. Ed. Code Sec. 56344(a).] ប្រសិនបើកុមារត្រូវបានស្នើឲ្យទទួលបានការអប់រំពិសេស ក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាណាមួយ ពេលនោះ មណ្ឌលសិក្សាធិការ ត្រូវតែរៀបចំការប្រជុំដើម្បីបង្កើតកម្មវិធីអប់រំសម្រាប់បុគ្គល ម្នាក់ៗ (IEP) ក្នុងរយ់ពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56344(a).] នេះមានន័យថាសាលាត្រូវបង្ហាញជូនមាតាបិតាអំពីផែនការវាយតម្លៃ ទទួលការយល់ព្រមពីមាតាបិតាក្នុងការធ្វើតេស្ត រៀបចំធ្វើតេស្ត និងរៀបចំកិច្ចប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ក្នុងរយៈពេលប៉ុន្មានថ្ងៃដែលនៅសល់ក្នុងឆ្នាំសិក្សាចាស់បូកនឹង 30 ថ្ងៃក្នុងឆ្នាំសិក្សាថ្មី។ ដោយសារតែពេលវេលាខ្លី ការធ្វើតេស្តប្រហែលជាត្រូវធ្វើនៅខែកក្កដា ឬខែសីហា។ ឧទាហរណ៍ សម្រាប់សិស្សដែលសិក្សាពេញមួយឆ្នាំ ប្រសិនបើឆ្នាំសិក្សាបញ្ចប់នៅខែមិថុនា និងចាប់ផ្តើមម្តងទៀតនៅខែកក្កដា ការធ្វើតេស្តប្រហែលជាត្រូវចាប់ផ្តើមនៅខែកក្កដា ដូច្នេះដំណើរការនឹងត្រូវបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃនៃថ្ងៃចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីនោះ។
(2.5) កូនខ្ញុំកំពុងតែសិក្សាតាមប្រតិទិនឆ្នាំសិក្សាបែបប្រពៃណី (សីហាដល់មិថុនា) ហើយក៏ចូលរួមកម្មវិធីឆ្នាំសិក្សាបន្ថែមដែរនៅរដូវក្តៅ។ តើមណ្ឌលសិក្សាធិការត្រូវធ្វើការវាយតម្លៃនៅរដូវក្តៅដែរឬទេ?
ទេ។ សាលារៀនមិនចាំបាច់ធ្វើការវាយតម្លៃនៅចន្លោះ “ម៉ោងសិក្សាធម្មតា” ទេ។ [Cal. Ed. Code Sec. 56344(a).]
(2.6) កូនខ្ញុំត្រូវបានស្នើសុំឲ្យទទួលការអប់រំពិសេសហើយខ្ញុំបានទទួលផែនការវាយតម្លៃមួយដែលមានបញ្ជីតេស្តដ៏វែងដែលគេអាចរៀបចំធ្វើឡើង។ តើមណ្ឌលសិក្សាធិការមិនមានភាពជាក់លាក់ជាងនេះទេឬ?
មុនពេលធ្វើការវាយតម្លៃណាមួយ មណ្ឌលសិក្សាធិការត្រូវផ្តល់ជូនអ្នកនូវផែនការវាយតម្លៃ។ ផែនការវាយតម្លៃរួមមានប្រភេទនៃការវាយតម្លៃដែលត្រូវធ្វើ។ [34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56321(b)(3).] ជារឿយៗ តេស្តជា ច្រើននឹងត្រូវបានរំលេចឡើងនៅក្នុងផ្នែកនីមួយៗដែលត្រូវវាយតម្លៃព្រោះអ្នកវាយតម្លៃអាចត្រូវកំណត់ថាតើតេស្តណាមួយដែលសមស្របបំផុតក្នុងពេលវាយតម្លៃជាក់ស្តែងនៅពេលដែលអ្នកវាយតម្លៃស្គាល់កូនរបស់អ្នកកាន់តែច្បាស់។ ប្រសិនបើអ្នកមិនយល់អំពីប្រភេទនៃការវាយតម្លៃដែលគេកំពុងប្រើ នោះអ្នកគួរតែស្នើសុំការបំភ្លឺ។ ប្រសិនបើអ្នកជឿថា ឧបករណ៍តេស្តណាមួយមិនសមស្របសម្រាប់កូនរបស់អ្នក នោះអ្នកអាចស្នើសុំមិនឲ្យគេប្រើ ឧបករណ៍ទាំងនោះ និងមិនចុះហត្ថលេខាយល់ព្រមឲ្យគេ វាយតម្លៃរហូតដល់អ្នក និងមណ្ឌលសិក្សាធិការ ព្រមព្រៀងគ្នាលើការវាយតម្លៃដែលគេនឹងប្រើ។ ប្រសិនបើអ្នកមិនយល់ស្របអំពីឧបករណ៍តេស្តសមស្រប នោះគេចាំបាច់ត្រូវធ្វើសវនាការតាមនីតិវិធីដើម្បីកំណត់ ឧបករណ៍តេស្តសមស្រប។
(2.7) តើខ្ញុំអាចចូលរួមចំណែកក្នុងដំណើរការវាយតម្លៃបានដោយរបៀបណា?
ក្នុងនាមជាមាតាបិតា អ្នកគឺជាមនុស្សដែលស្គាល់កូនរបស់អ្នកបានច្បាស់បំផុត។ អ្នកអាចចូលរួមចំណែកដោយសង្កេតកូនរបស់អ្នកនៅផ្ទះ ដោយកត់សម្គាល់ផ្នែកដែលជាក្តីបារម្ភរបស់អ្នក សរសេរចំណុចទាំងនោះ និងបង្ហាញអំពីផ្នែកទាំងនោះជូនបុគ្គលិកសាលា។ សូមមើលនិន្នាការដែលត្រូវពិនិត្យមើល ផ្នែកឧបសម្ព័ន្ធ - ឧបសម្ព័ន្ធ F។ បន្ទាប់ពីអ្នកទទួលបានផែនការវាយតម្លៃ អ្នកគួរតែពិនិត្យមើលវាដោយប្រុងប្រយ័ត្នដើម្បីកំណត់ថាតើអ្នកចង់បានព័ត៌មានបន្ថែមអំពីការវាយតម្លៃដែលបានស្នើឡើង និង/ឬចង់ស្នើសុំផ្នែកបន្ថែមដែលត្រូវការការវាយតម្លៃ។
(2.8) តើមណ្ឌលសិក្សាធិការអាចធ្វើការវាយតម្លៃដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីខ្ញុំបានដែរឬទេ?
ទេ។ ការវាយតម្លៃដំណាក់កាលដំបូងមិនអាចធ្វើឡើងដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបានទេ លើកលែងតែមណ្ឌលសិក្សាធិការស្វែងរក ឬឈ្នះលើសវនាការតាមនីតិវិធីដើម្បីបង្ខំឲ្យធ្វើការវាយតម្លៃនោះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមាតាបិតាមិនបានឆ្លើយតបចំពោះសំណើរបស់មណ្ឌលសិក្សាធិការឲ្យធ្វើការវាយតម្លៃឡើងវិញអំពីសិស្សដែលទទួលបានការអប់រំពិសេសរួចហើយ នោះមណ្ឌលសិក្សាធិការអាចធ្វើការវាយតម្លៃដោយមិនបាច់មានការយល់ព្រមពីមាតាបិតាឡើយ។ មណ្ឌលសិក្សាធិការត្រូវតែបង្ហាញថា ខ្លួនបានស្វែងរកការយល់ព្រមពីមាតាបិតា តែមាតាបិតាមិនបានឆ្លើយតប។ [34 C.F.R. Sec. 300.300(c)(2); Cal. Ed. Code Secs. 56321(c)(2), 56506(e).] មណ្ឌលសិក្សាធិការមិនត្រូវការការយល់ព្រមពីមាតាបិតាដើម្បីពិនិត្យមើលកំណត់ត្រាដែលមានស្រាប់ដែលជាផ្នែកមួយនៃការវាយតម្លៃឡើងវិញឡើយ។
ប្រសិនបើអ្នកទទួលបានសំណើអំពីការវាយតម្លៃជាលាយលក្ខណ៍អក្សរពីមណ្ឌលសិក្សាធិការរបស់អ្នក សូមយកចិត្តទុកដាក់ពោះសំណើនោះ។ សូមប្រាកដថាត្រូវឆ្លើយតបជូនមណ្ឌលសិក្សាធិការរបស់អ្នកបើទោះបីជាអ្នកប្រាប់ពួកគេថាអ្នកកំពុងតែពិចារណាអំពីសំណើរបស់ពួកគេក៏ដោយ។
(2.9) តើខ្ញុំគួរសួរសំណួរអ្វីខ្លះនៅពេលដែលកូនខ្ញុំត្រូវបានកំណត់ពេលទទួលការវាយតម្លៃ?
អ្នកអាចសួរអំពីផ្នែកណាមួយនៃការវាយតម្លៃដែលជាក្តីបារម្ភរបស់អ្នក។ ជាពិសេស អ្នកអាចចង់ដឹងថាតើនរណាខ្លះ ឬក៏តើមានមនុស្សប៉ុន្មាននាក់ដែលនឹងធ្វើការជាមួយកូនរបស់អ្នកក្នុងពេលធ្វើការវាយតម្លៃ។ តើការវាយតម្លៃមានរយៈពេលប៉ុន្មាន? តើគេនឹងពិនិត្យមើលកូនរបស់អ្នកប៉ុន្មានដង? តើអ្នកអាចមានវត្តមានក្នុងពេលវាយតម្លៃបានឬទេ? តើគេនឹងវាយតម្លៃកូនរបស់ខ្ញុំជាភាសាដែលអ្នកនិយាយនៅផ្ទះដែរឬទេ? លើសពីនេះទៀត អ្នកគួរតែស្នើសុំឱ្យមណ្ឌលសិក្សាធិការពន្យល់អំពីការវាយតម្លៃកូនរបស់អ្នកប្រសិនបើអ្នកមិនយល់អំពីមូលហេតុ នៃការវាយតម្លៃ។ មណ្ឌលសិក្សាធិការគួរតែពន្យល់អំពីតេស្តដែលត្រូវផ្ដល់ជូនកូនរបស់អ្នក។
(2.10) តើការវាយតម្លៃគ្របដណ្តប់លើអ្វីខ្លះ?
សិស្សត្រូវតែទទួលបានការវាយតម្លៃលើគ្រប់ផ្នែកដែលពាក់ព័ន្ធនឹងពិការភាពដែលសង្ស័យថាមាន ដែលក្នុងនោះរួមមានបើអាចគឺសុខភាពនិងការលូតលាស់ ចក្ខុវិញ្ញាណ (រួមទាំងចក្ខុវិញ្ញាណខ្សោយ) សោតវិញ្ញាណ កាយវិញ្ញាណ បំណិន ភាសា សមត្ថភាពទូទៅ លទ្ធផលសិក្សា ស្វ័យជំនួយ បំណិនតម្រង់ទិស និងចល័តភាព សមត្ថភាពអាជីព និងវិជ្ជាជីវៈ និងចំណាប់អារម្មណ៍ និងស្ថានភាពផ្លូវចិត្ត និងសង្គម។ ប្រវត្តិនៃការលូតលាស់ គប្បីផ្តល់ជូន ប្រសិនបើសមស្រប។ [Cal. Ed. Code Sec. 56320(f); 34 C.F.R. Sec. 300.304(c)(4).]
ច្បាប់របស់សហព័ន្ធ និងរដ្ឋចែងយ៉ាងច្បាស់ថា ការវាយតម្លៃត្រូវតែ “គ្រប់ជ្រុង ជ្រោយដើម្បីកំណត់រាល់តម្រូវការអប់រំពិសេសរបស់កុមារ និងសេវាពាក់ព័ន្ធនានា ទោះជាមាន ឬគ្មានទំនាក់ទំនងទូទៅ” ទៅនឹងប្រភេទនៃចំណាត់ថ្នាក់នៃពិការភាពរបស់កុមារនោះ។ [34 C.F.R Sec. 300.304(c)(6); Cal Ed. Code Sec. 56320(f).] មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍តេស្តសំឡេងតាមបច្ចេកទេសដែលបង្ហាញអំពីឥទ្ធិពលដែលកត្តាពុទ្ធិ អាកប្បកិរិយា រាងកាយ និងការលូតលាស់មានទៅលើការបំពេញមុខងាររបស់កុមារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវតែប្រើប្រាស់ឧបករណ៍វាយតម្លៃ និងយុទ្ធសាស្ត្រនានាដែលផ្តល់ព័ត៌មានពាក់ព័ន្ធជួយដល់មនុស្សដោយផ្ទាល់ក្នុងការកំណត់នូវតម្រូវការអប់រំរបស់កុមារ។ [34 C.F.R. Sec. 300.304(c)(7).]
លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវពិចារណាថាតើកូនរបស់អ្នកត្រូវការ បច្ចេកវិទ្យាជំនួយដើម្បីទទួលបានអត្ថប្រយោជន៍ពីការបង្ហាត់បង្រៀនឬទេ។ នេះមានន័យថា ការធ្វើការវាយតម្លៃលើសេវាកម្ម ឬឧបករណ៍ដែលជួយសិស្សនោះដោយផ្ទាល់ក្នុងការជ្រើសរើស ទិញ ឬក៏ប្រើឧបករណ៍បច្ចេកវិទ្យាជំនួយ។ ការវាយតម្លៃត្រូវមាន “ការវាយតម្លៃអំពីមុខងារ” របស់កូនអ្នកនៅក្នុង “បរិយាកាសទូទៅ” របស់គាត់។ [34 C.F.R. Sec. 300.6.] ការវាយតម្លៃគួរតែជួយដល់មាតាបិតា និងមណ្ឌលសិក្សាធិការក្នុងការកំណត់ខ្លឹមសារនៃកម្មវិធី IEP របស់កុមារប្រសិនបើគេរកឃើញថា គាត់មានសិទ្ធិទទួលបានការអប់រំពិសេស [34 C.F.R. Sec. 300.304(b)(1)(ii)] និងឧបករណ៍ និងសេវាបច្ចេកវិទ្យាជំនួយគឺជាសមាសធាតុ ដ៏មានសក្តានុពលនៃកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) របស់កុមារ។ [34 C.F.R. Sec. 300.324(a)(2)(v); Cal. Ed. Code 56341.1(b)(5).] មើលជំពូក 5 ព័ត៌មានអំពីសេវាកម្មពាក់ព័ន្ធ
នៅពេលដែលមណ្ឌលសិក្សាធិការសង្ស័យថា កុមារណាម្នាក់មានភាពពិការ មណ្ឌលសិក្សាធិការត្រូវធ្វើការវាយតម្លៃដំបូង និងពេញលេញដែលធានាថា គេត្រូវវាយតម្លៃកុមារលើគ្រប់ផ្នែកនៃពិការភាពដែលគេសង្ស័យ ដោយប្រើឧបករណ៍ សំឡេងដែលអាចទុកចិត្តបាន និងតាមបច្ចេកទេស។ ការមិនបានធ្វើដូច្នេះ មណ្ឌលសិក្សាធិការរំលោភជាមូលដ្ឋានលើច្បាប់អប់រំពិសេស ហើយនឹងមិនអាចរៀបចំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ដែលឆ្លើយតបនឹងតម្រូវការពិសេសរបស់សិស្សឡើយ។ ការវាយតម្លៃដោយប្រញាប់ប្រញាល់បានធ្វើឲ្យការចូលរួមរបស់មាតាបិតាមិនបានពេញលេញនៅក្នុងដំណើរការអភិវឌ្ឍកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [Timothy O. v. Paso Robles Unified School District (9th Cir. 2016) 822 F.3d 1105; 67 IDELR 227.]
(2.11) តើខ្ញុំអាចស្នើសុំប្រភេទនៃការវាយតម្លៃជាក់លាក់មួយចំនួន ដូចជាការធ្វើតេស្ត ប្រព័ន្ធប្រសាទ ឬការវាយតម្លៃមិនផ្ទាល់មាត់បានទេ? តើមានអ្វីកើតឡើងបើសិនមណ្ឌលសិក្សាធិការគ្មានបុគ្គលិកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវអំពីការធ្វើតេស្ត?
បាទ/ចាស។ អ្នកអាចស្នើសុំការវាយតម្លៃលើចំណុចជាក់លាក់។ មណ្ឌលសិក្សាធិការទទួលខុសត្រូវក្នុងការវាយតម្លៃលើគ្រប់ផ្នែកទាក់ទងនឹងពិការភាពដែលគេសង្ស័យ [34 C.F.R. Sec. 300.304(c)(4)] និងដើម្បីធានាថា ការវាយតម្លៃត្រូវធ្វើឡើងដោយបុគ្គលិកដែលទទួលការបណ្តុះបណ្តាល និងមានចំណេះដឹង [34 C.F.R. Sec. 300.304(c)(1)(iv); Cal. Ed. Code Sec. 56320(b)(3).] ប្រសិនបើ គ្មានបុគ្គលិកនៃមណ្ឌលសិក្សាធិការណាម្នាក់ដែលមានសមត្ថភាពធ្វើការវាយតម្លៃជាក់លាក់ មណ្ឌលសិក្សាធិការអាចចុះកិច្ចសន្យាជាមួយជំនាញការខាងក្រៅ ដើម្បីផ្តល់សេវាកម្ម ឬក៏អាចប្រើលទ្ធផលនៃការវាយតម្លៃដោយឯករាជ្យណាមួយ។ ឧទាហរណ៍ ក្នុងករណីខ្លះ យើងត្រូវការសេវាកម្មធ្វើរោគវិនិច្ឆ័យរបស់គ្រូពេទ្យ ឬអ្នកជំនាញសុខភាពផ្សេងទៀតអំពីពិការភាពដែលគេសង្ស័យរបស់កុមារទាក់ទងនឹងផ្នែកវេជ្ជសាស្ត្រ ហើយជាលទ្ធផលកុមារត្រូវការការអប់រំពិសេស។ [34 C.F.R. Secs. 300.34(a)(c)(5).] សូមមើលជំពូកទី14 ព័ត៌មានអំពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
(2.12) តើវេជ្ជបណ្ឌិតគឺជាអ្នកជំនាញតែម្នាក់គត់ដែលអាចផ្តល់ការធ្វើរោគវិនិច្ឆ័យ ADD / ADHD ដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃ ការអប់រំពិសេសមែនដែរឬទេ?
ទេ បើសិនមណ្ឌលសិក្សាធិការមិនជឿថា វេជ្ជបណ្ឌិតចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យ។ ក្នុងករណីនោះ មណ្ឌលសិក្សាធិការត្រូវធានាថា វេជ្ជបណ្ឌិតធ្វើការវាយតម្លៃដោយមិនគិតថ្លៃជូនមាតាបិតា។ លិខិតរបស់ក្រសួងអប់រំសហរដ្ឋអាមេរិកបញ្ជាក់ច្បាស់ថា៖
- ប្រសិនបើទីភ្នាក់ងារសាធារណៈ (មណ្ឌលសិក្សាធិការ) ជឿថាចាំបាច់ត្រូវមានការវាយតម្លៃវេជ្ជសាស្រ្តដោយគ្រូពេទ្យដែលមានការអនុញ្ញាតដែលជាផ្នែកមួយនៃការវាយតម្លៃដើម្បីកំណត់ថាតើកុមារ ... សង្ស័យថា មាន ADD បំពេញតាមលក្ខណៈវិនិច្ឆ័យនៃប្រភេទពិការភាពសុខភាពផ្សេងទៀត ឬមណ្ឌលសិក្សាធិការត្រូវធានាថា ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយឥតគិតថ្លៃជូនមាតាបិតា។
[OSEP Letter, February 18, 1992, 18 IDELR 963.]
ប្រសិនបើមណ្ឌលសិក្សាធិការជឿថា អ្នកជំនាញថែទាំសុខភាពក្រៅពីវេជ្ជបណ្ឌិតអាចផ្តល់ការវាយតម្លៃ នោះមណ្ឌលសិក្សាធិការអាចប្រើអ្នកផ្តល់សេវាផ្សេងទៀត ដរាបណារាល់ការការពារនៃតម្រូវការវាយតម្លៃក្នុងច្បាប់សហព័ន្ធ និងច្បាប់របស់រដ្ឋត្រូវបានឆ្លើយតប។ សាលា ឬបុគ្គលិកផ្សេងទៀតដែលត្រូវបានជ្រើសរើសដើម្បីធ្វើការវាយតម្លៃ ADD / ADHD ត្រូវតែទទួលបានការបណ្តុះបណ្តាលអំពីការវាយតម្លៃ។ [34 C.F.R. Sec. 300.304(c)(1)(iv); Cal. Ed. Code Sec. 56320(b)(3).]
មាតាបិតាមិនចាំបាច់ពឹងផ្អែកលើការវាយតម្លៃរបស់មណ្ឌលសិក្សាធិការដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ ADD ឬ ADHD ទេ។ មាតាបិតាអាចផ្តល់នូវការធ្វើរោគវិនិច្ឆ័យឯករាជ្យ ADD ឬ ADHD ជូនមណ្ឌលសិក្សាធិការពីគ្រូពេទ្យកុមារ ចិត្តវិទូ ឬអ្នកជំនាញសុខភាពផ្លូវចិត្តផ្សេងទៀត។ មណ្ឌលសិក្សាធិការត្រូវពិចារណាអំពីការវាយតម្លៃដោយឯករាជ្យរបស់កូនអ្នកក្នុងដំណើរការកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។
(2.13) តើខ្ញុំអាចធានាបានយ៉ាងដូចម្តេចថា ការវាយតម្លៃគ្របដណ្តប់លើផ្នែកអារម្មណ៍ និងអាកប្បកិរិយា?
ច្បាប់ចែងថា គេត្រូវវាយតម្លៃកូនរបស់អ្នកលើគ្រប់ផ្នែក ទាក់ទងនឹងពិការភាពដែលសង្ស័យ។ ប្រសិនបើអ្នក ឬគ្រូរបស់កូនអ្នកសង្កេតឃើញថាគាត់មានអាកប្បកិរិយាដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់លទ្ធផលសិក្សា (ឧទាហរណ៍ មានការគ្រប់គ្រងមិនត្រឹមត្រូវ មានបញ្ហាក្នុងការរាប់អានមិត្ត ឬដកខ្លួនចេញ) អ្នកគួរតែស្នើសុំការវាយតម្លៃអំពីស្ថានភាពសង្គម និងអារម្មណ៍របស់កូនអ្នកដែលជាផ្នែកមួយនៃផែនការវាយតម្លៃដែលអ្នកចុះហត្ថលេខា។ [Cal. Ed. Code Sec. 56320(f).] អ្នកអាចស្នើសុំឱ្យមានការវាយតម្លៃក្នុងផ្នែក នេះទោះបីមណ្ឌលសិក្សាធិការមិនបានកំណត់ថាជាផ្នែកដើម្បីវាយតម្លៃនៅក្នុងផែនការវាយតម្លៃក៏ដោយ។ មណ្ឌលសិក្សាធិការចាំបាច់ត្រូវប្រើឧបករណ៍តេស្តសំឡេងតាមបច្ចេកទេសដើម្បីវាយតម្លៃអំពីការចូលរួមចំណែកពីកត្តាពុទ្ធិ អាកប្បកិរិយា រាងកាយ និងការលូតលាស់មកលើពិការភាព និងតម្រូវការសេវារបស់កុមារ។ [34 C.F.R. Sec. 300.304(b)(3).]
(2.14) ខ្ញុំជឿជាក់ថា កូនខ្ញុំមានពិការភាពក្នុងការរៀនសូត្រ។ តើមណ្ឌលសិក្សាធិការត្រូវធ្វើអ្វីផ្សេងទេនៅពេលវាយតម្លៃអំពីភាពពិការនៃការសិក្សាណាមួយ?
ច្បាប់សហព័ន្ធមាននីតិវិធីពិសេសសម្រាប់វាយតម្លៃសិស្សដែលសង្ស័យថា មានពិការភាពក្នុងការរៀនសូត្រ។ ការកំណត់អំពីការទទួលបានសិទ្ធិអប់រំពិសេសគួរតែធ្វើឡើងដោយក្រុមអ្នកជំនាញដែលមានគុណវុឌ្ឍិ និងមាតាបិតារបស់កុមាររួមទាំងគ្រូបន្ទុកថ្នាក់របស់គាត់ ឬប្រសិនបើគ្មានគ្រូបង្រៀន គ្រូអប់រំទៀងទាត់ដែលមានគុណវុឌ្ឍិក្នុងការបង្រៀនគាត់ និងយ៉ាងតិចមនុស្សម្នាក់ដែលមានគុណវុឌ្ឍិវាយតម្លៃ និងធ្វើរោគវិនិច្ឆ័យលើកុមារ ដូចជាចិត្តវិទូប្រចាំសាលា ឬគ្រូព្យាបាលផ្នែកអំណាន។ សមាជិកក្រុមម្នាក់យ៉ាងតិចបំផុតត្រូវសង្កេតមើលលទ្ធផលសិក្សារបស់កុមារក្នុងថ្នាក់រៀនធម្មតាហើយប្រសិនបើកុមារស្ថិតក្នុងអាយុមុនចូលសាលាមត្តេយ្យ ការសង្កេតគួរតែប្រព្រឹត្តទៅក្នុងបរិយាកាសសមស្របសម្រាប់អាយុនោះ។ ការសង្កេតអាចត្រូវបានធ្វើឡើងមុនពេលស្នើសុំឲ្យកុមារ ទទួលការវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេស។ របាយការណ៍វាយតម្លៃជាលាយ លក្ខណ៍អក្សររបស់ក្រុមត្រូវបញ្ចូលមូលដ្ឋានសម្រាប់ការសម្រេចចិត្តថាតើមានពិការភាពក្នុងការសិក្សាណាមួយ និងទំនាក់ទំនងរបស់វាទៅនឹងដំណើរការសិក្សា និងអាកប្បកិរិយាដែលគេសង្កេតឃើញរបស់កុមារដែរឬទេ។ [34 C.F.R. Secs. 300.307-311.] ចំពោះព័ត៌មានណាមួយអំពីការកំណត់កូនរបស់អ្នកទៅតាមប្រភេទនៃពិការភាពក្នុងការរៀនសូត្រណាមួយ សូមមើលជំពូក 3 ព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេស។
(2.15) តើតេស្តទូទៅណាខ្លះដែលត្រូវបានប្រើក្នុងការវាយតម្លៃអំពីកុមារដែលសង្ស័យថាមានពិការភាពក្នុងការរៀនសូត្រ?
ច្បាប់តម្រូវឱ្យនិស្សិតត្រូវផ្តល់ការធ្វើតេស្តដែលរៀបចំឡើងដើម្បីវាស់វែងសមត្ថភាពឬបញ្ញារបស់បុគ្គលម្នាក់ៗ និងតេស្តដែលវាស់វែងលទ្ធផលសិក្សាក្នុងផ្នែកដូចជាអំណាន គណិតវិទ្យា និងសំណេរ។ តេស្តដែលគេប្រើច្រើនបំផុតដើម្បីវាស់វែងបញ្ញាគឺតេស្តវាស់វែងបញ្ញារបស់កុមារ (Wechsler Intelligence Scale for Children)។ ពេលខ្លះ គេប្រើតេស្តវាស់វែងបញ្ញារបស់កុមារថ្នាក់មតេយ្យ និងបឋមសិក្សា the Wechsler Pre-School and Primary Scale of Intelligence-Revised (WPPSI-R) ឬតេស្តវាស់វែងបញ្ញា Stanford-Binet Intelligence Test។
តេស្តដែលគេប្រើច្រើនបំផុតដើម្បីវាស់វែងលទ្ធផលសិក្សារបស់កុមារគឺតេស្ត the Wide Range Achievement Test (WRAT) តេស្ត the Peabody Individual Achievement Test (PIAT) និងតេស្ត the Woodcock-Johnson Psycho Educational Battery-Revised (WJPEB-R)។ ទាំងអស់នេះគឺជាតេស្តខ្លីៗដែលត្រូវបង្កើតឡើងដើម្បីប្រាប់អ្នកអំពីកម្រិតដែលសិស្សកំពុងធ្វើលើផ្នែកអំណាន
សំណេរ អក្ខរាវិរុទ្ធ និងគណិតវិទ្យា។
ចាប់តាំងពីករណីរវាងកុមារ Larry P. និង Riles (សូមមើលសំណួរទី 45 ខាងក្រោម) ហាមឃាត់មណ្ឌលសិក្សាធិការមិនឲ្យប្រើតេស្តវាស់វែងបញ្ញាដើម្បីវាយតម្លៃកូនសិស្សអាមេរិកដើមកំណើតអាហ្រ្វិក មណ្ឌលសិក្សាធិការកាន់តែច្រើន
ឡើងៗ កំពុងចាកឆ្ងាយពីការប្រើតេស្ត IQ ហើយកំពុងពឹងផ្អែកលើរង្វាស់នៃអាកប្បកិរិយាសម្របខ្លួន (measures of adaptive behavior)។ [Larry P. v. Riles, 793 F.2d 969 (9th Cir. 1984).] មណ្ឌលសិក្សាធិការអាចរៀបចំឧបករណ៍ស្តង់ដារ ដូចជា៖
តេស្តវាស់វែងពិការភាពផ្នែកបញ្ញា និងការអភិវឌ្ឍរបស់កុមារ (Adaptive Behavior Inventory for Children) (ABIC, Vineland-3);
តេស្តវាស់វែងសមត្ថភាពសម្របខ្លួនរបស់កុមារ (Adaptive Behavior Scales) (ABS, Vineland-3);
តេស្តវាស់វែងឯករាជ្យភាពរបស់កុមារ (Scales of Independent Behavior-Revised) (SIB-R);
តេស្តវាស់វែងសមត្ថភាពពុទ្ធិ (Woodcock-Johnson - IV) (WJ-IV) ឬ
តេស្តវាស់វែងសមត្ថភាពសម្របខ្លួនរបស់កុមារ (Vineland Adaptive Behavior Scales) (Vineland-3).
មណ្ឌលសិក្សាធិការក៏នឹងប្រើការសង្កេតគ្លីនិក និងបទសម្ភាសន៍ក្រៅផ្លូវការដើម្បីប្រមូលទិន្នន័យអំពីបំណិនជីវិតប្រចាំថ្ងៃ និងការបំពេញមុខងារនៅគេហដ្ឋាន និងសហគមន៍។
(2.16) តើមានឯកសារដែលខ្ញុំអាចនឹងមាន ដែលអាចជួយក្នុងដំណើរការវាយតម្លៃដែរឬទេ?
មាន។ របាយការណ៍ជំនាញនានាដែលអ្នកប្រហែលជាបានទទួលអំពីកូនរបស់អ្នកពីប្រភពផ្សេងៗទៀតដូចជាមជ្ឈមណ្ឌលប្រចាំតំបន់ ឬគ្រូពេទ្យ នឹងជួយដល់ដំណើរការវាយតម្លៃ។ ឧទាហរណ៍ សម្តី និងភាសា វិធីព្យាបាលកាយ និងអាជីព របាយការណ៍អំពីប្រព័ន្ធសរសៃប្រសាទ ឬភ្នែក ការសង្កេតរបស់គ្រូបច្ចុប្បន្ន (ពីសាលាមត្តេយ្យ ឬមណ្ឌលសិក្សាធិការផ្សេង) ការសង្កេតលើការសម្រាក ការលំហែកាយ ឬការបោះជំរំ និងរបាយការណ៍វេជ្ជសាស្រ្តពិសេសគឺមានប្រយោជន៍។ មណ្ឌលសិក្សាធិការជាទូទៅស្នើសុំឱ្យអ្នកចែកចាយរបាយការណ៍ជំនាញផ្សេងទៀតជាមួយពួកគេដើម្បីជួយក្នុងការកំណត់តម្រូវការរបស់កូនអ្នក។ តាមពិត ការវាយតម្លៃដោយឯករាជ្យណាមួយដែលបានផ្តល់ជូនមណ្ឌលសិក្សាធិការដោយមាតាបិតាត្រូវពិចារណាក្នុងការសម្រេចចិត្តណាមួយដែលទាក់ទងទៅនឹងកម្មវិធីនិងសេវាកម្មរបស់សិស្ស។ [34 C.F.R. Sec. 300.305(a)(1)(i); Cal. Ed. Code Sec. 56329(c).] ការដែលមណ្ឌលសិក្សាធិការមិនបានពិចារណាអំពីរបាយការណ៍វាយតម្លៃដោយឯករាជ្យអំពីកូនរបស់អ្នកក៏ជាការបដិសេធមិនផ្តល់ការអប់រំ សាធារណៈដោយឥតគិតថ្លៃ និងសមរម្យព្រោះវារារាំងការចូលរួមរបស់មាតាបិតាប្រកបដោយអត្ថន័យនៅក្នុងដំណើរការអភិវឌ្ឍកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [Student v. Los Angeles Unified School District (2015) 65 IDELR 246.]
(2.17) តើខ្ញុំអាចពន្យល់ដល់កូនខ្ញុំអំពីហេតុផលនៃការវាយតម្លៃដោយរបៀបណា?
អ្នកប្រហែលជាចង់ពន្យល់ថា អ្នក និងគ្រូរបស់កូនអ្នកជឿថា គាត់រៀនមិនច្រើនដូចអ្វីដែលគាត់អាចធ្វើបាន។ បន្ទាប់មក អ្នកអាចពន្យល់ទៅតាមបុគ្គលម្នាក់ៗ ដោយផ្តល់ឧទាហរណ៍ដ៏សាមញ្ញអំពីការលំបាករបស់គាត់។ អ្នកអាចលើកឡើងថា កុមារម្នាក់ៗមានលក្ខណៈពិសេសហើយមនុស្សគ្រប់គ្នារៀនតាមវិធីខុសៗគ្នា។ សិស្សខ្លះរៀនដោយការស្តាប់ ខ្លះរៀនដោយការមើល ហើយខ្លះរៀនដោយការប៉ះស្ទាប។ សូមពន្យល់គាត់ថា ការវាយតម្លៃនឹងបង្ហាញអំពីរបៀបដែលគាត់រៀនបានល្អបំផុត ដូច្នេះគ្រូរបស់គាត់អាចជួយគាត់ឱ្យរៀនបន្ថែម។
(2.18) តើខ្ញុំអាចបង្រៀនកូនខ្ញុំដើម្បីត្រៀម ការវាយតម្លៃយ៉ាងដូចម្តេច?
សូមពន្យល់ឱ្យខ្លី និងស្រួលយល់។ អ្នកអាចនិយាយដូចខាងក្រោមនេះ៖ (អ្នកនឹងធ្វើការជាមួយមនុស្សម្នាក់ដូចជាគ្រូម្នាក់ដែលនឹងឲ្យអ្នកមើលរូបភាព លេងល្បែងកំសាន្ត ធ្វើអំណាន និងគណិតវិទ្យាបន្តិចបន្តួច និងគូរប្លង់ និងរូបភាពខ្លះៗ។) នោះនឹងផ្តល់ឱ្យកូនរបស់អ្នកនូវគំនិតទូទៅអំពីអ្វីដែលត្រូវរំពឹង។
(2.19) តើនីតិវិធី និងស្តង់ដារសម្រាប់តេស្ត និងឧបករណ៍វាយតម្លៃមានអ្វីខ្លះ?
តេស្ត និងឧបករណ៍វាយតម្លៃត្រូវជ្រើសរើស និងធ្វើឡើង ដើម្បីកុំឲ្យមានការរើសអើងជាតិសាសន៍ វប្បធម៌ ឬភេទ ហើយត្រូវតែរៀបចំជាភាសាទីមួយរបស់សិស្ស ឬវិធីប្រាស្រ័យទាក់ទងផ្សេងទៀត។ តេស្តត្រូវមានរង្វាស់ត្រឹមត្រូវដើម្បីគោលបំណងដែលបានប្រើប្រាស់។ ម្យ៉ាងទៀត តេស្តត្រូវតែវាយតម្លៃលើផ្នែកនៃតម្រូវការអប់រំ និងមិនមែនគ្រាន់តែបង្កើតនូវរង្វាស់នៃបញ្ញាទូទៅ (IQ) នោះទេ។ គេមិនអាចប្រើនីតិវិធីតែមួយជាលក្ខណៈវិនិច្ឆ័យដើម្បីកំណត់កម្មវិធីអប់រំសមស្របសម្រាប់សិស្សនោះឡើយ។ នៅទីបំផុត សម្រាប់សិស្សដែលមានពិការភាពផ្នែកបំណិនឥន្ទ្រីយារម្មណ៍ ហត្ថកម្ម និងនិយាយស្តី ការធ្វើតេស្តត្រូវតែធានាថា លទ្ធផល ទាំងនេះឆ្លុះបញ្ចាំងយ៉ាងសុក្រិតអំពីកម្រិតសម្បទា និងលទ្ធផលសិក្សារបស់សិស្ស និងមិនមែនបំណិនដែលសិស្សមានពិការភាពនោះទេ ប្រសិនបើ បំណិនទាំងនោះមិនត្រូវបានវាស់វែងដោយការធ្វើតេស្តនោះ។ [20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.]
ច្បាប់របស់សហព័ន្ធចែងថា ការវាយតម្លៃត្រូវតែ “គ្រប់ជ្រុងជ្រោយដើម្បីកំណត់រាល់តម្រូវការអប់រំពិសេសរបស់កុមារ និងសេវាពាក់ព័ន្ធនានា ទោះជាមាន ឬគ្មានទំនាក់ទំនងទូទៅទៅនឹងប្រភេទនៃចំណាត់ថ្នាក់នៃពិការភាពរបស់កុមារនោះ”។ [34 C.F.R. Sec. 300.304(c)(6).]
មណ្ឌលសិក្សាធិការត្រូវប្រើឧបករណ៍តេស្តសំឡេងតាមបច្ចេកទេសដែលបង្ហាញអំពីឥទ្ធិពលដែលកត្តាពុទ្ធិ អាកប្បកិរិយា រាងកាយ និងការលូតលាស់មានទៅលើការបំពេញមុខងាររបស់កុមារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវប្រើប្រាស់
“ឧបករណ៍វាយតម្លៃ និងវិធីសាស្ត្រដែលផ្តល់នូវព័ត៌មានពាក់ព័ន្ធដែលជួយដោយផ្ទាល់ដល់ការកំណត់នូវតម្រូវការអប់រំរបស់កុមារ។” [34 C.F.R. Sec. 300.304 (c)(7).]
លើសពីនេះ មណ្ឌលសិក្សាធិការត្រូវប្រើឧបករណ៍វាយតម្លៃ និងវិធីសាស្ត្រនានាដើម្បីប្រមូលព័ត៌មានអំពីមុខងារ និងការលូតលាស់ដែលពាក់ព័ន្ធអំពីកុមារ រួមមានព័ត៌មានដែលមាតាបិតាផ្តល់ឲ្យ។ ការវាយតម្លៃត្រូវតែប្រមូលព័ត៌មានទាក់ទងនឹងការធ្វើឱ្យកុមារអាចចូលរួម និងរីកចម្រើនក្នុងកម្មវិធីសិក្សាទូទៅ ឬសម្រាប់កុមារថ្នាក់មត្តេយ្យចូលរួមក្នុងសកម្មភាពសមស្រប។[34 C.F.R. Sec. 300.304(b)(1).]
(2.20) តើនរណាជាអ្នកដែលធ្វើការវាយតម្លៃ?
បុគ្គលិកដែលទទួលការបណ្តុះបណ្តាលត្រូវរៀបចំធ្វើតេស្តនីមួយៗនៅក្នុងការវាយតម្លៃដោយអនុលោមតាមការណែនាំរបស់អ្នកសរសេរតេស្ត។ [34 C.F.R. Sec. 300.304(c)(1)(iv)&(v).] ច្បាប់នេះតម្រូវឱ្យអ្នកដែលមានចំណេះដឹងអំពីពិការភាពដែលគេវាយតម្លៃ និងអ្នកដែលមានសមត្ថភាពអនុវត្តការវាយតម្លៃ។ [Cal. Ed. Code Sec. 56320(g).] លើសពីនេះទៀត អ្នកទាំងនេះត្រូវមានជំនាញនិយាយ និងជំនាញសរសេរជាភាសាទីមួយរបស់សិស្ស ឬក៏វិធីប្រាស្រ័យទាក់ទងផ្សេងទៀត និងត្រូវមានចំណេះដឹង និងការយល់អំពីប្រវត្តិវប្បធម៌ និងជាតិសាសន៍របស់សិស្ស។ ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យមានអ្នកបកប្រែភាសា ក្នុងករណីចាំបាច់។ [5 C.C.R. Sec. 3023.]
ចិត្តវិទូប្រចាំសាលាដែលគេទទួលស្គាល់ត្រូវបានបណ្តុះបណ្តាល និងរៀបចំវាយតម្លៃអំពីកត្តាវប្បធម៌ និងជាតិសាសន៍ដែលសមស្របទៅនឹងសិស្សដែលត្រូវបានវាយតម្លៃ ត្រូវតែធ្វើការវាយតម្លៃផ្នែកចិត្តសាស្ត្រ។ [Cal. Ed. Code Sec. 56324(a).] ការវាយតម្លៃអំពីសុខភាពត្រូវតែធ្វើឡើងដោយគិលានុបដ្ឋាយិកា ឬគ្រូពេទ្យប្រចាំសាលាដែលទទួលបានការបណ្តុះបណ្តាល និងត្រៀមលក្ខណៈដើម្បីវាយតម្លៃអំពីកត្តាវប្បធម៌ និងជាតិសាសន៍ដែលសមស្របទៅនឹងសិស្សដែលគេវាយតម្លៃ។ [Cal. Ed. Code Sec. 56324(b).] ចិត្តវិទូប្រចាំសាលាដែលគេទទួលស្គាល់ត្រូវធ្វើតេស្តវាស់វែងបញ្ញា និងអារម្មណ៍របស់សិស្ស។ [Cal. Ed. Code Sec. 56320(b)(3).]
(2.21) តើការវាយតម្លៃនេះចាំបាច់ត្រូវធ្វើឡើងជាភាសាទីមួយរបស់កុមារឬទេ?
បាទ/ចាស។ នេះគឺជាលក្ខខណ្ឌតម្រូវនៃច្បាប់របស់រដ្ឋ និងសហព័ន្ធ លើកលែងតែក្នុងករណីមិនអាចអនុវត្តបាន និងត្រូវបានចែងយ៉ាងដូច្នេះក្នុងផែនការវាយតម្លៃ។ ប្រសិនបើអ្នកវាយតម្លៃមិនចេះនិយាយពីរភាសាទេ មណ្ឌលសិក្សាធិការគួរផ្តល់ជូនអ្នកបកប្រែម្នាក់។ ម្យ៉ាងទៀត ច្បាប់របស់សហព័ន្ធ និងច្បាប់របស់រដ្ឋតម្រូវឲ្យមានការជ្រើសរើសឧបករណ៍តេស្ត និងវាយតម្លៃ ដើម្បីកុំឲ្យមានការរើសអើងពូជសាសន៍ វប្បធម៌ និងភេទ។ [20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304(c)(1)(i); Cal. Ed. Code Sec. 56320(a), (b).]
(2.22) តើមានមណ្ឌលអប់រំសាធារណៈនៅក្រៅមណ្ឌលសិក្សាធិការដែលអាចវាយតម្លៃកូនខ្ញុំឬទេ?
មាន។ សិស្សអាចត្រូវបានស្នើសុំឲ្យមានការវាយតម្លៃ និងអនុសាសន៍បន្តនៅសាលារដ្ឋកាលីហ្វ័រញ៉ាសម្រាប់មនុស្សថ្លង់ ឬពិការភ្នែក ឬក៏សាលាសម្រាប់កុមារពិការខាងប្រព័ន្ធប្រសាទ។ [Cal. Ed. Code Sec. 56326; 5 C.C.R. Sec. 3025.]
California Children’s Services (CCS) មានទំនួលខុសត្រូវក្នុងការធ្វើការវាយតម្លៃទាក់ទងនឹងការព្យាបាលរាងកាយ។ មណ្ឌលសុខភាពផ្លូវចិត្តប្រចាំស្រុកលែងទទួលខុសត្រូវចំពោះការវាយតម្លៃអំពីសុខភាពផ្លូវចិត្តទៀតហើយ។ ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារសុខភាពផ្លូវចិត្តប្រចាំស្រុករបស់អ្នកអាចបន្តដើរតួនាទីក្នុងការផ្តល់ឱ្យកូនរបស់អ្នកនូវកម្មវិធីអប់រំពិសេសសមស្របមួយដោយផ្តល់ការវាយតម្លៃ និងសេវាកម្មតាមរយៈកិច្ចព្រមព្រៀងអន្តរទីភ្នាក់ងារ ឬក៏កិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការរបស់អ្នក។ សូមមើលជំពូក 9 ព័ត៌មានអំពីការទទួលខុសត្រូវរបស់អន្តរទីភ្នាក់ងារចំពោះសេវាកម្មពាក់ព័ន្ធ (AB 3632/ជំពូក 26.5)។
(2.23) តើការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់កូនខ្ញុំគួរធ្វើលម្អិតកម្រិតណា?
ការវាយតម្លៃជាលាយលក្ខណ៍អក្សរគួរផ្តល់ជូនអ្នកនូវព័ត៌មានច្បាស់លាស់អំពីការបំពេញមុខងាររបស់កូនអ្នកនៅគ្រប់ផ្នែកដែលត្រូវតេស្តទាំងអស់។ ក្រមអប់រំរបស់រដ្ឋកាលីហ្វ័រញ៉ាផ្នែក 56327 តម្រូវឱ្យដាក់បញ្ចូលនូវចំណុចដូចខាងក្រោម ប៉ុន្តែអាចមានច្រើនជាងនេះ នៅក្នុងរបាយការណ៍៖
- ថាតើសិស្សត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធឬទេ។
- មូលដ្ឋានក្នុងការធ្វើការប្តេជ្ញាចិត្ត។
- អាកប្បកិរិយាពាក់ព័ន្ធដែលបានកត់សម្គាល់ក្នុងពេលសង្កេតសិស្ស នៅក្នុងបរិយាកាសសមរម្យ។
- ទំនាក់ទំនងនៃអាកប្បកិរិយានោះទៅនឹងការសិក្សា និងមុខងារក្នុង សង្គមរបស់សិស្ស។
- សុខភាព និងការអភិវឌ្ឍដែលទាក់ទងនឹងការអប់រំរបកគំហើញផ្នែក វេជ្ជសាស្ត្រ ប្រសិនបើមាន
- ចំពោះសិស្សដែលមានពិការភាពក្នុងការរៀនសូត្រមិនថាមានភាពខុស គ្នារវាងលទ្ធផលសិក្សា និងសមត្ថភាពដែលមិនអាចកែតម្រូវដោយគ្មាន ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។
- ការកំណត់ទាក់ទងនឹងឥទ្ធិពលនៃគុណវិបត្តិបរិស្ថាន វប្បធម៌ ឬសេដ្ឋកិច្ច នៅពេលសមរម្យ និង
- តម្រូវការសេវាកម្ម ឯកសារ និងឧបករណ៍ឯកទេសសម្រាប់សិស្ស
ដែលមានពិការភាពស្រាលដោយឧបទ្ទេវហេតុ។ លើសពីនេះទៀត គួរបញ្ចូលព័ត៌មានលម្អិតជាក់លាក់អំពីផ្នែកនៃឱនភាព (ភាពខ្សោយ ឬភាពយឺតយ៉ាវ) និងភាពខ្លាំងដែលគេអាចប្រើដើម្បីជួយកុមារដោះស្រាយភាពខ្សោយទាំងនោះ។ ក្នុងនាមជាមាតាបិតា អ្នកគួរស្វែងយល់ថាតើវិធីសាស្ត្រក្នុងការរៀន និងភាពខ្សោយ និងភាពខ្លាំងនៃការសិក្សារបស់កូនមានឥទ្ធិពលលើសមត្ថភាពសិក្សារបស់កូនអ្នកយ៉ាងដូចម្តេច។ ប្រសិនបើរឿងនេះមិនច្បាស់ចំពោះអ្នក សុំឱ្យបុគ្គលិកសាលាពន្យល់អ្នក។ សូមកុំស្ទាក់ស្ទើរក្នុងការស្នើសុំឱ្យពួកគេពន្យល់អំពីពាក្យបច្ចេកទេសជាភាសាដែលងាយយល់។ ការវាយតម្លៃត្រូវកំណត់ទាំងសិទ្ធិទទួលបានការអប់រំពិសេស និងខ្លឹមសារដែលបានស្នើឡើងនៅក្នុងកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) របស់កូនអ្នក និងព័ត៌មានពាក់ព័ន្ធ ដើម្បីធ្វើឱ្យគាត់ចូលរួម និងរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ ឬក៏សម្រាប់សិស្សថ្នាក់មត្តេយ្យ សកម្មភាពដែលសមស្រប។ [20 U.S.C. Sec. 1414(b)(2); 34 C.F.R. Sec. 300.304(b)(1)(ii).]
(2.24) តើខ្ញុំមានសិទ្ធិក្នុងការពិនិត្យ និង/ឬទទួលបានសំណៅឯកសារ ចម្លងនៃរបាយការណ៍អប់រំរបស់កូនខ្ញុំដែរឬទេ?
ច្បាប់សហព័ន្ធតម្រូវឲ្យមណ្ឌលសិក្សាធិការគោរពតាមសំណើរបស់មាតាបិតាក្នុងការត្រួតពិនិត្យ និងសើរើឡើងវិញនូវរបាយការណ៍អប់រំ ដោយគ្មានការពន្យារពេលមិនចាំបាច់ណាមួយ និងទោះក្នុងករណីណាក៏ដោយ ក្នុងរយៈពេលលើសពី 45 ថ្ងៃបន្ទាប់ពីសំណើនោះត្រូវបានធ្វើឡើង។ [34 C.F.R. Sec. 300.613.] ប៉ុន្តែ ច្បាប់រដ្ឋផ្តល់សិទ្ធិដល់ឪពុកម្តាយក្នុងការពិនិត្យតាមដាន និងទទួលបានសំណៅឯកសារចម្លងនៃរបាយការណ៍សាលាទាំងអស់ក្នុងរយៈពេល 5 ថ្ងៃធ្វើការ ចាប់ពី កាលបរិច្ឆេទនៃសំណើជាពាក្យសម្តី ឬជាលាយលក្ខណ៍អក្សរ។ [Cal. Ed. Code Sec. 56504.]
មណ្ឌលសិក្សាធិការអាចគិតប្រាក់មិនលើសពីតម្លៃជាក់ស្តែងនៃការសរសេរ របាយការណ៍សាឡើងវិញឡើយ។ ប្រសិនបើការគិតប្រាក់នេះ មានប្រសិទ្ធភាពរារាំងឪពុកម្តាយពីការទទួលបានឯកសារចម្លងនានា ដូច្នេះឯកសារទាំងនោះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ [34 C.F.R. Sec. 300.617; Cal. Ed. Code Sec. 56504.]
(2.25) តើខ្ញុំអាចទទួលបានរបាយការណ៍វាយតម្លៃជាលាយលក្ខណ៍អក្សរមុនពេលប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ដែរឬទេ?
បាទ/ចាស។ អ្នកអាចទទួលបានច្បាប់ចម្លង។ ច្បាប់សហព័ន្ធតម្រូវឲ្យមណ្ឌលសិក្សាធិការផ្តល់ជូននូវរបាយការណ៍វាយតម្លៃថតចម្លងដោយមិនគិតថ្លៃនៅពេលបញ្ចប់ការវាយតម្លៃ និងមុនពេលប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [20 U.S.C. Sec. 1414(b)(4); 34 C.F.R. Secs. 300.306(a)(2) & 300.613(a).] អ្នកគួរស្នើជាលាយលក្ខណ៍អក្សរថា រាល់ការវាយតម្លៃទាំងអស់ត្រូវបានផ្ញើជូនអ្នកក្នុងពេលសមស្របមុនពេលប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ នៅក្នុងច្បាប់សហព័ន្ធ ឬច្បាប់របស់រដ្ឋ មិនមានពេលវេលាជាក់លាក់ណាមួយដែលប្រាប់មណ្ឌលសិក្សាធិការថាតើសាលាត្រូវផ្តល់ច្បាប់ចម្លងនៃការវាយតម្លៃនិងរបាយការណ៍អប់រំផ្សេងទៀតជូនមាតាបិតាប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)ឡើយ។
នៅពេលដែលអ្នកស្នើសុំវាយតម្លៃមុនពេលប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) សូមប្រាប់មណ្ឌលសិក្សាធិការថា អ្នកនឹងយល់ព្រមកំណត់ពេលកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ឡើងវិញ ប្រសិនបើរបាយការណ៍មិនត្រូវបានបំពេញក្នុងពេលគ្រប់គ្រាន់មុនពេលប្រជុំ ដើម្បីឱ្យអ្នកបានពិនិត្យឡើងវិញ។ ប្រសិនបើមណ្ឌលសិក្សាធិការនឹងមិនគោរពតាមសំណើរបស់អ្នកទេ នោះអំណះអំណាងល្អបំផុតគឺការមិនបានផ្តល់ការវាយតម្លៃជាមុនធ្វើឱ្យអ្នកបាត់បង់សិទ្ធិរបស់អ្នកក្នុងការចូលរួមដែលមានអត្ថន័យនៅក្នុងអង្គប្រជុំ និងផ្តល់ការយល់ព្រមដល់កម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [34 C.F.R. Sec. 300.322; Cal. Ed. Code Sec. 56346.]
(2.26) តើតេស្តផ្លូវការតាមស្តង់ដារគឺជាប្រភេទទិន្នន័យវាយតម្លៃតែមួយដែលក្រុមការងារនៃកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) អាចពិនិត្យឡើងវិញមែនដែរឬទេ?
ទេ។ ជាផ្នែកមួយនៃការវាយតម្លៃដំបូង ឬការវាយតម្លៃឡើងវិញ ច្បាប់សហព័ន្ធតម្រូវឱ្យពិនិត្យឡើងវិញនូវទិន្នន័យដែលមានស្រាប់អំពីកុមារ។ ទិន្នន័យនេះរួមមានការវាយតម្លៃ និងព័ត៌មានដែលផ្តល់ដោយមាតាបិតា ការវាយតម្លៃ និងការសង្កេតក្នុងថ្នាក់បច្ចុប្បន្ន និងការសង្កេតរបស់គ្រូ និងអ្នកផ្តល់សេវាដែលពាក់ព័ន្ធ។ [20. U.S.C. Sec. 1414(c); 34 C.F.R. Sec. 300.305(a)(1).]
លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវទាញយកព័ត៌មានពីប្រភពនានា។ ទាំងនេះរួមមានតេស្តអំពីសម្បទា តេស្តអំពីលទ្ធផលសិក្សា ធាតុចូលពីមាតាបិតា អនុសាសន៍របស់គ្រូ និងព័ត៌មានអំពីស្ថានភាពរាងកាយរបស់សិស្ស ប្រវត្តិសង្គមឬវប្បធម៌ និងអាកប្បកិរិយាសម្របខ្លួន។ [34 C.F.R. Sec. 300.306(c)(1).] អ្នកអាចទទួលបានច្បាប់ចម្លងនៃទិន្នន័យវាយតម្លៃ ឬពិធីសារដែលជាមូលដ្ឋាននៃ របាយការណ៍វាយតម្លៃរបស់កូនអ្នក។ ការមិនបានចែករំលែកជាមួយមាតាបិតានូវទិន្នន័យវាយតម្លៃដែលរបាយការណ៍វាយតម្លៃមានមូលដ្ឋាន អាចជាការបដិសេធនៃ FAPE ប្រសិនបើវារារាំងដល់ការចូលរួមរបស់មាតាបិតានៅក្នុង ដំណើរការកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [M.M. v. Lafayette School District (9th Cir. 2014) 767 F.3d 842; 64 IDELR 31.]
(2.27) ប្រសិនបើខ្ញុំមិនឯកភាពទទួលយកការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការបង់ប្រាក់ដើម្បីទទួលបានការវាយតម្លៃឯករាជ្យដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកមិនឯកភាពទទួលយកការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ អ្នកត្រូវសុំឲ្យមណ្ឌលសិក្សាធិការបង់ប្រាក់ដើម្បីទទួលបានការវាយតម្លៃឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE)។ [Cal. Ed. Code Sec. 56329(b).] អ្នកគួរធ្វើសំណើជាលាយលក្ខណ៍អក្សរទៅអ្នកជំនាញកម្មវិធីរបស់កូនអ្នក រួចហើយផ្ញើសំណើថតចម្លងមួយច្បាប់ជូននាយកមណ្ឌលសិក្សាធិការអប់រំពិសេស។ អ្នកចាំបាច់ត្រូវលើកឡើងនូវសំណើរបស់អ្នកថា អ្នកមិនឯកភាពជាមួយនឹងការវាយតម្លៃដែលមណ្ឌលសិក្សាធិការធ្វើឡើង។
នៅពេលមណ្ឌលសិក្សាធិការទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នកដើម្បីទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) មណ្ឌលសិក្សាធិការមានជម្រើសពីរយ៉ាង៖ គិតថ្លៃ ឬមិនគិតថ្លៃ មានន័យថា មណ្ឌលសិក្សាធិការត្រូវបង់ប្រាក់ដើម្បីទទួលបានការវាយតម្លៃឯករាជ្យ (គិតថ្លៃ) ឬក៏ដាក់ពាក្យស្នើសុំតាមនីតិវិធី (មិនគិតថ្លៃ) ដោយអះអាងថាការវាយតម្លៃរបស់ មណ្ឌលសិក្សាធិការគឺ ”មានលក្ខណៈត្រឹមត្រូវ”។ ប្រសិនបើមណ្ឌលសិក្សាធិការសម្រេចចិត្តទៅសវនាការ ហើយមន្ត្រីសវនាការកំណត់ថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការគឺមានលក្ខណៈត្រឹមត្រូវ អ្នកមានសិទ្ធិទទួលបានការវាយតម្លៃឯករាជ្យ ប៉ុន្តែការចំណាយមិនមែនជាបន្ទុករបស់រដ្ឋឡើយ។ [34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b).] មណ្ឌលសិក្សាធិការអាចស្នើសុំឱ្យអ្នកកំណត់នូវចំណុចដែលអ្នកមិនឯកភាពជាមួយនឹងការវាយតម្លៃរបស់ សាលា។ អ្នកមិនបាច់ពន្យល់មណ្ឌលសិក្សាធិការនោះទេ ហើយរាល់សំណើរសុំ ព័ត៌មានពីមណ្ឌលសិក្សាធិការមិនអាចត្រូវបានប្រើដើម្បីពន្យារការឆ្លើយតបរបស់មណ្ឌលសិក្សាធិការទៅនឹងសំណើសុំការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) របស់អ្នកឡើយ។ [34 C.F.R. Sec. 300.502(b)(4).] មណ្ឌលសិក្សាធិការត្រូវតែផ្តល់ជូនអ្នកនូវព័ត៌មានអំពីកន្លែងដែលអាចទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) និងលក្ខណៈវិនិច្ឆ័យមូលដ្ឋានរបស់ទីភ្នាក់ងារដើម្បីទទួលបានការវាយតម្លៃដោយ ឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE)។ [34 C.F.R. Sec. 300.502 (a)(2).]
តាមច្បាប់សហព័ន្ធ មណ្ឌលសិក្សាធិការត្រូវឆ្លើយតបចំពោះសំណើរបស់អ្នកដើម្បីទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) “ដោយគ្មានការពន្យារពេលមិនចាំបាច់”។ [34 C.F.R. Sec. 300.502(b)(2).] ប្រសិនបើមណ្ឌលសិក្សាធិការមិនបានឆ្លើយតបដោយបង់ថ្លៃនៃការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ឬដាក់ពាក្យស្នើសុំតាមនីតិវិធីនោះទេ សាលាមិនបានអនុវត្តតាមច្បាប់។ ការពន្យារពេលរយៈពេលបីខែដោយមណ្ឌលសិក្សាធិការ ក្នុងការផ្តល់នូវការវាយតម្លៃដោយឯករាជ្យ ដោយរាល់ការចំណាយគឺជាបន្ទុករបស់រដ្ឋទោះបីជាមានការប្រឹងប្រែងល្អ និងការចរចារជាបន្តបន្ទាប់ ជាមួយនឹងអ្នកវាយតម្លៃដែលបានស្នើឡើង បានរំលោភលើលក្ខខណ្ឌតម្រូវនៃច្បាប់សហព័ន្ធ “ដោយគ្មានការពន្យារពេលមិនចាំបាច់”។ [Student v. Dixon United Sch. Dist. (2014) 114 LRP 29153.]
លើសពីនេះ មណ្ឌលសិក្សាធិការត្រូវវាយតម្លៃសិស្សនៅគ្រប់ផ្នែកទាំងអស់ដែលទាក់ទងនឹងពិការភាពដែលសង្ស័យ របស់កុមារនោះ ហើយការវាយតម្លៃត្រូវតែមានលក្ខណៈ គ្រប់ជ្រុងជ្រោយដើម្បីកំណត់រកតម្រូវការការអប់រំពិសេសរបស់កុមារ និងតម្រូវការសេវាដែលពាក់ព័ន្ធ ទោះបីមានឬគ្មាន “ទំនាក់ទំនងជាទូទៅ”ជាមួយនឹងប្រភេទនៃពិការភាពរបស់កុមារនោះក្តី។ [34 C.F.R. Sec. 300.304(c) (6); Cal Ed. Code Sec. 56320(f).]
ប្រសិនបើមណ្ឌលសិក្សាធិការបានធ្វើការវាយតម្លៃបឋម ឬក៏ការវាយតម្លៃឡើងវិញ ប៉ុន្តែមិនបានកំណត់ឱ្យបានពេញលេញនូវគ្រប់ផ្នែកដែលត្រូវវាយតម្លៃ នោះមាតាបិតាមានសិទ្ធិស្នើសុំការវាយតម្លៃ ដោយរាល់ការចំណាយគឺជាបន្ទុករបស់រដ្ឋប្រសិនបើមាតាបិតាមិនយល់ស្របនឹងការវាយតម្លៃនេះ។ ប្រសិនបើមណ្ឌលសិក្សាធិការបានធ្វើការវាយតម្លៃរបស់ខ្លួនហើយមាតាបិតាស្នើសុំការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) អំពីតម្រូវការដែលមិនមានបញ្ចូលក្នុងការវាយតម្លៃរបស់សាលា នោះមណ្ឌលសិក្សាធិការត្រូវដាក់ពាក្យសុំការវាយតម្លៃតាមនីតិវិធី ឬផ្តល់ថវិកាដល់ការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE)។ មណ្ឌលសិក្សាធិការមិនមានជម្រើសធ្វើការវាយតម្លៃដោយខ្លួនឯងជាមុន ឬជំនួសឲ្យការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE)។ [Letter to Carroll (2016) Office of Special Education Programs (OSEP) 68 IDELR 279.]
អ្នកអាចដាក់ពាក្យបណ្តឹងអំពីអនុលោមភាពដើម្បីស្នើសុំក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឱ្យកំណត់ថាតើមណ្ឌលសិក្សាធិការគួរតែផ្តល់ថវិការដល់ IEE ដោយសារតែការពន្យារពេលដែលមិនចាំបាច់ក្នុងការឆ្លើយតបទៅនឹងសំណូមពររបស់មាតាបិតា ឬការមិនបានវាយតម្លៃលើគ្រប់ផ្នែកដែលទាក់ទងនឹងពិការភាពរបស់កូនអ្នក។ មើលជំពូក 6 ព័ត៌មានអំពីដំណើរការតាមនីតិវិធី/នីតិវិធីអនុវត្តតាមច្បាប់។
(2.28) តើមណ្ឌលសិក្សាធិការអាចកម្រិតថ្លៃនៃការវាយតម្លៃឯករាជ្យ និងកម្រិតមន្ត្រីវាយតម្លៃជូនអ្នកដែលខ្លួនជ្រើសរើសបានដែរឬទេ?
ច្បាប់សហព័ន្ធ ឬច្បាប់របស់រដ្ឋ ឬបទប្បញ្ញត្តិរបស់សាលាមិនបានកំណត់ថ្លៃការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ឡើយ។ ទោះយ៉ាងណាក៏ដោយ ក្រសួងអប់រំសហរដ្ឋអាមេរិកបានប្រកាន់ជំហរថា មណ្ឌលសិក្សាធិការអាចកំណត់លក្ខណៈវិនិច្ឆ័យអំពីតម្លៃ (បារ៉ែមតម្លៃ) ជូនការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ដរាបណាបារ៉ែមតម្លៃមិនរារាំងមាតាបិតាពីការទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ។ ជាលទ្ធផល មណ្ឌលសិក្សាធិការអាចកំណត់បារ៉ែមតម្លៃសមស្រប ដែលឆ្លុះបញ្ចាំងអំពីអត្រាតម្លៃទូទៅធម្មតានៅក្នុងសហគមន៍របស់ពួកគេចំពោះផ្នែកនៃជំនាញនីមួយៗ។ មណ្ឌលសិក្សាធិការក៏ត្រូវផ្តល់ជូនមាតាបិតានូវឱកាសក្នុងការបង្ហាញថា បារ៉ែមតម្លៃមិនគួរអនុវត្តដោយសារតែកត្តាពិសេសនៅក្នុងករណីកូនៗរបស់គេទេ។ [មើល Comments on IDEA regulations at 71 Fed. Reg. 46689.]
មណ្ឌលសិក្សាធិការត្រូវបានអនុញ្ញាតឱ្យមានលក្ខណៈវិនិច្ឆ័យអំពីទីភ្នាក់ងារដែលធ្វើការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ដូចជាទីតាំងនៃការវាយតម្លៃ និងគុណវុឌ្ឍិរបស់មន្ត្រីវាយតម្លៃឯករាជ្យ។ លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ត្រូវដូចគ្នានឹងលក្ខណៈវិនិច្ឆ័យដែលមណ្ឌលសិក្សាធិការប្រើក្នុងការវាយតម្លៃរបស់ខ្លួនហើយត្រូវស្របនឹងសិទ្ធិរបស់មាតាបិតាក្នុងការទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ។ [34 C.F.R. Sec. 300.502 (e)(1).]
មណ្ឌលសិក្សាធិការមិនអាចដាក់លក្ខខណ្ឌផ្សេងទៀត ឬពេលវេលាដែលទាក់ទងទៅនឹងការទទួលបាន IEE ដូចជាមន្ត្រីវាយតម្លៃដែលមានគុណវុឌ្ឍិដែលអ្នកបានជួល។ [34 C.F.R. Sec. 300.502(e).] គ្មានច្បាប់ណាមួយដែលតម្រូវឲ្យមាតាបិតា ជ្រើសរើសមន្ត្រី វាយតម្លៃឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ពីបញ្ជីដែលត្រូវបានអនុម័តទុកមុនដោយមណ្ឌលសិក្សាធិការឡើយ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការមានភារកិច្ចជូនដំណឹងដល់មាតាបិតាសិស្សអំពីកន្លែងដែលពួកគេអាចទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE)។ [ក្រមនៃបទប្បញ្ញត្តិសហព័ន្ធ (CFR) 34 ផ្នែក 300.502(a)(2).] អ្នកត្រូវប្រាកដថា មន្ត្រីវាយតម្លៃមិនមែនជាបុគ្គលិករបស់សាលា និងត្រូវប្រាកដថាគាត់មានគុណវុឌ្ឍិចាំបាច់ក្នុងការវាយតម្លៃ។ [ក្រមនៃបទប្បញ្ញត្តិ សហព័ន្ធ (CFR) 34 ផ្នែក 300.502(a)(3)(i).]
ក្នុងករណីខ្លះ មណ្ឌលសិក្សាធិការអាចផ្តល់ជូននូវការវាយតម្លៃដែលធ្វើឡើងដោយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យរដ្ឋកាលីហ្វ័រញ៉ា (CDC) ដែលជាផ្នែកមួយនៃក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ មជ្ឈមណ្ឌលរោគវិនិច្ឆ័យត្រូវបានរៀបចំឡើងដើម្បីជួយដល់មណ្ឌលសិក្សាធិការដែលគ្មានជំនាញក្នុងការធ្វើការវាយតម្លៃណាមួយ។ ខណៈដែលអ្នកចង់ពិចារណាអំពីការវាយតម្លៃដែលធ្វើឡើងដោយមជ្ឈមណ្ឌលរោគវិនិច្ឆ័យមានហេតុផលពីរយ៉ាងដែលអ្នកមិនចង់ទទួលយកជម្រើសនេះ៖
- ដោយសារបញ្ជីរង់ចាំ មជ្ឈមណ្ឌលរោគវិនិច្ឆ័យអាចចំណាយពេលរហូតដល់ប្រាំមួយខែដើម្បីបញ្ចប់ការវាយតម្លៃ និង
- ដោយសារមជ្ឈមណ្ឌលរោគវិនិច្ឆ័យគឺជាទីភ្នាក់ងារសាធារណៈដែលមានទំនាក់ទំនងជាបន្តបន្ទាប់ជាមួយនឹងមណ្ឌលសិក្សាធិការរបស់អ្នក ការវាយតម្លៃរបស់មជ្ឈមណ្ឌល មានកម្រិតត្រឹមតែអនុសាសន៍របស់ខ្លួន។
(2.29) ប្រសិនបើខ្ញុំមិនយល់ស្របនឹងការវាយតម្លៃដែលអនុវត្តដោយមណ្ឌលសិក្សាធិការ តើខ្ញុំអាចទទួលបានការវាយតម្លៃដោយឯករាជ្យ ដែលរាល់ការចំណាយគឺជាបន្ទុករបស់ខ្ញុំពីមន្ត្រីដែលមានគុណវុឌ្ឍិ ប៉ុន្តែមិនមែនជាបុគ្គលិករបស់សាលាដែរឬទេ?
បាទ/ចាស។ ជានិច្ចកាល អ្នកអាចទទួលបានការវាយតម្លៃដោយឯករាជ្យ (IEE) ដែលរាល់ការចំណាយគឺជាបន្ទុករបស់ខ្លួនឯង ហើយមណ្ឌលសិក្សាធិការត្រូវពិចារណាអំពីលទ្ធផលវាយតម្លៃដោយឯករាជ្យនេះ ក្នុងការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការផ្ដល់ជូននូវការអប់រំសមស្របរបស់រដ្ឋដោយឥតគិតថ្លៃដល់កូនរបស់អ្នក។ លទ្ធផលនេះ ក៏អាចនឹងយកទៅបង្ហាញជាភ័ស្តុតាងនៅក្នុងសវនាការតាមនីតិវិធីបានផងដែរ។ [34 C.F.R. Sec. 300.502(c); Cal. Ed. Code Sec. 56329(c).]
នៅពេលដែលអ្នកទទួលបានការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ហើយពេញចិត្តចំពោះការវាយតម្លៃនោះ សូមផ្តល់ឯកសារមួយច្បាប់ជូនមណ្ឌលសិក្សាធិការមុនពេលប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ ហើយជូនដំណឹងដល់មណ្ឌលសិក្សាធិការជាលាយលក្ខណ៍អក្សរអំពីសេវា ឬការកំណត់កម្រិតសិក្សាដែលបានណែនាំអំពីការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE) ដែលអ្នកកំពុងស្នើសុំជូនកូនរបស់អ្នក។ នេះនឹងអនុញ្ញាតឱ្យមណ្ឌលសិក្សាធិការផ្តល់ជូនអ្នកនូវ “សេចក្តីជូនដំណឹងជា លាយលក្ខណ៍អក្សរជាមុន” ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនផ្តល់សេវាកម្ម ឬកំណត់កម្រិតសិក្សាដែលបានណែនាំនៅក្នុងការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (IEE)។ មើលជំពូក 4 ព័ត៌មានអំពីកិច្ចដំណើរការកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ។
ដូចគ្នានេះដែរ ត្រូវប្រាកដថា អ្នកប្រាប់មណ្ឌលសិក្សាធិការឲ្យដឹងថា អ្នកចង់ឲ្យមនុស្សម្នាក់ចូលរួមការប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) ដែលត្រូវបានអនុញ្ញាតឲ្យឆ្លើយតបចំពោះការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការ អប់រំពិសេសក្នុងនាមមណ្ឌលសិក្សាធិការ។ អ្នកទទួលខុសត្រូវចំពោះរាល់ការ ចំណាយលើការវាយតម្លៃដែលអ្នកទទួលបានដោយខ្លួនឯង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមណ្ឌលសិក្សាធិការទទួលយកអនុសាសន៍ដែលបានធ្វើក្នុងការវាយតម្លៃនេះ អ្នកអាចស្វែងរកការទូទាត់ប្រាក់ពីមណ្ឌលសិក្សាធិការ។
(2.30) តើមានវិធីណាផ្សេងទៀតដើម្បីទទួលបានការវាយតម្លៃឯករាជ្យឬទេ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនផ្តល់ជូននូវការវាយតម្លៃដែលខ្ញុំគ្មានលទ្ធភាពបង់ថ្លៃបាន?
ក្នុងពេលដំណើរការសម្រុះសម្រួល មាតាបិតា និងមណ្ឌលសិក្សាធិការនឹងឯកភាពគ្នាចំពោះការវាយតម្លៃដោយឯករាជ្យ។ ALJ ក្នុងសវនាការតាមនីតិវិធីអាចបញ្ជាឱ្យមានការវាយតម្លៃដោយឯករាជ្យដែលជាផ្នែកមួយនៃសវនាការ។ ក្នុងករណីនេះ ការវាយតម្លៃដោយឯករាជ្យគឺជាការចំណាយរបស់រដ្ឋ។ [Cal. Ed. Code Sec. 56505.1(e).] អ្នកគួរទាក់ទងមន្ទីរពេទ្យក្នុងតំបន់ មណ្ឌលវេជ្ជសាស្រ្ត មជ្ឈមណ្ឌល បណ្តុះបណ្តាលធនធានមនុស្ស ក្រុមគាំពារមាតាបិតា មជ្ឈមណ្ឌលក្នុងតំបន់ ឬទីភ្នាក់ងារដែលមានមូលដ្ឋាននៅតាមសហគមន៍ដើម្បីស្វែងយល់អំពីលទ្ធភាពនៃការវាយតម្លៃដែលមានតម្លៃទាប។
(2.31) មណ្ឌលសិក្សាធិការបដិសេធមិនឲ្យមន្ត្រីវាយតម្លៃឯករាជ្យមកមើលទីតាំងសាលាដើម្បីសង្កេតមើលកូនខ្ញុំនៅក្នុងកម្រិតសិក្សាបច្ចុប្បន្ន ឬក៏កម្រិតសិក្សាដែលបានស្នើសុំ។ តើខ្ញុំអាចធ្វើអ្វីបាន?
នេះគឺជាឧត្តមានុវត្តមួយដែលឲ្យមន្ត្រីវាយតម្លៃឯករាជ្យរបស់អ្នកបញ្ចូលការសង្កេត ក្នុងថ្នាក់ជាផ្នែកមួយនៃការវាយតម្លៃ។ បើមិនដូច្នោះទេ អ្នកជំនាញរបស់អ្នកនឹងត្រូវមណ្ឌលសិក្សាធិការធ្វើការវាយប្រហារ ដោយសារតែការផ្ដល់យោបល់តាម ទស្សនៈវេជ្ជសាស្ត្រដែលមិនទាក់ទងនឹងអ្វីដែលកើតមានឡើងក្នុងថ្នាក់។ ប្រសិនបើការសង្កេតមានតម្លៃថ្លៃពេក ឬប្រើពេលយូរ មន្ត្រីវាយតម្លៃគួរតែយ៉ាងហោចណាស់ទាក់ទងជាមួយគ្រូ និងអ្នកផ្តល់សេវាផ្សេងទៀតដើម្បីគាំទ្រដល់ការសន្និដ្ឋាន និង/ឬអនុសាសន៍អំពីការវាយតម្លៃឯករាជ្យ។
ប្រសិនបើមណ្ឌលសិក្សាធិការសង្កេតកុមារជាផ្នែកមួយនៃការវាយតម្លៃរបស់ខ្លួន ឬប្រសិនបើនីតិវិធីវាយតម្លៃរបស់មណ្ឌលសិក្សាធិការធ្វើឱ្យការសង្កេតក្នុងថ្នាក់ទទួលបានការអនុញ្ញាតិ មន្ត្រីវាយតម្លៃឯករាជ្យមានសិទ្ធិសង្កេតកុមារក្នុងការកំណត់កម្រិតសិក្សាបច្ចុប្បន្ន ឬក៏ការកំណត់កម្រិតសិក្សាដែលស្នើឡើង ទោះបីការចំណាយលើការវាយតម្លៃដោយឯករាជ្យនោះគឺជាបន្ទុករបស់រដ្ឋ ឬជារបស់ឯកជនក៏ដោយ។ សិទ្ធិនេះកើតមានឡើងទោះមាន ឬគ្មានសំណើសុំសវនាការតាមនីតិវិធីក៏ដោយ។ [Cal. Ed. Code Sec. 56329(b) & (c).]
ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីវាយតម្លៃឯករាជ្យចូលមើលទីកន្លែងវាយតម្លៃជាផ្នែកមួយនៃការវាយតម្លៃដោយឯករាជ្យ អ្នកអាចដាក់ពាក្យបណ្តឹងតវ៉ាទៅក្រសួងអប់រំ (CDE) ឬដាក់ញត្តិទៅការិយាល័យសវនាការដើម្បីអនុវត្តសិទ្ធិនេះ។ មើលជំពូក 6 ព័ត៌មានអំពីដំណើការនៃសវនាការតាម នីតិវិធី/នីតិវិធីអនុវត្តតាមច្បាប់។
សិទ្ធិសង្កេតលើការកំណត់កម្រិតសិក្សាដែលបានស្នើឡើងក៏អនុវត្តចំពោះមណ្ឌលសិក្សាធិការផងដែរ។ ប្រសិនបើមាតាបិតាស្នើសុំឱ្យសាលាបង់ថ្លៃ ឬក៏ទូទាត់ប្រាក់ជូនមាតាបិតាចំពោះថ្លៃដាក់កូនឲ្យរៀននៅសាលាឯកជន មណ្ឌលសិក្សាធិការ ត្រូវមានសិទ្ធិសង្កេតសាលាឯកជនដែលបានស្នើឡើង និង/ឬសង្កេតសិស្សរៀននៅសាលាឯកជនដែលបានស្នើឡើង ប្រសិនបើមាតាបិតាបានដាក់កូនឲ្យរៀននៅទីនោះរួចហើយ។ [Cal. Ed. Code Sec. 56329(d).]
(2.32) តើការវាយតម្លៃអំពីសិស្សពិការត្រូវធ្វើឡើងញឹកញាប់ប៉ុណ្ណា?
ការវាយតម្លៃបឋមត្រូវធ្វើឡើងមុនពេលដែលសិស្សត្រូវបានគេពិចារណាអំពីការទទួលបានការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ ការវាយតម្លៃឡើងវិញអាចកើតឡើងមិនលើសពីម្តងក្នុងមួយឆ្នាំឡើយ តែត្រូវធ្វើឡើងយ៉ាងតិចបំផុតគឺរៀងរាល់បីឆ្នាំម្តងចំពោះសិស្សដែលមានសិទ្ធិទទួលបានការអប់រំពិសេស ដោយមានករណីលើកលែងពិសេស។ ការវាយតម្លៃឡើងវិញត្រូវធ្វើនៅពេលណាមាតាបិតាសិស្ស គ្រូ ឬបុគ្គលិករបស់មណ្ឌលសិក្សាធិការស្នើសុំឲ្យមានការវាយតម្លៃឡើងវិញ។ [20 U.S.C. Sec. 1414(a)(2); 34 C.F.R. 300.303; Cal. Ed. Code Sec. 56329(d); សូមមើល Letter to Savit (2014) Office of Special Education Programs [OSEP] 64 IDELR 250.]
(2.33) តើមណ្ឌលសិក្សាធិការត្រូវធ្វើតេស្តបន្ថែមលើសិស្សពិការគ្រប់រូបដែលជាផ្នែកមួយនៃការវាយតម្លៃឡើងវិញដែរឬទេ?
ទេ។ ជាផ្នែកមួយនៃការវាយតម្លៃឡើងវិញ ក្រុមការងារនៃកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) (រួមទាំងមាតាបិតាសិស្ស) និងអ្នកជំនាញដែលមានគុណវុឌ្ឍិផ្សេងទៀតត្រូវពិនិត្យឡើងវិញនូវទិន្នន័យដែលមានស្រាប់អំពីសិស្សដើម្បីកំណត់ថាតើមានទិន្នន័យអ្វីបន្ថែមដែលត្រូវការចាំបាច់ដើម្បីកំណត់៖
- ថាតើសិស្សនៅតែបន្តមានពិការភាពដែលមានសិទ្ធិទទួលការអប់រំពិសេសឬទេ
- តម្រូវការអប់រំរបស់សិស្ស។
- ថាតើសិស្សនៅតែបន្តត្រូវការការអប់រំពិសេស និងសេវាពាក់ព័ន្ធ ឬទេ
- ថាតើការបន្ថែម ឬក៏ការកែប្រែលើការអប់រំពិសេស និងសេវាដែលពាក់ព័ន្ធគឺចាំបាច់ដើម្បីឱ្យសិស្សអាចបំពេញគោលដៅប្រចាំឆ្នាំដែលអាចវាស់វែងបានក្នុងកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) និងចូលរួមក្នុងកម្មវិធីសិក្សាទូទៅ។
ក្រុមមន្ត្រីវាយតម្លៃត្រូវពិនិត្យមើលឡើងវិញអំពីការវាយតម្លៃ និងព័ត៌មានដែលផ្តល់ដោយមាតាបិតាសិស្ស ការវាយតម្លៃ និងការសង្កេតក្នុងថ្នាក់នាពេលបច្ចុប្បន្ន និងការសង្កេតរបស់គ្រូ និងអ្នកផ្តល់សេវាពាក់ព័ន្ធ។ ក្រុមមន្ត្រីវាយតម្លៃនេះអាចធ្វើការពិនិត្យឡើងវិញដោយគ្មានការប្រជុំ។ [20 U.S.C. Sec. 1414(c)(1); 34 C.F.R. Sec. 300.305; Cal. Ed. Code Sec. 56381.] មណ្ឌលសិក្សាធិការមិនតម្រូវឲ្យមានការយល់ព្រមពីមាតាបិតាដើម្បីធ្វើការវាយតម្លៃមួយផ្នែកនេះឡើងវិញឡើយ។ [34 C.F.R. Sec. 300.300(d)(1)(i).]
ប្រសិនបើក្រុមការងារនៃកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) សម្រេចថា ត្រូវការទិន្នន័យ/ការធ្វើតេស្តបន្ថែម នោះមណ្ឌលសិក្សាធិការត្រូវទទួលការយល់ព្រមពីមាតាបិតាសិស្ស មុននឹងធ្វើការវាយតម្លៃ។ [34 C.F.R. Sec. 300.300(c); Cal. Ed. Code Sec. 56381(f).] ប្រសិនបើក្រុមមន្ត្រីវាយតម្លៃសម្រេចថា មិនត្រូវការទិន្នន័យ/ការធ្វើតេស្តបន្ថែម នោះមណ្ឌលសិក្សាធិការមិនតម្រូវឲ្យធ្វើការវាយតម្លៃទេ លុះត្រាតែមានសំណើពីមាតាបិតាសិស្ស។ ក្នុងករណីនេះមណ្ឌលសិក្សាធិការត្រូវជូនដំណឹងដល់អ្នកអំពីការសម្រេចចិត្តនេះ ព្រមទាំងមូលហេតុនៃការវាយតម្លៃ និងជូនដំណឹងដល់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងការស្នើសុំការវាយតម្លៃ។ [20 U.S.C. Sec. 1414(c)(4); 34 C.F.R. Sec. 300.305(d)(1)(ii); Cal. Ed. Code Sec. 56381(d).]
(2.34) តើមណ្ឌលសិក្សាធិការតម្រូវឲ្យធ្វើការវាយតម្លៃមុនពេលដែលលុបសិទ្ធិទទួលបានការអប់រំពិសេសរបស់សិស្សឬទេ?
បាទ/ចាស។ មុននឹងកំណត់ថា កុមារពិការលែងមានសិទ្ធិទទួលការអប់រំពិសេសនិងសេវាពាក់ព័ន្ធ នោះមណ្ឌលសិក្សាធិការត្រូវធ្វើការវាយតម្លៃកុមារឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ។ [34 C.F.R. Sec. 300.305(e); Cal. Ed. Code Sec. 56381(h).] ប្រសិនបើអ្នកមិនយល់ស្របនឹងអនុសាសន៍របស់សាលាអំពីសិទ្ធិទទួលបានការអប់រំពិសេស អ្នកអាចស្នើសុំឱ្យមានការធ្វើសវនាការតាមនីតិវិធីដើម្បីដោះស្រាយបញ្ហានេះ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើមណ្ឌលសិក្សាធិការកំពុងបញ្ចប់សិទ្ធិទទួលបានពីព្រោះសិស្សបានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិធម្មតា ឬក៏លើសពីអាយុដែលទទួលបានការអប់រំពិសេស និងសេវាពាក់ព័ន្ធ នោះមិនបាច់មានការវាយតម្លៃឡើយ។ [34 C.F.R. Sec. 300.305(e)(2); Cal. Ed. Code Sec. 56381(i).]
(2.35) តើចាំបាច់ត្រូវមានការយល់ព្រមពីមាតាបិតាដើម្បីវាយតម្លៃអំពីកុមារឡើងវិញដែរឬទេ?
បាទ/ចាស។ ការវាយតម្លៃឡើងវិញនឹងមិនត្រូវធ្វើឡើងដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីមាតាបិតាទេ លើកលែងតែមណ្ឌលសិក្សាធិការអាចបង្ហាញថា ខ្លួនបានចាត់វិធានការសមហេតុផលដើម្បីទទួលបានការយល់ព្រម ហើយមាតាបិតាមិនបានឆ្លើយតប។ [Cal. Ed. Code Secs. 56381(f) & 56506 (e); 34 C.F.R. Sec. 300.300(c)(2).] ជំហានសមហេតុផលដើម្បីទទួលបានការយល់ព្រមអាចត្រូវបានបង្ហាញ ប្រសិនបើមណ្ឌលសិក្សាធិការអាចបង្ហាញនូវកំណត់ត្រាលម្អិតអំពីការហៅទូរសព្ទទៅមាតាបិតា និងលទ្ធផល លិខិតឆ្លើយឆ្លងដែលបានផ្ញើជូនមាតាបិតា និងចម្លើយដែលទទួលបាន ឬក៏កំណត់ត្រាលម្អិតអំពីការទៅសួរសុខទុក្ខដល់ផ្ទះរបស់មាតាបិតាសិស្ស ឬក៏កន្លែងធ្វើការ និងលទ្ធផល។ [34 C.F.R. Secs. 300.300(c)(2) & 300.322(d); Cal. Ed. Code Sec. 56381(f) (2).] មុនពេលទទួលបានការព្រមព្រៀងមណ្ឌលសិក្សាធិការ ត្រូវជូនដំណឹងដល់មាតាបិតាអំពីព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងសំណើវាយតម្លៃឡើងវិញ។ [34 C.F.R. Sec. 300.9.]
(2.36) តើខ្ញុំអាចធ្វើអ្វីបានប្រសិនបើខ្ញុំជឿថា ការវាយតម្លៃឡើងវិញត្រូវបានធ្វើឡើងឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញតាមអាណត្តិច្បាប់?
ការវាយតម្លៃទាំងអស់ ដែលរួមមានការវាយតម្លៃ ឡើងវិញរយៈពេល 3 ឆ្នាំត្រូវធ្វើឡើងស្របតាមច្បាប់របស់រដ្ឋ និងសហព័ន្ធ។ [Cal. Ed. Code Sec. 56381.] ផែនការវាយតម្លៃរបស់សាលាគួរផ្តល់ឱ្យអ្នកនូវព័ត៌មានគ្រប់គ្រាន់ដើម្បីកំណត់អំពីភាពសមស្របនៃការវាយតម្លៃ។ ប្រសិនបើផែនការនេះមិនទាន់គ្រប់ជ្រុងជ្រោយ អ្នកអាចស្នើឱ្យមានការធ្វើតេស្តបន្ថែមទៀត និង/ឬអាចស្នើសុំពន្យារពេលប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) រហូតដល់មានការវាយតម្លៃឡើងវិញពេញលេញ។ ភាពហ្មត់ចត់នៃការវាយតម្លៃឡើងវិញក៏អាចជាកម្មវត្ថុនៃសវនាការ តាមនីតិវិធី បណ្តឹងអំពីអនុលោមភាពរបស់រដ្ឋ ឬការស្នើសុំការវាយតម្លៃដោយឯករាជ្យអំពីសិទ្ធិទទួលបានការអប់រំពិសេស (កាលីហ្វ័រញ៉ា)។ [34 C.F.R. Sec. 300.507(a)(1).]
(2.37) កូនរបស់ខ្ញុំត្រូវបានគេដាក់ជាបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យវិកលចរិតដែលស្ថិតនៅស្រុកផ្សេង។ តើនរណាដែលទទួលបន្ទុកកិច្ចការវាយតម្លៃអំពីការអប់រំពិសេស ឬក៏ការវាយតម្លៃឡើងវិញ?
សិស្សដែលទទួលការអប់រំពិសេសដែលត្រូវបានគេដាក់នៅមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យកុមារដែលអាជ្ញាប័ណ្ណពីរដ្ឋ មន្ទីរពេទ្យវិកលចរិត មន្ទីរពេទ្យកម្មសិទ្ធិ ឬក៏មណ្ឌលសុខភាពសម្រាប់គោលបំណងវេជ្ជសាស្រ្តគឺជាទំនួលខុសត្រូវអប់រំរបស់សាលាក្នុងតំបន់ តំបន់ដែលមានផែនការអប់រំពិសេស ឬការិយាល័យអប់រំស្រុក ដែលមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាពស្ថិតនៅ។ [Cal. Ed. Code Secs. 56167 & 56168(b).] ដូច្នេះ ការវាយតម្លៃឡើងវិញត្រូវបានធ្វើឡើងដោយទីភ្នាក់ងារអប់រំដែលទទួលខុសត្រូវចំពោះតំបន់ដែលមណ្ឌលសុខភាពស្ថិតនៅ។
(2.38) តើដំណើរការវាយតម្លៃផ្នែកទី 504 ជាអ្វី? តើវាដូចគ្នានឹងដំណើរ ការវាយតម្លៃការអប់រំពិសេសដែរឬទេ?
គ្មានដំណើរការវាយតម្លៃណាមួយត្រូវបានលើកឡើងក្នុងផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ1973 (Rehabilitation Act)។ ប៉ុន្តែ បទប្បញ្ញត្តិផ្នែក 504 តម្រូវឲ្យមណ្ឌលសិក្សាធិការ “ចុះធ្វើការវាយតម្លៃលើបុគ្គលនានាដែលត្រូវការ ឬជឿថាត្រូវការការអប់រំពិសេស ឬសេវាពាក់ព័ន្ធ ដោយសារតែ [ពិការភាព]”។ មណ្ឌលសិក្សាធិការត្រូវបង្កើតស្តង់ដា និងនីតិវិធីដើម្បីការវាយតម្លៃ 504 និងធានា ថា៖
- តេស្ត និងឧបករណ៍វាយតម្លៃផ្សេងទៀតត្រូវមានរង្វាស់ត្រឹមត្រូវទៅតាមគោលបំណងនៃការប្រើប្រាស់ និងការរៀបចំឡើងដោយបុគ្គលិកដែលទទួលការបណ្តុះបណ្តាលស្របទៅតាមការណែនាំរបស់អ្នកតាក់តែងតេស្ត។
- តេស្ត និងឧបករណ៍វាយតម្លៃផ្សេងទៀតរួមមានតេស្ត និងឧបរកណ៍ដែលគេប្រើដើម្បីវាយតម្លៃផ្នែកនៃតម្រូវការអប់រំ និងមិនមែនតែតេស្ត និងឧបករណ៍ដែលបង្កើតឡើងដើម្បីវាស់វែងបញ្ញាទូទៅ (IQ) នោះទេ។ និង
- តេស្តត្រូវបានជ្រើសរើស និងរៀបចំធ្វើឡើងឲ្យបានល្អបំផុត ដើម្បីធានាថា នៅពេលផ្តល់តេស្តដល់សិស្សដែលមានពិការភាពផ្នែកឥន្ទ្រីយារម្មណ៍ ហត្ថកម្ម ឬនិយាយ នោះលទ្ធផលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវអំពីកម្រិតសម្បទា ឬក៏លទ្ធផលសិក្សា ឬក៏កត្តាផ្សេងទៀតដែលតេស្តនោះចង់វាស់វែង ជាជាងឆ្លុះបញ្ចាំងអំពីពិការភាពនៃផ្នែកឥន្ទ្រីយារម្មណ៍ ហត្ថកម្ម ឬនិយាយរបស់គាត់ (លើកលែងតែករណីដែលបំណិនទាំងនោះគឺជាកត្តាដែលតេស្តចង់វាស់វែង)។ [34 C.F.R. Sec. 104.35.]
ខណៈដែលគ្មានការកំណត់ពេលវេលាជាក់លាក់ណាមួយតាមផ្នែក 504 ដែលមណ្ឌលសិក្សាធិការត្រូវបំពេញការវាយតម្លៃបឋម OCR តម្រូវឲ្យមានការបញ្ចប់ ក្នុងពេលសមស្របនូវជំហានទាំងឡាយឆ្ពោះទៅការដាក់សិស្សឲ្យរៀន រួមទាំងការវាយតម្លៃផង។ [Lumberton (MS) Pub. Sch. Dist., (OCR 1991).] នៅពេលសម្រេចចិត្តថាតើពេលណាមួយដែលសមហេតុផល OCR ចាត់ទុករយៈពេល 60 ថ្ងៃដែលជារយៈពេលកំណត់ដោយរដ្ឋកាលីហ្វ័រញ៉ាជាគោលការណ៍ណែនាំ។ [Beach Park (IL) CMTY Consol. Sch. Dist. (OCR 2013).]
នៅពេលណាដែលគេរកឃើញកុមារថា មានសិទ្ធិទទួលការអប់រំពិសេស តាមផ្នែក 504 ពេលនោះមណ្ឌលសិក្សាធិការក៏ត្រូវចុះធ្វើការវាយតម្លៃកុមារសារឡើងវិញតាមពេលវេលាកំណត់។ [34 C.F.R. Sec. 104.35(d).] ដើម្បីបំពេញភារកិច្ចនេះ មណ្ឌលសិក្សាធិការអាចអនុវត្តតាមលក្ខខណ្ឌតម្រូវក្នុងការវាយតម្លៃ តាមច្បាប់ IDEA។
ស្តង់ដារ និងនីតិវិធីនៃការវាយតម្លៃផ្នែក 504 អាចខុសគ្នាចំពោះមណ្ឌលសិក្សាធិការនីមួយៗ។ មណ្ឌលសិក្សាធិការអាចជ្រើសរើសប្រើដំណើរការវាយតម្លៃការអប់រំពិសេស ឬក៏បង្កើតដំណើរការដាច់ដោយឡែកសម្រាប់ការវាយតម្លៃតាមផ្នែក 504។ មាតាបិតាសិស្សគប្បីសរសេរទៅកាន់អ្នកសម្របសម្រួលផ្នែក 504 ប្រចាំមណ្ឌលរបស់ខ្លួន និងទទួលបានសំណៅចម្លងនៃគោលនយោបាយ និងនីតិវិធីផ្នែក 504។ [34 C.F.R. Sec. 104.35.]
(2.39) ប្រសិនបើខ្ញុំស្នើសុំការវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេសផ្នែក 504 តើមណ្ឌលសិក្សាធិការចាំបាច់ត្រូវធ្វើការវាយតម្លៃកូនរបស់ខ្ញុំដើម្បីកំណត់សិទ្ធិទទួលបានសេវាការស្នាក់នៅ និង/ឬសេវាផ្សេង ៗដែរឬទេ?
ទេ។ ប្រសិនបើមណ្ឌលសិក្សាធិការជឿថា កូនរបស់អ្នកមិនមាន “ពិការភាពរាងកាយ និងផ្លូវចិត្តដែលរឹតត្បិតលើសកម្មភាពរស់នៅមុខងាររបស់កុមារ” នោះមណ្ឌលសិក្សាធិការអាចបដិសេធមិនវាយតម្លៃកុមារនោះ។ អ្នកត្រូវដាក់ពាក្យសុំឱ្យមានការធ្វើសវនាការផ្នែក 504 ដើម្បីទាមទារឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃកូនរបស់អ្នកដើម្បីទទួលបានការអប់រំពិសេស។ [OCR Memorandum, April 29, 1993; 19 IDELR 876.]
ទោះយ៉ាងណាក៏ដោយ ប្រសិនបើមណ្ឌលសិក្សាធិការ ឯកភាពថា កុមារម្នាក់មាន ឬក៏អាចមានពិការភាព ការពន្យារពេលវាយតម្លៃរយៈពេលបួនខែត្រូវគេរកឃើញថា ជាការរំលោភលើផែ្នក 504។ [Tracy Unified School District (2015) Office for Civil Rights, Western Division, San Francisco.]
(2.40) តើគួរបញ្ចូលកូនខ្ញុំក្នុងការវាយតម្លៃជាទៀងទាត់អំពីលទ្ធផលសិក្សារបស់សាលាដែរឬទេ?
បាទ/ចាស។ ច្បាប់របស់សហព័ន្ធតម្រូវឱ្យមានការចូលរួមពីសិស្សពិការនៅក្នុងការវាយតម្លៃទូទាំងរដ្ឋ និងទូទាំងសាលាអំពីលទ្ធផលសិក្សារបស់សិស្ស ជាមួយនឹងការស្នាក់នៅជាលក្ខណៈបុគ្គលសមរម្យក្នុងករណីចាំបាច់។ ការចូលរួមក្នុងការវាយតម្លៃទាំងនេះ និងការស្នាក់នៅជាលក្ខណៈបុគ្គលសមរម្យ ចាំបាច់ត្រូវកត់ត្រាទុកក្នុងកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [34 C.F.R. Sec. 300.320(a) (6); Cal. Ed. Code Secs. 56345(a)(5) & (6).] សម្រាប់ការពិភាក្សាពេញលេញអំពីសិទ្ធិរបស់កូនអ្នកទាក់ទងនឹងការវាយតម្លៃទាំងនេះ សូមមើលជំពូកទី 11 ព័ត៌មានអំពីការវាយតម្លៃទូទាំងសាលា/លក្ខខណ្ឌតម្រូវនៃការបញ្ចប់ការសិក្សា។
លើសពីនេះ ក្រុមការងារនៃកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) អាចនឹងដកសិស្សចេញពីការវាយតម្លៃទាំងនេះ។ ប្រសិនបើក្រុមការងារនៃកម្មវិធីអប់រំសម្រាប់ បុគ្គលម្នាក់ៗ (IEP) កំណត់ថា កូនរបស់អ្នកនឹងមិនចូលរួមក្នុងការវាយតម្លៃរដ្ឋ ឬទូទាំងសាលា (ឬការវាយតម្លៃមួយផ្នែក) សេចក្តីថ្លែងការណ៍អំពីមូលហេតុដែល ការវាយតម្លៃនេះមិនសមស្របចំពោះកូនរបស់អ្នក និងរបៀបដែលគេវាយតម្លៃត្រូវដាក់បញ្ចូលក្នុងកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP) នេះ។ [20 U.S.C. Secs. 1412(a)(16) & 1414(d)(1)(A)(i)(VI)(bb); 34 C.F.R. Sec. 300.320(a)(6) (ii); Cal. Ed. Code Sec. 56345(a)(6)(B).]
(2.41) តើច្បាប់អ្វីខ្លះដែលធានានូវការវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេសដែលសមស្របចំពោះសិស្សពហុវប្បធម៌?
ច្បាប់សហព័ន្ធតម្រូវឱ្យ៖
- ជ្រើសរើស និងរៀបចំធ្វើតេស្តដើម្បីកុំឲ្យមានការរើសអើងពូជសាសន៍ វប្បធម៌ ឬភេទ។
- រៀបចំធ្វើតេស្តជាភាសាគោលរបស់សិស្ស ឬក៏វិធីប្រាស្រ័យទាក់ទងផ្សេងទៀត។
- បង្កើតតេស្តដែលវាស់វែងត្រឹមត្រូវដើម្បីអាចយកទៅប្រើប្រាស់តាមគោលបំណងដែលចង់បាន។
- បង្កើតតេស្តដែលវាយតម្លៃលើតម្រូវការតាមផ្នែកជាក់លាក់ណាមួយ និងមិនគ្រាន់តែវាស់វែងអំពីកម្រិតនៃបញ្ញាតែមួយមុខ។ គេមិនអាចប្រើនីតិវិធីតែមួយជាលក្ខណៈវិនិច្ឆ័យតែមួយដើម្បីកំណត់កម្មវិធីអប់រំសិស្សដែលសមស្របនោះទេ។
- នៅពេលសិស្សដែលមានពិការភាពផ្នែកឥន្ទ្រីយារម្មណ៍ ហត្ថកម្ម និងនិយាយ ត្រូវបានធ្វើតេស្ត ការធ្វើតេស្តត្រូវធានាថាលទ្ធផលនោះឆ្លុះបញ្ចាំងយ៉ាងសុក្រិតអំពីកម្រិតសម្បទា និងលទ្ធផលសិក្សារបស់សិស្ស និងមិនមែនឆ្លុះបញ្ចាំងអំពីបំណិនដែលមានពិការភាពរបស់សិស្សនោះទេ លើកលែងតែបំណិនទាំងនោះត្រូវបានវាស់វែងដោយការធ្វើតេស្តនោះ។
- សិស្សត្រូវទទួលបានការវាយតម្លៃលើគ្រប់ផ្នែកដែលពាក់ព័ន្ធនឹងពិការភាពដែលគេសង្ស័យ ដែលក្នុងនោះរួមមាន បើអាចគឺសុខភាព និងការលូតលាស់ ចក្ខុវិញ្ញាណ (រួមទាំងចក្ខុវិញ្ញាណខ្សោយ) សោតវិញ្ញាណ កាយវិញ្ញាណ សមត្ថភាពទូទៅ លទ្ធផលសិក្សា ស្វ័យជំនួយ បំណិនតម្រង់ទិស និងចល័តភាព សមត្ថភាពអាជីព និងវិជ្ជាជីវៈ និងចំណាប់អារម្មណ៍ និងស្ថានភាពផ្លូវចិត្ត និងសង្គម។ [34 C.F.R. Sec. 300.304.]
លើសពីនេះទៀត ចំពោះកុមារដែលមានសមត្ថភាពភាសាអង់គ្លេសមានកម្រិត យើងត្រូវផ្តល់ឧបករណ៍ និងនីតិវិធីជាភាសាកំណើត ឬវិធីប្រាស្រ័យទាក់ទងរបស់សិស្សហើយត្រូវផ្តល់ព័ត៌មានត្រឹមត្រូវអំពីអ្វីដែលសិស្សបានដឹង និងមានសមត្ថភាពលើការសិក្សា ការអភិវឌ្ឍ និងការបំពេញមុខងារ លើកលែងតែមិនអាចធ្វើបាន។ [Cal. Ed. Code Sec. 56320(a)(b).]
ច្បាប់សហព័ន្ធតម្រូវឱ្យមាតាបិតាផ្តល់នូវទម្រង់យល់ព្រមលើនីតិវិធីវាយតម្លៃសិស្ស និងការកំណត់កម្រិតសិក្សារបស់សិស្ស។ ទម្រង់យល់ព្រមមានន័យថា ក្នុងនាមជាមាតាបិតា អ្នកត្រូវតែដឹងអំពីព័ត៌មានទាំងអស់ដែលទាក់ទងទៅនឹងសកម្មភាពនៃការទទួលបានការព្រមព្រៀងជាភាសាកំណើតរបស់អ្នក ឬក៏វិធីប្រាស្រ័យទាក់ទងផ្សេងទៀត។ [34 C.F.R. Secs. 300.300 & 300.9.]
ច្បាប់របស់រដ្ឋផ្តល់នូវការការពារដូចគ្នានឹងច្បាប់របស់សហព័ន្ធដែរ។ ម្យ៉ាងទៀត ច្បាប់របស់រដ្ឋចែងថា៖
- ផែនការវាយតម្លៃត្រូវបានផ្តល់ជាភាសាទីមួយរបស់មាតាបិតា លើកលែងតែមិនអាចធ្វើទៅបានទេ។
- ការវាយតម្លៃអំពីសុខភាពផ្លូវចិត្តរបស់សិស្សត្រូវតែធ្វើឡើងដោយចិត្តវិទូប្រចាំសាលាដែលទទួលបានការបណ្តុះបណ្តាល និងត្រៀម លក្ខណៈដើម្បីវាយតម្លៃអំពីកត្តាវប្បធម៌ និងជាតិសាសន៍ដែលស្របទៅនឹងសិស្សដែលគេវាយតម្លៃ។ និង
- ចំពោះសិស្សដែលភាសាទីមួយមិនមែនជាភាសាអង់គ្លេស ត្រូវបញ្ចូលគោលដៅ កម្មវត្ថុ កម្មវិធី និងសេវាដែលសរសេរជាភាសាសមស្របក្នុងកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។ [Cal. Ed. Code Secs. 56320(a)(3), 56321(b)(2), 56324(a), & 56345(b)(2).]
(2.42) តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីធានាថា កូនខ្ញុំមានការវាយតម្លៃសមស្រប?
ចំណុចទីមួយ និងជាចំណុចដែលសំខាន់បំផុត គឺថា តេស្តត្រូវតែជ្រើសរើសដោយ ផ្អែកលើបញ្ហាដែលបានស្នើឡើង និងយោងតាមតម្រូវការជាក់លាក់របស់កុមារម្នាក់ៗ។ អ្នកគួរសួរសំណួរអំពីការអនុវត្តក្នុងការវាយតម្លៃសិស្សទាំងអស់ ដោយប្រើតេស្តដូចគ្នា (ឬតេស្តជាបន្តបន្ទាប់) ដោយសារតែសិស្សម្នាក់ៗជាបុគ្គលពិសេស។ [34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.]
ភាសាដែលបុគ្គលិកវាយតម្លៃប្រើក្នុងការរៀបចំធ្វើការវាយតម្លៃលើកុមារជារឿយៗបំភ័យមាតាបិតារបស់កុមារដែលត្រូវការការអប់រំពិសេស។ តេស្តក្រោយៗមិនស្មុគស្មាញដូចតេស្តដំបូងទេ។ ចិត្តវិទូដែលមានសមត្ថភាព ពេទ្យព្យាបាលសិស្សដែលមានបញ្ហានិយាយ អ្នកជំនាញព្យាបាលសិស្សដែលមានបញ្ហាសិក្សា ឬបុគ្គលិកវាយតម្លៃផ្សេងទៀតនៅតាមសាលារដ្ឋអាចពន្យល់អំពីតេស្តនេះដល់អ្នកបានយ៉ាងងាយស្រួល។ អ្នកមានសិទ្ធិសួរអំពីការធ្វើតេស្ត របៀបច្របាច់តេស្តបញ្ចូលគ្នា និងអត្ថន័យអំពីលទ្ធផលតេស្តជាភាសាច្បាស់លាស់ និងសាមញ្ញ។ សូមកុំស្ទាក់ស្ទើរក្នុងការប្រើសិទ្ធិនេះ។ អនាគតកូនរបស់អ្នកអាចនឹងត្រូវបានសម្រេចដោយផ្អែកលើលទ្ធផលវាយតម្លៃបែបនេះ។ នេះគឺជាសំណួរមួយចំនួនដែលអ្នកអាចសួរ ជាពិសេសប្រសិនបើអ្នក ឬកូនរបស់អ្នកគឺជាសមាជិកនៃ សហគមន៍ពហុវប្បធម៌៖
- តើតេស្តនោះអាចទុកចិត្តបាន និងត្រឹមត្រូវប៉ុណ្ណា? មានន័យថា ប្រសិនបើគេធ្វើតេស្តនេះម្តងទៀត តើលទ្ធផលរបស់វានៅដដែលឬទេ (ភាពជឿជាក់)? តើតេស្តនេះវាស់បានគ្រប់គ្រាន់នូវសមត្ថភាពដែលវាត្រូវបានគេសន្មត់ថាវាស់ (សុពលភាព) ដែរឬទេ?
- តើបទដ្ឋានរបស់តេស្តនេះផ្អែកលើគំរូដែលតំណាងឲ្យសកលដែល ក្នុងនោះក៏មានកុមារដែរឬទេ? មានន័យថា ប្រសិនបើកុមារគឺជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី តើជនជាតិអាមេរិកដើមកំណើតអាស៊ីមានបញ្ចូលក្នុងគំរូណ័រម៉ាល់ឬទេ?
- តើទម្រង់ចម្លើយរបស់តេស្តនេះសមស្របនឹងកុមារដែរឬទេ? មានន័យថា ប្រសិនបើកុមារមិនចេះនិយាយ តើគាត់អាចឆ្លើយ ដោយគ្មាន ឧបករណ៍ជំនួយដល់ការនិយាយរបស់គេដែរឬទេ? ប្រសិនបើកូនរបស់អ្នកពិការភ្នែក តើគេអាចផ្តល់តេស្តដល់គាត់ ដោយគ្មានឧបករណ៍ ជំនួយដល់ចក្ខុវិញាណរបស់គាត់ដែរឬទេ? ប្រសិនបើកូនរបស់អ្នក និយាយតែភាសាអេស្ប៉ាញ ... មានពិការភាពផ្នែករាងកាយ ... មានពិការភាពផ្នែកសោតវិញាណ...។ល។ តើគាត់អាចធ្វើតេស្តបាន ដោយគ្មានឧបករណ៍ជំនួយដល់រាងកាយ ឬភាសាដែរឬទេ?
- តើអនុរក្សដែលមានជំនាញក្នុងការរៀបចំតេស្ត មានចំណេះដឹងអំពីលំនាំអភិវឌ្ឍធម្មតា និងខុសពីធម្មតា មានសមត្ថភាពអាចសង្កេតមើលលក្ខណៈសម្គាល់របស់តេស្ត និងមានភាពស្ទាត់ជំនាញក្នុងការបកស្រាយ លទ្ធផលរបស់តេស្តដែរឬទេ? កូនរបស់អ្នកមានសិទ្ធិទទួលបានសេវាវាយតម្លៃពីអនុរក្សដែលមានសមត្ថភាព និងមានគុណវុឌ្ឍិ។ [Cal. Ed. Code Sec. 56320(a) & (b)(3).]
- តើអនុរក្សបានផ្តល់នូវបរិយាកាស និងបង្កើតនីតិវិធីមួយដែលធានាដល់លទ្ធផលប្រឡងរបស់សិស្សដើម្បីការពារមិនឲ្យបរិយាកាសខាង ក្រៅជះឥទ្ធិពលមកលើលទ្ធផលតេស្តដែរឬទេ? បរិយាកាសខាងក្រៅដូចជាជំងឺ ការថប់បារម្ភ ឃ្លានបាយ ការប៉ះទង្គិចផ្លូវចិត្ត កម្លាំងចិត្ត ភាពជឿជាក់ សីតុណ្ហភាព ពន្លឺ ។ល។ ការវាយតម្លៃដែលល្អត្រូវទទួលស្គាល់ឥទ្ធិពលនៃអថេរទាំងនេះ និងប៉ាន់ស្មានអំពីឥទ្ធិពលរបស់វាមកលើ លទ្ធផលវាយតម្លៃ។
(2.43) តើមណ្ឌលសិក្សាធិការត្រូវវាយតម្លៃកូនខ្ញុំមុនពេលកូនខ្ញុំគ្មានសិទ្ធិទទួលការអប់រំពិសេសដោយសារអាយុ ឬការបញ្ចប់សញ្ញាប័ត្រធម្មតាដែរឬទេ?
មណ្ឌលសិក្សាធិការមិនចាំបាច់វាយតម្លៃសិស្សដែលនឹងបាត់បង់សិទ្ធិទទួលការអប់រំពិសេសដោយសារលើសអាយុកំណត់ ឬក៏ដោយសារតែបញ្ចប់ការសិក្សាជាមួយនឹងសញ្ញាប័ត្រមធ្យមសិក្សាធម្មតានោះទេ។ ចំពោះសិស្សដែលមិនទាន់ដល់អាយុកំណត់ ឬក៏បញ្ចប់ការសិក្សា មណ្ឌលសិក្សាធិការត្រូវវាយតម្លៃគាត់មុននឹងកំណត់ថា គាត់លែងមានពិការភាពតទៅទៀតហើយ។ [34 C.F.R. Sec. 300.305(e)(2); Cal. Ed. Code Sec. 56381(i).]
(2.44) កូនខ្ញុំរៀននៅសាលាឯកជន។ តើមណ្ឌលសិក្សាធិការត្រូវវាយតម្លៃកូនខ្ញុំអំពីសិទ្ធិទទួលបានការអប់រំពិសេសទោះបីខ្ញុំគ្មានបំណងយកកូនខ្ញុំចេញពីសាលាឯកជនរបស់កូនខ្ញុំក៏ដោយ?
បាទ/ចាស។ ដរាបណាមណ្ឌលសិក្សាធិការមានការយល់ព្រមពីអ្នក វាត្រូវតែរកឲ្យឃើញ កំណត់ និងវាយតម្លៃកុមារពិការដែលរៀននៅសាលាឯកជនទាំងអស់ រួមទាំងកុមារពិការដែលគ្រប់អាយុចូលរៀន និងមាននិន្នាការសាសនា។ ទាំងមណ្ឌលដែលអ្នករស់នៅ និងមណ្ឌលដែលមានសាលាឯកជន (បើខុសគ្នា) មាន កាតព្វកិច្ច “រកកុមារដែលមានពិការភាព” (Child Find)។ អ្នកគួរតែធ្វើសំណើជាលាយលក្ខណ៍អក្សររបស់អ្នកដើម្បីទទួលបានការវាយតម្លៃអំពីមណ្ឌលទាំងពីរ ទោះបីមានតែមណ្ឌលដែលអ្នករស់នៅមានទំនួលខុសត្រូវក្នុងការផ្តល់សេវាដល់កូនរបស់អ្នកប្រសិនបើគាត់មានសិទ្ធិទទួលបានការអប់រំពិសេស។ [34 C.F.R. Secs. 300.111 & 300.131; Cal. Ed. Code Secs. 56171, 56300, & 56301.]
(2.45) តើអ្វីទៅជាសំណុំរឿង Larry P. និង Riles? តើវាមានប្រភពយ៉ាងដូចម្តេច?
សំណុំរឿង Larry P. v. Riles (Larry P.) ត្រូវបានប្តឹងនៅឆ្នាំ 1971 នៅពេលដែលកុមារជនជាតិអាមេរិកដើមកំណើតអាហ្រ្វិកចំនួន 5 នាក់ត្រូវបានគេដាក់នៅក្នុងថ្នាក់អប់រំពិសេសសម្រាប់ ”កុមារដែលមានបញ្ញាស្មារតីខ្សោយ” (“educable mentally retarded” (EMR)) នៅសាលា the San Francisco Unified School District ដែលត្រូវគេប្តឹងនៅតុលាការ Federal District Court of Northern California អះអាងថា ពួកគេត្រូវបានដាក់ឲ្យចូលរៀនថ្នាក់ EMR ខុស ផ្អែកលើលទ្ធផលតេស្តវាស់វែងបញ្ញាដែលមានភាពលំអៀង និងរើសអើងជាតិសាសន៍។ [Larry P. v. Riles, 495 F. Supp. 3d 926 (N.D. Cal. 1979).] ពាក្យបណ្តឹងនេះ ក៏បានអះអាងផងដែរថា ចំនួនសរុបមិនស្មើគ្នានៃសិស្សអាមេរិកដើមកំណើតអាហ្វ្រិកសរុបត្រូវបានគេដាក់ក្នុងថ្នាក់ EMR បើប្រៀបធៀបទៅនឹងចំនួនសិស្សអាមេរិកដើមកំណើតអាហ្វ្រិកនៅក្នុងប្រព័ន្ធសាលា។
តុលាការបានសម្រេចចិត្តគាំទ្រដល់សិស្សទាំងនោះ ហើយមណ្ឌលនេះត្រូវបានហាមឃាត់មិនឲ្យប្រើតេស្ត IQ ដើម្បីកំណត់ ឬក៏ដាក់សិស្សអាមេរិកដើមកំណើតអាហ្វ្រិកនៅក្នុងថ្នាក់ប្រភេទ EMR។ សេចក្តីសម្រេចនេះត្រូវបានតម្កល់ជាបណ្តឹងឧទ្ធរណ៍ក្នុងឆ្នាំ 1984។ [Larry P. v. Riles, 793 F.2d 969 (9th Cir. 1984).] តុលាការបានពង្រីកសេចក្តីសម្រេចរបស់ខ្លួនក្នុងសំណុំរឿងនេះ ដោយហាមឃាត់ការប្រើតេស្ត IQ សម្រាប់សិស្ស អាមេរិកដើមកំណើតអាហ្រ្វិកទាំងអស់ដែលត្រូវបានបញ្ជូនទៅទទួលការអប់រំពិសេស។
សំណុំរឿងរបស់តុលាការសហព័ន្ធ (federal district court) អំពី Crawford v. Honig ជំរុញឱ្យមានការពិចារណាឡើងវិញអំពីសិទ្ធិរបស់កុមារពហុវប្បធម៌នៅក្នុងការអប់រំពិសេស។ សំណុំរឿងនេះបានជំទាស់ទៅនឹងសេចក្តីសម្រេច Larry P. ដែលហាមប្រាមការប្រើតេស្ត IQ សម្រាប់កុមារអាមេរិកដើមកំណើតអាហ្វ្រិកនិងបណ្តាលឱ្យកុមារអាមេរិកដើមកំណើតអាហ្រ្វិកបីនាក់ត្រូវបានអនុញ្ញាតឲ្យធ្វើតេស្ត IQ ពីព្រោះមាតាបិតារបស់គេចង់ឲ្យពួកគេធ្វើដូច្នេះ។ បន្ទាប់ពីសាលាឧទ្ធរណ៍ the Ninth Circuit Court of Appeals បញ្ជាក់ថា Crawford CDE បានចេញសេចក្តីណែនាំផ្នែកច្បាប់នៅខែតុលាឆ្នាំ 1994 ដោយបន្តការណែនាំដែលហាមឃាត់ការធ្វើតេស្ត IQ។ [មើល Crawford v. Honig, 37 F.3d 485 (9th Cir. 1994).]
(2.46) តើ CDE បានចាត់វិធានការជាក់លាក់ណាមួយដើម្បីអនុវត្ត Larry P.?
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ាបានចេញសារាចរណែនាំទូទាំងរដ្ឋដល់អ្នកអប់រំពិសេសទាំងអស់របស់រដ្ឋដើម្បីបញ្ជាក់អំពីការប្រើប្រាស់តេស្ត IQ នៅក្នុងការវាយ តម្លៃសិស្សអាមេរិកដើមកំណើតអាហ្វ្រិកដើម្បីទទួលបានសេវាអប់រំពិសេស។ សមាសធាតុសំខាន់ៗនៃសារាចរណែនាំគឺ៖
- មណ្ឌលសិក្សាធិការនានាមិនត្រូវប្រើតេស្តវាស់វែងបញ្ញាក្នុងការវាយតម្លៃសិស្សអាមេរិកដើមកំណើតអាហ្រ្វិកដែលត្រូវបានបញ្ជូនដើម្បីទទួលបានការអប់រំពិសេស។
- ជំនួសឱ្យតេស្ត IQ មណ្ឌលសិក្សាធិការ គួរប្រើវិធីវាយតម្លៃផ្សេងទៀតដើម្បីកំណត់អត្តសញ្ញាណ និងការកំណត់កម្រិតសិក្សា (ដូចជាការវាយតម្លៃអំពីប្រវត្តិ និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់សិស្សអាកប្បកិរិយាសម្រប ខ្លួន លទ្ធផលសិក្សាក្នុងថ្នាក់ លទ្ធផលសិក្សារួម និងឧបករណ៍វាយតម្លៃដែលបង្កើតឡើងដើម្បីបង្ហាញព័ត៌មានជាក់លាក់ទាក់ទងនឹងសមត្ថភាពនិងអសមត្ថភាពរបស់សិស្សក្នុងផ្នែកនៃជំនាញណាមួយ)។
- តេស្ត IQ មិនអាចត្រូវបានផ្តល់ជូនសិស្សអាមេរិកាំងដើមកំណើត អាហ្វ្រិកសូម្បីតែមានការយល់ព្រមពីមាតាបិតាក៏ដោយ។
- នៅពេលដែលមណ្ឌលសិក្សាធិការទទួលបានរបាយការណ៍ដែលមានតេស្តប្រូតូកូលពីទីភ្នាក់ងារផ្សេងទៀត ឬក៏អ្នកវាយតម្លៃឯករាជ្យ របាយការណ៍ទាំងនេះនឹងត្រូវបញ្ជូនបន្តទៅមាតាបិតា។ ពិន្ទុ IQ ដែលមាននៅក្នុងរបាយការណ៍នេះនឹងមិនក្លាយជារបាយការណ៍សិក្សាបច្ចុប្បន្នមួយផ្នែករបស់សិស្សឡើយ។
- មិនមានគោលបំណងដែលទាក់ទងនឹងការអប់រំពិសេសដែលគេរៀបចំឡើងដើម្បីតេស្ត IQ របស់សិស្សអាមេរិកដើមកំណើតអាហ្វ្រិកឡើយ។
- តេស្ត IQ នឹងមិនត្រូវបានប្រើដើម្បីកំណត់ថាតើសិស្ស អាមេរិកដើមកំណើតអាហ្វ្រិកដែលកំពុងសិក្សាមានពិការភាព ពីព្រោះលទ្ធផលប្រឡងអាចបណ្តាលឱ្យគេកំណត់ថា សិស្សមានពិការភាពផ្នែកបញ្ញានោះទេ។
- ការហាមឃាត់មិនប្រើតេស្ត IQ មានប្រសិទ្ធភាពទោះបីជាសិស្សលែងត្រូវបានគេដាក់ឲ្យរៀនថ្នាក់សម្រាប់ថ្ងៃពិសេសដែលកំណត់ជា EMR ក៏ដោយ។ (8) សារាចរណែនាំមានអនុភាពលើសេចក្តីជូនដំណឹងមុនៗ អំពីអត្ថន័យ និងឥទ្ធិពលនៃសេចក្តីសម្រេចរបស់តុលាការចំពោះសំណុំរឿង Larry P. v. Riles [CDE, Larry P. Directive, 1986.]
(2.47) តើសំណុំរឿង Larry P. មានឥទ្ធិពលលើកុមារទាំងអស់ដែលត្រូវការការវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ?
ទេ។ សេចក្តីសម្រេចនេះអនុវត្តបានចំពោះតែសិស្សអាមេរិកដើមកំណើតអាហ្រ្វិកដែលត្រូវការសេវាអប់រំពិសេស។ ទោះយ៉ាងណាក៏ដោយ មណ្ឌលខ្លះបានពង្រីកសេចក្តីសម្រេចដោយបញ្ចូលកុមារទាំងអស់។
(2.48) តើអ្វីទៅជាសំណុំរឿងរវាង Diana និងក្រុមប្រឹក្សាភិបាលអប់រំរដ្ឋ (State Board of Education)? តើសំណុំរឿង Diana មានឥទ្ធិពលអ្វីខ្លះលើសិស្សដែលនិយាយភាសាអេស្ប៉ាញ?
សំណុំរឿងរវាង Diana និងក្រុមប្រឹក្សាភិបាលអប់រំរដ្ឋ (State Board of Education) កើតឡើងនៅពេលសិស្សនិយាយភាសាអេស្ប៉ាញមួយក្រុម ត្រូវបានគេឲ្យទៅរៀនថ្នាក់ EMR មិនត្រឹមត្រូវដោយផ្អែកលើការវាយតម្លៃដោយមន្ត្រីវាយតម្លៃដែលគ្មានគុណវុឌ្ឍិ។ [CA 70 RFT (N.D. Cal. 1970).] សំណុំរឿង Diana បានកើតឡើងដោយសារតែអ្នកចិត្តវិទ្យាដែលចេះភាសាតែមួយបានតេស្តអ្នកនិយាយជនជាតិអេស្ប៉ាញជាភាសាអង់គ្លេស និងប្រើទិន្នន័យនេះដើម្បីដាក់សិស្សក្នុងថ្នាក់អប់រំពិសេស។ សំណុំរឿងនេះដែលត្រូវគេប្តឹងនៅឆ្នាំ 1969 ត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការនៅឆ្នាំ 1970 ។ ដំណោះស្រាយដែលទទួលបាន ឯកភាពគ្នាតម្រូវឲ្យ CDE៖
- ត្រួតពិនិត្យសាលាដើម្បីរកឲ្យឃើញអតុល្យភាពពូជសាសន៍។
- កែតម្រូវអតុល្យភាពណាមួយ។
- ប្រមូលទិន្នន័យរៀងរាល់ឆ្នាំ និង
- ប្រើតំណាងសហគមន៍ Latino នៅពេលធ្វើសវនកម្មនៅតាមមណ្ឌលសិក្សាធិការ។ នៅពេលចេញដីការនេះ Latinos មានចំនួនច្រើនលើសលុបក្នុងថ្នាក់សម្រាប់កុមារពិការផ្នែកបញ្ញាដែលមានចំនួន 26% នៃចំនួនកុមារពិការសរុបទូទាំងរដ្ឋ ប៉ុន្តែមានតែ 14% នៃចំនួនប្រជាជនដែលគ្រប់អាយុចូលរៀននៅទូទាំងរដ្ឋក្នុងឆ្នាំ 1967។
CDE ត្រូវគោរពតាមដីការរបស់តុលាការឆ្នាំ 1971 ដើម្បីត្រួតពិនិត្យចំនួនតំណាងនៃការអប់រំពិសេសដើម្បីធានានូវចំនួនតំណាងសមាមាត្រសម្រាប់សិស្សនិយាយ ភាសាអេស្ប៉ាញ។ ដោយសារតែ Diana ច្បាប់របស់រដ្ឋមាននូវបទប្បញ្ញត្តិសម្រាប់ការធ្វើតេស្តជាភាសាកំណើតរបស់កុមារដើម្បីមិន ឲ្យកុមារណាម្នាក់ត្រូវបានដាក់ចូលក្នុងការអប់រំពិសេសដោយសារតែសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសនៅមានកម្រិត។ [Cal. Ed. Code Sec. 56320.]
(2.49) តើតេស្តអ្វីខ្លះដែលត្រូវបានគេប្រើជាទូទៅសម្រាប់សិស្សដែលនិយាយភាសាអេស្ប៉ាញដែលត្រូវការសេវាអប់រំពិសេស?
អ្វីដែលសំខាន់បំផុតក្នុងការកំណត់សិស្សដែលនិយាយភាសាអេស្ប៉ាញគឺជាមន្ត្រី វាយតម្លៃ មិនមែនតេស្តនោះឡើយ។ មាតាបិតា ឬក៏អ្នកផ្តល់ជំនួយ/អ្នកឧបត្ថម្ភក្នុងសហគមន៍ដែលធ្វើការជាមួយសិស្សនិយាយភាសាអេស្ប៉ាញគួរពិនិត្យដោយយកចិត្តទុកដាក់អំពីការបណ្តុះបណ្តាលជាពីរភាសា ការរបណ្តុះបណ្តាលអំពីការវាយតម្លៃ និងភាពប្រែប្រួលផ្នែកវប្បធម៌របស់មនុស្សដែលធ្វើតេស្តអំពីការអប់រំ ពិសេស។ គេគួរជៀសវាងបកប្រែតេស្តទោះក្នុងរូបភាពណាក៏ដោយ ព្រោះថាការបកប្រែធ្វើឲ្យលទ្ធផលអស់សុពលភាព។
ខាងក្រោមនេះគឺជាផ្នែកទូទៅនៃការវាយតម្លៃនិងតេស្តដែលត្រូវប្រើជាទូទៅជាមួយអ្នកនិយាយភាសាអេស្ប៉ាញ។ តេស្តមិនត្រឹមត្រូវចំពោះសិស្សគ្រប់រូបនៅគ្រប់ស្ថានភាពទាំងអស់នោះទេ។ សូមចាំថា ផែនការវាយតម្លៃនីមួយៗគួរត្រូវធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការវាយតម្លៃអំពីការអប់រំផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ។
អំណាន និង ការសិក្សា ផ្សេងៗ៖ | Woodcock-Muñoz III |
ភាសា៖ | Clinical Evaluation of Language Fundamentals (CELF-5 Spanish) Expressive One Word Picture Vocabulary Test (EOWPVT-4 Spanish Bilingual Edition) Receptive One Word Picture Vocabulary Test (ROWPVT- 4 Spanish Bilingual Edition) Peabody Picture Vocabulary Test (PPVT-4 Spanish) Test of Auditory Processing Skills (TAPS-3 SBE) |
ភាសា៖ | Clinical Evaluation of Language Fundamentals (CELF-5 Spanish) Expressive One Word Picture Vocabulary Test (EOWPVT-4 Spanish Bilingual Edition) Receptive One Word Picture Vocabulary Test (ROWPVT- 4 Spanish Bilingual Edition) Peabody Picture Vocabulary Test (PPVT-4 Spanish) Test of Auditory Processing Skills (TAPS-3 SBE) |
ការដំណើការព័ត៌មាន៖ | Test of Auditory Processing Skills (TAPS-3 SBE) Test of Visual Processing Skills (TVPS – Bilingual (Spanish)) |
ពុទ្ធិ៖ | Wechsler Intelligence Scale for Children (WISC-5) • Leiter International Performance Scale (Nonverbal) (LEITER-5) • Test of Nonverbal Intelligence (TONI-4) |
(2.50) តើសំណុំរឿង Diana និង Larry P មានឥទ្ធិពលអ្វីខ្លះលើការវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេសសម្រាប់សិស្សជនជាតិភាគតិចនិងសិស្សដែលនិយាយភាសាជនភាគតិចផ្សេងទៀត?
គ្មានសិស្សណាម្នាក់ត្រូវបានគេវាយតម្លៃដើម្បីទទួលបានសិទ្ធិទទួលបានការអប់រំពិសេស និងសេវាណាមួយគួរត្រូវបានរើសអើង ឬក៏ចាត់ឱ្យចូលរៀនក្នុងថ្នាក់អប់រំពិសេសដោយសារតែសមត្ថភាពនិយាយភាសាអង់គ្លេសនៅមានកម្រិតនោះទេ។ ដូចសំណុំរឿង Larry P តេស្តដែលគេរៀបចំសម្រាប់សិស្សមិនត្រូវលំអៀង និងមានភាពត្រឹមត្រូវផ្នែកវប្បធម៌។ ដូច្នេះ ដីកាក្នុងសំណុំរឿង Diana និង Larry P ជាមួយការការពារការវាយតម្លៃរបស់សហព័ន្ធ និងរដ្ឋពង្រឹងកាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការដើម្បីបំពេញតាមតម្រូវការផ្នែកភាសា និងវប្បធម៌របស់សិស្សជនជាតិភាគតិច និងសិស្សនិយាយភាសាជនជាតិភាគតិចក្នុងដំណើរការវាយតម្លៃ ក៏ដូចជាក្នុងការផ្តល់សេវាអប់រំពិសេស។
បច្ចុប្បន្ននេះ មានការវាយតម្លៃមិនច្រើនទេអំពីសិទ្ធិទទួលបានការអប់រំពិសេសសម្រាប់សិស្សជនជាតិភាគតិច និងសិស្សនិយាយភាសាដទៃផ្សេងទៀត។ ការវាយតម្លៃអំពីការអប់រំពិសេសជាធម្មតាត្រូវបានធ្វើឡើងជាមួយនឹងតេស្តទូទៅដែលត្រូវរៀបចំធ្វើឡើងសម្រាប់សិស្សភាគច្រើន។ ដូច្នេះ ចំពោះសិស្សដែលភាសាអង់គ្លេសរបស់គេនៅមានកម្រិត មន្ត្រីវាយតម្លៃចាំបាច់ត្រូវចេះភាសាកំណើត ឬភាសាគោលរបស់សិស្ស។
(2.51) តើសំណុំរឿង Larry P. មានឥទ្ធិពលអ្វីខ្លះលើលក្ខណៈវិនិច្ឆ័យអំពីសិទ្ធិទទួលបានការអប់រំពិសេស?
លក្ខណៈវិនិច្ឆ័យអំពីសិទ្ធិទទួលបានការអប់រំពិសេសរបស់រដ្ឋមិនទទួលរងឥទ្ធិពលពីដីកាក្នុងសំណុំរឿង Larry P. ទេ។ ផ្នែកនៃការទទួលបានសិទ្ធិតែមួយដែលទទួលរងឥទ្ធិពលពីដីកាក្នុងសំណុំរឿង Larry P គឺជាពិការភាពក្នុងការសិក្សា។
មុនឆ្នាំ 2004 មណ្ឌលសិក្សាធិការបានប្រើ “គំរូខុសគ្នា” ដើម្បីកំណត់ថាតើសិស្សមានពិការភាពក្នុងការសិក្សាដែរឬទេ។ នៅក្រោមគំរូនេះ សិស្សត្រូវមានភាពខុសគ្នាយ៉ាងខ្លាំងរវាងសមត្ថភាពបញ្ញា និងលទ្ធផលក្នុងការសិក្សា។ សមត្ថភាពរបស់សិស្សត្រូវបានវាស់ជាប្រពៃណីដោយតេស្តស្តង់ដារ IQ។ ទោះយ៉ាងណាក៏ដោយ សំណុំរឿង Larry P. បានរារាំងការប្រើប្រាស់តេស្តទាំងនេះ ហើយមណ្ឌលសិក្សាធិការមិនតម្រូវឲ្យប្រើវិធីផ្សេងឡើយ។ តាមច្បាប់បច្ចុប្បន្ន រដ្ឋនានាមិនតម្រូវឱ្យមណ្ឌលសិក្សាធិការប្រើគំរូខុសៗគ្នា និងមិនអនុញ្ញាតិឱ្យប្រើ “ការឆ្លើយតបរបស់កុមារចំពោះការធ្វើអន្តរាគមន៍បែបវិទ្យាសាស្ត្រ និងស្រាវជ្រាវ” (RTI)។ មណ្ឌលសិក្សាធិការដែលជ្រើសរើសបន្តគំរូខុសគ្នាអាចធ្វើបាន ប៉ុន្តែត្រូវប្រើវិធីវាយតម្លៃផ្សេងពីតេស្តដើម្បីវាស់សមត្ថភាពបញ្ញា។ មើលជំពូក 3 ព័ត៌មានអំពីសិទ្ធិទទួលបានការអប់រំពិសេស។