បោះពុម្ពជំពូកទី 5 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/20/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/20/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 5៖ ព័ត៌មានអំពីសេវាពាក់ព័ន្ធ
(5.1) តើសេវាកម្មដែលពាក់ព័ន្ធមានអ្វីខ្លះ?
សេវកម្មដែលពាក់ព័ន្ធ គឺជាសេវាកម្មនានាដែលចាំបាច់ដើម្បីជួយដល់សិស្សណា ម្នាក់ឲ្យទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសរបស់នាង។ [34 Code of Federal Regulations (C.F.R.) Sec. 300.34(a).] ចំពោះពាក្យ “ទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” ជាទូទៅ តែងត្រូវបានគេបកស្រាយន័យថា ជាការបង្កើតវឌ្ឍនភាពដែលមានន័យខ្លឹមសារឆ្ពោះទៅរកការសម្រេចនូវគោលដៅនិងកម្មវត្ថុនៃកម្មវិធី IEP។ [County of San Diego v. California Special Education Hearing Office, 93 F.3d 1458, 1467 (9th Cir. 1996).]
(5.2) តើច្បាប់ស្ដីពីការអប់រំពិសេសរបស់សហព័ន្ធកំណត់និយមន័យនៃសេវាកម្មដែលពាក់ព័ន្ធយ៉ាងដូចម្តេច?
ក្រមបទប្បញ្ញតិសហព័ន្ធ ជំពូក 34 មាត្រា 300.34(a) កំណត់និយមន័យសេវាកម្មដែលពាក់ព័ន្ធដូចខាងក្រោម៖
សេវាដឹកជញ្ជូន និងសេវាផ្នែកពិការភាពការលូតលាស់ សេវាកែតម្រូវ និងសេវាគាំពារដទៃទៀត ទៅតាមការចាំបាច់ក្នុងការជួយដល់កុមារដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស និងរួមមានជាអាទិ៍ សេវាព្យាបាលសម្ដី-ភាសា និងសេវាប្រព័ន្ធការស្ដាប់ សេវាបកប្រែផ្ទាល់មាត់ សេវាផ្នែកចិត្តសាស្រ្ត ការព្យាបាលរាងកាយ និងសមប្បទាវិជ្ជាជីវៈ ការកម្សាន្តសប្បាយ រួមបញ្ចូលទាំងការកម្សាន្តសប្បាយព្យាបាល ការកំណត់ និងការវាយតម្លៃពីពិការភាពតាំងពីដើមទីចំពោះកុមារ សេវាប្រឹក្សាយោបល់ រួមបញ្ចូលទាំងការប្រឹក្សាយោបល់អំពីពិការភាព សេវាតម្រង់ទិស និងសេវាចល័តភាព និងសេវាវេជ្ជសាស្រ្តសម្រាប់គោលបំណងនៃការធ្វើរោគវិនិច្ឆ័យឬការវាយតម្លៃ។ សេវាដែលពាក់ព័ន្ធ ក៏រួមបញ្ចូលផងដែរនូវសេវាសុខភាពតាមសាលារៀន និងសេវាគិលានុបដ្ឋាកតាមសាលារៀន សេវាសង្គមកិច្ចនៅក្នុងសាលារៀន និងការប្រឹក្សា និងការបណ្ដុះបណ្ដាលឪពុក/ម្ដាយ។ បទប្បញ្ញត្តិដូចគ្នានេះ កំណត់និយមន័យបន្ថែមលើសេវាកម្មទាំងអស់នេះ ដូចខាងក្រោម៖
- ផ្នែកប្រព័ន្ធស្ដាប់ រួមមាន៖
- ការកំណត់អត្តសញ្ញាណកុមារដែលមានបញ្ហាស្ដាប់មិនឮ
- ការកំណត់ពីកម្រិតចម្ងាយ លក្ខណៈ និងកម្រិតនៃការស្ដាប់មិនឮ រួមបញ្ចូលទាំងការបញ្ជូនបន្តទៅផ្នែកវេជ្ជសាស្រ្ត ឬការព្យាបាល ដោយអ្នកជំនាញផ្សេងទៀតសម្រាប់នីតិសម្បទានៃការស្ដាប់។ ការផ្ដល់សកម្មភាពនីតិសម្បទា ដូចជា នីតិសម្បទាភាសា ការបណ្ដុះបណ្ដាលខាងសំឡេង ការអានសម្ដី (ការមើលបបូរមាត់) ការវាយតម្លៃការស្ដាប់ និងការសន្ទនាសម្ដី។
- ការបង្កើត និងការរៀបចំកម្មវិធីសម្រាប់ការបង្ការការបាត់បង់ ការស្ដាប់ឮ
- ការប្រឹក្សាយោបល់ និងការណែនាំកុមារ ឪពុកម្ដាយ និងគ្រូបង្រៀន ពាក់ព័ន្ធនឹងការបាត់បង់ល្បឺ។ និង
- ការកំណត់ពីតម្រូវការរបស់កុមារសម្រាប់ក្រុម និងការបំពងសំឡេងបុគ្គល ការជ្រើសរើស និងការផ្ដល់ជំនួយដែលសមស្រប និងការវាយតម្លៃលើប្រសិទ្ធភាពនៃការបំពងសំឡេង។
- សេវាប្រឹក្សាយោបល់ សំដៅលើសេវាកម្មនានាដែលផ្ដល់ដោយបុគ្គលិកសង្គមកិច្ច អ្នកចិត្តសាស្រ្ត អ្នកប្រឹក្សាយោបល់ណែនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបុគ្គលិកដទៃផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- ការកំណត់អត្តសញ្ញាណ និងការវាយតម្លៃពិការភាពលើកុមារតាំងពីដើមទី សំដៅលើការអនុវត្តតាមផែនការផ្លូវការសម្រាប់ការកំណត់ពីពិការភាពឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាននៅក្នុងជីវិតរបស់កុមារ។
- សេវាបកប្រែផ្ទាល់មាត់ រួមមាន –
- ចំណុចបន្តបន្ទាប់នេះ នៅពេលប្រើពាក់ព័ន្ធនឹងកុមារដែលគថ្លង់ ឬមានបញ្ហាស្ដាប់មិនសូវឮ៖ សេវាប្រតិចារឹកផ្ទាល់មាត់ សេវា ប្រតិចារឹកភាសាដោយមានតម្រុយ សេវាបកប្រែ និងសេវាប្រតិចារឹកភាសាសញ្ញា និងសេវាប្រតិចារឹក ដូចជា ការបកប្រែការប្រាស្រ័យទាក់ទងនៅក្នុងពេលជាក់ស្ដែង (CART), C-Print, និង TypeWell; និង
- សេវាបកប្រែពិសេសសម្រាប់កុមារដែលគថ្លង់ និងពិការភ្នែក។
- សេវាវេជ្ជសាស្ត្រ មានន័យថាជា សេវាកម្មដែលផ្តល់ដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណដើម្បីកំណត់ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលនាំមកនូវតម្រូវការរបស់កុមារសម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។
- ការព្យាបាលមុខងារវិជ្ជាជីវៈ សំដៅលើ៖
- សេវាកម្មនានាដែលផ្ដល់ដោយគ្រូពេទ្យព្យាបាលមុខងារវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួមបញ្ចូល៖
- ការកែលម្អ ការអភិវឌ្ឍ ឬការស្ដារមុខងារដែលចុះខ្សោយ ឬបាត់បង់តាមរយៈជំងឺ របួស ឬការបាត់បង់អ្វីមួយ
- ការពង្រឹងសមត្ថភាពដើម្បីបំពេញកិច្ចការសម្រាប់មុខងារឯករាជ្យ ប្រសិនបើមុខងារនោះ បានចុះខ្សោយ ឬបាត់បង់ និង
- ការបង្ការ តាមរយៈអត្តរាគមន៍ពីដើមទី ការចុះខ្សោយ ឬការបាត់បង់មុខងារដំបូង ឬបន្ថែមទៀត។
- សេវាកម្មនានាដែលផ្ដល់ដោយគ្រូពេទ្យព្យាបាលមុខងារវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួមបញ្ចូល៖
- សេវាតម្រង់ទិស និងចល័តភាព មានន័យថា៖
- សេវាកម្មនានាដែលផ្ដល់ជូនដល់កុមារពិការភ្នែក ឬកុមារដែលការចុះខ្សោយគំហើញ ដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីអាចឲ្យសិស្សទាំងអស់នោះទទួលបាននូវការតម្រង់ទិសជាលក្ខណៈប្រព័ន្ធ និងធ្វើបម្លាស់ទីដោយសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានរបស់ពួកគេនៅក្នុងសាលារៀន ផ្ទះសម្បែង និងសហគមន៍ និង
- រួមបញ្ចូលនូវការបង្រៀនសិស្សដូចខាងក្រោម ទៅតាមការចាំបាច់៖
- គោលគំនិតពីលំហ និងបរិស្ថាន និងប្រើប្រាស់ព័ត៌មានដែលទទួលបានពីឥន្ទ្រិយ៍ (ដូចជាសំឡេង សីតុណ្ហភាព និងរំញ័រ) ដើម្បីបង្កើត រក្សាទុក ឬទទួលបានការតម្រង់ទិស និងខ្សែផ្លូវធ្វើដំណើរ (ឧ.ទា. ការប្រើប្រាស់សំឡេងនៅកន្លែងភ្លើងស្ដុប ដើម្បីឆ្លងកាត់ផ្លូវ)។
- ដើម្បីប្រើប្រាស់ឈើច្រត់ដងវែង ឬសត្វនាំផ្លូវដើម្បីបំពេញបន្ថែមលើជំនាញធ្វើដំណើរតាមភ្នែក ឬក្នុងនាមជាឧបករណ៍ សម្រាប់ការចរចារដោយសុវត្ថិភាពចំពោះបរិស្ថានសម្រាប់ កុមារដែលពុំមានចក្ខុធ្វើដំណើរ។
- ដើម្បីយល់ដឹង និងប្រើប្រាស់ចក្ខុសាស្រ្តដែលនៅសល់ និងជំនួយចក្ខុខ្សោយនៅចម្ងាយឆ្ងាយ និង
- គោលគំនិត បច្ចេកទេស និងឧបករណ៍ដទៃទៀត។
- ការប្រឹក្សាយោបល់ និងការបណ្ដុះបណ្តាល មានន័យថា៖
- ការជួយដល់ឪពុកម្ដាយដើម្បីស្វែងយល់ពីតម្រូវការពិសេសនៃ កូនចៅរបស់ពួកគេ។
- ការផ្ដល់ដល់ឪពុកម្ដាយនូវព័ត៌មានអំពីការលូតលាស់របស់កុមារ។ និង
- ការជួយឪពុកម្ដាយដើម្បីទទួលបានជំនាញពិសេសដែលនឹងអនុញ្ញាតឲ្យពួកគេគាំទ្រដល់ការអនុវត្តកម្មវិធី IEP របស់កុមារ ឬ IFSP។
- ការព្យាបាលសរីរសាស្រ្ត សំដៅលើសេវាកម្មដែលផ្ដល់ដោយគ្រូពេទ្យ ព្យាបាលដោយចលនា។
- សេវាផ្នែកចិត្តសាស្រ្ត រួមមាន៖
- ការរៀបចំការធ្វើតេស្តផ្នែកចិត្តសាស្រ្ត និងតេស្តអប់រំ និងនីតិវិធីនៃការវាយតម្លៃដទៃផ្សេងទៀត។
- ការបកស្រាយលទ្ធផលនៃការវាយតម្លៃ។
- ការទទួលបាន ការរួមបញ្ចូល និងការបកប្រែព័ត៌មានអំពីអាកប្បកិរិយារបស់កុមារ និងស្ថានភាពដែលពាក់ព័ន្ធនឹងការសិក្សារៀនសូត្រ។
- ការប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្សេងទៀតនៅក្នុងការធ្វើផែនការកម្មវិធីសាលារៀនដើម្បីបំពេញតាមតម្រូវការពិសេសរបស់កុមារ ទៅតាមការបង្ហាញដោយការធ្វើតេស្តចិត្តសាស្រ្ត ការសម្ភាស ការអង្កេតដោយផ្ទាល់ និងការវាយតម្លៃអាកប្បកិរិយា។
- ការធ្វើផែនការ និងការគ្រប់គ្រងកម្មវិធីនៃសេវាចិត្តសាស្រ្ត រួមបញ្ចូលនូវការប្រឹក្សាយោបល់ចិត្តសាស្រ្តសម្រាប់កុមារ និងឪពុកម្ដាយ និង
- ការជួយដល់ការអភិវឌ្ឍយុទ្ធសាស្រ្តអន្តរាគមន៍អាកប្បកិរិយា វេជ្ជមាន។
- ការកម្សាន្តសប្បាយ រួមបញ្ចូល៖
- ការវាយតម្លៃនៃមុខងារនៃការកម្សាន្តសប្បាយ
- សេវាកម្មកម្សាន្តសប្បាយដើម្បីព្យាបាល
- កម្មវិធីកម្សាន្តសប្បាយនៅក្នុងសាលារៀន និងភ្នាក់ងារ សហគមន៍ និង
- ការអប់រំកែកម្សាន្ត។
- សេវាប្រឹក្សាយោបល់ស្ដានីតិសម្បទា សំដៅលើសេវាកម្មដែលផ្ដល់ដោយបុគ្គលិក ឬបុគ្គលដែលមាលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬវគ្គសិក្សា ជាក្រុម ដែលផ្ដោតសំខាន់ជាពិសេសលើការអភិវឌ្ឍអាជីពការងារ ការត្រៀមរៀបចំសម្រាប់ការងារ ការសម្រេចបាននូវឯករាជ្យភាព និងការដាក់បញ្ចូលទៅក្នុងកន្លែងការងារ និងសហគមន៍របស់សិស្សដែលមានពិការភាព។ លក្ខខណ្ឌនេះ ក៏រួមបញ្ចូលនូវសេវាស្ដានីតិសម្បទាការងារ ដែលផ្ដល់ជូនដល់សិស្សដែលមានពិការភាព តាមរយៈកម្មវិធីស្ដារនីតិសម្បទាការងារ ដែលទទួលបានប្រាក់ឧបត្ថម្ភក្រោមក្រមស្ដីពីការស្ដារនីតិសម្បទាឆ្នាំ 1973 [29 U.S.C. Sec. 794, ដូចបានធ្វើវិសោធនកម្មរួច]
- សេវាសុខភាពតាមសាលារៀន និងសេវាគិលានុបដ្ឋាកតាមសាលារៀន សំដៅលើសេវាសុខាភិបាលដែលត្រូវបានរៀបចំឡើងដើម្បីអាចឲ្យកុមារដែលមានពិការភាពទទួលបាននូវការអប់រំសាធារណៈ សមស្របឥតគិតថ្លៃ (FAPE) ដូចមានចែងក្នុងគម្រោង IEP របស់កុមារ។ សេវាគិលានុបដ្ឋាកតាមសាលា គឺជាសេវាកម្មនានាដែលផ្ដល់ដោយគិលានុបដ្ឋាកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សេវាសុខភាពតាមសាលារៀន គឺជាសេវាកម្មដែលអាចផ្ដល់ជូនដោយគិលានុបដ្ឋាកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបុគ្គលផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
- សេវាសង្គមកិច្ច នៅក្នុងសាលារៀន រួមមាន៖
- ការត្រៀមរៀបចំប្រវត្តិសង្គម និងការអភិវឌ្ឍចំពោះកុមារដែលមានពិការភាព។
- ការប្រឹក្សាយោបល់ជាក្រុម និងជាបុគ្គល ជាមួយកុមារ និងក្រុម គ្រួសារ។
- ការធ្វើការជាដៃគូជាមួយឪពុកម្ដាយ និងអ្នកដទៃផ្សេងទៀត ចំពោះបញ្ហាទាំងអស់នោះ នៅក្នុងស្ថានភាពនៃការរស់នៅរបស់កុមារ (លំនៅដ្ឋាន សាលារៀន និងសហគមន៍) ដែលជះឥទ្ធិពល ដល់ការកែសម្រួលរបស់កុមារនៅក្នុងសាលារៀន។
- ការចល័តធនធានសាលារៀន និងសហគមន៍ ដើម្បីអាចឲ្យកុមារ រៀនសូត្រឲ្យមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាននៅក្នុងការអប់រំរបស់គេ និង
- ការជួយដល់ការអភិវឌ្ឍយុទ្ធសាស្រ្តអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន។
- សេវាព្យាបាលសម្ដី-ភាសា រួមមាន៖
- ការកំណត់អត្តសញ្ញាណកុមារដែលមានការចុះខ្សោយផ្នែកសម្ដីឬភាសា។
- ការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃការចុះខ្សោយផ្នែកសម្ដី ឬភាសា
- ការបញ្ជូនបន្តទៅផ្នែកវេជ្ជសាស្រ្ត ឬការព្យាបាលដោយអ្នកជំនាញ ផ្សេងទៀតដែលចាំបាច់សម្រាប់នីតិសម្បទានៃការស្ដាប់ ឬការចុះខ្សោយផ្នែកភាសា។
- ការផ្ដល់សេវាផ្នែកសម្ដី និងភាសាសម្រាប់នីតិសម្បទា ឬការបង្ការការចុះខ្សោយសមត្ថភាពទំនាក់ទំនង និង
- ការប្រឹក្សាយោបល់ និងណែនាំឪពុកម្ដាយ កុមារ និងគ្រូបង្រៀន ពាក់ព័ន្ធនឹងការចុះខ្សោយផ្នែកសម្ដី និងភាសា។
- ការដឹកជញ្ជូន រួមមាន៖
- ការធ្វើដំណើរទៅ និងមកពីសាលារៀន និងនៅចន្លោះសាលារៀន
- ការធ្វើដំណើរនៅក្នុង និងជុំវិញអគារសាលារៀន និង
- បរិក្ខារពិសេស (ដូចជា រថយន្តក្រុងពិសេស ឬកែសម្រួល ឧបករណ៍ លើកដាក់ និងជម្រាល) ប្រសិនបើត្រូវការចាំបាច់ដើម្បីផ្ដល់ការដឹកជញ្ជូនពិសេសសម្រាប់កុមារដែលមានពិការភាព។
(5.3) តើរដ្ឋកាលីហ្វ័រញ៉ាផ្ដល់សេវាកម្មដែលពាក់ព័ន្ធដែលមានស្ថិតក្រោម ច្បាប់របស់សហព័ន្ធដែរឬទេ?
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បញ្ជីសេវាកម្មដែលពាក់ព័ន្ធ ដែលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាហៅថា “ការណែនាំដែលបានកំណត់ និងសេវាកម្ម” គឺមានលក្ខណៈស្រដៀងគ្នា និងរួមបញ្ចូលនូវចំណុចជាអាទិ៍ ដូចខាងក្រោម៖
- ការអភិវឌ្ឍ និងការកែប្រែឡើងវិញផ្នែកភាសា សម្ដី និងការស្ដាប់។ វាអភិវឌ្ឍ និងកែប្រែឡើងវិញផ្នែកភាសា និងសម្ដី អាចត្រូវផ្ដល់ជូន ដោយជំនួយការព្យាបាលសម្ដី-ភាសា ដូចមានចែងនៅក្នុងផ្នែករង (f) នៃផ្នែក 2530.2 នៃក្រមស្ដីពីអាជីវកម្ម និងមុខរបរ។
- សេវាកម្មផ្នែកប្រព័ន្ធស្ដាប់
- សេវាកម្មផ្នែកតម្រង់ទិស និងបម្លាស់ទី
- ការបង្រៀននៅក្នុងផ្ទះ ឬមន្ទីរពេទ្យ
- ការអប់រំកាយដែលបានសម្របសម្រួល
- ការព្យាបាលដោយចលនា និងការព្យាបាលមុខងារវិជ្ជាជីវៈ
- សេវាផ្នែកចក្ខុសាស្រ្ត
- ការណែនាំអំពីការបណ្តុះបណ្ដាលការបើកបរជំនាញ
- ការប្រឹក្សាយោបល់ និងការណែនាំ រួមទាំងការប្រឹក្សាស្ដារនីតិសម្បទា
- សេវាផ្នែកចិត្តសាស្ត្រ ក្រៅពីការវាយតម្លៃ និងអភិវឌ្ឍនៃកម្មវិធីអប់រំ សម្រាប់បុគ្គល
- ការប្រឹក្សាយល់ និងការបណ្តុះបណ្តាលឪពុក/ម្ដាយ
- សេវាសុខាភិបាល និងសេវាគិលានុបដ្ឋាក រួមបញ្ចូលទាំងសេវា គិលានុបដ្ឋាកដែលបានកំណត់ដើម្បីអាចឲ្យបុគ្គលដែលមានតម្រូវការ ពិសេសទទួលបាននូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ ដូច មានចែងនៅក្នុងគម្រោង IEP។
- សេវាបុគ្គលិកសង្គមកិច្ច
- ការអប់រំវិជ្ជាជីវៈដែលបានបង្កើតឡើងជាពិសេស និងការអភិវឌ្ឍអាជីព ការងារ
- សេវាកម្សាន្តសប្បាយ និង
- សេវាពិសេសសម្រាប់ពិការភាពដែលមានគ្រោះថ្នាក់ទាប ដូចជា អ្នក អាន អ្នកប្រតិចារឹក និងសេវាចក្ខុសាស្រ្ត និងសោតសាស្រ្ត។ [California Education Code (Cal. Ed. Code) Secs. 56000.5 & 56026.5.]
- សេវាបកប្រែ [Cal. Ed. Code Sec. 56363(b).]
រដ្ឋកាលីហ្វ័រញ៉ា កំណត់និយមន័យបន្ថែមចំពោះសេវាទាំងអស់នេះ និង បញ្ជាក់ពីគុណវុឌ្ឍិនៃអ្នកផ្ដល់សេវាទាំងអស់នេះ ដូចខាងក្រោម៖
- ការអភិវឌ្ឍ និងការកែប្រែឡើងវិញផ្នែកភាសា សម្ដី និងការស្ដាប់ [5 California Code of Regulations (C.C.R.) Sec. 3051.1.]
- សេវាកម្មផ្នែកប្រព័ន្ធស្ដាប់ [5 C.C.R. Sec. 3051.2.]
- ការណែនាំពីការតម្រង់ទិស និងបម្លាស់ទី [5 C.C.R. Sec. 3051.3.]
- ការបង្រៀននៅក្នុងផ្ទះ ឬមន្ទីរពេទ្យ [5 C.C.R. Sec. 3051.4.]
- ការអប់រំកាយដែលបានសម្របសម្រួល [5 C.C.R. Sec. 3051.5.] ការ អប់រំកាយដែលបានសម្របសម្រួល តាមពិតគឺត្រូវបានចាត់ទុកជាការ អប់រំពិសេស។ [សូមមើល 34 C.F.R. Sec. 300.39.]
- ការព្យាបាលដោយចលនា និងការព្យាបាលមុខងារវិជ្ជាជីវៈ [5 C.C.R. Sec. 3051.6.]
- សេវាផ្នែកចក្ខុ [5 C.C.R. Sec. 3051.7.]
- ការព្យាបាលភ្នែក [5 C.C.R. Sec. 3051.75.]
- ការណែនាំអំពីការបណ្តុះបណ្ដាលការបើកបរជំនាញ [5 C.C.R. Sec. 3051.8.]
- សេវាប្រឹក្សាយោបល់ និងមគ្គទេសក៍ [5 C.C.R. Sec. 3051.9.]
- សេវាផ្នែកចិត្តសាស្ត្រក្រៅពីការវាយតម្លៃ និងអភិវឌ្ឍនៃកម្មវិធី IEP [5 C.C.R. Sec. 3051.10.]
- ការប្រឹក្សាយោបល់ និងការបណ្ដុះបណ្តាល [5 C.C.R. Sec. 3051.11.]
- សេវាសុខាភិបាល និងគុលនុបដ្ឋាក [5 C.C.R. Sec. 3051.12.]
- សេវាបុគ្គលិកសង្គមកិច្ច [5 C.C.R. Sec. 3051.13.]
- ការអប់រំវិជ្ជាជីវៈដែលបានបង្កើតឡើងជាពិសេស និងការអភិវឌ្ឍអាជីពការងារ [5 C.C.R. Sec. 3051.14.] (ការអប់រំវិជ្ជាជីវៈ គឺជាសេវាមួយផ្សេងទៀតដែលកំណត់ដោយច្បាប់សហព័ន្ធជាការអប់រំពិសេស [មើល 34 C.F.R. Sec. 300.39.].)
- សេវាកម្សាន្តសប្បាយ [5 C.C.R. Sec. 3051.15.]
- សេវាឯកទេសសម្រាប់ពិការភាពដែលកម្រនឹងកើតមាន [5 C.C.R. Sec. 3051.16.]
- សេវាកម្មសម្រាប់សិស្សានុសិស្សដែលមានជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាព ស្រួចស្រាវ [5 C.C.R. Sec. 3051.17.]
- ការបង្រៀនដែលបានកំណត់ និងសេវាកម្មសម្រាប់ជនគថ្លង់ និងស្ដាប់ ពុំសូវឮ [5 C.C.R. Sec. 3051.18.]
(5.4) តើមណ្ឌលសិក្សាធិការទទួលខុសត្រូវលើការផ្ដល់ជូន ការថែទាំ និងការផ្លាស់ប្ដូរឧបករណ៍ដាំបណ្ដុះក្នុងសរីរាង្គតាមរយៈការវះកាត់របស់កុមារ ដូចជា ឧបករណ៍ពាក់ជំនួយត្រចៀកដែរឬទេ?
ស្ថិតក្រោមច្បាប់សហព័ន្ធ និងច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា សេវាកម្មដែលពាក់ព័ន្ធ ពុំរាប់បញ្ចូលនូវបរិក្ខារវេជ្ជសាស្រ្តដែលត្រូវវះកាត់ដាំបណ្ដុះក្នុងសរីរាង្គឡើយ ដូចជា ឧបករណ៍ជំនួយត្រចៀកដែលវះកាត់ដាក់ ឬការផ្លាស់ប្ដូរបរិក្ខារទាំងអស់នោះឡើយ។ [20 U.S.C. Sec. 1401(26)(B); 34 C.F.R. Sec. 300.34(b); Cal. Ed. Code Sec. 56363(c).] ក៏ប៉ុន្តែ ច្បាប់ពុំបានហាមឃាត់ចំពោះការត្រួតពិនិត្យសមាសធាតុខាងក្រៅរបស់បរិក្ខារនោះជាប្រចាំ ដើម្បីធានាថា បរិក្ខារនោះមានដំណើរការល្អត្រឹមត្រូវនោះឡើយ។ [34 C.F.R. Sec. 300.34(b)(2)(iii).] បន្ថែមលើនេះ មណ្ឌលសិក្សាធិការគឺទទួលខុសត្រូវ “គ្រប់គ្រងតាមដាន និងថែទាំបរិក្ខារវេជ្ជសាស្រ្ត ដែលត្រូវការចាំបាច់ដើម្បីថែទាំសុខភាព និងសុវត្ថិភាពរបស់កុមារ រួមទាំងការដកដង្ហើម អាហារូបត្ថម្ភ ឬការវះកាត់លើមុខងាររាងកាយដទៃផ្សេងទៀត ខណៈដែលកុមារត្រូវបានដឹកជញ្ជូនទៅ និងមកពីសាលារៀន ឬនៅសាលារៀន។ [34 C.F.R. Sec. 300.34(b)(2)(ii).]
(5.5) តើឪពុកម្ដាយត្រូវបង់ប្រាក់សម្រាប់សេវាកម្មដែលពាក់ព័ន្ធដែរឬទេ?
សេវាកម្មដែលពាក់ព័ន្ធទាំងអស់ ក៏ត្រូវផ្ដល់ជូនដោយគ្មានការគិតប្រាក់ចំពោះឪពុកម្ដាយផងដែរ។ ក្នុងករណីភាគច្រើន មណ្ឌលសិក្សាធិការរបស់អ្នក ទទួលខុសត្រូវក្នុងការផ្ដល់ជូននូវសេវាកម្មដែលពាក់ព័ន្ធដោយផ្ទាល់ ឬតាមរយៈការចុះកិច្ចសន្យាជាបុគ្គលដែលសមស្រប។ ស្ថិតក្រោមច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ា ការព្យាបាលមុខងារវិជ្ជាជីវៈ និងការព្យាបាលដោយចលនា ត្រូវការជាបាច់សម្រាប់កុមារដោយមូលហេតុខាងវេជ្ជសាស្រ្ត និងការអប់រំ គឺបច្ចុប្បន្ននេះ មានផ្ដល់ជូនដោយសេវាកម្មកុមារនៃរដ្ឋកាលីហ្វ័រញ៉ា។ [Cal. Gov. Code Secs. 7572 and 7575.] ប្រសិនបើផ្នែកសេវាកម្មកុមារនៃរដ្ឋកាលីហ្វ័រញ៉ា បានឈប់ផ្ដល់សេវា ព្យាបាលសម្រាប់ហេតុផលណាមួយ ហើយអ្នកអាចបង្ហាញថា កូនរបស់អ្នកនៅបន្តត្រូវការសេវានោះជាផ្នែកនៃការអប់រំពិសេស មណ្ឌលសិក្សាធិការ ទទួលខុសត្រូវក្នុងការផ្ដល់ជូននូវសេវាព្យាបាលនេះ បើទោះបីជានេះមានន័យថាជាការចុះកិច្ចសន្យាជាមួយពួកគេក៏ដោយ។ [34 C.F.R. Sec. 300.154(b).] វិវាទពាក់ព័ន្ធនឹងសេវាកម្មដែលពាក់ព័ន្ធ ត្រូវដោះស្រាយក្នុងលក្ខណៈដូចគ្នាទៅនឹងវិវាទលើផ្នែកណាមួយនៃកម្មវិធីអប់រំពិសេសរបស់កូនអ្នក។ [មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់ និងជំពូក 9 ព័ត៌មានស្ដីពីសេវាកម្ម អន្តរទីភ្នាក់ងារ (AB 3632).]
(5.6) តើ “សេវាកម្មដែលពាក់ព័ន្ធ” និង “សេវាកម្ម និងការបង្រៀនដែល បានកំណត់ទុក” (DIS) ខុសគ្នាដូចម្ដេច?
“សេវាកម្ម និងការបង្រៀនដែលបានកំណត់ទុក” (DIS) គឺពាក្យមួយទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសម្រាប់ហៅ “សេវាកម្មដែលពាក់ព័ន្ធ"។ [5 C.C.R. Sec. 3051; Cal. Ed. Code Sec. 56363.] និយមន័យរបស់រដ្ឋកាលីហ្វ័រញ៉ាស្ដីពីពាក្យ DIS គឺយកតាមនិយមន័យរបស់សហព័ន្ធស្ដីពីសេវាកម្មដែលពាក់ព័ន្ធ។ សិទ្ធិទទួលបានការអប់រំពិសេស និងសេវាកម្មដែលពាក់ព័ន្ធរបស់សិស្សម្នាក់ គឺជាសិទ្ធិមួយដែលបង្កើតឡើងក្រោមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ មិនអាចត្រូវបានអនុវត្តដើម្បីធ្វើការបដិសេធសេវាកម្មនានាដែលកុមារម្នាក់នឹងត្រូវមានសិទ្ធិទទួលបានស្ថិតក្រោមច្បាប់សហព័ន្ធឡើយ។
(5.7) តើឃ្លាថា “ត្រូវឲ្យមានការជួយដល់កុមារដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” មានន័យដូចម្តេច?
ឃ្លានេះ គឺឃ្លាគន្លឹះនៅក្នុងការកំណត់ថាតើមណ្ឌលមួយ ត្រូវទទួលខុសត្រូវក្នុងការផ្ដល់សេវាកម្មដែលពាក់ព័ន្ធដល់សិស្សដែលមានពិការភាពដែរឬអត់។ មណ្ឌលមួយ ពុំចាំបាច់ត្រូវផ្ដល់សេវាកម្មដល់សិស្សណាម្នាក់ដែលមានពិការភាពដោយសារ មូលហេតុដែលគេនឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្ម ឬបើទោះបីជាគេត្រូវ ការសេវាកម្មនោះក៏ដោយ។ សេវាកម្មនោះ ចាត់ទុកថា “ពាក់ព័ន្ធ” ប្រសិនបើវាមានលក្ខណៈចាំបាច់ដើម្បីជួយដល់កុមារនោះឲ្យទទួលបានអត្ថប្រយោជន៍ពីការណែនាំបង្រៀន។
(5.8) ចូរផ្ដល់ឧទាហរណ៍មួយអំពីសេវាកម្មដែលត្រូវការ ដែលមិន “ពាក់ព័ន្ធ” នឹងការអប់រំ?
សិស្សម្នាក់ និងគ្រួសាររបស់គេ អាចត្រូវការសេវាសង្គមកិច្ចដោយសារបញ្ហាមួយចំនួននៅផ្ទះ។ ក៏ប៉ុន្តែ សិស្សនោះកំពុងរីកចម្រើនទៅមុខសមស្របនៅក្នុងសាលារៀន បើទោះបីជាមានបញ្ហាទាំងនោះក៏ដោយ។ សិស្សត្រូវការសេវានេះ ប៉ុន្តែមិនមែនសម្រាប់ហេតុផលខាងការអប់រំនោះទេ។ ប្រសិនបើសិស្សនោះមិនមានសកម្មភាពសមស្របនៅក្នុងសាលារៀនដោយសារហេតុផលនៃបញ្ហាគ្រួសារ សេវាសង្គមកិច្ច អាចចាត់ទុកថា “ពាក់ព័ន្ធ” នឹងសមត្ថភាពរបស់គេដើម្បីសម្រេចជោគជ័យនៅសាលារៀន។ នៅក្នុងករណីនោះ សេវាកម្មនេះ នឹងក្លាយជាទំនួលខុសត្រូវរបស់មណ្ឌលនោះ។
(5.9) តើពេលណាដែលកូនរបស់ខ្ញុំអាចទទួលបានការដឹកជញ្ជូនជាសេវាកម្មដែលពាក់ព័ន្ធ?
ការដឹកជញ្ជូន គឺជាសេវាកម្មដែលពាក់ព័ន្ធ នៅពេលណាដែលវាមានលក្ខណៈចាំចាច់សម្រាប់សិស្សក្នុងការទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ប្រសិនបើសិស្សម្នាក់ មិនអាចទៅសាលារៀនបាន សិស្សនោះមិនអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំនៅទីនោះឡើយ។ ប្រសិនបើសិស្សម្នាក់ មិនអាចទៅសាលារៀនបានដោយខ្លួនឯង ដោយសារលក្ខណៈនៃពិការភាពរបស់គេលើផ្នែករូបរាងកាយ ឬពុទ្ធិ (បើទោះបីជាសិស្សនោះអាចរស់នៅក្បែរសាលារៀនក្ដី) ការដឹកជញ្ជូនគប្បីត្រូវផ្ដល់ជូនក្នុងនាមជាសេវាដែលពាក់ព័ន្ធ។ ការដឹកជញ្ជូន ក៏មានផ្ដល់ជូនទៅ និងមកពីកន្លែងផ្សេងទៀតសម្រាប់សេវាកម្មដែលពាក់ព័ន្ធ ដែលមិនបានផ្ដល់ជូនដោយសាលារៀនផ្ទាល់របស់សិស្ស។ [34 C.F.R. Sec. 300.34(c)(16).]
នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បានបង្កើតគោលការណ៍ណែនាំសម្រាប់ក្រុមការងារ IEP ដើម្បីធ្វើការកំណត់ថាតើពេលណាការដឹកជញ្ជូនត្រូវចាត់ទុកជាសេវាកម្មដែលពាក់ព័ន្ធ។ គោលការណ៍ណែនាំ មិនត្រូវកំណត់ជាដាច់ខាតសម្រាប់ មណ្ឌលសិក្សាធិការនោះទេ លើកលែងក្នុងវិសាលភាពដែលគោលការណ៍ណែនាំនោះ ដូចគ្នានឹងច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ។ គោលការណ៍ណែនាំ គឺជាអនុសាសន៍ របស់នាយកដ្ឋានអប់រំរបស់រដ្ឋ ជូនដល់មណ្ឌលសិក្សាធិការ ស្ដីពីគោលបំណងនៃការដឹកជញ្ជូនសិក្សាក្នុងកម្មវិធីអប់រំពិសេស។
គោលការណ៍ណែនាំនេះ ចុះថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ1993 និងត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗនេះ នៅថ្ងៃទី7 ខែមីនា ឆ្នាំ2016 ដោយចែកថា៖
ចំណុចពិចារណាជាចម្បង៖ តម្រូវការសិស្ស
តម្រូវការជាក់លាក់របស់សិស្ស ត្រូវជាការចំណុចពិចារណាជាចម្បង នៅពេលដែលក្រុមការងារ IEP កំពុងធ្វើការកំណត់ពីតម្រូវការដឹកជញ្ជូនណាមួយ។ ចំណុចទាំងអស់នេះ អាចរួមមានជាអាទិ៍៖
- ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្រ្ត និងចំណុចពិចារណាលើតម្រូវការសុខភាព ថាតើការជិះរថយន្តក្រុងចម្ងាយឆ្ងាយ អាចប៉ះពាល់ដល់សុខភាពសិស្សណាមួយដែរឬទេ (រយៈពេល ការគ្រប់គ្រងសីតុណ្ហភាព តម្រូវការសេវាកម្ម គ្រោះថ្នាក់បន្ទាន់ផ្នែកសុខភាព)។ សមត្ថភាពទូទៅ និង/ឬកម្លាំងក្នុងការដើរ/ប្រើរទេះរុញ។ ចម្ងាយមធ្យមពីសាលារៀន ឬចម្ងាយដែលត្រូវការដើរ ឬប្រើរទេះដោយខ្លួនឯងទៅកាន់សាលារៀន។ ការពិចារណាអំពីតម្រូវការរបស់សិស្សនៅក្នុងអាកាសធាតុអាក្រក់ ឬក្ដៅខ្លាំង។
- លទ្ធភាពចេញចូលផ្នែករាងកាយនៅគែមផ្លូវ ចិញ្ចើមផ្លូវ ដងផ្លូវ និងប្រព័ន្ធដឹកជញ្ជនសាធារណៈ។
- ការពិចារណាអំពីសមត្ថភាពរបស់សិស្សដើម្បីទៅដល់សាលារៀនទាន់ពេលវេលា ដើម្បីជៀងការវង្វេងផ្លូវ ដើម្បីជៀសវាងស្ថានភាពចរាចរណ៍គ្រោះថ្នាក់ និងដើម្បីជៀសវាងស្ថានភាពគ្រោះថ្នាក់ ឬស្ថានភាពនៃបំផ្ទុះធ្ងន់ធ្ងរនៅតាមផ្លូវទៅ និងមកពីសាលារៀន។
- ផែនការអន្តរាគមន៍ផ្នែកអាកប្បកិរិយា [Title 5, C.C.R. 3001(g)] ដូចមានបញ្ជាក់នៅក្នុងកម្មវិធី IEP និងការពិចារណាអំពីរបៀបអនុវត្តផែនការនោះ ខណៈ ដែលសិស្សកំពុងត្រូវបានដឹកជញ្ជូន។
- តម្រូវការនៃការដឹកជញ្ជូននៅពេលថ្ងៃ ឬការដឹកជញ្ជូនផ្សេងទៀត ដូចមានតម្រូវនៅក្នុងកម្មវិធី IEP របស់សិស្ស (ឧទាហរណ៍ ការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា ឬសេវាសុខភាពផ្លូវចិត្តនៅកន្លែងផ្សេងទៀត ថ្នាក់រៀននៅតាមសហគមន៍ ។ល។) ក៏ត្រូវយកមកគិតពិចារណាផងដែរ នៅពេលក្រុមការងារ IEP ពិភាក្សាអំពីការដាក់បញ្ចូលសិស្ស និងតម្រូវការនៃការដឹកជញ្ជូន។
- សេវាពន្យារពេលឆ្នាំសិក្សា ស្របតាម Cal. Ed. Code ផ្នែក 56345(b)(3) គប្បីជាចំណុចពិចារណាមួយនៃតម្រូវការដឹកជញ្ជូនរបស់សិស្ស ប្រសិនបើគិតថាចាំបាច់ដើម្បីផ្ដល់នូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ ដូចមានចែងក្នុងកម្មវិធី IEP របស់សិស្ស។
កិច្ចប្រជុំបុគ្គលិកដឹកជញ្ជូន និងកិច្ចប្រជុំក្រុមការងារ IEP
ការអនុវត្តដែលមានប្រសិទ្ធភាព តម្រូវឲ្យមានការអភិវឌ្ឍនីតិវិធីសម្រាប់ការប្រាស្រ័យ ទាក់ទងជាមួយបុគ្គលិកដឹកជញ្ជូន ហើយបុគ្គលិកដឹកជញ្ជូនត្រូវមានវត្តមាននៅក្នុងកិច្ចប្រជុំក្រុមការងារ IEP៖
- នៅពេលសិស្សត្រូវការប្រើប្រាស់បរិក្ខារសម្របខ្លួន ឬបរិក្ខារជំនួយ
- នៅពេលបរិក្ខាររថយន្តក្រុងសាលារៀន ត្រូវការផ្លាស់ប្ដូរ
- នៅពេលកូនសិស្សបង្ហាញពីការលំបាក់ធ្ងន់ធ្ងរផ្នែកអាកប្បកិរិយា និងនៅពេលផែនការអន្តរាគមន៍អាកប្បកិរិយា ត្រូវអនុវត្ត
- នៅពេលកូនសិស្ស មានគ្រោះថ្នាក់ផ្នែកសុខភាព និងត្រូវការជំនួយពិសេស និង/ឬ
- នៅពេលកូនសិស្សមានតម្រូវការពិសេសដទៃផ្សេងទៀត។
ជម្រើសនៃការដឹកជញ្ជូន
ការពិចារណាអំពីតម្រូវការដែលកំណត់បានរបស់កូនសិស្ស ជម្រើសនៃការដឹកជញ្ជូន អាចរួមមានជាអាទិ៍៖ ការដើរ ការជិះរថយន្តក្រុងសាលារៀនរាល់ថ្ងៃ ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមាន (ការចំណាយប្រាក់ផ្ទាល់ខ្លួនដោយកូនសស្ស ឬឪពុកម្ដាយ នឹងត្រូវទទួលបានប្រាក់សំណងវិញពីទីភ្នាក់ងារអប់រំក្នុងស្រុក) ការជិះរថយន្តក្រុងពិសេសពីកន្លែងទៅយក ការដឹកជញ្ជូនសម្រាប់ការអប់រំពិសេសពីស្ថានីយមួយទៅស្ថានីយមួយ តាមរយៈរថយន្តក្រុង ការបើកបររបស់ឪពុកម្ដាយដែលទទួលបានប្រាក់សំណងជូនឪពុកម្ដាយដែលស្ម័គ្រចិត្តចូលរួម ឬមធ្យោបាយដទៃផ្សេងទៀត ដូចមានចែងដោយក្រុមការងារ IEP។ នៅពេលបង្កើតគោលដៅ និងគោលបំណងនៃកម្មវិធី IEP ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កូនសិស្ស ក្រុមការងារ IEP អាចគិតពិចារណាអំពីការបញ្ចូល គ្នានូវសេវាដឹកជញ្ជូនជាតម្រូវការរបស់កូនសិស្សដែលមានការប្រែប្រួល។
ការដឹកជញ្ជូនពិសេស ដែលជាសេវាដែលពាក់ព័ន្ធ ត្រូវសរសេរនៅក្នុងកម្មវិធី IEP របស់កូនសិស្ស ដោយការបញ្ជាក់ច្បាស់ និងគប្បីត្រូវមានការអនុម័តដោយមន្ដ្រីគ្រប់គ្រងការដឹកជញ្ជូន។ គេបានផ្ដល់អនុសាសន៍ថា សេវាកម្មនានាត្រូវមានចែងឲ្យបាន លម្អិតគ្រប់គ្រាន់ដើម្បីផ្ដល់ព័ត៌មានដល់គូភាគីអំពីរបៀប ពេលវេលា និងពីកន្លែងណាទៅកន្លែងណាដែលនឹងការផ្ដល់ជូនការដឹកជញ្ជូន និងត្រង់ចំណុចណាដែលត្រូវរៀបចំឲ្យមានការទូទាត់សងប្រាក់ដល់ឪពុកម្ដាយទៅតាមការតម្រូវ ចំនួនទឹកប្រាក់ និងភាពញឹកញាប់នៃការទូទាត់សងប្រាក់។
ការពន្យារពេលដោយសាររថយន្តក្រុងសាលារៀន
ម្ដងម្កាល កូនសិស្សដែលទទួលសេវាអប់រំពិសេស ត្រូវបានពន្យារពេលពីការដឹកជញ្ជូនតាមរថយន្តក្រុង (Cal. Ed. Code 48900-48900.7, មូលហេតុសម្រាប់ការពន្យារពេល)។ ការពន្យារពេលចំពោះកូនសិស្សដែលទទួលសេវាអប់រំពិសេសពីការដឹកជញ្ជូនរដ្ឋកាលីហ្វ័រញ៉ា អាចរាប់បញ្ចូលជាការផ្លាស់ប្ដូរសំខាន់មួយនៃការដាក់បញ្ចូល ប្រសិនបើមណ្ឌលសិក្សាធិការ៖
- បាន និងកំពុងដឹកជញ្ជូនសិស្ស
- ពន្យារពេលសិស្សពីការដឹកជញ្ជូនតាមវិធានវិន័យ និង
- ពុំផ្ដល់នូវមធ្យោបាយដឹកជញ្ជូនណាមួយផ្សេងទៀត [ការិយាល័យសិទ្ធិពលរដ្ឋ
[លិខិតសន្និដ្ឋាន ពាក្យបណ្ដឹងលេខ 04-89-1236, ថ្ងៃទី8 ខែធ្នូ ឆ្នាំ1989។]
ការផ្លាស់ប្ដូរជាសំខាន់នៃការដាក់បញ្ចូល តម្រូវឲ្យមានកិច្ចប្រជុំមួយរបស់ក្រុមការងារ IEP ដើម្បីធ្វើការត្រួតពិនិត្យកម្មវិធី IEP របស់កូនសិស្ស។ ក្នុងអំឡុងពេលនៃការដកចេញពីការដឹកជញ្ជូនតាមរថយន្តក្រុង កូនសិស្សត្រូវទទួលបាននូវទម្រង់នៃការដឹកជញ្ជូនមួយផ្សេងទៀត ដោយពុំមានគិតថ្លៃចំពោះកូនសិស្ស ឬឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីទទួលបានការធានាពីការទទួលបាននូវការណែនាំបង្រៀន ពិសេស និងសេវាកម្មតាមការចង់បាន [Cal. Ed. Code 48915.5.]
Cal. Ed. Code 48915.5(c) ចែងថា៖
ប្រសិនបើបុគ្គលណាម្នាក់ដែលមានតម្រូវការពិសេស ត្រូវបានដកចេញពីការដឹកជញ្ជូនតាមរថយន្តក្រុងដឹកសិស្ស កូនសិស្សនោះមានសិទ្ធិទទួលបានការផ្ដល់ជូននូវជម្រើសនៃការដឹកជញ្ជូនផ្សេងទៀតដោយគ្មានគិតថ្លៃចំពោះសិស្ស ឪពុកម្ដាយ ឬអាណាព្យាបាល ប្រសិនបើការដឹកជញ្ជូននោះ មានចែងនៅក្នុងកម្មវិធីអប់រំលក្ខណៈបុគ្គលរបស់កូនសិស្សនោះ។ [AB 1859, ជំពូក 492, លក្ខខន្តិកៈ ឆ្នាំ2002 ដូចបានធ្វើវិសោធនកម្មដោយ AB 685, ជំពូក 56, លក្ខខន្តិកៈ ឆ្នាំ2007។]
គោលការណ៍ណែនាំ ពុំបានលុបចោលនូវលក្ខខណ្ឌទូទៅនៃច្បាប់សហព័ន្ធ ឬច្បាប់រដ្ឋឡើយ ដែលនឹងតម្រូវឲ្យមណ្ឌលសិក្សាធិការផ្ដល់ការដឹកជញ្ជូនដើម្បីឲ្យសិស្សទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ គោលការណ៍ណែនាំពេញលេញ អាចស្វែងរកបាននៅគេហទំព័ររបស់ CDE នៅ http://www.cde.ca.gov/sp/se/lr/trnsprtgdins.asp
(5.10) ប្រសិនបើកូនរបស់ខ្ញុំស្ថិតក្នុងសាលាឆាទ័រ តើគេអាចទទួលបានការដឹកជញ្ជូន និងសេវាកម្មដែលពាក់ព័ន្ធដែរឬទេ?
បាទ/ចាស បាន។ សាលាឆាទ័ររដ្ឋ គឺជាសាលារដ្ឋមួយ និងត្រូវទទួលខុសត្រូវទាំងអស់លើការអប់រំពិសេស ស្ថិតក្រោមច្បាប់ IDEA ផ្នែក 504 និងច្បាប់ ADA។ [34 C.F.R. 300.7.] ជាធម្មតា ទំនួលខុសត្រូវរបស់ពួកគេ ត្រូវគិតចាប់ពីការវាយតម្លៃ រហូតដល់ការផ្ដល់សេវាដែលពាក់ព័ន្ធពេញលេញ រួមទាំង ការដឹកជញ្ជូន ដែលបាន កំណត់ថាចាំបាច់សម្រាប់កុមារ តាមរយៈការស៊ើបសួរលក្ខណៈបុគ្គល ដូចជា ដំណើរការកម្មវិធី IEP ស្ថិតក្រោមច្បាប់ IDEA និងដំណើរការស្រដៀងគ្នានេះ ស្ថិតក្រោមផ្នែក 504។
(5.11) តើមណ្ឌលសិក្សាធិការ អាចបដិសេធមិនផ្ដល់ការដឹកជញ្ជូននៅក្រៅមណ្ឌលសម្រាប់កូនរបស់ខ្ញុំបានដែរឬទេ?
នៅពេលសិស្សម្នាក់ ត្រូវបានដាក់បញ្ចូលនៅក្នុងសាលារៀនមួយនៅក្រៅមណ្ឌលរបស់ខ្លួនស្របតាមកម្មវិធី IEP អាចដោយសារមូលហេតុនៃការគ្មានកម្មវិធីសមស្រប នៅក្នុងសង្កាត់ អាចថានៅក្នុងសង្កាត់របស់សិស្ស ឬទីតាំងសង្កាត់ដែលសាលារៀនត្រូវចូលរៀននោះតាំងនៅ ត្រូវផ្ដល់ការដឹកជញ្ជូនដែលចាំបាច់។ មណ្ឌលសិក្សាធិការមួយណាដែលនឹងផ្ដល់ការដឹកជញ្ជូន នឹងអាស្រ័យទៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងការចូលរួមអន្តរមណ្ឌល ដែលចរចារដោយមណ្ឌលចំនួនពីរដើម្បីអនុញ្ញាតឲ្យសិស្សចូលរៀននៅសាលារៀននៅក្នុងសង្កាត់របស់ខ្លួន។ [សូមមើល Cal. Ed. Code Secs. 46600 and following.]
នៅពេលដែលកុមារចូលរៀននៅសាលានៅក្នុងសង្កាត់ដែលខ្លួនស្នាក់នៅ ប៉ុន្តែសេវាកម្មដែលពាក់ព័ន្ធរបស់គេ ត្រូវផ្ដល់ជូននៅក្នុងទីកន្លែងមួយមិនស្ថិតនៅក្នុងសង្កាត់ដែលកុមារស្នាក់នៅ ការដឹកជញ្ជូនទៅ និងមក ត្រូវផ្ដល់ជូនដោយ សង្កាត់ដែលសិស្សនោះស្នាក់នៅ។
នៅពេលដែលសិស្សម្នាក់ចូលរៀននៅក្នុងសាលារៀននៅក្នុងសង្កាត់របស់ខ្លួន ប៉ុន្តែឲ្យដាក់ចុះនៅទីតាំងមួយនៅក្នុងសង្កាត់នៅក្រោយម៉ោងសិក្សា (ដូចជានៅផ្ទះសាច់ញាតិសម្រាប់ការថែទាំកុមារ ឬមណ្ឌលថែទាំកុមារ) សិទ្ធិនេះ មិនទាន់ច្បាស់នៅឡើយទេ និងអាចធានាបាន ប្រសិនបើមានចែងជាពិសេសនៅក្នុងគម្រោង IEP។
(5.12) តើសង្កាត់អាចបញ្ឈប់ការផ្ដល់ការដឹកជញ្ជូនបានទេ ប្រសិនបើកូនរបស់ខ្ញុំចូលរៀនក្នុងថ្នាក់សិក្សាធម្មតា?
ទេ មិនបានទេ។ ឲ្យតែកូនរបស់អ្នកមានសិទ្ធិទទួលបានការអប់រំពិសេស ហើយក្រុមការងារ IEP កំណត់ថា កុមារនោះត្រូវការការដឹកជញ្ជូន នោះគេនឹងមានសិទ្ធិទទួលបានការដឹកជញ្ជូន។
(5.13) ទេ មិនបានទេ។ ឲ្យតែកូនរបស់អ្នកមានសិទ្ធិទទួលបានការអប់រំពិសេស ហើយក្រុមការងារ IEP កំណត់ថា កុមារនោះត្រូវការការដឹកជញ្ជូន នោះគេនឹងមានសិទ្ធិទទួលបានការដឹកជញ្ជូន។?
ទេ។ ការកំណត់ប្រភេទបែបនេះ នឹងនាំឲ្យមានភាពមិនស្របគ្នាជាមួយនឹងលក្ខខណ្ឌតម្រូវដែលត្រូវផ្ដល់ជូនសេវាកម្មដែលពាក់ព័ន្ធ ផ្អែកលើតម្រូវការរបស់បុគ្គល។ ប្រសិនបើដោយសារពិការភាពរបស់កុមារនោះ កុមារនោះត្រូវការការដឹកជញ្ជូនដើម្បីទៅសាលារៀន នោះសង្កាត់ត្រូវផ្ដល់ការដឹកជញ្ជូននេះ។
(5.14) តើសង្កាត់អាចតម្រូវឲ្យឪពុកម្ដាយផ្ដល់ការដឹកជញ្ជូនដែរឬទេ ប្រសិនបើពួកគេអាចធ្វើបាន?
ទេ។ សមត្ថភាពរបស់ឪពុកម្ដាយក្នុងការផ្ដល់ការដឹកជញ្ជូន ពុំបានជួយសម្រាលបន្ទុកទំនួលខុសត្រូវរបស់សង្កាត់ឡើយ។ មណ្ឌលសិក្សាធិការ ត្រូវធានាថា សេវាដឹកជញ្ជូនណាមួយ ដែលរួមបញ្ចូលនៅក្នុងគម្រោង IEP របស់សិស្ស ក្នុងនាមជាសេវាកម្មដែលពាក់ព័ន្ធ គឺត្រូវផ្ដល់ជូនដោយការចំណាយរបស់សាធារណៈ និងពុំមានគិតថ្លៃចំពោះឪពុកម្ដាយឡើយ។ [34 C.F.R. Sec. 300.39.] ក្នុងលក្ខណៈ មួយចំនួន ត្រង់ចំណុចណាដែលឪពុកម្ដាយមានការឯកភាព មណ្ឌលបានទូទាត់សងប្រាក់ដល់ឪពុកម្ដាយគិតតាមចម្ងាយផ្លូវនៃការផ្ដល់ការដឹកជញ្ជូនដែលមណ្ឌលត្រូវធ្វើការផ្ដល់ជូននូវសេវាដឹកជញ្ជូននេះ។ ក្នុងឧទាហរណ៍នេះ ឪពុកម្ដាយ គប្បីទទួលបានការទូទាត់សងប្រាក់សម្រាប់ចម្ងាយផ្លូវទៅមក ទៅតាមអត្រាតម្លៃស្ដង់ដា របស់មណ្ឌល។
(5.15) តើពេលណាដែលកូនរបស់ខ្ញុំអាចទទួលបានការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា ជាសេវាកម្មដែលពាក់ព័ន្ធ?
ការព្យាបាលមុខងារវិជ្ជាជីវៈ (OT) និងការព្យាបាលដោយចលនា (PT) គឺជាសេវាកម្មដែលពាក់ព័ន្ធដែលដាច់ដោយឡែកពីគ្នា ដែលបានកំណត់និយមន័យ ក្រោមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ។ [34 C.F.R. Secs. 300.34(a)(6) & (a)(9); 5 C.C.R. Sec. 3051.6.] វាមិនមែនជារឿងធម្មតាសម្រាប់ប្រើពាក្យទាំងនេះជាមួយគ្នាសម្រាប់សិស្ស ដើម្បីទទួលបានការព្យាបាលទាំងពីរទម្រង់នេះទេ។ សេវាព្យាបាល មុខងារវិជ្ជាជីវៈ/ព្យាបាលដោយចលនា ជាទូទៅ ដោះស្រាយបញ្ហាមុខងារចលករ ធំ និងតូច។ ឧទាហរណ៍ សិស្សអាចមានបញ្ហាក្នុងការរត់ ការដើរ ការគប់ ការចាប់ ឬការលោត (ចលករធំ) ឬការសរសេរ ការគូររូប ឬការបិទឡេវអាវ និងការរូតខោ (ចលករតូច)។ បន្ថែមលើនេះ មុខងារចលកររបស់សិស្ស អាចបះពាល់ដល់ជំនាញ រស់នៅឯករាជ្យ។ ប្រសិនបើសិស្សម្នាក់ដែលមានកម្រិតប្រាជ្ញាមធ្យម មានជំនាញនិយាយដែលខ្ពស់ជាងបំនិនចលករ ឬប្រសិនបើសិស្សម្នាក់ដែលមានពិការភាពធ្ងន់ធ្ងរ មនការលំបាកក្នុងបំនិនរស់នៅប្រចាំថ្ងៃ ដូចជាការញ៉ាំអាហារ ឬការស្លៀកពាក់ នេះអាចជាសន្ទស្សន៍មិនផ្លូវការនៃតម្រូវសេវា OT/PT ជា “សេវាកម្មដែលពាក់ព័ន្ធ”។
សេវាព្យាបាលមុខងារវិជ្ជាជីវៈ/ព្យាបាលដោយចលនា ត្រូវរងផលប៉ះពាល់ដោយច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដែលជាទូទៅហៅថា AB 3632 ដែលផ្លាស់ប្ដូរទំនួលខុសត្រូវសម្រាប់ការផ្ដល់សេវាកម្មដែលពាក់ព័ន្ធជាក់លាក់ពីមណ្ឌលសិក្សាធិការ ទៅទី ភ្នាក់ងារដទៃផ្សេងទៀត ក្នុងកាលៈទេសៈជាក់លាក់មួយចំនួន (នៅក្នុងករណីនេះ ទៅផ្នែកសេវាកុមាររបស់រដ្ឋកាលីហ្វ័រញ៉ា (CCS))។ បញ្ហាជាច្រើនដែលកើតមានឡើងពាក់ព័ន្ធនឹង OT/PT មានពិភាក្សានៅជំពូកទី 9, ព័ត៌មានស្ដីពីសេវាកម្មអន្តរទីភ្នាក់ងារ (AB 3632)។ ក្នុងចំណោមបញ្ហាទាំងអស់នេះ មានដូចខាងក្រោម៖
- តើនីតិវិធីសម្រាប់ការទទួលបាន OT/PT មានអ្វីខ្លះ?
- តើមានអ្វីកើតឡើងប្រសិនបើសិស្សម្នាក់ពុំបំពេញតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបាន CCS ប៉ុន្តែនៅបន្តត្រូវការ OT/PT សម្រាប់មូលហេតុនៃការអប់រំ?
- ប្រសិនបើ CCS កំណត់ថា OT/PT ពុំមានជា “លក្ខណៈចាំបាច់ខាងវេជ្ជសាស្រ្ត” តើសិស្សនោះនៅបន្តមានសិទ្ធិទទួលបាន OT/PT ក្នងនាមជាសេវាដែលពាក់ព័ន្ធទៀតដែរឬទេ? ប្រសិនបើដូច្នេះមែន តើអ្នកណាជាអ្នកផ្ដល់សេវាកម្មនេះ?
(5.16) តើពេលណាដែលកូនរបស់ខ្ញុំអាចទទួលបានការប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្ត ឬសេវាសុខភាពផ្លូវចិត្តដទៃទៀត ជាសេវាកម្មដែល ពាក់ព័ន្ធ?
សេវាប្រឹក្សាយោបល់ផ្នែកចិត្តសាស្រ្ត និងសេវាសុខភាពផ្លូវចិត្តដទៃទៀត រួមបញ្ចូល ទាំងការព្យាបាលផ្នែកចិត្តសាស្រ្ត អាចស្វែងរកបាននៅពេលស្ថានភាពផ្លូវចិត្តរបស់កូនអ្នក មានផលប៉ះពាល់ជាអវិជ្ជមានលើសកម្មភាពសិក្សារបស់កុមារនោះ និងត្រូវ តម្រូវឲ្យកុមារនោះទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ សេវាសុខភាពផ្លូវចិត្តដទៃទៀត ដូចជា “ការដាក់បញ្ចូលនៅកន្លែងស្នាក់នៅ” ក៏អាចត្រូវផ្ដល់ជូនផងដែរ។ [34 C.F.R. Sec. 300.104.]
(5.17) តើមណ្ឌលសិក្សាធិការអាចបដិសេធសេវាផ្នែកសម្ដី ឬភាសា ចំពោះ កូនរបស់ខ្ញុំ ដោយប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យសិទ្ធិទទួលបានសេវាផ្នែកសម្ដី និងភាសាសម្រាប់ការអប់រំពិសេសដែលផ្ដល់បាន?
ទេ។ សិស្សក្នុងកម្មវិធីអប់រំពិសេស មិនត្រូវបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យនៃសិទ្ធិទទួលបានសម្រាប់ការចុះខ្សោយផ្នែកសម្ដី និងភាសា (SLI) ដើម្បីទទួលបានសេវាផ្នែកសម្ដី និងភាសាពីមណ្ឌលសិក្សាធិការ។ មណ្ឌលសិក្សាធិការ ត្រូវប្រើលក្ខខណ្ឌ តម្រូវនៃសិទ្ធិទទួលបានសម្រាប់សេវាកម្មដែលពាក់ព័ន្ធ ដែលមានរាប់បញ្ចូលក្នុងច្បាប់រដ្ឋ និងច្បាប់សហព័ន្ធ និងបទប្បញ្ញត្តិនានាដើម្បីកំណត់ថាតើ សិស្សត្រូវការសេវាផ្នែកសម្ដី និងភាសា និងការគាំទ្រដែរឬទេ។ សេវាកម្មដែលពាក់ព័ន្ធ ដូចជាសេវាផ្នែកសម្ដី និងភាសា គឺជាសេវាកម្មនានាដែលចាំបាច់ដើម្បីជួយដល់សិស្សណាម្នាក់ឲ្យទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសរបស់នាង។ [34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56363.]
ដើម្បីមានលក្ខណៈសម្បត្តិទទួលបានសេវាអប់រំពិសេស សិស្សម្នាក់ចាំបាច់ត្រូវមានពិការភាពដែលបំពេញតាមលក្ខខណ្ឌវិនិច្ឆ័យនៃសិទ្ធិទទួលបានសេវា យ៉ាង យោចណាស់ត្រូវមានពិការភាពប្រភេទណាមួយដែរ។ SLI គឺជាពិការភាពមួយក្នុងចំណោមពិការភាពទាំងនោះ។ លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ SLI តម្រូវឲ្យសិស្សម្នាក់បំពេញតាមចំណុចគោលនៃមុខងារផ្នែកភាសា និងសម្ដីជាក់លាក់ រួមបញ្ចូលទាំងពិន្ទុចំពោះតេស្តស្តង់ដាផងដែរ។ នៅពេលដែលសិស្សម្នាក់បំពេញតាមកម្រិតគោលសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស ដោយមិនគិតពីប្រភេទពិការភាព មណ្ឌលសិក្សាធិការ ត្រូវប្រើលក្ខខណ្ឌវិនិច្ឆ័យសិទ្ធិទទួលបានសេវាសម្រាប់សេវាកម្មដែលពាក់ព័ន្ធ ដើម្បីកំណត់ពីតម្រូវសម្រាប់សេវាផ្នែកសម្ដី និងភាសា។
(5.18) តើពេលណាដែលកូនរបស់ខ្ញុំអាចទទួលបានការព្យាបាលផ្នែកសម្ដី និងភាសា ជាសេវាកម្មដែលពាក់ព័ន្ធ?
ការព្យាបាលផ្នែកសម្ដី និងភាសា អាចជាសេវាកម្មដែលពាក់ព័ន្ធដែលមានការស្នើសុំញឹកញាប់បំផុត។ ការព្យាបាលសម្ដី ដោះស្រាយបញ្ហាការពិបាកក្នុងការបញ្ចេញសូរសព្ទភាសា ដែលជាពិការភាពទូទៅមួយ។ ការព្យាបាលភាសា ដោះស្រាយបញ្ហាការលំបាកក្នុងការចងចាំ ការបង្ហាញតាមពាក្យសម្ដី និងការស្ដាប់។ ប្រសិនបើកូនរបស់អ្នក មានបញ្ហាលំបាកក្នុងផ្នែកសម្ដី និងភាសា អ្នកគប្បីស្នើសុំមណ្ឌលសិក្សាធិការជាលាយលក្ខណ៍អក្សរ ដើម្បីធ្វើការវាយតម្លៃផ្នែកសម្ដី និងភាសា។ សិស្សណាម្នាក់ដែលមានសិទ្ធិទទួលបានការអប់រំពិសេស អាចទទួលបានការព្យាបាលសម្ដី និងភាសា ប្រសិនបើសិស្សនោះត្រូវការសេវាកម្មនោះដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។
(5.19) តើមណ្ឌលសិក្សាធិការអាចកំណត់ម៉ោងការព្យាបាលសម្ដី ការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា ដែលមានក្នុងមួយសប្ដាហ៍ ដោយសារខ្លួនមានបុគ្គលិកគ្រូពេទ្យព្យាបាលតែម្នាក់ប៉ុណ្ណោះដែរឬទេ?
ទេ។ ភាពញឹកញាប់នៃសេវាកម្មដែលពាក់ព័ន្ធ និងចំនួនពេលវេលានៅក្នុងម៉ោងនីមួយៗ ត្រូវកំណត់ជាលក្ខណៈបុគ្គល ផ្អែកតាមតម្រូវការរបស់កូនអ្នក នៅក្នុងកិច្ចប្រជុំក្រុមការងារ IEP។ ភាពញឹកញាប់ និងចំនួនពេលវេលា ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរនៅក្នុងគម្រោង IEP។ [20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(7); 5 C.C.R. Sec. 3051(a)(2); Cal. Ed. Code Sec. 56345(a)(7).]
នៅក្នុងករណីនៃវិធានការសន្សំសំចៃប្រាក់ មណ្ឌលសិក្សាធិការអាចផ្ដល់ជូន៖
- សេវាផ្នែកសម្ដី និងភាសា នៅក្នុងក្រុមតូច ជាជាងការផ្ដល់សេវាមួយទល់នឹងមួយ
- “ការពិគ្រោះយោបល់” ជាមួយបុគ្គលិក និងមិនមានផ្ដល់សេវាដោយផ្ទាល់ទៅកាន់សិស្សនោះ ឬ
- សេវាកម្មដែលផ្ដល់ជូនដោយបុគ្គលិកថ្នាក់រៀន ជាជាងគ្រូពេទ្យព្យាបាលសម្ដី និងភាសា។ ខណៈដែលជម្រើសទាំងអស់នេះ អាចមានលក្ខណៈសមស្របសម្រាប់ សិស្សខ្លះ ចូរចងចាំថា សេវាកម្មខ្លះ ត្រូវផ្អែកទៅតាមតម្រូវការពិសេសនៃកុមារនោះ។ [34 C.F.R. Sec. 300.39.]
(5.20) តើកូនរបស់ខ្ញុំអាចទទួលបានសេវាទំនាក់ទំនង និងបរិក្ខារដែរឬទេ ប្រសិនបើគេមិនអាចនិយាយបាន ឬប្រាស្រ័យទាក់ទងដោយសម្ដីបាន?
បាទ/ចា។ ប្រសិនបើកូនរបស់អ្នក មិនអាចនិយាយបាន ឬប្រាស្រ័យទាក់ទងដោយសម្ដីបាន អ្នកចង់ស្នើសុំមណ្ឌលសិក្សាធិកាដើម្បីចុះកិច្ចសន្យាជាមួយអ្នកជំនាញទំនាក់ទំនងមិនពាក្យសម្ដី ដើម្បីធ្វើការវាយតម្លៃ។ អាស្រ័យលើលទ្ធផលនៃការវាយតម្លៃ ក្រុមការងារ IEP អាចធ្វើការសម្រេចថា កូនរបស់អ្នកត្រូវការសេវាឯកទេស ដូចជា ឧបករណ៍ទំនាក់ទំនងតាមកុំព្យូទ័រ និងការបង្រៀនការប្រើប្រាស់បរិក្ខារនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ សូមមើលសំណួរពាក់ព័ន្ធនឹង បច្ចេកវិទ្យាជំនួយ ខាងក្រោម។
(5.21) តើកូនរបស់ខ្ញុំអាចទទួលបានការព្យាបាលភ្នែកជាសេវាកម្មដែលពាក់ព័ន្ធដែរឬទេ?
បាទ/ចាស ប្រសិនបើកូនរបស់អ្នក ត្រូវការការព្យាបាលភ្នែក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ការព្យាបាលភ្នែក អាចរួមបញ្ចូលនូវការបង្រៀនពីការព្យាបាល និង/ឬការណែនាំពីការអភិវឌ្ឍ ដែលផ្ដល់ដោយផ្ទាល់ ដោយ ឬដោយមានការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យភ្នែកផ្នែកអុបទិក គ្រូពេទ្យភ្នែក ឬដោយគ្រូពេទ្យ ឬគ្រូពេទ្យវះកាត់ដែលមានអាជ្ញាប័ណ្ណមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់។ [5 C.C.R. Sec. 3051.75.]
(5.22) តើកូនរបស់ខ្ញុំអាចទទួលបានសេវាប្រឹក្សាយោបល់ដែរឬទេ?
បាទ/ចាស។ ប្រសិនបើចាំបាច់ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស សេវាប្រឹក្សាយោបល់ ដែលមានផ្ដល់ជូនសម្រាប់សិស្សដូចខាងក្រោម៖
- សេវាប្រឹក្សាយោបល់ និងសេវាណែនាំសម្រាប់សិស្សដែលត្រូវការសេវាកម្មបន្ថែម ដើម្បីបំពេញបន្ថែមលើការណែនាំជាប្រចាំ និងកម្មវិធីប្រឹក្សាយោបល់។
- ការប្រឹក្សាយោបល់អំពីការអប់រំ ដើម្បីជួយដល់ការធ្វើផែនការ និងការអនុវត្ត កម្មវិធីអប់រំរយៈពេលមធ្យម និងរយៈពេលវែងរបស់សិស្ស។
- ការប្រឹក្សាយោបល់អំពីអាជីពការងារ ដើម្បីវាយតម្លៃពីសម្បទា សមត្ថភាព និងផលប្រយោជន៍ដើម្បីធ្វើការសម្រេចចិត្តពីអាជីពការងារដែលពិតប្រាកដ។
- ការប្រឹក្សាយោបល់លក្ខណៈបុគ្គល ដើម្បីជួយដល់សិស្សក្នុងការអភិវឌ្ឍសមត្ថភាពរបស់សិស្សដើម្បីបំពេញមុខងារដោយមានទំនួលខុសត្រូវផ្នែកសង្គម និងផ្ទាល់ខ្លួន។
- ជំនួយក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន។
[34 C.F.R. Sec. 300.34 (c)(10); 5 C.C.R. Sec. 3051.9.]
សេវាប្រឹក្សាយោបល់ ត្រូវតែផ្ដល់ដោយបុគ្គលិកសង្គមកិច្ច អ្នកចិត្តសាស្រ្ត អ្នកប្រឹក្សា យោបល់ណែនាំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបុគ្គលិកដទៃផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
[34 C.F.R. Sec. 300.34 (c)(2).]
(5.23) តើកូនរបស់ខ្ញុំអាចទទួលបានសេវាផ្នែកចិត្តសាស្រ្តដែរឬទេ?
បាទ/ចាស។ ប្រសិនបើចាំបាច់ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស សេវាផ្នែកចិត្តសាស្រ្តទាំងអស់ មានផ្ដល់ជូនសម្រាប់សិស្សដូចខាងក្រោម៖
- ការធ្វើផែនការ ការអនុវត្ត និងការគ្រប់គ្រងកម្មវិធីសេវាផ្នែកចិត្តសាស្រ្តសម្រាប់សិស្សនៃកម្មវិធីអប់រំពិសេស។
- ការប្រឹក្សាយោបល់ដែលផ្ដល់ដោយអ្នកចិត្តសាស្រ្តដែលមានអាជ្ញាប័ណ្ណ ឬមានការទទួលស្គាល់ត្រឹមត្រូវ ឬបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដទៃផ្សេងទៀត។
- សេវាប្រឹក្សាយោបល់ចំពោះសិស្ស និងបុគ្គលិកសាលារៀនផ្សេងទៀត។ [34 C.F.R. Sec. 300.34 (c)(10); 5 C.C.R. Sec. 3051.10.]
(5.24) តើមានសេវាប្រឹក្សាយោបល់ ឬសេវាបណ្ដុះបណ្ដាលណាមួយដែល ឪពុក/ម្ដាយ អាចទទួលបានតាមរយៈមណ្ឌលសិក្សាធិការដែរឬទេ?
បាទ/ចា។ ច្បាប់ស្ដីពីការអប់រំពិសេស និងបទប្បញ្ញតិនានា រួមបញ្ចូលសេវាកម្មទាំងអស់នេះ សម្រាប់ឪពុកម្ដាយ៖
- ការប្រឹក្សាយោបល់ និងការពិគ្រោះយោបល់ជាមួយឪពុកម្ដាយស្ដីពីបញ្ហាសិក្សារៀនសូត្រ និងកម្មវិធីណែនាំ។
- ការប្រឹក្សាយោបល់ និងការបណ្ដុះបណ្ដាលដើម្បីជួយដល់ឪពុកម្ដាយក្នុងការយល់ដឹងពីតម្រូវការពិសេសនៃកូនចៅរបស់ពួកគេ និង
- ការផ្ដល់ជូនដល់ឪពុកម្ដាយនូវព័ត៌មានអំពីការលូតលាស់របស់កុមារ។
[34 C.F.R. Sec. 300.34 (c)(10); 5 C.C.R. Sec. 3051.9-11.]
(5.25) តើកូនរបស់ខ្ញុំត្រូវតែកំណត់ថា “មានការរំខានផ្លូវអារម្មណ៍” ដើម្បីទទួលបានសេវាចិត្តសាស្រ្ត ឬសេវាប្រឹក្សាយោបល់ផ្នែកមែនទេ?
ទេ។ កុមារពុំចាំបាច់ត្រូវកំណត់ថាមានពិការភាពជាក់លាក់ដែលអាចទទួលបានការអប់រំពិសេស ដើម្បីទទួលបានសេវាកម្មដែលពាក់ព័ន្ធផ្នែកចិត្តសាស្រ្ត ឬសេវាប្រឹក្សាយោបល់ ឲ្យតែកុមារនោះត្រូវការសេវាទាំងអស់នេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [20 U.S.C. Secs. 1412(a)(3)(B), 1412(a) (5)(B), and 1412(a)(1).]
(5.26) តើសេវាសុខភាពសាលារៀនគឺជាអ្វី?
សេវាសុខភាពតាមសាលារៀន គឺជាសេវាកម្មដែលផ្ដល់ជូនដោយគិលានុបដ្ឋាកសាលារៀនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬបុគ្គលផ្សេងទៀតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សេវាកម្មទាំងអស់នេះ រួមបញ្ចូលនូវសេវាសុខាភិបាល និងសេវាគិលានុបដ្ឋាក ដូចជា៖
- ការគ្រប់គ្រងបញ្ហាសុខភាពសិស្សនៅទីតាំងសាលារៀន។
- ការប្រឹក្សាយោបល់ជាមួយសិស្ស ឪពុកម្ដាយ គ្រូបង្រៀន និងអ្នកដទៃផ្សេងទៀត។
- ការប្រឹក្សាយោបល់ជាមួយឪពុកម្ដាយ និងការប្រឹក្សាយោបល់អំពីបញ្ហាសុខភាព និង
- ការផ្ដល់សេវាថែទាំសុខភាពរូបរាងកាយឯកទេស ដែលមានលក្ខណៈ ចាំបាច់ក្នុងអំឡុងពេលថ្ងៃសិក្សា ដើម្បីអាចឲ្យកុមារនោះចូលរៀនបាន។
[5 C.C.R. Sec. 3051.12.] ច្បាប់រដ្ឋកាលីហ្វ័រញ៉ា កំណត់និយមន័យសេវាថែទាំសុខភាពរូបរាងកាយឯកទេស ដើម្បីរួមបញ្ចូល “ការកំណត់ប្រភេទ ការបញ្ចូលអាហារតាមបំពង់ ការសុង ឬសេវាកម្មដទៃផ្សេងទៀត ដែលត្រូវការការបណ្ដុះបណ្តលពាក់ព័ន្ធផ្នែកវេជ្ជសាស្រ្ត។” [Cal. Ed. Code Sec. 49423.5(d).]
(5.27) តើនរណាជាអ្នកទទួលខុសត្រូវសម្រាប់ការផ្ដល់សេវាសុខភាព?
សេវាកម្មទាំងអស់នេះ អាចត្រូវផ្ដល់ជូនដោយបុគ្គលិកសាលារៀន និងផ្ដល់ជូនជាមួយសេវាចាំបាច់ដែលមានការទទួលស្គាល់ផ្នែកឯកទេសខាងសុខភាព ឬដោយគិលានុបដ្ឋាកសាលារៀន។ [Cal. Ed. Code Sec. 49423.5(a)(1).] សេវាកម្មទាំងអស់នេះ អាចផ្ដល់ជូនដោយបុគ្គលិកសាលារៀនដែលទទួលបានការចាត់តាំងផងដែរ ដែលទទួលបានការបណ្ដុះបណ្ដាលក្នុងការបំពេញសេវាថែទាំសុខភាព រាងកាយឯកទេស នៅពេលបំពេញលក្ខខណ្ឌទាំងពីរនេះ៖ ដំបូង បុគ្គលិកសាលារៀន ត្រូវបានគ្រប់គ្រងតាមដោយគិលានុបដ្ឋាក វេជ្ជបណ្ឌិត ឬគិលានុបដ្ឋាកសុខភាពសាធារណៈ និងទីពីរ សេវាថែទាំសុខភាព ត្រូវកំណត់ដោយអ្នកជំនាញថែទាំសុខភាព៖
- ជាទម្លាប់សម្រាប់កូនសិស្ស
- បង្កការរំខានធ្ងន់ធ្ងរកម្រិតទាប
- អាចបំពេញការងារដោយមានលទ្ធផលប៉ាន់ស្មានដឹង និង
- មិនតម្រូវឲ្យបុគ្គលិកសាលារៀនដែលទទួលបានការចាត់តាំង ដើម្បី ចូលរួមក្នុងមុខងារគិលានុបដ្ឋាក ដូចជាការវាយតម្លៃ ការបកស្រាយ ឬ ការធ្វើសេចក្ដីសម្រេច។ បុគ្គលិកសាលារៀនទាំងអស់នេះ ក៏ត្រូវ តែមានសមត្ថភាពផ្នែក CPR និងមានចំណេះដឹងពីធនធានសង្គ្រោះ បន្ទាន់ផ្នែកវេជ្ជសាស្រ្តនៅក្នុងមូលដ្ឋានផងដែរ។
[Cal. Ed. Code Sec. 49423.5(a)(2) & (c).]
(5.28) កូនរបស់ខ្ញុំត្រូវការជំនួយសុខភាពតាមផ្ទះដើម្បីចូលរៀននៅសាលារៀនបាន។ តើគេអាចទទួលបានជំនួយដែលឧបត្ថម្ភដោយទីភ្នាក់ងារមិនមែនអប់រំដែរឬទេ?
ប្រសិនបើកូនរបស់អ្នកមានគម្រោង IEP ហើយគេមានសិទ្ធិទទួលបានសេវា Medi-Cal និងអាចស្ថិតនៅក្នុងផ្ទះ ដោយសារស្ថានភាពសុខភាពរបស់ខ្លួន នោះកូននោះមានសិទ្ធិទទួលបានជំនួយសុខភាពនៅតាមផ្ទះ ដែលឧបត្ថម្ភដោយផ្នែកសេវាសុខភាពរដ្ឋកាលីហ្វ័រញ៉ា ដើម្បីអមដំណើរក្មេងនោះក្នុងអំឡុងថ្ងៃសិក្សារបស់គេ និងសម្រាប់ការធ្វើដំណើរទៅ និងមកពីសាលារៀន ប្រសិនបើកុមារនោះកំពុងទទួលបានជំនួយតាមរយៈកម្មវិធី Medi-Cal សម្រាប់សេវាកម្មគាំពារជីវិតក្នុងអំឡុងពេលនោះ។ [Cal. Gov. Code Sec. 7575(e).] សេវាវេជ្ជសាស្រ្តគាំពារជីវិត សំដៅលើសេវាកម្មសម្រាប់កូនសិស្សដែលមានពិការភាព ដែលពឹងផ្អែកលើបច្ចេកវិទ្យា ឬបរិក្ខារវេជ្ជសាស្រ្តដែលបំពេញសម្រាប់ការបាត់បង់ការប្រើប្រាស់មុខងាររាងកាយសំខាន់ និងដែលត្រូវការការថែទាំដោយគិលានុបដ្ឋាកជំនាញជាប្រចាំ ដើម្បីបញ្ជៀសពិការភាពធ្ងន់ធ្ងរ ឬមរណភាព។ [2 C.C.R. Sec. 60400(b).] សម្រាប់សិស្សនៃកម្មវិធីអប់រំពិសេស ដែលមិនបំពេញតាមលក្ខខណ្ឌទាំងអស់នេះ ការថែទាំសុខភាពរាងកាយឯកទេស គឺត្រូវផ្ដល់ជូនដោយមណ្ឌលសិក្សាធិការក្នុងស្រុកដែលទទួលខុសត្រូវលើផ្នែកនេះ។ [Cal. Ed. Code Secs. 49423.5 & 56363(b)(12); 5 C.C.R. Sec. 3051.12. សូមមើល ជំពូក 14, ព័ត៌មានស្តីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។]
(5.29) តើកូនរបស់ខ្ញុំត្រូវតែចូលរៀននៅសាលាឯកទេស ឬទីតាំង សាលារៀនដែលកំណត់ ដើម្បីទទួលបានសេវាថែទាំសុខភាពដែលត្រូវការនៅសាលារៀនមែនទេ?
ទេ។ វាគឺជាគោលបំណងនៃច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដែលសិស្សក្នុងកម្មវិធីអប់រំពិសេស មិនត្រូវដាក់នៅទីតាំងសាលារៀនណាក្រៅពីទីតាំងដែលពួកគេនឹងត្រូវចូលរៀនឡើយ ប៉ុន្តែ ត្រូវដាក់នៅទីតាំងសម្រាប់ជាតម្រូវការនៃសេវាថែទាំសុខភាពរាងកាយឯកទេសរបស់ពួកគេ។ [Cal. Ed. Code Sec. 49423.5(h).]
(5.30) កូនរបស់ខ្ញុំត្រូវការសេវាសុខភាពដើម្បីចូលរៀននៅសាលារៀន ប៉ុន្តែមណ្ឌលសិក្សាធិការបានប្រាប់ខ្ញុំថា ខ្លួនពុំបានផ្ដល់សេវាកម្មទាំងអស់នោះបាន ដោយសារសេវាទាំងនោះ ជាសេវាបែប “វេជ្ជសាស្រ្ត”។ តើជាការពិតដែរឬទេ?
ភាពខុសគ្នារវាង “សេវាវេជ្ជសាស្រ្ត” និង “សេវាសុខភាព” តាមសាលារៀន គឺស្ថិតលើសារៈសំខាន់។ លើកលែងតែសេវាវេជ្ជសាស្រ្ត ដែលសម្រាប់ “គោលបំណងនៃការធ្វើរោគវិនិច្ឆ័យ ឬការវាយតម្លៃ” បើពុំដូច្នេះទេ មណ្ឌលសិក្សាធិការ មិនទទួលខុសត្រូវសម្រាប់ការផ្ដល់សេវាវេជ្ជសាស្រ្ត ជាសេវាកម្មដែលពាក់ព័ន្ធឡើយ។ [34 C.F.R. Sec. 300.34(a).] “សេវាវេជ្ជសាស្រ្ត” ត្រូវបានកំណត់និយមន័យនៅក្នុងឆ្នាំសហព័ន្ធជា “សេវាកម្មដែលផ្ដល់ដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ”។ [34 C.F.R. Sec. 300.34(c)(5).] ប្រសិនសេវាកម្មត្រូវបានបំពេញដោយគិលានុបដ្ឋាកសាលារៀន ឬបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដទៃផ្សេងទៀត និងមិនមែនជាសេវាដែលត្រូវដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណ ដូច្នេះ សេវានោះមិនមែនជា សេវាវេជ្ជសាស្រ្តនោះទេ។ [Cedar Rapids Community School Dist. v. Garret F., 526 U.S. 66 (1999).]
មណ្ឌលសិក្សាត្រូវផ្ដល់សេវាសុខភាពដែលមិនមែនជាសេវាវេជ្ជសាស្រ្ត ប្រសិនបើសេវាទាំងនោះមិនមែនជាសេវាកម្មដែលពាក់ព័ន្ធ។ សេវាសុខភាព គឺជាសេវាកម្មដែលពាក់ព័ន្ធ ប្រសិនបើវាចាំបាច់ដើម្បីជួយកុមារដែលមានពិការភាឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ប្រសិនបើកូនរបស់អ្នក ត្រូវការសេវាសុខភាព ដើម្បីអាចចូលរៀននៅក្នុងសាលារៀនបាន ដូច្នេះ កុមារនោះត្រូវការសេវាដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [Irving Independent School Dist. v. Tatro, 468 U.S. 883, 892 (U.S. 1984).] ថ្វីបើសេវាកម្មទាំងអស់នេះ មានតម្លៃថ្លៃ និងចំណាយពេលយូរ សេវាគិលានុបដ្ឋាកបន្តបន្ទាប់ ពេញមួយថ្ងៃ មណ្ឌលសិក្សាធិការ ត្រូវផ្ដល់សេវាកម្មទាំងនោះ ប្រសិនបើសេវាទាំងនោះជា “សេវាគាំពារ” ដែលអាចឲ្យកុមារបន្តស្ថិតនៅសាលារៀន ក្នុងអំឡុងពេលថ្ងៃ និងអាចទទួលបានការអប់រំដែលមានអត្ថន័យខ្លឹមសារ។ [Cedar Rapids Community School Dist.; សូមមើលផងដែរ ជំពូក 14, ព័ត៌មានស្ដីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។]
(5.31) តើមណ្ឌលសិក្សាធិការតម្រូវឲ្យខ្ញុំចូលក្នុងសាលារៀនជាមួយកូនរបស់ខ្ញុំដើម្បីបំពេញសេវាកម្មដែលពាក់ព័ន្ធនឹងសុខភាពដែរឬទេ?
ទេ។ សិទ្ធិរបស់កូនអ្នកក្នុងការចូលទៅក្នុងសាលារៀន មិនអាចកំណត់ជាលក្ខខណ្ឌ ស្របច្បាប់បានដោយសារវត្តមានរបស់អ្នកនោះទេ។ លក្ខខណ្ឌណាមួយបែបនេះ ដែលបំពានលើកាតព្វកិច្ច FAPE របស់មណ្ឌលសិក្សាធិការ ដោយសារការអប់រំ គឺមិនមែនជាការចំណាយជាសាធារណៈនោះទេ ប្រសិនបើអ្នកត្រូវចំណាយពេលផ្ទាល់ខ្លួន។ [34 C.F.R. Sec. 300.17(a).]
(5.32) តើត្រូវសរសេរអ្វីខ្លះនៅក្នុងគម្រោង IEP របស់កូនខ្ញុំ ពាក់ព័ន្ធនឹងសេវាកម្មដែលពាក់ព័ន្ធ?
សេវាកម្មដែលពាក់ព័ន្ធ ត្រូវធ្វើការស្នើសុំដោយកិច្ចប្រជុំ IEP (ហើយប្រសិនបើកំណត់ថាសមស្រប) និងត្រូវសរសេរចូលនៅក្នុងគម្រោង IEP របស់កូនអ្នក បើទោះបីជាសេវាកម្មទាំងនោះ នឹងមិនអាចផ្ដល់ជូនបានដោយមណ្ឌលសិក្សាធិការក៏ដោយ។ វាជាការសំខាន់ណាស់ក្នុងសេវារចូលនូវសេវាកម្មទាំងនេះ ទៅក្នុងគម្រោង IEP ដោយសារ វាជួយដល់ការបញ្ជាក់ថា សេវាកម្មនោះគឺជាសេវាផ្នែកអប់រំ។ ចុងក្រោយ វាជាទំនួលខុសត្រូវរបស់មណ្ឌលសិក្សាធិការដើម្បីផ្ដល់ជូននូវសេវាកម្មដែលពាក់ព័ន្ធ ប្រសិនបើទីភ្នាក់ងារដទៃផ្សេងទៀត បញ្ឈប់សេវាកម្ម ប៉ុន្តែកុមារនៅបន្តត្រូវការសេវាកម្មនោះ។ [34 C.F.R. Sec. 300.154(b).]
បន្ថែមលើនេះ វាមិនទាន់គ្រប់គ្រាន់នោះទេ ដោយគ្រាន់តែត្រូវរាយឈ្មោះសេវាកម្មដែលពាក់ព័ន្ធ (ឧ.ទា “ការព្យាបាលផ្នែកសម្ដី” “OT/PT” “ការព្យាបាលផ្នែកចិត្តសាស្រ្ត” ។ល។) ដែលកូនរបស់អ្នក ត្រូវទទួលបានក្នុងគម្រោង IEP។
ប្រសិនបើគម្រោង IEP ក៏បានចែងអំពីភាពញឹកញាប់ ទីតាំង និងរយៈពេលនៃសេវាកម្មដែលត្រូវផ្ដល់ជូននោះ។ [20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(7); Cal. Ed. Code Sec. 56345(a)(7).]
ការផ្លាស់ប្ដូរចំពោះចំនួនសេវាកម្មដែលមានរៀបរាប់នៅក្នុងគម្រោង IEP មិនអាចធ្វើឡើងដោយគ្មានការប្រជុំ IEP មួយទៀតឡើយ លើកលែងតែអ្នកយល់ព្រមចំពោះការផ្លាស់ប្ដូរដែលធ្វើឡើងដោយគ្មានការប្រជុំ។ [34 C.F.R. Sec. 300. 324(a)(4); Cal. Ed. Code Sec. 56380.1(a).] ក៏ប៉ុន្តែ ឲ្យតែគ្មានការផ្លាស់ប្ដូរនៅក្នុងចំនួនសេវាកម្មរួម ការកែតម្រូវខ្លះចំពោះតារាងពេលវេលាសេវាកម្ម គម្បីអាចធ្វើទៅបាន (ផ្អែកទៅតាមការវិនិច្ឆ័យបែបជំនាញដោយអ្នកផ្ដល់សេវាកម្ម) ដោយគ្មានការរៀបចំកិច្ចប្រជុំ IEP មួយទៀត។ អ្នកគប្បីទទួលបានការជូនដំណឹងនៅពេលចំណុចនេះកើតមាន។
អ្នកគប្បីរៀបរាប់ឲ្យបានច្បាស់នៅក្នុងគម្រោង IEP អំពីសេវាកម្មនានាដែលត្រូវការចាំបាច់។ ក្រៅពី “ការព្យាបាលផ្នែកសម្ដី” ខ្លឹមសារនោះអាចរួមមាន៖ ការបង្រៀនលើបុគ្គលអំពីសត្តតាវិទ្យា និងសម្ព័ន្ធវិទ្យា មួយដងក្នុងមួយសប្ដាហ៍ 45 នាទីក្នុងមួយវគ្គ។ ការបង្រៀនជាក្រុមតូច (សិស្ស 1-3 នាក់) មួយដងក្នុងមួយសប្ដាហ៍ 45 នាទីក្នុងមួយវគ្គ ដែលផ្ដល់សេវាដោយអ្នកជំនាញផ្នែកភាសា សម្ដី និងការស្ដាប់ដែលមានការទទួលស្គាល់ត្រឹមត្រូវ ដោយមានសកម្មភាពក្រុមជំនួយជារៀងរាល់ថ្ងៃនៅក្នុងថ្នាក់រៀន ដែលផ្ដល់ដោយគ្រូបង្រៀន ឬអ្នកពាក់កណ្ដាលជំនាញ (ជំនួយក្នុងការបង្រៀន) ក្នុងការពិគ្រោះយោបល់ជាមួយអ្នក ជំនាញឯកទេស។
ប្រសិនបើគម្រោង IEP មានគោលដៅសម្រាប់សេវាកម្មដែលពាក់ព័ន្ធ ដូចជាវឌ្ឍនភាពការបញ្ចេញសូរសព្ទផ្នែកសម្ដី សម្រាប់សេវាព្យាបាលផ្នែកសម្ដី គោលដៅទាំងអស់នេះ គប្បីសរសេរចូលនៅក្នុងគម្រោង IEP ក្នុងរយៈពេលដែលអាចវាស់វែងបាន ជាមួយនឹងការរៀបរាប់អំពីរបៀបបង្កើតវឌ្ឍនភាពទៅកាន់គោលដៅទាំងនេះ ដែលនឹងត្រូវវាស់ស្ទង់ និងតារាងពេលវេលាសម្រាប់ការជូន ដំណឹងដល់អ្នកអំពីវឌ្ឍនភាពកូនរបស់អ្នក ដែលបានធ្វើឡើងឆ្ពោះទៅកាន់គោលដៅ ទាំងអស់នេះ។ [34 C.F.R. Secs. 300.320(a)(2) & (3); Cal. Ed. Code Secs. 56345(a)(2) & (3).] ឪពុកម្ដាយ ត្រូវធ្វើឲ្យប្រាកដថា គោលដៅ និងសេវាកម្មទាំងអស់ដែលបានស្នើសុំ ត្រូវសរសេរចូលជាពិសេសនៅក្នុងគម្រោង IEP និងមិនត្រូវរួមបញ្ចូលនូវលក្ខខណ្ឌនៃកម្រិត ឬរយៈពេលមិនសមស្របឡើយ។ ឃ្លាដូចជា៖ “សិស្សនឹងទទួលបានការព្យាបាលផ្នែកសម្ដីមួយទៅបីដងក្នុងមួយសប្ដាហ៍” ឬ “រហូតដល់បីដងក្នុងមួយសប្ដាហ៍” នឹងអាចឲ្យសិស្សមានសិទ្ធិទទួលបានការការព្យាបាលផ្នែកសម្ដី យ៉ាងតិចណាស់មួយដងក្នុងមួយសប្ដាហ៍។ ដូចគ្នានេះដែរ ឃ្លាដូចជា៖ “សិស្សនឹងត្រូវអនុវត្តបង្ហាញជំនាញគោលដៅរហូតដល់ទៅបី នៅត្រឹមថ្ងៃទី1 ខែមិថុនា” មានន័យថា សិស្សនោះនឹងត្រូវសម្រេចគោលដៅនោះ ឲ្យតែគេអាចបង្ហាញជំនាញគោលដៅយ៉ាងតិចមួយ (ប្រហែលអត់ក៏មាន) ក្នុងជំនាញគោលដៅទាំងបី។
(5.33) ប្រសិនបើកូនរបស់ខ្ញុំត្រូវដាក់បញ្ចូលក្នុងថ្នាក់រៀនពេញម៉ោងទូទៅ តើកូនខ្ញុំមានសិទ្ធិទទួលបានសេវាកម្មដែលពាក់ព័ន្ធដែរឬទេ?
បាទ/ចាស។ កម្មវិធីអប់រំសម្រាប់គ្រប់សិស្សទាំងអស់នៅក្នុងកម្មវិធីអប់រំពិសេស ត្រូវផ្អែកលើតម្រូវការរបស់បុគ្គលម្នាក់ៗ។ [34 C.F.R. Sec. 300.39(a).] សិស្សណាម្នាក់ដែលបំពេញតាមលក្ខខណ្ឌតម្រូវនៃសិទ្ធិទទួលបានការអប់រំពិសេស គឺមានសិទ្ធិទទួលបានសេវាកម្មដែលពាក់ព័ន្ធ ដែលត្រូវការដើម្បីជួយឲ្យគេទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [34 C.F.R. Sec. 300.17.]
ច្បាប់ស្ដីពីការអប់រំពិសេស ឲ្យតម្លៃលើការដាក់បញ្ចូលទៅក្នុងការថ្នាក់រៀនធម្មតា នៅពេលណាដែលអាចធ្វើទៅបាន។ [20 U.S.C. Sec 1412(a)(5)(A); 34 C.F.R. Sec. 300.114(a)(2)(i).] សិស្សដែលមានសិទ្ធទទួលបានសេវាគាំពារ ដែលអាចឲ្យពួកគេចូលសាលារៀន ឬបំពេញមុខងារនៅក្នុងមជ្ឈដ្ឋានថ្នាក់រៀនធម្មតា។ [Cal. Ed. Code Sec. 56364.2.] បទប្បញ្ញត្តិរបស់រដ្ឋក៏ចែងយ៉ាងច្បាស់ផងដែរថា សេវាកម្មដែលពាក់ព័ន្ធ អាចត្រូវផ្ដល់ជូនចំពោះសិស្ស “ដែលទទួលសេវាកម្មនៅទូទាំងមជ្ឈដ្ឋានអប់រំទាំងមូលឥតដាច់”។ [5 C.C.R. Sec. 3051(a)(1); សូមមើល ជំពូក 7, ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច]
សិស្សដែលមានពិការភាព ដែលមិនមានសិទ្ធិទទួលបានការអប់រំពិសេស ប៉ុន្តែមានលក្ខណៈសម្បត្តិទទួលបានសេវាស្ថិតក្រោមផ្នែក 504 នៃក្រមស្ដីពីការស្ដារ នីតិសម្បទា ឆ្នាំ1973 (សូមមើល ជំពូក 16 ព័ត៌មានស្ដីពីផ្នែក 504 និងការរើសលើមូលដ្ឋានពិការភាព) មានសិទ្ធិទទួលបានជំនួយ និងសេវាកម្មដែលពាក់ព័ន្ធ ដែលត្រូវបានរៀបចំដើម្បីបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ ឲ្យបានគ្រប់គ្រាន់ដូចជាតម្រូវការរបស់សិស្សដែលគ្មានពិការភាពត្រូវការដែរ។ [34 C.F.R. Sec. 104.33(b); Cal. Gov. Code Sec. 11135.]
(5.34) តើមណ្ឌលសិក្សាធិការទទួលខុសត្រូវក្នុងការផ្ដល់ជូនដល់សិស្សនូវអ្នកពាក់កណ្ដាលជំនាញ (ជំនួយក្នុងការបង្រៀន) ដែរឬទេ?
ច្បាប់ពុំបានកំណត់លើបញ្ជីនៃសេវាដែលពាក់ព័ន្ធ ចំពោះសេវាកម្មដែលចែងនៅក្នុងបទប្បញ្ញត្តិសហព័ន្ធ ឬក្រមស្ដីពីការអប់រំរបស់រដ្ឋកាលីហ្វ័រញ៉ាឡើយ។ សេវាកម្មដែលពាក់ព័ន្ធ អាចរួមបញ្ចូលនូវសេវាកម្មដែលចាំបាច់សម្រាប់សិស្សក្នុងកម្មវិធីអប់រំពិសេស ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំរបស់គេ។ [Cal. Ed. Code Sec. 56363(a); 34 C.F.R. Sec. 300.34(a).] ហេតុនេះ មណ្ឌលសិក្សាធិការ ត្រូវផ្ដល់នូវអ្នកពាក់កណ្ដាលជំនាញ ប្រសិនបើកុមារត្រូវការជំនួយណាមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំរបស់គេ រួមទាំងស្ថានភាពដែលកូនរបស់អ្នកត្រូវការជំនួយដើម្បីជួយដល់គេនៅក្នុងថ្នាក់រៀនធម្មតាផងដែរ។ មណ្ឌលសិក្សាធិការ មានភារកិច្ចក្នុងការអប់រំសិក្សាក្នុងកម្មវិធីអប់រំពិសេស ក្នុងកម្រិតអតិបរមាតាមដែលអាចធ្វើទៅបាន ឲ្យដូចនឹងកុមារដែលគ្មានពិការភាពដែរ។ [34 C.F.R. Secs. 300.114 - 300.115.]
ឧទាហរណ៍ អ្នកពាក់កណ្ដាលជំនាញ អាចតម្រូវឲ្យជួយដល់សិស្សដែលមានពិការភាពរាងកាយធ្ងន់ធ្ងរ ដើម្បីបំពេញកិច្ចការសិស្ស (ដូចជា ការកត់ចំណាំ) ឬដើម្បីជួយក្នុងកម្មវិធីគ្រប់គ្រងអាកប្បកិរិយាសម្រាប់សិស្សដែលមានបញ្ហាអាកប្បកិរិយា ធ្ងន់ធ្ងរ។
ដូចគ្នានឹងអ្នកផ្ដល់សេវាកម្មដែលពាក់ព័ន្ធដែរ នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវ “បង្កើត ឬរក្សា” គុណវុឌ្ឍិដើម្បីធានាថា អ្នកពាក់កណ្ដាលជំនាញ បានត្រៀមខ្លួន និងទទួលការបណ្ដុះបណ្ដាលសមស្រប និងគ្រប់គ្រាន់ ដែលមាន “ចំណេះដឹងល្អ និងជំនាញ” ដើម្បីផ្ដល់សេវាដល់កុមារដែលមានពិការភាព។ គុណវុឌ្ឍិទាំងអស់នេះ ត្រូវស្របគ្នាទៅនឹងវញ្ញាបនបត្រទទួលស្គាល់ដោយរដ្ឋ អាជ្ញាប័ណ្ណ ការចុះបញ្ជី ឬលក្ខខណ្ឌតម្រូវប្រហាក់ប្រហែលគ្នាសម្រាប់អ្នកពាក់កណ្ដាលជំនាញ។ គុណវុឌ្ឍិទាំងអស់នេះ មិនអាចលើកលែងបានទេសម្រាប់អ្នកពាក់កណ្ដាលជំនាញផ្នែកសង្គ្រោះបន្ទាន់ ក្នុងមូលដ្ឋានបណ្ដោះអាសន្ន ឬមិនអចិន្រ្តៃយ៍។ [34 C.F.R. Secs. 300.156(a) & (b).]
គ្រប់គ្រូបង្រៀនទាំងអស់ រួមបញ្ចូលទាំងអ្នកពាក់កណ្ដាលជំនាញផងដែរ ដែលជួយដល់ការបង្រៀន ត្រូវមាន “លក្ខណៈសម្បត្តិខ្ពស់” ដើម្បីស្របទៅតាមក្រមស្ដីពីការអប់រំបុគ្គលដែលមានពិការភាព (IDEA) និងក្រមស្ដីពីការទុកក្មេងណាម្នាក់ចោល (NCLB)។ [20 U.S.C. Secs. 1401(10)(D) & 1412(a)(14).] គ្រប់គ្រូបង្រៀន នៃមុខវិជ្ជាសិក្សាស្នូល រួមមានគ្រូបង្រៀនកម្មវិធីអប់រំពិសេសជាដើម ត្រូវបង្ហាញពីសមត្ថភាពក្នុងផ្នែកមុខវិជ្ជានោះ ទៅតាមមុខវិជ្ជាសិក្សាស្នូលដែលត្រូវបង្រៀន។ គ្រូបង្រៀនកម្មវិធីអប់រំពិសេស និងអស់ដែលជួយដល់ការបង្រៀន ក៏ត្រូវមានការទទួលស្គាល់គុណភាពការបង្រៀនសមស្របផងដែរ។ [20 U.S.C. Sec. 1401 (10)(D).] គុណវុឌ្ឍិទាំងអស់នេះ មិនអាចលើកលែងបានទេមូលដ្ឋាននៃគ្រោះថ្នាក់ បន្ទាន់ បណ្ដោះអាសន្ន ឬមិនអចិន្ត្រៃយ៍ និងអនុវត្តតែចំពោះគ្រូបង្រៀនដែលបង្រៀន មុខវិជ្ជាសិក្សាស្នូលប៉ុណ្ណោះ។ [34 C.F.R. Secs. 300.18(b)(3) & 300.156(b)(2). មើលផងដែរ គេហទំព័រនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា ការលើកកម្ពស់គុណភាព គ្រូបង្រៀន និងនាយកសាលា នៅ៖ www.cde.ca.gov/nclb/sr/tq/index.asp.]
អ្នកពាក់កណ្ដាលជំនាញ ពុំត្រូវការបំពេញតាមលក្ខខណ្ឌតម្រូវ NCLB នោះទេ ប្រសិនបើពួកគេកំពុងបម្រើការជាមួយសិស្សដែលមានអាយុពី 3 រហូតដល់ 22 ឆ្នាំ ដែលមានពិការភាពធ្ងន់ធ្ងរ និងដែលបំពេញមុខងារជាកម្រិតមុនការសិក្សា ហើយប្រសិនបើការបង្រៀននោះ មិនមែនជាមុខវិជ្ជាសិក្សាគោល និងធ្វើការជាចម្បងលើការថែទាំលក្ខណៈបុគ្គល និងបំនិនជីវិត។ [20 U.S.C. Sec. 1401(10)(D).]
អ្នកពាក់កណ្ដាលជំនាញ ក៏គប្បីមានលក្ខណៈសម្បត្តិដើម្បីបំពេញភារកិច្ចពិសេសដែលត្រូវការចាំបាច់ដើម្បីអនុវត្តគម្រោង IEP របស់សិស្ស។ គុណវុឌ្ឍិចាំបាច់ណាមួយ (ឧទាហរណ៍ “ទទួលបានការបណ្ដុះបណ្ដាលក្នុងផ្នែកកែប្រែអាកប្បកិរិយា” “មានចំណេះដឹងផ្នែកពិជគណិត” “ចេះច្រៀនស្ទាត់ជំនាញ”) គប្បីសរសេរចូលនៅក្នុងគម្រោង IEP ក៏ដូចជាភាពញឹកញាប់ ទីតាំង រយៈពេល និងប្រភេទនៃសេវាកម្មដែលអ្នកពាក់កណ្ដាលជំនាញនឹងត្រូវផ្ដល់ជូន។
អ្នកអាចដាក់ពាក្យបណ្ដឹងអនុលោមភាពតាមច្បាប់ទៅកាន់ CDE ប្រសិនបើអ្នកជឿជាក់ថា លក្ខខណ្ឌតម្រូវនៃ “លក្ខណៈសម្បត្តិខ្ពស់” នោះ ពុំអាចបំពេញបានដោយគ្រូបង្រៀន អ្នកពាក់កណ្ដាលជំនាញ ឬអ្នកផ្ដល់សេវាដទៃផ្សេងទៀត ដែលជួយដល់ការបង្រៀន។ [34 C.F.R. Secs. 300.18(f) & 300.156(e); សូមមើល ជំពូក 6, ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់]
(5.35) តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើកូនរបស់ខ្ញុំមិនទទួលបានសេវាកម្មដែលពាក់ព័ន្ធ ដូចដែលមានចែងក្នុងគម្រោង IEP ដោយសារអ្នកផ្ដល់សេវាអវត្តមាន?
ដំណោះស្រាយល្អបំផុត គឺការបង្ការ។ អាចជាការត្រឹមត្រូវដែរ ក្នុងការពិភាក្សាបញ្ហាអវត្តមានអ្នកផ្ដល់សេវានៅក្នុងកិច្ចប្រជុំ IEP នៅពេលដែលក្រុមហ៊ុនសរសេរចូលនូវសេវាកម្មទៅក្នុងគម្រោង IEP។ បន្ទាប់មក ក្រុមការងារ IEP អាចធ្វើផែនការ និងកំណត់នៅក្នុងគ្រោង IEP នូវអ្វីដែលនឹងកើតមានឡើង ប្រសិនបើអ្នកផ្ដល់ សេវាកម្មដែលពាក់ព័ន្ធអវត្តមាន។
ជាក់ស្ដែង ការធ្វើផែនការជាមុន គឺសំខាន់ខ្លាំងណាស់ នៅក្នុងករណីដែលសេវាកម្មតម្រូវឲ្យកុមារអាចចូលរៀននៅសាលារៀនបាន (ដូចជា ការដឹកជញ្ជូន ឬសេវាសុខភាពនៅសាលារៀន) ឬដើម្បីចូលរៀននៅសាលារៀនដោយសុវត្ថិភាព (ដូចជាជំនួយផ្នែកអាកប្បកិរិយា)។ វាមិនអាចទទួលយកបានទេសម្រាប់កុមារដែលមិនបានចូលសាលា ឬត្រូវបានបដិសេធសិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពពិសេសៗ ដូចជាដំណើរកម្សាន្តចុះកម្មសិក្សា ដោយសារការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការផ្ដល់សេវាកម្មដែលចាំបាច់។ វាជាការពិសេសចាំបាច់ដែលមណ្ឌលសិក្សាធិការមានផែនការដើម្បីធានាថា អ្នកផ្ដល់សេវាជំនួសនឹងមានវត្តមាន។ វាមិនមែនជាការត្រឹមត្រូវនោះទេ ក្នុងការបដិសេធមិនផ្ដល់សេវាដែលមានចែងនៅក្នុងគម្រោង IEP នៅពេលករណីអវត្តមានកើតមានច្រើនជាងការ ចៃដន្យ ឬអាចប៉ាន់ស្មានបាន។ នៅពេលទីភ្នាក់ងារមួយទៀត (ឧទាហរណ៍ អ្នកផ្ដល់សេវាជា “ទីភ្នាក់ងារមិនមែនរដ្ឋ”) ខកខានមិនបានផ្ដល់សេវាកម្មដែលចាំបាច់ នោះវាជាទំនួលខុសត្រូវរបស់មណ្ឌលសិក្សាធិការដើម្បីផ្ដល់សេវាកម្មនោះ។ [34 C.F.R. Sec. 300.154(b)(2).]
មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់សេវាកម្មនានាដែលមានចែងនៅក្នុងគម្រោង IEP របស់សិស្ស។ នៅពេលដែលមណ្ឌលសិក្សាធិការ (ឬអ្នកផ្ដល់សេវាជាទីភ្នាក់ងាររដ្ឋ ឬឯកជន) ខកខានមិនបានផ្ដល់សេវា នោះអ្នកអាចដាក់ពាក្យបណ្ដឹងអនុលោមភាព តាមច្បាប់ទៅកាន់ CDE បាន។ [មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការ សមស្រប/ការអនុវត្តតាមច្បាប់។]
(5.36) តើមណ្ឌលសិក្សាធិការទទួលខុសត្រូវក្នុងការផ្ដល់សេវាមិនមែនសិក្សាធិការដែរឬទេ?
បាទ/ចាស។ មណ្ឌលសិក្សាធិការ ត្រូវតម្រូវឲ្យបង់ប្រាក់សម្រាប់សេវាគាំពារណា មួយដែល “ចាំបាច់ផ្នែកអប់រំ” ឬចាំបាច់សម្រាប់សិស្ស “ទទួលបានអត្ថប្រយោជន៍ពី” ការអប់រំពិសេស។ [Cal. Ed. Code Sec. 56363(a); 34 C.F.R. Sec. 300.34 (a).] ឧទាហរណ៍ រួមមាន ការបណ្ដុះបណ្ដាល ឬការប្រឹក្សាយោបល់ឪពុក/ម្ដាយ ការកែកម្សាន្ត សេវាសុខភាពស្មុគ្រស្មាញ ។ល។ ដោយសារសេវាកម្មទាំងអស់នេះ អាចមានតម្លៃថ្លៃជាង ឬមិនត្រូវបានផ្ដល់ជូនជាទូទៅ ដូចនេះ មណ្ឌលសិក្សាធិការអាចបដិសេធមិនផ្ដល់សេវាទាំងអស់នេះ។ កង្វះមូលនិធិ ឬលទ្ធភាពផ្ដល់ជូនបាននៃសេវាដែលត្រូវការ មិនអាចប្រើដើម្បីធ្វើការបដិសេធសេវាកម្មទាំងនោះឡើយ។ [34 C.F.R. Secs. 300.17(a) and 300.39(a).] អ្នកត្រូវត្រៀមខ្លួនដើម្បីប្រើប្រាស់របាយការណ៍ពីអ្នកជំនាញឯករាជ្យ ដើម្បីជួយដល់តម្រូវការកូនរបស់អ្នកសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។ [សម្រាប់ព័ត៌មានស្ដីពីការទទួលបានការវាយតម្លៃឯករាជ្យ សូមមើល ជំពូក 2, ព័ត៌មានស្ដីពីការវាយតម្លៃ/ការពិនិត្យវាយតម្លៃ។]
(5.37) តើកូនរបស់ខ្ញុំចាំបាច់ត្រូវចាត់ទុកថាមានការរំខានផ្លូវអារម្មណ៍នៅមុនពេលគេមានសិទ្ធិទទួលបានការដាក់បញ្ចូលនៅកន្លែងស្នាក់នៅ មែនទេ?
ទេ។ សិស្សដែលត្រូវការដាក់បញ្ចូលនៅកន្លែងស្នាក់នៅសម្រាប់គោលបំណងនៃការអប់រំ មានសិទ្ធិទទួលបានការដាក់បញ្ចូលនោះ ហើយមណ្ឌលសិក្សាធិការរបស់ពួកគេ ត្រូវទទួលខុសត្រូវសម្រាប់ការដាក់បញ្ចូលក្នុងកន្លែងស្នាក់នៅនោះ។ ច្បាប់នេះ ពុំតម្រូវឲ្យមានស្ថានភាពជាក់លាក់ដែលមានលក្ខណៈសម្បត្តិដើម្បីទទួល បានការអប់រំពិសេស សម្រាប់ទទួលបានការដាក់បញ្ចូលនៅកន្លែងស្នាក់នៅឡើយ។ [34 C.F.R. Sec. 300.104.]
(5.38) កូនរបស់ខ្ញុំ ត្រូវដាក់បញ្ចូលក្នុងសាលារៀនឯកជន ស្ថិតក្រោមគម្រោង IEP។ តើកូនរបស់ខ្ញុំអាចទទួលបានសេវាកម្មដែលពាក់ព័ន្ធពីមណ្ឌលសិក្សាធិការដែរឬទេ ប្រសិនបើកូនខ្ញុំត្រូវការសេវាកម្មទាំងអស់នេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអបរំ ហើយសេវាកម្មទាំងនោះ មិនអាចស្វែងរកបានពីសាលាឯកជន រួមទាំងសាលាសាសនាផង?
វាអាស្រ័យលើកាលៈទេសៈនៃការដាក់បញ្ចូលកូនរបស់អ្នកនៅក្នុងសាលាឯកជននោះ (NPS)។ ប្រសិនបើក្រុមការងារ IEP បានដាក់កូនរបស់អ្នកនៅក្នុងសាលាឯកជន មិនមែនសាសនា កូនរបស់អ្នកមានសិទ្ធិទទួលបានសេវាកម្មដែលពាក់ព័ន្ធតាមការសមស្រប។ នេះអាចតម្រូវឲ្យមានការផ្ដល់សេវាកម្មនៅទីតាំង NPS ផងដែរ។ [34 C.F.R. Sec. 300.146.]
(5.39) ប្រសិនបើខ្ញុំដាក់កូនរបស់ខ្ញុំនៅក្នុងសាលាឯកជនមានអាជ្ញាប័ណ្ណដោយខ្លួនឯងផ្ទាល់ តើមណ្ឌលសិក្សាធិការនឹងត្រូវផ្ដល់សេវាកម្មទាំងនោះដែរឬទេ?
ប្រសិនបើអ្នកដាក់កូនរបស់អ្នកនៅសាលាឯកជន “ជាឯកតោភាគី” ដោយគ្មានការយល់ព្រមពីក្រុមការងារ IEP នោះកូនអ្នក នឹងមិនមានសិទ្ធិផ្ទាល់ខ្លួនដើម្បីទទួលបានការអប់រំពិសេស ឬសេវាកម្មដែលពាក់ព័ន្ធឡើយ។ [34 C.F.R. Sec. 300. 137(a).] សរសេរលិខិតមួយច្បាប់ទៅកាន់សាលារៀនកូនរបស់អ្នក ដោយជូន ដំណឹងពួកគេអំពីភារកិច្ចរបស់ពួកគេក្នុងការបង្កើតគោលដៅ និងសេវាកម្មដែលពាក់ព័ន្ធ សម្រាប់តម្រូវការអាកប្បកិរិយារបស់កូនអ្នក នៅក្នុងគម្រោង IEP របស់កូននោះ។
សម្រាប់សិស្សដែលចុះឈ្មោះជាឯកតោភាគីនៅក្នុង NPS ដោយឪពុកម្ដាយរបស់គេ មណ្ឌលសិស្សាធិការ ក៏នៅបន្តទទួលខុសត្រូវក្នុងការអនុវត្តពេញលេញនូវកម្មវិធី “កំណត់ពិការភាពចំពោះកុមារ” និងការវាយតម្លៃប៉ុន្តែ មានកាតព្វកិច្ចតិច តួចបំផុតក្នុងការផ្ដល់ជូនសេវាកម្មដែលពាក់ព័ន្ធ។ [34 C.F.R. Secs. 300.131-132.] នេះមានន័យថា សិស្សអាចទទួលបានចំនួនសេវាកម្មខុសគ្នា និងតិចតួច ជាងមុន ជាងកុមារនៅក្នុងសាលារដ្ឋ។ ចំនួនទឹកប្រាក់ដែលចំណាយលើសិស្សទាំងអស់នេះ នឹងកម្រិតក្នុងចំណែកសមមាត្រណាមួយនៃប្រាក់របស់សហព័ន្ធ ដែលមណ្ឌលសិក្សាធិការទទួលបាន (ផ្អែកលើចំនួនសិស្សទាំងនេះ ដែលមាននៅក្នុងមណ្ឌលសិក្សាធិការ)។ [34 C.F.R. Secs. 300.133 - 138.] សេវាកម្មនានាដែលមណ្ឌលសិក្សាធិការផ្ដល់ជូន នឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ នៅក្នុងគម្រោងសេវាកម្ម មិនមែនក្នុងគម្រោង IEP ឡើយ។ មណ្ឌលសិក្សាធិការ ត្រូវធ្វើសេចក្ដីសម្រេចចុងក្រោយពាក់ព័ន្ធនឹងសេវាកម្មជាក់លាក់ក្រោយពីការប្រឹក្សា យោបល់ជាមួយមន្ដ្រី NPS ក្នុងមូលដ្ឋាន។ [34 C.F.R. Sec. 300.137(b).] ប្រសិនបើសេវាកម្មដែលពាក់ព័ន្ធ ត្រូវបានឯកភាពគ្នានៅក្នុងគម្រោងសេវាកម្មរបស់កុមារ ដោយមណ្ឌលសិក្សាធិការ ហើយការដឹកជញ្ជូនមានការចាំបាច់សម្រាប់ សិស្សដើម្បីទទួលបានអត្ថប្រយោជន៍ពី ឬដើម្បីចូលរួមក្នុងសេវាកម្មចាំបាច់ណា មួយក្នុងចំណោមនោះ ដូច្នេះ មណ្ឌលសិក្សាធិការ ក៏ត្រូវផ្ដល់ការដឹកជញ្ជូនដែល ចាំបាច់នោះផងដែរ។ [34 C.F.R. Sec. 300.139(b).]
អ្នកមិនមានសិទ្ធិទទួលបានកិច្ចដំណើរត្រឹមត្រូវតាមច្បាប់ដើម្បីតវ៉ាជាមួយការបដិសេធរបស់មណ្ឌលសិក្សាធិការក្នុងការផ្ដល់សេវាកម្មជាក់លាក់ថាមួយ ឬចំនួនសេវាកម្មដែលផ្ដល់ជូន ឬដើម្បីផ្ដល់សេវាកម្មដែលមានចែងនៅក្នុងគម្រោងសេវាកម្មរបស់កុមារនោះ។ [34 C.F.R. Sec. 300.140.] ក៏ប៉ុន្តែ ដំណើរការនៃការប្តឹងលើអនុលោមភាពតាមច្បាប់ គឺនៅអាចអនុវត្តបានដើម្បីតវ៉ាជាបញ្ហានានា ដូចជាការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការអនុវត្តទំនួលខុសត្រូវកំណត់ពិការភាពចំពោះកុមារ ឬការវាយតម្លៃ ឬដើម្បីប្រឹក្សាជាមួយមន្ត្រីសាលា NPS ក្នុងមូលដ្ឋាន ក្នុងការកំណត់ពីលក្ខណៈ និងទំហំទំនួលខុសត្រូវសេវាកម្មដែលមាន ដែនកំណត់។ [34 C.F.R. Sec. 300.140; សូមមើលផងដែរ ជំពូក 6 ព័ត៌មានស្តី ពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។]
ដោយសារការចែងដាក់ពីគ្នានៃរដ្ឋធម្មនុញ្ញរវាងព្រះវិហារគ្រីស្ទ និងរដ្ឋ កុមារដែលចូលរៀននៅសាលាសាសនា អាចចូលរៀននៅសាលាទាំងនេះបាន ដោយការដាក់បញ្ចូលជាឯកតោភាគីពីខាងឪពុកម្ដាយគេប៉ុណ្ណោះ។ ក៏ប៉ុន្តែ សេវាកម្មដែលពាក់ព័ន្ធដែលមានដែនកំណត់ អាចត្រូវបានផ្ដល់ជូនដោយមណ្ឌលសិក្សាធិការនៅទីតាំងសាលាសាសនា “ក្នុងវិសាលភាពដែលស្របទៅតាមច្បាប់”។
[34 C.F.R. Sec. 300.139; សូមមើល ជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។]
(5.40) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាមិនចេះចប់។ តើមណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវណាមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នោះដែរឬទេ?
បាទ/ចាស។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារបស់កូនអ្នក ឬដល់កុមារដទៃ ច្បាប់សហព័ន្ធតម្រូវឲ្យក្រុមការងារកម្មវិធី IEP ត្រូវធ្វើការពិចារណាថាតើការគាំទ្រផ្នែកអាកប្បកិរិយា និងយុទ្ធសាស្រ្តមួយណា និងសេវាបែបណាដែលត្រូវការផ្តល់ជូន ដើម្បីឲ្យកូនរបស់អ្នកអាចទទួលបាន អត្ថប្រយោជន៍ពីការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្តឹងតិចតួច។ [34 C.F.R. Sec. 300.324(a)(2),(b)(2).] សរសេរលិខិតមួយច្បាប់ទៅកាន់សាលារៀនកូនរបស់អ្នក ដោយជូនដំណឹងពួកគេអំពីភារកិច្ចរបស់ពួកគេក្នុងការបង្កើតគោលដៅ និងសេវាកម្មដែលពាក់ព័ន្ធ សម្រាប់តម្រូវការអាកប្បកិរិយារបស់កូនអ្នក នៅក្នុងគម្រោង IEP របស់កូននោះ។
មជ្ឈមណ្ឌលសិក្សាធិការត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬការ គាំទ្រនានា ដែលក្រុមការងារកម្មវិធី IEP របស់កូនអ្នក កំណត់ថាមានសារៈសំខាន់ ក្នុងការជួយដល់ផ្នែកអាកប្បកិរិយាកូនរបស់អ្នកនៅសាលារៀន ដើម្បីឲ្យកូនរបស់ អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំ និងមិនត្រូវបានគេបញ្ជូនទៅក្នុង មជ្ឈដ្ឋានអប់រំដែលមានការរឹតបណ្តឹងខ្លាំង ដូចជាថ្នាក់រៀនថ្ងៃពិសេស ឬកម្មវិធី បំប៉ននៅពេលថ្ងៃ។
កម្មវិធី IEP របស់កូនអ្នក គប្បីដាក់បញ្ចូលរបាយការណ៍ស្តីពីការអប់រំពិសេស និងសេវាដែលពាក់ព័ន្ធនឹង ព្រមទាំងសេវាមួយនានាផ្សេងទៀត ដើម្បីផ្តល់ជូនទៅកូនរបស់អ្នក ហើយរបាយការណ៍នៃគោលដៅអាកប្បកិរិយាប្រចាំឆ្នាំដែលអាច វាស់វែងបាន ត្រូវបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតម្រូវការផ្នែកអាកប្បកិរិយា របស់កូនអ្នក។ [34 C.F.R. Sec. 300.320(a)(2),(4).] ប្រសិនបើអាកប្បកិរិយា កំពុងចូលទៅក្នុងផ្លូវនៃការសិក្សារៀនសូត្ររបស់កូនអ្នក ឬស្ថិតនៅក្នុងថ្នាក់រៀនដូចធម្មតា ឬមជ្ឈដ្ឋានមានការរឹតត្បិតតិចតួច គម្រោង IEP របស់កុមារនោះ គប្បីត្រូវមានឃ្លានៃសេវាជំនួយអាកប្បកិរិយាដែលគេត្រូវការ។ [Cal. Ed. Code Sec. 56364.2.]
ប្រសិនបើសាលារៀនរបស់កូនអ្នកយល់ព្រមថា កូនរបស់អ្នកមានតម្រូវការអាកប្បកិរិយា ហើយគម្រោង IEP ពុំបានរួមបញ្ចូលនូវជំនួយ ឬយុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយា និង/ឬ មិនបានលើកឡើងពីគោលដៅដែលពាក់ព័ន្ធអាកប្បកិរិយាកូនរបស់អ្នក អ្នកគប្បីសរសេរលិខិតមួយច្បាប់ទៅកាន់សាលា របស់អ្នក ដោយជូនដំណឹងពួកគេអំពីភារកិច្ចរបស់ពួកកេក្នុងការបង្កើតគោលដៅអាកប្បកិរិយា និងសេវាកម្មនានានៅក្នុងគម្រោង IEP របស់កូនអ្នក ហើយប្រសិនបើអ្នកមិនមានការឆ្លើយពីពួកគេ ដូច្នេះ អ្នកគប្បីពិចារណាដាក់ពាក្យបណ្ដឹងអំពីអនុលោមភាពតាមច្បាប់ ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ ប្រសិនបើគម្រោង IEP របស់កូនអ្នក មានសេវាកម្ម ជំនួយ និងយុទ្ធសាស្រ្តដើម្បីដោះស្រាយតម្រូវការអាកប្បកិរិយាទាំងអស់នេះ ប៉ុន្តែចំណុចទាំងអស់នេះ គ្មានប្រសិទ្ធភាព ដូចនេះ មណ្ឌលសិក្សាធិការរបស់អ្នក គប្បីកោះហៅឲ្យមានកិច្ចប្រជុំ IEP។ ក៏ប៉ុន្តែ អ្នកអាចស្នើសុំគម្រោង IEP ដោយខ្លួនឯង ដើម្បីដោះស្រាយបញ្ហា កង្វះការរីកចម្រើនចំពោះកូនរបស់អ្នក។ អ្នកអាចពិចារណាដាក់សំណើសុំដំណើរការសវនាការត្រឹមត្រូវតាមច្បាប់បាន។ [មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។]
(5.41) តើមណ្ឌលសិក្សាធិការត្រូវតម្រូវឲ្យបំពេញមុខងារធ្វើការវិភាគវាយ តម្លៃ (FAA) និងបង្កើតផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន (BIP) ដែរឬទេ?
នៅខែកក្កដា ឆ្នាំ2013 រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ា បានលុបចោលនូវច្បាប់មួយដែលមានឈ្មោះថា Hughes Bill ដែលជាចង្កោមច្បាប់ និងបញ្ញត្តិនានាដែល តម្រូវឲ្យមជ្ឈមណ្ឌលសិក្សាធិការធិការទាំងឡាយចាត់វិធានការជាក់លាក់មួយ ចំនួនដើម្បីដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលមានបញ្ហាអាកប្បកិរិយា ដែលត្រូវការការអប់រំពិសេស។ សេចក្ដីព្រាងច្បាប់ Hughes Bill តម្រូវឲ្យមណ្ឌលសិក្សាធិការផ្ដល់សេវកម្មបន្ថែម រួមបញ្ចូលទាំងការវាយតម្លៃលម្អិត និងស៊ីជម្រៅ ដែលហៅថា ការវាយតម្លៃវិភាគលើមុខងារ (FAA) និងផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន (BIP) នៅពេលកុមារបានបង្ហាញឲ្យឃើញនូវអាកប្បកិរិយាគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សេវាកម្មទាំងអស់នេះ ពុំតម្រូវឲ្យធ្វើឡើងជាស្វ័យប្រវត្តិដូច ដែលមានចែងនៅក្នុងច្បាប់ពីមុនទៀតហើយ ប៉ុន្តែការវាយតម្លៃអាកប្បកិរិយា និងអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន នៅតែតម្រូវឲ្យធ្វើឡើងជាផ្នែកមួយនៃកម្មវិធី IEP ដដែល។ [34 C.F.R. Sec. 300.324(a)(2)(i); Cal. Ed. Code Sec. 56341. 1(b)(1).] ប្រសិនបើបញ្ហាអាកប្បកិរិយារបស់កូនអ្នក ធ្ងន់ធ្ងរខ្លាំង ក្រុមការងារ IEP គប្បីត្រូវបន្តពិចារណាថាតើកូនរបស់អ្នក នឹងទទួលបានអត្ថប្រយោជន៍ពីការវាយតម្លៃលម្អិត ដូចជា FAA ឬ BIP ដែរឬអត់។ ប្រសិនបើកូនរបស់អ្នកមាន ផែនការគាំទ្រផ្នែកអាកប្បកិរិយា ដែលមិនទាន់មានប្រសិទ្ធិភាពនៅក្នុងការដោះ ស្រាយបញ្ហាប្រឈមផ្នែកអាកប្បកិរិយារបស់កូនអ្នកបាន អ្នកគួរចង្អុលបង្ហាញអំពីបញ្ហានេះទៅក្រុមការងារកម្មវិធី IEP និងស្នើសុំធ្វើការវាយតម្លៃអាកប្បកិរិយាមុខងារលម្អិតលើកូនរបស់អ្នក ដូចជា FAA ដើម្បីឲ្យក្រុមការងារកម្មវិធី IEP មាន ព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការអភិវឌ្ឈផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន បានលម្អិតជាងមុន។
(5.42) តើខ្ញុំអាចទទួលបានសេវាអាកប្បកិរិយា និងសេវាវាយតម្លៃដែលកូនរបស់ខ្ញុំត្រូវការដោយរបៀបណា?
ប្រសិនបើកូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ (ដូចជា កាត់រត់តាមគ្នា ការវាយតប់ ការរំខានថ្នាក់រៀន ឬការបង្កការឈឺចាប់ដល់ខ្លួនឯង) ដែលប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់ខ្លួន ឬសមត្ថភាពរបស់កុមារដទៃក្នុងការសិក្សារៀនសូត្រ ឬនាំឲ្យការដាក់បញ្ចូលទៅក្នុងថ្នាក់រៀនខុសធម្មតា ឬមជ្ឈដ្ឋានអប់រំដែលមានការរឹតត្បិតតិចតួច ត្រូវជួបហានិភ័យ នោះអ្នកគប្បីធ្វើសំណើជាលាយលក្ខណ៍អក្សរស្នើសុំកិច្ចប្រជុំ IEP ដើម្បីកំណត់ថាតើការវាយតម្លៃ និងការគាំទ្រ និងសេវាកម្មដែលកូនរបស់អ្នក ត្រូវការដោះស្រាយបញ្ហាអាកប្បកិរិយានៅវិធីវិជ្ជមាន។ សេវាដែលក្រុមការងារកម្មវិធី IEP ត្រូវពិចារណា រួមមាន ការវាយតម្លៃអាកប្បកិរិយា មុខងារលម្អិត ផែនការគាំទ្រផ្នែកអាកប្បកិរិយា ហើយប្រសិនបើសមស្រប ត្រូវគិត ពិចារណាពីផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន ជំនួយផ្នែកអាកប្បកិរិយា ដោយផ្ទាល់ ការបណ្តុះបណ្តាល និងប្រឹក្សាយោបល់ដល់គ្រួបង្រៀន និង/ឬឪពុក ម្តាយ បំនិនសង្គម ការគ្រប់គ្រងកំហឹង និង/ឬសេវា និងយុទ្ធសាស្រ្តដទៃផ្សេងទៀត ដែលអ្នកជឿថាកូនរបស់អ្នកត្រូវការ។
នៅមុនពេលកិច្ចប្រជុំកម្មវិធី IEP អ្នកក៏ប្រហែលជាចង់ធ្វើការស្នើសុំជាលាយលក្ខណ៍ អក្សរសម្រាប់ការវាយតម្លៃអាកប្បកិរិយាមុខងារ ជាពិសេស ប្រសិនបើសាលា បានបង្កើតផែនការគាំទ្រផ្នែកអាកប្បកិរិយា ឬបានប្រើប្រាស់យុទ្ធសាស្រ្តអាកប្បកិរិយា ដទៃផ្សេងទៀតដែលពុំមានប្រសិទ្ធភាពពីមុនមក ដើម្បីកែលម្អអាកប្បកិរិយាខុស ប្រក្រតីរបស់កូនអ្នក។ ការវាយតម្លៃនេះ ត្រូវបង្កើតឡើងដើម្បីទទួលបានព័ត៌មាន លម្អិតអំពីអាកប្បកិរិយាកូនរបស់អ្នក (ដូចជា ការរៀបរាប់លម្អិតពីអាកប្បកិរិយា ភាពញឹកញាប់នៃការកើតមានបញ្ហា រយៈពេល ទីកន្លែង និងហេតុការដែលបាន កើតឡើងមុន និងក្រោយពេលដែលកូនរបស់អ្នកសម្តែងចេញនូវអាកប្បកិរិយា ខុសប្រក្រតីទាំងនោះ) និងអំពីមជ្ឈដ្ឋានសិក្សារបស់កូនអ្នក ដើម្បីជួយក្រុមការងារ កម្មវិធី IEP ធ្វើការកំណត់ពីមូលហេតុដែលកូនរបស់អ្នកសម្តែងចេញនូវ អាកប្បកិរិយាខុសប្រក្រតីទាំងនោះ និងអ្វីដែលអាចធ្វើបានអំពីបញ្ហានេះ។ ការិយាល័យកម្មវិធីអប់រំពិសេស (OSEP) បានពិពណ៌នាពីបញ្ហាការវាយតម្លៃ អាកប្បកិរិយាមុខងារថាជា “ការវាយលតម្លៃ” ស្ថិតក្រោមកម្មវិធី IDEA។ ដូចនេះ អ្នកគប្បីផ្តល់ដំបូន្មានដល់មជ្ឈមណ្ឌលសិក្សាធិការថា នៅពេលដែលស្នើសុំ FBA មួយ ត្រូវអនុវត្តគ្រប់លក្ខខណ្ឌតម្រូវផ្នែកច្បាប់ទាំងអស់ដែលពាក់ព័ន្ធនឹងការវាយ តម្លៃនានា។ ម៉េម៉ូដោយ OSEP ខណៈដែលមិនមានភ្ជាប់កាតព្វកិច្ចច្បាប់ អាចត្រូវប្រើដើម្បីជំរុញឲ្យមណ្ឌលសិក្សាធិការអនុវត្តលោមតាមនីតិវិធីដូចគ្នាចំពោះ FBA ដូចដែលវាមានការចាំបាច់សម្រាប់ការការវាយតម្លៃ។ កិច្ចពិភាក្សាអំពីកិច្ចព្រម ព្រៀងអាចស្វែងរកបាននៅ www.cde.ca.gov/sp/se/ac/bipleafaq.asp
សាលារៀនមានរយៈពេល 60 ថ្ងៃ ចាប់ពីពេលដែលអ្នកចុះហត្ថលេខាលើផែនការ វាយតម្លៃ ដែលរួមបញ្ចូលការវាយតម្លៃអាកប្បកិរិយាមុខងារ ដើម្បីធ្វើការអនុវត្ត ការវាយតម្លៃ និងដើម្បីធ្វើការរៀបចំកិច្ចប្រជុំកម្មវិធី IEPដើម្បីពិភាក្សាពីលទ្ធផល នៃការវាយតម្លៃ និងដើម្បីកំណត់ថាតើសេវា ការគាំទ្រ និងយុទ្ធសាស្រ្តអាកប្បកិរិយា វិជ្ជមានណាមួយដែលកូនរបស់អ្នកត្រូវការ។ [Cal. Ed. Code Sec. 56344(a)]
ប្រសិនបើមជ្ឈមណ្ឌលសិក្សាធិការរៀបចំការវាយតម្លៃអាកប្បកិរិយាមុខងារកូន របស់អ្នក ប៉ុន្តែអ្នកគិតថា ការវាយតម្លៃនោះមិនមានប្រយោជន៍ដល់ការកំណត់ពី ប្រភេទសេវាកម្ម និងការគាំទ្រផ្នែកអាកប្បកិរិយាលើកូនរបស់អ្នក ឬអ្នកមិនឯកភាព ជាមួយនឹងការវាយតម្លៃរបស់មជ្ឈមណ្ឌលសិក្សាធិការដោយសារមូលហេតុដទៃ ផ្សេងទៀត យើងសូមផ្តល់អនុសាសន៍ថា អ្នកធ្វើការស្នើសុំការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យមួយ (IEE) ដោយប្រើការចំណាយរបស់រដ្ឋ។ [34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b).] អ្នកត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរទៅកាន់មជ្ឈមណ្ឌលសិក្សាធិការ និងខិតខំព្យាយាមពន្យល់ពីផ្នែកជាក់លាក់មួយចំនួននៃការវាយតម្លៃ ឬវិធីសាស្រ្ត ដែលបានប្រើប្រាស់ក្នុងការរៀបចំការវាយតម្លៃដែលអ្នកមិនឯកភាពតាម។ ប្រសិនបើអ្នកស្នើសុំការវាយតម្លៃការអប់រំឯករាជ្យ ច្បាប់តម្រូវឲ្យមជ្ឈមណ្ឌលសិក្សាធិការត្រូវបានច្បាប់តម្រូវឲ្យឯកភាពក្នុងការបង់ប្រាក់សម្រាប់ការវាយតម្លៃ ឬដាក់ពាក្យប្តឹងស្នើសុំដំណើរការសាវនាការត្រឹមត្រូវតាមច្បាប់ ដើម្បីបង្ហាញថា ការវាយតម្លៃរបស់មជ្ឈមណ្ឌលសិក្សាធិការ គឺ “សមស្រប”។ [34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b).]
(5.43) តើនៅពេលណាដែលមជ្ឈមណ្ឌលសិក្សាធិការអាចប្រើប្រាស់ អន្តរាគមន៍អាកប្បកិរិយាបន្ទាន់ ដូចជាការការរឹតត្បិត ឬការដាក់ ឲ្យនៅដាច់ដោយឡែកពីគេទៅលើកូនរបស់ខ្ញុំ?
ផ្នែកនេះ នៃច្បាប់រដ្ឋកាលីហ្វ័រញ៉ា មិនបានផ្លាស់ប្ដូរឡើយ។ មជ្ឈមណ្ឌលសិក្សា ធិការអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់នៅពេល៖
- កូនរបស់អ្នកចូលរួមនៅក្នុងអាកប្បកិរិយាមិនអាចព្រៀងទុក ដោយឯកឯង និង
- អាកប្បកិរិយាដែលបង្ហាញពីគ្រោះថ្នាក់ធ្ងន់ធ្ងរផ្នែករាងកាយ ចំពោះ សិស្ស ឬអ្នកដទៃផ្សេងទៀត និង
- អាកប្បកិរិយាគ្រោះថ្នាក់មិនអាចការពារបានភ្លាមៗដោយប្រើប្រាស់វិធានការឆ្លើយតបបែបរឹតត្បិតតិចតួច ជាជាងការប្រើប្រាស់អន្តរាគមន៍ បន្ទាន់។
[Cal. Ed. Code Sec. 56521.1(a).]
មជ្ឈមណ្ឌលសិក្សាធិការមិនត្រូវជំនួសការប្រើប្រាស់អន្តរាគមន៍សង្គ្រោះបន្ទាន់ ផ្នែកអាកប្បកិរិយា ដោយការប្រើប្រាស់អន្តរាគមន៍អាកប្បកិរយាវិជ្ជមានជាប្រព័ន្ធ នោះទេ។ [Cal. Ed. Code Sec. 56521.1(b).]
សាលាអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់មួយ ដូចជាការចាប់ចងកូនរបស់អ្នក ត្រឹម តែក្នុងពេលវេលាកំណត់មួយប៉ុណ្ណោះ ដើម្បីធ្វើការគ្រប់គ្រងអាកប្បកិរិយាគ្រោះថ្នាក់ និងប្រើប្រាស់កម្លាំងសមស្រប និងចាំបាច់ទៅតាមកាលៈទេសៈ។ [Cal. Ed. Code Sec. 56521.1(b)(c).]
(5.44) តើមណ្ឌលសិក្សាធិការ ត្រូវបានហាមឃាត់ពីការប្រើប្រាស់ និងប្រភេទនៃអន្តរាគមន៍អាកប្បកិរិយាគ្រោះថ្នាក់បន្ទាន់?
មជ្ឈមណ្ឌលសិក្សាធិការ ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ប្រភេទអន្តរាគមន៍ នានាដែលបង្កគ្រោះថ្នាក់ដល់សុខភាព ឬសុខុមាលភាពរបស់សិស្ស ដូចជា អន្តរាគមន៍នានាដែលអាចបង្កការឈឺចាប់ដោយមិនឲ្យសិស្សគេងមិនបានគ្រប់គ្រាន់ បដិសេធមិនឲ្យញ៉ាំអាហារ ទឹក ទីជម្រក កន្លែងគេង ភាពសុខស្រួលផ្នែករាងកាយ ឬការទទួលបានកន្លែងដែលមានបន្ទប់ទឹក ឬអន្តរាគមន៍ណាមួយដែលធ្វើឲ្យកូន របស់អ្នកទទួលរងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ការសើចចម្អកការធ្វើឲ្យ ខ្មាស់គេ ឬអន្តរាគមន៍ណាមួយដែកធ្វើឲ្យកូនរបស់អ្នកមានការប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ។ [Cal. Ed. Code Sec. 56521.1(d).]
ប្រសិនអ្នកជឿថា សាលារៀនរបស់កូនអ្នក កំពុងប្រើប្រាស់ប្រភេទអន្តរាគមន៍ណាមួយលើកូនរបស់អ្នក ដែលមានការហាមឃាត់ ឬប្រើប្រាស់ការចាប់ចង ឬការដាក់ឲ្យនៅដាក់ដោយឡែកពីគេម្តងហើយម្តងទៀត ឬប្រើអន្តរាគមន៍ផ្សេង ទៀតលើកូនរបស់អ្នកដូចជា ទូរសព្ទហៅប៉ូលីស ដោយពុំបានផ្តល់ការគាំទ្រផ្នែក អាកប្បកិរិយាវិជ្ជមានសម្រាប់បុគ្គល អ្នកគប្បីពិចារណា 1) ដាក់ពាក្យបណ្ដឹងទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) 2) ទាក់ទងផ្នែកតស៊ូមតិ ឬមេធាវីកម្មវិធីអប់រំពិសេស។
(5.45) ប្រសិនបើមណ្ឌលសិក្សាធិការ ប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាគ្រោះថ្នាក់បន្ទាន់ ដូចជាការចាប់ចងរាងកាយលើកុមារ តើមណ្ឌលសិក្សាត្រូវធ្វើអ្វីខ្លះ ឬតើខ្ញុំត្រូវធ្វើដូចម្តេច?
ប្រសិនបើសាលាប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក មជ្ឈមណ្ឌលសិក្សាធិការត្រូវធ្វើការជូនដំណឹងដល់អ្នកអំពីបញ្ហានេះរយៈពេល មួយថ្ងៃនៃថ្ងៃសិក្សា។ [Cal. Ed. Code Sec. 56521.1(e).] មជ្ឈមណ្ឌលសិក្សា ធិការក៏ត្រូវបំពេញរបាយការណ៍ករណីបន្ទាន់ផ្នែកអាកប្បកិរិយា ដោយមាន ព័ត៌មានស្តីពីព្រឹត្តិការណ៍នានាដែលឈានទៅដល់ការប្រើប្រាស់អន្តរាគមន៍ អាកប្បកិរិយាបន្ទាប់ និងរៀបរាប់ពីការប្រើប្រាស់អន្តរាគមន៍ដទៃផ្សេងទៀត។ មណ្ឌលសិក្សាធិការ ត្រូវដាក់បញ្ចូលបញ្ហានេះទៅក្នុងសំណុំរឿងកូនរបស់អ្នក។ [Cal. Ed. Code Sec. 56521.1(e).] មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ អ្នកគប្បីធ្វើការ ស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់របាយការណ៍នេះ ប្រសិនបើអ្នកដឹងថា មានការប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់លើកូនរបស់អ្នក។
ប្រសិនបើកូនរបស់អ្នកពុំមានផែនការអន្តរាគមន៍អាកប្បកិរិយានោះទេ ដូចនេះ មជ្ឈមណ្ឌលសិក្សាធិការត្រូវកំណត់ពេលវេលារៀបចំការប្រជុំកម្មវិធី IEP ក្នុងរយៈ ពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បីធ្វើការកំណត់ថាតើការវាយតម្លៃ អាកប្បកិរយាមុខងារមួយណាដែលត្រូវការ និងដើម្បីធ្វើការកំណត់ថាតើកូនរបស់ អ្នកត្រូវការផែនការអាកប្បកិរិយាបន្ទាន់ដែឬរទេនៅពេលមានការរៀបចំការវាយ តម្លៃ។ [Cal. Ed. Code Sec. 56521.1(g).] ប្រសិនបើកូនមានផែនការអាកប្បកិរយា វិជ្ជមានរូចហើយ មជ្ឈមណ្ឌលសិក្សាធិការ ត្រូវកំណត់ពេលប្រជុំកម្មវិធី IEP ដើម្បី ធ្វើការត្រួតពិនិត្យ និងអាចមានការផ្លាស់ប្តូរផែនការនេះ ប្រសិនបើសាលាបាន ប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូនរបស់អ្នកបានសម្តែងនូវអាកប្បកិរិយាដែលពុំមានការរ៉ាប់រងនៅក្នុងផែនការនោះ ឬផែនការរបស់កូនអ្នកមិនមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយា នេះ។ [Cal. Ed. Code Sec. 56521.1(h).]
ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារៀនរបស់កូនអ្នកបានប្រើប្រាស់ អន្តរាគមន៍បន្ទាន់ផ្នែកអាកប្បកិរយាលើកូនរបស់អ្នក ដូចជាការចាប់ចង ឬការ ដាក់ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮកដល់មជ្ឈមណ្ឌលសិក្សាធិការអំពី កាតព្វកិច្ចរបស់ពួកគេក្នុងការកំណត់ពេលវេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការ បង្កើតផែនការគាំទ្រថ្មី ឬផែនការគាំទ្រចាស់ដែលមានការកែប្រែសម្រាប់កូនរបស់ អ្នក។ ប្រសិនបើមណ្ឌលសិក្សាធិការ ពុំធ្វើដូចនេះ យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកដាក់ពាក្យបណ្ដឹងអំពីអនុលោមភាពតាមច្បាប់។
(5.46) តើកន្លែងណាផ្សេងទៀតដែលខ្ញុំអាចស្វែងរកការណែនាំអំពីភារកិច្ចរបស់សាលារៀនដើម្បីផ្ដល់សេវាអាកប្បកិរិយា?
នាយកដ្ឋានអប់រំរដ្ឋកាលីហ្វញ៉ា (CDE) បានបោះពុម្ពផ្សាយម៉េម៉ូសំណួរចម្លើយលម្អិត ដែលលើកឡើងពីបញ្ហាលក្ខខណ្ឌតម្រូវនានារបស់ទីភ្នាក់ងារអប់រំក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធនឹងការផ្តល់ជូនសេវា និងការវាយតម្លៃអាកប្បកិរិយា។ ទម្រង់បែបបទនេះមាននៅតាមអនឡាញតាមរយៈ៖ http://www.cde.ca.gov/sp/se/ac/bipleafaq.asp
(5.47) តើអ្វីទៅជាបច្ចេកវិទ្យាជំនួយ?
ឧបករណ៍បច្ចេកវិទ្យាជំនួយ (AT) គឺបរិក្ខារណាមួយ ចំណែកនៃឧបករណ៍ ឬប្រព័ន្ធផលិតផល (មិនថាទទួលបានដោយផ្នែកអាជីវកម្ម ឬត្រូវបានកែតម្រូវ ឬ កែប្រែ) ដែលត្រូវប្រើដើម្បីបង្កើត ថែទាំ ឬលើកកម្ពស់សមត្ថភាពមុខងាររបស់សិស្សដែលមានពិការភាព។ [34 C.F.R. Sec. 300.5; Cal. Ed. Code Sec. 56020.5.] សេវាបច្ចេកវិទ្យាជំនួយ រួមមាន៖ សេវាកម្មណាមួយដែលជួយដល់សិស្សដែលមានពិការភាពដោយផ្ទាល់នៅក្នុងការជ្រើសរើស ការទទួលបាន ឬការប្រើប្រាស់បរិក្ខារបច្ចេកវិទ្យាជំនួយ។ វារួមបញ្ចូល៖
- ការវាយតម្លៃនូវតម្រូវការរបស់សិស្សដែលមានពិការភាព រួមមានការវាយ តម្លៃមុខងាររបស់កុមារនៅក្នុងមជ្ឈដ្ឋានកែប្រែរបស់កុមារ។
- ការទិញ ការជួល ឬការផ្ដល់ដើម្បីទទួលបានបរិក្ខារបច្ចេកវិទ្យាជំនួយ ដោយសិស្សដែលមានពិការភាព។
- ការជ្រើសរើស ការរៀបចំ ការកែតម្រូវ ការកែតម្រូវ ការសម្របសម្រួល ការអនុវត្ត ការថែទាំ ការជួសជុល ឬការផ្លាស់ប្ដូរបរិក្ខារបច្ចេកវិទ្យាជំនួយ។
- ការសម្របសម្រួល និងការប្រើប្រាស់ការព្យាបាល អន្តរាគមន៍ ឬសេវាកម្ម ដែលមានបរិក្ខារបច្ចេកវិទ្យាជំនួយ ដូចជា ការព្យាបាលដែលពាក់ព័ន្ធនៅក្នុងការអប់រំដែលមានស្រាប់ និងផែនការស្ដារនីតិវិធី និងកម្មវិធីនានា។
- ការបណ្ដុះបណ្ដាល ឬជំនួយបច្ចេកទេសសម្រាប់សិស្សដែលមានពិការភាព ឬ (ប្រសិនបើសមស្រប) គ្រួសាររបស់សិស្ស និង
- ការបណ្ដុះបណ្ដាល និងជំនួយបច្ចេកទេសសម្រាប់អ្នកជំនាញ (រួមមានបុគ្គលដែលផ្ដល់សេវាអប់រំ ឬសេវាស្ដារនីតិសម្បទា) និយោជិត ឬបុគ្គលផ្សេងទៀតដែលផ្ដល់សេវាជូនដល់ និយោជិត ឬបើមិនដូច្នេះទេមានពាក់ព័ន្ធនឹងមុខងារជីវិតសំខាន់ៗរបស់សិស្ស។
[34 C.F.R. Sec. 300.6; 5 C.C.R. Sec. 3051.19.]
បញ្ជីសម្ភារៈ ឬសេវាកម្មដែលអាចរួមបញ្ចូលនូវ AT ស្ថិតក្រោមច្បាប់ IDEA គឺមានលក្ខណៈទូលំទូលាយ និងត្រូវពង្រីកបន្ថែមនូវបរិក្ខារ ដូចជា វែនតា និងជំនួយការស្ដាប់។ [ក្រសួងអប់រំសហរដ្ឋអាមេរិក, ការិយាល័យកម្មវិធីអប់រំពិសេស (OSEP) (1995); 22 IDELR 629; OSEP (1993) 20 IDELR 1216; សូមមើលផងដែរ Fed. Reg. Vol. 71, No. 156, p. 46581, 8/14/06.] ក៏ប៉ុន្តែ ថ្នាំមិនត្រូវដកចេញពីការពិចារណាជាពិសេសក្នុងនាមជា AT ឬសេវាកម្ម។ [64 Fed. Reg. 12540 (3/12/99).] OSEP បានបញ្ជាក់ថា AT ដាក់នៅជុំវិញទាំងតម្រូវការផ្ទាល់ខ្លួនរបស់សិស្សដែលមានពិការភាពសម្រាប់បរិក្ខារនោះ (ឧទាហរណ៍ ឧបករណ៍កត់ត្រាអេឡិចត្រូនិក ឧបករណ៍ថតកាសែត ។ល។) ក៏ដូចជាការទទួលបានបរិក្ខារបច្ចេកវិទ្យាទូទៅ ដែលប្រើដោយសិស្សគ្រប់គ្នា។ ហេតុនេះ ប្រសិនបើសិស្សដែលមានសិទ្ធិទទួលបានសេវាមិនអាច (ដោយគ្មានអនុសាសន៍ជាក់លាក់) ប្រើប្រាស់បរិក្ខារបច្ចេកវិទ្យាបាន នោះទីភ្នាក់ងារ ត្រូវធានាថា មានការផ្ដល់ជូនអនុសាសន៍ដែលចាំបាច់។ បន្ថែមលើនេះ មណ្ឌលសិក្សាធិការ ធានាថា សិស្ស គ្រូបង្រៀន និងបុគ្គលិកផ្សេងទៀត ទទួលបាននូវការបង្រៀននៅក្នុងសេវាកម្មដែលចាំបាច់ និងការថែទាំបច្ចេកវិទ្យានោះ។ [64 Fed. Reg. 12540 (3/12/99).]
(5.48) តើខ្ញុំអាចកំណត់ថាតើ AT ត្រូវការចាំបាច់ជាសេវាដែលពាក់ព័ន្ធដែរឬទេ?
ការកំណត់ថាតើឧបករណ៍ AT ឬសេវាដែលត្រូវការចាំក្នុងនាមជាសេវាកម្មដែលពាក់ព័ន្ធស្ថិតក្រោមច្បាប់ IDEA អនុវត្តទៅតាមភាពចាំបាច់នៃមូលដ្ឋានគតិយុត្តិ សម្រាប់ការផ្ដល់មជ្ឈដ្ឋានសមស្រប និងឥតគិតថ្លៃ (FAPE)។ វារួមបញ្ចូលនូវការ កំណត់ថាតើបរិក្ខារ ឬសេវាកម្មនោះ គឺចាំបាច់ដើម្បីជួយដល់សិស្សឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំ និង/ឬថាតើបរិក្ខារ ឬសេវាកម្មនោះ ចាំបាច់ដើម្បីបំពេញកាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការដើម្បីអប់រំសិស្សដែលមានពិការភាព នៅក្នុងមជ្ឈដ្ឋានអប់រំធម្មតា លើកលែងតែ “លក្ខណៈ ឬភាពធ្ងន់ធ្ងរនៃពិការភាព គឺជាការអប់រំនៅក្នុងថ្នាក់រៀនធម្មតា ដោយមានការប្រើប្រាស់ជំនួយបន្ថែម និងសេវាកម្មដែលមិនអាចសម្រេចបានតាមការចង់បាន។” បើទោះបីជាបរិក្ខារបច្ចេកវិទ្យាជំនួយ ឬសេវាកម្មនោះ មិនត្រូវបានរាប់បញ្ចូលក្នុងគម្រោង IEP របស់កូនអ្នក ជាសេវាកម្មដែលពាក់ព័ន្ធ មណ្ឌលសិក្សាធិការ ត្រូវពិចារណាថាតើកូនរបស់អ្នកត្រូវការសេវាទាំងអស់នោះ ក្នុងនាមជាកត្តាមួយដែលសំខាន់ ដែលក្រុម IEP ត្រូវពិចារណាលើសិស្សនៃកម្មវិធីអប់រំពិសេសនៅក្នុងការអភិវឌ្ឍគម្រោង IEP។ [Cal. Ed. Code Sec. 56341.1; 34 C.F.R. Sec. 300.324(a)(2)(v).]
(5.49) តើកូនរបស់ខ្ញុំអាចប្រើបរិក្ខារ AT ក្រៅពីថ្ងៃសិក្សាបានដែរឬទេ?
បាទ/ចាស។ ប្រសិនបើក្រុមការងារ IEP កំណត់ថាកូនរបស់អ្នក មានតម្រូវការសម្រាប់បរិក្ខារ AT ពួកគេត្រូវពិចារណាអំពីតម្រូវការរបស់កូនអ្នកសម្រាប់ AT នៅសាលារៀន លំនៅដ្ឋាន ឬកន្លែងដទៃផ្សេងទៀត នៅក្នុងការបង្កើតគម្រោង IEP។ [34 C.F.R. Sec. 300.324(a)(2)(v); Cal. Ed. Code Sec. 56341.1(b)(5).] មណ្ឌលសិក្សាធិការ ត្រូវអនុញ្ញាតឲ្យកូនរបស់អ្នកប្រើប្រាស់បរិក្ខារបច្ចេកវិទ្យាជំនួយ នៅលំនៅ ឬមជ្ឈដ្ឋានដទៃផ្សេងទៀត ប្រសិនបើក្រុមការងារ កំណត់ថា កូននោះត្រូវការទទួលបានឧបករណ៍ទាំងនោះនៅក្នុងមជ្ឈដ្ឋានមិនមែនសាលារៀន ដើម្បីទទួលបាន FAPE (ឧទាហរណ៍ ដើម្បីបំពេញកិច្ចការផ្ទះ)។ [34 C.F.R. Sec. 300.105(b).]
(5.50) តើនរណាជាអ្នកបង់ប្រាក់សម្រាប់ AT?
បើទោះបីជាបរិក្ខារបច្ចេកវិទ្យាជំនួយ មិនសូវថ្លៃ ឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលកើតមានញឹកញាប់ជាងគេដើម្បីផ្ដល់បរិក្ខារ AT គឺជាថ្លៃចំណាយ និងសំណួរថាតើនរណាមានទំនួលខុសត្រូវសម្រាប់ការទិញបរិក្ខារនោះ។ ស្ថិតក្រោមច្បាប់សហព័ន្ធ មណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវក្នុងការផ្ដល់ (និងមូលនិធិ) គ្រប់សេវាកម្មទាំងអស់ដើម្បីផ្ដល់ជូនដល់សិស្សនូវ FAPE ដោយរួមបញ្ចូលនូវបច្ចេកទេស ជំនួយ ដោយគ្មានគិតថ្លៃចំពោះឪពុកម្ដាយ។ [34 C.F.R. Sec. 300.105(a).] ក៏ប៉ុន្តែ បើទោះបីជាមណ្ឌលសិក្សាធិការអាចកាន់កាប់បរិក្ខារនោះ ឪពុកម្ដាយអាចត្រូវទទួលខុសត្រូវចំពោះការបាត់បង់ អំពើចោរកម្ម ឬការខូចខាតដោយសារការធ្វេសប្រហែស ឬការប្រើប្រាស់មិនត្រឹមត្រូវនូវបរិក្ខារដែលប្រើនៅផ្ទះ ឬទីកន្លែងផ្សេងទៀត។
(5.51) កូនរបស់ខ្ញុំ គឺជាសិស្សក្នុងកម្មវិធីអប់រំពិសេស ប៉ុន្តែត្រូវទទួលបានការអប់រំនៅផ្ទះមួយរយៈ ដោយសារបញ្ហាសុខភាពដែលពាក់ព័ន្ធនឹងពិការភាព។ មណ្ឌលសិក្សាធិការ និយាយថា ខ្លួននឹងផ្ដល់ការបង្រៀននៅផ្ទះរយៈពេលមួយម៉ោងក្នុងមួយថ្ងៃ និងគ្មានសេវាដែលពាក់ព័ន្ធ។ តើមណ្ឌលសិក្សាធិការអាចធ្វើបែបនេះបានដែរឬទេ?
ទេ។ សិស្សក្នុងកម្មវិធីអប់រំពិសេសទាំងអស់ មានសិទ្ធិទទួលបានកម្មវិធីអប់រំដែលសមស្រប។ មានន័យថា កម្មវិធីលក្ខណៈបុគ្គលនៃការបង្រៀនពិសេស និងសេវាកម្មដែលពាក់ព័ន្ធ ដែលកំណត់ដើម្បីបំពេញតម្រូវការពិសេសរបស់សិស្ស ដែលនាំឲ្យទទួលបានអត្ថប្រយោជន៍នៃការអប់រំ។ [Board of Education v. Rowley, 102 S. Ct. 3034 (U.S. 1982).]
ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានការបង្រៀននៅតាមផ្ទះ និងសេវាកម្មដែលពាក់ព័ន្ធ តាមរយៈ ដំណើរការ IEP នោះមណ្ឌលសិក្សាធិការ មិនអាចកំណត់ដែនកំណត់ភាពមិនច្បាស់លាស់លើចំនួនម៉ោងនៃការបង្រៀននៅតាមផ្ទះ និងសេវាកម្មដែលត្រូវផ្ដល់ជូន។ ក្រុមការងារ IEP ត្រូវផ្ដោតការធ្វើសេចក្ដីសម្រេចចិត្តលើការវាយតម្លៃលក្ខណៈបុគ្គលនៃការដាក់បញ្ចូលកូនរបស់អ្នក និងតម្រូវការសេវាកម្មដែលពាក់ព័ន្ធ។
ដែនកំណត់ភាពមិនច្បាស់លាស់លើសេចក្ដីសម្រេចចិត្តរវាងមួយម៉ោង ឬពីរម៉ោងក្នុងមួយថ្ងៃនៃការបង្រៀននៅតាមផ្ទះ ដោយគ្មានការវាយតម្លៃលក្ខណៈបុគ្គលនៃការដាក់បញ្ចូល និងសេវាកម្មដែលពាក់ព័ន្ធ គឺមិនត្រូវកំណត់ចំពោះតម្រូវការពិសេសរបស់កូនរបស់អ្នក។ ហេតុនេះ កម្មវិធីបង្រៀននៅតាមផ្ទះ រួមបញ្ចូលទាំងតម្រូវសម្រាប់សេវាកម្មដែលពាក់ព័ន្ធ ត្រូវអភិវឌ្ឍតាមលក្ខណៈបុគ្គលនៅក្នុងកិច្ចប្រជុំក្រុមការងារ IEP។ [មើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។]
(5.52) ធនធានបន្ថែម៖ លិខិតគំរូ
លិខិតគំរូដែលស្នើសុំការវាយតម្លៃអាកប្បកិរិយាមុខងារ និងកិច្ចប្រជុំកម្មវិធី IEP៖
ឪពុក/ម្តាយ
អាសយដ្ឋាន
លេខទូរសព្ទ
កាលបរិច្ឆេទ
ឈ្មោះ
ប្រធានកម្មវិធីអប់រំពិសេស
មណ្ឌលសិក្សាធិការរួមក្នុងមូលដ្ឋាន
អាសយដ្ឋាន
យោង៖ ឈ្មោះកុមារ
ជូនចំពោះ ប្រធានកម្មវិធីអប់រំពិសេស៖
ខ្ញុំសរសេរលិខិតនេះដើម្បីបញ្ជូនកូនរបស់ខ្ញុំសម្រាប់ការវាយតម្លៃអាកប្បកិរិយាមុខងារ។ កូនរបស់ខ្ញុំ មានអាកប្បកិរិយាដែលរារាំងដល់ការសិក្សារៀនសូត្រ និងសមត្ថភាពរបស់កុមារដទៃទៀតក្នុងការរៀនសូត្រ។ បន្ថែមលើនេះទៅទៀត ផែនការ គាំទ្រផ្នែកអាកប្បកិរយា និងយុទ្ធសាស្រ្តអន្តាគមន៍ដែលមាននៅក្នុងកម្មវិធី IEP របស់កូនខ្ញុំនាពេលបច្ចុប្បន្ន ពុំមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា អាកប្បកិរិយា ទាំងនេះនោះទេ។
ខ្ញុំទន្ទឹងរង់ចាំទទួលផែនការវាយតម្លៃនៅក្នុងរយៈពេល 15 ថ្ងៃ ស្របទៅតាមក្រមស្ដីពីការអប់រំ ផ្នែក 56321(a) សម្រាប់ការផ្ដល់នូវគម្រោង IEP របស់កូនខ្ញុំ។ ខ្ញុំដឹងថា អ្នកត្រូវបានតម្រូវឲ្យធ្វើការវាយតម្លៃពេញលេញ និងរៀបចំកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការពិភាក្សាអំពីការវាយតម្លៃនេះក្នុងរយៈពេល 15 ថ្ងៃ នៃកាលបរិច្ឆេទ ដែលអ្នកបានទទួលផែនការវាយតម្លៃដែលបានចុះហត្ថលេខា ស្របតាមក្រមស្ដីពីការអប់រំ ផ្នែក 56344(a)។
សូមផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍វាយតម្លៃ ឲ្យបានមួយសប្តាហ៍មុនពេលកិច្ច ប្រជុំកម្មវិធី IEP ដើម្បីឲ្យខ្ញុំអាចមានលទ្ធភាពគ្រប់គ្រាន់ចូលរួមដោយមានន័យនៅ ក្នុងកិច្ចប្រជុំនោះ។
ដោយសេចក្តីគោរពអំពីខ្ញុំ
ឪពុក/ម្តាយ
លិខិតគំរូចំពោះមណ្ឌលសិក្សាធិការដែលស្នើសុំការវាយតម្លៃអាកប្បកិរិយាមុខងារ ឯករាជ្យដោយប្រើខ្ទង់ចំណាយសាធារណៈ
ឪពុក/ម្តាយ
អាសយដ្ឋាន
លេខទូរសព្ទ
កាលបរិច្ឆេទ
ឈ្មោះ ប្រធានកម្មវិធីអប់រំ
ពិសេស មណ្ឌលសិក្សាធិការរួមក្នុងមូលដ្ឋាន
អាសយដ្ឋាន
យោង៖ ឈ្មោះកុមារ
ជូនចំពោះ ប្រធានកម្មវិធីអប់រំពិសេស៖
យើងបានទទួលនូវការវាយតម្លៃលើកូនរបស់យើងដែលធ្វើឡើងដោយបុគ្គលិកមណ្ឌលសិក្សាធិការនៅថ្ងៃ [insert date of assessment]។ យើងពុំឯកភាពជាមួយនឹងការវាយតម្លៃនេះទេ ដោយសារវាពុំបានរួមបញ្ចូលនូវការវាយតម្លៃអាកប្បកិរិយាមុខងារឲ្យបានគ្រប់គ្រាន់ចំពោះកូនរបស់យើង។ ដោយសារយើងខ្ញុំ មានជំនឿថា ការវាយតម្លៃក្នុងពេលបច្ចុប្បន្នមិនបានបង្ហាញ ពីលក្ខណៈច្បាស់លាស់ នៃតម្រូវការអាកប្បកិរិយារបស់កូនយើងខ្ញុំ រួមទាំងមុខងារនៃអាកប្បកិរិយារបស់ កូនយើងខ្ញុំ និងកត្តាមជ្ឈដ្ឋាននានាដែលអាចរួមចំណែកឲ្យមានអាកប្បកិរិយា បែបនេះ ដូចនេះយើងខ្ញុំស្នើសុំការវាយតម្លៃការអប់រំឯករាជ្យមួយដោយប្រើចំណាយ របស់រដ្ឋស្របតាម 34 C.F.R. ផ្នែក 300.502 និងក្រមស្ដីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56329។
យើងពុំឯកភាពចំពោះការវាយតម្លៃនេះ ដោយសារ៖
[រួមបញ្ចូលនូវមូលហេតុដែលអ្នកមិនឯកភាពជាមួយនឹងការវាយតម្លៃ រួមបញ្ចូលទាំងឃ្លាមួយ ឬច្រើនដូចខាងក្រោម ប្រសិនបើឃ្លានោះអនុវត្ត]
ការអង្កេត ការសម្ភាសន៍ និងទិន្នន័យដទៃផ្សេងទៀតដែលការវាយតម្លៃនេះពឹងផ្អែកលើ មិនទាន់គ្រប់គ្រាន់ដើម្បីធ្វើការយល់ដឹងស៊ីជម្រៅឲ្យបានគ្រប់គ្រាន់ ដើម្បីកំណត់មុខងារ ឬគោលបំណងនៃអាកប្បកិរិយារបស់កូនខ្ញុំ និងដោះស្រាយតម្រូវការអាកប្បករិយាកូនរបស់ខ្ញុំ។
ការវាយតម្លៃនេះមិនបានរួមបញ្ចូលនូវការវិភាគលើមូលហេតុដើម (ព្រឹត្តិការណ៍ ដែលបានកើតមាននៅពេលមុន) និងផលប៉ះពាល់នានា (ព្រឹត្តិការណ៍ដែលកើត មានដោយសារ) ពីអាកប្បកិរិយាខុសប្រក្រតីរបស់កូនខ្ញុំ និង/ឬអាកប្បកិរិយា ផ្សេងៗបែបវិជ្ជមានរបស់កូនខ្ញុំ ហើយមិនបានផ្តល់ការជួយគាំទ្រដោយផ្ទាល់ដល់ ក្រុមការងារកម្មវិធី IEP ក្នុងការបង្កើត ឬផ្លាស់ប្តូរផែនការអន្តរាគមន៍អាកប្បកិរិយា វិជ្ជមានសម្រាប់កូនរបស់ខ្ញុំ។
ការវាយតម្លៃនេះ មិនត្រូវធ្វើឡើងដោយបុគ្គលិកដែលត្រូវបណ្ដុះបណ្ដាល ឬមានបទពិសោធន៍នៅក្នុងការធ្វើការវាយតម្លៃអាកប្បកិរិយាមុខងារ។
បទប្បញ្ញត្តិសហព័ន្ធ តម្រូវឲ្យអ្នកធ្វើការឆ្លើយតបចំពោះសំណើសុំនេះ “ដោយពុំមានពន្យារពេលដែលពុំចាំបាច់ណាមួយ” ដោយធ្វើការសន្និដ្ឋានថា អ្នកផ្ដល់ដល់ កូនរបស់ខ្ញុំនូវការវាយតម្លៃការអប់រំឯករាជ្យ ដោយការចំណាយខ្ទង់សាធារណៈ ឬការជូនដំណឹងអំពីពាក្យបណ្ដឹងអំពីនីតិវិធីតាមផ្លូវច្បាប់ ដើម្បីស្នើសុំសវនាការមួយ និងដើម្បីបញ្ជាក់ថាការវាយតម្លៃអាកប្បកិរិយាមុខងាររបស់អ្នក គឺសមស្រប។ [34 C.F.R. section 300.502(b).]
យើងទន្ទឹងរង់ចាំការបំពេញកិច្ចការដោយមានការសហការគ្នាជាមួយអ្នកដើម្បីឯកភាពគ្នាលើអ្នកវាយតម្លៃឯករាជ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងចាប់ផ្ដើមបន្តដំណើរទៅមុខជាមួយការវាយតម្លៃអាកប្បកិរិយាមុខងារដោយឯករាជ្យ ស្របទៅតាមលក្ខខណ្ឌវាយតម្លៃរបស់សហព័ន្ធ និងរដ្ឋ។
សូមឆ្លើយតបចំពោះសំណើនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ដោយសេចក្តីគោរពអំពីខ្ញុំ
ឪពុក/ម្តាយ