បោះពុម្ពជំពូកទី 7 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/06/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/06/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 7៖ ព័ត៌មានអំពីបរិស្ថានដែលមានកម្រិតតិចតួចបំផុត
(7.1) តើមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE) មានអត្ថន័យដូចម្ដេច?
មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE) គឺជាលក្ខខណ្ឌតម្រូវនៅក្នុងច្បាប់សហព័ន្ធ ដែលកំណត់ថាសិស្សមានពិការភាព ត្រូវទទួលបានការអប់រំនៅក្នុងកម្រិតអតិបរមាយ៉ាងសមស្របជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាព ហើយសិស្សដែលទទួលបានការអប់រំពិសេសនោះ មិនត្រូវបានបណ្ដេញចេញពីថ្នាក់រៀនធម្មតាឡើយ លើកលែងតែការអប់រំក្នុងថ្នាក់រៀនធម្មតានៅតែបន្តមិនទទួលបានជោគជ័យ ទោះបីជាជាមានជំនួយ និងសេវាកម្មបំពេញបន្ថែមក៏ដោយ។ [20 United States Code (U.S.C.) Sec. 1412(a)(5)(A); 34 Code of Federal Regulations (C.F.R.) Sec. 300.114.]
(7.2) តើពាក្យ “ការបញ្ជ្រាប” “ការរួមបញ្ចូលគ្នា” “ការធ្វើបរិយាបនពេញលេញ” និង “ការបញ្ជា្របត្រឡប់” មានន័យយ៉ាងដូចម្ដេច?
ពាក្យទាំងអស់នេះ គ្មានពាក្យមួយណាដែលបង្ហាញ ឬត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់លក្ខន្តិករបស់សហព័ន្ធឬរដ្ឋនោះទេ។ ពួកវាជាពាក្យដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកអប់រំ ដើម្បីបកស្រាយអំពីមធ្យោបាយផ្សេងៗ ក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវមជ្ឈដ្ឋាន LRE នៃច្បាប់អប់រំពិសេស។ ជាលទ្ធផល ភ្នាក់ងារអប់រំផ្សេងៗ (មណ្ឌលសិក្សាធិការ ផ្នែកផែនការតាមមូលដ្ឋានសម្រាប់ការអប់រំពិសេស (SELPA) ឬការិយាល័យតាមខោនធី) អាចនឹងមានការកំណត់និយមន័យខុសគ្នាខ្លះចំពោះពាក្យទាំងនេះ។ និយមន័យខាងក្រោមនេះ ត្រូវបានប្រើប្រាស់ទូទៅជាងគេ។ ប៉ុន្ដែ នៅពេលពិភាក្សាលើពាក្យទាំងនេះជាមួយអ្នកអប់រំ សូមយល់ច្បាស់ថាអ្នក និងអ្នកអប់រំ ឯកភាពគ្នាទៅលើអត្ថន័យនៃពាក្យទាំងនេះ។
ការបញ្ជ្រាប សំដៅដល់ការដាក់បញ្ចូលសិស្សដែលមានពិការភាព ទៅក្នុងសកម្មភាពថ្នាក់រៀនធម្មតាដែលកំពុងដំណើរការ ដើម្បីឲ្យកុមារទទួលបានការអប់រំជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព — បើទោះបីជាបុគ្គលិកអប់រំពិសេស ត្រូវតែផ្ដល់សេវាកម្មធនធានបំពេញបន្ថែមក៏ដោយ។
ការរួមបញ្ចូលគ្នា រួមបញ្ចូលនូវការបញ្ជា្របទៅក្នុងថ្នាក់រៀនធម្មតា និងការទទួលបានបរិយាបន និងការចូលរួមនៅក្នុងសកម្មភាពមជ្ឈដ្ឋានសាលារៀនទាំងអស់។ ការរួមបញ្ចូលគ្នា ផ្សំបញ្ចូលគ្នានូវការដាក់បញ្ចូលទៅក្នុងសាលារៀនសាធារណៈដោយមានឱកាសជាបន្តបន្ទាប់នៅក្នុងរចនាសម្ព័ន្ធ និងក្រៅរចនាសម្ព័ន្ធ ដើម្បីមានទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព និងមានវ័យសមស្រប។ សិស្សដែលមានពិការភាពធ្ងន់ធ្ងរ គួរតែអាចចូលរួមក្នុងសកម្មភាពសាលាទូទៅជាច្រើនដូចជាអាហារថ្ងៃត្រង់ ការជួបប្រជុំ ក្លឹប របាំ ឬពេលសម្រាកជាដើម។ សិស្សគប្បីចូលរួមក្នុងការជ្រើសរើសសកម្មភាពនៅក្នុងថ្នាក់រៀនធម្មតាដូចជាសិល្បៈ តន្ត្រី ឬកុំព្យូទ័រជាដើម។ សិស្សគប្បីចូលរួមក្នុងមុខវិជ្ជាសិក្សាធម្មតានៅក្នុងថ្នាក់រៀនធម្មតា ប្រសិនបើការកែសម្រួលកម្មវិធីសិក្សាសមស្រប ត្រូវបានធ្វើឡើង ហើយជំនួយគ្រប់គ្រាន់ ត្រូវបានផ្ដល់ជូន។ សិស្សគប្បីមានលទ្ធភាពប្រើប្រាស់បរិក្ខារដូចគ្នាទៅនឹងសិស្សដែលមិនមានពិការភាពដែរ មានដូចជាផ្លូវដើរ បន្ទប់ទឹក បណ្ណាល័យ អាហារដ្ឋាន និងមជ្ឈមណ្ឌលហាត់ប្រាណជាដើម។
ការរួមបញ្ចូលគ្នា អាចសំដៅដល់ការរួមបញ្ចូលគ្នានៃសិស្សនៅក្នុងការអប់រំពិសេសទៅក្នុងថ្នាក់រៀនដែលមានការអប់រំធម្មតា ក្នុងន័យដូចគ្នាទៅនឹង “ការបញ្ជ្រាប” ដែរ។ ប៉ុន្ដែ “ការរួមបញ្ចូលគ្នា” ក៏អាចសំដៅដល់ការដាក់បញ្ចូលសិស្សទៅក្នុងថ្នាក់អប់រំពិសេស ស្ថិតតាមទីតាំងសាលាដែលមានការរួមបញ្ចូលគ្នា (ពោលគឺ ទីកន្លែងដែលមានទាំងថ្នាក់រៀនសម្រាប់ការអប់រំពិសេស និងសម្រាប់ការអប់រំធម្មតា)។ ការដាក់បញ្ចូលក្នុងការសិក្សា "រួមបញ្ចូលគ្នានេះ" រួមបញ្ចូលនូវការខិតខំប្រឹងប្រែងជាប្រព័ន្ធដើម្បីបង្កើតឲ្យមានទំនាក់ទំនងគ្នាជាអតិបរមារវាងសិស្សដែលមានពិការភាព និងមិត្តរួមថ្នាក់ដែលមិនមានពិការភាព។
បរិយាបនពេញលេញ សំដៅដល់ការរួមបញ្ចូលគ្នាទាំងស្រុងសម្រាប់សិស្សដែលមានពិការភាពទៅក្នុងកម្មវិធីអប់រំធម្មតា ដោយមានការគាំទ្រជាពិសេស។ នៅក្នុងបរិយាបនពេញលេញ ការដាក់បញ្ចូលក្នុងការសិក្សាសម្រាប់សិស្សជាចម្បង គឺជាការបញ្ចូលទៅក្នុងថ្នាក់អប់រំធម្មតា។ សិស្សមិនមានការចាត់តាំងបន្ថែមទៅក្នុងថ្នាក់ពិសេសសម្រាប់សិស្សដែលមានពិការភាពនោះទេ។ ដូច្នេះ សិស្សដែលមានពិការភាព តាមពិត គឺជាសមាជិកម្នាក់របស់ថ្នាក់អប់រំធម្មតា។ គាត់មិនត្រូវបានបញ្ចូល ឬបញ្ជ្រាបទៅក្នុងថ្នាក់អប់រំធម្មតា ពីតាមថ្នាក់ពិសេសពេលថ្ងៃនោះទេ។ សិស្សមិនចាំបាច់ស្ថិតនៅក្នុងថា្នក់គ្រប់ពេល 100% នោះទេ ប៉ុន្ដែ សិស្សអាចចាកចេញពីថ្នាក់ដើម្បីទៅទទួលយកសេវាកម្មពាក់ព័ន្ធដូចជាការព្យាបាលផ្នែកពាក្យសម្តី ឬការព្យាបាលដោយចលនាជាដើម។ ចំពោះការរៀបរាប់ដែលបានស្នើឡើងទៅលើលក្ខណៈនៃគោលវិធី “បរិយាបនពេញលេញ” ស្តីពីការរៀបចំកម្មវិធីអប់រំពិសេសរួមបញ្ចូលគ្នា សូមមើលសូចនាករនៃកម្មវិធីបរិយាបនពេញលេញសម្រាប់សិស្សដែលមានពិការភាព ផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ O។
ការបញ្ជា្របត្រឡប់ សំដៅដល់ការអនុវត្តការផ្ដល់ឱកាសក្នុងការមានទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព ទៅដល់សិស្សណាម្នាក់ដែលត្រូវបានដាក់ទៅក្នុងថ្នាក់រៀនផ្ទាល់ខ្លួន ឬថ្នាក់រៀនដាច់ដោយឡែក (ឬសាលារៀន) ឬសិស្សដែលរស់នៅ និងចូលរៀននៅសាលាតាមមន្ទីរពេទ្យរដ្ឋ។ វាជំរុញឲ្យសិស្សដែលមិនមានពិការភាព ត្រូវស្ថិតនៅក្នុងថ្នាក់រៀនផ្ទាល់ខ្លួន ទីតាំងដាច់ដោយឡែក ឬមន្ទីរពេទ្យរដ្ឋក្នុងរយៈពេលពេលណាមួយ ដើម្បីធ្វើការងារជាមួយ ឬបង្រៀនសិស្សដែលមានពិការភាព។ មណ្ឌលសិក្សាធិការ មិនគួរព្យាយាមបំពេញនូវការកំណត់របស់មជ្ឈដ្ឋាន LRE ដោយប្រើប្រាស់ការបញ្ជ្រាបត្រឡប់ទាំងស្រុងនោះទេ។
ពួកគេគប្បីខិតខំប្រឹងប្រែងជាប្រព័ន្ធ ដើម្បីអនុញ្ញាតឲ្យសិស្សដែលមានពិការភាពបានចេញពីថ្នាក់រៀនពិសេស និងចូលទៅក្នុងមជ្ឈដ្ឋានសាលារៀនដែលរួមបញ្ចូលគ្នា។ ការបញ្រ្ជាបត្រឡប់តែមួយមុខ គឺជាមធ្យោបាយបែបច្នៃប្រឌិតនៃការរួមបញ្ចូលគ្នា។ ក្រុមការងារកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP) គប្បីគិតអំពីការដាក់បញ្ចូលក្នុងការសិក្សាដែលលើកទឹកចិត្តឲ្យមានទំនាក់ទំនងជាធម្មតាជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាព។ អ្នកអប់រំពិសេសនិងធម្មតា ត្រូវតែបង្កើតការច្នៃប្រឌិតថ្មី និងការប្រឹងប្រែងជាប្រព័ន្ធ ដើម្បីបង្កើនទំនាក់ទំនងរវាងសិស្សដែលមានពិការភាព (ទាំងសិស្សដែលមានពិការភាពធ្ងន់ធ្ងរ និងសិស្សដែលមានពិការភាពផ្នែកសិក្សា) និងមិត្តរួមថ្នាក់ដែលមិនមានពិការភាពរបស់ពួកគេ។
(7.3) តើអ្វីទៅជាបញ្ញត្តិនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋាននៃលក្ខខណ្ឌតម្រូវសម្រាប់មជ្ឈដ្ឋានដែលមានការរឹបន្តឹងតិចតួច?
ច្បាប់សហព័ន្ធចែងថាមណ្ឌលសិក្សាធិការនីមួយៗត្រូវតែធានាថា នៅក្នុងកម្រិតអតិបរមាសមស្រប កុមារដែលមានពិការភាព រួមទាំងកុមារក្នុងស្ថាប័នសាធារណៈឬឯកជន ឬមជ្ឈមណ្ឌលថែទាំផ្សេងៗផងដែរ ត្រូវទទួលបានការអប់រំជាមួយនឹងកុមារដែលមិនមានពិការភាព និងការអប់រំតាមសាលារៀនដាច់ដោយឡែក បើពុំនោះទេ ការដកយកកុមារដែលមានពិការភាពចេញពីមជ្ឈដ្ឋាននៃការអប់រំធម្មតា ប្រព្រឹតទៅបានលុះត្រាតែលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាពរបស់កុមារ គឺស្ថិតក្នុងកម្រិតមួយដែលការអប់រំក្នុងថ្នាក់ធម្មតា ដោយមានការប្រើប្រាស់ជំនួយ និងសេវាបំពេញបន្ថែម មិនអាចសម្រេចបានជោគជ័យ។
[20 U.S.C. Sec. 1412(a)(5)(A); 34 Code of Federal Regulations (C.F.R.) Sec. 300.114(a)(2); Cal. Ed. Code Sec. 56342(b).]
បន្ថែមពីនេះទៀត សភាបានទទួលស្គាល់ថា វិធីសាស្រ្ដរបស់រដ្ឋក្នុងការផ្ដល់ថវិកាដល់សេវាកម្មការអប់រំពិសេស ពេលខ្លះអាចលើកទឹកចិត្តដល់មណ្ឌលសិក្សាធិការឲ្យដាក់បញ្ចូលសិស្សក្នុងមជ្ឈដ្ឋានពិសេស ដោយសារតែលទ្ធភាពក្នុងការទទួលបានថវិកាបន្ថែម។ ដោយសារតែបញ្ហាប្រឈមនេះ ទើបសភាតម្រូវឲ្យរដ្ឋបង្កើតនូវគោលនយោបាយ និងនីតិវិធីដើម្បីធានាថាប្រព័ន្ធនៃការផ្ដល់ថវិការបស់ពួកគេ (បើផ្អែកលើប្រភេទនៃមជ្ឈដ្ឋានណាមួយ) មិនល្មើសលើលក្ខខណ្ឌតម្រូវលើការអប់រំក្នុងមជ្ឈដ្ឋានរឹតបន្តឹងតិចតួចនោះទេ។ [20 U.S.C. Sec.1412(a)(5)(B).]
សភាបានទទួលស្គាល់យ៉ាងច្បាស់លាស់ពីសារៈសំខាន់នៃការអប់រំពិសេសរបស់សិស្សអប់រំពិសេសនៅក្នុងថ្នាក់រៀន និងមជ្ឈដ្ឋានធម្មតា។ [20 U.S.C. Sec.1400(c)(5)(A) & (D).] រដ្ឋសភាតម្រូវឲ្យកម្មវិធី IEP រួមបញ្ចូលនូវរបាយការណ៍ដែលបញ្ជាក់ថាតើពិការភាពរបស់កុមារ ប៉ះពាល់ដូចម្តេចខ្លះទៅលើការចូលរួម និងវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ និងរបាយការណ៍ស្តីពីគោលដៅប្រចាំឆ្នាំដែលរួមបញ្ចូលនូវចំណុចគោល ឬវត្ថុបំណងរយៈពេលខ្លី ដែលទាក់ទងនឹងការជំរុញឲ្យសិស្សមានការចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ។ [20 U.S.C. Sec. 1414(d)(1)(A)(i); 34 C.F.R. Secs. 300.320(a)(1) & (2).] របាយការណ៍អំពីសេវាកម្មរបស់កម្មវិធី IEP ត្រូវរួមបញ្ចូលផងដែរនូវរបាយការណ៍ដូចជា៖
- ជំនួយ និងសេវាកម្មបំពេញបន្ថែមដែលត្រូវផ្ដល់ឲ្យសិស្ស។ និង
- ការកែសម្រួលកម្មវិធី និងការគាំទ្រសម្រាប់បុគ្គលិកសាលារៀនដែលត្រូវផ្ដល់ជំនួយ ដើម្បីឲ្យគាត់ចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ និងចូលរួមក្នុងសកម្មភាពកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សា។ [20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(4).]
ច្បាប់រដ្ឋចែងថា៖
សិស្សដែលមានពិការភាព គប្បីទទួលបាននូវ "កម្មវិធីជំនួយបន្ថែមពិសេសដែលលើកកម្ពស់ទំនាក់ទំនងជាអតិបរមាជាមួយនឹងក្រុមសិស្សទូទៅទាំងអស់នៅសាលារៀន តាមរបៀបមួយដែលសមស្របទៅនឹងតម្រូវការរបស់កុមារទាំងពីរក្រុម។” [Cal. Ed. Code Sec. 56001(g).]
ថ្នាក់រៀនពិសេសដែលបម្រើសេវាដល់សិស្សដែលមានតម្រូវការអប់រំបន្ទាន់ប្រហាក់ប្រហែលគ្នា និងច្រើនជាងគ្នា គប្បីមានផ្តល់ជូន។ ថ្នាក់ពិសេស អាចទទួលចុះឈ្មោះសិស្សបាន លុះត្រាតែលក្ខណៈ ឬកម្រិតភាពធ្ងន់ធ្ងរនៃពិការភាព គឺស្ថិតនៅក្នុងកម្រិតមួយដែលការអប់រំនៅក្នុងថ្នាក់ធម្មតា ដែលមានប្រើប្រាស់ជំនួយ និងសេវាកម្មបំពេញបន្ថែម ដូចជាការកែសម្រួលកម្មវិធីសិក្សា និងការគាំទ្រផ្នែកអាកប្បកិរិយាជាដើម មិនអាចសម្រេចបានជោគជ័យ។ តម្រូវការទាំងនេះ ក៏អនុវត្តផងដែរចំពោះការអប់រំតាមសាលាដាច់ដោយឡែក ឬការដកយកសិស្សដែលមានតម្រូវការពិសេសចេញពីមជ្ឈដ្ឋានអប់រំធម្មតាផងដែរ។
នៅក្នុងការផ្ដល់ ឬការរៀបចំសម្រាប់ការផ្តល់សកម្មភាពនេះ ភ្នាក់ងារសាធារណៈនីមួយៗ គប្បីធានាថា[សិស្ស]នីមួយៗ ត្រូវចូលរួមក្នុងសកម្មភាពទាំងនោះជាមួយសិស្សដែលមិនមានពិការភាព ក្នុងកម្រិតអតិបរមាសមស្របតាមតម្រូវការ[សិស្សដែលមានពិការភាព] រួមទាំងសកម្មភាព និងសេវាកម្មក្រៅការសិក្សា និងកម្មវិធីសិក្សាបន្ថែមផងដែរ។ [Cal. Ed. Code. Sec. 56364.2.]
សម្រាប់សិស្សដែលមិនទាន់ទទួលបានការអប់រំពិសេស ប៉ុន្តែសិទ្ធិទទួលបានការអប់រំពិសេសកំពុងត្រូវបានពិចារណាសម្រាប់ពួកគេ ដូច្នេះ ច្បាប់រដ្ឋចែងថាសិស្សគប្បីត្រូវបានបញ្ចូនបន្តសម្រាប់ការបង្រៀន ឬសេវាកម្មអប់រំពិសេស លុះត្រាតែក្រោយពេលដែលធនធានកម្មវិធីអប់រំធម្មតា ត្រូវបានពិចារណា និងបានប្រើប្រាស់សមស្របតែប៉ុណ្ណោះ។ [Cal. Ed. Code Sec. 56303.]
បទប្បញ្ញតិ្តរបស់សហព័ន្ធចែងថា៖
លុះត្រាតែកម្មវិធី IEP [កម្មវិធីអប់រំសម្រាប់បុគ្គល]របស់កុមារដែលមានពិការភាពតម្រូវឲ្យមានការរៀបចំផ្សេងទៀត ពុំនោះសោត កុមារត្រូវទទួលបានការអប់រំនៅក្នុងសាលាដែលគាត់នឹងត្រូវចូលរៀន បើគាត់មិនមានពិការភាពនោះទេ។ [និង]ក្នុងការជ្រើសរើសមជ្ឈដ្ឋាន LRE [មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច] មានការពិចារណាទៅលើផលប៉ះពាល់មិនល្អដែលអាចកើតមានលើកុមារ ឬទៅលើគុណភាពសេវាកម្មដែលគាត់ត្រូវការ។ [34 C.F.R. Secs. 300.116(c) & (d).]
តុលាការសហព័ន្ធជាច្រើន បានចេញសេចក្តីសម្រេចលើបញ្ហាអប់រំពិសេសនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួច។ ជាធម្មតា ការសម្រេចចិត្តទាំងនេះ បានលើកទឹកចិត្តដល់ការអប់រំរួមបញ្ចូលគ្នា និងបានបង្កើតនូវនិន្នាការរឹងមាំមួយនៅក្នុងទិសដៅនេះ។ ឧទាហរណ៍៖
មាន "ការសន្មតជាមុនថា (ក្នុងចំណោមកម្មវិធីការអប់រំ និងបណ្តុះបណ្តាលជំនួសដែលតម្រូវដោយច្បាប់លក្ខន្តិកដែលមានផ្តល់ជូន) ការដាក់បញ្ចូលសិស្សនៅក្នុងថ្នាក់ធម្មតាតាមសាលារៀនសាធារណៈ គឺមានការពេញនិយមច្រើនជាងការដាក់បញ្ចូលសិស្សនៅក្នុងថ្នាក់ពិសេសតាមសាលារៀនសាធារណៈ។” [P.A.R.C. v. Pennsylvania, 334 F.Supp. 1257 (E.D. PA 1972).]
តុលាការបានអនុម័ត "ការសន្មតជាមុនថា (ក្នុងចំណោមកម្មវិធីការអប់រំជំនួស) ការដាក់បញ្ចូលទៅក្នុងថ្នាក់ធម្មតានៃសាលារៀនសាធារណៈដែលមានសេវាកម្មជំនួយបន្ថែមសមស្រប គឺមានការពេញនិយមច្រើនជាងការដាក់បញ្ចូលសិស្សនៅក្នុងថ្នាក់ពិសេសតាមសាលារៀន។” [Mills v. Board of Education of District of Columbia, 348 F.Supp. 866 (D. DC 1972).]
តុលាការកំពូលសហរដ្ឋអាមេរិក បានលើកឡើងថា៖ ច្បាប់តម្រូវឲ្យរដ្ឋពាក់ព័ន្ធនានា ត្រូវធ្វើការអប់រំកុមារពិការរួមគ្នាជាមួយកុមារដែលមិនមានពិការភាព ក្នុងករណីអាចធ្វើបាន។ [Board of Education v. Rowley, (1982) 458 U.S. 176.]
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា តុលាការឧទ្ធរណ៍សហព័ន្ធបានលើកឡើងថា "ការចង់បានរបស់សភាសម្រាប់ការអប់រំកុមារពិការនៅក្នុងថា្នក់រៀនជាមួយមិត្តរួមថ្នាក់របស់ពួកគេ ត្រូវបានធ្វើឡើងយ៉ាងច្បាស់លាស់... [Dept. of Educ., State of Hawaii v. Katherine D., 727 F.2d 809 (9th Cir. 1983)។
តុលាការឧទ្ធរណ៍សហព័ន្ធមួយទៀត បានរកឃើញថាការបដិសេធការចូលទៅសិក្សាក្នុងថ្នាក់តាមសាលារៀនសាធារណៈធម្មតា ដោយផ្តល់ហេតុផលបញ្ជាក់ទៅលើការអប់រំសមស្រប បង្កើតបានជាការការរើសអើង។ [Tokarcik v. Forest Hills School District, 655 F.2d 443 (3rd Cir. 1981).]
ម្យ៉ាងវិញទៀត ច្បាប់អប់រំពិសេសរបស់សហព័ន្ធ "តម្រូវឲ្យប្រព័ន្ធសាលារៀនផ្ដល់ជំនួយ និងរៀបចំធនធានរបស់ពួកគេសាឡើងវិញដើម្បីចេញឲ្យផុតពីប្រព័ន្ធ រចនាសម្ព័ន្ធ និងការអនុវត្តទាំងឡាយណា ដែលអាចនឹងនាំមកនូវការធ្វើវិយោគកម្ម (ការដាក់នៅដាច់ដោយឡែក) មិនចាំបាច់សម្រាប់កុមារដែលមានពិការភាព"។ [Oberti v. Board of Education of the Borough of Clementon School District, 789 F. Supp. 1322 (D.N.J. 1981).]
តុលាការ រួមទាំងតុលាការសហព័ន្ធនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាផងដែរ បានលើកឡើងថាបន្ទុកនោះ គឺស្ថិតនៅលើមណ្ឌលសិក្សាធិការនៅក្នុងការបញ្ជាក់ថាសិស្សមិនអាចទទួលការអប់រំបានជោគជ័យនៅក្នុងថ្នាក់រៀនធម្មតាទេ។ សូមមើលសេចក្តីសម្រេចដែលមានចែងខាងក្រោម៖
មណ្ឌលសិក្សាធិការ មិនបានផ្ដល់ហេតុផលទៅលើសេចក្ដីសម្រេចរបស់ខ្លួនដើម្បីដកសិស្សចេញពីថ្នាក់រៀនធម្មតាណាមួយ តាមការចង់បានរបស់តុលាការពិនិត្យសំណុំរឿននេះឡើយ។ [Mavis v. Sobol, 839 F.Supp. 968 (N.D.N.Y. 1981).]
ការសន្មតយ៉ាងមុតមាំរបស់ច្បាប់ក្នុងការគាំទ្រដល់ការបញ្ជ្រាបនេះ...អាចនឹងទទួលបានលទ្ធផលផ្ទុយពីការសន្មតនេះ ប្រសិនបើឪពុកម្តាយចាំបាច់ត្រូវបង្ហាញ ភស្តុតាងថាកូនរបស់ពួកគេសមនឹងត្រូវបានរាប់បញ្ចូលក្នុងការសិក្សា ជាជាងឲ្យមណ្ឌលសិក្សាធិការត្រូវផ្តល់ហេតុផលលើការសម្រេចចិត្តក្នុងការដកកុមារនោះចេញពីថ្នាក់រៀនធម្មតា។ [Oberti v. Board of Education, 995 F.2d 1204 (3rd Cir. 1981).] ការសន្មតរបស់ច្បាប់ក្នុងការគាំទ្រដល់ការបញ្ជ្រាបនេះ ត្រូវបានចាត់ទុកថាជាការដាក់បន្ទុកលើមណ្ឌលសិក្សាធិការនៅក្នុងការបង្ហាញថាកុមារម្នាក់ មិនអាចទទួលបានការបញ្ជ្រាបនោះទេ។ [Sacramento City Unified School District v. Rachel Holland, 786 F.Supp. 874 (E.D. Cal. 1992).]
(7.4) តើកត្តាអ្វីខ្លះដែលអាចមានសារៈសំខាន់ក្នុងការកំណត់ថាតើកូន របស់ខ្ញុំទទួលបានការអប់រំ ក្នុងកម្រិតអតិបរមាសមស្រប ជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាពរបស់គាត់ដែឬអត់?
ក្នុងសំណុំរឿងរបស់ Sacramento City Unified School District v. Rachel Holland តុលាការបានកំណត់នូវកត្តាជាច្រើនដែលមានសារៈសំខាន់ក្នុងការវិភាគថាតើការណែនាំលើការដាក់បញ្ចូលរបស់មណ្ឌលសិក្សាធិការ គោរពតាមបទប្បញ្ញត្តិមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចដែរឬអត់។ កត្តាទាំងនេះ រួមមាន៖
- អត្ថប្រយោជន៍អប់រំដែលមានផ្តល់ជូនដល់សិស្សដែលមានពិការភាពនៅក្នុងថ្នាក់រៀនធម្មតា បូករួមទាំងជំនួយនិងសេវាកម្មសមស្រប ធៀបទៅនឹងអត្ថប្រយោជន៍នៃថ្នាក់អប់រំពិសេស។
- អត្ថប្រយោជន៍ក្រៅពីការសិក្សានៃទំនាក់ទំនងជាមួយនឹងកុមារដែលមិនមានពិការភាព។
- ផលប៉ះពាល់ទៅលើគ្រូបង្រៀន និងសិស្សដទៃទៀតនៅក្នុងថា្នក់រៀន ដោយសារតែវត្តមានរបស់សិស្សដែលមានពិការភាព មានជាប់ពាក់ព័ន្ធទៅនឹងអាកប្បកិរិយាការរំខាន និង/ឬការចំណាយពេលវេលារបស់គ្រូច្រើនពេក។
- ការចំណាយលើការបញ្ជ្រាបសិស្សដែលមានពិការភាពទៅក្នុងថ្នាក់អប់រំធម្មតា ធៀបទៅនឹងការចំណាយក្នុងការដាក់បញ្ចូលសិស្សនៅក្នុងថ្នាក់អប់រំពិសេស។
គ្មានកត្តាតែមួយគត់ណាមួយ អាចកំណត់ថាតើមណ្ឌលសិក្សាធិការបានគោរពតាមការកំណត់នៃមជ្ឈដ្ឋាន LRE ដែរឬអត់នោះទេ។ ឧទាហរណ៍ ទោះបីជាសិស្សអាចមានការរីកចម្រើនទៅតាមគោលដៅនៃកម្មវិធី IEP នៅក្នុងថា្នក់រៀនពិសេសក៏ដោយ ប៉ុន្តែក្រុមការងារកម្មវិធី IEP គួរពិចារណាអំពីកត្ដាទីពីរដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ក្រៅពីការសិក្សា មុនពេលធ្វើការកំណត់ទៅលើការដាក់បញ្ចូលក្នុងការសិក្សានោះ។ ដរាបណាការរីកចម្រើនបានប្រព្រឹត្តទៅតាមការចង់បាន កត្តាអត្ថប្រយោជន៍អប់រំរបស់ Holland នឹងត្រូវបានបំពេញ បើទោះបីជាការរីកចម្រើននោះមិនមានភាពខ្លាំងក្លាបំផុតដែលសិស្សអាចធ្វើបាននៅក្នុងមជ្ឈដ្ឋានផ្សេងទៀតក៏ដោយ។
ប៉ុន្ដែ វាបញ្ជាក់យ៉ាងច្បាស់ពីការសម្រេចចិត្តរបស់តុលាការ ចាប់តាំងពីសំណុំរឿងរបស់ Holland មកម្លេះ ព្រោះថាប្រសិនបើសិស្សមិនអាចទទួលបានអត្ថប្រយោជន៍ពីការដាក់បញ្ចូលនៅក្នុងថា្នក់ ឬមជ្ឈដ្ឋានធម្មតាទេនោះ — ពោលគឺគាត់មិនអាចរីកចម្រើនឆ្ពោះទៅដល់គោលដៅនៃកម្មវិធី IEP ទេ — ដូច្នេះការដាក់បញ្ចូលនៅក្នុងថា្នក់រៀនធម្មតា គឺមិនអាចប្រព្រឹត្តទៅបានទេ។ [មើល Hartmann by Hartmann v. Loudoun County Bd. of Educ., 118 F.3d 996 (4th Cir. 1997); Poolaw v. Bishop, 67 F.3d 830 (9th Cir. 1995); County of San Diego v. California Special Education Hearing Office, 93 F.3d 1458 (9th Cir. 1981).] អត្ថប្រយោជន៍នៃការអប់រំមួយចំនួន ត្រូវតែកើតមាន។ ប៉ុន្ដែ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អត្ថប្រយោជន៍ដែលកើតមានឡើងដើម្បីឲ្យកម្មវិធី IEP និងការដាក់បញ្ចូលក្នុងការសិក្សាមានភាពសមស្រប គឺមិនមានច្រើននោះទេ។ តុលាការនៅសំណុំរឿង Holland បានលើកឡើងថា៖ ការសន្មតទុកជាមុននៃច្បាប់ [IDEA] ក្នុងការគាំទ្រដល់ការបញ្រ្ជាបនេះ តម្រូវឲ្យសិស្ស[ដែលមានពិការភាព] អាចទទួលបានការអប់រំនៅក្នុងថា្នក់រៀនធម្មតា ប្រសិនបើសិស្សអាចទទួលបានការអប់រំតាមការចង់បាននៅទីនោះ ទោះបីជាវាមិនមែនជាមជ្ឈដ្ឋានសិក្សាដែលល្អបំផុតសម្រាប់កុមារក៏ដោយ។ [786 F. Supp. at 879.] ម្យ៉ាងទៀត ការកំណត់ថាតើសិស្សម្នាក់នឹងមានការរីកចម្រើនឆ្ពោះទៅរកគោលដៅរបស់កម្មវិធី IEP ដែរឬអត់ ត្រូវតែធ្វើឡើងនៅក្នុងបរិបទដែលថាតើគាត់អាចនឹងមានការរីកចម្រើនដែរឬអត់ ប្រសិនបើមានការផ្ដល់នូវជំនួយ និងសេវាកម្មបំពេញបន្ថែម ដើម្បីគាំទ្រដល់សិស្សនៅក្នុងមជ្ឈដ្ឋានធម្មតា។ [20 U.S.C. Sec. 1412(a)(5)(A); 34 C.F.R. Sec. 300.114(a)(2); Cal. Ed. Code Sec. 56345(a)(4).]
(7.5) តើមណ្ឌលសិក្សាធិការត្រូវតែផ្ដល់នូវជំនួយ និងសេវាកម្មដើម្បីជួយដល់ការរួមបញ្ចូលគ្នារបស់កូនខ្ញុំដែរឬទេ? តើមានអ្វីកើតឡើង បើមណ្ឌលសិក្សាធិការនិយាយថាការផ្ដល់នូវជំនួយ និងសេវាកម្មទាំងនោះថ្លៃពេក?
មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់ជំនួយ និងសេវាកម្មបំពេញបន្ថែមដើម្បីបំពេញតម្រូវការសម្រាប់ការអប់រំពិសេសរបស់សិស្សដែលមានពិការភាពនៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នា។ តុលាការនៅក្នុងសំណុំរឿង Oberti v. Bd. of Educ. បានលើកឡើងថាមណ្ឌលសិក្សាធិការ ត្រូវចាត់វិធានការពេញលេញដើម្បីបញ្ចូលសិស្សដែលមានពិការភាពទៅក្នុងថ្នាក់រៀនធម្មតា ដោយមានជំនួយ និងសេវាកម្មបំពេញបន្ថែម។ [789 F.Supp. at 1322.]
តាមយោបល់របស់តុលាការឧទ្ធរណ៍របស់សហព័ន្ធមួយទៀត នៅក្នុងសំណុំរឿង Daniel R.R. v. El Paso Independent School District តុលាការបានបញ្ជាក់ថា៖
ច្បាប់មិនអនុញ្ញាតឲ្យរដ្ឋបង្កើតនូវសកម្មភាពបន្ដិចបន្ដួចដើម្បីជួយសម្រួលដល់សិស្សពិការនោះទេ។ លក្ខខណ្ឌតម្រូវរបស់ច្បាប់សម្រាប់ការកែសម្រួល និងបំពេញបន្ថែមចំពោះការអប់រំធម្មតា គឺមានភាពទូលំទូលាយ។ [874 F.2d at 1036 (5th Cir. 1981).] តាមយោបល់របស់តុលាការឧទ្ធរណ៍របស់សហព័ន្ធមួយទៀត នៅក្នុងសំណុំរឿង Roncker v. Walter បានលើកឡើងនូវសេចក្តីបញ្ជាក់ស្តីពីបញ្ហាមជ្ឈដ្ឋាន LRE ដូចខាងក្រោម៖
ក្នុងករណីដែលកន្លែងដាច់ដោយឡែកត្រូវបានចាត់ទុកថាមានភាពល្អប្រសើរបំផុត[សម្រាប់ការសិក្សារៀនសូត្រ] តុលាការគប្បីកំណត់ថាតើសេវាកម្មដែលធ្វើឲ្យការដាក់បញ្ចូលមានភាពល្អប្រសើរបំផុតនោះ អាចត្រូវបានផ្តល់ជូននៅក្នុងមជ្ឈដ្ឋានមិនដាច់ដោយឡែកបានដែរឬអត់។ ប្រសិនបើពួកគេអាចធ្វើបាន នោះការដាក់បញ្ចូលនៅក្នុងសាលារៀនដាច់ដោយឡែក នឹងមិនសមស្របទៅតាម[ច្បាប់]ទេ។
តុលាការក្នុងសំណុំរឿង Roncker ក៏កត់សម្គាល់ផងដែរថា៖
ការចំណាយ គឺជាកត្តាសមស្របមួយដែលត្រូវពិចារណា ព្រោះការចំណាយច្រើនពេកទៅលើកុមារពិការម្នាក់ អាចធ្វើឲ្យកុមារពិការដទៃទៀតខាតបង់។ ប៉ុន្ដែ ការចំណាយ គឺគ្មានការការពារទេ ប្រសិនបើមណ្ឌលសិក្សាធិការមិនបានប្រើប្រាស់ថវិការបស់ខ្លួនដើម្បីផ្តល់នូវការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយសមរម្យសម្រាប់កុមារពិការទេនោះ។ ការផ្តល់ជូនការដាក់បញ្ចូលទៅក្នុងការសិក្សាផ្សេងជំនួសនេះ ផ្តល់អត្ថប្រយោជន៍ដល់កុមារពិការគ្រប់រូប។
[700 F.2d at 1058 (6th Cir. 1981).]
ទោះបីជាតុលាការក្នុងសំណុំរឿងរបស់ Holland បានសម្រេចថាការចំណាយ គឺជាការពិចារណាលើការកំណត់ការដាក់បញ្ចូលក្នុងការសិក្សាយ៉ាងសមស្របសម្រាប់កុមារម្នាក់ក៏ពិតមែន ប៉ុន្តែតុលាការបានរកឃើញថាការផ្តល់ជំនួយដល់ការបង្រៀនក្រៅម៉ោង និងការកែសម្រួលកម្មវិធីសិក្សា នឹងមិនចំណាយច្រើនជាងការដាក់បញ្ចូលទៅក្នុងការអប់រំពិសេសនោះទេ។ [Holland, 14 F.3d at 1402.] ថវិកាមិនគ្រប់គ្រាន់ មិនមែនជាហេតុផលសមស្របតាមផ្លូវច្បាប់សម្រាប់ការបដិសេធមិនផ្តល់សេវាកម្មដែលចាំបាច់ទេ លើកលែងតែក្នុងករណីដែលការចំណាយនោះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការអប់រំរបស់សិស្សដទៃទៀតនៅក្នុងមណ្ឌលសិក្សាធិការ។
(7.6) មណ្ឌលសិក្សាធិការ បានប្រាប់ខ្ញុំថាកូនរបស់ខ្ញុំនឹងមិនអាចដាក់ទៅក្នុងការរួមបញ្ចូលនោះបានទេ ពីព្រោះគាត់មិនអាចទទួលបានអត្ថប្រយោជន៍នៃការសិក្សាពីការបង្រៀនក្នុងថ្នាក់ធម្មតា។ តើវាជាការពិតដែរឬទេ?
មិនពិតទេ។ តុលាការនៅក្នុងសំណុំរឿងរបស់ Holland បានកត់សម្គាល់ថាការបញ្ជ្រាប តម្រូវឲ្យផ្តល់ការអប់រំដល់សិស្សដែលមានពិការភាពនៅក្នុងថ្នាក់រៀនធម្មតា ប្រសិនបើគាត់អាចទទួលបានការអប់រំដោយជោគជ័យនៅទីនោះ។ តុលាការពិនិត្យមើលថាតើគោលដៅ និងវត្ថុបំណងកម្មវិធី IEP របស់សិស្ស អាចនឹងត្រូវបំពេញនៅក្នុងថា្នក់រៀននោះ ដោយមានការកែសម្រួលកម្មវិធីសិក្សាខ្លះៗ ឬដោយផ្ដល់នូវជំនួយ និងសេវាកម្មបំពេញបន្ថែមដែរឬអត់។ មណ្ឌលសិក្សាធិការនៅក្នុងសំណុំរឿង Holland អះអាងថាសិស្ស គួរតែបានរកឃើញថា មិនមានភាពសមស្របសម្រាប់ការដាក់បញ្ចូលក្នុងថ្នាក់ធម្មតានោះទេ ប្រសិនបើការដាក់បញ្ចូលនោះ នឹងតម្រូវឲ្យមានការកែសម្រួលខ្លាំងទៅលើកម្មវិធីសិក្សាធម្មតានោះ។ តុលាការបានបដិសេធការលើកឡើងនេះ ហើយរកឃើញថាសិស្សនៅក្នុងអប់រំពិសេស អាចនឹងតម្រូវឲ្យមានការកែសម្រួល និងមានសិទ្ធិទទួលបានការកែប្រែកម្មវិធីសិក្សាសំខាន់ៗ ដើម្បីជួយសម្រួលឲ្យពួកគេទទួលបានអត្ថប្រយោជន៍ពីការដាក់បញ្ចូលទៅក្នុងថ្នាក់ធម្មតា។ តុលាការបានបញ្ជាក់ថា "ការកែសម្រួលកម្មវិធីសិក្សាសម្រាប់កុមារពិការ ទោះបីជាមានការកែប្រែច្រើនយ៉ាងណាក្តី ក៏វាមិនមានសារៈសំខាន់អ្វីនោះដែរ។ ច្បាប់ IDEA នៅក្នុងលក្ខខណ្ឌចែងនៃច្បាប់សម្រាប់ដំណើរការកម្មវិធី IEP បានចាត់ទុកថាកម្មវិធីសិក្សានេះ អាចនឹងត្រូវបានកែសម្រួល ដើម្បីជួយសម្រួលដល់តម្រូវការរបស់កុមារពិការម្នាក់ៗ។" [Holland, 786 F. Supp. at 879-880.]
ការសម្រេចចិត្តមួយផ្សេងទៀតរបស់តុលាការឧទ្ធរណ៍សហព័ន្ធ បានចែងអំពីការផ្ដល់យោបល់ទៅលើ "អត្ថប្រយោជន៍នៃការសិក្សា” ដូចខាងក្រោម៖
ច្បាប់[IDEA] មិនតម្រូវឲ្យរដ្ឋផ្ដល់បទពិសោធន៍អប់រំដល់កុមារម្នាក់ដែលមានពិការភាព ដូចគ្នាទៅនឹងការផ្តល់បទពិសោធន៍អប់រំជាទូទៅដល់កុមារដែលមិនមានពិការភាពនោះទេ... ផ្ទុយទៅវិញ រដ្ឋត្រូវតែដោះស្រាយបញ្ហាតម្រូវការពិសេសរបស់កុមារដែលមានពិការភាព ដោយទទួលស្គាល់ថាកុមារអាចនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗពីការអប់រំក្នុងថា្នក់រៀនធម្មតា ខុសពីសិស្សដទៃទៀត... សរុបសេចក្ដីមក ការដែលកុមារមានពិការភាព មានការយល់ដឹងខុសគ្នាពីការអប់រំនៅក្នុងថា្នក់រៀនធម្មតារបស់គាត់ គឺមិនបញ្ជាក់ពីហេតុផលលើការដកចេញពីមជ្ឈដ្ឋាននោះទេ។ [Oberti v. Board of Education, 995 F.2d 1204 (3rd Cir. 1981).]
(7.7) តើមណ្ឌលសិក្សាធិការត្រូវតែពិចារណាអំពីការប្រើប្រាស់ជំនួយ និងសេវាកម្មបំពេញបន្ថែមនៅក្នុងថ្នាក់អប់រំធម្មតាដែរឬទេ ដើម្បីអាចកំណត់ពីអាកប្បកិរិយារំខានរបស់កូនខ្ញុំ មុនពេលដែលដាក់គាត់នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងខ្លាំងជាងនេះ?
បាទ/ចាស។ មុនពេលកំណត់ថាសិស្សអប់រំពិសេសណាម្នាក់ អាចនឹងបង្កការរំខានរហូតធ្វើឲ្យការអប់រំរបស់សិស្សដទៃចុះខ្សោយនោះ មណ្ឌលសិក្សាធិការត្រូវតែពិចារណាទៅលើជំនួយ និងសេវាកម្មបំពេញបន្ថែមផ្សេងៗជាច្រើនដែលអាចផ្ដល់ឲ្យសិស្សនៅក្នុងមជ្ឈដ្ឋានអប់រំធម្មតាបាន ដើម្បីបំពេញតម្រូវការពិសេសរបស់គាត់។ តុលាការនៅក្នុងសំណុំរឿង Sacramento City Unified School District v. Holland បានបញ្ជាក់ថា៖
"នៅពេលដែលធ្វើការវាយតម្លៃលើបន្ទុកដែលអាចកើតមានតាមរយៈការដាក់បញ្ចូលកុមារពិការនៅក្នុងថ្នាក់អប់រំធម្មតា មណ្ឌលសិក្សាធិការត្រូវតែពិចារណាលើគ្រប់មធ្យោបាយដែលសមស្របទាំងអស់ ដើម្បីកាត់បន្ថយការដាក់សម្ពាធទៅលើគ្រូបង្រៀន៖ កុមារពិការដែលគ្រាន់តែត្រូវការការយកចិត្តទុកដាក់បន្ថែមពីគ្រូបង្រៀនច្រើនជាងកុមារដទៃទៀត ទំនងជាមិនមានការរំខានខ្លាំងរហូតដល់ធ្វើឲ្យប៉ះពាល់ដល់ការអប់រំរបស់កុមារដទៃទៀតឡើយ។ ក្នុងការថ្លឹងថ្លែងពីកត្តានេះ មណ្ឌលសិក្សាធិការ ត្រូវតែចងចាំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការពិចារណាទៅលើជំនួយ និងសេវាកម្មបំពេញបន្ថែម ដែលអាចបំពេញតម្រូវការរបស់កុមារពិការដែលចង់បានការយកចិត្តទុកដាក់បន្ថែម។ កត្តានេះ ធ្វើការថ្លឹងថ្លែងទៅលើការដាក់បញ្ចូលកុមារពិការនៅក្នុងការអប់រំធម្មតាលុះត្រាតែបន្ទាប់ពីការអនុវត្តរាល់វិធានការសមស្របទាំងអស់ដើម្បីកាត់បន្ថយបន្ទុកដល់គ្រូបង្រៀនហើយ កុមារដទៃទៀតនៅក្នុងថ្នាក់ នឹងនៅតែបន្តមិនទទួលបានចំណែកនៃការយកចិត្តទុកដាក់របស់គ្រូបង្រៀនពួកគេ។ [786 F. Supp. 874 (E.D. Cal. 1992).]
ច្បាប់សហព័ន្ធ តម្រូវឲ្យក្រុមកម្មវិធី IEP ពិចារណាអំពីយុទ្ធសាស្ត្រអន្តរាគមន៍អាកប្បកិរិយាសម្រាប់សិស្សមានពិការភាពណាម្នាក់ ដែលអាកប្បកិរិយារបស់ពួកគេអាចរារាំងការរៀនសូត្ររបស់គាត់ ឬរបស់សិស្សដទៃទៀត។ [20 U.S.C. Sec. 1414(d)(3)(B)(i); 34 C.F.R. Sec. 300.324(a)(2)(i).]
(7.8) តើចំណុចអ្វីខ្លះដែលខ្ញុំអាចស្នើសុំប្រភេទនៃការផ្ដល់ជំនួយ និងសេវាកម្មបំពេញបន្ថែម ដើម្បីជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនធម្មតា?
ច្បាប់សហព័ន្ធ កំណត់និយមន័យលើជំនួយ និងសេវាកម្មបំពេញបន្ថែមយ៉ាងទូលំទូលាយថាជា៖ "ជំនួយ សេវាកម្ម និងការគាំទ្រផ្សេងៗដែលត្រូវបានផ្ដល់នៅក្នុងថ្នាក់អប់រំធម្មតា ឬមជ្ឈដ្ឋានពាក់ព័ន្ធនឹងការអប់រំផ្សេងៗ ដើម្បីឲ្យកុមារដែលមានពិការភាពទទួលបានការអប់រំជាមួយកុមារដែលមិនមានពិការភាព នៅក្នុងកម្រិតអតិបរមាយ៉ាងសមស្រប...” [20 U.S.C. Sec. 1401(33); 34 C.F.R. Secs. 300.42 & 300.114.] ឧទាហរណ៍អំពីជំនួយ និងសេវាកម្មបំពេញបន្ថែមដែលអាចនឹងត្រូវប្រើប្រាស់ដើម្បីជួយសិស្សនៅក្នុងការអប់រំពិសេសនៅក្នុងថ្នាក់រៀនធម្មតា រួមមានជាអាទិ៍៖ មជ្ឈដ្ឋានសិក្សាក្នុងរចនាសម្ព័ន្ធ ការនិយាយសាចុះសាឡើង និងការសម្រួលពាក្យពេចន៍ក្នុងការណែនាំទៅលើកិច្ចការលំហាត់នៅផ្ទះ ការបន្ថែមការបង្រៀនដោយមានការណែនាំជារូបភាព ការប្រើប្រាស់បច្ចេកទេសគ្រប់គ្រងអាកប្បកិរិយា ការកែតម្រូវកាលវិភាគក្នុងថ្នាក់ ការកែសម្រួលការប្រគល់តេស្ត ការប្រើឧបករណ៍ថតសំឡេង ការបង្រៀនដោយមានជំនួយពីកុំព្យូទ័រ និងឧបករណ៍ជំនួយសោតទស្សន៍ផ្សេងទៀត សៀវភៅសិក្សា គោលឬសៀវភៅលំហាត់ដែលមានកែសម្រួល ការកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់ ការប្រើប្រាស់ការបង្រៀនផ្ទាល់មួយទល់នឹងមួយ គ្រូជំនួយក្នុងថ្នាក់រៀន និងឧបករណ៍កាត់ត្រា ការចូលរួមរបស់ “អ្នកសម្របសម្រួលសេវាកម្ម” ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនិងសេវាកម្មពិសេស ការកែសម្រួលពេលវេលានៃកម្មវិធីក្រៅការសិក្សា (ដូចជាបន្ទប់ទទួលទានអាហារថ្ងៃត្រង់ ការឈប់សម្រាក និងការអប់រំកាយ)។
ឧទាហរណ៍ផ្សេងៗទៀត រួមមាន៖ ការកែសម្រួលស្របតាមកម្មវិធីសិក្សានៅក្នុងថា្នក់ធម្មតា ការផ្ដល់ជំនួយគ្រូអប់រំពិសេសចល័ត ការបង្ហាត់បង្រៀនពីការអប់រំពិសេសសម្រាក់គ្រូបង្រៀនធម្មតា ការប្រើប្រាស់ឧបករណ៍ជំនួយដោយកុំព្យូទ័រ និងការប្រើប្រាស់បន្ទប់ធនធាន។ [សំណួរ និងចម្លើយទៅលើលក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចនៃច្បាប់ IDEA ក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យអប់រំពិសេស និងសេវាកម្មការស្ដារនីតិសម្បទា OSEP-95-9, 11/23/94 សំណួរ និងចម្លើយលេខ 3 និង 4]
តុលាការឧទ្ធរណ៍សហព័ន្ធមួយ បានរៀបរាប់អំពីលក្ខខណ្ឌស្ដីពីការផ្ដល់ជំនួយ និងសេវាកម្មបំពេញបន្ថែមដូចខាងក្រោម៖ “ច្បាប់ IDEA មិនអនុញ្ញាតឲ្យរដ្ឋបង្កើតត្រឹមតែសកម្មភាពបន្ដិចបន្ដួច ដើម្បីជួយសម្រួលដល់សិស្សពិការនោះទេ។ លក្ខខណ្ឌតម្រូវរបស់ច្បាប់សម្រាប់ការកែសម្រួល និងការបំពេញបន្ថែមការអប់រំធម្មតា គឺមានលក្ខណៈទូលំទូលាយ។” [Daniel R.R. v. El Paso Independent School District, 874 F.2d 1036 (5th Cir, 1989).] ប្រសិនបើកូនរបស់អ្នក ត្រូវការជំនួយនិងសេវាកម្មបំពេញបន្ថែម សេវាជំនួយ ឬការកែសម្រួលនៅក្នុងថ្នាក់រៀនធម្មតា ពេលនោះអ្នកគួរពិភាក្សាអំពីជំនួយគាំទ្រទាំងនេះជាមួយក្រុមការងារកម្មវិធី IEP ដូចគ្នាទៅនឹងសេវាកម្ម ឬការដាក់បញ្ចូលក្នុងការអប់រំដទៃទៀតដែរ។ តាមការព្រមព្រៀងរបស់ក្រុមការងារ ត្រូវបន្ថែមជំនួយគាំទ្រការអប់រំទាំងនេះទៅក្នុងកម្មវិធី IEP របស់កូនអ្នក។
(7.9) ប្រសិនបើកូនរបស់ខ្ញុំមិនត្រូវបានដាក់ក្នុងថ្នាក់រៀនធម្មតាទេនោះ តើមណ្ឌលសិក្សាធិការមានកាតព្វកិច្ចចំពោះមជ្ឈដ្ឋាន LRE ណាមួយពាក់ព័ន្ធនឹងការអប់រំរបស់កូនខ្ញុំដែរឬទេ?
ទោះបីជាសិស្សមិនត្រូវបានដាក់ក្នុងថ្នាក់ធម្មតាក៏ដោយ ក៏មណ្ឌលសិក្សាធិការត្រូវតែមានវិធានការដើម្បីបង្កើនឱកាសជាអតិបរមាសម្រាប់ឲ្យគាត់មានទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព ក្នុងកម្រិតមួយសមស្របទៅនឹងតម្រូវការរបស់គាត់។ នៅពេលដែលមណ្ឌលសិក្សាធិការស្នើសុំការដាក់បញ្ចូលផ្សេងក្រៅពីថ្នាក់រៀនធម្មតា មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ការជូនដំណឺងជាលាយលក្ខណ៍អក្សរទៅដល់ឪពុកម្ដាយ ដោយធ្វើការពន្យល់បកស្រាយអំពីជម្រើសនៃការដាក់បញ្ចូលដែលបានពិចារណា និងហេតុផលសម្រាប់ការបដិសេធជម្រើសទាំងនោះ។ [34 C.F.R. Sec.300.503.] ក្រុមការងារកម្មវិធី IEP ត្រូវតែចងក្រងឯកសារបញ្ជាក់ពីហេតុផលសមសម្របសម្រាប់ការដាក់បញ្ចូលនៅក្នុងមជ្ឈដ្ឋានផ្សេងក្រៅពីសាលារៀន និងថ្នាក់រៀនរបស់សិស្ស ដែលគាត់នឹងចូលរៀននៅទីនោះ ប្រសិនបើគាត់មិនមានពិការភាពណាមួយនោះទេ។ ការចងក្រងឯកសារ គប្បីបង្ហាញបន្ថែមពីមូលហេតុថាហេតុអ្វីបានជាសិស្សមានពិការភាព ត្រូវបានរារាំងមិនឲ្យទទួលបានតម្រូវការរបស់គាត់នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួច ទោះបីជាមានជំនួយ និងសេវាកម្មបន្ថែមក៏ដោយ។ [5 C.C.R. Sec. 3042(b).]
(7.10) តើមានកត្តាណាខ្លះដែលមណ្ឌលសិក្សាធិការអាចនឹងមិនពិចារណាក្នុងការកំណត់មជ្ឈដ្ឋាន LRE របស់កូនខ្ញុំ?
មណ្ឌលសិក្សាធិការ មិនអាចធ្វើការសម្រេចចិត្តលើការដាក់បញ្ចូលដោយផ្អែកតែទៅលើកត្តាដូចជា៖ ប្រភេទចំណាត់ថ្នាក់ពិការភាព ភាពធ្ងន់ធ្ងរនៃពិការភាពលក្ខណៈនៃប្រព័ន្ធផ្តល់សេវា លទ្ធភាពផ្ដល់ជូនសេវាអប់រំ ឬសេវាពាក់ព័ន្ធនានា លទ្ធភាពផ្តល់ជូនទីកន្លែង ឬភាពងាយស្រួលផ្នែករដ្ឋបាល។
[71 Fed. Reg. 46540, 46588 (Aug. 14, 2006).]
(7.11) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនៃការសិក្សាធម្មតានោះទេ តើគាត់អាចចូលរួមក្នុងកម្មវិធីដទៃទៀតរបស់សាលាបានដែរឬទេ?
បាទ/ចាស។ ច្បាប់បានបញ្ជាក់ច្បាស់ថាសិស្សដែលមានពិការភាព មានសិទ្ធិចូលរួមក្នុងសេវាកម្ម និងសកម្មភាពនៅក្នុងកម្មវិធីក្រៅការសិក្សា និងកម្មវិធីសិក្សាបន្ថែម ក្នុងកម្រិតអតិបរមាសមស្របតាមតម្រូវការរបស់ពួកគេ។ លើសពីនេះទៀត មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់នូវសកម្មភាពទាំងនេះ ក្នុងរូបភាពមួយដែលសិស្សមានពិការភាព អាចមានឱកាសស្មើភាពគ្នាក្នុងការចូលរួម។ សេវាកម្ម និងសកម្មភាពទាំងនេះ រួមមានអាហារ ការសម្រាក សេវាកម្មពិគ្រោះយោបល់ អត្ដពលកម្ម មធ្យោបាយធ្វើដំណើរ សេវាសុខភាព សកម្មភាពកម្សាន្ត ក្រុមឬក្លឹបក្រុមអ្នកមានចំណាប់អារម្មណ៍ពិសេស និងឱកាសការងារ។ [34 C.F.R. Secs. 300.117 & 300.107.] កម្មវិធី IEP នីមួយៗ ត្រូវតែរួមបញ្ចូលនូវរបាយការណ៍អប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា ដែលនឹងត្រូវផ្ដល់ជូនសម្រាប់សិស្សនៅក្នុងការរួមចំណែក ឬការចូលរួមក្នុងសកម្មភាពកម្មវិធីសក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាដទៃទៀត។ [20 U.S.C. Sec.1414(d)(1)(A)(i)(IV); 34 C.F.R. Sec. 300.320(a)(4)(ii).]
(7.12) នៅពេលដែលខ្ញុំបង្កើតនូវកម្មវិធី IEP របស់កូនខ្ញុំ តើខ្ញុំអាចរួមបញ្ចូលសេវាកម្ម និងការដាក់បញ្ចូលនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួចបានយ៉ាងដូចម្តេច? តើក្រុមការងារកម្មវិធី IEP អាចសរសេរចំណុចនេះយ៉ាងជាក់លាក់បានដូចម្តេច?
ច្បាប់សហព័ន្ធ តម្រូវឲ្យសិស្សអប់រំពិសេសចូលទៅប្រើប្រាស់ និងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំទូទៅ។ សមាសភាគសំខាន់ៗទាំងអស់នៃកម្មវិធី IEP គួរផ្ដោតសំខាន់ទៅលើការរួមបញ្ចូលសិស្សអប់រំពិសេសទៅក្នុងកម្មវិធីសិក្សាទូទៅ សកម្មភាពកម្មវិធីសិក្សាបន្ថែម/កម្មវិធីជំនួយការសិក្សាបន្ថែម និងការធ្វើតេស្តបញ្ចប់ការសិក្សា ឬទំនាក់ទំនងសង្គមសមស្របនៅក្នុងមជ្ឈដ្ឋានអប់រំទូទៅ៖
- របាយកាណ៍ស្តីពីកម្រិតសកម្មភាពសិក្សារបស់សិស្សបច្ចុប្បន្ននៅក្នុងកម្មវិធី IEP ត្រូវតែមានរៀបរាប់អំពីលក្ខណៈដែលពិការភាពរបស់គាត់ អាចជះឥទ្ធិពលដល់ការចូលរួម និងវឌ្ឍនភាពរបស់គាត់នៅក្នុងកម្មវិធីសិក្សាទូទៅ (ពោលគឺ ដូចគ្នាទៅនឹងកម្មវិធីសិក្សាសម្រាប់កុមារដែលមិនមានពិការភាពដែរ) និងសមត្ថភាពរបស់គាត់ក្នុងការចូលរួមក្នុងសកម្មភាពកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាដទៃទៀត។ [34 C.F.R. Sec. 300.320(a)(1).]
- របាយការណ៍ស្តីពីគោលដៅ និងចំណុចគោល/វត្ថុបំណង (គោលដៅ) នៅក្នុងកម្មវិធី IEP ត្រូវតែមានជាប់ពាក់ព័ន្ធទៅនឹងការបំពេញតម្រូវការរបស់សិស្សដែលបណ្តាលមកពីពិការភាពរបស់គាត់ និងជំរុញឲ្យគាត់មានការចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ។ [34 C.F.R. Sec. 300.320(a)(2)(i)(A).]
- ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ និងជំនួយនិងសេវាកម្មបន្ថែមនានាដែលមានចែងបញ្ជាក់ក្នុងកម្មវិធី IEP ត្រូវតែផ្ដល់ជូនដើម្បីឲ្យសិស្សអាចមានការចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ និងចូលរួមទៅក្នុងសកម្មភាពកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាផ្សេងទៀត។ [34 C.F.R. Sec. 300.320(a)(4)(ii).]
- កម្មវិធី IEP ត្រូវតែមានរបាយការណ៍ស្តីពីការកែសម្រួលស្របតាមបុគ្គលមួយចំនួន ដែលប្រើប្រាស់ក្នុងគ្រប់គ្រងការវាយតម្លៃរបស់រដ្ឋ ឬក្នុងមណ្ឌលសិក្សាធិការទាំងមូល ទៅលើលទ្ធផលសិក្សារបស់សិស្ស។ [34 C.F.R. Sec. 300.320(a)(6)(i).]
គោលដៅដែលផ្អែកទៅលើកម្មវិធីសិក្សាទូទៅ មិនត្រូវការទាមទារឲ្យមានភាពចេះស្ទាត់ជំនាញលើមុខវិជ្ជា ឬជាពិសេសមិនទាមទារឲ្យមានការបញ្ចប់គ្រប់កិច្ចការ ឬសកម្មភាពទាំងអស់នោះទេ។ គោលដៅអាចចាំបាច់ត្រូវធ្វើការសិក្សាលើផ្នែកណាមួយ ឬបំណិនដំណាក់កាលដំបូងមួយចំនួនដែលសិស្សមិនមានពិការភាព អាចនឹងត្រូវបំពេញតែប៉ុណ្ណោះ។ កត្តាសំខាន់ក្នុងការវិភាគទៅលើភាពសមស្របនៃការដាក់បញ្ចូលការសិក្សាណាមួយ អាចជាកម្រិតនៃការចូលរួមក្នុងសកម្មភាពរបស់ថ្នាក់រៀនទាំងមូល។ បន្ថែមពីលើនេះទៀត គោលដៅដែលតម្រូវឲ្យមានសកម្មភាពរួមបញ្ចូលគ្នា គឺជាមធ្យោបាយមួយទៀតក្នុងការធានាលើការរួមបញ្ចូលគ្នា។ គោលដៅអាចមានដូចជា៖ “Sandra នឹងចូលរួមក្នុងក្រុមកីឡាជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព បីដងក្នុងមួយសប្ដាហ៍ រយៈពេល 45 នាទីនៅក្នុងសកម្មភាពមួយ។” គោលដៅទាំងនេះ ធានាឲ្យកូនអ្នកមានទំនាក់ទំនងជាមួយកុមារដែលមិនមានពិការភាព។
ការសិក្សាមិនមែនជាការវាស់វែងតែមួយគត់សម្រាប់អត្ថប្រយោជន៍នៃការអប់រំនោះទេ។ [Holland, 786 F. Supp. at 878.] កុមារដែលមានពិការភាព នឹងមានករណីផ្តោតការយកចិត្តសំខាន់ជាងនេះសម្រាប់មជ្ឈដ្ឋានរួមបញ្ចូលគ្នា ឬការដាក់បញ្ចូលនៅក្នុងថា្នក់រៀនធម្មតា ប្រសិនបើកម្មវិធី IEP របស់គាត់រួមបញ្ចូលគោលដៅ និងចំណុចគោល/វត្ថុបំណងដែលពាក់ព័ន្ធនឹងកម្មវិធីសិក្សា ត្រូវបានប្រើប្រាស់នៅក្នុងការដាក់បញ្ចូលក្នុងការសិក្សាតាមការចង់បាន។
ករណីសំណុំរឿងរបស់ Holland ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអត្ថប្រយោជន៍ក្រៅការសិក្សា ដែលបានមកពីការដាក់បញ្ចូលសិស្សដែលមាន ពិការភាពទៅក្នុងថ្នាក់រៀននៃការអប់រំធម្មតា។ ដោយសារតែសារៈសំខាន់ដែលតុលាការក្នុងសំណុំរឿងរបស់ Holland បានផ្ដល់ទៅដល់អត្ថប្រយោជន៍ក្រៅការសិក្សា ដូច្នេះ កម្មវិធី IEP ក៏គួរតែរួមបញ្ចូលនូវព័ត៌មាន និងគោលដៅ និងចំណុចគោល/វត្ថុបំណង ដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ក្រៅការសិក្សានៃការដាក់ការបញ្ចូលក្នុងការសិក្សារួមគ្នាណាមួយផងដែរ។ អត្ថប្រយោជន៍សម្រាប់សិស្សដែលមានពិការភាពនេះ អាចរួមមានគំរូផ្នែកភាសា និងគំរូអាកប្បកិរិយា ការលើកម្ពស់ការឲ្យតម្លៃលើខ្លួនឯង និងការបង្កើនការលើកទឹកចិត្តសម្រាប់ការសិក្សា ឬការលើកកម្ពស់បំណិនសង្គម។
ប្រសិនបើអាចធ្វើបាន អ្នកគួរជួបជាមួយគ្រូបង្រៀនរបស់កូនអ្នក មុនការប្រជុំរបស់កម្មវិធី IEP ឬការពិនិត្យប្រចាំឆ្នាំ។ នៅក្នុងកិច្ចការប្រជុំ អ្នកនិងគ្រូបង្រៀន អាចបង្ហាញពីអាទិភាពនៃគោលដៅរបស់អ្នក ពិភាក្សាអំពីជម្រើសសម្រាប់ការរួមបញ្ចូលគ្នា និង/ឬការបញ្ជ្រាប និងឈានទៅរកការឯកភាពមតិរួមគ្នាពាក់ព័ន្ធនឹងអាទិភាពនៃការអប់រំ។ នេះអាចនឹងជួយអ្នកឲ្យលើកឡើងអំពីអាទិភាពរបស់អ្នកនៅក្នុងការប្រជុំរបស់កម្មវិធី IEP ដោយផ្ទាល់ និងជាមធ្យោបាយវិជ្ជមានមួយក្នុងការបង្កើតនូវគោលដៅនានា។
ច្បាប់សហព័ន្ធ តម្រូវឲ្យគ្រូបង្រៀនផ្នែកអប់រំធម្មតា ចូលរួមរាល់ការប្រជុំរបស់កម្មវិធី IEP សម្រាប់សិស្សណាម្នាក់ដែលចូលរួម ឬអាចនឹងចូលរួមក្នុងមជ្ឈដ្ឋានអប់រំធម្មតា។ [34 Sec. 300.321(a)(2).] អ្នកគប្បីជួបជាមួយគ្រូបង្រៀននេះ ក៏ដូចជាគ្រូអប់រំពិសេសណាម្នាក់ ដែលកូនរបស់អ្នកអាចទទួលបានដើម្បីផ្តល់ឲ្យអ្នកនូវគំនិតយោបល់ និងព័ត៌មានអំពីគោលដៅដែលអ្នកអាចស្នើសុំនៅក្នុងកិច្ចប្រជុំរបស់កម្មវិធី IEP។ លើសពីនេះទៀត អ្នកគប្បីសាកសួរព័ត៌មានអំពីសេវាកម្មពិសេស ឬសេវាកម្មពាក់ព័ន្ធនានាដូចជាសេវាកម្មបន្ថែម សេវាកម្មផ្នែកអាកប្បកិរិយា និងជំនួយពីបុគ្គលិកដែលកូនរបស់អ្នកអាចនឹងត្រូវការ។ កិច្ចប្រជុំនេះ ក៏ជាមធ្យោបាយក្នុងការផ្ដល់យោបល់ទៅគ្រូបង្រៀនផងដែរ ដើម្បីឲ្យពួកគេចាប់ផ្ដើមពិចារណាទៅលើការកែសម្រួលកម្មវិធីសម្រាប់កូនរបស់អ្នក ឬការគាំទ្រនានាដែលពួកគេនឹងត្រូវការដើម្បីអប់រំកូនរបស់អ្នកឲ្យបានសមស្របផងដែរ។ [34 C.F.R. Sec. 300.320(a)(4).]
ច្បាប់រដ្ឋតម្រូវយ៉ាងជាក់លាក់ថាក្រុមរបស់កម្មវិធី IEP គប្បីចងក្រងឯកសារបញ្ជាក់ពីហេតុផលសម្រាប់ដាក់បញ្ចូលទៅក្នុងទីកន្លែងសិក្សាផ្សេងទៀតក្រៅពីសាលារៀន និងថ្នាក់រៀនរបស់សិស្សដែលសិស្សអាចនឹងចូលរួម ប្រសិនបើសិស្សមិនមានពិការភាពនោះទេ។ សំណុំឯកសារនេះ គប្បីបង្ហាញថាហេតុអ្វីបានជាពិការភាពរបស់សិស្សរារាំងមិនឲ្យបំពេញបាននូវតម្រូវការរបស់គាត់នៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួច ទោះបីជាមានជំនួយ និងសេវាកម្មបន្ថែមក៏ដោយនោះ។ [5 C.C.R. Sec. 3042(b).]
លើសពីលើនេះទៀត ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ តម្រូវឲ្យកម្មវិធី IEP រួមបញ្ចូលនូវរបាយការណ៍ស្តីពីកម្រិតដែលសិស្សមិនអាចចូលរួមជាមួយកុមារដែលមិនមានពិការភាពនៅក្នុងថ្នាក់ធម្មតា និងនៅក្នុងសកម្មភាពកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាផ្សេងទៀត។ [20 U.S.C. Sec. 1414(d)(1)(A)(i)(V); 34 C.F.R. 300.320(a)(5).]
បន្ថែមពីលើនេះទៀត អ្នកអាចចងក្រងឯកសារការចូលរួមរបស់កូនអ្នកជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាពរបស់គេ ដោយរៀបរាប់ពីថ្នាក់សិក្សាជាក់លាក់ (ដូចជាការសិក្សាសង្គម ការសិក្សាភាសា តូរ្យតន្រ្ដី ទស្សន៍សិល្បៈ (សិល្បៈរូបភាព) ឬវិទ្យាសាស្រ្ដកុំព្យូទ័រ) ឬសកម្មភាពជាក់លាក់ (ដូចជាការជួបប្រជុំ អាហារថ្ងៃត្រង់ ការសម្រាក និងពេលវេលាជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព) នៅក្នុងកម្មវិធី IEP។ វាក៏ជាការសមស្របផងដែរសម្រាប់កូនរបស់អ្នកនៅក្នុងការចូលរួមទៅក្នុងប្រព័ន្ធ “មិត្តភក្តិ”។ មិត្តភក្តិ គឺជាមិត្តរួមថ្នាក់ដែលមិនមានពិការភាព ដែលពួកគេជួយដល់កូនអ្នកនៅក្នុង ឬក្រៅបរិវេណថ្នាក់រៀនសម្រាប់សកម្មភាពជាក់លាក់ណាមួយ។ គោលដៅរបស់ប្រព័ន្ធមិត្តភក្តិ គឺការបង្កើនទំនាក់ទំនង និងមិត្ដភាព។ អ្នកក៏គប្បីចងក្រងឯកសារស្តីពីការគាំទ្រនេះទៅក្នុងកម្មវិធី IEP ដែរ។
ពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានេះ អ្នកមានបំណងចង់រួមបញ្ចូលទំនាក់ទំនងជាមួយមិត្តភក្តិនៅក្នុងការអប់រំទូទៅ សម្រាប់ជាផ្នែកមួយនៃគោលដៅជាក់លាក់នានា។ វាអាចជាសមាសភាគមួយនៃស្ថានភាព ឬមជ្ឈដ្ឋានដែលមានចែងនៅក្នុងគោលដៅនេះ។ ឧទាហរណ៍៖
- Ricardo នឹងប្រើប្រាស់សញ្ញា “សួស្ដី” ដើម្បីស្វាគមន៍មិត្តភក្ដិដែលមិនមានពិការភាពនៅពេលអាហារថ្ងៃត្រង់ និងនៅកន្លែងក្មេងលេងជារៀងរាល់ថ្ងៃ។
- Denise នឹងចូលរួមក្នុងការល្បែងកម្សាន្តដែលបានរៀបចំជារចនាសម្ព័ន្ធ ជាមួយនឹងការបង្ហាត់បង្រៀនពីមិត្តភក្តិដែលមិនមានពិការភាព មកពីថ្នាក់ដទៃផ្សេងទៀត ចំនួនបីដងក្នុងមួយសប្ដាហ៍ ក្នុងអំឡុងពេលនៃការកម្សាន្តបន្ទាប់ពីអាហារថ្ងៃត្រង់ ឬ
- Ying-Lee នឹងចាប់ផ្ដើមកម្មវិធីទទួលទានចំណីអាហារខ្លួនឯង ដោយដួសអាហាររបស់គាត់នៅពេលញាំអាហារថ្ងៃត្រង់ នៅចំពោះមុខមិត្តរួមថ្នាក់ដែលមិនមានពិការភាព។
ការរួមបញ្ចូលគ្នា អាចបង្កើតឡើង និងគប្បីត្រូវបានបង្កើតឡើងទៅជាគោលដៅជំនាញឆ្លងវិស័យ (ផ្នែកទំនាក់ទំនង ចល័តភាព សង្គម) និងវិស័យធំៗ (ផ្នែក វិជ្ជាជីវៈ ការកម្សាន្ត គេហកិច្ច សហគមន៍)។ ទំនាក់ទំនងជាមួយសិស្សដែលមិនមានពិការភាព និងសិស្សដែលមានពិការភាពមិនសូវធ្ងន់ធ្ងរនៅក្នុងសាលារៀន អាចនឹងកើតមានក្នុងអំឡុងពេលមួយចំនួន ដូចជាការបង្រៀនអំពីជំនាញសហគមន៍ ការរៀបចំអាហារ និងពេលញ៉ាំអាហារថ្ងៃត្រង់ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។ល។
នៅក្នុងលក្ខខណ្ឌនៃការបញ្ជ្រាប ឬការធ្វើបរិយាបនពេញលេញ សិស្សដែលអាចចូលរួមក្នុងកម្មវិធីធម្មតា ឬថ្នាក់សិក្សាធម្មតា អាចតម្រូវឲ្យមានការជួយសម្រួល ការកែសម្រួល ជំនួយ និងសេវាកម្មបំពេញបន្ថែម នៅក្នុងថ្នាក់ដើម្បីសិក្សារៀនសូត្រ។ ទាំងនេះ ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរយ៉ាងជាក់លាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក។ [34 C.F.R. Sec. 300.320(a)(4).]
កម្មវិធី IEP គប្បីរៀបរាប់អំពីការដាក់បញ្ចូលឲ្យបានជាក់លាក់នៅក្នុងមជ្ឈដ្ឋាន LRE។ នេះអាចត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងផ្នែកនៃការដាក់បញ្ចូលក្នុងការសិក្សា នៅក្នុងផ្នែកកំណត់សម្គាល់ ឬនៅក្នុងសេចក្ដីបន្ថែមដែលភ្ជាប់មកជាមួយនឹងកម្មវិធី IEP នេះ។ ឧទាហរណ៍មួយស្តីពីរបាយការណ៍នៃការដាក់បញ្ចូលក្នុងការសិក្សា រួមមាន៖
- ការដាក់បញ្ចូលនៅក្នុងថ្នាក់ពិសេសពេលថ្ងៃ (SDC) ទៅនឹងទីតាំងសាលារៀនធម្មតាដែលសមស្របតាមអាយុ ដោយមានឱកាសប្រចាំថ្ងៃសម្រាប់ការរួមបញ្ចូលគ្នា និងការបញ្ជ្រាប។
- ការដាក់បញ្ចូលនៅក្នុងកម្មវិធីមត្តេយ្យសិក្សាគំរូដែលមានការបញ្ជ្រាបពេញលេញ ដែលត្រូវបានបង្រៀនជាក្រុមដោយគ្រូបង្រៀនផ្នែកអប់រំពិសេស និងផ្នែកអប់រំធម្មតា។
- ការដាក់បញ្ចូលនៅក្នុងកម្មវិធីជំនាញធនធាន (RSP) ចំនួន 30% នៃថ្ងៃសិក្សា។ បញ្ជ្រាបសម្រាប់ការសិក្សាសង្គម គណិតវិទ្យា កុំព្យូរទ័រ និងថ្នាក់ក្រៅការសិក្សាទាំងអស់ ដោយរៀបចំកន្លែងអង្គុយនៅជួរមុខ និងការប្រឡងផ្ទាល់មាត់នៅក្នុងថ្នាក់ទាំងអស់។
- ការដាក់បញ្ចូលនៅសាលា Rosa Parks Elementary School SDC ដោយមានជំនួយក្នុងការបញ្ជ្រាបសម្រាប់ផ្នែកដូរ្យតន្ដ្រី សិល្បៈ ថ្នាក់រៀន និងអាហារថ្ងៃត្រង់
- ការដាក់បញ្ចូលនៅក្នុង SDC នៅសាលា César Chávez High School ជាមួយនឹងកម្មវិធីរួមបញ្ចូលគ្នា និងនៅតាមសហគមន៍ ដែលមានការកំណត់នៅក្នុងកម្មវិធី IEP ឬ
- ការដាក់បញ្ចូលនៅក្នុងបរិយាបនពេញលេញនៅក្នុងថ្នាក់ទីមួយសម្រាប់ការអប់រំធម្មតា ដោយមានជំនួយនៃការបង្រៀនពេញម៉ោង។
មើលនៅផ្នែកឧបសម្ព័ន្ធ ឧបសម្ព័ន្ធ O សូចនាករនៃកម្មវិធីដែលបាន បរិយាបនពេញលេញសម្រាប់សិស្សដែលមានពិការភាព សម្រាប់ការណែនាំបន្ថែម។
(7.13) តើសកម្មភាព និងកម្មវិធីសិក្សាសម្រាប់ថ្នាក់អប់រំទូទៅរបស់កូនខ្ញុំ អាចត្រូវបានបង្កើតឡើងក្រុមការងារកម្មវិធី IEP ដោយរបៀបណា?
កម្មវិធី IEP របស់កូនអ្នក គប្បីរួមបញ្ចូលទៅក្នុងការបង្រៀន សកម្មភាព និងកាលវិភាគនៃថ្នាក់រៀនដែលគាត់ត្រូវបានដាក់បញ្ចូល។ នេះមិនត្រឹមតែជាអ្វីដែលរដ្ឋតម្រូវប៉ុណ្ណោះទេ ប៉ុន្ដែវាមានសារៈសំខាន់សម្រាប់សិស្សក្នុងការក្លាយខ្លួនទៅជាសមាជិកដែលដាក់បញ្ចូលនៅក្នុងថា្នក់ និងមិនត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាមរយៈសម្ភារៈបរិក្ខារ ឬ សកម្មភាពរបស់គាត់ឡើយ។
ឧទាហរណ៍ កូនរបស់អ្នក អាចនឹងមិនមានជំនាញក្នុងម៉ោងសកម្មភាពសំណេរ ហើយមានគោលដៅកម្មវិធី IEP ដើម្បីដោះស្រាយពីតម្រូវការនេះ។ ប្រសិនបើអ្នកដែលនៅក្នុងថ្នាក់ទាំងអស់ រក្សាទុកទិនានុប្បវត្ដិប្រចាំថ្ងៃសម្រាប់ជាផ្នែកមួយនៃសកម្មភាពសិក្សារបស់ពួកគេ ពេលនោះកូនរបស់អ្នក អាចនឹងចូលរួមតាម រយៈការសរសរដានពាក្យ ឬការប្រើប្រាស់អក្សរដែលបានកាត់ចេញ។ ប្រសិនបើសកម្មភាពនោះជាការសរសេររៀបរាប់វែង កូនរបស់អ្នក អាចនឹងបំពេញនូវកិច្ចការដោយការសរសេរតាមអានទៅលើចម្លើយទៅនឹងសិស្សម្នាក់ទៀតដើម្បីកត់ត្រា ឬដោយប្រើនូវឧបករណ៍ថតសំឡេង។ កូនរបស់អ្នក ក៏អាចនឹងប្រើផ្ទាំងឃីបតកុំព្យូទ័រដើម្បីជាជំនួយក្នុងស្គាល់ និងតម្រៀបអក្សរតាមលំដាប់ផងដែរ។ ធ្វើដូចនេះ គោលដៅរបស់កម្មវិធី IEP សម្រាប់បំណិនផ្នែកភាសាសរសេរនិងនិយាយ និងបំណិនចលករតូច អាចត្រូវបានដោះស្រាយនៅក្នុងសកម្មភាពថ្នាក់រៀនដូចគ្នា។
សម្រាប់គណិតវិទ្យា កូនរបស់អ្នកអាចប្រើប្រាស់សម្ភារៈឧបទេសសម្រាប់សកម្មភាពរាប់ចំនួន និងការបូកលេខ ជាជាងការគណនាលេខនៅលើក្រដាស។ មេរៀនគណិតវិទ្យា អាចត្រូវបានកំណត់បញ្ហាលំបាកដូចគ្នានេះនៅត្រឹមចំនួនតិចតួច ឬកំណត់បញ្ហាលំបាកទាំងអស់ឲ្យនៅត្រឹមកម្រិតតិចតួចជាងមុន។ ប្រសិនបើសិស្សផ្សេងទៀតក្នុងថ្នាក់ កំពុងដោះស្រាយប្រមាណវិធីចែកលេខវែងដល់លេខ 20 នៅលើក្រដាសមួយសន្លឹក ដូច្នេះគោលដៅគណិតវិទ្យារបស់កូនអ្នក អាចជាការរាប់លេខដល់លេខ 20។ សិស្សដែលមានពិការភាព គប្បីប្រើប្រាស់នូវសម្ភារៈដូចគ្នា ឬស្រដៀងគ្នា ទៅនឹងសម្ភារៈដែលត្រូវបានប្រើប្រាស់ដោយសិស្សដទៃទៀតនៅក្នុងថ្នាក់ ដើម្បីធ្វើឲ្យមានអារម្មណ៍ថាជាថ្នាក់រៀនមួយដែលមានសមាជិកពេញលេញ។
កម្មវិធីប្រភេទនេះ តម្រូវឲ្យគ្រូបង្រៀនមានជំនាញ មានគំនិតច្នៃប្រឌិត និងចំណេះដឹងទាំងចំពោះកម្មវិធីសិក្សា និងចំពោះសិស្សដែលមានពិការភាព។ ការសហការគ្នារវាងបុគ្គលិកផ្នែកអប់រំធម្មតា និងផ្នែកអប់រំពិសេស មានសារៈសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាល និងគាំទ្រដល់គ្រូបង្រៀននៅក្នុងថ្នាក់រៀន។ កម្មវិធីដែលជោគជ័យ ក៏អាចនឹងតម្រូវឲ្យមានការគាំទ្រពីអ្នកជំនាញផ្នែកបរិយាបននេះផងដែរ។
(7.14) តើកម្មវិធី IEP របស់កូនខ្ញុំ អាចពង្រីកសកម្មភាពនៃការរួមបញ្ចូលគ្នានេះទៅក្នុងសហគមន៍បានដែរឬទេ?
បាទ/ចាស។ ផ្នែកដ៏សំខាន់មួយនៃការអប់រំសម្រាប់សិស្សដែលមានពិការភាព គឺជារបៀបដែលត្រូវបំពេញមុខងារឲ្យបានសមស្របនៅក្នុងសហគមន៍។ គោលដៅរបស់កម្មវិធី IEP គប្បីដោះស្រាយនូវការរួមបញ្ចូលគ្នានៅក្នុងមជ្ឈដ្ឋានពិភពជាក់ស្តែង ដែលពួកគេនឹងបំពេញមុខងារក្នុងនាមជាមនុស្សពេញវ័យ។ ទាំងនេះរួមមានមជ្ឈដ្ឋានកម្សាន្ត មជ្ឈដ្ឋានសហគមន៍ និងមជ្ឈដ្ឋានមុខងារវិជ្ជាជីវៈ។ ជំនាញដែលនឹងជួយសម្រួលដល់យល់ព្រមទទួលយករបស់កូនអ្នក (ដូចជាជំនាញសង្គម ឬទំនាក់ទំនងជាដើម) គប្បីត្រូវបានបញ្ចូលទៅក្នុងគោលដៅនៃការអប់រំរបស់គាត់។ ប្រសិនបើកម្មវិធីប្រភេទនេះចាប់ផ្ដើមដំណើរការនៅអំឡុងឆ្នាំសិក្សា នោះការរួមបញ្ចូលគ្នាដោយជោគជ័យក្នុងនាមជាមនុស្សពេញវ័យ គឺមានភាពងាយស្រួលក្នុងការសម្រេចបានជោគជ័យ។
អ្នក ជាមួយនឹងគ្រូបង្រៀនរបស់កូនអ្នក ដំបូងឡើយចាំបាច់ត្រូវពិនិត្យមើលសកម្មភាពនានាដែលអាចមាននៅតាមសហគមន៍ ដែលកូនរបស់អ្នកអាចចូលរួមបាន ឧទាហរណ៍ ក្លឹបកុមារា/កុមារី កន្លែងហាត់ប្រាណ ថ្នាក់លំហាត់ប្រាណ ឧទ្យាន សួនកុមារ កម្មវិធីតាមសួនឧទ្យាននិងការកម្សាន្ត បណ្ណាល័យ រោងកុន ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលលក់ទំនិញ។
ចំពោះគំនិតទាំងនេះ អ្នកអាចបង្ហាញអំពីជំនាញដែលកូនរបស់អ្នកចាំបាច់ត្រូវសិក្សារៀនសូត្រដើម្បីចូលរួមនៅក្នុងសហគមន៍ និងកសាងជំនាញទាំងនេះទៅក្នុងកម្មវិធី IEP។ ឧទាហរណ៍៖
- Suzanne នឹងរៀនស្វែងយល់ពីការដើរទិញគ្រឿងទេសដោយខ្លួនឯងពីក្នុងតារាងរូបភាព ជ្រើសរើសមុខទំនិញតាមធ្នើរដាក់អីវ៉ាន ប្រគល់លុយ និងទទួលយកលុយអាប់ ទៅតាមការវាស់ស្ទង់ដោយការអង្កេតរបស់គ្រូបង្រៀន រយៈពេលបីដងក្នុងមួយសប្ដាហ៍។
- តាមរយៈផ្ដល់កន្លែងធ្វើការនៅក្នុងសហគមន៍ ដូច្នេះ Stephen នឹងចេះសម្អាត និងជូតតុ និងបោសសម្អាតកម្រាលទៅតាមកម្រិតស្តង់ដានៃការប្រកួតប្រជែង ដូចដែលបានវាស់ស្ទង់ដោយការអង្កេតរបស់គ្រូនិងនិយោជក ក្នុងរយៈពេលមួយម៉ោង ពីរដងក្នុងមួយសប្ដាហ៍។
- ពេលនៅក្នុងភោជនីយដ្ឋាន Joseph នឹងកម្ម៉ង់អាហារ និងអរគុណដល់អ្នករត់តុយ៉ាងសមស្រប ក្នុងកម្រិត 80% នៃពេលវេលា ដូចដែលបានវាស់វែងដោយការអង្កេតរបស់គ្រូបង្រៀន។
ការបង្រៀនមិត្តរួមថ្នាក់ ឬមិត្តភក្ដិដែលចូលរៀននៅសាលារបស់កូនអ្នក ក៏អាចជួយលើកកម្ពស់ដល់ការរួមបញ្ចូលនៅក្នុងសហគមន៍ផងដែរ។ ពួកគេអាចនឹងទទួលបានការជំរុញលើកទឹកចិត្ត៖
- ទៅលេងផ្ទះរបស់អ្នក
- អញ្ជើញកូនរបស់អ្នកទៅលេងផ្ទះរបស់ពួកគេ ឬ
- ចូលរួមជាមួយកូនរបស់អ្នកនៅក្នុងសកម្មភាពតាមសហគមន៍ ឬ អង្គការនានា។
(7.15) តើនឹងមានអ្វីកើតឡើង បើការដាក់បញ្ចូលក្នុងការអប់រំតែមួយគត់ដែលសាលារៀនផ្តល់ជូនដល់កូនរបស់ខ្ញុំ គឺជាមជ្ឈមណ្ឌលពិសេសសម្រាប់សិស្សដែលមានពិការភាព ដែលដំណើរការដោយខោនធីនោះ?
មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់ឲ្យនូវជម្រើសនៃការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់ថ្នាក់ពេញលេញ ដើម្បីធានាថាសិស្សទទួលបាននូវសេវាកម្មនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ នេះរួមមានចំណុចមួយចំនួនដូចខាងក្រោម៖
- ការដាក់បញ្ចូលនៅក្នុងថ្នាក់រៀនធម្មតា។
- ថ្នាក់រៀនធម្មតាដែលមានធនធាន ឬសេវាកម្មបង្រៀនចល័ត។
- ថ្នាក់រៀនធម្មតាដែលមានសេវាកម្មដែលពាក់ព័ន្ធនឹងការអប់រំពិសេស។
- ថ្នាក់រៀនពិសេស ឬសាលារៀនពិសេស (ជារឿយៗ ទីកន្លែងទាំងពីនេះ មានរួមបញ្ចូលនូវការផ្តល់សេវាកម្មពាក់ព័ន្ធនានា)។
- សាលារៀនមិនមែនសាធារណៈ
- សាលារដ្ឋសម្រាប់សិស្សដែលមានពិការភាព “កម្រកើតមាន”។ និង
- ការបង្រៀននៅក្នុងមជ្ឈដ្ឋានផ្សេងក្រៅពីថ្នាក់រៀន (ដូចជានៅផ្ទះ ឬមន្ទីរពេទ្យ)។
[34 C.F.R. Secs. 300.115 & 300.39; Cal. Ed. Code Sec. 56361.]
គោលនយោបាយយូរអង្វែងរបស់សហព័ន្ធនិងរដ្ឋ បានហាមឃាត់យ៉ាងជាក់លាក់មិនឲ្យមានការដាក់បញ្ចូលសិស្សនៅក្នុងមជ្ឈដ្ឋានដែលដាច់ដោយឡែកនៅក្នុងមជ្ឈដ្ឋានអប់រំទូទៅនោះទេ ប្រសិនបើការសម្រេចចិត្តលើការដាក់បញ្ចូលនេះ ផ្អែកលើមូលដ្ឋាននៃកត្តារដ្ឋបាល និងមិនផ្អែកលើមូលដ្ឋានតម្រូវការរបស់សិស្សនោះទេ។ មណ្ឌលសិក្សាធិការ មិនអាចប្រើប្រាស់កង្វះខាតនៃការដាក់បញ្ចូលក្នុងកន្លែងសិក្សាសមស្របធ្វើជាហេតុផលដោះសារសម្រាប់ការបដិសេធមិនផ្តល់ឲ្យសិស្សនូវការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចរបស់ពួកគេនោះទេ។ [34 C.F.R. Sec. 300.39; Federal Policy Letter on LRE, Education for the Handicapped Law Reporter (EHLR) page 211:384, March 21, 1986; CDE, Office of Special Education, Policy Statement on Least Restrictive Environment (October 10, 1986).]
(7.16) តើសិស្សដែលមិនមានពិការភាព អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មដែលផ្ដល់ឲ្យសិស្សដែលមានពិការភាពនៅក្នុងថ្នាក់រៀនដែលមានការអប់រំទូទៅដែរឬទេ?
បាទ/ចាស។ ច្បាប់ IDEA អនុញ្ញាតយ៉ាងជាក់លាក់ឲ្យប្រើប្រាស់ នូវមូលនិធិរបស់សហព័ន្ធនៃការអប់រំពិសេសដែលផ្ដល់ឲ្យសាលារៀន “សម្រាប់ចំណាយលើការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា និងជំនួយនិងសេវាកម្មបំពេញបន្ថែមដែលផ្ដល់ជូននៅក្នុងថ្នាក់រៀនធម្មតា ឬមជ្ឈដ្ឋានពាក់ព័ន្ធនឹងការអប់រំនានា ទៅដល់កុមារដែលមានពិការភាព ស្របតាមកម្មវិធី IEP របស់កុមារ ទោះបីជាកុមារដែលមិនមានពិការភាពយ៉ាងហោចណាស់ម្នាក់ ទទួលបានអត្ថប្រយោជន៍ពី សេវាកម្មនេះក៏ដោយ។” [20 U.S.C. Sec. 1413(a)(4); 34 C.F.R. Sec. 300.208(a)(1).] នេះមានន័យថាមណ្ឌលសិក្សាធិការ មិនអាចបដិសេធការផ្ដល់នូវជំនួយ ឬសម្ភារៈផ្នែកបង្រៀន ឬផ្នែកអាកប្បកិរិយា ដោយសារតែជំនួយឬឧបករណ៍នោះ ក៏អាចផ្ដល់អត្ថប្រយោជន៍ ឬត្រូវបានប្រើប្រាស់ដោយសិស្សដែលមិនមានពិការភាពបានផងដែរ។
(7.17) តើលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃពិការភាពរបស់កូនខ្ញុំអាចត្រូវបានប្រើប្រាស់ដើម្បីបង្ហាញហេតុផលពីមជ្ឈដ្ឋានអប់រំដាច់ដោយឡែកបានដែរឬទេ?
សិស្សដែលមានពិការភាពទាំងអស់ មានសិទ្ធិទទួលបានការអប់រំនៅក្នុងមជ្ឈដ្ឋាន LRE ដោយពឹងផ្អែកទៅលើតម្រូវការនៃការអប់រំបុគ្គលរបស់ពួកគេ ជាជាងចំណាត់ថ្នាក់ដែលរៀបរាប់ពីពិការភាពរបស់ពួកគេ។ ទោះបីជាកុមារគ្រាន់តែត្រូវបានគេចាត់ទុកថាជាកុមារដែលមាន “ពិការភាពផ្នែកបញ្ញា” ឬ “វិបត្តិផ្លូវចិត្ត” ក៏ដោយ ប៉ុន្តែមិនមានន័យថាទំនាក់ទំនងជាមួយសិស្សដែលមិនមានពិការភាព អាចនឹងមិនមានភាពសមស្របនោះទេ។
តាមរយៈករណីសំណុំរឿងរបស់ Holland មណ្ឌលសិក្សាធិការត្រូវតែអនុវត្តរាល់វិធានការសមស្របទាំងអស់ (រួមមានការផ្ដល់នូវជំនួយ និងសេវាកម្មបំពេញបន្ថែម) ដើម្បីកាត់បន្ថយបន្ទុករបស់គ្រូបង្រៀនផ្នែកអប់រំធម្មតា និងកុមារដទៃទៀតនៅក្នុងថា្នក់នោះ មុនពេលដែលដកសិស្សដែលមានពិការភាពណាម្នាក់ចេញពីថ្នាក់អប់រំធម្មតានោះ។ ច្បាប់របស់សហព័ន្ធក្នុងពេលបច្ចុប្បន្ន តម្រូវឲ្យ កម្មវិធី IEP នីមួយៗមានរបាយការណ៍ពីការកែសម្រួល ឬ ការគាំទ្រកម្មវិធី ដែលបុគ្គលិកសាលារៀននឹងត្រូវការចាំបាច់ដើម្បីឲ្យសិស្សអាចមានការចូលរួម និងមានវឌ្ឈនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ អាចចូលរួមក្នុងសកម្មភាពកម្មវិធីសិក្សាបន្ថែម និងសកម្មភាពក្រៅការសិក្សាដទៃទៀត និងអាចទទួលបានការអប់រំជាមួយសិស្សដែលមិនមានពិការភាព។ [20 U.S.C. Sec. 1414(d)(1)(A)(i)(IV); 34C.F.R. Sec. 300.320(a)(4).] តុលាការនៅក្នុងសំណុំរឿង Holland បាននិយាយថា ការដែលគ្រាន់តែតម្រូវឲ្យមាន ការយកចិត្តទុកដាក់បន្ថែមជាងកុមារភាគច្រើនប៉ុណ្ណោះ គឺមិនធ្វើឲ្យប៉ះពាល់ដល់ការអប់រំរបស់កុមារដទៃទៀតឡើយ។ [Holland, 786 F. Supp. at 879.]
ច្បាប់ទទួលស្គាល់ថាលក្ខណៈ ឬភាពធ្ងន់ធ្ងររបស់សិស្សដែលមានពិការភាព អាចនឹងបង្ហាញពីការដកសិស្សចេញពីថ្នាក់រៀនធម្មតា ជាពិសេសនៅពេលដែលសិស្សនោះបង្កការរំខានដល់សិស្សដទៃទៀត។ ប៉ុន្ដែ ការដកចេញពីមជ្ឈដ្ឋានអប់រំធម្មតាទាំងស្រុង នឹងមិនត្រូវបានធានានោះទេ។ មណ្ឌលសិក្សាធិការ គួរតែបន្តផ្តល់ឱកាសសម្រាប់ការទំនាក់ទំនងជាមួយមិត្តរួមថ្នាក់ដែលមិនមានពិការភាព នៅក្នុងមជ្ឈដ្ឋានកម្មវិធីសិក្សាបន្ថែម ឬមជ្ឈមដ្ឋានក្រៅការសិក្សាដទៃទៀត ប្រសិនបើសមស្រប។ [34 C.F.R. Sec. 300.117.]
(7.18) តើមជ្ឈដ្ឋាន “LRE” អនុវត្តចំពោះសិស្សដែលនៅក្នុងស្ថាប័ន សាធារណៈ កន្លែងស្នាក់នៅថែទាំ ឬការដាក់បញ្ចូលនៅសាលារៀនមិនមែនសាធារណៈដែរឬទេ?
បាទ/ចាស។ ទោះបីជាកុមារត្រូវការទទួលបានសេវាកម្មនៅមជ្ឈមណ្ឌលអភិវឌ្ឍ ឬមន្ទីរពេទ្យរដ្ឋ វេជ្ជសាស្ត្រស្នាក់នៅថែទាំ ឬការដាក់បញ្ចូលនៅសាលារៀនមិនមែនសាធារណៈក៏ដោយ ប៉ុន្តែឱកាសសមស្របសម្រាប់ការចូលរួមនៅក្នុងកម្មវិធី និងសកម្មភាពអប់រំធម្មតា ចាំបាច់ត្រូវតែបង្កើតឡើង។ ជាថ្មីម្ដងទៀត ការកំណត់នេះគឺពឹងផ្អែកទៅលើតម្រូវការបុគ្គលរបស់សិស្ស ដូចដែលបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP របស់គាត់។ [34 C.F.R. Sec. 300.118.] សាលាឆាទ័រសាធារណៈ តម្រូវឲ្យផ្តល់សេវាដល់សិស្សដែលមានពិការភាព ដែលពួកគេកំពុងតែចូលរៀនក្នុងសាលាទាំងនោះ ក្នុងលក្ខណៈមួយដូចគ្នាទៅនឹងអ្វីដែលសិស្សទាំងនេះនឹងទទួលបាននៅក្នុងសាលារៀនសាធារណៈដទៃទៀតដែរ។ [20 U.S.C. Sec. 1413(a)(4); 34 C.F.R. Sec. 300.209.]
(7.19) តើបុគ្គលិកផ្នែកអប់រំធម្មតាមានកាតព្វកិច្ចអ្វីខ្លះ នៅក្នុងការផ្ដល់ឲ្យសិស្សនូវឱកាសក្នុងការរួមបញ្ចូលគ្នា ការធ្វើបរិយាបនពេញលេញ និងការបញ្ជ្រាប?
ច្បាប់អប់រំពិសេស តម្រូវឲ្យកម្មវិធី IEP បញ្ជាក់ពីជំនួយ និងសេវាកម្មបន្ថែមដែលចាំបាច់ ដើម្បីធានាដល់ការចូលរួមរបស់សិស្សក្នុងកម្មវិធីអប់រំធម្មតា។ [20 U.S.C. Sec. 1414(d)(1)(A)(i)(IV).]
កម្មវិធី IEP អនុវត្តចំពោះសកម្មភាពថ្នាក់រៀន ឬ សកម្មភាពកម្មវិធីសិក្សាបន្ថែមនានាដែលសិស្សអាចនឹងចូលរួម។ [34 C.F.R. Secs. 300.117 & 300.320(a)(4)(ii).] ឧទាហរណ៍ វិទ្យាសាស្រ្ដ ភូមិវិទ្យា ការអប់រំកាយ សិល្បៈ តន្ដ្រី និងការអប់រំវិជ្ជាជីវៈ ផ្នែកទាំងអស់នេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការជួយសម្រួលដល់កម្មវិធី IEP និងសេវាកម្មគាំទ្រការអប់រំដទៃទៀត។
កម្មវិធី IEP របស់សិស្សម្នាក់ៗ ត្រូវតែមានផ្តល់ជូនដល់គ្រូទាំងអស់របស់គាត់ និងបុគ្គលិកផ្សេងទៀតដែលទទួលខុសត្រូវចំពោះការអនុវត្តកម្មវិធី ហើយពួកគេម្នាក់ៗត្រូវតែទទួលបានដំណឹងគ្រប់គ្រាន់អំពីទំនួលខុសត្រូវជាក់លាក់របស់ពួកគេ ទាក់ទងនឹងការអនុវត្តកម្មវិធី IEP និងការគាំទ្រជាក់លាក់ដែលត្រូវតែផ្តល់ជូនដល់សិស្ស។ [34 C.F.R. Sec. 300.323(d).]
បន្ថែមពីលើនេះទៀត ក្រុមការងារកម្មវិធី IEP ត្រូវតែបញ្ចូលគ្រូបង្រៀននៅក្នុងការអប់រំធម្មតាយ៉ាងតិចម្នាក់សម្រាប់សិស្ស ប្រសិនបើសិស្សកំពុងតែចូលរួម ឬអាចនឹងកំពុងតែចូលរួមនៅក្នុងការអប់រំទូទៅ។ [20 U.S.C. Sec. 1414(d)(1)(B)(ii); 34 C.F.R. Sec. 300.321(a)(2).] គ្រូបង្រៀនផ្នែកអប់រំធម្មតា ត្រូវតែចូលរួមក្នុងការអភិវឌ្ឍរបស់កម្មវិធី IEP នៅក្នុងកម្រិតមួយសមស្រប រួមមានការកំណត់ពីការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាននិងយុទ្ធសាស្ត្រសមស្រប ជំនួយនិងសេវាកម្មបំពេញបន្ថែម ការកែសម្រួលកម្មវិធី និងការគាំទ្រសម្រាប់បុគ្គលិកសាលារៀននៅក្នុងការផ្ដល់ឲ្យនូវជំនួយ សេវាកម្ម និងការកែសម្រួលទាំងនេះ។ [20 U.S.C. Sec. 1414(d)(3)(C); 34 C.F.R. Sec. 300.324(a)(3).] គ្រូបង្រៀនផ្នែកអប់រំធម្មតា ក៏ត្រូវតែចូលរួមក្នុងការពិនិត្យ និងការកែប្រែណាមួយរបស់កម្មវិធី IEP ផងដែរ។ [20 U.S.C. Sec. 1414(d)(4)(B).] ម៉្យាងវិញទៀត មណ្ឌលសិក្សាធិការ ត្រូវតែធ្វើជាតំណាងនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដោយមន្ត្រីសាលារៀនដែលមានចំណេះដឹងលើកម្មវិធីសិក្សាទូទៅ និងអំពីធនធានមណ្ឌលសិក្សាធិការដែលមានផ្តល់ជូន។ [20 U.S.C. Sec. 1414(d)(1)(B)(iv); 34 C.F.R. Sec. 300.321(a)(4).]
ដើម្បីធានានូវការសហការរវាងកម្មវិធីអប់រំធម្មតានិងកម្មវិធីអប់រំពិសេស ដូច្នេះការបណ្ដុះបណ្ដាល និងការគាំទ្រគ្រប់គ្រាន់ត្រូវតែមានសម្រាប់បុគ្គលិកផ្នែកអប់រំធម្មតា ពាក់ព័ន្ធនឹងតម្រូវការរបស់កូនអ្នក។ អ្នកអាចជំរុញឲ្យគ្រូបង្រៀននៅក្នុងការអប់រំធម្មតារបស់កូនអ្នក ជួយធ្វើពង្រាងកម្មវិធី IEP ដោយការបញ្ចេញមតិយោបល់អំពីតម្រូវការរបស់គាត់សម្រាប់ការកែសម្រួល និងសេវាការគាំទ្រនានា។ លើសពីនេះទៀត ជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលនៅក្នុងការអនុវត្តលក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋាន LRE ក៏ដូចជាការត្រួតពិនិត្យជាបន្ត ត្រូវតែមានផ្តល់ជូនពីក្រសួងអប់រំរដ្ឋ (State Department of Education) ទៅដល់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់អ្នក។ [34 C.F.R. Secs. 300.119 & 300.120.]
(7.20) តើមណ្ឌលសិក្សាធិការ គួរផ្ដល់នូវការគាំទ្រ និងជំនួយទៅដល់គ្រូបង្រៀនផ្នែកអប់រំទូទៅរបស់កូនខ្ញុំ គ្រូបង្រៀនផ្នែកអប់រំពិសេស ឬបុគ្គលិកដទៃទៀតដែលជួយកូនខ្ញុំដែរឬទេ?
នាយកដ្ឋាន CDE និងមណ្ឌលសិក្សាធិការតាមមូលដ្ឋាន មានទំនួលខុសត្រូវទូទៅដើម្បីធានាថាទាំងបុគ្គលិកផ្នែកអប់រំធម្មតា និងផ្នែកអប់រំពិសេស ត្រូវតែត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់ការបង្រៀនទៅដល់សិស្សដែលត្រូវការការអប់រំពិសេស។ ជាការពិតណាស់ ច្បាប់តម្រូវឲ្យកម្មវិធី IEP មាននូវរបាយការណ៍ស្តីពី “ការគាំទ្រដល់បុគ្គលិកសាលារៀន” ដើម្បីជំរុញឲ្យពួកគេផ្តល់ការអប់រំដល់សិស្សនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបណ្ដឹងតិចតួច។ របាយការណ៍នេះ គួរតែផ្អែកទៅលើការគាំទ្រដែលត្រូវចាំបាច់ដោយបុគ្គលិករបស់សាលារៀន ដើម្បីអនុវត្តកម្មវិធី IEP របស់កូនអ្នក។ ឪពុកម្តាយ គប្បីត្រូវរួមបញ្ចូលតម្រូវការសេវាកម្មនេះ សម្រាប់ជាផ្នែកមួយនៃការចូលរួមមតិយោបល់ក្នុងនាមជាឪពុកម្តាយ ទៅដល់ក្រុមការងារកម្មវិធី IEP។
[34 C.F.R. Sec. 300.320(a)(4)(iii); Cal. Ed. Code Sec. 56345(a)(4)].
“ការគាំទ្រ” ទាំងនេះអាចរួមបញ្ចូលទាំងការបណ្តុះបណ្តាលវិក្រិត្យការដល់គ្រូបង្រៀនផ្នែកអប់រំទូទៅ ផ្នែកអប់រំពិសេស និងបុគ្គលិកគាំទ្រផ្សេងទៀតដែលបម្រើសេវាដល់សិស្សក្នុងការអប់រំពិសេស។ កម្មវិធីនេះ គប្បីរួមបញ្ចូលនូវព័ត៌មានទៅលើការអនុវត្តការអប់រំចុងក្រោយ ក៏ដូចជាការបណ្ដុះបណ្ដាលរួមគ្នាសម្រាប់បុគ្គលិកសាលារៀន និងឪពុកម្ដាយផងដែរ។ [Cal. Ed. Code Secs. 56001(o), 56240, 56241 & 56243.]
(7.21) តើមានអ្វីកើតឡើង បើគ្មានគ្រូបង្រៀនផ្នែកអប់រំធម្មតាណាម្នាក់ស្ម័គ្រចិត្ត ឬមានលទ្ធភាពបង្រៀនកូនរបស់ខ្ញុំបាននោះទេ?
កង្វះខាតបុគ្គលិក ឬធនធានគ្រប់គ្រាន់ មិនធ្វើដោះបន្ទុកមណ្ឌលសិក្សាធិការឲ្យរួចផុតពីកាតព្វកិច្ចរបស់ពួកគេនៅក្នុងការអប់រំកុមារនៅក្នុងថា្នក់រៀនធម្មតា ស្របទៅតាមការសម្រេចចិត្តណាមួយរបស់ក្រុមការងារកម្មវិធី IEP របស់គាត់ ឬមន្ដ្រីសវនាការ។ ការដាក់បញ្ចូលសិស្សណាម្នាក់នៅក្នុងថ្នាក់រៀនធម្មតាណាមួយ ផ្អែកតាមសមត្ថភាពរបស់គ្រូបង្រៀន ត្រូវបានទទួលការអនុញ្ញាត។ មណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវក្នុងការធានាឲ្យមានគ្រូបង្រៀនផ្នែកអប់រំធម្មតាគ្រប់ចំនួនដែលពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ដោយមានជំនួយ និងការគាំទ្រចាំបាច់នានា) ដើម្បីផ្ដល់នូវសេវាកម្មទៅដល់សិស្សដែលមានពិការភាព នៅក្នុងមជ្ឃដ្ឋាននៃការអប់រំធម្មតា។ មណ្ឌលសិក្សាធិការ “មិនត្រូវធ្វើសេចក្ដីសម្រេចលើការដាក់បញ្ចូលណាមួយដោយផ្អែកទៅលើតម្រូវការ[ផ្ទាល់ខ្លួន] ឬ ធនធាននានា រួមទាំងការពិចារណាលើថវិកា និងសមត្ថភាពរបស់ភ្នាក់ងារសាធារណៈនៅក្នុងការទទួលយកឬជ្រើសរើសបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកបម្រើការងារ។ [71 Fed. Reg. 46540, 46587 (Aug. 14, 2006).
(7.22) ប្រសិនបើខ្ញុំគិតថាសិទ្ធិរបស់កូនខ្ញុំក្នុងការទទួលបានការអប់រំក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចរបស់កូនខ្ញុំត្រូវបានបដិសេធ តើខ្ញុំអាចនឹងត្រូវធ្វើដូចម្ដេច?
ប្រសិនបើកម្មវិធី IEP របស់កូនអ្នក ស្នើសុំការដាក់បញ្ចូលក្នុងការសិក្សារួមបញ្ចូលគ្នា (ឬចំនួនសកម្មភាពសកម្មភាពរួមបញ្ចូលគ្នាជាក់លាក់) ហើយមណ្ឌលសិក្សាធិការមិនអនុវត្តតាមកម្មវិធី IEP នោះទេ ដូច្នេះអ្នកអាចដាក់ពាក្យបណ្តឹងសម្រាប់ការអនុលោមតាមច្បាប់ទៅកាន់នាយកដ្ឋានអប់រំ CDE។ ប្រសិនបើសាលារៀនបដិសេធការដាក់បញ្ចូលសេវាកម្ម ឬសកម្មភាពរួមបញ្ចូលគ្នាដែលអ្នកជឿថាសមស្របនៅក្នុងកម្មវិធី IEP អ្នកអាចស្នើសុំសវនាការសម្រាប់កិច្ចដំណើរត្រឹមត្រូវតាមច្បាប់។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។
(7.23) តើខ្ញុំអាចធានាថាមណ្ឌលសិក្សាធិការរបស់ខ្ញុំមានគំរូដ៏មានប្រសិទ្ធិភាពនៃសេវាកម្មរួមបញ្ចូលគ្នាសម្រាប់សិស្សដែលមានពិការភាពទាំងអស់បានយ៉ាងដូចម្ដេច?
អ្នកអាចអនុវត្តវិធានការមួយចំនួន។ ឧទាហរណ៍ អ្នកអាចទាក់ទងគណៈកម្មាធិការប្រឹក្សាយោបល់របស់សហគមន៍ (Community Advisory Committee, CAC)។ គណៈកម្មាធិការដែលកំណត់ដោយរដ្ឋទាំងអស់នេះ ដែលរួមមានសមាសភាពឪពុកម្តាយ សមាជិកសហគមន៍ បុគ្គលិកមណ្ឌលសិក្សាធិការ និងបុគ្គលិកភ្នាក់ងារសាធារណៈ ត្រូវមានវត្តមាននៅគ្រប់ផ្នែកផែនការ SELPA ទាំងអស់។ [Cal. Ed. Code Secs. 56190 - 56194.] សាកសួរទៅគណៈកម្មាធិការ CAC របស់អ្នកថាតើផែនការអប់រំពិសេសតាមមូលដ្ឋាន ដោះស្រាយបញ្ហាការរួមបញ្ចូលនេះយ៉ាងដូចម្តេច តើមានជម្រើសអ្វីខ្លះដែលមានផ្តល់ជូននាពេលបច្ចុប្បន្ន តើគណៈកម្មាធិការ CAC មានគម្រោងចូលរួម និង/ឬត្រួតពិនិត្យទៅលើផែនការរួមបញ្ចូលគ្នាយ៉ាងដូចម្តេច។ល។ គណៈកម្មាការ CAC អាចមានបំណងចង់រៀបចំការធ្វើបទបង្ហាញប្រកបដែលមានព័ត៌មានពេញលេញមកពីមណ្ឌលសិក្សាធិការជិតខាង ឪពុកម្ដាយ ឬក្រុមសាកលវិទ្យាល័យដែលចូលរួមជាមួយកម្មវិធីរួមបញ្ចូលគ្នាដូចគ្នានេះ។ ពួកគេក៏អាចចង់រៀបចំកាលវិភាគប្រជុំជាមួយរដ្ឋបាលរបស់ពួកគេពាក់ព័ន្ធទៅនឹងការអភិវឌ្ឍផែនការតាមមូលដ្ឋានផងដែរ។
មណ្ឌលសិក្សាធិការមួយចំនួន និងផ្នែកផែនការ SELPA មានក្រុមការងារផ្នែករួមបញ្ចូលគ្នា (ដែលរួមមានសមាសភាពអាណាព្យាបាល សមាជិកគណៈកម្មាការ CAC គ្រូបង្រៀន បុគ្គលិកសេវាកម្មពាក់ព័ន្ធនានា រដ្ឋបាលផ្នែកអប់រំធម្មតានិងផ្នែកអប់រំពិសេស សមាជិកនៅក្នុងសហគមន៍ដែលមានឬគ្មានពិការភាពដែលពួកគេមានចំណាប់អារម្មណ៍រួមគ្នា មជ្ឈមណ្ឌលក្នុងតំបន់ អ្នកតំណាងក្រុមតស៊ូមតិ ។ល។) ដែលពួកគេទាំងអស់បានបង្កើតកិច្ចខិតខំប្រឹងប្រែងធ្វើផែនការតាមបែបសហការ ក្នុងគោលដៅសម្រេចឲ្យបានការបញ្ចូលគ្នាប្រកបដោយប្រសិទ្ធិភាព។ ឪពុកម្ដាយ និងគ្រូបង្រៀន ក៏អាចជួយដល់មណ្ឌលសិក្សាធិការ ក្នុងការវាយតម្លៃពីទីតាំងសាលារៀនដ៏មានសក្តានុពលសម្រាប់ការរួមបញ្ចូលគ្នានៅពេលអនាគតផងដែរ។ ជាចុងក្រោយ មណ្ឌលសិក្សាធិការ/ខោនធីមួយចំនួន បានបង្កើតក្រុមប្រឹក្សាគោលនយោបាយអប់រំស្តីពីការរួមបញ្ចូលគ្នា ការធ្វើបរិយាបនពេញលេញ និងការបញ្ជ្រាប ទៅតាមសំណូមពររបស់គណៈកម្មការ CAC និង/ឬរដ្ឋបាលរបស់សាលារៀនរបស់ពួកគេ។ គោលនយោបាយរបស់ក្រុមប្រឹក្សា អាចមានប្រសិទ្ធិភាពខ្ពស់ក្នុងការអភិវឌ្ឍដំណើរការនៃការរួមបញ្ចូលគ្នាណាមួយ។
ការរួមបញ្ចូលគ្នា តម្រូវឲ្យមានរចនាសម្ព័ន្ធ និងការធ្វើផែនការយ៉ាងប្រុងប្រយ័ត្ន។ ក្រុម ឬក្រុមការងារធ្វើផែនការតាមបែបសហការ ដែលធ្វើជាតំណាងឲ្យគ្រប់ភាគីដែលមានចំណាប់អារម្មណ៍រួមទាំងអស់ គឺមានសារៈសំខាន់ណាស់។ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នក មិនសហការក្នុងការអភិវឌុ្ឍសេវាកម្មរួមបញ្ចូលគ្នា ឬបដិសេធការសរសេរជាលាយលក្ខណ៍អក្សនូវពាក្យពេចន៍រៀបរាប់អំពីការរួមបញ្ចូលគ្នានេះទៅក្នុងកម្មវិធី IEP របស់កូនអ្នកនោះទេ ដូច្នេះ អ្នកអាចប្រើប្រាស់ពាក្យបណ្តឹងលើការអនុវត្តវច្បាប់ ឬនីតិវិធីកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ដែលមានចែងដោយច្បាប់រដ្ឋនិងសហព័ន្ធ។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។
(7.24) តើនឹងមានអ្វីកើតឡើង បើមណ្ឌលសិក្សាធិការប្រាប់ខ្ញុំថា កូនរបស់ខ្ញុំអាចត្រឹមតែទទួលបានសេវាកម្មពាក់ព័ន្ធតែប៉ុណ្ណោះ ប្រសិនបើគាត់ចូលសាលារៀននៅកន្លែងដាច់ដោយឡែកពីគេ?
មណ្ឌលសិក្សាធិការ មិនអាចប្រើប្រាស់ទីតាំង ឬលទ្ធភាពផ្តល់សេវាកម្មពាក់ព័ន្ធនានា ដើម្បីផ្តល់ហេតុផលសម្រាប់ការដាក់បញ្ចូលទៅក្នុងទីកន្លែងមួយដាច់ដោយឡែកពីគេនោះបានទេ។ មណ្ឌលសិក្សាធិការ មានទំនួលខុសត្រូវក្នុងការផ្ដល់សេវាកម្មពាក់ព័ន្ធចាំបាច់ដែលសមស្របសម្រាប់សិស្សម្នាក់ៗនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ [34 C.F.R. Sec. 300.116.]
(7.25) តើវាអាចទៅរួចទេ សម្រាប់កូនរបស់ខ្ញុំដើម្បីនៅក្នុង “ថ្នាក់ធនធាន” សម្រាប់ថ្ងៃភាគច្រើន ហើយនៅតែចូលរួមក្នុងថ្នាក់ធម្មតាទៀត?
បាទ/ចាស។ ជាមួយនឹងការអនុញ្ញាតពីក្រុមការងារកម្មវិធី IEP សិស្សអាចចុះឈ្មោះនៅក្នុងកម្មវិធីជំនាញធនធាន (RSP) សម្រាប់ថ្ងៃសិក្សាភាគច្រើន។ ប្រសិនបើអ្នកជឿថាកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីមជ្ឈដ្ឋានថ្នាក់រៀនធម្មតា (ឬប្រសិនបើមានសេវាគ្រូធនធានច្រើនជាងពាក់កណ្ដាលនៃថ្ងៃសិក្សា) ពេលនោះអ្នកគប្បីពិភាក្សាអំពីជម្រើសនេះជាមួយនឹងក្រុមការងារកម្មវិធី IEP ដូចគ្នាទៅនឹងសេវាការអប់រំ ឬការដាក់បញ្ចូលនៅក្នុងការសិក្សាដទៃទៀតដែរ។ [Cal. Ed. Code Sec. 56362(e).]
(7.26) តើលក្ខខណ្ឌតម្រូវនៃមជ្ឈដ្ឋាន LRE អនុវត្តចំពោះកុមារដែលគ្រប់អាយុចូលរៀនមត្តេយ្យសិក្សាដែរឬទេ? ប្រសិនបើមណ្ឌលសិក្សាធិការរបស់ខ្ញុំមិនផ្តល់សាលាមត្តេយ្យសិក្សាដល់កុមារដែលមិនមានពិការភាពនោះទេ តើកូនរបស់ខ្ញុំអាចត្រូវបានរួមបញ្ចូលជាមួយកុមារដែលមិនមានពិការភាពដទៃទៀតដែរឬទេ?
បាទ/ចាស។ គ្រប់បញ្ញត្តិនៃច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋទាំងអស់ អនុវត្តចំពោះសិស្សដែលមានអាយុចាប់ពីអាយុបីឆ្នាំឡើងទៅ ដែលរួមបញ្ចូលនូវសិស្សអប់រំពិសេសដែលគ្រប់អាយុចូលរៀនថ្នាក់មត្តេយ្យសិក្សាផងដែរ។ សិស្សថ្នាក់មត្តេយ្យ ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន “ការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយ...ដើម្បីបំពេញតាមតម្រូវការរបស់កុមារដែលមានពិការភាព...” [34 C.F.R. Secs. 300.115(b) & 300.116.] ដូច្នេះ សិស្សថ្នាក់មត្តេយ្យ អាចទទួលបានការបង្រៀននៅក្នុងថ្នាក់រៀនធម្មតា ថ្នាក់រៀនពិសេស សាលារៀនពិសេស ការបង្រៀននៅផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យ និងស្ថាប័ននានា។ [34 C.F.R. Sec. 300.115(b).] តម្រូវការរបស់មជ្ឈដ្ឋាន LRE សម្រាប់សិស្សថ្នាក់មត្តេយ្យ អាចរួមបញ្ចូលនូវការដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ដំបូង (Head Start) ឬការដាក់បញ្ចូលនៅថ្នាក់មត្តេយ្យសិក្សាឯកជន។
ប្រសិនបើមណ្ឌលសិក្សាធិការដំណើរការកម្មវិធីការអប់រំថ្នាក់មត្តេយ្យសិក្សាទូទៅ នោះលក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានគ្រូបង្រៀនផ្នែកអប់រំទូទៅម្នាក់នៅក្នុងកិច្ចប្រជុំរបស់កម្មវិធី IEP នីមួយៗ នឹងត្រូវអនុវត្ត ប្រសិនបើកុមារកំពុងចូលរួម ឬអាចនឹងកំពុងតែចូលរួមនៅក្នុងកម្មវិធីអប់រំទូទៅ។ [34 C.F.R. Secs. 300.321, 300.324(a)(3) & (b)(3).] មើលជំពូក 13 ព័ត៌មានស្ដីពីសេវាកម្មអប់រំនៅថ្នាក់មត្តេយ្យសិក្សា
(7.27) កូនរបស់ខ្ញុំកំពុងតែផ្ទេរចេញពីការអប់រំពិសេសនៅថ្នាក់វិទ្យាល័យ ចូលទៅក្នុងឱកាសនៃកម្មវិធីអប់រំសម្រាប់មនុស្សពេញវ័យច្រើនជាងមុន។ តើលក្ខខណ្ឌតម្រូវនៃមជ្ឈដ្ឋាន LRE អនុវត្តចំពោះសិស្សដល់អាយុត្រូវផ្ទេរចេញដែរឬទេ?
បាទ/ចាស។ ច្បាប់សហព័ន្ធនិងរដ្ឋ តម្រូវឲ្យមានការផ្ដល់ជូនការដាក់បញ្ចូលទៅក្នុងមជ្ឍដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ [34 C.F.R. Sec. 300.114(a)(2); Cal. Ed. Code Sec. 56342(b)]. ឧទាហរណ៍ “គោលដៅនៃសេវាកម្មផ្ទេរការសិក្សា[នោះ] គឺជាការផ្លាស់ប្តូរពីការអប់រំនៅមធ្យមសិក្សាចូលទៅកាន់ជីវិតមនុស្សពេញវ័យ ដែលផ្តល់នូវឱកាសនានាដោយបង្កើនជាអតិបរមានូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចនិងសង្គម ក្នុងមជ្ឍដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ . .” [Cal. Ed. Code Sec. 56460(e).]
(7.28) កូនរបស់ខ្ញុំត្រូវបានដាក់បញ្ចូលទៅក្នុងថ្នាក់រៀនធម្មតាក្នុងអំឡុងពេលនៃឆ្នាំសិក្សាធម្មតា។ តើការរៀបចំកម្មវិធីរួមបញ្ចូលនោះ គួរមានផ្តល់ជូននៅអំឡុង “ឆ្នាំសិក្សាបន្ថែម” ដែរឬទេ?
ប្រសិនបើសេវាកម្ម “ឆ្នាំសិក្សាបន្ថែម” (ESY) អាចមានផ្តល់ជូនដល់សិស្សអប់រំទូទៅនៅក្នុងមណ្ឌលសិក្សាធិការរបស់អ្នក ហើយប្រសិនបើកម្មវិធី IEP របស់កូនអ្នក រួមបញ្ចូលនូវការដាក់បញ្ចូលគ្នានៅក្នុងថ្នាក់រៀនធម្មតាក្នុងអំឡុងឆ្នាំសិក្សាធម្មតា ដូច្នេះ សេវាកម្មរួមបញ្ចូលគ្នាទាំងនោះ ត្រូវតែផ្ដល់ជូននៅក្នុងអំឡុងឆ្នាំសិក្សាបន្ថែមនោះ។ [5 C.C.R. Sec. 3043(h).]។
(7.29) តើឪពុកម្ដាយមានតួនាទីអ្វីខ្លះនៅក្នុងការកំណត់កន្លែងអប់រំរបស់កូនពួកគេ?
ឪពុកម្ដាយ ត្រូវតែជាផ្នែកមួយនៃក្រុមអ្នកធ្វើការសម្រេចចិត្តទៅលើការដាក់បញ្ចូលទៅក្នុងការអប់រំពិសេសណាមួយ។ [20 U.S.C. Sec. 1414(e); 34 C.F.R. sec. 300.327.] លើសពីនេះទៀត ក្រុម (រួមទាំងឪពុកម្ដាយ) ដែលធ្វើការសម្រេចចិត្តទៅលើការដាក់បញ្ចូលនេះ ត្រូវតែទទួលបានការណែនាំលក្ខខណ្ឌតម្រូវដែលកំណត់ថាថ្នាក់ពិសេស ការអប់រំដាច់ដោយឡែកនៅសាលា ឬការដកកុមារដែលមានពិការភាពចេញពីថ្នាក់រៀនទូទៅ អាចប្រព្រឹត្តទៅបាន លុះត្រាតែលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃពិការភាព គឺស្ថិតនៅក្នុងកម្រិតមួយដែលការអប់រំ (ដោយមានជំនួយ និងសេវាបំពេញបន្ថែម) មិនអាចសម្រេចបានជោគជ័យ នៅក្នុងមជ្ឈដ្ឋានអប់រំទូទៅ។ [34 C.F.R. Sec. 300.114(a)(2)(ii); Cal. Ed. Code Sec. 56342(b).]
(7.30) តើខ្ញុំគប្បីដឹងអំពីអ្វីខ្លះ ប្រសិនបើកូនរបស់ខ្ញុំត្រូវតែទទួលបានការអប់រំរបស់គាត់នៅផ្ទះ ឬនៅក្នុងមន្ទីរពេទ្យ?
ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់ថាសិស្សត្រូវទទួលបានការអប់រំនៅផ្ទះ ឬនៅក្នុងមន្ទីរពេទ្យ ពេលនោះ មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានាដែលត្រូវការដើម្បីដោះស្រាយបញ្ហាតម្រូវការអប់រំរបស់កូនអ្នកនៅផ្ទះ ឬនៅក្នុងមន្ទីរពេទ្យ។ នៅពេលផ្ដល់ការណែនាំលើការដាក់បញ្ចូលសម្រាប់ការបង្រៀននៅផ្ទះ ក្រុមការងារកម្មវិធី IEP ត្រូវតែមានរបាយការណ៍វេជ្ជសាស្រ្តមួយនៅក្នុងព័ត៌មានស្តីពីការវាយតម្លៃពីគ្រូពេទ្យព្យាបាល និងគ្រូពេទ្យវះកាត់ ឬរបាយការណ៍របស់អ្នកចិត្តសាស្រ្ត យ៉ាងសមស្រប ដោយមានបង្ហាញអំពីស្ថានភាពរោគវិនិច្ឆ័យ និងដោយមានការបញ្ជាក់ថាភាពធ្ងន់ធ្ងរនៃស្ថានភាពនេះ បានរារាំងកូនសិស្សមិនឲ្យចូលរួមនៅក្នុងការដាក់បញ្ចូលក្នុងការសិក្សាដែលមានការរឹតបន្តឹងតិចតួច។ របាយការណ៍ ក៏ត្រូវរួមបញ្ចូលកាលបរិច្ឆេទតាមប្រតិទិនដែលបានព្យាករណ៍ សម្រាប់ការវិលត្រឡប់មកសិក្សានៅសាលាវិញរបស់សិស្ស។ ក្រុមការងារកម្មវិធី IEP ត្រូវតែពិចារណាឡើងវិញអំពីកម្មវិធី IEP នៅមុនកាលបរិច្ឆេទតាមប្រតិទិនដែលបានព្យាករណ៍សម្រាប់ការវិលត្រឡប់មកសិក្សាវិញរបស់សិស្ស។ ប្រសិនបើសិស្សមានស្ថានភាពវេជ្ជសាស្រ្តណាមួយ ដូចជាស្ថានភាពទាំងឡាយដែលមានពាក់ព័ន្ធនឹងការវះកាត់នានា គ្រោះថ្នាក់ចៃដន្យ មានជំងឺរយៈពេលខ្លី ឬការព្យាបាលបែបវេជ្ជសាស្រ្តសម្រាប់ជំងឺរ៉ាំរ៉ៃជាដើម ដូច្នេះ ក្រុមការងារកម្មវិធី IEP ត្រូវតែពិនិត្យ និងធ្វើការកែប្រែកម្មវិធី IEP ប្រសិនបើសមស្រប នៅពេលដែលមានការផ្លាស់ប្ដូរសំខាន់ៗណាមួយចំពោះស្ថានភាពវេជ្ជសាស្រ្តរបស់សិស្សក្នុងពេលបច្ចុប្បន្ន។
ការបង្រៀននៅផ្ទះ ឬមន្ទីរពេទ្យ អាចនឹងត្រូវធ្វើឡើងជាលក្ខណៈបុគ្គល ជាក្រុមតូចៗ ឬដោយការសិក្សាពីចម្ងាយ។ ការបង្រៀនេះ ត្រូវបានផ្តល់ជូនតាមរយៈគ្រូបង្រៀននៅថ្នាក់រៀនធម្មតា គ្រូបង្រៀននៅថ្នាក់រៀនពិសេស ឬគ្រូបង្រៀនជំនាញធនធាន ប្រសិនបើគ្រូបង្រៀន ឬអ្នកជំនាញមានសមត្ថភាពផ្ដល់ការបង្រៀន និងសេវាកម្មទាំងនោះ និងប្រសិនបើការផ្ដល់ការបង្រៀន និងសេវាកម្មដោយគ្រូបង្រៀន ឬអ្នកជំនាញទាំងនោះអាចប្រព្រឹត្តទៅបាន។ បើមិនដូច្នោះទេ អ្នកជំនាញដែលពាក់ព័ន្ធនឹងសេវាកម្មសមស្របនានា គប្បីផ្ដល់នូវការបង្រៀននោះ។ គ្រូបង្រៀនដែលផ្ដល់ការបង្រៀននៅផ្ទះ គប្បីទាក់ទងទៅសាលា និងគ្រូបង្រៀនពីមុនរបស់សិស្ស ដើម្បីកំណត់ពី៖
- សៀវភៅសិក្សាដែលត្រូវបង្រៀន
- សៀវភៅ និងសម្ភារៈដែលត្រូវប្រើប្រាស់ និង
- អ្នកទទួលខុសត្រូវក្នុងការចេញពិន្ទុ និងឲ្យសិស្សឡើងថ្នាក់ នៅពេលសមស្រប។
សម្រាប់សិស្សថ្នាក់ទី7 ដល់ថ្នាក់ទី12 គ្រូបង្រៀនគប្បីត្រូវពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់របស់សាលាដើម្បីកំណត់ពី៖
- ម៉ោងដែលសិស្សទទួលបានក្រេឌីតពីវគ្គសិក្សាតាមឆមាសនៅក្នុងមុខវិជ្ជានីមួយៗដែលរួមបញ្ចូលទៅក្នុងកម្មវិធី IEP និងពិន្ទុគិតមកមកត្រឹមថ្ងៃមានវត្តមានចុងក្រោយ។
- អ្នកទទួលខុសត្រូវក្នុងការចេញក្រេឌីតនៅកិច្ចការក្នុងវគ្គសិក្សា ត្រូវបានបំពេញ និង
- អ្នកចេញសញ្ញាបត្រ ប្រសិនបើសិស្សបញ្ចប់ការសិក្សា។
[5 C.C.R. 3051.4.]