បោះពុម្ពជំពូកទី 6 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/26/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/26/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី6៖ ព័ត៌មានស្តីពីដំណើរការត្រឹមត្រូវ/នីតិវិធីអនុលោមតាមច្បាប់
(6.1) តើសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ជាអ្វី?
កាលណាឪពុកម្តាយរបស់សិស្សដែលមានពិការភាព និងមណ្ឌលសិក្សាធិការ មិនឯកភាពលើសិទ្ធិទទួលបានការអប់រំពិសេស ការដាក់បញ្ចូលក្នុងការសិក្សា តម្រូវការកម្មវិធី ឬសេវាកម្មពាក់ព័ន្ធនោះទេ ពេលនោះភាគីទាំងសងខាង អាចស្នើសុំសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ កាលណាមានសវនាការ ភាគីទាំងសងខាងបង្ហាញភស្តុតាង ដោយហៅសាក្សីនិងប្រគល់របាយការណ៍និងការវាយតម្លៃណាមួយដែលគាំទ្រដល់គោលជំហររបស់ពួកគេ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) សម្រេចថាតើសាក្សីនិងឯកសាររបស់ភាគីណាមួយដែលត្រឹមត្រូវ ហើយថាតើកម្មវិធីអ្វីដែលសមស្រប។ ជាទូទៅ សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ មិនសមស្របទៅនឹងបញ្ហាដែលត្រូវបានដោះស្រាយតាមនីតិវិធីនៃពាក្យបណ្តឹងអំពីការអនុវត្តតាមច្បាប់នោះទេ។
(6.2) តើបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ជាអ្វី?
នៅពេលមណ្ឌលសិក្សាធិការរំលោភលើច្បាប់ឬនីតិវិធីអប់រំពិសេសផ្នែកណាមួយ ពេលនោះឪពុកម្តាយ បុគ្គល មណ្ឌលសិក្សាធិការសាធារណៈ ឬអង្គការណាមួយ អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បាន។ ឧទាហរណ៍នៃការរំលោភបំពានរួមមាន៖
- ការមិនបានអនុវត្តកម្មវិធីអប់រំសម្រាប់បុគ្គល (IEP)
- ការមិនបានវាយតម្លៃ ឬបញ្ជូនសិស្សដើម្បីទទួលបានការអប់រំពិសេស។
- ការមិនបានអនុវត្តតាមពេលវេលាសម្រាប់ការវាយតម្លៃនិងការបញ្ជូនបន្ត។
- ការមិនបានជូនដំណឹងដល់មាតាបិតាអំពីកិច្ចប្រជុំ IEP ឬ
- ការមិនបានអនុវត្តសេចក្តីសម្រេចចិត្តរបស់សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ឬកិច្ចព្រមព្រៀងសម្រុះសម្រួល។
អ្នកស៊ើបអង្កេតរបស់នាយកដ្ឋានអប់រំ CDE ចុះស៊ើបអង្កេតអំពីការចោទប្រកាន់នេះ និងធ្វើការកំណត់ជាលាយលក្ខណ៍អក្សរថាតើមណ្ឌលសិក្សាធិការ “មិនអនុវត្តតាម” ច្បាប់ ឬកម្មវិធី IEP របស់កុមារដែរឬទេ។ បើមណ្ឌលសិក្សាធិការណាមួយត្រូវបានរកឃើញថា “មិនគោរពច្បាប់” មណ្ឌលសិក្សាធិការនោះគប្បីវិលមកអនុវត្តតាមច្បាប់វិញ។ ម្យ៉ាងទៀត ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចបញ្ជាឱ្យមណ្ឌលសិក្សាធិការប្រគល់ “ផែនការសកម្មភាពកែតម្រូវ” គឺជាឯកសារដែលរៀបរាប់អំពីជំហានដែលមណ្ឌលសិក្សាធិការបានអនុវត្ត ឬនឹងអនុវត្តដើម្បីធានាថាបញ្ហានោះមិនកើតឡើងម្តងទៀត ព្រមទាំងពេលវេលាកំណត់សម្រាប់អនុវត្តជំហានទាំងនោះ។ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវអនុម័ត ឬកែប្រែផែនការ។
(6.3) តើបណ្តឹងស្តីពីការអនុវត្តតាមច្បាប់និងសវនាការកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់មានភាពខុសគ្នាយ៉ាងដូច ម្តេច?
ទោះបីមនុស្សយល់ច្រឡំរវាងបណ្តឹងស្តីពីការអនុវត្តតាមច្បាប់និងនីតិវិធីត្រឹមត្រូវជារឿយៗក៏ដោយ ក៏ភាពខុសគ្នាសំខាន់ៗគឺ៖
- កាលណាមានការខ្វែងគំនិតគ្នាអំពីអ្វីដែលត្រូវបញ្ចូលក្នុងកម្មវិធី IEP ឬកន្លែងដែលត្រូវអនុវត្តកម្មវិធី IEP គេត្រូវប្រើសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ប៉ុន្តែ
- កាលណាមណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់ឬនីតិវិធីអប់រំពិសេស ឬក៏មិនបានអនុវត្តនូវអ្វីដែលបានសរសេរឱ្យបានច្បាស់លាស់នៅក្នុងកម្មវិធី IEP គេត្រូវប្រើបណ្តឹងស្តីពីការអនុវត្តច្បាប់។
ម៉្យាងវិញទៀត សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាអំពីអ្វីដែលគួរបញ្ចូលក្នុងកម្មវិធីរបស់សិស្ស ឬកន្លែងដែលត្រូវអនុវត្តកម្មវិធី IEP ចំណែកឯបណ្តឹងស្តីពីការអនុវត្តតាមច្បាប់គឺមានពាក់ព័ន្ធនឹងការណ៍ដែលមណ្ឌលសិក្សាធិការមិនបានអនុវត្តតាមវិធាននានា ឬក៏មិនបានធ្វើអ្វីដែលបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរក្នុងកម្មវិធី IEP រួចហើយ។
(6.4) តើនរណាអាចដាក់ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់?
បុគ្គលម្នាក់ ទីភ្នាក់ងារសាធារណៈ ឬអង្គការណាមួយ (ដូចជាក្រុមរបស់ឪពុកម្តាយជាដើម) អាចដាក់បណ្តឹងជាលាយលក្ខណ៍អក្សរបាន។ [Title 5 California Code of Regulations (C.C.R.) Sec. 3200(c).] បណ្តឹងនេះ អាចទាក់ទងនឹងសិស្សតែម្នាក់ សិស្សមួយក្រុម ឬគោលនយោបាយរបស់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន ដែលអ្នកគិតថារំលោភបំពានច្បាប់អប់រំពិសេសរបស់សហព័ន្ធឬរដ្ឋ។ បើបណ្តឹងទាក់ទងនឹងសិស្សលើសពីម្នាក់ ក្រសួងអប់រំ CDE ហៅបណ្តឹងនេះថាជា “បណ្តឹងផ្សេងៗ”។ ទោះបីជាលក្ខន្តិកៈនេះមិនបានចែងអំពីបញ្ហានេះក៏ដោយ ប៉ុន្តែក្រសួងអាចតម្រូវឱ្យមានឈ្មោះសិស្សច្រើនជាងម្នាក់នៅក្នុងពាក្យបណ្តឹងនោះ។
(6.5) តើខ្ញុំគប្បីធ្វើបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ដោយផ្ទាល់ទៅកាន់ CDE បាននៅពេលណា?
គិតមកត្រឹមថ្ងៃទី1 ខែកក្កដា ឆ្នាំ2020 បណ្តឹងស្តីពីការអនុវត្តតាមច្បាប់សម្រាប់ការអប់រំពិសេស គឺលែងមាននៅក្នុងវិសាលភាពនៃនីតិវិធីបណ្តឹងរួម ឬ UCP ទៀតហើយ។ បណ្តឹងស្តីពីការអនុវត្តតាមច្បាប់សម្រាប់ការអប់រំពិសេស មានបទបញ្ញត្តិផ្ទាល់ខ្លួនរបស់ពួកវាដែលមាននៅក្នុងមាត្រា 5 នៃច្បាប់ C.C.R. ផ្នែក 3200 ដល់ 3205។
ក្រោមបទបញ្ញត្តិថ្មីនេះ អ្នកអាចដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ដោយផ្ទាល់ទៅកាន់ CDE នៅក្នុងស្ថានភាពដូចខាងក្រោម៖
- ការបំពានទៅលើច្បាប់អប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធ។
- LEA ឬទីភ្នាក់ងារសាធារណៈផ្សេងទៀតមានរំលោភលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសម្របសម្រួលពាក់ព័ន្ធទៅនឹងការផ្តល់ជូនការអប់រំសាធារណៈដោយដោយឥតគិតថ្លៃ សមស្រប និងសាធារណៈ។ [នេះមិនរួមបញ្ចូលការចោទប្រកាន់ដែលពាក់ព័ន្ធនឹងការផ្តល់ថ្លៃសេវាមេធាវីនៅក្នុងកិច្ចព្រមព្រៀងសម្របសម្រួល។]
- LEA ឬទីភ្នាក់ងារសាធារណៈផ្សេងទៀតមិនបានអនុវត្ត ឬបដិសេធមិនព្រមអនុវត្តសេចក្តីបង្គាប់សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែល LEA ឬ ទីភ្នាក់ងារសាធារណៈត្រូវគោរពតាម។
- អ្នកដាក់ប្តឹងតវ៉ាបានចោទប្រកាន់ថា ទីភ្នាក់ងារសារធារណៈ ក្រៅពី LEA ដូចមានចែងនៅក្នុងច្បាប់ Cal. Gov. Code ផ្នែក 7570 [ហៅជាទូទៅថា “AB 3632” ឬ “ជំពូក 26.5.”] មិនគោរពតាម ឬបដិសេធមិនគោរពតាមច្បាប់ឬបទបញ្ញត្តិជាធរមាន ដោយសារតែវាសមស្រប ឬពាក់ព័ន្ធនឹងការផ្តល់ជូនការអប់រំដោយឥតគិតថ្លៃ សមស្រប និងជាសាធារណៈទៅដល់បុគ្គលដែលមានពិការភាព។
អ្នកប្តឹងតវ៉ាបានចោទប្រកាន់លើអង្គហេតុដែលបង្ហាញថា ក្តីកង្វល់ពីសុវត្ថិភាពផ្នែករាងកាយជះឥទ្ធិពលទៅលើការផ្តល់ជូនការអប់រំដោយឥតគិតថ្លៃ សមស្រប និងជាសាធារណៈ។ [5 C.C.R. Sec. 3201(a)-(c).] បើអង្គហេតុនៃស្ថានភាពរបស់អ្នកត្រូវនឹងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងប្រាំដូចរៀបរាប់ខាងលើ អ្នកគួរស្នើសុំឱ្យបានច្បាស់ៗដើម្បីឱ្យ CDE ស៊ើបអង្កេតលើបណ្តឹងរបស់អ្នកដោយផ្ទាល់។ សូមមើល គំរូលិខិត ឧបសម្ព័ន្ធបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ ឧបសម្ព័ន្ធទី1។ អ្នកគប្បីកំណត់ស្ថានភាពដូចរៀបរាប់ខាងលើ ដែលស្រដៀងបំផុតទៅនឹងស្ថានភាពរបស់អ្នក។ អ្នកគប្បីនិយាយអំពីស្ថានភាពជាក់លាក់នៅក្នុងពាក្យបណ្តឹងរបស់អ្នក។ ដោយសារចំណុច (1) ដល់ (5) និយាយអំពីស្ថានភាពដែលអាចនាំឱ្យមានការដាក់ បណ្តឹងស្តីពីការអនុវត្តតាមច្បាប់ អ្នកគប្បីកំណត់ផ្នែករងដែលត្រូវនឹងស្ថានភាពរបស់អ្នក។ សូមគូសបញ្ជាក់មូលហេតុនៃសំណើរបស់អ្នកនៅក្នុងពាក្យបណ្តឹងរបស់អ្នក។ ហេតុផលរបស់អ្នក មិនអាចអនុលោមតាមលក្ខណៈវិនិច្ឆ័យដូចបានបញ្ជាក់ខាងលើទេ។ ទោះយ៉ាងណាក៏ដោយ នេះមិនធ្វើឱ្យអ្នកមិនអាចធ្វើសំណើឡើយ។ ក្រសួង CDE នឹងកំណត់ថាតើត្រូវទទួលបណ្តឹងរបស់អ្នកដើម្បីឱ្យរដ្ឋស៊ើបអង្កេតដោយផ្ទាល់ ឬក៏បញ្ជូនបណ្តឹងរបស់អ្នកដើម្បីឱ្យមណ្ឌលសិក្សាធិការក្នុងមូលរដ្ឋានរបស់អ្នកធ្វើការស៊ើបអង្កេត។
(6.6) តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីដាក់បណ្តឹងអនុលោមភាពទៅកាន់ CDE?
អ្នកអាចផ្ញើតាមប្រៃសណីយ៍ ផ្ញើតាមទូរសារ ឬផ្ញើអ៊ីម៉ែលលិខិតបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ ទៅកាន់៖
អង្គភាពស៊ើបអង្កេតបណ្តឹង ផ្នែកអប់រំពិសេស
ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (California State Department of Education)
1430 N Street, Suite 2401
Sacramento, CA 95814
ទូរសារ៖ 916-327-3704
អ៊ីម៉ែល៖ speceducation@cde.ca.gov
អ្នកគប្បីរៀបរាប់អំពីស្ថានភាពរបស់អ្នកឱ្យបានពេញលេញ រួមមានផ្នែកនៃច្បាប់ដែលត្រូវបានរំលោភបំពាន និងមូលដ្ឋាននៃសំណើរបស់អ្នក។ អ្នកប្រហែលជាមិនដឹងអំពីផ្នែកជាក់លាក់នៃច្បាប់ដែលត្រូវបានរំលោភបំពាន។ បើអ្នករៀបរាប់អំពីស្ថានភាពបានគ្រប់ជ្រុងជ្រោយ អង្គភាពគ្រប់គ្រងបណ្តឹងនិងសម្រុះសម្រួលគប្បីផ្គូផ្គងផ្នែកនៃច្បាប់ទៅនឹងស្ថានភាពណាមួយរបស់អ្នក។ បើកម្មវិធី IEP របស់កូនអ្នក ឬឯកសារផ្សេងទៀតមានទំនាក់ទំនងទៅនឹងបណ្តឹងរបស់អ្នក អ្នកគប្បីភ្ជាប់កម្មវិធី ឬឯកសារទាំងនោះមកជាមួយផង។ សូមមើលគំរូលិខិតបណ្ដឹងអំពីការអនុវត្តតាមច្បាប់ ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ I។
(6.7) តើមានការកំណត់ពេលវេលាដែលខ្ញុំត្រូវដាក់បណ្តឹងស្តីពីការអនុវត្តតាមច្បាប់នេះដែរឬទេ?
បាទ/ចាស។ ក្រសួងអប់រំ CDE ត្រូវទទួលបណ្តឹងរបស់អ្នកមិនលើសពីមួយឆ្នាំ បន្ទាប់ពីអ្នកបញ្ជាក់ថាមានការរំលោភបំពានលើច្បាប់អប់រំពិសេសនោះកើតឡើង។ [34 C.F.R. Sec. 300.153(c); Cal. Ed. Code Secs. 56043(a) & 56500.2(b).]
(6.8) តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំដាក់បណ្តឹងស្តីពីការអនុវត្តតាមច្បាប់?
តាមច្បាប់សហព័ន្ធនិងរដ្ឋ ក្រសួង CDE មានរយៈពេល 60 ថ្ងៃតាមប្រតិទិនបន្ទាប់ពីទទួលបណ្តឹង ដើម្បីធ្វើការស៊ើបអង្កេតចាំបាច់ណាមួយ និងដើម្បីដោះស្រាយបណ្ដឹង។ [34 C.F.R. Secs. 300.152(a)(1)-(5); 5 C.C.R. Sec. 3203(a).] ពេលទទួលបណ្តឹងរបស់អ្នក ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវពិនិត្យមើលបណ្តឹងដើម្បីសម្រេចថាតើខ្លួនមានដែនយុត្តាធិការដែរឬអត់។ ឧទាហរណ៍ ក្រសួង CDE នឹងប្រាកដថាការរំលោភបំពានដែលបានចោទប្រកាន់ បានកើតឡើងមិនលើសពីមួយឆ្នាំក្រោយពេលអ្នកបានដាក់ពាក្យបណ្តឹង។ CDE ក៏នឹងផ្ទៀងផ្ទាត់ផងដែរថា ការរំលោភបំពាននោះស្របតាមស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងប្រាំនៅក្នុងមាត្រា 5 នៃច្បាប់ C.C.R ដែរឬអត់។ Sec. 3201.
បើបណ្តឹងរបស់អ្នកពាក់ព័ន្ធនឹងបញ្ហាអនុលោមភាពសាមញ្ញៗមួយឬពីរ អ្នកអាចស្នើសុំនៅក្នុងបណ្តឹងឱ្យគេពន្លឿន ឬក៏តាមដានឱ្យបានឆាប់រហ័សការស៊ើបអង្កេត។ ឧទាហរណ៍ដូចជា៖ (1) កម្មវិធី IEP របស់កូនអ្នកបញ្ជាក់ថា កូនអ្នកទទួលបានជំនួយសិក្សា ក្នុងកំឡុងពេលជាក់លាក់នៅពេលថ្ងៃ តែមិនទទួលបានជំនួយសិក្សានោះឡើយ។ (2) គ្រូរបស់កូនអ្នកមិនបានចូលរួមប្រជុំ IEP។ (3) កម្មវិធី IEP របស់កូនអ្នកបញ្ជាក់ថា កូនអ្នកទទួលបានជំនួយសិក្សាក្នុងកំឡុងពេលជាក់លាក់នៅពេលថ្ងៃ តែមិនទទួលបានជំនួយសិក្សានោះឡើយ។ ឬ (4) ប្រធានមណ្ឌលសិក្សាធិការរបស់កូនអ្នកបានប្រាប់អ្នកថា ដោយសារតែកូនរបស់អ្នកមានបញ្ហាអាកប្បកិរិយានៅមណ្ឌលសិក្សាធិការ អ្នកមិនគួរនាំគាត់ត្រឡប់មកវិញទេ។ បន្ទាប់ពីដាក់បណ្តឹងរួច អ្នកក៏អាចទូរស័ព្ទទៅការិយាល័យអនុលោមភាព ដើម្បីរកឃើញថាតើនរណាដែលត្រូវបានចាត់តាំងឱ្យដោះស្រាយបណ្តឹងនេះ ដើម្បីរំលឹកមន្ត្រីស៊ើបអង្កេតនោះអំពីសំណើរបស់អ្នក និងហេតុផលនៃការពន្លឿននីតិវិធីនោះ។ កិច្ចដំណើរការដោះស្រាយវិវាទការអប់រំពិសេសរបស់ CDE អាចស្វែងរកបាននៅ https://www.cde.ca.gov/sp/se/qa/cmplntproc.asp.
ទោះជាអ្នកដាក់បណ្តឹងយ៉ាងឆាប់រហ័សក៏ដោយ បើអ្នកមិនទទួលបានព័ត៌មានពី CDE ក្នុងរយៈពេល 10 ថ្ងៃបន្ទាប់ពីអ្នកបានដាក់បណ្តឹង អ្នកគប្បីទូរសព្ទទៅលេខ 800-926-0648 ដើម្បីតាមដាន។ អ្នកក៏អាចដាក់បណ្តឹងឧទ្ធរណ៍តាមទូរសារបានតាមរយៈលេខ 9163273704។
(6.9) តើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ធ្វើការស៊ើបអង្កេតបណ្តឹងនោះយ៉ាងដូចម្តេច?
បើអ្នកនិងមណ្ឌលសិក្សាធិការចង់សម្រុះសម្រួលវិវាទនេះ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវផ្តល់ជូននូវនីតិវិធីសម្រុះសម្រួលនោះ។ ក្រសួង CDE អាចប្រើប្រាស់កិច្ចប្រជុំសម្របសម្រួលសំណុំរឿង OAH ដែលមានចែងនៅក្នុង 6.41 ដើម្បីសម្រុះសម្រួលបណ្តឹងស្តីពីការអនុវត្តតាមច្បាប់។ [34 C.F.R. Sec.300.152(a)(3)(ii).]
បើការស៊ើបអង្កេតមានភាពចាំបាច់ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) នឹងចាត់តាំងមន្ត្រីស៊ើបអង្កេតលើបណ្តឹងរបស់អ្នក។ អ្នកស៊ើបអង្កេតការអនុវត្តតាមច្បាប់ នឹងទាក់ទងទៅអ្នក និងផ្តល់ឱ្យអ្នកនូវឱកាសប្រគល់ជូនព័ត៌មានបន្ថែម ដោយផ្ទាល់មាត់ឬជាលាយលក្ខណ៍អក្សរ អំពីការចោទប្រកាន់នៅក្នុងពាក្យបណ្តឹង។ [34 C.F.R. Sec. 300.152(a)(2).] សំខាន់បំផុតត្រូវផ្តល់ទៅឱ្យអ្នកស៊ើបអង្កេតការអនុវត្តតាមច្បាប់នូវឯកសារនិងព័ត៌មានផ្សេងទៀត ដើម្បីគាំទ្រដល់ពាក្យបណ្តឹងរបស់អ្នក។ ប្រសិនបើអ្នកបដិសេធមិនផ្តល់ទៅឱ្យអ្នកស៊ើបអង្កេតការអនុវត្តតាមច្បាប់នូវឯកសារនោះទេ ឬបដិសេធមិនសហការក្នុងការស៊ើបអង្កេត នោះក្រសួង CDE អាចនឹងច្រានចោលពាក្យបណ្តឹងនោះ។ [5 C.C.R. Sec. 3203(b).]
(6.10) តើមានអ្វីកើតឡើង នៅពេលក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រកឃើញថាមណ្ឌលសិក្សាធិការនៅក្រៅការអនុវត្តតាមច្បាប់?
បើការស៊ើបអង្កេតបង្ហាញថា មណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់នោះ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចតម្រូវឱ្យមាន “សកម្មភាពកែតម្រូវ”។ [34 C.F.R. Sec. 300.152(b)(2).]
បើគ្មានការកែតម្រូវការមិនអនុវត្តតាមច្បាប់នោះទេ ក្រសួងអប់រំ CDE ត្រូវចាត់វិធានការបន្ថែមទៀត។ វិធានការនានា រួមមាននីតិវិធីបណ្តឹងតុលាការសម្រាប់ចេញដីកាដែលតម្រូវឱ្យមានការអនុវត្តតាមច្បាប់ ឬបណ្តឹងដើម្បីទទួលបានសំណង ឬបញ្ឈប់ការផ្តល់មូលនិធិរបស់រដ្ឋដល់មណ្ឌលសិក្សាធិការមូលដ្ឋានដែលមិនអនុវត្តតាមច្បាប់។ [5 C.C.R. Sec. 3205(a).]
បើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រកឃើញថា មណ្ឌលសិក្សាធិការមិនបានផ្តល់សេវាកម្មសមស្រប ក្រសួងត្រូវដោះស្រាយបញ្ហានោះតាមរយៈសកម្មភាពកែតម្រូវដែលឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សដែលរងផលប៉ះពាល់ ដូចជាសេវាកម្មសំណង ឬការទូទាត់ជាថវិកា។ បទប្បញ្ញត្តិសហព័ន្ធក៏តម្រូវឱ្យក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) “ដោះស្រាយ…ផ្តល់សេវាកម្មសមស្របនាពេលអនាគតដល់កុមារពិការទាំងអស់” ក្នុងផែនការសកម្មភាពកែតម្រូវរបស់ខ្លួន។ [34 C.F.R. Sec. 300.151(b) (italics added).]
(6.11) ចុះប្រសិនបើខ្ញុំពុំឯកភាពនឹងសេចក្តីសម្រេចលើបណ្តឹងស្តីពីការអនុវត្តតាមច្បាប់របស់ក្រសួង CDE តើខ្ញុំត្រូវធ្វើដូច ម្តេច?
ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីសម្រេចអំពីការស៊ើបអង្កេតរបស់ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រូបអ្នក ឬក៏មណ្ឌលសិក្សាធិការ (school district) អាចស្នើឱ្យពិចារណាឡើងវិញអំពីសេចក្តីសម្រេចរបស់អគ្គាធិការទទួលបន្ទុកអប់រំសាធារណៈ។ អគ្គាធិការទទួលបន្ទុកអប់រំសាធារណៈអាចឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 60 ថ្ងៃដោយកែប្រែសេចក្តីសន្និដ្ឋាន ឬសកម្មភាពកែតម្រូវ ឬក៏បដិសេធសំណើនោះតែម្តង។ សេចក្តីសម្រេចរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) នៅតែមានប្រសិទ្ធិភាព និងមានជាធរមានដោយរង់ចាំតែការពិចារណាឡើងវិញរបស់អគ្គាធិការទទួលបន្ទុកអប់រំសាធារណៈ។ [5 C.C.R. Sec. 3205(a)-(e).]
(6.12) តើនរណាជាអ្នកដោះស្រាយបណ្តឹងស្តីពីការអនុវត្តតាមច្បាប់នៅពេលក្រសួងអប់រំរដ្ឋ កាលីហ្វ័រញ៉ា (CDE) គ្មានអន្តរាគមន៍ដោយផ្ទាល់?
ប្រសិនបើពាក្យបណ្តឹងរបស់អ្នកមិនចោទប្រកាន់លើការបំពានច្បាប់អប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធទេ អ្នកចាំបាច់ត្រូវគោរពតាមនីតិវិធីបណ្តឹងរួម ឬ UCP។ UCP គ្របដណ្តប់លើបណ្តឹងផ្សេងៗជាច្រើនប្រភេទ រួមទាំងបណ្តឹងដែលចោទប្រកាន់លើការរើសអើង ការយាយី ការបំភិតបំភ័យ ឬការគំរាមកំហែង។ [Cal. Ed. Code Sec. 33315.]
អ្នកអាចសុំឱ្យក្រសួង CDE ធ្វើការស៊ើបអង្កេតទៅលើពាក្យបណ្តឹង UCP របស់អ្នកដោយផ្ទាល់ ប្រសិនបើស្ថានភាពខាងក្រោមមួយឬច្រើនកើតឡើង៖
- ពាក្យបណ្តឹងរួមមានការចោទប្រកាន់ថា មណ្ឌលសិក្សាធិការមិនបានគោរពតាមនីតិវិធីបណ្តឹងរបស់ UCP។
- អ្នកស្នើសុំឱ្យមានអនាមិកភាព ដោយសារតែអ្នកអាចនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ប្រឈមនឹងការសងសឹក និងអាចទទួលរងនូវការធ្វើបាបភ្លាមៗ និងមិនអាចជួសជុលបាន ប្រសិនបើអ្នកបានដាក់ពាក្យបណ្តឹងទៅកាន់មណ្ឌលសិក្សាធិការ។
- អ្នកបានចោទប្រកាន់ថា មណ្ឌលសិក្សាធិការមិនបានអនុវត្ត ឬបដិសេធមិនព្រមអនុវត្តតាមរបាយការណ៍ ស៊ើបអង្កេតសម្រេចចុងក្រោយ បណ្តាលមកពី ការស៊ើបអង្កេតក្នុងមូលដ្ឋាន និងកិច្ចព្រមព្រៀងសម្រុះ សម្រួលតាមមូលដ្ឋាន ឬការសម្រេចចិត្តលើបណ្តឹងឧទ្ធរណ៍របស់ CDE។
- អ្នកបានចោទប្រកាន់ថា តាមរយៈកំហុសផ្ទាល់ខ្លួនរបស់អ្នក មណ្ឌលសិក្សាធិការមិនបានចាត់វិធានការទៅលើពាក្យបណ្តឹងរបស់អ្នកក្នុងរយៈពេល 60ថ្ងៃតាមប្រតិទិន បន្ទាប់ពីកាលបរិច្ឆេទដែលបានដាក់ពាក្យបណ្តឹងនោះ។
- អ្នកបានចោទប្រកាន់ថា អ្នកអាចនឹងទទួលរងនូវការធ្វើបាបភ្លាមៗ និងមិនអាចជួសជុលបាន ដោយសារតែការអនុវត្តគោលនយោបាយនៅក្នុងមណ្ឌលសិក្សាទាំងមូលដែលផ្ទុយទៅនឹងច្បាប់របស់រដ្ឋនិងសហព័ន្ធ។
នេះហៅថា “អន្តរាគមន៍របស់រដ្ឋដោយផ្ទាល់”។ ក្រសួង CDE មានឆន្ទានុសិទ្ធិក្នុងការសម្រេចថាតើត្រូវធ្វើអន្តរាគមន៍ដោយផ្ទាល់ដែរឬអត់។ [5 C.C.R. Sec. 4650(a).]
បើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ជ្រើសរើសមិនធ្វើអន្តរាគមដោយផ្ទាល់ ក្រសួងត្រូវបញ្ជូនបណ្តឹងជាបន្ទាន់ទៅមណ្ឌលសិក្សាដែលពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត។ [5 C.C.R. Secs. 4640(a)-(b).] ម្យ៉ាងវិញទៀត ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវជូនដំណឹងអ្នកដោយលិខិតមួយច្បាប់ដែលបញ្ជាក់ថា ខ្លួនបានផ្ទេរបណ្តឹងនោះជូនមណ្ឌលសិក្សាធិការមូលដ្ឋានជាអ្នកដោះស្រាយវិញ។ លិខិតនេះក៏ត្រូវណែនាំអ្នកអំពីនីតិវិធីបណ្តឹងឧទ្ធរណ៍ បើអ្នកមិនយល់ស្របនឹងលទ្ធផលនៃការស៊ើបអង្កេតក្នុងមណ្ឌលសិក្សាធិការនោះ។ [5 C.C.R. Secs. 4640(a)-(b)]
(6.13) តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីដាក់បណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅមណ្ឌលសិក្សាធិការរបស់ខ្ញុំបាន?
បើបណ្តឹងរបស់អ្នកមិនឆ្លើយតបនឹងមូលហេតុនៃការអន្តរាគមន៍របស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អ្នកគប្បីបញ្ជូនបណ្តឹងនេះទៅអគ្គាធិការ ឬក៏នាយកទទួលបន្ទុកការអប់រំពិសេស។ [5 C.C.R. Sec. 4630(c).]
មណ្ឌលសិក្សាធិការនីមួយៗត្រូវមានគោលការណ៍ និងនីតិវិធីនៃការស៊ើបអង្កេតលើបណ្តឹងដែលក្រុមប្រឹក្សាអប់រំបានអនុម័ត។ ត្រូវស្នើសុំនីតិវិធីស៊ើបអង្កេតបណ្តឹងរបស់មណ្ឌលសិក្សាធិការមួយច្បាប់មុននឹងអ្នកដាក់បណ្តឹងនោះ។
អ្នកគប្បីរៀបរាប់ឱ្យបានពេញលេញអំពីស្ថានភាពរបស់អ្នករួមទាំងផ្នែកនៃច្បាប់ដែលត្រូវបានរំលោភបំពាន។ អ្នកប្រហែលជាមិនដឹងអំពីផ្នែកជាក់លាក់នៃច្បាប់ដែលត្រូវរំលោភបំពាន។ បើអ្នករៀបរាប់អំពីស្ថានភាពនេះឱ្យបានត្រឹមត្រូវ មណ្ឌលសិក្សាធិការគប្បីផ្គូផ្គងផ្នែកនៃច្បាប់នោះទៅនឹងស្ថានភាពរបស់អ្នក។ បើកម្មវិធី IEP របស់កូនអ្នក ឬឯកសារផ្សេងទៀតមានទំនាក់ទំនងទៅនឹងបណ្តឹងរបស់អ្នក អ្នកគប្បីភ្ជាប់កម្មវិធី ឬឯកសារទាំងនោះមកជាមួយផង។ ប្រសិនបើពាក្យបណ្តឹងរបស់អ្នកទាក់ទងនឹងការរើសអើង ការយាយី ការបំភិតបំភ័យ ឬការកំហែង អ្នកត្រូវដាក់បណ្តឹងក្នុងរយៈពេលប្រាំមួយខែគិតចាប់ពីកាលបរិច្ឆេទដែលសកម្មភាពទាំងនោះបានកើតឡើង ឬក៏ចាប់ពីថ្ងៃដែលអ្នកបានដឹងអំពីការរើសអើង ការយាយី ការបំភិតបំភ័យ ឬការកំហែងនោះ។ អគ្គាធិការនៃមណ្ឌលសិក្សាធិការអាចពន្យារពេលប្រាំមួយខែនេះ ប្រសិនបើអ្នកស្នើសុំឱ្យមានការលើកពេលជាលាយលក្ខណ៍អក្សរ។ [5 C.C.R. Sec. 4630(b).]
(6.14) តើមណ្ឌលសិក្សាធិការ ធ្វើការស៊ើបអង្កេតយ៉ាងដូច ម្តេច?
បន្ទាប់ពីទទួលបណ្តឹងរបស់អ្នក មណ្ឌលសិក្សាធិការមានពេល 60ថ្ងៃប្រតិទិន ដើម្បីបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន។ រយៈពេលនេះអាចត្រូវបានពន្យារដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នក។ [5 C.C.R. Sec. 4631(a).]
រូបអ្នកឬក៏អ្នកតំណាងរបស់អ្នក ឬក៏ទាំងពីរនាក់ និងមណ្ឌលសិក្សាធិការ ត្រូវមានឱកាសបង្ហាញព័ត៌មានដែលពាក់ព័ន្ធនឹងបណ្តឹងនោះ។ ផ្អែកលើគោលនយោបាយ និងនីតិវិធីរបស់មណ្ឌលសិក្សាធិការ ការស៊ើបអង្កេត រួមមានវិធីដែលអ្នក និងមន្ត្រីមណ្ឌលសិក្សាធិការ ជួបនិងពិភាក្សាអំពីបណ្តឹង ឬក៏ចោទសួរគ្នាទៅវិញទៅមក ឬក៏សាក្សីទាំងសងខាង។ [5 C.C.R. Sec. 4631(b).]
បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេត សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ ត្រូវសរសេរជាលាយលក្ខណ៍អក្សរ។ មណ្ឌលសិក្សាធិការមានរបកគំហើញនៃអង្គហេតុ ការកំណត់ថាតើមណ្ឌលសិក្សាធិការមាន ឬគ្មានអនុលោមភាព សកម្មភាពកែតម្រូវដែលតម្រូវដោយមណ្ឌលសិក្សាធិការ (បើមាន) និងហេតុផលនៃការធ្វើសេចក្តីសម្រេចនោះ។ សេចក្តីសម្រេចនោះក៏គួររាប់បញ្ចូលការជូនដំណឹងអំពីសិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) និងនីតិវិធីនៃបណ្តឹងឧទ្ធរណ៍ដែលអ្នកត្រូវអនុវត្តតាម។ [5 C.C.R. Sec. 4631(e).]
(6.15) តើមណ្ឌលសិក្សាធិការអាចសម្រុះសម្រួលបណ្តឹង (ឬដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ) មុនពេលចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការបានទេ?
បាទ/ចាស។ មណ្ឌលសិក្សាធិការអាចបង្កើតនីតិវិធីសម្រុះសម្រួល ឬការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ADR) ផ្សេងទៀតដើម្បីដោះស្រាយបណ្តឹងក្រៅផ្លូវការមុនពេលធ្វើការស៊ើបអង្កេតជាផ្លូវការបាន។ ការសម្រុះសម្រួល ឬនីតិវិធីក្រៅផ្លូវការផ្សេងទៀតមិនអាចពន្យារពេលដោះស្រាយបណ្តឹង 60 ថ្ងៃបានទេ លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីរូបអ្នក។ ទោះយ៉ាងណាក៏ដោយ ការសម្រុះសម្រួល ឬក៏ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនអាចជាផ្នែកចាំបាច់នៃនីតិវិធីនេះឡើយ។ អ្នកអាចលះបង់ជំហាននេះ។ [5 C.C.R. Secs. 4631(g).]
(6.16) តើមានអ្វីកើតឡើងបើខ្ញុំមិនយល់ស្របនឹងសេចក្តីសម្រេចនៃការស៊ើបអង្កេតរបស់មណ្ឌលសិក្សាធិការ?
អ្នកអាចប្តឹងឧទ្ធរណ៍ដោយផ្ទាល់ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ដើម្បីពិនិត្យមើលឡើងវិញអំពីសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានក្នុងរយៈពេល 30ថ្ងៃ បន្ទាប់ពីអ្នកទទួលបានសេចក្តីសម្រេចចុងក្រោយជាលាយលក្ខណ៍អក្សររបស់មណ្ឌលសិក្សាធិការ។ [5 C.C.R. Sec. 4632(a).] បញ្ជាក់ថា រយៈពេល 30ថ្ងៃចាប់ផ្តើមពីកាលបរិច្ឆេទនៃការសម្រេចចិត្តនេះ មិនមែនជាកាលបរិច្ឆេទដែលអ្នកបានទទួលការសម្រេចចិត្តនោះទេ។
ពេលប្តឹងជំទាស់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ ពាក្យបណ្តឹងទៅកាន់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវបញ្ជាក់អំពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍។
- LEA មានបានអនុវត្តតាមនីតិវិធីដាក់ពាក្យបណ្តឹងរបស់ខ្លួន។
- ពាក់ព័ន្ធនឹងការចោទប្រកាន់នៃពាក្យបណ្តឹងនេះ របាយការណ៍ស៊ើបអង្កេតរបស់ LEA ខ្វះលទ្ធផលនៃអង្គហេតុជាសារវន្តដែលចាំបាច់ក្នុងការទាញសេចក្តីសន្និដ្ឋានទៅតាមច្បាប់។
- លទ្ធផលអង្គហេតុជាសារវន្តនៅក្នុងរបាយការណ៍ LEA ត្រូវបានគាំទ្រដោយ ភស្តុតាងសំខាន់ៗ។
- ការសន្និដ្ឋានផ្លូវច្បាប់នៅក្នុងរបាយការណ៍ស៊ើបអង្កេត គឺស្របគ្នាជាមួយនឹងច្បាប់ ឬ
- វិធានការកែតម្រូវមិនផ្តល់ដំណោះស្រាយសមស្រប ក្នុងករណីដែល LEA រកឃើញពីការមិនអនុវត្តតាមច្បាប់នៅក្នុងនោះ។
បណ្តឹងឧទ្ធរណ៍ត្រូវរួមបញ្ចូលពាក្យបណ្តឹងដើមរបស់អ្នកមួយច្បាប់ និងសេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ មួយច្បាប់។ [5 C.C.R. Secs. 4632(b)-(c).]
បើក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) រកឃើញថាមណ្ឌលសិក្សាធិការមិនបានដោះស្រាយបញ្ហារបស់អ្នកមួយឬច្រើន នោះក្រសួងត្រូវបញ្ជូនបញ្ហានោះទៅមណ្ឌលសិក្សាធិការវិញដើម្បីធ្វើការស៊ើបអង្កេត។ មណ្ឌលសិក្សាធិការត្រូវតែស៊ើបអង្កេតបញ្ហាដែលខកខានមិនបានអនុវត្ត ឬចេញរបាយការណ៍កែតម្រូវក្នុងរយៈពេល 20ថ្ងៃ។ [5 C.C.R. Sec. 4632(f).] ក្រោយពេលក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ជូនដំណឹងដល់មណ្ឌលសិក្សាធិការអំពីការប្តឹងឧទ្ធរណ៍ មណ្ឌលសិក្សាធិការត្រូវបញ្ជូនឯកសារស៊ើបអង្កេតរបស់ខ្លួនមួយច្បាប់ពេញលេញជូនដល់ក្រសួង CDE ក្នុងរយៈពេល 10ថ្ងៃ។ ជាទូទៅ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) កម្រិតការពិនិត្យឡើងវិញរបស់ខ្លួនត្រឹមសំណុំរឿងស៊ើបអង្កេតរបស់សង្កាត់ក្នុងមូលដ្ឋាន ប៉ុន្តែអាចទាក់ទងភាគីទាំងអស់ដើម្បីទទួលបានព័ត៌មានបន្ថែម។ បើក្រសួងរកឃើញថាមាន “ភស្តុតាងគ្រប់គ្រាន់” ដែលគាំទ្រដល់សេចក្តីសម្រេចរបស់មណ្ឌលសិក្សាធិការ និងរកឃើញថាមណ្ឌលសិក្សាធិការបានអនុវត្តតាមនីតិវិធីស៊ើបអង្កេតលើបណ្តឹងនោះត្រឹមត្រូវ ពេលនោះក្រសួងត្រូវបដិសេធបណ្តឹងឧទ្ធរណ៍នោះ។ បើមិនមានភស្តុតាងគ្រប់គ្រាន់ដែលគាំទ្រដល់សេចក្តីសម្រេចរបស់សង្កាត់ក្នុងមូលដ្ឋាន ឬក៏មិនមានការគោរពតាមនីតិវិធីទេ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចបញ្ជូនបណ្តឹងនេះទៅមណ្ឌលសិក្សាធិការ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ឬក៏ចេញសេចក្តីសម្រេច ផ្អែកលើភស្តុតាងនៅក្នុងសំណុំរឿង ឬក៏ធ្វើការស៊ើបអង្កេតបន្ថែមទៀតដោយខ្លួនឯង និងចេញសេចក្តីសម្រេចអំពីបណ្តឹងនោះ។ [5 C.C.R. Sec. 4633.]
(6.17) តើខ្ញុំអនុវត្តតាមនីតិវិធីបណ្តឹងផ្សេងៗបើ សេវាកម្មសម្រាប់កុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services, CCS) មិនបានផ្តល់សេវាកម្ម ដូចដែលបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនខ្ញុំទេ?
បើបណ្តឹងរបស់អ្នកគឺអំពីសេវាកម្មដែលសេវាកម្មសម្រាប់កុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services) ផ្តល់ជូន អ្នកអាចដាក់បណ្តឹងសុំអន្តរាគមន៍ផ្ទាល់ពីរដ្ឋ ដូចដែលបានរៀបរាប់ខាងលើ ឬក៏តាមនីតិវិធីដោះស្រាយវិវាទអន្តរទីភ្នាក់ងារ។ ការដាក់បណ្តឹងតាមនីតិវិធីទាំងពីរអាចនាំមកនូវដំណោះស្រាយលឿនជាងមុន។ ពាក្យបណ្តឹងអន្តរភ្នាក់ងារ អាចត្រូវបានប្តឹងទៅកាន់អគ្គាធិការទទួលបន្ទុកអប់រំសាធារណៈ (អគ្គាធិការ) ឬក៏លេខាធិការទទួលបន្ទុកផ្នែកសុខាភិបាល និងសេវាមនុស្សជាតិ (លេខាធិការ)។ [California Government Code (Cal. Gov. Code) Sec. 7585(a).]
លេខាធិការទទួលបន្ទុកផ្នែកសុខាភិបាល និងសេវាមនុស្សជាតិ (Secretary of Health and Human Services)
1600 Ninth St., 4th Floor
Sacramento, CA 95814
អគ្គាធិការទទួលបន្ទុកអប់រំសាធារណៈនៃក្រសួងអប់រំ
1430 N Street
Sacramento, CA 95814
មុនពេលពិនិត្យមើលបណ្តឹងរបស់អ្នកឡើងវិញ ទីភ្នាក់ងារពាក់ព័ន្ធចង់ឃើញកម្មវិធី IEP របស់កូនអ្នកមួយច្បាប់។ អ្នកគួរផ្ញើកម្មវិធី IEP របស់កូនអ្នកមួយច្បាប់ភ្ជាប់មកជាមួយនឹងពាក្យបណ្តឹងរបស់អ្នក។
អគ្គាធិការ និងលេខាធិការត្រូវប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានោះក្នុងរយៈពេល 15 ថ្ងៃនៃថ្ងៃប្រតិទិនបន្ទាប់ពីទទួលបណ្តឹង។ អគ្គាធិការ និងលេខាធិការត្រូវផ្ញើសេចក្តីសម្រេចមួយច្បាប់របស់អង្គប្រជុំជាលាយលក្ខណ៍អក្សរជូនអ្នក មណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន និងទៅភ្នាក់ងារពាក់ព័ន្ធក្នុងរយៈពេល 10ថ្ងៃបន្ទាប់ពីកិច្ចប្រជុំ។ [Cal. Gov. Code Sec. 7585(b).]
បើទីភ្នាក់ងារនានាមិនអាចដោះស្រាយបញ្ហានោះបានក្នុងរយៈពេល 15ថ្ងៃ បណ្តឹងនោះអាចត្រូវបានប្តឹងឧទ្ធរណ៍ទៅការិយាល័យសវនាការរដ្ឋបាល (ការិយាល័យសវនាការ)។ ការិយាល័យសវនាការរដ្ឋបាល (OAH) នឹងពិនិត្យបញ្ហានេះឡើងវិញ និងបញ្ជូនរបកគំហើញក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីបានទទួលបានសំណុំរឿងនេះ។ សេចក្តីសម្រេចរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) ភ្ជាប់កាតព្វកិច្ចទៅលើភាគីជម្លោះទាំងអស់។ [Cal. Gov. Code Sec. 7585(c)–(e).]
កាលណាបណ្តឹងធ្វើឡើងអនុលោមតាមផ្នែក 7585(a) សិស្សដែលទទួលរងឥទ្ធិពលពីជម្លោះនេះត្រូវទទួលសេវាកម្មនោះ ដោយរង់ចាំដំណោះស្រាយចំពោះវិវាទនេះ បើសិស្សនោះបានទទួលសេវានោះ។ [Cal. Gov. Code Sec. 7585(f).]
(6.18) តើគ្រូនិងមន្ត្រីផ្សេងទៀតអាចដាក់ពាក្យបណ្តឹងស្តីពីការអនុវត្តច្បាប់បានដែរឬទេ?
បាទ/ចាស។ គ្រូនិងមន្ត្រីដទៃទៀតអាចប្រើនីតិវិធីបណ្តឹងដើម្បីដោះស្រាយបញ្ហាដែលពួកគេជួបប្រទះពីថ្នាក់លើ កាលណាពួកគេ (គ្រូនិងមន្ត្រីផ្សេងទៀត) ព្យាយាមជួយមាតាបិតាឬសិស្សដែលទទួលបានការអប់រំពិសេសឱ្យទទួលបានសេវាអប់រំពិសេសសមស្រប។ មន្ត្រីមណ្ឌលសិក្សាធិការ មិនអាចប្រើអំណាចឬឥទ្ធិពលផ្លូវការរបស់ខ្លួនដោយផ្ទាល់ ឬមិនផ្ទាល់ ដើម្បីបំភិតបំភ័យ គំរាមកំហែង បង្ខិតបង្ខំ ឬក៏ប៉ុនប៉ងបំភិតបំភ័យ គំរាមកំហែង ឬក៏បង្ខិតបង្ខំជនណាម្នាក់ រួមទាំងគ្រូបង្រៀន អ្នកផ្តល់សេវាពាក់ព័ន្ធ ជំនួយការ អ្នកម៉ៅការ ឬក៏ អ្នកក្រោមបង្គាប់ ជាដើម ក្នុងគោលបំណងដើម្បីជ្រៀតជ្រែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ជននោះដើម្បីជួយមាតាបិតា ឬក៏អាណាព្យាបាលសិស្សដែលមានសិទ្ធិទទួលបានការអប់រំពិសេសដើម្បីឱ្យសិស្សនោះទទួលបានសេវាកម្ម ឬក៏ការស្នាក់នៅ។ [Cal. Ed. Code Sec. 56046(a).] បើគ្រូបង្រៀនឬមន្ត្រីមណ្ឌលសិក្សាធិការ ផ្សេងទៀតជឿថា អ្នកគ្រប់គ្រង ឬមន្ត្រីមណ្ឌលសិក្សាធិការផ្សេងទៀតបានរំលោភលើការហាមឃាត់នេះ គាត់អាចដាក់ បណ្តឹងទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) និងស្នើសុំឱ្យក្រសួងស៊ើបអង្កេត។ [Cal. Ed. Code Sec. 56046(b).]
(6.19) តើខ្ញុំអាចដាក់បណ្តឹងអំពីការរើសអើង ឬការយាយីទៅភ្នាក់ងារផ្សេងទៀតបានឬទេ?
បាទ/ចាស។ បើបណ្តឹងរបស់អ្នកពាក់ព័ន្ធនឹងបញ្ហានៃការរើសអើងដោយពិការភាព ឬក៏ការបៀតបៀនដោយពិការភាព អ្នកអាចដាក់បណ្តឹងទៅក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យសិទ្ធិពលរដ្ឋ (OCR) តាមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិ សម្បទា ឆ្នាំ1973។ [Sec. 504 OSEP letter 29 U.S.C. Sec. 794; Dear Colleagues Letter, 64 IDELR 115, (OCR 2014).]
(6.20) តើខ្ញុំអាចដាក់បណ្តឹងទៅការិយាល័យសិទ្ធិពលរដ្ឋ (OCR) យ៉ាងដូចម្តេច?
ការិយាល័យសិទ្ធិពលរដ្ឋ (OCR) ទទួលខុសត្រូវស៊ើបអង្កេតលើបណ្តឹងទាក់ទងនឹងការចោទប្រកាន់អំពីការរើសអើងក្នុងការអប់រំ ផ្អែកលើមូលដ្ឋាននៃពិការភាព និងការយាយីពិការភាព ដែលអាចជាការរំលោភលើផ្នែក 504 នៃ
ច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ 1973 [29 U.S.C. Sec. 794.] អ្នកឃើញបទប្បញ្ញត្តិដែលកំណត់ការរើសអើងអំពីការអប់រំនៅមាត្រា 34 នៃច្បាប់ C.F.R. ផ្នែក 104.1 និងផ្នែកបន្តបន្ទាប់] មើល Cជំពូក 16 ព័ត៌មានអំពីផ្នែក 504 និងការរើសអើងដោយពិការភាព។
បើអ្នកចង់ដាក់បណ្តឹងទៅការិយាល័យសិទ្ធិពលរដ្ឋ (OCR) អ្នកគប្បីសរសេរ ឬទូរស័ព្ទទៅការិយាល័យសិទ្ធិពលរដ្ឋ (OCR) តាមអាសយដ្ឋានខាងក្រោម និងស្នើសុំទម្រង់បណ្តឹងនិងសន្លឹកណែនាំ ដើម្បីដាក់បណ្តឹង៖
ការិយាល័យសិទ្ធិពលរដ្ឋ តំបន់ IX
ក្រសួងអប់រំសហរដ្ឋអាមេរិក
50 Beale Street, Suite 7200
San Francisco, CA 94105
ទូរសព្ទ៖ 415-486-5555
TTY៖ 877-521-2172
ទូរសារ៖ 415-486-5570
បណ្តឹងដែលមិនចោទប្រកាន់ការរំលោភបំពាននៃផ្នែក 504 ប៉ុន្តែអាចជាការរំលោភលើច្បាប់អប់រំពិសេសរបស់សហព័ន្ធ គប្បីត្រូវបានដាក់ជាមួយក្រសួងអប់រំរដ្ឋ កាលីហ្វ័រញ៉ា (CDE) ជាបណ្តឹងស្តីពីការអនុវត្តតាមច្បាប់។ មើលគេហទំព័រការិយាល័យសិទ្ធិពលរដ្ឋ (OCR) សម្រាប់និយមន័យនៃការរើសអើងផ្នែកអប់រំនៅ៖https://www2.ed.gov/about/offices/list/ocr/frontpage/faq/disability.html
(6.21) តើខ្ញុំដាក់បណ្តឹងអំពីការរើសអើង ឬការយាយីក្រោមផ្នែក 504 ទៅការិយាល័យសិទ្ធិពលរដ្ឋ (OCR) នៅពេលណា?
មាតាបិតា អ្នកចាប់អារម្មណ៍ ឬក៏អង្គការផ្សេងទៀតអាចដាក់បណ្តឹងក្រោមផ្នែក 504 រាល់ពេលដែលសិស្សពិការមិនទទួលបានអត្ថប្រយោជន៍អប់រំពីកម្មវិធីបង្រៀនរបស់គាត់ដែលស្មើនឹងអត្ថប្រយោជន៍ដែលទទួលបានពីមិត្តភក្តិដែលគ្មានពិការភាព ដែលជាលទ្ធផលនៃការប្រព្រឹត្ត ឬក៏គោលនយោបាយរបស់មណ្ឌលសិក្សាធិការ។ នេះរួមមានស្ថានភាពដែលសិស្សពិការត្រូវបានគេដកចេញពីការចូលរួមក្នុងកម្មវិធី ឬក៏សកម្មភាពដែលត្រូវ បានផ្ដល់មូលនិធិដោយសហព័ន្ធ ដូចជាការអប់រំសាធារណៈ។ [34 C.F.R. Sec. 104.4(a).] ជាទូទៅ សាលារៀនទទួលបានមូលនិធិសហព័ន្ធ។ សិស្សម្នាក់មិនចាំបាច់ត្រូវមាន
ពិការភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ដើម្បីឱ្យអ្នកដាក់ពាក្យបណ្តឹងស្តីពី ការរើសអើងទៅកាន់។ បណ្តឹងអំពីការរើសអើងទាក់ទងនឹងពិការភាពអាចរាប់បញ្ចូលបញ្ហាដែលទាក់ទងនឹងឧបសគ្គផ្នែកស្ថាបត្យកម្ម “ការចូលទៅកម្មវិធី” ឬក៏ការមិនបានអនុវត្តផែនការស្នាក់នៅដែលបានព្រមព្រៀងសម្រាប់សិស្ស។ ការយាយីដោយសារពិការភាពរបស់សិស្ស គឺជាទម្រង់នៃការរើសអើង។ ការយាយីគឺជាការបំភិតបំភ័យ ឬក៏ការរំលោភបំពានដែលបង្កើតឱ្យមានបរិយាកាសអរិភាព។ មើលលិខិត Dear Colleague Letter ___ IDELR ___, (OCR 07/25/00)។ ចំពោះបណ្តឹងដែលចោទប្រកាន់អំពីការយាយីដោយសារពិការភាព ការិយាល័យសិទ្ធិពលរដ្ឋ (OCR) តម្រូវឱ្យមាន៖ 1. សិស្សត្រូវគេធ្វើបាបដោយសារពិការភាព។ 2. ការសម្លុតធ្វើបាបគឺធ្ងន់ធ្ងរណាស់ដែលបង្កើតឱ្យមានបរិយាកាសអរិភាព។ 3. មន្ត្រីសាលាដឹងអំពី ឬក៏គួរដឹងអំពីការសម្លុតធ្វើបាប និង 4. សាលាមិនឆ្លើយតបឱ្យបានត្រឹមត្រូវទេ។ លិខិត Dear Colleague Letter ការឆ្លើយតបទៅនឹងការសម្លុតធ្វើបាបសិស្សដែលមានពិការភាព 64 IDELR 115 (OCR 2014).]
អ្នកត្រូវតែដាក់បណ្តឹងអំពីការរើសអើងក្នុងរយៈពេល 180ថ្ងៃគិតចាប់ពីថ្ងៃនៃការរើសអើង លើកលែងតែពេលវេលានៃការដាក់ពាក្យត្រូវមន្រ្តីក្រសួងដែលទទួលបន្ទុកលើកពេល [34 C.F.R. Sec. 100.7(b).] បណ្តឹងតាមផ្នែក 504 ក៏អាចត្រូវបានធ្វើឡើងក្នុងនាមសិស្សដែលមិនមែនជាសិស្សទទួលបានការអប់រំពិសេសផ្លូវការ ហើយមណ្ឌលសិក្សាធិការមិនទទួលស្គាល់ពិការភាពរបស់គាត់។ នេះគឺជារឿងក្តីដែលកើតឡើង នៅពេលដែលគេព្យួរការសិក្សារបស់សិស្សជ្រុលដោយសារតែមានបញ្ហាអាកប្បកិរិយា (ប៉ុន្តែមិនត្រូវបានគេកំណត់ថាមានពិការភាព) ឬក៏គេព្យួរដោយសារតែអាកប្បកិរិយាដែលមានពិការភាព។ កាលណាមណ្ឌលសិក្សាធិការផ្អាកសិស្សផ្នែកអប់រំពិសេសដែលមានពិការភាពរយៈពេលសរុបលើសពី 10ថ្ងៃមណ្ឌលសិក្សាធិការត្រូវវាយតម្លៃសិស្ស និងកំណត់ថាតើអាកប្បកិរិយារបស់សិស្សបង្ហាញនូវពិការភាពរបស់គាត់ឬទេ។ [West ContraCostaUnified SchoolDistrict (OCR Region IX, 2004) 42 IDELR 121; Newport-MesaUnified SchoolDistrict (OCR, Region IX, 2004), 43 IDELR 11; SantaBarbaraSchool District (OCR Region IX, 2004) 43 IDELR 172.]
(6.22) តើការិយាល័យសិទ្ធិពលរដ្ឋ (OCR) ស៊ើបអង្កេតអំពី បណ្តឹងយ៉ាងដូចម្តេច?
ការិយាល័យសិទ្ធិពលរដ្ឋ (OCR) នឹង “ទទួលស្គាល់” បណ្តឹងរបស់អ្នកភ្លាមៗពេលពួកគេទទួលបានបណ្តឹងនោះ។ ទោះយ៉ាងណាក៏ដោយការិយាល័យសិទ្ធិពលរដ្ឋ (OCR) នឹងបិទបណ្តឹងរបស់អ្នក បើអ្នកមិនផ្ញើការយល់ព្រមជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 20ថ្ងៃបន្ទាប់ពីទទួលលិខិតទទួលស្គាល់។
កាលណាកំណត់ថា ខ្លួននឹងស៊ើបអង្កេតការិយាល័យសិទ្ធិពលរដ្ឋ (OCR) អាចពិនិត្យឡើងវិញនូវឯកសារ និង/ ឬធ្វើការសម្ភាស ឬក៏ចូលមើលគេហទំព័រ។ បើការិយាល័យសិទ្ធិពលរដ្ឋ (OCR) រកឃើញថា មណ្ឌលសិក្សាធិការគ្មានអនុលោមភាព នោះការិយាល័យសិទ្ធិពលរដ្ឋ (OCR) នឹងផ្តល់ជូនមណ្ឌលសិក្សាធិការ រយៈពេល 30ថ្ងៃ ដើម្បីគោរពតាមដោយស្ម័គ្រចិត្តមុនពេលផ្ញើចេញនូវ “លិខិតស្វែងរក” ដែលបង្ហាញអំពីការមិនបានបំពេញតាមបទដ្ឋានគតិយុត្តិ។ បើមណ្ឌលសិក្សាធិការចរចារជាមួយអ្នក មណ្ឌលសិក្សាធិការមានរយៈពេល 10ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងមុនពេលការិយាល័យសិទ្ធិពលរដ្ឋ (OCR) ផ្ញើ “លិខិតស្វែងរក” ចេញ។
ការិយាល័យសិទ្ធិពលរដ្ឋ (OCR) នឹងត្រួតពិនិត្យមណ្ឌលសិក្សាធិការយ៉ាងទៀងទាត់ដើម្បីធានាថា ការិយាល័យបន្តគោរពតាមកិច្ចព្រមព្រៀងអំពីដំណោះស្រាយណា មួយ។ បើមណ្ឌលសិក្សាធិការមិនគោរពតាមការស្ម័គ្រចិត្ត ការិយាល័យសិទ្ធិពលរដ្ឋ (OCR) អាចអនុវត្ត របកគំហើញរបស់ខ្លួន ដោយដកហូតមូលនិធិ ឬក៏បញ្ជូនសំណុំរឿងនេះទៅក្រសួងយុត្តិធម៌ដើម្បីមានវិធានការតាមផ្លូវច្បាប់។ សូមមើលការិយាល័យសិទ្ធិពលរដ្ឋ (OCR) សៀវភៅណែនាំអំពីដំណើររឿងក្តី ផ្នែក 103] នៅ៖https://www2.ed.gov/about/offices/list/ocr/docs/ocrcpm.pdf និងនីតិវិធីដំណើរការរឿងក្ដីតាមរយៈ៖ www.ed.gov/about/offices/list/ocr/complaints-how.html.សម្រាប់ព័ត៌មានបន្ថែម អ្នកក៏អាចចូលទៅកាន់៖ https:/www2.ed.gov/about/offices/list/ocr/frontpage/faq/disability.html.- (សំណួរដែលត្រូវបានសាកសួរជាញឹកញាប់)។
(6.23) តើខ្ញុំអាចដាក់បណ្តឹងអំពីការរើសអើង ការយាយី ការបំភិតបំភ័យ ឬ ការសម្លុតកំហែងទៅមណ្ឌលសិក្សាធិការ ឬក៏ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បានទេ?
អ្នកអាចដាក់បណ្តឹងទាក់ទងនឹងការរើសអើង ការយាយី ការបំភិតបំភ័យ ឬការសម្លុតកំហែង ដោយប្រើនីតិវិធីស៊ើបអង្កេតបណ្តឹងក្នុងមូលដ្ឋាន។ [5 C.C.R. Secs. 4600(e) & 4630(b).] បណ្តឹងនេះត្រូវដាក់ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពី៖ (1) ការប្រព្រឹត្ដ ឬ (2) កាលបរិច្ឆេទដែលអ្នកបានដឹងអំពីការប្រព្រឹត្ដដំបូង។ អគ្គាធិការមណ្ឌលសិក្សាធិការ អាចពន្យាពេល 90ថ្ងៃសម្រាប់បណ្តឹងរយៈពេលប្រាំមួយខែសម្រាប់មូលហេតុ សមស្រប បន្ទាប់ពីមានសំណើជាលាយលក្ខណ៍អក្សរដែលរៀបរាប់អំពីហេតុផលដែលត្រូវការការពន្យារពេល។ [5 C.C.R. Sec. 4630(b).]
ការស៊ើបអង្កេតរបស់សង្កាត់ក្នុងមូលដ្ឋាន (local district) ត្រូវធ្វើឡើង ដោយរក្សាការសម្ងាត់របស់ភាគី និងអង្គហេតុ។ [5 C.C.R. Sec. 4630(b)(3).] អ្នកអាចដាក់ បណ្តឹងដោយផ្ទាល់ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បើត្រូវនឹងលក្ខខណ្ឌមួយនៃអន្តរាគមន៍របស់រដ្ឋដោយផ្ទាល់ ដូចរៀបរាប់ខាងលើ។ [5 C.C.R. Sec. 4650(a).]
(6.24) បើមណ្ឌលសិក្សាធិការ និងខ្ញុំមិនយល់ស្របចំពោះសំណើផ្លាស់ប្តូរចំពោះកម្មវិធីអប់រំពិសេសរបស់កូនខ្ញុំ តើមណ្ឌលសិក្សាធិការ ត្រូវជូនដំណឹងខ្ញុំមុនពេលដែលខ្ញុំដាក់ពាក្យបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តីដែរឬទេ?
ជំហានដំបូងដ៏សំខាន់មួយចំពោះនីតិវិធីដោះស្រាយរឿងក្តីគឺការជូនដំណឹងគ្រប់ជ្រុងជ្រោយពីមណ្ឌលសិក្សាធិការ អំពីអ្វីដែលមណ្ឌលសិក្សាធិការបានស្នើសុំ ឬក៏បដិសេធ និងមូលហេតុ។ ជំហាននេះត្រូវបានគេហៅថា “សេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរ”។ រាល់ពេលដែលស្នើសុំ ឬក៏បដិសេធមិនផ្តួចផ្តើមគំនិត ឬក៏ផ្លាស់ប្តូរការកំណត់ការវាយតម្លៃ ឬក៏ការកំណត់កម្រិត សិក្សារបស់សិស្ស ឬក៏ការផ្តល់ការអប់រំសាធារណៈសមស្របនិងឥតគិតថ្លៃ (FAPE) មណ្ឌលសិក្សាធិការ ត្រូវផ្តល់ជូនអ្នកនូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរនូវ “ពេលវេលាសមហេតុផល” មុនពេលវាស្នើសុំ ឬបដិសេធ៖
- មិនផ្លាស់ប្តូរប្រភេទសិទ្ធិទទួលការអប់រំពិសេសរបស់កូនអ្នក (ឧទាហរណ៍ ពិការភាពលើសិក្សាធិការ) រួមទាំងការកំណត់ថា គាត់គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំពិសេស។
- មិនផ្តួចផ្តើម ឬផ្លាស់ប្តូរការវាយតម្លៃកូនអ្នក។
- មិនផ្លាស់ប្តូរកម្រិតសិក្សារបស់កូនអ្នក និង
- មិនផ្លាស់ប្តូរសមាសធាតុនៃកម្មវិធី IEP របស់កូនអ្នក។ [34 C.F.R. Sec. 300.503(a).]
(6.25) តើមណ្ឌលសិក្សាធិការគួរដាក់បញ្ចូលព័ត៌មានអ្វីខ្លះក្នុងសេចក្តីជូនដំណឹងនេះ?
សេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរត្រូវមានចំណុចទាំងអស់ដូចខាងក្រោម៖
- ការពន្យល់ពេញលេញអំពីសិទ្ធិតាមនិតិវិធីទាំងអស់ដែលអាចរកបាន រួមទាំងសិទ្ធិនៃនីតិវិធីដោះស្រាយរឿងក្តី និងសិទ្ធិរក្សាការសម្ងាត់ ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីការអប់រំពិសេសរបស់សហព័ន្ធ។
- ការរៀបរាប់អំពីសកម្មភាពដែលមណ្ឌលសិក្សាធិការស្នើឡើងឬបដិសេធ ការពន្យល់អំពីមូលហេតុដែលមណ្ឌលសិក្សាធិការ ស្នើសុំ ឬបដិសេធមិនចាត់វិធានការ និងការរៀបរាប់អំពីជម្រើសណាមួយដែលមណ្ឌលសិក្សាធិការពិចារណា និងមូលហេតុនៃការបដិសេធជម្រើសទាំងនោះ។
- ការពិពណ៌នាអំពីនីតិវិធីវាយតម្លៃនីមួយៗ ការធ្វើតេស្ត កំណត់ត្រា ឬរបាយការណ៍ដែលមណ្ឌលសិក្សាធិការបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សកម្មភាពដែលបានស្នើសុំនិងបដិសេធ
- ការរៀបរាប់អំពីកត្តាផ្សេងទៀតដែលពាក់ព័ន្ធនឹងសំណើសុំឬការដិសេធរបស់មណ្ឌលសិក្សាធិការ និង
- សេចក្តីថ្លែងថា មាតាបិតាមានសិទ្ធិជាក់លាក់ និងរបៀបដែលមាតាបិតាអាចទទួលបានការរៀបរាប់ជាលាយលក្ខណ៍អក្សរអំពីសិទ្ធិទាំងនោះ។
- សេចក្តីជូនដំណឹងត្រូវសរសេរជាភាសាដែលសាធារណជនទូទៅអាចយល់បាន និងត្រូវបានផ្តល់ជាភាសាកំណើត ឬរបៀប នៃការប្រាស្រ័យទាក់ទងផ្សេងទៀតរបស់មាតាបិតា លើកលែងតែក្នុងរឿងក្តីដែលមិនអាចធ្វើទៅបាន។
[20 U.S.C. Sec. 1415(c); 34 C.F.R. Sec. 300.503 (b) & (c).]
ព័ត៌មានក្នុងសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរមានសារៈសំខាន់ណាស់ចំពោះមាតាបិតាដែលធ្វើសេចក្តីសម្រេចប្រកបដោយភាពវៃឆ្លាត និងផ្អែកលើព័ត៌មានដែលមាន។ នៅក្នុង Union School District v. B. Smith, 15 F.3d 1519, 1526 (9th Cir. 1994) សាលាឧទ្ធរណ៍របស់សហព័ន្ធបានសម្រេចថា សេចក្តីជូនដំណឹងនេះមិនមែនគ្រាន់តែជាតម្រូវការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិមានដ៏សំខាន់ និងបានរារាំងមណ្ឌលសិក្សាធិការ មិនឱ្យជជែកវែកញែកអំពីភាពសមស្របនៃការកំណត់ទីកន្លែងសិក្សា ដែលមណ្ឌលសិក្សាធិការផ្តល់ជូន ដោយផ្ទាល់មាត់ ហើយមាតាបិតាបានបដិសេធ ប៉ុន្តែមិនដែលផ្តល់ជូនជាផ្លូវការដោយលាយលក្ខណ៍អក្សរដល់មាតាបិតាតាមតម្រូវការជូនដំណឹងដូចរៀបរាប់ខាងលើ។
(6.26) តើខ្ញុំគួរទទួលសេចក្តីជូនដំណឹងអ្វីទៀតពីមណ្ឌលសិក្សាធិការអំពីសិទ្ធិនីតិវិធីរបស់ខ្ញុំ? ហើយតើខ្ញុំគួរទទួលបានវានៅពេលណាដែរ?
មណ្ឌលសិក្សាធិការត្រូវផ្តល់សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីសិទ្ធិខាងនីតិវិធីរបស់អ្នក នៅពេលដែលកូនរបស់អ្នកត្រូវបានបញ្ជូនដើម្បីទទួលបានការអប់រំពិសេស ឬនៅពេលដែលអ្នកស្នើសុំការវាយតម្លៃ មុនពេលអ្នកត្រូវបានជូនដំណឹងអំពីសកម្មភាពវិន័យដែលតម្រូវឱ្យមានការផ្លាស់ប្តូរការដាក់បញ្ចូលក្នុងកម្មវិធី នៅពេលអ្នកដាក់ពាក្យសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ ឬពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ ឬទៅតាមការស្នើសុំរបស់អ្នក។ [20 U.S.C. Sec. 1415(d)(1); 34 C.F.R. Sec. 300.504(a).]
(6.27) តើព័ត៌មានអ្វីខ្លះដែលត្រូវមាននៅក្នុងសេចក្តីជូនដំណឹងអំពីសិទ្ធិតាមនីតិវិធី?
សេចក្តីជូនដំណឹងអំពីសិទ្ធិតាមនីតិវិធីត្រូវធ្វើជាភាសាកំណើតរបស់អ្នក (លុះត្រាតែមណ្ឌលសិក្សាធិការមិនអាចធ្វើបាន)។ សេចក្តីជូនដំណឹងត្រូវសរសេរឱ្យងាយយល់ និងត្រូវមានការពន្យល់ពេញលេញអំពីចំណុចដូចខាងក្រោម៖
- សិទ្ធិទទួលបានវាយតម្លៃដោយឯករាជ្យអំពីការអប់រំ (សូមមើលជំពូក 2 ព័ត៌មានអំពីការវាយតម្លៃ/ការត្រួតពិនិត្យ)
- សិទ្ធិទទួលបានសេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរ ឬក៏ការបដិសេធមិនផ្លាស់ប្តូរកម្មវិធី ឬក៏សេវាកម្ម។
- សិទ្ធិផ្តល់ការយល់ព្រម ឬមិនយល់ព្រមអំពីការវាយតម្លៃ កម្មវិធី និង/ឬការកំណត់កម្រិតសិក្សា របស់អ្នក។
- សិទ្ធិពិនិត្យឡើងវិញនូវរបាយការណ៍អប់រំរបស់កូនអ្នក។
- សិទ្ធិស្នើសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់។
- សិទ្ធិរបស់កូនអ្នកក្នុងការរក្សាកម្រិតសិក្សាបច្ចុប្បន្ន ខណៈពេលរង់ចាំនីតិវិធីត្រឹមត្រូវ។
- នីតិវិធីរបស់មណ្ឌលសិក្សាធិការដើម្បីសិស្សទទួលបានការកំណត់ទីកន្លែងសិក្សានៅក្នុងបរិយាកាសអប់រំបណ្តោះអាសន្នក្នុងរយៈពេលដែលមន្រ្តីសាលា ឬចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJs) បានកំណត់។
- ពេលដែលអ្នកចង់ដាក់កូនរបស់អ្នកនៅសាលាឯកជន និងស្វែងរកហិរញ្ញប្បទានសាធារណៈ។
- វត្តមាន និងនីតិវិធីនៃការសម្រុះសម្រួល។
- នីតិវិធីទាក់ទងនឹងនីតិវិធីដោះស្រាយរឿងក្តី រួមទាំងលក្ខខណ្ឌដែលរាល់លទ្ធផលវាយតម្លៃ និងអនុសាសន៍ទាំងអស់ត្រូវបង្ហាញដោយមាតាបិតាជូនមណ្ឌលសិក្សាធិការ និងដោយមណ្ឌលសិក្សាធិការ ជូនមាតាបិតា យ៉ាងតិចប្រាំថ្ងៃធ្វើការ មុនពេលបើកសវនាការ។
- វត្តមាននៃ"បណ្តឹងរដ្ឋប្បវេណី" ដូចជាបណ្តឹងឧទ្ធរណ៍របស់តុលាការបន្ទាប់ពីមានសេចក្តីសម្រេចអំពីសវនាការដំណើរការត្រឹមត្រូវតាមច្បាប់មួយ។
- លទ្ធភាពទទួលបានថ្លៃឈ្នួលមេធាវីពីមណ្ឌលសិក្សាធិការពីមាតាបិតាដែលជា “ភាគីលេចធ្លោ” នៅក្នុងសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ និងការពន្យល់ពេញលេញអំពីការកំណត់ណាមួយអំពីសិទ្ធិ ឬក៏ការបដិសេធ ឬក៏ការកាត់បន្ថយថ្លៃឈ្នួលមេធាវីសម្រាប់មាតាបិតា។
- វត្តមាននៃនីតិវិធីបណ្តឹងអនុលោមរដ្ឋ រួមទាំងការរៀបរាប់អំពីរបៀបដាក់បណ្តឹង និងពេលវេលានៃនីតិវិធីនោះ។
[20 U.S.C. Sec. 1415(d)(2); 34 CFR Sec. 300.504(c).]
(6.28) តើខ្ញុំស្នើសុំសវនាកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់បាននៅពេលណា?
អ្នកស្នើសុំកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់បន្ទាប់ពីកិច្ចប្រជុំ IEP៖
- បើអ្នកមិនយល់ស្របនឹងប្រភេទសិទ្ធិទទួលការអប់រំពិសេសលទ្ធផលវាយតម្លៃ ការកំណត់កម្រិតសិក្សា ឬសេវាកម្មដែលមណ្ឌលសិក្សាធិការបានស្នើឡើង ឬ
- កាលណាមណ្ឌលសិក្សាធិការបដិសេធមិនផ្លាស់ប្តូរប្រភេទសិទ្ធិទទួលបានការវាយតម្លៃ ការកំណត់កម្រិតសិក្សា ឬសេវាកម្មសម្រាប់កូនអ្នក ដែលអ្នកជឿថាចាំបាច់។ ឬ
- បើអ្នកនិងមណ្ឌលសិក្សាធិការ មិនយល់ស្របអំពីវត្តមាននៃកម្មវិធីដែលសមស្របសម្រាប់កូនរបស់អ្នក។
[34 C.F.R. Sec. 300.507(a); Cal. Ed. Code Sec. 56501(a).]
តាមច្បាប់រដ្ឋ សិស្សមិនអាចផ្តួចផ្តើមនីតិវិធីដោះស្រាយរឿងក្តីបានទេ បើពួកគេមិនត្រូវបាន "ឱ្យរួចជាអ្នកជា" ឬក៏ជាផ្នែកនៃតុលាការ ឬអ្នកនៅក្នុងបន្ទុករបស់តុលាការ (និងកន្លែងដែលមាតាបិតាមិនត្រូវបានគេកំណត់ ឬផ្តល់ទីតាំង និងគ្មានការតែងតាំង"តំណាង"របស់មាតាបិតា)។ [Cal. Ed. Code Sec. 56501(a).]
អ្នកត្រូវដាក់បណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តីរបស់អ្នកទៅការិយាល័យសវនាការរដ្ឋបាល (OAH) ក្នុងរយៈពេលពីរឆ្នាំគិតចាប់ពីថ្ងៃដែលអ្នកបានដឹង (ឬមានហេតុផលត្រូវដឹង) អំពីអង្គហេតុដែលជាមូលដ្ឋាននៃបណ្តឹងរបស់អ្នក។ ថ្ងៃផុតកំណត់នេះមិនត្រូវបានអនុវត្តទេ បើអ្នកត្រូវបានរារាំងមិនឱ្យដាក់បណ្តឹងពីព្រោះមណ្ឌលសិក្សាធិការ៖
- បានបកស្រាយខុសជូនអ្នកថា ខ្លួនបានដោះស្រាយបញ្ហាដែលអ្នកកំពុងតវ៉ា។ ឬ
- ដកហូតព័ត៌មានពីអ្នកថា ខ្លួនត្រូវច្បាប់តម្រូវឱ្យផ្តល់ព័ត៌មាន។
[20 U.S.C. Secs. 1415(b)(6)(B) & (f)(3)(D); 34 C.F.R Secs. 300.507(a)(2)(iii) & 300.511(b); Cal. Ed. Code Sec. 56505(l).]
អ្នកគួរផ្ញើ ឬទូរសារបណ្តឹងជាលាយលក្ខណ៍អក្សររបស់អ្នកទៅ៖
ការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings)
ផ្នែកអប់រំពិសេស (Special Education Division)
2349 Gateway Oaks Drive
Sacramento, CA 95833
ទូរសារ៖ (916) 376-6319
ទូរសព្ទ៖ (916) 263-0880
(6.29) តើខ្ញុំគួរដាក់ពាក្បបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តីពេលដែលខ្ញុំបានដឹងថា មណ្ឌលសិក្សាធិការ និងរូបខ្ញុំមិនឯកភាពគ្នាអំពីសេវាកម្ម ឬការកំណត់ទីកន្លែងសិក្សា?
បើមណ្ឌលសិក្សាធិការកំពុងគំរាមផ្លាស់ប្តូរកម្មវិធី ឬក៏កម្រិតសិក្សារបស់កូនអ្នក ដោយគ្មានការយល់ព្រមរបស់អ្នក ហើយអ្នកចង់រក្សារបៀបដែលមានស្រាប់ អ្នកអាចដាក់ពាក្យបណ្តឹងសុំកិច្ចដំណើរការតាមផ្លូវច្បាប់ដើម្បីរក្សា “ស្ថានភាពបច្ចុប្បន្ន” ដោយឆ្លៀតយកប្រយោជន៍ពី “ស្ថានភាពនៅដដែល”។ [34 C.F.R. Sec. 300.518(a); Cal. Ed. Code Sec. 56505(d).]
ទោះជាយ៉ាងណាក៏ដោយ ជាទូទៅ អ្នកមិនគួរដាក់ពាក្យបណ្តឹងតាមនីតិវិធីត្រឹមត្រូវរហូតដល់អ្នកត្រូវបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទោះបីជាអ្នកមានអារម្មណ៍ថា កូនអ្នកកំពុងត្រូវបានគេបម្រើមិនសមស្រប។ គ្មានអ្វីអំពីកម្មវិធីមិនសមស្របទំនងជាផ្លាស់ប្តូរ ដោយបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តី។ ម៉្យាងវិញទៀត ពេលដែលចំណាយក្នុងការរៀបចំភស្តុតាងរបស់អ្នកនឹងបង្កើនឱកាសទទួលបានលទ្ធផលជោគជ័យ។ ក្នុងរយៈពេលពីរបីថ្ងៃនៃបណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តី អ្នកនឹងទទួលបានសេចក្តីជូនដំណឹងពីការិយាល័យសវនាការ។ សេចក្តីជូនដំណឹងនេះនឹងមានកាលបរិច្ឆេទដែលកំណត់សម្រាប់សវនាការនិងសម្រុះសម្រួល។
(6.30) តើបញ្ហាសំខាន់ៗអ្វីខ្លះដែលខ្ញុំគួរដឹងអំពីបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ទៅការិយាល័យសវនាការរដ្ឋបាល (OAH)?
ការិយាល័យសវនាការរដ្ឋបាល (OAH) ពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវសំណើតាមនីតិវិធីត្រឹមត្រូវ (ដែលគេហៅថា “បណ្តឹង”) ដើម្បីធ្វើឱ្យប្រាកដថា សំណើនោះច្បាស់ទាំងមាតាបិតា និងមណ្ឌលសិក្សាធិការ។ អ្នកត្រូវប្រាកដថា បញ្ហាជម្លោះ ឬការខ្វែងគំនិតរបស់អ្នក គឺជាបញ្ហាដែលចៅក្រមផ្នែក ច្បាប់រដ្ឋបាល (ALJ) មានសិទ្ធិពិចារណា។ បណ្តឹងរបស់អ្នកត្រូវមានការរៀបរាប់អំពីបញ្ហានីមួយៗ និងសំណើដំណោះស្រាយ។ បញ្ហា វិវាទ ឬការខ្វែងគំនិតគ្នាដែលអ្នកអាចដោះស្រាយតាមរយៈបណ្តឹងតាមនីតិវិធីត្រូវស្ថិតក្នុងប្រភេទមួយយ៉ាងតិចដូចខាងក្រោម៖
- មណ្ឌលសិក្សាធិការស្នើឱ្យផ្តួចផ្តើម ឬផ្លាស់ប្តូរប្រភេទសិទ្ធិពិការភាព ឬប្រភេទពិការភាពរបស់កូនអ្នក ហើយអ្នកមិនយល់ព្រម។
- ការវាយតម្លៃឡើងវិញលើកូនរបស់អ្នក ហើយអ្នកមិនយល់ព្រមចំពោះការវាយតម្លៃនេះ (ក្នុងរឿងក្តីនេះ មណ្ឌលសិក្សាធិការ ទំនងជាស្នើសុំនីតិវិធីដោះស្រាយរឿងក្តី)។
- មណ្ឌលសិក្សាធិការស្នើឱ្យផ្តួចផ្តើម ឬផ្លាស់ប្តូរការកំណត់ទីកន្លែងសិក្សារបស់កូនអ្នក ហើយអ្នកមិនយល់ព្រម។ បើមណ្ឌលសិក្សាធិការស្នើសុំផ្លាស់ប្តូរការកំណត់កម្រិតសិក្សារបស់កូនអ្នក ទាំងអ្នកទាំងមណ្ឌលសិក្សាធិការ អាចស្នើសុំនីតិវិធីត្រឹមត្រូវដើម្បីដោះស្រាយជម្លោះ។
- មណ្ឌលសិក្សាធិការស្នើឱ្យផ្តួចផ្តើម ឬផ្លាស់ប្តូរការផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) ដល់សិស្ស។ បើមានការខ្វែងគំនិតគ្នាទាក់ទងនឹងការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) ទាំងមាតាបិតាទាំងសាលា អាចស្នើសុំនីតិវិធីត្រឹមត្រូវដើម្បីដោះស្រាយជម្លោះ។
- អ្នកស្នើសុំមណ្ឌលសិក្សាធិការ ឱ្យស្វែងរកសិស្សដែលមានសិទ្ធិទទួលការអប់រំពិសេស ប៉ុន្តែមណ្ឌលសិក្សាធិការ បានបដិសេធ។
- អ្នកបានស្នើសុំផ្លាស់ប្តូរប្រភេទសិទ្ធិទទួលការអប់រំពិសេសរបស់សិស្ស ប៉ុន្តែមណ្ឌលសិក្សាធិការបានបដិសេធ។
- អ្នកស្នើសុំការវាយតម្លៃរបស់សិស្ស ប៉ុន្តែមណ្ឌលសិក្សាធិការបានបដិសេធ។
- អ្នកស្នើសុំការកំណត់ទីកន្លែងសិក្សា ឬផ្លាស់ប្តូរការកំណត់ទីកន្លែងសិក្សាដែលមានស្រាប់របស់កូនអ្នក ប៉ុន្តែមណ្ឌលសិក្សាធិការបានបដិសេធ។
- អ្នកស្នើសុំសេវាកម្មអប់រំពិសេសជាក់លាក់ ឬផ្លាស់ប្តូរកម្មវិធី IEP ប៉ុន្តែមណ្ឌលសិក្សាធិការបានបដិសេធ។
- អ្នកនិងមណ្ឌលសិក្សាធិការ ការិយាល័យអប់រំស្រុក និង/ឬ ផ្នែកផែនការក្នុងស្រុកសម្រាប់ការអប់រំពិសេស (Special Education Local Plan Area – SELPA) មិនយល់ស្របអំពីវត្តមាននៃកម្មវិធីសមស្របណាមួយ ដែល មណ្ឌលសិក្សាធិការ ឬទីភ្នាក់ងារអប់រំទទួលខុសត្រូវខាងហិរញ្ញវត្ថុដែលផ្តល់ជូនកម្មវិធីនេះដល់សិស្ស។ [Cal. Ed. Code Sec. 56501(a).]
(6.31) តើមណ្ឌលសិក្សាធិការអាចស្នើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែរឬទេ?
បាទ/ចាស។ មាតាបិតាឬមណ្ឌលសិក្សាធិការ អាចស្នើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [34 C.F.R. Sec. 300.507(a); Cal. Ed. Code Sec. 56501(a).]
(6.32) បើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃឬសេវាកម្ម តើមណ្ឌលសិក្សាធិការអាចប្រើសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដើម្បីបង្ខំខ្ញុំឱ្យចុះហត្ថលេខាលើផែនការវាយតម្លៃ ឬក៏កម្មវិធី IEP បានដែរឬទេ?
មណ្ឌលសិក្សាធិការត្រូវទទួលបានការព្រមព្រៀងដែលបានជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ មុនពេលធ្វើការវាយតម្លៃ ឬក៏ផ្តល់សេវាកម្មអប់រំពិសេសដល់កូនអ្នក។ ការផ្តល់ការព្រមព្រៀងដែលបានជូនដំណឹងមានន័យថា អ្នកចុះហត្ថលេខាលើឯកសារ និងត្រូវបាន “ជូនដំណឹងអំពីព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងសកម្មភាពដែលត្រូវស្វែងរកការព្រមព្រៀងជាភាសាកំណើតរបស់អ្នក…”។ [34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.] មណ្ឌលសិក្សាធិការមិនអាចធ្វើការវាយតម្លៃ ឬក៏ផ្តល់សេវាកម្មអប់រំពិសេសដល់កូនអ្នកបានទេបើអ្នកមិនបានផ្តល់ការយល់ព្រមរបស់អ្នក។ មណ្ឌលសិក្សាធិការត្រូវ “ប្រឹងប្រែងសមស្រប” ដើម្បីទទួលបានការយល់ព្រមពីអ្នក។
បើអ្នកមិនបានឆ្លើយតបនឹងសំណើសុំការព្រមព្រៀងរបស់អ្នក ឬក៏អ្នកមិនយល់ព្រមលើសំណើដើម្បីទទួលការវាយតម្លៃ មណ្ឌលសិក្សាធិការអាចប្រើសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដើម្បីទទួលបានការព្រមព្រៀងដែលលុបការវាយតម្លៃចោល។ [Cal. Ed. Code Sec. 56501(a)(3).]
បើអ្នកមិនបានឆ្លើយតបទៅនឹងសំណើសុំការព្រមព្រៀងរបស់អ្នកលើសេវាកម្មអប់រំពិសេស ឬក៏អ្នកមិនយល់ព្រមចំពោះសំណើសុំផ្តល់សេវាកម្មអប់រំពិសេស មណ្ឌលសិក្សាធិការអាចនឹងមិនប្រើសវនការតាមនីតិវិធីត្រឹមត្រូវដើម្បីបង្ខំឱ្យអ្នកយល់ព្រមឡើយ។ បើអ្នកបដិសេធមិនផ្តល់ការយល់ព្រមរបស់អ្នកចំពោះសំណើដំបូងរបស់មណ្ឌលសិក្សាធិការ ដើម្បី ផ្តល់សេវាកម្មអប់រំពិសេសដល់កូនអ្នក មណ្ឌលសិក្សាធិការ មិនរំលោភលើការទទួលខុសត្រូវរបស់ពួកគេក្នុងការផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) ឡើយ។ មិនតម្រូវឱ្យមានកិច្ចប្រជុំស្តីពីកម្មវិធី IEP ឬអភិវឌ្ឍកម្មវិធីអប់រំនេះដែរ។ [34 C.F.R. Sec. 300.300(b); Cal. Ed. Code Sec. 56501(a)(3).]
បើអ្នកដកហូត ឬដកការព្រមព្រៀងរបស់អ្នកជាលាយលក្ខណ៍អក្សរសម្រាប់សេវាកម្មអប់រំពិសេស ដែលបានអំពាវនាវសុំកម្មវិធី IEP សម្រាប់កូន មណ្ឌលសិក្សាធិការ មិនអាចបន្តផ្តល់សេវាកម្មទាំងនោះបានទេ ហើយត្រូវផ្តល់សេចក្តីជូនដំណឹងជាមុនដោយលាយលក្ខណ៍អក្សរដល់អ្នក មុននឹងបញ្ឈប់សេវាកម្ម។ [34 C.F.R. Sec. 300.300(b)(4)(i).]
(6.33) តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបដឹងថា ខ្ញុំបានត្រៀមខ្លួនសម្រាប់សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
កាលណាសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ អ្នកត្រូវបង្ហាញភស្តុតាងដែលចែងថា កូនអ្នកត្រូវការសេវាកម្ម ឬក៏ការកំណត់ទីកន្លែងសិក្សាដែលអ្នកកំពុងស្វែងរកតាមរយៈសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នេះ។ ខាងក្រោមនេះគឺជាឧទាហរណ៍នៃជម្លោះទូទៅមួយចំនួន៖
- អ្នកមិនពេញចិត្តនឹងគោលដៅនិងវត្ថុបំណងនៃកម្មវិធី IEP របស់កូនអ្នក ដោយជឿថាគោលដៅនិងវត្ថុបំណងមិនច្បាស់ ឬថាកូនរបស់អ្នកអាចសម្រេចជោគជ័យតាមរយៈសេវាកម្មជាក់លាក់បានច្រើនជាងមណ្ឌលសិក្សាធិការមានឆន្ទៈទទួលស្គាល់។ អ្នកត្រូវការភស្តុតាងថា វត្ថុបំណងដែលអ្នកចង់សរសេរ គឺជាការរំពឹងទុកដែលសមហេតុផលសម្រាប់ការសិក្សា និងទទួលបានជំនាញ ដោយសារតែពិការភាពរបស់កូនអ្នក និងរយៈពេលដែលអ្នករំពឹងថា នឹងសម្រេចគោលបំណង។
- អ្នកយល់ស្របនឹងគោលដៅនិងវត្ថុបំណងរបស់កម្មវិធី IEP ប៉ុន្តែមិនយល់ស្របនឹងមណ្ឌលសិក្សាធិការអំពីកម្រិតសេវាកម្មដែលសម្រេចដល់វត្ថុបំណងទាំងនេះ។ អ្នកត្រូវការភស្តុតាងទាក់ទងនឹងកម្រិតនៃសេវាកម្មដែលកូនអ្នកត្រូវការ។
- អ្នកមិនយល់ស្របនឹងការកំណត់ទីកន្លែងសិក្សាដែលមណ្ឌលសិក្សាធិការកំពុងស្នើសុំ ដោយជឿថាការកំណត់កម្រិតសិក្សានោះមិនអាចបំពេញតាមតម្រូវការរបស់កម្មវិធី IEP របស់កូនអ្នក ឬក៏មិនផ្តល់ជូនអន្តរកម្មសមស្របជាអតិបរមាដល់កូនៗរបស់អ្នកជាមួយសិស្សដែលគ្មានពិការភាព។ អ្នកត្រូវការ ភស្តុតាងទាក់ទងនឹងសេវាកម្មគាំទ្រដែលអាចបានប្រើដើម្បីបម្រើដល់កូនអ្នកដែលរៀនក្នុងថ្នាក់រៀនធម្មតា ឬក៏តាមវិធីរួមបញ្ចូលគ្នាជាច្រើន។
អ្នកមិនគួរពិចារណាស្នើសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់រហូតដល់បន្ទាប់ពីអ្នកបានដឹងអំពីបទដ្ឋានគតិយុត្តិសម្រាប់កម្មវិធី IEP ឬការកំណត់ទីកន្លែងសិក្សាដែលអ្នកសង្ឃឹមថានឹងទទួលបាន។ អ្នកក៏ត្រូវប្រាកដផងដែរថា ភស្តុតាងដែលអ្នកត្រូវការដើម្បីបំពេញតាមបទដ្ឋានគតិយុត្តិទាំងនោះគឺមានផ្តល់ជូនអ្នក នៅពេលណាអ្នកត្រូវការវា។ បើភស្តុតាងរបស់អ្នកមួយចំនួនជាទម្រង់ឯកសារ អ្នកត្រូវមានឯកសារទាំងនោះប្រាំថ្ងៃយ៉ាងតិចនៃថ្ងៃធ្វើការ មុនពេលធ្វើសវនាការផ្លាស់ប្តូរជាមួយមណ្ឌលសិក្សាធិការ។ សាក្សីដែលអ្នកចង់ប្រើនៅក្នុងរឿងក្តីរបស់អ្នកត្រូវបង្ហាញខ្លួន ត្រៀមខ្លួនធ្វើសក្ខីកម្មនៅកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលបានកំណត់សម្រាប់សវនាការ។
ខាងក្រោមនេះគឺជាឧទាហរណ៍នៃបញ្ហាសវនាការធម្មតាដែលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នឹងពិនិត្យបើអ្នកជំទាស់ទៅនឹងភាពសមស្របនៃកម្មវិធី IEP របស់សាលាសម្រាប់កូនអ្នក៖
- តើកម្មវិធី IEP របស់សាលា ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការពិសេសរបស់កូនអ្នកដែរឬទេ? ឧទាហរណ៍ តើគោលដៅនៃកម្មវិធី IEP ត្រូវបានតាក់តែងឡើងសម្រាប់ឱនភាពអប់រំលើគ្រប់ផ្នែកទាំងអស់ ដែលបានកំណត់នៅក្នុងការវាយតម្លៃកូនរបស់អ្នកទេ? តើសេវាកម្មដែលបានផ្តល់ជូនទាក់ទងនឹងការរីកចម្រើនឆ្ពោះទៅរកគោលដៅទាំងនោះដែរឬទេ? ម៉្យាងវិញទៀត តើឱនភាពអប់រំរបស់កូនអ្នកត្រូវបានគេពិចារណា នៅពេលដែលគេធ្វើសេចក្តីសម្រេចអំពីសេវាកម្ម និងយុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហាទាំងនោះ ឬក៏ធ្វើសេចក្តីសម្រេច ផ្អែកលើកន្លែងទំនេរ រដ្ឋបាលងាយស្រួល ឬក៏កត្តាផ្សេងទៀតដែលមិនទាក់ទងនឹងបុគ្គលនីយកម្មកម្មវិធីសម្រាប់សិស្សពិសេស?
- តើកម្មវិធី IEP “បានរៀបចំឡើងយ៉ាងសមស្របដើម្បីផ្តល់” “ប្រយោជន៍ការអប់រំ” (ឧ.ទា. ការរីកចម្រើនដែលសមស្របទៅនឹងកាលៈទេសៈរបស់កុមារ) ដែរឬទេ? បើកូនរបស់អ្នកមិនបានរីកចម្រើនឆ្ពោះទៅរកគោលដៅទេ នេះគឺជាភស្ដុតាងដែលគាំទ្រដល់របកគំហើញថា កម្មវិធី IEP មិនត្រូវបានគណនាសមហេតុផលដើម្បីឱ្យមានវឌ្ឍនភាព។ ឬ បើសេវាកម្ម ឬការកំណត់ទីកន្លែងសិក្សាដែលបានផ្តល់ជូនមិនទាក់ទងទៅនឹងគោលដៅដែលត្រូវសម្រេច កម្មវិធី IEP មិនត្រូវបានគណនាសមហេតុផលដើម្បីផ្តល់អត្ថប្រយោជន៍ទេ។ [Endrew F. v. Douglas County School District, 137 S.Ct. 988 (U.S., 2017).]
- តើកម្មវិធីដែលបានអនុវត្តសម្រាប់កូនរបស់អ្នក ស្របនឹងអ្វីដែលបានសរសេរនៅក្នុងកម្មវិធី IEP ដែរឬទេ? និយាយម៉្យាងទៀត តើសេវាកម្មដែលបានសន្យានៅក្នុងកម្មវិធី IEP ត្រូវបានគេផ្តល់ជូនជាក់ស្តែងឬទេ? ហើយ តើពួកវាមានរៀបរាប់អំពីភាពញឹកញាប់ រយៈពេល និងបរិយាកាសក្នុងកម្មវិធី IEP ដែរឬទេ?
បើអ្នកកំពុងប្រឈមនឹងភាពតឹងរឹងនៃការកំណត់ទីកន្លែងសិក្សាដើម្បីអនុវត្តកម្មវិធី IEP ជាទូទៅចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នឹងពិនិត្យមើលកត្តាមូលដ្ឋានទាំងនេះ៖
- តើការកំណត់ទីកន្លែងសិក្សាតឹងរឹងដែលមណ្ឌលសិក្សាធិការ បានផ្តល់ជូន មានភាពចាំបាច់ដើម្បីឱ្យកូនអ្នកទទួលបានប្រយោជន៍ គឺការរីកចម្រើនឆ្ពោះទៅរកគោលដៅរបស់គាត់ដែរឬទេ? ឬក៏ តើវឌ្ឍនភាពអាចកើតឡើងក្នុងបរិយាកាសដែលមិនសូវរឹតត្បិតដោយការចូលទៅកាន់មិត្តភក្ដិដែលគ្មានពិការភាពដែរឬទេ? តើគេអាចប្រើសេវាកម្មបន្ថែមអ្វីខ្លះ (ដូចជាការបង្រៀនបន្ថែម ឬជំនួយលើអាកប្បកិរិយា ឬ ការកែប្រែកម្មវិធីសិក្សា) ដើម្បីទទួលបានប្រយោជន៍ក្នុងបរិយាកាសដែលមិនសូវរឹតត្បិត? [Cal. Ed. Code Sec. 56364.2(a).]
- តើអ្វីទៅជាប្រយោជន៍ក្រៅផ្លូវការ (ដូចជាទំនាក់ទំនងសង្គម ជំនាញឥរិយាបថ ឬជំនាញប្រាស្រ័យទាក់ទង) ដែលអាចទទួលបានដោយការកំណត់កម្រិតសិក្សាក្នុងបរិយាកាសដែលមិនសូវរឹតត្បិត?
- តើមានឥទ្ធិពលអ្វីខ្លះមកលើគ្រូនិងសិស្សដែលគ្មានពិការភាព បើកូនអ្នកត្រូវដាក់ក្នុងបរិយាកាសដែលមិនសូវតឹងរឹង? តើកូនអ្នកត្រូវការពេលច្រើនពេករបស់គ្រូក្នុងថ្នាក់រៀន ឬក៏ក្រៅថ្នាក់រៀនដែរឬទេ? តើកូនអ្នករំខានដល់សិស្សដទៃទៀតក្នុងបរិយាកាសដែលមិនសូវតឹងរឹងដែរឬទេ? បើគ្រូឬសិស្សដទៃទៀតនឹងរងផលប៉ះពាល់មិនល្អ តើត្រូវមានសេវាកម្មបន្ថែមអ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងនេះ?
- តើមណ្ឌលសិក្សាធិការត្រូវចំណាយប្រាក់អស់ប៉ុន្មានលើសេវាកម្មបន្ថែមសម្រាប់ការកំណត់កម្រិតសិក្សាក្នុងបរិយាកាសដែលមិនតឹងរឹង? តើការចំណាយនោះនឹងក្លាយជាបន្ទុកធ្ងន់សម្រាប់មណ្ឌលសិក្សាធិការ និងជះឥទ្ធិពលអាក្រក់ដល់ការផ្តល់នូវសេវាកម្មដល់សិស្សដទៃទៀតក្នុងមណ្ឌលសិក្សាធិការដែរឬទេ? (ទោះបីនេះគឺជាកត្តាមួយក្នុងចំណោមកត្តាដែលត្រូវពិចារណាក៏ដោយ ក៏វាមិនត្រូវមណ្ឌលសិក្សាធិការលើកឡើងជាហេតុផលដាក់សិស្សក្នុងបរិយាកាសដែលមិនសូវរឹតត្បិតនោះទេ)។ [See Sacramento City Unified School District v. Holland, 786 F. Supp. 874, 878 (E.D. Cal. 1992).] មើលជំពូក 7 ព័ត៌មានអំពីព័ត៌មានដែលរឹតបន្តឹងតិចតួចបំផុត។
ដូច្នេះ នៅក្នុងស្ថានភាពទូទៅដូចរៀបរាប់ខាងលើ អ្នកមិនបានត្រៀមខ្លួនសម្រាប់សវនាការរហូតដល់អ្នកអាចណែនាំភស្តុតាងជាទម្រង់ជាសក្ខីកម្ម និងឯកសារដែល និយាយអំពីបញ្ហាទាំងនេះ តាមរបៀបដែលនឹងផ្តល់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នូវព័ត៌មានដែលត្រូវការដើម្បីសរសេរសេចក្តីសម្រេចចិត្តដែលកូនអ្នកចង់បាន។
(6.34) តើខ្ញុំគួរជាក់លាក់ប៉ុណ្ណាក្នុងបណ្តឹងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
បណ្តឹងរបស់អ្នកគប្បីមានលក្ខណៈជាក់លាក់។ នៅក្នុងសំណើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់របស់អ្នក អ្នកត្រូវបញ្ចូលព័ត៌មានដូចខាងក្រោម៖
- ឈ្មោះសិស្ស
- អាស័យដ្ឋានរស់នៅរបស់សិស្ស ឬព័ត៌មានទំនាក់ទំនងសម្រាប់សិស្សដែលគ្មានជម្រក
- ឈ្មោះសាលាដែលសិស្សកំពុងសិក្សា
- ការរៀបរាប់អំពីបញ្ហា វិវាទ ឬការមិនចុះសម្រុងគ្នា ការរៀបរាប់ត្រូវផ្តល់អង្គហេតុគ្រប់គ្រាន់ដើម្បីរៀបរាប់អំពីបញ្ហា និង
- ការរៀបរាប់អំពីសំណើដំណោះស្រាយ នោះគឺជាអ្វីដែលចាំបាច់ត្រូវកើតឡើងដើម្បីដោះស្រាយបញ្ហា។ [20 U.S.C. Sec. 1415(b)(7); 34 C.F.R. Sec. 300.508(b); Cal. Ed. Code Sec. 56502(c).]
អ្នកគួរចូលមើលគេហទំព័ររបស់ការិយាល័យសវនាការរដ្ឋបាល (OAH) www.oah.dgs.ca.gov និងពិនិត្យមើលឡើងវិញលើទម្រង់បណ្តឹងរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) និង “សំណួរដែលគេសួរជាញឹកញាប់” មុនពេលដាក់ពាក្យស្នើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ (សូមមើលសំណើសម្រាប់ការសម្រុះសម្រួល និង/ឬសវនាការ (បណ្តឹង) និងសំណើសុំរក្សាស្ថានភាពនៅដដែល ឧបសម្ព័ន្ធបន្ថែម ឧបសម្ព័ន្ធ J)។ មិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “កូនខ្ញុំរៀនមិនចេះអ្វីទាំងអស់” ឬ “កូនខ្ញុំគ្មានវឌ្ឍនភាព” ជាសេចក្តីថ្លែងអំពីបញ្ហារបស់អ្នក។ ស្រដៀងគ្នានេះដែរ វាមិនគ្រប់គ្រាន់ទេក្នុងការនិយាយថា៖ “ខ្ញុំចង់ឱ្យកូនខ្ញុំក្នុងថ្នាក់ដែលគាត់អាចរៀន” ឬ “ខ្ញុំចង់ឱ្យកូនខ្ញុំទៅរៀននៅសាលាឯកជន” ជាសេចក្តីថ្លែងអំពីដំណោះស្រាយរបស់អ្នក។ សេចក្តីថ្លែងអំពីបញ្ហារបស់អ្នក គប្បី ទាក់ទងទៅនឹងបញ្ហាមួយក្នុងចំណោមបញ្ហាទាំងដប់ដូចបានរៀបរាប់ខាងលើ ហើយត្រូវមានព័ត៌មានគ្រប់គ្រាន់ដើម្បីរៀបរាប់អំពីបញ្ហាឱ្យបានច្បាស់លាស់ និងអ្វីដែលអ្នកចង់ឱ្យចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) បញ្ជាមណ្ឌលសិក្សាធិការឱ្យដោះស្រាយបញ្ហានោះ និងមូលហេតុ។
ការិយាល័យសវនាការរដ្ឋបាល (OAH) លើកឡើងថា៖
សូមកុំសរសេរសេចក្តីថ្លែងអំពីបញ្ហាថាជា "បញ្ហា" សូមសរសេរសេចក្តីអះអាង ឬក៏ការចោទប្រកាន់ ដូច្នេះថា៖ ឧទាហរណ៍ បើមាតាបិតាស្នើសុំឱ្យមានសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ និងបញ្ហាដែលគេយល់ឃើញ គឺជាអ្វីដែលមណ្ឌលសិក្សាធិការ មិនបានធ្វើក្នុងពេលវាយតម្លៃ [សិស្ស] ក្នុងផ្នែកដែលសង្ស័យថាមានពិការភាព សូមកុំសរសេរ "បញ្ហា" នោះថា៖ តើមណ្ឌលសិក្សាធិការ វាយតម្លៃលើគ្រប់ផ្នែកដែលសង្ស័យថាមានជនពិការឬទេ? ផ្ទុយទៅវិញ ត្រូវដាក់បញ្ចូលផ្នែកដែលសង្ស័យថាមានពិការភាពដែលមណ្ឌលសិក្សាធិការ បានដឹង ក្នុងសេចក្តីអះអាងរបស់អ្នក និងការវាយតម្លៃដែលអ្នកពោលអះអាងថាមិនបានធ្វើ។
ត្រូវបញ្ចូលបញ្ហាទាំងអស់ដែលអ្នកចង់ដឹង និងសម្រេចចិត្តនៅពេលសវនាការ តាមសំណើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់របស់អ្នក។ បញ្ហាដែលមិនបានរៀបរាប់ក្នុងសំណើសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់មិនអាចយកមកពិចារណា ក្នុងពេលសវនាការ លើកលែងតែភាគីម្ខាងទៀតយល់ព្រម។ [20 U.S.C. Sec. 1415(k)(3)(B); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56502(i).] ដូចគ្នានេះផងដែរ ត្រូវពិនិត្យមើល និងអនុវត្តតាមការណែនាំទាំងអស់របស់ការិយាល័យសវនាការរដ្ឋបាល (OAH) អំពីរបៀប ពេលវេលា និងទីកន្លែងដែលត្រូវដាក់បណ្តឹងតាមនីតិវិធីត្រឹមត្រូវរបស់អ្នក។
(6.35) តើ “ប្រកាសអំពីភាពមិនគ្រប់ជ្រុងជ្រោយ” គឺជាអ្វី?
មណ្ឌលសិក្សាធិការអាចដាក់ “ប្រកាសអំពីភាពមិនគ្រប់ជ្រុងជ្រោយ” ដើម្បីស្នើសុំចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ឱ្យកំណត់ថា សំណើសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់របស់អ្នកគឺ “មិនជ្រុងជ្រោយ” ពីព្រោះវាមិនបានរៀបរាប់ឱ្យបានច្បាស់អំពីបញ្ហា ជម្លោះ ឬមិនយល់ស្របរបស់អ្នក ជាមួយនឹងមណ្ឌលសិក្សាធិការ។ បើចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) រកឃើញថា សំណើនោះមិនគ្រប់ជ្រុងជ្រោយចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អនុញ្ញាតឱ្យអ្នកដាក់បណ្តឹងដែលបានធ្វើកែតម្រូវឡើងវិញបាន។ [20 U.S.C. Sec. 1415(c)(2); 34 C.F.R. Sec. 300.508(d); Cal. Ed. Code Sec. 56502 (e).]
មណ្ឌលសិក្សាធិការ ត្រូវដាក់ពាក្យសុំ “ប្រកាសអំពីភាពមិនគ្រប់ជ្រុងជ្រោយ” ទៅការិយាល័យសវនាការរដ្ឋបាល (OAH) ក្នុងរយៈពេល 15ថ្ងៃបន្ទាប់ពីទទួលបណ្តឹងរបស់អ្នក និងផ្ញើសេចក្តីជូនដំណឹងនោះមួយច្បាប់ជូនអ្នកផងដែរ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ត្រូវចេញសេចក្តីសម្រេចអំពី “សេចក្តីជូនដំណឹងអំពីភាពមិនគ្រប់ជ្រុងជ្រោយ” ក្នុងរយៈពេលប្រាំថ្ងៃ។ [20 U.S.C. Secs. 1415(c)(2)(C)-(D); 34 C.F.R. Sec. 300.508(d); Cal. Ed. Code Sec. 56502(d)(1).] មាតាបិតាក៏មានសិទ្ធិដាក់ “ប្រកាសអំពីភាពមិនគ្រប់ជ្រុងជ្រោយ” ផងដែរ។
បើអ្នកត្រូវដាក់បណ្តឹងដែលបានកែតម្រូវឡើងវិញ នោះពេលវេលាកំណត់រយៈពេល 45ថ្ងៃក្នុងនីតិវិធីសវនាការ (រាប់ទាំងពេលដោះស្រាយ ឬក៏ការសម្រុះសម្រួល និងការចេញសេចក្តីសម្រេច) ត្រូវចាប់ផ្តើមជាថ្មី។ [20 U.S.C. Sec. 1415(c)(2)(E)(ii); 34 C.F.R. Sec. 300.508(d)(4); Cal. Ed. Code Sec. 56502(e).]
(6.36) តើត្រូវឆ្លើយតបទៅនឹងបណ្តឹងនៅពេលណា?
មណ្ឌលសិក្សាធិការត្រូវផ្ញើការឆ្លើយតបជាលាយលក្ខណ៍អក្សរជូនអ្នក ដែលលើកឡើងនូវបញ្ហាដែលអ្នកបានលើកឡើងក្នុងសំណើរបស់អ្នកក្នុងរយៈពេលដប់ថ្ងៃបន្ទាប់ពីទទួលបណ្តឹងរបស់អ្នក។ បើមណ្ឌលសិក្សាធិការ ចាត់ចែងឱ្យមានសវនាការតាមសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ អ្នកក៏ត្រូវដាក់ការឆ្លើយតបស្រដៀងគ្នាក្នុងរយៈពេលដប់ថ្ងៃ។ [20 U.S.C. Sec. 1415(c)(2)(B)(i)(II); 34 C.F.R. Sec. 300.508(f); Cal. Ed. Code Sec. 56502(d)(2).]
(6.37) បើមណ្ឌលសិក្សាធិការ មិនផ្តល់ “ប្រកាសជាលាយលក្ខណ៍អក្សរជាមុន” នៃសំណើកម្មវិធីអប់រំ IEP របស់ខ្លួន ហើយមាតាបិតាមិនយល់ស្របនឹងសំណើនេះ តើមណ្ឌលសិក្សាធិការត្រូវផ្តល់ប្រកាសនោះដល់ខ្ញុំ នៅពេលដែលខ្ញុំស្នើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែរឬទេ?
បាទ/ចាស។ បើមណ្ឌលសិក្សាធិការ មិនបានផ្តល់សេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនមុនពេលដែលអ្នកស្នើសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ មណ្ឌលសិក្សាធិការ ត្រូវបញ្ជូនការឆ្លើយតបដល់អ្នក (ក្នុងរយៈពេលដប់ថ្ងៃបន្ទាប់ពីទទួលបានសំណៅចម្លងមួយច្បាប់នៃបណ្តឹងរបស់អ្នក) ដែលមានចំណុចដូចខាងក្រោម៖
- ការពន្យល់អំពីមូលហេតុដែលមណ្ឌលសិក្សាធិការធ្វើ ឬមិនធ្វើអ្វីៗដែលបានបង្កើតជាបញ្ហា។
- ការរៀបរាប់អំពីជម្រើសផ្សេងទៀតដែលក្រុមនៃកម្មវិធី IEP បានពិចារណា និងមូលហេតុនៃការបដិសេធ។
- ការរៀបរាប់អំពីការវាយតម្លៃ និតិវិធី តេស្ត របាយការណ៍ ។ល។ មណ្ឌលសិក្សាធិការបានប្រើជាមូលដ្ឋានដើម្បីធ្វើ ឬមិនធ្វើអ្វីៗដែលបានបង្កើតជា បញ្ហា។ និង
- ហេតុផលផ្សេងទៀតសម្រាប់ភាពសកម្ម ឬភាពអសកម្មរបស់មណ្ឌលសិក្សាធិការ។
ក្នុងកាលៈទេសៈទាំងនេះ មណ្ឌលសិក្សាធិការមិនចាំបាច់ដាក់ការឆ្លើយតបដាច់ដោយឡែកក្នុងរយៈពេលដប់ថ្ងៃ ដូចរៀបរាប់ខាងលើទេ។ [20 U.S.C. Sec. 1415(c)(2)(B)(i)(I); 34 C.F.R. Sec. 300.508(e)(2); Cal. Ed. Code Sec. 56502(d)(2).]
(6.38) តើមណ្ឌលសិក្សាធិការ អាចដាក់ប្រកាសអំពីភាពមិនគ្រប់ជ្រុងជ្រោយបានដែរឬទេ បើមណ្ឌលសិក្សាធិការមិនបានផ្តល់ប្រកាសជាលាយលក្ខណ៍អក្សរជាមុន មុនពេល អ្នកដាក់បណ្តឹងអំពីសវនាការដោះស្រាយរឿងក្តីតាមនីតិវិធីរបស់អ្នក?
បាទ/ចាស។ ទោះបីមណ្ឌលសិក្សាធិការ មិនដែលផ្ញើ “សេចក្ដីជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” ដល់អ្នកមុនពេលអ្នកដាក់ពាក្យប្តឹងក៏ដោយ ក៏មណ្ឌលសិក្សាធិការ អាចអះអាងថា បណ្តឹងរបស់អ្នកមិនច្បាស់គ្រប់គ្រាន់ ឬក៏មិនគ្រប់ជ្រុងជ្រោយ។ [20 U.S.C. Sec. 1415(c)(2)(B)(i)(II); 34 C.F.R. Sec. 300.508(e)(2).]
(6.39) តើមានឱកាសដោះស្រាយបណ្តឹងរបស់ខ្ញុំ មុនពេលបើកសវនាការជាក់ស្តែងដែរឬទេ?
បាទ/ចាស។ បើអ្នកដាក់សំណើអំពីសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ មណ្ឌលសិក្សាធិការ ត្រូវផ្តល់ជូនអ្នកនូវឱកាសចូលរួមក្នុង “ការប្រជុំដោះស្រាយ” ជាមុន។ ទោះយ៉ាងណា ភាគីទាំងសងខាងអាចនឹងបដិសេធដំណោះស្រាយជាលាយលក្ខណ៍អក្សរ។ បើមណ្ឌលសិក្សាធិការប្តឹងសុំនីតិវិធីដោះស្រាយរឿងក្តី គ្មានសម័យប្រជុំអំពីដោះស្រាយឡើយ ប៉ុន្តែការសម្រុះសម្រួលអាចធ្វើទៅបាន ដោយមិនគិតពីអ្នកដែលដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [20 U.S.C. Sec.1415(f)(1)(B); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5.]
អ្នក និងតំណាងមណ្ឌលសិក្សាធិការ ដែលមានសិទ្ធិដោះស្រាយបញ្ហាអាចចូលរួមការប្រជុំអំពីដោះស្រាយនេះបាន។ មេធាវីមណ្ឌលសិក្សាធិការមិនអាចចូលរួមបានទេ បើសិនអ្នកគ្មានតំណាងជាមេធាវីម្នាក់។ នៅក្នុងសម័យប្រជុំនេះ អ្នកត្រូវពិភាក្សាអំពីមូលដ្ឋាននៃបណ្តឹងរបស់អ្នក ហើយមណ្ឌលសិក្សាធិការត្រូវទទួលបានឱកាសដោះស្រាយបណ្តឹងនេះ។ រាល់ការពិភាក្សាក្នុងសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយមិនរក្សាការ សម្ងាត់ទេ ហើយអាចត្រូវបានបង្ហាញនៅពេលសវនាការ ឬជំនុំជម្រះក្តីជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាឧត្តមានុវត្តដែលភាគីទាំងសងខាងត្រូវយល់ព្រមរក្សាការសម្ងាត់នៅពេលប្រជុំ។
បើសម័យប្រជុំឈានដល់កិច្ចព្រមព្រៀង កិច្ចព្រមព្រៀងនោះត្រូវសរសេរជាលាយលក្ខណ៍អក្សរនិងមានហត្ថលេខារបស់ភាគីទាំងសងខាង។ កិច្ចព្រមព្រៀងនេះមានកាតព្វកិច្ចផ្លូវច្បាប់ចំពោះអ្នកនិងមណ្ឌលសិក្សាធិការ ហើយអាចត្រូវបានអនុវត្តនៅក្នុងតុលាការ។ ទាំងអ្នក ឬក៍មណ្ឌលសិក្សាធិការ មានពេលបីថ្ងៃបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធ្វើមោឃភាព ឬលុបហត្ថលេខារបស់អ្នក។ [20 U.S.C. Sec. 1415(f)(1)(B)(iii) & (iv); 34 C.F.R. Sec. 300.510(d) & (e); Cal. Ed. Code Sec. 56501.5(f) & (g).]
សម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយត្រូវធ្វើឡើងក្នុងរយៈពេល 15ថ្ងៃបន្ទាប់ពីមណ្ឌលសិក្សាធិការទទួលបានសំណើសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ពីមាតាបិតាសិស្ស។ សម័យប្រជុំនេះត្រូវបញ្ចប់ក្នុងរយៈពេល 30ថ្ងៃបន្ទាប់ពីមណ្ឌលសិក្សាធិការបានទទួលសំណើពីមាតាបិតា។ ប៉ុន្មានថ្ងៃមុនពេលសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយចប់ មិនត្រូវរាប់ដកចំនួនថ្ងៃសរុបដែលរដ្ឋត្រូវបំពេញនីតិវិធីសវនាការ និងចេញសេចក្តីសម្រេចឡើយ។ [20 U.S.C. Sec. 1415(f)(1)(B)(i)(I) & (ii); 34 C.F.R. Sec. 300.510(a)(1), (b)(2); Cal. Ed. Code Sec. 56501.5(a)(1) & (c).]
(6.40) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?
ការិយាល័យសវនាការរដ្ឋបាល (OAH) នឹងផ្តល់ឱ្យអ្នកសម្រុះសម្រួលដែលត្រូវអង្គុយក្រៅផ្លូវការជាមួយអ្នកនិងមណ្ឌលសិក្សាធិការ មុនពេលសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហា បើភាគីទាំងសងខាងយល់ព្រមសម្រុះសម្រួល។ អ្នកសម្រុះសម្រួលគ្មានអំណាចបង្ខំឱ្យភាគីទាំងសងខាងធ្វើអ្វីទាំងអស់ តែជួយអ្នកនិងមណ្ឌលសិក្សាធិការឱ្យ ទទួលបានការព្រមព្រៀង។ ជាទូទៅ អ្នកសម្រុះសម្រួលនឹងជួបគ្នានៅក្នុងបន្ទប់ជាមួយអ្នកទាំងអស់ដែលចូលរួម ប៉ុន្តែអាចរៀបចំ “ក្រុមពិភាក្សា” ដាច់ដោយឡែកជាមួយភាគីទាំងសងខាងដើម្បីដោះស្រាយបញ្ហា។ អ្នកសម្រុះសម្រួល ជាទូទៅគឺជាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដើរតួជាអ្នកសម្រុះសម្រួល មិនមែនជាចៅក្រមទេ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដើរតួជាអ្នកសម្រុះសម្រួល មិនជាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដែលត្រូវបានតែងតាំងស្តាប់រឿងក្តីរបស់អ្នកបើជម្លោះនេះត្រូវដោះស្រាយក្នុងសវនាការ។ [Cal. Ed. Code Secs. 56500.3(c)–(e), 56501(b)(2).]
បើការស្រមុះស្រមួលមិនបានដោះស្រាយបញ្ហាទាំងអស់ដែលមាននៅក្នុងជម្លោះ អ្វីដែលអ្នក (ឬតំណាងមណ្ឌលសិក្សាធិការ) បាននិយាយ ឬសរសេរការសម្រុះសម្រួលមួយផ្នែក ត្រូវគេដាក់ជូនចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នៅពេលសវនាការដើម្បីបញ្ជាក់លើរឿងក្តីរបស់ភាគីទាំងសងខាង។ [5 C.C.R. Sec. 3086.] ដូច្នេះ ដោយសារតែមណ្ឌលសិក្សាធិការផ្តល់ជូនជួបអ្នកពាក់កណ្តាលទាក់ទងនឹងកម្មវិធីក្នុងពេលកិច្ចប្រជុំសម្រុះសម្រួល វាមិនបានន័យថា ការផ្តល់ជូនបែបនេះអាចត្រូវបានគេអនុញ្ញាតឱ្យធ្វើជាភស្តុតាងក្នុងពេលសវនាការនោះទេ។ ប្រសិនបើការសម្រុះសម្រួលបរាជ័យ ហើយរាល់ការផ្តល់ជូនទាំងអស់ត្រូវបានដកចេញ នោះភាគីនីមួយៗត្រូវបង្ហាញរឿងក្តីរបស់គាត់ដោយមិនយោងទៅលើអ្វីដែលនិយាយរួចហើយ ឬវឌ្ឍនភាពដែលទទួលបានក្នុងពេលប្រជុំសម្រុះសម្រួល។ ទោះបីជាជម្លោះជាច្រើនត្រូវបានដោះស្រាយដោយការស្រមុះស្រមួល អ្នកមិនអាចសន្មតថា ជម្លោះរបស់អ្នកនឹងទទួលបានដំណោះស្រាយ។ ដើម្បីជាប្រយោជន៍ល្អបំផុតចំពោះរូបអ្នក អ្នកត្រូវត្រៀមខ្លួនឱ្យបានល្អតាមលទ្ធភាពដើម្បីចូលរួមសវនាការមុនពេលសម្រុះសម្រួល។ សូមចាំថា ការស្រមុះស្រមួលគឺជាការស្ម័គ្រចិត្ត ហើយភាគីទាំងសងខាងអាចបដិសេធបាន។ បើបដិសេធ អ្នកត្រូវចូលរួមស្តាប់សវនាការដោយផ្ទាល់តែម្តង។
(6.41) តើការសម្រុះសម្រួលមានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?
ការសម្រុះសម្រួលត្រូវទទួលការលើកទឹកចិត្ត ព្រោះវាផ្តល់ដល់ភាគីទាំងសងខាងនូវឱកាសឈានដល់ការព្រមព្រៀងគ្នា។ អ្នកសម្រុះសម្រួលមិនលំអៀងបង្កើនលទ្ធភាពដោះស្រាយបញ្ហា។ ការសម្រុះសម្រួលមិនផ្លាស់ប្តូរពេលវេលាកំណត់រយៈពេល 45ថ្ងៃ ទោះបីពេលខ្លះមាតាបិតាត្រូវបានស្នើសុំឱ្យពន្យាពេលកំណត់រយៈពេល 45ថ្ងៃ ដើម្បីជួយដល់នីតិវិធីសម្រុះសម្រួល។ ជាយុទ្ធវិធី ការសម្រុះសម្រួលតែងតែផ្តល់ជូនមាតាបិតានូវព័ត៌មានបន្ថែមអំពីការយល់ឃើញរបស់មណ្ឌលសិក្សាធិការ។ ព័ត៌មានបែបនេះអាចមានប្រយោជន៍បើមានសវនាការដំណើរការត្រឹមត្រូវតាមច្បាប់។
ម៉្យាងទៀត ការសម្រុះសម្រួលត្រូវការពេលវេលានិងកម្លាំងបន្ថែម។ ល្អបំផុតត្រូវបដិសេធការសម្រុះសម្រួល បើអ្នកមានទំនាស់ដោយសារពេលវេលា។ ទោះយ៉ាងណាក៏ដោយ មុនបដិសេធការសម្រុះសម្រួល អ្នកត្រូវត្រៀមខ្លួនបន្តទៅសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ការបដិសេធការសម្រុះសម្រួល អាចនាំមកនូវសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែលត្រូវបានកំណត់ពេលឱ្យបានលឿនជាងនេះ បើអ្នកចូលរួមសម្រុះសម្រួល។
(6.42) តើមាននីតិវិធីដោះស្រាយវិវាទផ្សេងទៀតទេ?
បាទ/ចាស។ កាលណាមានបញ្ហាចម្រូងចម្រាសរវាងអ្នកនិងមណ្ឌលសិក្សាធិការ អ្នកអាចស្នើសុំ “កិច្ចប្រជុំស្តីពីការសម្រុះសម្រួលមុនសវនាការ” ហៅថា “ការសម្រុះសម្រួល”។ “ការសម្រុះសម្រួលមុនសវនការ” មានមែនជាកាត្វកិច្ចឡើយ ហើយអ្នកអាចបន្តធ្វើដោយផ្ទាល់ដើម្បីដាក់ពាក្យសុំសវនាការដោយយុត្តិធម៌ បើអ្នកមិនសម្រេចជោគជ័យទេ។
កិច្ចប្រជុំស្តីពីការសម្រុះសម្រួលមុនសវនការ ត្រូវបានធ្វើឡើងដូចការសម្រុះសម្រួលកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែរ លើកលែងតែគ្មានមេធាវីចូលរួមប្រជុំ ហើយការសម្រុះសម្រួលត្រូវធ្វើឡើងនិងដោះស្រាយក្នុងរយៈពេលដ៏ខ្លី។ ការិយាល័យសវនាការរដ្ឋបាល (OAH) ផ្តល់អ្នកសម្រុះសម្រួលម្នាក់ដែលអង្គុយក្រៅផ្លូវការជាមួយភាគីទាំងសងខាង និងដោះស្រាយការខ្វែងគំនិតគ្នា។ អ្នកសម្រុះសម្រួលគឺជាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ប៉ុន្តែក្នុងសំណុំរឿងនេះគាត់ដើរតួជាអ្នកសម្រុះសម្រួល មិនមែនជាចៅក្រមឡើយ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដដែលមិនអាចស្តាប់រឿងក្តីរបស់អ្នកទេ បើអ្នកឈានដល់សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។
“កិច្ចប្រជុំស្តីពីការសម្រុះសម្រួលមុនសវនការ” ត្រូវកំណត់ពេលឡើងវិញក្នុងរយៈពេល 15ថ្ងៃ និងបញ្ចប់ក្នុងរយៈពេល 30ថ្ងៃបន្ទាប់ពីទទួលបានសំណើរបស់ការិយាល័យសវនាការរដ្ឋបាល (OAH)។ [Cal. Ed. Code Sec. 56500.3.] កិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរមួយច្បាប់ បើមាន
ត្រូវផ្ញើជូនអ្នកនិងមណ្ឌលសិក្សាធិការ ក្នុងរយៈពេល 10ថ្ងៃបន្ទាប់ពីកិច្ចប្រជុំស្តីពីការសម្រុះសម្រួលមុនសវនការ។ បើអ្នកមិនទទួលបានជោគជ័យ រួចដាក់ពាក្យស្នើសុំសវនាការ ការិយាល័យសវនាការរដ្ឋបាល (OAH) នឹងមិនផ្តល់ការសម្រុះសម្រួលទៀតឡើយ។
អ្នកត្រូវធ្វើសំណើសុំ “សម្រុះសម្រួល” ជាលាយលក្ខណ៍អក្សរ។ អ្នកអាចប្រើទម្រង់បែបបទរបស់រដ្ឋសម្រាប់វត្ថុបំណងនេះ។ ការចូលរួមក្នុងការសម្រុះសម្រួលតែឯងមានគុណវិបត្តិមួយចំនួន។ ទីមួយ មាតាបិតាមិនអាចមានមេធាវី ឬចូលរួមក្នុង “កិច្ចប្រជុំស្តីពីការសម្រុះសម្រួល”។ នេះគ្មានបញ្ហាទេបើអ្នកដឹងអំពីកម្មវិធីអប់រំពិសេសនិងសិទ្ធិទទួលបាន។ មាតាបិតាផ្សេងទៀតអាចមានគុណវិបត្តិ នៅពេលចរចាកិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រងអប់រំពិសេស។ អាចពិបាកចរចា និងដឹងថាតើទទួលបានកិច្ចព្រមព្រៀងត្រឹមត្រូវ និងសមហេតុផលដោយសារតែច្បាប់ និងអង្គហេតុ។ [Cal. Ed. Code Sec. 56500.3(a).] សមាជិកគ្រួសារឬមិត្តភក្តិអាចអមដំណើររបស់អ្នកបាន។
ទីពីរ ច្បាប់សហព័ន្ធហាក់ដូចជាចែងថា វិធានរក្សាស្ថានភាពដើម (វិធានដែលសិស្សត្រូវរក្សាស្ថានភាពដែលបានព្រមព្រៀងក្នុងកម្មវិធីចុងក្រោយ រហូតដល់មានដំណោះស្រាយវិវាទ) ក្នុងពេល "សម្រុះសម្រួលតែឯង"។ [20 U.S.C. Sec. 1415(e)(1).] ទោះយ៉ាងណាក៏ដោយ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បានប្រកាន់គោលជំហរថាខ្លួន នឹងមិនចេញ "បទបញ្ជារក្សាស្ថានភាពដើម" ជាបណ្តឹងស្តីពីការអនុវត្តតាមច្បាប់មួយផ្នែកនោះទេ។ ប្រសិនបើបន្តរក្សាការដាក់បញ្ចូលក្នុងការសិក្សា ឬសេវាបច្ចុប្បន្នរបស់កូនអ្នក ខណៈដែលអ្នកស្ថិតនៅក្នុងកិច្ចដំណើរការ “សម្រុះសម្រួលតែមួយ” គឺមានសារៈសំខាន់សម្រាប់អ្នក នោះអ្នកគួរតែចូលរួមតែក្នុងករណីដែលមណ្ឌលសិក្សាធិការ (និងទីភ្នាក់ងារផ្សេងទៀត) បានផ្តល់ការធានាជាលាយលក្ខណ៍អក្សរថា ការរក្សាស្ថានភាពដើមនឹងត្រូវបានគោរព ខណៈដែលការសម្រុះសម្រួលនៅមិនទាន់បានសម្រេចនៅឡើយ។
ដំណោះស្រាយវិវាទក្រៅប្រព័ន្ធ (ADR) ក្នុងទម្រង់ផ្សេងទៀត អាចត្រូវបានផ្តល់ដោយមណ្ឌលសិក្សាធិការ ឬ SELPA របស់អ្នក។ នេះអាចពាក់ព័ន្ធនឹងសម័យប្រជុំជាមួយមណ្ឌលសិក្សាធិការ និងអ្នកសម្រុះសម្រួលនៃក្រុមរបស់មាតាបិតា អ្នកគាំពារសិទ្ធិពលរដ្ឋ ឬមន្ត្រីទំនាក់ទំនង ឬក៏កិច្ចប្រជុំសម្រុះសម្រួលស្តីពីកម្មវិធី IEP។ ចំពោះព័ត៌មានបន្ថែមអំពីដំណោះស្រាយវិវាទក្រៅប្រព័ន្ធ (ADR) និងការអប់រំពិសេស សូមចូលមើលគេហទំព័ររបស់មជ្ឈមណ្ឌលដំណោះស្រាយវិវាទសមស្របផ្នែកអប់រំពិសេស (CADRE) នៅ៖ www.cadreworks.org. មានអត្ថប្រយោជន៍ចំពោះវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនីមួយៗ ដូចបានលើកឡើងខាងលើ។ ទោះយ៉ាងណាក៏ដោយ នីតិវិធីកិច្ចដំណើការត្រឹមត្រូវតាមផ្លូវច្បាប់ (រួមទាំងសម័យប្រជុំស្តីពីការស្វែងរកដោះស្រាយ និងកិច្ចប្រជុំសម្រុះសម្រួល) អាចផ្តល់ការការពារជាក់លាក់ដល់អ្នកនិងកូនអ្នក ដែលមិនចាំបាច់ត្រូវនឹងយន្តការក្រៅផ្លូវការ។
(6.43) តើការសម្រុះសម្រួលខុសគ្នាពី "សម័យប្រជុំស្តីពីការស្វែងរកដោះស្រាយ" យ៉ាងដូចម្តេច?
ការសម្រុះសម្រួលខុសពីសម័យប្រជុំស្តីពីការស្វែងរកដោះស្រាយចំនួនបួនយ៉ាងសំខាន់ៗ។ ទីមួយ ក្នុងការសម្រុះសម្រួល មានមនុស្សអព្យាក្រឹត (អ្នកសម្រុះសម្រួល) ដែលជួយមាតាបិតានិងមណ្ឌលសិក្សាធិការឱ្យឈានដល់កិច្ចព្រមព្រៀង។ សម័យប្រជុំស្តីពីការស្វែងរកដោះស្រាយគឺស្រដៀងគ្នាទៅនឹងការរៀបចំកិច្ចប្រជុំស្តីពីកម្មវិធីអប់រំ IEP ផ្សេងទៀតជាមួយមន្ត្រីសាលា។ ទីពីរ នៅក្នុងសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយ រាល់ការពិភាក្សាទាំងអស់ត្រូវរក្សាការសម្ងាត់ ហើយមិនអាចត្រូវបានបង្ហាញនៅពេលសវនាការ ឬកាត់ក្ដីជាបន្តបន្ទាប់ឡើយ។ បទប្បញ្ញត្តិនៃសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយមិនរារាំងអ្នកចូលរួមមិនឱ្យបង្ហាញព័ត៌មាននេះ នៅពេលសវនាការ (បើគ្មានការឯកភាពរក្សាការសម្ងាត់ដោយស្ម័គ្រចិត្ត)។
ទីបី ខុសពីកិច្ចព្រមព្រៀងដែលទទួលបាននៅសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយ មិនមាន "រយៈពេលអនុគ្រោះ" បីថ្ងៃដោយស្វ័យប្រវត្តិដែលភាគីទាំងសងខាងអាចធ្វើមោឃភាពកិច្ចព្រមព្រៀងដែលទទួលបានក្នុងពេលសម្រុះសម្រួលនោះទេ។ ទីបួន ការកំណត់ពេលវេលា 45ថ្ងៃសម្រាប់សេចក្តីសម្រេចចុងក្រោយក្នុងសំណុំរឿងក្តីនេះ នៅតែបន្តនីតិវិធី ខណៈពេលរង់ចាំការសម្រុះសម្រួល។ "រយៈពេលអនុគ្រោះ" ឈប់ដំណើរការ ក្នុងសម័យប្រជុំស្តីពីការស្វែងរកដំណោះស្រាយ។ [20 U.S.C. Sec. 1415(i)(3)(D)(iii); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5; 5 C.C.R. Sec. 3086.]
អ្នកគប្បីពិនិត្យមើលឡើងវិញនូវកត្តាទាំងនេះដើម្បីសម្រេចថាតើត្រូវសម្រុះសម្រួលដែរឬអត់ ជាជាងការចូលរួមក្នុងសម័យប្រជុំដំណោះស្រាយ។ ទោះយ៉ាងណាក៏ដោយ ត្រូវចងចាំថា អ្នកត្រូវចូលរួមក្នុងសម័យប្រជុំដំណោះស្រាយ លើកលែងតែភាគីទាំងសងខាងបដិសេធដំណោះស្រាយជាលាយលក្ខណ៍អក្សរ។
(6.44) បើខ្ញុំដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ និងឆ្លងកាត់ការសម្រុះសម្រួលរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) ប៉ុន្តែមិនអាចដោះស្រាយរឿងក្តីរបស់ខ្ញុំបាន ហើយមណ្ឌលសិក្សាធិការមកជួបខ្ញុំដើម្បីដោះស្រាយមុនពេលសវនាការ (ប៉ុន្តែក្រៅពីការសម្រុះសម្រួល OAH) តើខ្ញុំគួរធ្វើអ្វីខ្លះ?
ជាទូទៅ កិច្ចព្រមព្រៀងនានាដែលធ្វើឡើងនៅក្រៅសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់រួមទាំងការសម្រុះសម្រួលរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) គឺជាជម្រើសមិនល្អឡើយ។ ការិយាល័យសវនាការមិនអនុវត្តកិច្ចព្រមព្រៀងទាំងនេះទេ។ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវជំរុញការអនុវត្តកម្មវិធី IEP កិច្ចព្រមព្រៀងស្តីពីការសម្រុះសម្រួល និងសេចក្តីសម្រេចចិត្តរបស់សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ក្រសួងបង្ហាញឆន្ទៈជំរុញការអនុវត្តកិច្ចព្រមព្រៀងសម្រុះសម្រួលផ្សេងទៀត ប៉ុន្តែមិនបានផ្សព្វផ្សាយជាផ្លូវការអំពីឆន្ទៈរបស់ខ្លួននៅក្នុងបទបញ្ជា យោបល់ ឬក៏សេចក្ដីជូនដំណឹងណាមួយឡើយ។ បើមណ្ឌលសិក្សាធិការចង់គោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង មណ្ឌលសិក្សាធិការគប្បីដាក់លក្ខខណ្ឌទាំងនេះនៅក្នុងកិច្ចព្រមព្រៀងសម្រុះសម្រួលរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) ឬនៅក្នុងកម្មវិធី IEP។ ទោះយ៉ាងណាក៏ដោយ បើមណ្ឌលសិក្សាធិការ ផ្តល់ជូនដំណោះស្រាយបន្ទាប់ពីកិច្ចប្រជុំសម្រុះសម្រួលហើយអ្នកឯកភាពជាមួយនឹងលក្ខខណ្ឌរបស់មណ្ឌលសិក្សាធិការ អ្នកអាចពិចារណាចុះហត្ថលេខាបន្ទាប់ពីអ្នកតស៊ូមតិ ឬមេធាវីបានពិនិត្យវាឡើងវិញ។ ខណៈពេលដែលកិច្ចព្រមព្រៀងប្រភេទនេះអាចអនុវត្តបាន អ្នកអាចទៅតុលាការដើម្បីជំរុញការអនុវត្ត។
(6.45) តើមានអ្វីកើតឡើងចំពោះការដាក់បញ្ចូលក្នុងការសិក្សានិងសេវាកម្មរបស់កូនខ្ញុំ នៅពេលដែលខ្ញុំប្តឹងសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
លើកលែងតែក្នុងកាលៈទេសៈជាក់លាក់មួយចំនួនខាងក្រោម ពុំនោះទេ កូនរបស់អ្នកត្រូវស្ថិតនៅក្នុងកម្រិតសិក្សារបស់គាត់ និងកម្មវិធី IEP ដែលបានអនុវត្តពេញលេញ (រួមទាំងទាំងសេវាកម្មពាក់ព័ន្ធទាំងអស់) ចាប់ពីពេលដែលអ្នកស្នើសុំសវនាការ រហូតដល់ពេលដែលសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ (និងបណ្តឹងឧទ្ធរណ៍ បើមាន) ត្រូវបញ្ចប់។ [Cal. Ed. Code Sec. 56505(d); 34 C.F.R. Sec. 300.518.] ការការពារជាធម្មតាត្រូវបានគេហៅថា ការផ្តល់ជូន "ការរក្សាស្ថានភាពដដែល"។ “ការសិក្សាស្ថានភាពដដែល” អាចត្រូវបានផ្លាស់ប្តូរ បើឪពុកម្តាយនិងមណ្ឌលសិក្សាធិការយល់ព្រមធ្វើការផ្លាស់ប្តូរនៅក្នុងការដាក់បញ្ចូលក្នុងការសិក្សាឬសេវាកម្ម ខណៈពេលកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នៅមិនទាន់សម្រេចសេចក្តីនៅឡើយ។
កាលណាសវនាការបានបញ្ចប់ បើមានរឿងក្ដីនេះទៅដល់តុលាការ ការកំណត់ទីកន្លែងសិក្សានិងសេវាកម្មឱ្យនៅដដែល នឹងក្លាយជាអ្វីដែលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) បានបង្គាប់នៅក្នុងសវនាការរដ្ឋបាល។ [ClovisUnifiedDistrict v. Office of Administrative Hearings, 903 F.2d 635, 648 (9th Cir. 1990; Cal. Ed. Code Sec. 56505(d).]
ការកំណត់ទីកន្លែងសិក្សាស្នាក់នៅរបស់សិស្សក៏អាចផ្លាស់ប្តូរក្នុងស្ថានភាពមួយក្នុងចំណោមស្ថានភាពដូចខាងក្រោ៖
- បើកុមារបានប្រព្រឹត្តិបទល្មើសពាក់ព័ន្ធនឹងអាវុធ ឬគ្រឿងញៀន ឬបង្ករបួសស្នាមលើរាងកាយមនុស្សម្នាក់ទៀត មណ្ឌលសិក្សាធិការអាចផ្លាស់ប្តូរការដាក់បញ្ចូលគាត់ (ទោះបីជាអ្នកបានស្នើសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ក៏ដោយ) ទៅកាន់ "បរិយាកាសអប់រំជំនួសបណ្តោះអាសន្ន" (IAES) រហូតដល់ 45ថ្ងៃ។ [34 C.F.R. Sec. 300.530(g).]
- បើមណ្ឌលសិក្សាធិការ បញ្ចុះបញ្ចូលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ថាវត្តមានរបស់កុមារនៅកមិ្រតសិក្សាបច្ចុប្បន្នរបស់គាត់ "ទំនងជានឹងធ្វើឱ្យសិស្ស ឬអ្នកផ្សេងទៀតរងរបួស" ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចដាក់គាត់នៅក្នុង “ទីកន្លែងអប់រំជំនួសបណ្តោះអាសន្ន" (IAES) រហូតដល់ 45ថ្ងៃ [34 C.F.R. Secs. 300.532(a) & (b)]; ឬ
- បើមណ្ឌលសិក្សាធិការបញ្ចុះបញ្ចូលតុលាការរដ្ឋ ឬតុលាការសហព័ន្ធថា វត្តមានរបស់កុមារនៅកម្រិតសិក្សាបច្ចុប្បន្នរបស់គាត់ "ទំនងជានឹងបង្កឱ្យសិស្ស ឬអ្នកផ្សេងទៀតរងរបួស" នោះការដាក់បញ្ចូលក្នុងការអប់រំរបស់សិស្សគឺអាស្រ័យលើលក្ខខណ្ឌនៃសេចក្តីបង្គាប់របស់តុលាការ ខណៈពេលរង់ចាំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [Honig v. Doe, 484 U.S. 305, 307 (1988); Gadsden City Bd. of Ed. v. B.P., 3 F. Supp. 2d 1299, 1303 (N.D. Ala. 1998) (អនុវត្តតាមសេចក្តីសម្រេចរបស់ Honig បន្ទាប់ពីវិសោធនកម្មច្បាប់អប់រំសម្រាប់ជនពិការ (IDEA)។]
"បរិយាកាសអប់រំជំនួសបណ្តោះអាសន្ន" (IAES) ត្រូវបានជ្រើសរើស ដើម្បីឱ្យសិស្សអាចបន្តចូលរួមក្នុងកម្មវិធីសិក្សាទូទៅ និងបន្តរីកចម្រើនឆ្ពោះទៅរកការសម្រេចគោលដៅដែលបានកំណត់នៅក្នុងកម្មវិធី IEP។ [34 C.F.R. Sec. 300.530(d)(1)(i).]
(6.46) តើអ្នកអាចធ្វើដូចម្តេចដើម្បីធានាថាមណ្ឌលសិក្សាធិការគោរពតាមការផ្តល់ជូន “ការរក្សាស្ថានភាពដដែល”?
មណ្ឌលសិក្សាធិការភាគច្រើនដឹង និងគោរពតាមការផ្តល់នូវស្ថានភាពដដែល។ ទោះយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជម្លោះអំពីស្ថានភាពដដែលបានក្លាយជារឿងធម្មតា។ មានជម្រើសជំនួសជាច្រើនដែលអាចជួយអ្នកអនុវត្តសិទ្ធិ “រក្សាស្ថានភាពដដែល" របស់អ្នក៖
- ដូចនៅក្នុងអន្តរកម្មអំពីនីតិវិធីអប់រំពិសេស អ្នកគប្បីឱ្យមណ្ឌលសិក្សាធិការ ដឹងថាអ្នកដឹងអំពីសិទ្ធិរបស់អ្នក។ សកម្មភាពដ៏សាមញ្ញនេះធ្វើឱ្យមណ្ឌលសិក្សាធិការ កត់សំគាល់ថា អ្នករំពឹងថាពួកគេនឹងទទួលខុសត្រូវស្របតាមច្បាប់សហព័ន្ធនិងរដ្ឋ។ ដូច្នេះ អ្នកអាចរាប់បញ្ចូលសេចក្តីថ្លែងនៅក្នុងសំណើសវនាការរបស់អ្នក (សេចក្តីថ្លែងមួយច្បាប់នឹងត្រូវបានផ្ញើទៅមណ្ឌលសិក្សាធិការ) ស្នើសុំមណ្ឌលសិក្សាធិការឱ្យបញ្ជាក់អំពីសិទ្ធិរបស់កូនអ្នកក្នុងការបន្តរក្សាការដាក់បញ្ចូលក្នុងកម្មវិធី និង/ឬសេវាកម្មបច្ចុប្បន្នរបស់គាត់។ បើមណ្ឌលសិក្សាធិការមិនឆ្លើយតបក្នុងរយៈពេលប្រាំថ្ងៃ ឬបដិសេធមិនគោរពសិទ្ធិ "រក្សាស្ថានភាពដដែល" អ្នកប្រហែលជាចង់ប្រើជម្រើស ឬ (3) ខាងក្រោម។
- អ្នកអាចដាក់បណ្តឹងអនុលោមទៅតាមក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ ដោយសារសកម្មភាពរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អាចចំណាយពេលយូរពេកដើម្បីជាជំនួយ អ្នកអាចទូរស័ព្ទទៅការិយាល័យធានាគុណភាពដើម្បីស្នើសុំការស៊ើបអង្កេតឱ្យបានលឿន ឬហៅទូរស័ព្ទទៅមណ្ឌលសិក្សាធិការដោយផ្ទាល់។ ទោះយ៉ាងណាក៏ដោយ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) មានឆន្ទានុសិទ្ធិយល់ព្រម ឬបដិសេធនីតិវិធីដែលលឿន។
- កាលណាអ្នកស្នើសុំនីតិវិធីត្រឹមត្រូវ អ្នកអាចដាក់ញត្តិបន្ទាន់មួយដើម្បីស្នើសុំទៅការិយាល័យសវនាការរដ្ឋបាល (OAH) ដើម្បីសម្រេចលើសំណើ "ស្ថិតក្នុងស្ថានភាពដដែល” របស់អ្នក។ ដើម្បីដាក់ញត្តិ សូមសរសេរលិខិតដែលបញ្ជាក់អំពីសំណើរបស់អ្នក និងមូលហេតុដែលអ្នកគិតថា ការផ្តល់ “ការរក្សាស្ថានភាពដដែល” គួរអនុវត្តចំពោះស្ថានភាពរបស់កូនអ្នក។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នឹងពិនិត្យឡើងវិញនូវព័ត៌មាននេះ និងចេញសេចក្តីបង្គាប់ដោយទទួល ឬបដិសេធសំណើរបស់អ្នក។ សូមមើលគំរូកថាខណ្ឌ - សំណើសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ "ការរក្សាស្ថានភាពដដែល" ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ M។
(6.47) តើខ្ញុំត្រូវស្នើសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ និងស្នើសុំ "ការរក្សាស្ថានភាពដដែល" បើមណ្ឌលសិក្សាធិការមិនអនុវត្តកម្មវិធី IEP របស់ខ្ញុំឬទេ?
ទេ! មណ្ឌលសិក្សាធិការមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរការកំណត់ទីកន្លែងសិក្សា ឬសេវាកម្មរបស់សិស្សដែលទទួលបានការអប់រំពិសេស ដោយឯកតោភាគី ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីកម្មវិធី IEP និងទទួលបានការយល់ព្រមពីអ្នកនោះទេ។ ទោះយ៉ាងណាក៏ដោយ កាលណាជម្លោះកើតឡើងរវាងមាតាបិតានិងមណ្ឌលសិក្សាធិការ ពេលខ្លះ មណ្ឌលសិក្សាធិការមិនអើពើនឹងកាតព្វកិច្ចអនុវត្តកម្មវិធី IEP បច្ចុប្បន្ន និងចង់បន្តទៅមុខទៀតជាមួយនឹងការផ្លាស់ប្តូរអ្វីដែលពួកគេចង់បាន។ ក្នុងស្ថានភាពនេះ បើអ្នកចង់ដាក់ពាក្យសុំកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ អ្នកអាចធ្វើវាបាន និងស្នើសុំការិយាល័យសវនាការបញ្ជាមណ្ឌលសិក្សាធិការឱ្យបន្តផ្តល់តម្លៃលើកម្មវិធី IEP។ ទោះយ៉ាងណាក៏ដោយ បើអ្នកពេញចិត្តនឹងកម្មវិធី IEP និងមិនចង់ដាក់ពាក្យសុំសវនាការទេ អ្នកគប្បីដាក់បណ្តឹងទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អំពីការមិនបានអនុវត្តតាមកម្មវិធី IEP។ អ្នកគប្បីស្នើសុំក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បញ្ជាមណ្ឌលសិក្សាធិការឱ្យផ្តល់សេវាកម្មទូទាត់សំណងដល់សេវាកម្មដែលបាត់បង់ ឬក៏បង់ការចំណាយហោប៉ៅរបស់អ្នក បើអ្នកត្រូវចំណាយនៅក្នុងសេវាកម្មថែទាំឯកជន។ [34 C.F.R. Sec. 300.151(b)(1).] អ្នកក៏គប្បីស្នើសុំក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឱ្យពន្លឿននីតិវិធីបណ្តឹងដើម្បីកាត់បន្ថយការរំខានដល់កូនអ្នកឱ្យនៅត្រឹមកម្រិតអប្បបរិមា។
(6.48) តើខ្ញុំមានសិទ្ធិអ្វីខ្លះនៅក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
អ្នកមានសិទ្ធិជាច្រើនក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នេះ រួមទាំងសិទ្ធិ៖
- ទទួលបានដំណឹងអំពីសេវាកម្មច្បាប់ឥតគិតថ្លៃ ឬមានតម្លៃទាបដែលមានផ្តល់ជូន។ [Cal Ed. Code Sec. 56502(h).]
- ចូលរួមកិច្ចប្រជុំសម្រុះសម្រួល ដែលជាកិច្ចប្រជុំក្រៅផ្លូវការរវាងអ្នក មណ្ឌលសិក្សាធិការ និងអ្នកសម្រុះសម្រួលរដ្ឋ ដើម្បីដោះស្រាយជម្លោះ បើអ្នកនិងមណ្ឌលសិក្សាធិការព្រមព្រៀងស្រុះស្រួលគ្នា។ [20 U.S.C. Sec. 1415 (e); 34 C.F.R. Sec. 300.506; Cal. Ed. Code Secs.56501(b)(1)(2) & 56503.]
- បើកសវនាការនៅពេលវេលា និងទីកន្លែងដែលមានភាពងាយស្រួលសមស្របចំពោះអ្នក។ [34 C.F.R. Sec. 300.515(d); Cal. Ed. Code Sec. 56505(b).] ការពន្យារពេលសវនាការអាចទទួលបានពីចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) លើការបង្ហាញពីមូលហេតុសមស្រប។ [Cal. Ed. Code Sec. 56505(f)(3).] ទោះយ៉ាងណាក៏ដោយ ការមិនត្រៀមខ្លួនសម្រាប់សវនាការ ឬក៏មិនអាចបង្កើតសាក្សីសំខាន់ នៅពេលដែលសវនាការត្រូវបានកំណត់ពេល គឺមិនមែនជា "មូលហេតុសមស្រប" នៃការពន្យារពេលនោះទេ។ អ្នកក៏មានសិទ្ធិឱ្យកូនអ្នកចូលរួមក្នុងសវនាការ និងឱ្យគេបើក ឬបិទសវនាការចំពោះ សាធារណៈជន បើចង់។ [34 C.F.R. Sec. 300.512(c); Cal. Ed. Code Sec. 56501(c).]
- ឱ្យចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) បើកសវនាការដោយគ្មានលំអៀង។ [20 U.S.C. Sec. 1415(3); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56505(c).]
- តំណាងដោយមេធាវី។ [20 U.S.C. Sec. 1415(1); 34 C.F.R. Sec. 300.512(a)(1).] បើភាគីម្ខាងប្រើមេធាវីម្នាក់ ភាគីនោះត្រូវជូនដំណឹងអ្នកដទៃជាលាយលក្ខណ៍អក្សរ ដប់ថ្ងៃមុនពេលបើកសវនាការ។ [Cal. Ed. Code Sec. 56507(a).]
- បង្ហាញភស្តុតាង និងអំណះអំណាងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ និយាយតទល់គ្នា សួរដេញដោល និងទាមទារឱ្យមានការចូលរួមពីសាក្សី និងទទួលបានកំណត់ហេតុអំពីសវនាការជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិក។ [20 U.S.C. Sec. 1415 (h)(2) & (3); 34 C.F.R. Sec. 300.512(a)(2) & (4); Cal. Ed. Code Sec. 56505(e)(2) & (4).]
- នៅក្នុងសវនាការ ហាមឃាត់ការបង្ហាញភស្តុតាងណាដែលមិនត្រូវបានបង្ហាញឱ្យដឹងក្នុងរយៈពេលតិចបំផុតប្រាំថ្ងៃ មុនថ្ងៃសវនាការ។ [20 U.S.C. Sec. 1415(k)(2)(B); 34 C.F.R. Sec. 300.512(a)(3); Cal. Ed. Code Sec. 56505(e)(7).]
- ទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរសមស្រប ដែលមានចែងអំពីលទ្ធផលនៃអង្គហេតុ។ សេចក្តីសម្រេចត្រូវផ្ញើទៅគ្រប់ភាគីទាំងអស់ក្នុងរយៈពេល 45ថ្ងៃ បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំរយៈពេល 30 ថ្ងៃ។ [34 C.F.R. Sec. 300.515(a); Cal. Ed. Code Secs. 56501.5, 56502(f) & 56505(f)(3).]
បើអ្នកឈ្នះក្តីនៅសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ ឬក៏ក្នុងតុលាការ (ភាគីឈ្នះក្តី) ហើយមេធាវីគឺជាតំណាងរបស់អ្នក ថ្លៃឈ្នួលមេធាវី និងថ្លៃប្រដាប់ក្តីអាចត្រូវមណ្ឌលសិក្សាធិការបង់។ [20 U.S.C. Sec.1415(i)(3)(B); 34 C.F.R. Sec. 300.517.]
សេចក្តីសម្រេចរបស់សវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ គឺជាការសម្រេចរដ្ឋបាលចុងក្រោយ និងភ្ជាប់កាតព្វកិច្ចតាមច្បាប់ទៅលើភាគីទាំងសងខាង។ [34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(h).] ភាគីទាំងសងខាង អាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរដ្ឋ ឬសហព័ន្ធ បើមិនយល់ស្រប។ បណ្តឹងឧទ្ធរណ៍ត្រូវដាក់ជូនក្នុងរយៈពេល 90ថ្ងៃ ចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចនេះ។ [20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.516(b); Cal. Ed. Code Sec. 56505(k).]
(6.49) នៅឯសវនាការដំណើរការត្រឹមត្រូវតាមច្បាប់អំពីការអប់រំពិសេស តើខ្ញុំត្រូវបញ្ចុះបញ្ចូលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ថាមណ្ឌលសិក្សាធិការផ្តល់ជូនកូនខ្ញុំនូវកម្មវិធីមិនសមស្រប ឬតើមណ្ឌលសិក្សាធិការ ត្រូវបញ្ចុះបញ្ចូលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ថាខ្លួនបានផ្តល់កម្មវិធី សមស្របដល់កូនខ្ញុំដែរឬទេ?
តុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចថា អ្នកដែលស្នើសុំឱ្យចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ចេញបញ្ជាប្រឆាំងនឹងភាគីម្ខាងទៀតមានបន្ទុកបង្ហាញថា អ្វីដែលពួកគេចង់បានគឺសមស្រប ហើយសំណើរបស់ភាគីម្ខាងទៀតមិនសមស្រប។ នេះអនុវត្តបានទាំងចំពោះមាតាបិតា ទាំងមណ្ឌលសិក្សាធិការដែលភាគីណាមួយបានស្នើសុំឱ្យមានសវនាការ។ បើមាតាបិតាចង់បានសេវាកម្ម ឬការកំណត់ទីកន្លែងសិក្សាក្នុងកម្មវិធី IEP ដែលមណ្ឌលសិក្សាធិការ មិនចង់ផ្តល់ជូន ហើយ
មាតាបិតាដាក់ពាក្យសុំសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ មាតាបិតាត្រូវបញ្ចុះបញ្ចូលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ថាសេវាកម្ម ឬការដាក់បញ្ចូលក្នុងការសិក្សាគឺមានសារៈសំខាន់ដើម្បីឱ្យកម្មវិធីរបស់សិស្សសមស្រប។ មាតាបិតាត្រូវបង្កើត ភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ថាសំណើរបស់គាត់គឺសមស្រប ហើយថាសំណើរបស់មណ្ឌលសិក្សាធិការមិនសមស្រប។ [Schaffer v. Weast, 546 U.S. 49, 62 (2005).]
(6.50) តើខ្ញុំទទួលបានភស្តុតាងដែលខ្ញុំត្រូវការដើម្បីបង្ហាញនៅសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
ព័ត៌មានដែលអ្នកត្រូវការដើម្បីគាំទ្ររឿងក្តីរបស់អ្នកអាចមកពីសក្ខីកម្មរបស់អ្នក ប្រសិនបើអ្នកអាចផ្តល់ឧទាហរណ៍អំពីបទពិសោធន៍ សិក្សាស្រដៀងគ្នាផ្សេងទៀត ល្អឬអាក្រក់ ដែលអ្នកមានជាមួយកូនអ្នក នៅពេលដែលគាត់ទទួលបានកម្រិត ឬប្រភេទនៃសេវាកម្មណាមួយ ឬនៅពេលដែលគាត់ស្ថិតក្នុងស្ថានភាពណាមួយ។
គ្រូឬអ្នកជំនាញដែលស្គាល់កូនអ្នក ឬក៏អ្នកជំនាញឯករាជ្យ ដែលមានចំណេះដឹងអំពីការអប់រំ ឬការបណ្តុះបណ្តាលជនពិការ ត្រូវការផ្តល់សក្ខីកម្មដើម្បីគាំទ្រគោលជំហររបស់អ្នក។ មណ្ឌលសិក្សាធិការ នឹងបង្ហាញសាក្សី (រួមទាំងគ្រូ និងអ្នកជំនាញបច្ចុប្បន្ន) ដែលជាអ្នកអប់រំដែលមានវិជ្ជាជីវៈ ចិត្តវិទូ អ្នកព្យាបាល និងអ្នករដ្ឋបាល ដែលមានសញ្ញាប័ត្រនិងលិខិតសម្គាល់ក្នុងវិស័យដែលពាក់ព័ន្ធនឹងបញ្ហាដែលមានវិវាទនោះ។
ដូច្នេះ អ្នកទំនងជាត្រូវការអ្នកអប់រំដែលមានចំណេះដឹងនិង/ ឬអ្នកជំនាញផ្សេងទៀតដើម្បីបង្កើតអង្គហេតុដែលអ្នកត្រូវការ ដើម្បីទទួលបានសេវាកម្មឬការកំណត់ទីកន្លែងសិក្សាដែលអ្នកកំពុងស្វែងរក។ សិស្សខ្លះមានគ្រូបង្រៀននៅតាមផ្ទះ អ្នកពិគ្រោះយោបល់ វេជ្ជបណ្ឌិត ចិត្តវិទូ ឬអ្នកជំនាញផ្សេងទៀតដែលពាក់ព័ន្ធនឹងអ្នកដែលអាចផ្តល់ប្រភេទនៃសក្ខីកម្មដែលអ្នកត្រូវបង្ហាញ។ ពេលខ្លះ អ្នកអាចទទួលបានការវាយតម្លៃអំពីហិរញ្ញប្បទានជាសាធារណៈពីអ្នកអប់រំដែលមានវិជ្ជាជីវៈឯករាជ្យ។ សូមមើលជំពូក 2 ព័ត៌មានអំពីការវាយតម្លៃ /រង្វាយតម្លៃ។ អ្នកប្រហែលជាត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីជួលអ្នកវាយតម្លៃឯករាជ្យ ដូចជាអ្នកចិត្តវិទ្យាផ្នែកអប់រំ ឬក៏ជំនាញការផ្នែកពិការភាព។ មុនពេលស្នើសុំនីតិវិធីដោះស្រាយរឿងក្តី អ្នកត្រូវស្វែងរកសាក្សីដែលមានសក្តានុពល ហើយត្រូវធានាថា ពួកគេមានឆន្ទៈ និងមានពេលវេលាដើម្បីផ្តល់ប្រភេទនៃសក្ខីកម្មនេះ។ អ្នកក៏ត្រូវពិចារណាផងដែរ៖ ពេលវេលាចាំបាច់ដើម្បីធ្វើការអង្កេត ឬវាយតម្លៃ និងរៀបចំរបាយការណ៍ និងសក្ខីកម្ម លទ្ធភាពអាចមានសាក្សីចូលរួមក្នុងសវនាការ និងថ្លៃសេវារបស់ពួកគេ។
(6.51) តើខ្ញុំត្រូវប្រើសាក្សីជំនាញយ៉ាងដូចម្តេច?
ជាទូទៅ អ្នកជំនាញនឹងជួបជាមួយអ្នក និងកូនអ្នកឱ្យពិនិត្យឡើងវិញនូវកំណត់ត្រាអប់រំរបស់កូនអ្នក ទៅមើលថ្នាក់រៀនរបស់កូនអ្នក និយាយជាមួយគ្រូរបស់កូនអ្នក ធ្វើការវាយតម្លៃដោយឯករាជ្យ វិភាគអំពីតម្រូវការអប់រំពិសេសរបស់កូនអ្នក ពិនិត្យមើលកម្មវិធីនិងសេវាកម្មដែលមណ្ឌលសិក្សាធិការផ្តល់ជូន ហើយបន្ទាប់មកផ្តល់អនុសាសន៍អំពីសេវាកម្ម និង/ឬការកំណត់ទីកន្លែងសិក្សារបស់កូនអ្នក។ បើអនុសាសន៍ទាំងនោះគាំទ្រដល់គោលជំហររបស់អ្នក អ្នកអាចទូរស័ព្ទទៅអ្នកជំនាញនោះដើម្បីផ្តល់សក្ខីកម្ម។
(6.52) ជំនួសឱ្យសាក្សីមកកាន់សវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ តើខ្ញុំអាចដាក់លិខិត កំណត់ត្រា ឬក៏ឯកសារផ្សេងទៀតដើម្បីបញ្ជាក់អំពីសំណុំរឿងរបស់ខ្ញុំបានដែរឬទេ?
ទេ! សិទ្ធិសួរដេញដោល គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ដូច្នេះ អ្នកចាំបាច់នាំមកកាន់សវនាការនូវសាក្សីដែលអាចផ្តល់សក្ខីកម្មអំពីអ្វីដែលពួកគេបានសង្កេត និង/ឬគំនិតរបស់ពួកគេទាក់ទងនឹងបញ្ហានៅពេលសវនាការ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJs) មិនធ្វើសេចក្តីសម្រេចផ្អែកលើ "ពាក្យចចាមអារាម" តែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវមានភស្តុតាងមួយចំនួនទៀតដែលគាំទ្រសេចក្តីសម្រេចនេះ។ [5 C.C.R. Sec. 3082(b).] ឯកសារភាគច្រើនត្រូវបានចាត់ទុកថាជា "ពាក្យចចាមអារាម" បើសាក្សីគ្មានវត្តមានដើម្បីកំណត់ ឬផ្តល់សក្ខីកម្មអំពីឯកសារទាំងនោះ។
ឯកសារគាំទ្រ និងបង្កើតសក្ខីកម្មរបស់សាក្សីបន្ថែម។ អ្នកគប្បីប្រមូល និងបញ្ជូនឯកសារដែលគាំទ្រលើគោលជំហររបស់អ្នកក្នុងរឿងក្តីនោះ។ ទោះយ៉ាងណាក៏ដោយ អ្នកគប្បីធានាថា មានសាក្សីដែលមានសមត្ថភាពមួយចំនួន និង មានឆន្ទៈផ្តល់សក្ខីកម្ម នៅពេលសវនាការអំពីចំណុចសំខាន់ៗដែលអ្នកត្រូវបង្កើតដើម្បីទទួលបាននូវអ្វី ដែលអ្នកជឿថា កូនអ្នកត្រូវការសម្រាប់ការអប់រំសមរម្យ។
(6.53) តើចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នឹងអានរាល់ឯកសារដែលខ្ញុំ និងមណ្ឌលសិក្សាធិការ បានដាក់ជូនឬទេ?
អ្នកមិនអាចសន្មត់ថាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នឹងអានរាល់កំណត់ត្រាទាំងអស់ដែលភាគីទាំងអស់បានដាក់ជូនមុនពេលចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរ។ ដូច្នេះ សេចក្តីថ្លែង និងកំណត់ត្រាសំខាន់ៗចាំបាច់ត្រូវបញ្ជូននៅពេលកំពុងធ្វើសក្ខីកម្ម និងនៅពេលធ្វើសេចក្តីសង្ខេបអំពីសវនាការ ដែលត្រូវប្រគល់ជូនបន្ទាប់ពីសវនាការ។ ម្យ៉ាងវិញទៀត អ្នកគប្បីរៀបចំរាល់ឯកសារទាំងអស់ដែលអ្នកគ្រោងនឹងដាក់ជូន និងកំណត់តាមលក្ខណៈដែលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) កំណត់នៅពេល “កិច្ចប្រជុំមុនសវនាការ” ឬក៏នៅពេលណាមួយមុនពេលបើកសវនាការ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចយោង និងរកឯកសារ បានយ៉ាងងាយស្រួលទាំងក្នុងពេលនិងក្រោយពេលសវនាការ។
(6.54) តើកិច្ចប្រជុំមុនសវនាការជាអ្វី?
ជាទូទៅ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដែលត្រូវបានចាត់តាំងដោះស្រាយរឿងក្តីនេះនឹងធ្វើការប្រជុំតាមទូរស័ព្ទជាមួយអ្នក មណ្ឌលសិក្សាធិការ និងមេធាវី (បើមាន) មុនពេលសវនាការ ដើម្បីពិភាក្សាអំពីកាលបរិច្ឆេទនិងទីតាំង រយៈពេលនៃសវនាការ បញ្ហាវិវាទ ការផ្លាស់ប្តូរ និងការសម្គាល់នៃវត្ថុតាង និងបញ្ជីសាក្សី សក្ខីកម្មរបស់សាក្សី និងការកំណត់កាលវិភាគ និងបញ្ហាផ្សេងៗទៀត។ បន្ទាប់ពីកិច្ចប្រជុំចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) នឹងផ្ញើជូនអ្នកនូវបញ្ជាមុនពេលសវនាការដែលសង្ខេបអំពីកិច្ចប្រជុំ។
(6.55) តើខ្ញុំត្រូវមានតំណាងដោយមេធាវីដើម្បីឆ្លងកាត់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែរឬទេ?
ទេ! គ្មានចំណុចណាមួយនៅក្នុងច្បាប់កាលីហ្វ័រញ៉ា ឬច្បាប់សហព័ន្ធ ដែលហាមមិនឱ្យធ្វើជាតំណាងឱ្យខ្លួនអ្នកនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកក៏មានសិទ្ធិមានមេធាវីអម និងណែនាំរូបអ្នកផងដែរ។ [34 C.F.R. Sec. 300.512(a)(1).]
អ្នកត្រូវការមេធាវីដែរឬអត់នោះ គឺអាស្រ័យថាតើអ្នកអាចប្រមូល និងបង្ហាញភស្តុតាងយ៉ាងសមស្របដែលអ្នកចាំបាច់ត្រូវធ្វើការបញ្ចុះបញ្ចូល។ បើអ្នកមិនប្រើមេធាវី អ្នកគប្បីពិគ្រោះយោបល់ជាមួយមេធាវី (ឬអ្នកតស៊ូមតិ) ដែលទទួលការបណ្តុះបណ្តាល និងបទពិសោធន៍ផ្នែកច្បាប់ និងនីតិវិធីអប់រំពិសេស។
មេធាវីការអប់រំពិសេស ឬអ្នកតស៊ូមតិ អាចប្រាប់អ្នកអំពីច្បាប់ដែលត្រូវនឹងស្ថានភាពរបស់កូនអ្នក។ អ្នកត្រូវដឹងអំពីបទដ្ឋានគតិយុត្តិដែលទាក់ទងនឹងវិសាលភាពនៃសិទ្ធិទទួលបានសេវាអប់រំពិសេស និងការកំណត់ទីកន្លែងសិក្សារបស់កូនអ្នក។ អ្នកត្រូវបង្ហាញភស្តុតាងរបស់អ្នកតាមរយៈសាក្សី និងឯកសាររបស់អ្នក និងត្រូវស្របជាមួយនឹងបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ បើអ្នកជ្រើសរើសឱ្យមេធាវីជាតំណាងនៅពេលសវនាការ អ្នកត្រូវជូនដំណឹងដល់ភាគីដទៃទៀតអំពីសំណុំរឿងនេះ យ៉ាងតិច 10 ថ្ងៃមុនពេលសវនាការ។ [Cal. Ed. Code Sec. 56507(a).]
(6.56) តើសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ធ្វើឡើងនៅទីណា?
សវនាការដំណើរការត្រឹមត្រូវតាមច្បាប់ ជារឿយៗត្រូវបានធ្វើឡើងនៅការិយាល័យមណ្ឌលសិក្សាធិការ នៅពេលវេលា និងទីកន្លែងដែលងាយស្រួលចំពោះអ្នក និងកូនអ្នក។ [Cal. Ed. Code Sec. 56505(b).] អ្នកមិនបាច់ពិគ្រោះយោបល់ជាមួយការិយាល័យសវនាការរដ្ឋបាល (OAH) មុនពេលគេកំណត់កាលបរិច្ឆេទសវនាការឡើយ។ បើអ្នកជំទាស់នឹងទីតាំង និង/ឬកាលបរិច្ឆេទសវនាការ អ្នកគប្បីទាក់ទងការិយាល័យសវនាការរដ្ឋបាល (OAH) ឬចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដែលបានចាត់តាំង ដើម្បីផ្លាស់ប្តូរទីតាំង ឬកាលបរិច្ឆេទ។ ជាធម្មតា កិច្ចការនេះត្រូវបានធ្វើឡើងនៅកិច្ចប្រជុំមុនសវនាការ។
(6.57) តើអ្នកណាអាចមានវត្តមាននៅពេលសវនាការដំណើរការត្រឹមត្រូវតាមច្បាប់?
អ្នកមានសិទ្ធិបើក ឬបិទសវនាការដល់សាធារណៈជន។ [34 C.F.R. Sec. 300.512(c)(2); 5 C.C.R. Sec. 3082(f); Cal. Ed. Code Sec. 56501(c)(2).] បើសវនាការបើកហរ សាធារណៈជនអាចចូលរួមបាន។ ទោះបីជាសវនាការបើកចំហរក៏ដោយ ក៏អ្នកនៅតែចង់ស្នើសុំឱ្យដកសាក្សីចេញពីសវនាការ ដើម្បីមិនឱ្យពួកគេស្តាប់ឮសក្ខីកម្មរបស់សាក្សីផ្សេងទៀត។ [5 C.C.R. Sec. 3082(c)(3).] បើសវនាការត្រូវបានបិទ សាធារណៈជនមិនអាចចូលរួមបានទេ។ (និងកូនអ្នក បើអ្នកចង់បាន) អ្នកតំណាងរបស់អ្នកចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អ្នកតំណាងមណ្ឌលសិក្សាធិការ និងសាក្សីមណ្ឌលសិក្សាធិការ។
សក្ខីកម្មអាចធ្វើតាមទូរស័ព្ទ ឬក៏មធ្យោបាយអេឡិកត្រូនិចផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) បើអ្នកចូលរួមម្នាក់ៗ “មានឱកាសចូលរួម និងស្តាប់នីតិវិធីទាំងមូល" និងសង្កេតមើលវត្ថុតាង។ [5 C.C.R. Sec. 3082(g).] ក្នុងការអនុវត្តជាក់ស្តែង ដរាបណាសាក្សីណាម្នាក់មានវត្ថុតាងពាក់ព័ន្ធនឹងសក្ខីកម្មរបស់គេ និងមានសម្រាប់ភាគីទាំងសងខាងចោទសួរចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មិនតម្រូវឱ្យសាក្សីអង្គុយស្តាប់សវនាការទាំងមូលឡើយ។ បើអ្នកចង់បង្ហាញសក្ខីកម្មតាមមធ្យោបាយអេឡិចត្រូនិក អ្នកត្រូវមានការអនុញ្ញាតពីចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មុនពេលសវនាការ។ ជាធម្មតា នេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំមុនពេលសវនាការដែលភស្តុតាងនិងកង្វល់ផ្សេងទៀតអាចដោះស្រាយបាន។ ដោយហេតុថាចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចបដិសេធសំណើរបស់អ្នក អ្នកគប្បីត្រៀមពន្យល់អំពីសារៈសំខាន់នៃសក្ខីកម្មរបស់សាក្សី និងមូលហេតុដែលធ្វើឱ្យពិបាក ឬមិនអាចមានសាក្សីបង្ហាញខ្លួនដោយផ្ទាល់។
(6.58) តើអាចដាក់ព័ត៌មានជាលាយលក្ខណ៍អក្សរទៅចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ដែរឬទេ? តើមណ្ឌលសិក្សាធិការ និងមាតាបិតាត្រូវដាក់វត្ថុតាង និងបញ្ជីសាក្សីរបស់ពួកគេនៅពេលណា?
ភាគីទាំងសងខាងអាចបញ្ជូនវត្ថុតាង (ឧទាហរណ៍ លិខិតគាំទ្រ របាយការណ៍វាយតម្លៃ កម្មវិធី IEP ។ល។) និងគប្បីធ្វើដូច្នេះ។ យ៉ាងតិចប្រាំថ្ងៃធ្វើការមុនបើកសវនាការ អ្នកត្រូវធានាថា មណ្ឌលសិក្សាធិការមាន៖ (1) ឯកសារទាំងអស់ជាច្រើនច្បាប់ដែលអ្នកចង់ដាក់ជាវត្ថុតាងនៅពេលសវនាការ និង (2) បញ្ជីសាក្សីសក្តានុពលដែលអ្នកអាចហៅទៅផ្តល់សក្ខីកម្មនៅពេលសវនាការ ជាមួយនឹងសេចក្តីថ្លែងខ្លីទាក់ទងនឹងអ្វីដែលសាក្សីម្នាក់ៗធ្វើសក្ខីកម្ម។ [34 C.F.R. Sec. 300.512(b)(1); Cal. Ed. Code Sec. 56505(e)(7).]
ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចបញ្ជាឱ្យមានការផ្លាស់ប្តូរព័ត៌មានមុន។
មណ្ឌលសិក្សាធិការត្រូវទទួលឯកសារទាំងនេះប្រាំថ្ងៃមុនបើកសវនាការ។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការត្រូវប្រគល់ឯកសារ និងបញ្ជីឈ្មោះសាក្សីដល់អ្នកយ៉ាងតិចប្រាំថ្ងៃធ្វើការមុនពេលបើកសវនាការ។ វត្ថុតាង ឬឯកសារជាលាយលក្ខណ៍អក្សរដែលបានផ្លាស់ប្តូរតិចជាងប្រាំថ្ងៃធ្វើការ មុនពេលចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) រារាំងសវនាការមិនឱ្យចូលទៅក្នុងកំណត់ត្រា និងសាក្សីណាមួយដែលមិនបង្ហាញឈ្មោះក្នុងរយៈពេលប្រាំធ្វើការ មុនពេលរារាំងសវនាការពីការផ្តល់សក្ខីកម្ម។ [34 C.F.R. Sec. 300.512; Cal. Ed. Code Secs. 56505.1(f) & 56505(e)(8).]
ដូច្នេះ អ្នកត្រូវធានាថា ឯកសារនិងបញ្ជីឈ្មោះសាក្សីទាំងនេះស្ថិតនៅក្នុងដៃរបស់ភាគីផ្សេងទៀត និងការិយាល័យសវនាការចំនួនប្រាំថ្ងៃមុនបើកសវនាការ។
យ៉ាងតិចដប់ថ្ងៃមុនពេលសវនាការ ភាគីនីមួយៗត្រូវដាក់ជូនការិយាល័យសវនាការរដ្ឋបាល (OAH) និងទៅវិញទៅមកនូវសេចក្តីថ្លែងនៃ៖ (1) បញ្ហាដែលត្រូវសម្រេចនៅពេលសវនាការ និង (2) សំណើដំណោះស្រាយនៃបញ្ហាទាំងនោះ។ បើអ្នកគ្មានមេធាវី អ្នកសម្រុះសម្រួលត្រូវជួយអ្នកកំណត់បញ្ហានិងដំណោះស្រាយដែលស្នើឡើង តាមសំណើរបស់អ្នកទៅការិយាល័យសវនាការរដ្ឋបាល (OAH)។ [Cal. Ed. Code Sec. 56505(e)(6).] ការិយាល័យសវនាការរដ្ឋបាល (OAH) អាចធ្វើកិច្ចប្រជុំមុនបើកសវនាការ និង/ឬចេញបញ្ជាមុនសវនាការ ដែលផ្លាស់ប្តូរពេលវេលាកំណត់រយៈពេលដប់ថ្ងៃ និង/ឬសេចក្តីលម្អិតនៃសេចក្តីថ្លែងខាងលើ។ អ្នកមិនអាចទាក់ទងជាមួយចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ក្រៅពីវត្តមានរបស់ភាគីម្ខាងទៀតបានទេ ហើយអ្នកក៏ត្រូវផ្ញើលិខិតឆ្លើយឆ្លង ឬការទំនាក់ទំនងផ្សេងទៀតជាមួយការិយាល័យសវនាការរដ្ឋបាល (OAH) ជូនភាគីម្ខាងទៀតផងដែរ។ [5 C.C.R. Secs. 3083 & 3084.]
(6.59) តើសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ដូចគ្នានឹងការជំនុំជម្រះក្តី ឬស្ថានភាពនៅក្នុងតុលាការដែរឬទេ?
សវនាការដំណើរការត្រឹមត្រូវតាមច្បាប់មិនមែនជាការជំនុំជម្រះក្តីទេ។ វាជាសវនាការ "រដ្ឋបាល" ដែលមិនធ្វើក្នុងបន្ទប់សវនាការ ឬនៅចំពោះមុខចៅក្រមទេ។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) គឺជាមនុស្សដែលត្រូវជួលដោយរដ្ឋដែលដឹងអំពីច្បាប់អប់រំពិសេស និងអ្នកដែលពិនិត្យឡើងវិញនូវភស្តុតាងទាំងអស់ដោយមិនលំអៀង និងធ្វើសេចក្តីសម្រេច។ [Cal. Ed. Code Sec. 56505.]
(6.60) តើមានអ្វីកើតឡើងនៅក្នុងសវនាការ?
ជាទូទៅ ភាគីទាំងសងខាងផ្តល់នូវសេចក្តីថ្លែងបើកការដែលរៀបរាប់អំពីរឿងក្តីនេះ។ បន្ទាប់មក អ្នកដាក់ញត្តិ (អ្នកណាដែលបានដាក់ពាក្យសុំសវនាការ) បង្ហាញរឿងក្តីរបស់គេដោយហៅសាក្សីទាំងនោះ។ អ្នកឆ្លើយតប (ភាគីម្ខាងទៀត) អាចសួរចម្លើយសាក្សីរបស់អ្នកដាក់ញត្តិហើយអ្នកដាក់ញត្តិមានសិទ្ធិសួរសំណួរបន្ថែម (ដោយផ្ទាល់) បន្ទាប់ពីអ្នកឆ្លើយសំណួរត្រូវគេសួរចម្លើយរួច។
បន្ទាប់ពីអ្នកដាក់ញត្តិបញ្ចប់ការបង្ហាញរឿងក្តីរបស់គេ អ្នកឆ្លើយសំណួរកោះហៅសាក្សីរបស់គេ (នីតិវិធីដូចគ្នានឹងមុនពេល៖ ការពិនិត្យមើល សួរចម្លើយ និងបន្ទាប់មកធ្វើការពិនិត្យឡើងវិញដោយផ្ទាល់) ។ ចុងបញ្ចប់អ្នកដាក់ញត្តិនិងអ្នកឆ្លើយតប ផ្តល់អំណះអំណាងចុងក្រោយ។ អ្នកប្រហែលជាចង់សួរថា "កំណត់ត្រា" នៅតែបើកចំហដើម្បីឱ្យអ្នកអាចដាក់អំណះអំណាងបិទជាលាយលក្ខណ៍អក្សរ។
(6.61) តើកំណត់ត្រាគឺជាអ្វី?
កំណត់ត្រានេះរួមមានទាំងភស្តុតាង និងអំណះអំណាងទាំងអស់ដែលត្រូវបង្ហាញនៅពេលសវនាការ។ ភស្តុតាងផ្ទាល់មាត់រួមមានសក្ខីកម្មរបស់សាក្សី ហើយភស្តុតាងជាលាយលក្ខណ៍អក្សររួមមានវត្ថុតាងនិងឯកសារផ្សេងទៀត។ សេចក្តីថ្លែងបើកនិងបិទនិងសំណួរដែលសួរសាក្សី និងចម្លើយរបស់ពួកគេត្រូវចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ថតទុកជាខ្សែអាត់។
ទោះបីជាមិនមែនជាភស្តុតាងមួយផ្នែកក៏ដោយ ក៏សេចក្តីថ្លែងបើកនិងបិទក៏ត្រូវបានបញ្ចូលនៅក្នុងកំណត់ត្រាផងដែរ។ អ្នកមានសិទ្ធិទទួលបានកាសែតដែលថតចម្លងមួយ បន្ទាប់ពីចេញសេចក្តីសម្រេចបើអ្នកស្នើសុំ។ [34 C.F.R. Secs. 300.512(a)(3) & (4)(c)(3); Cal. Ed. Code Sec. 56505(e)(4).]
(6.62) ចុះបើសាក្សីមិនចង់ចូលរួមក្នុងសវនាការ?
សាក្សីត្រូវតែចូលរួមសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ បើដីកាកោះ "បញ្ជូនទៅដល់” សាក្សីនោះ។ ដីកាកោះគឺជាបញ្ជាពីរដ្ឋដែលតម្រូវឱ្យសាក្សីចូលរួមសវនាការ។ តាមសំណើ ការិយាល័យសវនាការរដ្ឋបាល (OAH) នឹងផ្តល់ជូនអ្នកនូវសំណុំបែបបទដីកាកោះដើម្បីបំពេញ និងបញ្ជូនទៅដល់ (បញ្ជូនតាមមធ្យោបាយដែលបានយល់ព្រម) សាក្សីដែលបានស្នើសុំ។ [34 C.F.R. Sec.300.512(a)(2); 5 C.C.R. Sec. 3082(c)(2); Cal. Ed. Code Sec. 56505(e)(3).]
(6.63) តើចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) គ្រាន់តែស្តាប់សាក្សីនិងពិនិត្យមើលឯកសារដែលបានដាក់រួចហើយ ឬតើចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) អាចចូលរួមក្នុងនីតិវិធីសវនាការបានដែរឬទេ?
ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មានអំណាចនានាធ្វើសវនាការដំណើរការត្រឹមត្រូវតាមច្បាប់។ អំណាចទាំងនេះអនុញ្ញាតឱ្យពួកគេចូលរួមនីតិវិធីនេះ និងការបង្កើតភស្តុតាងបន្ថែមទៀតដែលជាមូលដ្ឋាននៃការធ្វើសេចក្តីសម្រេច។ ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) មានអំណាចដូចខាងក្រោម៖
- សាកសួរសាក្សី។
- ដោយមានការយល់ព្រមពីភាគីទាំងសងខាង ត្រូវបង្គាប់ឱ្យសាក្សីជំនាញដែលមានវិវាទពិភាក្សាគ្នាអំពីបញ្ហានានាលើកំណត់ត្រា។
- ទៅមើលការកំណត់ទីកន្លែងសិក្សាដែលបានស្នើសុំ។
- ហៅសាក្សីថ្មីដែលភាគីទាំងសងខាងមិនបានកំណត់ពីមុនដើម្បីផ្តល់សក្ខីកម្ម បើភាគីទាំងសងខាងយល់ព្រម ឬបើមានការពន្យារពេលប្រាំថ្ងៃ។
- បញ្ជាឱ្យមានការវាយតម្លៃដោយឯករាជ្យ និងពន្យាពេលសវនាការរហូតដល់ត្រូវបានបញ្ចប់ (ជាមួយនឹងតម្លៃ នៃការវាយតម្លៃដែលការិយាល័យសវនាការរដ្ឋបាល (OAH) ធ្វើឡើង។
- ហៅសាក្សីក្នុងនាមជាអ្នកឯកទេសខាងវេជ្ជសាស្ត្រឯករាជ្យ ដើម្បីធ្វើសក្ខីកម្មអំពីពិការភាពផ្នែកវេជ្ជសាស្រ្តរបស់សិស្ស (ជាមួយនឹងតម្លៃដែលការិយាល័យសវនាការរដ្ឋបាល (OAH) ធ្វើឡើង)។
- រារាំងការបង្ហាញនូវឯកសារឬសក្ខីកម្មរបស់សាក្សីណាមួយដែលមិនបានបង្ហាញយ៉ាងតិច ប្រាំថ្ងៃធ្វើការ មុនពេលបើកសវនាការ។
- កំណត់រយៈពេលសវនាការ។ [Cal. Ed. Code Sec. 56505.01.]
(6.64) តើខ្ញុំអាចឱ្យមណ្ឌលសិក្សាធិការបង់ប្រាក់ជូនមេធាវីនិងសាក្សីជំនាញរបស់ខ្ញុំបានឬទេ?
តាមច្បាប់សហព័ន្ធ បើអ្នកឈ្នះទាំងស្រុងឬដោយផ្នែកនៅក្នុងសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ ឬសវនាការតុលាការ តុលាការសហព័ន្ធអាចសម្រេចផ្តល់ថ្លៃឈ្នួលមេធាវីដែលសមស្របជូនអ្នក។ [20 U.S.C. Sec. 1415(i)(3)(A) & (B).] ថ្លៃឈ្នួលមេធាវីគ្មានទេ កាលណាអ្នកឱ្យមេធាវីតំណាងឱ្យអ្នកនៅពេលកិច្ចប្រជុំស្តីពីកម្មវិធី IEP លើកលែងតែកន្លែងប្រជុំនៃកម្មវិធី IEP ត្រូវបានកោះប្រជុំតាមបញ្ជារបស់ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) ឬចៅក្រម។ [20 U.S.C. Sec. 1415(i)(3)(D)(ii).]
ថ្លៃឈ្នួលមិនមានជាស្វ័យប្រវត្តិឡើយ បើអ្នកទទួលបានជោគជ័យនៅពេលកិច្ចប្រជុំសម្រុះសម្រួល ប៉ុន្តែមេធាវីរបស់អ្នកអាចចរចាថ្លៃឈ្នួលដែលជាកិច្ចព្រមព្រៀងសម្រុះសម្រួលមួយផ្នែក។
តុលាការកំពូលសហរដ្ឋអាមេរិកបានកំណត់ថា ការចំណាយរបស់សាក្សីជំនាញគឺមិនអាចទទួលបានវិញឡើយ បើអ្នកឈ្នះនៅពេលសវនាការតាមនីតិវិធីអប់រំពិសេស។ [Arlington Cent. District Board v. Murphy, 548 U.S. 291 (2006).]
មណ្ឌលសិក្សាធិការ អាចស្នើសុំឱ្យអ្នកលះបង់សិទ្ធិទទួលបានថ្លៃឈ្នួលមេធាវីដែលជាកិច្ចព្រមព្រៀងស្វែងរកដំណោះស្រាយមួយផ្នែក (តើបញ្ហានេះត្រូវបានធ្វើតាមរយៈការសម្រុះសម្រួលរបស់ការិយាល័យសវនាការរដ្ឋបាល (OAH) ដែរឬទេ?)។ អ្នកគួរពិភាក្សាឱ្យបានហ្មត់ចត់អំពីរឿងនេះជាមួយមេធាវីរបស់អ្នក មុនពេលអ្នកពិភាក្សាជាមួយមណ្ឌលសិក្សាធិការ។
ថ្លៃឈ្នួលរបស់អ្នកអាចត្រូវបានកាត់បន្ថយ បើតុលាការរកឃើញថា អ្នកធ្វើមិនបានល្អប្រសើរដោយសារសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ ជាងអ្វីដែលមណ្ឌលសិក្សាធិការបានផ្តល់ជូនជាលាយលក្ខណ៍អក្សរយ៉ាងតិចដប់ថ្ងៃមុនពេលសវនាការ។ ថ្លៃឈ្នួលមេធាវីក៏អាចត្រូវបានកាត់បន្ថយផងដែរ បើតុលាការរកឃើញថា អ្នកបានពន្យាពេលដោះស្រាយវិវាទចុងក្រោយដោយមិនសមហេតុផល ឬក៏បើអ្នកមិនបានផ្តល់ជូនមណ្ឌលសិក្សាធិការ នូវប្រកាសជាលាយលក្ខណ៍អក្សរអំពីព័ត៌មានណាមួយនៅពេលដាក់ពាក្យសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [20 U.S.C. Sec. 1415(i)(3)(D) – (G).]
(6.65) បើខ្ញុំមិនទាន់ត្រៀមខ្លួនសម្រាប់សវនាការទៅតាមថ្ងៃកំណត់ទេ តើខ្ញុំអាចស្នើសុំពន្យារពេលបានដែរឬទេ?
បាទ គឺបាន! ប៉ុន្តែអ្នកត្រូវមាន "មូលហេតុសមស្រប” ដើម្បីពន្យារពេលសវនាការ។ [Cal. Ed. Code Sec. 56505(f)(3).] មូលហេតុសមស្របត្រូវចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJ) កំណត់ ហើយជាទូទៅត្រូវបានកំណត់ចំពោះការពន្យារពេលដោយសារមានជំងឺ ឬភាពអាសន្នដែលមិនបានរំពឹងទុកផ្សេងទៀត។ ការមិនអាចត្រៀមខ្លួនឱ្យបានទាន់ពេលវេលា សម្រាប់សវនាការ និងអវត្តមាននៃសាក្សីនៅកាលបរិច្ឆេទណាមួយមិនត្រូវបានចាត់ទុកជាមូលហេតុសមស្រប។ អ្នកគប្បីចូលកាន់គេហទំព័ររបស់ការិយាល័យសវនាការរដ្ឋបាល (OAH) (www.dgs.ca.gov/oah) ដើម្បីទទួលបានការណែនាំអំពី "មូលហេតុសមស្រប"។ អ្នកមិនគួរដាក់ពាក្យសុំនីតិវិធីដោះស្រាយរឿងក្តីទេ លើកលែងតែ
សាក្សីនិងឯកសាររបស់អ្នកបានត្រៀមខ្លួនរួចហើយ និងមានពេលវេលាទំនេរក្នុងរយៈពេលប្រមាណ 45ថ្ងៃ។ ក្នុងរឿងក្តីភាគច្រើន បញ្ហានៃការរៀបចំកាលវិភាគត្រូវបានពិភាក្សានៅពេលកិច្ចប្រជុំមុនសវនាការ។
(6.66) បើខ្ញុំបាត់បង់សវនាការត្រឹមត្រូវ តើខ្ញុំអាចធ្វើអ្វីផ្សេងទៀតបានទេ?
ភាគីទាំងសងខាងមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅតុលាការអំពីសេចក្តីសម្រេចរបស់ ALJ។ បណ្តឹងឧទ្ធរណ៍ទៅតុលាការត្រូវធ្វើឡើងក្នុងរយៈពេល 90ថ្ងៃប្រតិទិន បន្ទាប់ពីទទួលបានសេចក្តីសម្រេចសវនាការរដ្ឋបាល។ [34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(k).] ទោះបីជាអ្នកមានសិទ្ធិតំណាងឱ្យខ្លួនឯង និងកូនអ្នកនៅក្នុងតុលាការក៏ដោយ ក៏ក្នុងរឿងក្តីភាគច្រើន អ្នកមិនគួរទៅតុលាការដោយគ្មានមេធាវីឡើយ។ [Winkelman v.Parama City School Dist., 550 U.S. 516, 533 (2007).]
(6.67) បើខ្ញុំចាញ់ក្តីក្នុងសវនាការដំណើរការត្រឹមត្រូវតាមច្បាប់ តើខ្ញុំត្រូវបង់ថ្លៃឈ្នួលមេធាវីរបស់មណ្ឌលសិក្សាធិការដែរឬទេ?
អ្នកមិនត្រូវបង់ថ្លៃឈ្នួលមេធាវីរបស់មណ្ឌលសិក្សាធិការឡើយ នៅពេលដែលមណ្ឌលសិក្សាធិការឈ្នះសវនាការអប់រំពិសេស។ ទោះយ៉ាងណាក៏ដោយ ថ្លៃឈ្នួលអាចត្រូវបានផ្តល់ជូន "ភាគីឈ្នះក្តី" (ភាគីឈ្នះក្តីលើបញ្ហាខ្លះ ឬទាំងអស់) បើរឿងក្តីនេះត្រូវបានគេរកឃើញថា "មិនរឹងម៉ាំ មិនសមហេតុផល ឬក៏គ្មានមូលដ្ឋាន" ទោះបីបណ្តឹងនេះបង្កប់ "ចរិកមិនល្អ" ឬក៏បើរឿងក្តីបង្កប់នូវ "គោលបំណងមិនសមស្រប ដូចជាការយាយី ការបង្កឱ្យមានការពន្យារពេលដែលមិនចាំបាច់ ឬដើម្បីបង្កើនថ្លៃប្រដាប់ក្តី"។ [Christiansburg Garment Co. v. EEOC, 434 U.S. 412, 421 (1978); 20 U.S.C. Secs. 1415(i)(3)(B)(i)(II) and (III); 34 C.F.R. Sec. 300.517; Cal. Ed. Code Sec. 56507(b)(2).] ការចាញ់រឿងក្តីមិនចាំបាច់ទាល់តែមានន័យថា រឿងក្តីនោះមិនរឹងម៉ាំ មិនសមហេតុផល ឬក៏គ្មានមូលដ្ឋាននោះទេ។
ដោយសារតែរឿងក្តីត្រូវគេរកឃើញថាមានបង្កប់នូវគោលបំណងមិនត្រឹមត្រូវ ដូចជាការរំខានដល់ចុងចោទ ជាដើម ដូច្នេះហើយទើបតុលាការឧទ្ធរណ៍មណ្ឌលទីប្រាំបួន (Ninth Circuit Court of Appeals) (ដែលគ្រប់គ្រងរដ្ឋកាលីហ្វ័រញ៉ា) ហាក់ដូចជាតម្រូវឱ្យចាត់ទុករឿងក្តីនេះថាមិនរឹងម៉ាំ។ [Townsend v. Holman Consulting Co., 929 F.2d 1358, 1362 (9th Cir. 1990).] ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរឿងក្តីរបស់តុលាការឧទ្ធរណ៍មណ្ឌលទីប្រាំបួន (Ninth Circuit Court of Appeal) តុលាការបានកំណត់ថា "ភស្តុតាងគ្រប់គ្រាន់" អំពីការយាយី ឬក៏ភាពមិនរឹងម៉ាំគឺគ្រប់គ្រាន់ដើម្បីចេញថ្លៃឈ្នួលមេធាវីដល់ភាគីឈ្នះ ក្តី។ [Marsch v. Marsch, 36 F.3d 825 (9th Cir. 1994).] ការយាយីត្រូវធ្ងន់ធ្ងរជាងការរំខាន ហើយវានឹងត្រូវកំណត់ដោយសត្យានុម័តជាជាងអត្តនោម័ត។ បណ្តឹងជាស៊េរីប្រឆាំងនឹងចុងចោទដដែលផ្អែកលើសំណើច្បាប់ដែលត្រូវបានច្រានចោលរួចទៅ ហើយនៅក្នុងរឿងក្តីដែលពាក់ព័ន្ធនឹងចុងចោទដដែលនោះគឺជាការយាយី។ [Zladivar v. City of Los Angeles, 780 F.2d 823, 831-32 (9th Cir. 1986), reversed on othergrounds by Cooterand Gell v. Hartmax Corp., 496 U.S. 384 (1990).] កម្រមានការកើតឡើងនូវរឿងក្តីដែលមាតាបិតាត្រូវបង់ថ្លៃឈ្នួលមេធាវីរបស់មណ្ឌលសិក្សាធិការ បន្ទាប់ពីសវនាការកិច្ចដំណើរកាត្រឹមត្រូវតាមច្បាប់បរាជ័យ។ អ្នកមិនគួរដាក់ពាក្យសំណុំរឿងដែលគ្មានមូលដ្ឋានអង្គហេតុនិងគតិយុត្តិ និងមិនគួរចាត់វិធានការដែលបានកំណត់គ្រាន់តែដើម្បីពន្យារពេល ឬបង្កើនថ្លៃចំណាយរបស់មណ្ឌលសិក្សានៅក្នុងការការពារសំណុំរឿងរបស់អ្នកនោះទេ។0.
(6.68) តើមានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីទទួលបានសំណង ឬការទូទាត់នៅពេលដែលមណ្ឌលសិក្សាធិការ មិនបានផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) ជូនកូនខ្ញុំ?
If a court or ALJ determines that a school district failed to provide your child an appropriate education, it may order reimbursement to you for out-of-pocket expenses (such as private school tuition or support services). [BurlingtonSch. Committee v. Mass. Dept. ofEd., 471 U.S. 359, 105 S.Ct. 1996 (1985); Ash v.Lake Oswego Sch. Dist. No. 7J, 980 F.2d 585, 589 (9th Cir. 1992); W.G. v.Boardof TrusteesofTarget Range Sch. Dist. No.23, 960 F.2d 1479, 1484-85 (9th Cir.
1992).] In the Ninth Circuit, reimbursement is allowed for both “substantive” denials of appropriate education (disagreement over educational services and placement) and for “procedural” denials (violation of process used to develop the student’s IEP). [Ash, 980 F.2d at 589; TargetRange, 960 F.2d at 1484-85.] See Chapter 4, InformationonIEP Process.
(6.69) ចុះបើមណ្ឌលសិក្សាធិការមិនបានផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមរម្យ (FAPE) មួយរយៈពេល ហើយខ្ញុំមិនបានទិញសេវាអប់រំជំនួស តើនឹងមានអ្វីកើតឡើង? តើខ្ញុំនៅតែទទួលបានសំណងទេ?
បាទ/ច៎ាស។ តុលាការក៏បានផ្តល់សេវាកម្មអប់រំជាសំណង (ជាប្រភេទ) (ដូចជាសេវាអប់រំពិសេសបន្ថែម ការបង្រៀនតាមផ្ទះដោយឯករាជ្យ កម្មវិធីអប់រំនៅរដូវក្តៅ) ដល់សិស្សជាសំណងដោយសារតែមណ្ឌលសិក្សាធិការ មិនបានអប់រំសិស្សដែលទទួលការអប់រំពិសេស។ [Lester H. v. Gilhool, 916 F.2d 865, 867 (3d Cir. 1990); Burrv. Ambach, 863 F.2d 1071, 1078 (2d Cir. 1988); Miener v. Missouri, 800 F.2d 749, 751 (8th Cir. 1986); Todd v. Andrews, 933 F.2d 1576, 1584 (11th Cir. 1991).] នេះរួមមានសេវាកម្មសំណងដែលត្រូវផ្តល់ជូនបន្ទាប់ពីសិស្សមិនសិទ្ធិទទួលបានការអប់រំពិសេសដោយសារតែបញ្ហាអាយុ។ [Pihl v.Mass. Dept.of Ed., 9 F.3d 184, 185 (1st Cir. 1994); Jefferson Co. Board of Ed. v. Breen, 853 F.2d 853, 857-58 (11th Cir. 1988).] សិទ្ធិផ្តល់សេវាអប់រំជាសំណងនេះត្រូវបានគេទទួលស្គាល់នៅក្នុងតុលាការមណ្ឌលទីប្រាំបួន (Ninth Circuit)។ [Parents of Student W. v. Puyallup Sch. Dist. No. 3, 31 F.3d 1489, 1496-97 (9th Cir. 1994).]
(6.70) តើមានដែនកំណត់ណាមួយលើការទាមទារសំណង ឬការអប់រំសងជំនួសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែរឬទេ?
បាទ/ចាស។ រដ្ឋកាលីហ្វ័រញ៉ាបានបង្កើតច្បាប់លក្ខន្តិករយៈពេលពីរឆ្នាំទៅលើដែនកំណត់នៃការទាមទារក្នុងសំណុំរឿងអប់រំពិសេស។ ការទាមទារសំណងសម្រាប់សេវាកម្មអប់រំជាសំណង ឬការទូទាត់ត្រូវធ្វើឡើងក្នុងរយៈពេលពីរឆ្នាំចាប់ពីពេលដែលការរំលោភបំពានរបស់មណ្ឌលសិក្សាធិការបានកើតឡើង។ [Cal. Ed. Code Sec. 56505(l).]
ម្យ៉ាងវិញទៀត អ្នកមិនអាចបន្តនីតិវិធីដោយផ្ទាល់ទៅក្នុងតុលាការ ដើម្បីធ្វើការទាមទារការទូទាត់សំណង ឬសេវាកម្មអប់រំសងជំនួស ក្រោមច្បាប់ IDEA ឡើយ។ ក្នុងរឿងក្តីភាគច្រើន អ្នកត្រូវទាមទារនៅពេលសវនាការតាមនីតិវិធីរដ្ឋបាល។ [Hoeft v. Tucson Unified Sch. Dist., 967 F.2d 1298, 1303 (9th Cir. 1992); Doe by Brockhuis v. Arizona Dept. of Ed., 111 F.3d 678, 682 (9th Cir. 1997).] ក្នុងរឿងក្តីខ្លះ វាគ្រប់គ្រាន់ក្នុងការដាក់ពាក្យបន្តឹង និង "អស់" ដំណោះស្រាយរដ្ឋបាលដែលអ្នកមាន ដោយដាក់បណ្តឹងស្តីពីការអនុវត្តតាមច្បាប់ទៅក្រសួងអប់រំរដ្ឋ កាលីហ្វ័រញ៉ា (CDE) ជាមុនសិន។ [Christopher S. v. Stanislaus, 384 F.3d 1205, 1207 (9th Cir. 2004).]
(6.71) ខ្ញុំចង់ប្តឹងមណ្ឌលសិក្សាធិការដើម្បីទាមទារសំណងជាប្រាក់ចំពោះរបៀបចាត់ចែងមិនត្រឹមត្រូវ ឬក៏ព្រងើយកន្តើយចំពោះការអប់រំពិសេសរបស់កូនខ្ញុំជាច្រើនឆ្នាំកន្លងមកនេះ។ តើឱកាសជោគជ័យរបស់ខ្ញុំមានអ្វីខ្លះ?
រាល់បណ្តឹងឧទ្ធរណ៍របស់សហព័ន្ធទាំងអស់ដែលលើកឡើងបញ្ហានេះបានងាកទៅរកបណ្តឹងទាមទារសំណងសម្រាប់សំណងជាប្រាក់ចំពោះអ្វីដែលគេហៅថា"ការអនុវត្តអប់រំមិនត្រឹមត្រូវ" នៅពេលដែលរឿងក្តីត្រូវបាននាំមកតាមច្បាប់ស្តីពីការអប់រំជនពិការ (IDEA) រួមទាំងរដ្ឋកាលីហ្វ័រញ៉ា ដែលតុលាការឧទ្ធរណ៍មណ្ឌលទីប្រាំបួន (Ninth Circuit Court of Appeals) បានគ្រប់គ្រង។ [Mountain View-Los Altos Union H .S. Dist. v. SharronB.H., 709 F.2d 28, 31 (9th Cir. 1981).]
(6.72) តើផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទាឆ្នាំ1973 ឬច្បាប់ស្តីពីជនពិការអាមេរិកាំង (ADA) ជួយខ្ញុំប្តឹងមណ្ឌលសិក្សាធិការ ដើម្បីទាមទារសំណងជាប្រាក់ឬទេ?
តុលាការមណ្ឌលទីប្រាំបួន (Ninth Circuit) ស្ថិតនៅក្នុងចំណោមសាលាឧទ្ធរណ៍សហព័ន្ធដែលអនុញ្ញាតឱ្យមានបណ្តឹងទាមទារសំណងខូចខាតដំណើការទៅមុខនៅក្រោមផ្នែក 504 ស្របជាមួយនឹងផ្នែក 1983 (នៃមាត្រា 42 នៃក្រមសហរដ្ឋអាមេរិក)។ [Kling v. LosAngeles, 769 F.2d 532, 534 (9th Cir. 1985), reversed on other grounds, 474 U.S. 936.] អ្នកត្រូវបង្ហាញពី "ចេតនារើសអើង" ឬ "ការព្រងើយកន្តើយដោយចេតនា" ដោយមន្រ្តីឬទីភ្នាក់ងារណាមួយ ដើម្បីរកប្រាក់សំណងខូចខាតក្រោមផ្នែក 504 ឬ ADA (មាត្រា II) ប្រឆាំងនឹងអង្គភាពសាធារណៈ។ [Ferguson v. City of Phoenix, 157 F.3d 668, 674 (9th Cir. 1998).] បទដ្ឋាននេះអាចបង្កការលំបាកសម្រាប់មាតាបិតានិងសិស្សក្នុងការបង្កើតការប្រឆាំងនឹងមន្រ្តីសាលាសាធារណៈ ឬមណ្ឌលសិក្សាធិការ។ ម្យ៉ាងវិញទៀត ការប្តឹងត្រូវធ្វើឡើងនៅតុលាការសហព័ន្ធតាមផ្នែក 504 ក្នុងរយៈពេលមួយឆ្នាំ។ [Douglas v. Cal. Dept. of theYouth Authority 271 F.3d 812, 823 (9th Cir. 2001).] ចំណុចចុងក្រោយ បើប្រធានបទនៃជម្លោះនៅក្រោមផ្នែក 504 និងច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព (ADA) ទាក់ទងទៅនឹងការបដិសេធមិនផ្តល់ការអប់រំសាធារណៈដោយឥតគិតថ្លៃនិងសមស្រប នោះអ្នកត្រូវប្រើឱ្យអស់នូវនីតិវិធីរដ្ឋបាលតាមច្បាប់ស្តីពីការអប់រំសម្រាប់ជនពិការ (IDEA) ជាមុនសិន មុនពេលអ្នកទៅតុលាការស្ថិតក្រោមផ្នែក 504 ឬ ច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព (ADA)។ [20 U.S.C. Sec. 1415(l).]
(6.73) តើមានច្បាប់សហព័ន្ធណាផ្សេងទៀតដែលជួយខ្ញុំទេ បើខ្ញុំប្តឹងមណ្ឌលសិក្សាធិការទាមទារសំណងជាលុយ?
បាទ/ចាស។ ច្បាប់នេះមិនច្បាស់ទេ ប៉ុន្តែតុលាការមួយចំនួនបានអនុញ្ញាតឱ្យសិស្សដែលទទួលបានការអប់រំពិសេស និងមាតាបិតាប្តឹងទាមទារសំណងជាប្រាក់ តាមច្បាប់ស្តីពីការអប់រំសម្រាប់ជនពិការ (IDEA) ជាមួយនឹងផ្នែក1983 នៃមាត្រា 42 នៃក្រមសហរដ្ឋអាមេរិក ដែលជាលក្ខន្តិកៈ "សិទ្ធិពលរដ្ឋ” របស់សហព័ន្ធ។ [Emma C.v. Eastin, 985 F. Supp. 940 (N.D. Cal. 1997); Goleta Union Elementary Dist. v. Ordway, 166 F. Supp. 2d 1287 (C.D. Cal. 2001), reconsideration denied, 248 F. Supp. 2d 936 (C.D. Cal. 2002 F.2d 591 (9th Cir. 1992) (មតិដែលមិនបានផ្សព្វផ្សាយ) (អនុញ្ញាតឱ្យដើមបណ្តឹងទាមទារសំណងខូចខាត ស្ថិតក្រោមច្បាប់អប់រំសម្រាប់ជនពិការ (IDEA)។ ទោះយ៉ាងណាក៏ដោយ គ្មានតុលាការទាំងអស់អនុញ្ញាតឱ្យមានបណ្តឹងទាមទារសំណងខូចខាតជាប្រាក់។ [Alex G. exel. Stephen G. v. Board of Trustees of Davis Joint Unified Sch. Dist., 332 F. Supp. 2d 1315, 1319 (E.D. Cal. 2004).] សូម្បីតែតុលាការដែលអនុញ្ញាតឱ្យមាតាបិតាដាក់បណ្តឹងទាមទារសំណងជាប្រាក់ស្ទាក់ស្ទើរមិនទាមទារសំណងដោយសារពួកគេមិនចង់ដាក់បន្ទុកហិរញ្ញវត្ថុច្រើនពេកលើសាលា។ ផ្ទុយទៅវិញ តុលាការស្នើឱ្យមានទូទាត់ចំពោះការចំណាយជាក់ស្តែង ឬក៏ផ្តល់ជាការអប់រំ ឬសេវាកម្ម ជាជាងផ្តល់ប្រាក់ជាសំណងនឹងការឈឺចាប់ និងការរងទុក្ខ ឬការសងជំងឺចិត្ត។ [Emma C., 985 F. Supp. at 945; Goleta Union Elementary District, 166 F. Supp. 2d at 1296.]
ម្យ៉ាងវិញទៀត ទោះបីតុលាការខ្លះបានអនុញ្ញាតឱ្យមានការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីអប់រំសម្រាប់សិស្សម្នាក់ៗក៏ដោយ ក៏មន្ត្រីទាំងនេះអាចស៊ាំទៅនឹងបណ្តឹងបើពួកគេមិនអាចដឹងថា សកម្មភាពរបស់ពួកគេរំលោភលើសិទ្ធិស្របច្បាប់ដែលមានចែងយ៉ាងច្បាស់។ [Harlow v. Fitzgerald, 457 U.S. 800 (1982); Act Up!/Portland v. Bagley, 988 F.2d 868 (9th Cir. 1993); Goleta, 166 F. Supp. 2d at 1299.]
(6.74) តើមានអ្វីកើតឡើងបើកូនខ្ញុំរងរបួសទាំងផ្លូវកាយទាំងផ្លូវចិត្ត ដោយសារការធ្វេសប្រហែសរបស់មន្ត្រីសាលា? តើខ្ញុំត្រូវឆ្លងកាត់សវនាការដំណើរការត្រឹមត្រូវតាមច្បាប់នៅពេលដែលខ្ញុំមិនប្តឹងទាមទារសំណងណាមួយតាមច្បាប់ស្តីពីការអប់រំពិសេសមុនពេលខ្ញុំដាក់បណ្តឹងនៅតុលាការទេ?
ទេ! ចៅក្រមផ្នែកច្បាប់រដ្ឋបាល (ALJs) របស់ការិយាល័យសវនាការរដ្ឋបាល (OAH) គ្មានអំណាចធ្វើសវនាការលើការទាមទារនេះទេ (ការរងរបួសផ្ទាល់ខ្លួន) ហើយអ្នកក៏មិនត្រូវដាក់បណ្តឹងតាមនីតិវិធីដោះស្រាយរឿងក្តីដែលមិនពាក់ព័ន្ធនឹងការទាមទារសំណងណាមួយតាមច្បាប់ស្តីពីការអប់រំពិសេសមុនពេលទៅតុលាការអំពីបណ្តឹងទាមទារសំណងទាំងនេះ។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវធានាថាបញ្ហា "ការអប់រំ" ណាមួយត្រូវបានដោះស្រាយតាមរយៈបណ្តាញផ្សេងទៀត ហើយការទាមទារដែលមានក្នុងបណ្តឹងរបស់អ្នកគឺជាការទាមទារជំនួយដែលគ្មានចែងក្នុងច្បាប់អប់រំសម្រាប់ជនពិការ (IDEA)។