បោះពុម្ពជំពូកទី 9 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/20/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/20/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី 9៖ ព័ត៌មានស្តីពីសេវាអន្តរកម្ម (AB 3632)
(9.1) តើសេវាកម្មពាក់ព័ន្ធអន្តរក្រសួងជាអ្វី?
សេវាកម្មពាក់ព័ន្ធអន្តរក្រសួងសម្រាប់ការអប់រំពិសេស ពេលខ្លះហៅកាត់ថា សេវាកម្ម 3632 នៃច្បាប់សភា (Assembly Bill, AB) ឬសេវាកម្មជំពូក 26.5 នៃច្បាប់រដ្ឋាភិបាល។ ឈ្មោះទូទៅបំផុតសម្រាប់សេវាកម្មទាំងនេះ ហៅថា AB 3632 គឺជាឈ្មោះដែលគេប្រើក្នុងជំពូកនេះ ដើម្បីសំដៅដល់សេវាកម្មពាក់ព័ន្ធអន្តរក្រសួងមួយចំនួន។ នៅឆ្នាំ 1986 រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចប្រើប្រាស់ទីភ្នាក់ងាររដ្ឋ និងខោនធី — ជាជាងមណ្ឌលសិក្សាធិការ — នៅក្នុងការផ្តល់សេវាកម្ម ពាក់ព័ន្ធជាក់លាក់មួយចំនួនដើម្បីបង្កើន និងសម្របសម្រួលធនធានសាធារណៈ ឲ្យបានប្រសើរឡើង ដើម្បីគាំទ្រដល់សិស្សដែលមានពិការភាព។
ជាជាងឲ្យមណ្ឌលសិក្សាធិការទទួលខុសត្រូវចំពោះសេវាកម្មសុខភាពជាក់លាក់មួយចំនួន សភាបានសម្រេចចុះកិច្ចព្រមព្រៀងអន្តរក្រសួងជាមួយទីភ្នាក់ងាររដ្ឋ ផ្សេងទៀត ដើម្បីផ្តល់សេវាកម្មដល់សិស្ស។ សេវាកម្មពាក់ព័ន្ធអន្តរក្រសួងសំខាន់ៗ គឺការព្យាបាលដោយចលនា និងការព្យាបាលមុខងារវិជ្ជាជីវៈ (PT/OT) ដែលផ្តល់ ជូនដោយផ្នែកសេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services, CCS) ។
(9.2) ទីភ្នាក់ងារសុខភាពផ្នែកផ្លូវចិត្តសហគមន៍ (Community Mental Health) ប្រចាំខោនធី ធ្លាប់បានផ្តល់ជូនទៅដល់អ្នកជំងឺក្រៅនូវការព្យាបាលផ្នែកសុខភាពផ្លូវចិត្ត កន្លែងបំប៉ននៅពេលថ្ងៃ និងសេវាកម្មតាមមណ្ឌលស្នាក់នៅថែទាំ ក្រោមច្បាប់ AB 3632 ។ តើនរណាជាអ្នកទទួលខុសត្រូវចំពោះសេវាកម្មទាំងនោះ នៅពេលនេះ?
រហូតមកដល់ខែតុលា ឆ្នាំ2010 វិសាលភាពនៃសេវាកម្មក្រោមច្បាប់ AB 3632 ក៏មានរួមបញ្ចូលសេវាកម្មសុខភាពផ្លូវចិត្ត តាមរយៈទីភ្នាក់ងារផ្នែកសុខភាពផ្លូវចិត្ត ប្រចាំខោនធី (County Mental Health, CMH) ផងដែរ។ សេវាកម្មទាំងនេះ លែងមានផ្តល់ជូនតាមរយៈច្បាប់ AB 3632 ទៀតឡើយ។ មណ្ឌលសិក្សាធិការ ទទួល ខុសត្រូវចំពោះការវាយតម្លៃ និងការផ្តល់សេវាកម្មផ្នែកអប់រំពិសេសដូចជា ការអប់រំនៅក្នុងមជ្ឈដ្ឋានសុខភាពផ្លូវចិត្តតូចៗ ឬមជ្ឈដ្ឋានព្យាបាលតាមផ្ទះ ព្រមទាំងសេវា និងសេវាកម្មពាក់ព័ន្ធ (ឬការបង្រៀន និងសេវាកម្មដែលបានកំណត់នៅក្នុងច្បាប់ រដ្ឋកាលីហ្វ័រញ៉ា) ដូចជាសេវាកម្មផ្នែកចិត្តសាស្ត្រ នៅពេលដែលពួកវាមានភាពចាំបាច់ដើម្បីកុមារទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេសរបស់គាត់។ មណ្ឌលសិក្សាធិការមួយចំនួន បានបង្កើតកិច្ចព្រមព្រៀងអន្តរក្រសួងជាមួយ ទីភ្នាក់ងារផ្នែកសុខភាពផ្លូវចិត្តខោនធី ដើម្បីឲ្យទីភ្នាក់ងារ CMH អាចបន្តផ្តល់ការ ព្យាបាលផ្នែកសុខភាពផ្លូវចិត្ត និងសេវាបំប៉ននៅពេលថ្ងៃទៅដល់អ្នកជម្ងឺក្រៅ តាមរយៈកិច្ចដំណើរការកម្មវិធី IEP ។ សូមទាក់ទងមណ្ឌលសិក្សាធិការរបស់អ្នកដើម្បីសាកសួរថាតើសេវាកម្មនេះត្រូវបានផ្តល់ជូននៅមណ្ឌលសិក្សាធិការ និងខោនធីរបស់អ្នកយ៉ាងដូចម្តេច។ សូមមើលជំពូក 5 អំពីព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
(9.3) តើខ្ញុំអាចស្វែងរកច្បាប់នានាសម្រាប់សេវាកម្មពាក់ព័ន្ធអន្តរក្រសួង នៅកន្លែងណា?
ច្បាប់នានាមានចែងនៅក្នុងផ្នែក (ហៅកាត់ថា Secs.) នៃច្បាប់រដ្ឋាភិបាល រដ្ឋកាលីហ្វ័រញ៉ា (ហៅកាត់ថា Cal. Gov. Code) 7570 - 7588 និងក្នុងជំពូក 2 នៃច្បាប់ស្តីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations, C.C.R.) ផ្នែក 60000-60610។ លើសពីនេះទៀត មណ្ឌលសិក្សាធិការ តម្រូវឲ្យបង្កើតកិច្ចព្រមព្រៀងអន្តរក្រសួងជាមួយផ្នែកសេវា CCS ក្នុងមូលដ្ឋាន។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវមានព័ត៌មានលម្អិតចាំបាច់ដើម្បីសម្រួលដល់ការផ្តល់ សេវាកម្ម។ ឪពុកម្តាយ និងអ្នកតស៊ូមិតដែលមានការពិបាកក្នុងការទទួលបានសេវាកម្មគួរតែ ទទួលបានសេចក្តីចម្លងមួយច្បាប់នៃកិច្ចព្រមព្រៀងអន្តរក្រសួង នេះ។ កិច្ចព្រមព្រៀងអន្តរក្រសួង មិនអាចមានលក្ខណៈផ្ទុយគ្នាទៅនឹងច្បាប់រដ្ឋ ឬសហព័ន្ធឡើយ — ហើយក៏មិនអាចមានចែងអំពីសេវាកម្មក្នុងកម្រិតមួយតិចតួច ជាងនេះដែរ។
(9.4) តើច្បាប់ AB 3632 គឺជាមធ្យោបាយតែមួយគត់មែនឬទេ ដែលសិស្ស នៅក្នុងការអប់រំពិសេសរដ្ឋកាលីហ្វ័រញ៉ាអាចទទួលបានការព្យាបាល មុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា?
ទេ។ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មពាក់ព័ន្ធទាំងនេះ ប្រសិនបើមិនមានផ្តល់ជូនដោយទីភ្នាក់ងារផ្សេងទៀត និងមានភាពចាំបាច់ដើម្បីឲ្យសិស្សទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការដាក់បញ្ចូលសេវាកម្មនៅក្នុងកម្មវិធី IEP ដោយសារតែមិនបានកំណត់ប្រភពមូលនិធិនោះទេ។ [Cal. Gov. Code Sec.
7572(c).] ច្បាប់ AB 3632 ចែងយ៉ាងជាក់លាក់ថា នៅពេលសេវា CCS រកឃើញ ថាសេវាព្យាបាល OT/PT មិនមានភាពចាំបាច់សម្រាប់ហេតុផលវេជ្ជសាស្រ្តនោះទេ សេវាកម្មទាំងនោះត្រូវតែផ្តល់ដោយសាលារៀនតាមមូលដ្ឋាន ប្រសិនបើសេវាកម្ម ទាំងនោះមានភាពចាំបាច់សម្រាប់ឲ្យកុមារទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [Cal. Gov. Code Sec. 7575(a)(2).] នៅពេលដែលទីភ្នាក់ងារ CCS មិនផ្តល់សេវាព្យាបាល OT/PT ដោយសារតែវិធានផ្ទាល់ខ្លួនរបស់ពួកគេ ឬលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានរបស់ពួកគេ ដូច្នេះ សាលារៀនតាមមូលដ្ឋានត្រូវតែ ផ្តល់សេវាកម្មទាំងនេះ ប្រសិនបើវាចាំបាច់សម្រាប់ឲ្យកុមារទទួលបានអត្ថប្រយោជន៍ ពីការអប់រំពិសេស។ [34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56031.] ការព្យាបាល OT/PT បាន និងតែងត្រូវបានចែងបញ្ជាក់នៅក្នុងចំណោមសេវាកម្មពាក់ព័ន្ធទៅនឹងការអប់រំពិសេសដែលមានផ្តល់ជូននៅក្រោមច្បាប់រដ្ឋ [Cal. Ed. Code Secs. 56363(b)(6) & (10)] និងច្បាប់សហព័ន្ធ [34 C.F.R. Secs. 300.34(c)(6)(9) & (10)] នៅពេលពួកវាមានភាពចាំបាច់សម្រាប់ហេតុផលនៃការអប់រំ។
ប្រសិនបើទីភ្នាក់ងារផ្សេងទៀតដែលមានភារកិច្ចផ្តល់សេវាកម្មទាំងនេះ ឈប់ផ្តល់ពួកវាដោយសារហេតុផលណាមួយ ពេលនោះមណ្ឌលសិក្សាធិការត្រូវតែទទួល ខុសត្រូវ។ [20 U.S.C. Sec. 1412(a)(12)(B)(ii).] លើសពីនេះទៀត ច្បាប់សហព័ន្ធ តម្រូវថាក្នុងកំឡុងពេលមានវិវាទលើសេវាកម្មដែលទីភ្នាក់ងារក្រៅពីផ្នែកអប់រំ បានផ្តល់ជូន រដ្ឋត្រូវធានាថាសេវាកម្មនៅតែបន្តដំណើរការដដែល។ [20 U.S.C. Sec. 1412(a)(12)(A).] អ្នកគួរតែព្យាយាមជំរុញឲ្យមានការកំណត់សេវាកម្មទាំង នេះនៅក្នុងកម្មវិធី IEP នេះថាជាការចាំបាច់សម្រាប់ការអប់រំ — ឬចាំបាច់សម្រាប់ សិស្សឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ចុងក្រោយ វាជាការទទួល ខុសត្រូវរបស់ប្រធានផ្នែកបង្រៀនសាធារណៈ នៅក្នុងការធានាឲ្យបាននូវការអនុវត្តសេវាកម្មអន្តរក្រសួងរបស់រដ្ឋ។ [Gov. Code Sec. 7570.] ចំពោះសេវាកម្មពាក់ព័ន្ធមួយចំនួន ឪពុកម្តាយតែងតែអាចទទួលបាន និងប្រគល់ការវាយតម្លៃដោយឯករាជ្យទៅដល់មណ្ឌលសិក្សាធិការ។ ក្រុមការងារកម្មវិធី IEP ត្រូវតែធ្វើការពិចារណាទៅលើវា។ [Gov. Code Sec. 7572(d)(2).] ចំពោះព័ត៌មានស្តីពីរបៀបក្នុងការទទួលបានការវាយតម្លៃឯករាជ្យក្រោមបន្ទុកចំណាយរបស់រដ្ឋ សូមមើលជំពូកទី 2 ព័ត៌មានស្តីពីការវាយតម្លៃ / រង្វាយតម្លៃ។
(9.5) តើមណ្ឌលសិក្សាធិការចូលរួមក្នុងកិច្ចដំណើរការនេះយ៉ាងដូចម្តេច នៅពេលដែលទីភ្នាក់ងារផ្សេងទៀតចូលរួមចំណែកនៅក្នុងការផ្តល់ សេវាកម្ម?
បន្ទាប់ពីការបញ្ជូនបន្តដោយក្រុមការងារកម្មវិធី IEP ទីភ្នាក់ងារ CCS ដែលពាក់ព័ន្ធ ត្រូវចុះធ្វើការវាយតម្លៃដោយអនុលោមតាមកាលវេលានៃការអប់រំពិសេសដែល ត្រូវការចាំបាច់នៅក្រោមច្បាប់រដ្ឋ និងសហព័ន្ធ។ នៅពេលបញ្ចប់ការវាយតម្លៃ មណ្ឌលសិក្សាធិការ នឹងរៀបចំកិច្ចប្រជុំកម្មវិធី IEP សម្រាប់សិស្សនោះ។ មណ្ឌលសិក្សាធិការ គួរតែអញ្ជើញអ្នកតំណាងផ្នែកសេវាកម្ម CCS ឲ្យចូលរួម ដើម្បីពួកគេអាចពន្យល់ពីលទ្ធផលនៃការវាយតម្លៃ និងពិភាក្សាអំពីតម្រូវការសេវាកម្ម។ ប្រសិនបើអ្នកតំណាងទីភ្នាក់ងារផ្សេងទៀតមិនអាចចូលរួមដោយផ្ទាល់ ពេលនោះអ្នកតំណាងត្រូវតែផ្តល់នូវការណែនាំជាលាយលក្ខណ៍អក្សរទាក់ទង នឹងតម្រូវការសេវាកម្មនោះ។ ការប្រជុំតាមទូរសព្ទ រួមជាមួយនឹងការណែនាំជា លាយលក្ខណ៍អក្សរផងដែរ គឺជាទម្រង់នៃការចូលរួមដែលអាចទទួលយកបាន។ ប្រសិនបើទីភ្នាក់ងារផ្សេងទៀតមិនអាចចូលរួមបាន នោះមណ្ឌលសិក្សាធិការត្រូវ ផ្តល់អ្នកជំនួសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីពន្យល់ និងបកស្រាយ ការវាយតម្លៃនេះ។ [Cal. Gov. Code Sec. 7572(d).] មណ្ឌលសិក្សាធិការត្រូវ អនុវត្តតាមការណែនាំរបស់អ្នកតំណាងផ្នែកសេវាកម្ម CCS។ [Cal. Gov. Code Secs. 7572(c)(1) & (2).]
(9.6) ប្រសិនបើផ្នែកសេវាកម្ម CCS ចុះធ្វើការវាយតម្លៃ តើមានអ្វីដែល ត្រូវរួមបញ្ចូលទៅក្នុងរបាយការណ៍ជាលាយលក្ខណ៍អក្សរនោះ?
ទីភ្នាក់ងារក្រៅការអប់រំ ត្រូវតែអនុវត្តតាមច្បាប់អប់រំពិសេសនីតិវិធី និងកាលវេលា និងការកំណត់ពេលវេលាវាយតម្លៃរបស់រដ្ឋនិងសហព័ន្ធតែមួយដូចគ្នាទៅនឹងមណ្ឌលសិក្សាធិកាដែរ។ ច្បាប់ស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56327 ចែងអំពី លក្ខខណ្ឌតម្រូវការសម្រាប់របាយការណ៍រង្វាយតម្លៃផ្នែកអប់រំពិសេស។ វាតម្រូវឲ្យមានការរួមបញ្ចូលនូវរបាយការណ៍រង្វាយតម្លៃ រួមានជាអាទិ៍ដូចខាងក្រោម៖
- តើសិស្សអាចត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែរឬអត់។
- មូលដ្ឋានសម្រាប់ធ្វើការកំណត់។
- អាកប្បកិរិយាពាក់ព័ន្ធដែលបានសម្គាល់ឃើញនៅអំឡុងពេលនៃការ សង្កេតទៅលើសិស្សនៅក្នុងមជ្ឈដ្ឋានសមស្រប។
- ទំនាក់ទំនងនៃអាកប្បកិរិយានោះទៅនឹងមុខងារសិក្សា និងសង្គមរបស់ សិស្ស។
- សុខភាពនិងការលូតលាស់ពាក់ព័ន្ធនឹងការអប់រំ និងលទ្ធផលផ្នែកវេជ្ជសាស្រ្ត ប្រសិនបើមាន។
- សម្រាប់សិស្សដែលមានពិការភាពផ្នែកសិក្សា ថ្វីត្បិតតែមានភាពលម្អៀងរវាងលទ្ធផលសិក្សា និងសមត្ថភាពក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនអាចកែប្រែ បានឡើយ បើគ្មានការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនោះទេ
- ការកំណត់ទាក់ទងនឹងផលប៉ះពាល់នៃគុណវិបត្តិផ្នែកបរិស្ថាន វប្បធម៌ ឬសេដ្ឋកិច្ច (ប្រសិនបើមានភាពសមស្រប)។ និង
- តម្រូវការចំពោះសេវាកម្ម សម្ភារៈ និងបរិក្ខារពិសេសសម្រាប់សិស្សដែល មានពិការភាពកម្រកើតមាន។
មិនមែនកត្តាទាំងអស់នេះសុទ្ធតែមានលក្ខណៈសមស្របក្នុងការរួមបញ្ចូលការ វាយតម្លៃក្រោមផ្នែក AB 3632 សម្រាប់សេវាកម្មពាក់ព័ន្ធ និងរបាយការណ៍នានាដែលរៀបចំដោយផ្នែកសេវា CCS ឡើយ។ របាយការណ៍ផ្នែកសេវា CCS ត្រូវតែផ្អែកលើតម្រូវការបុគ្គលរបស់សិស្ស។ សូមមើលជំពូក 2 ព័ត៌មានស្តីពីការវាយ តម្លៃ/រង្វាយតម្លៃ។
(9.7) តើផ្នែកសេវា CCS ចូលរួមយ៉ាងដូចម្តេចទៅក្នុងការអភិវឌ្ឍកម្មវិធី IEP របស់កុមារ?
ផ្នែកសេវា CCS ត្រូវតែពិនិត្យមើល និងពិភាក្សាអំពីលទ្ធផលរង្វាយតម្លៃជាមួយឪពុកម្តាយ និងសមាជិកក្រុមការងារកម្មវិធី IEP ដែលពាក់ព័ន្ធ មុនពេលកិច្ចប្រជុំ កម្មវិធី IEP។ ប្រសិនបើមានការមិនឯកភាពគ្នារវាងឪពុកម្តាយ និងផ្នែកសេវា CCS ទៅលើការណែនាំនោះ ឪពុកម្តាយគប្បីទទួលបានដំណឹងជាលាយលក្ខណ៍អក្សរ ហើយអាចតម្រូវឲ្យអ្នកដែលបានចុះវាយតម្លៃនោះចូលរួមកិច្ចប្រជុំកម្មវិធី IEP។ [Cal. Gov. Code Sec.7572(d)(1).] ដូចគ្នានេះដែរ ប្រសិនបើឪពុកម្តាយទទួល បានការវាយតម្លៃឯករាជ្យ ដូច្នេះអ្នកដែលចុះវាយតម្លៃផ្នែកសេវា CCS ត្រូវតែពិនិត្យពិចារណាទៅលើការវាយតម្លៃនោះ។ អ្នកដែលបានពិនិត្យមើលការវាយតម្លៃ ឯករាជ្យ ក៏អាចនឹងត្រូវចូលរួមកិច្ចប្រជុំកម្មវិធី IEP ដែរ ប្រសិនបើមានការស្នើសុំ ពីឪពុកម្តាយ។ [Cal. Gov. Code Sec. 7572(c)(2).]
(9.8) តើនីតិវិធីត្រឹមត្រូវតាមច្បាប់សម្រាប់ការអប់រំពិសេស និងការដាក់ ពាក្យបណ្ដឹងសម្រាប់ការអនុវត្តតាមច្បាប់ ត្រូវអនុវត្តទៅលើភាពមិន ឯកភាពគ្នា ឬបញ្ហានានាជាមួយនឹងផ្នែកសេវា CCS ដែរឬទេ?
ភាពមិនឯកភាពគ្នារវាងអ្នក និងផ្នែកសេវា CCS ពាក់ព័ន្ធនឹងសិទ្ធិទទួលបានរបស់ កូនខ្ញុំសម្រាប់សេវាកម្ម របស់ផ្នែកសេវា CCS (ឬចំនួនទឹកប្រាក់ ឬប្រភេទសេវាកម្ម ដែលផ្តល់ដោយផ្នែកសេវា CCS) អាចត្រូវបានដោះស្រាយតាមរយៈប្រព័ន្ធកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់សម្រាប់ការអប់រំពិសេស។ [Cal. Gov. Code Secs. 7572(c)(3) & 7586(a).] រាល់សំណើសុំសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាម ច្បាប់ទាំងអស់ នឹងនាំមកនូវការធ្វើសវនាការមួយជាមួយទីភ្នាក់ងារទទួលខុសត្រូវ ទាំងអស់របស់រដ្ឋ ឬមូលដ្ឋានដែលបានចូលរួមជាភាគី។ [Cal. Gov. Code Sec. 7586(c).]
សម្រាប់ការខកខានរបស់ទីភ្នាក់ងារក្រៅពីផ្នែកអប់រំ ក្នុងការអនុវត្តតាមបទបញ្ញត្តិ អន្តរក្រសួង ឬក្នុងការផ្តល់សេវាកម្មដែលបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់សិស្ស អ្នកអាចប្រើប្រាស់កិច្ចដំណើរការពាក្យបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់បាន។ [2 C.C.R. Sec. 60560; 5 C.C.R. Sec. 4650(a)(7)(D).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ /ការអនុវត្តតាមច្បាប់។
លើសពីនេះទៀត នៅពេលដែលសេវាកម្មដែលមាននៅក្នុងកម្មវិធី IEP របស់កូនអ្នកមិនត្រូវបានផ្តល់ជូនដោយសារតែមានវិវាទស្តីពីថាតើទីភ្នាក់ងារមួយណាដែលគួរផ្តល់សេវា ឬទូទាត់សេវាកម្មនេះ ពេលនោះអ្នកអាចប្រគល់លិខិតជូនដំណឹង អំពីការខកខានក្នុងការផ្តល់សេវាកម្មនេះទៅកាន់ប្រធានផ្នែកបង្រៀនសាធារណៈ ឬទៅកាន់លេខាធិការទីភ្នាក់ងារសុខាភិបាល និងសេវាមនុស្សជាតិ (Health and Human Services Agency)។ [Cal. Gov. Code Sec. 7585.]
ប្រធានផ្នែកបង្រៀនសាធារណៈនៃនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education)
1430 N Street
Sacramento, CA 95814
លេខាធិការទីភ្នាក់ងារសុខាភិបាល និងសេវាមនុស្សជាតិរដ្ឋកាលីហ្វ័រញ៉ា (California Health and Human Services Agency)
1600 Ninth Street, Room 460
Sacramento, CA 95814
អ្នកគួរតែផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅមណ្ឌលសិក្សាធិការអំពីការខកខានមិនបានផ្តល់សេវាកម្មនៅក្នុងកម្មវិធី IEP របស់កូនអ្នក។ នៅក្នុងលិខិត របស់អ្នក ត្រូវបញ្ជាក់ឲ្យច្បាស់អំពីសេវាកម្មណាមួយដែលមិនបានផ្តល់ដល់កូន អ្នក។ ភ្ជាប់សេចក្តីចម្លងមួយច្បាប់នៃកម្មវិធី IEP (ឬកិច្ចព្រមព្រៀងសម្រុះសម្រួល ឬសេចក្តីសម្រចរបស់សវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់) ជាមួយនឹង សេចក្តីជូនដំណឹងអំពីការមិនបានផ្តល់សេវាកម្មនោះ។ នៅពេលដែលទីភ្នាក់ងារ ណាមួយទទួលបានសេចក្តីដំណឹង ទីភ្នាក់ងារនោះត្រូវតែបញ្ជូនវាទៅកាន់ទីភ្នាក់ងារ ផ្សេងទៀត ហើយទីភ្នាក់ងារទាំងពីរត្រូវធ្វើការណាត់ជួបគ្នាក្នុងរយៈពេល 15 ថ្ងៃ ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកត្រូវតែទទួលបានដំណោះស្រាយជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពីកិច្ចប្រជុំនោះ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងដំណោះស្រាយនោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅកាន់ប្រធានការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings, OAH) បាន។ ប្រសិនបើទីភ្នាក់ងារមិនអាចដោះស្រាយបញ្ហាបាន ពួកគេត្រូវតែប្រគល់វិវាទរបស់ ពួកគេទៅកាន់ប្រធាន OAH ។ ប្រធាននោះ មានពេល 30 ថ្ងៃក្នុងការចេញសេចក្តី សម្រេចមួយដែលនឹងចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ទៅលើគ្រប់ភាគីទាំងអស់។ ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានសេវាកម្មពីទីភ្នាក់ងារណាមួយក្នុងចំណោម ទីភ្នាក់ងារទាំងនេះ នៅពេលដែលអ្នកប្រគល់លិខិតជូនដំណឹងរបស់អ្នក ពេលនោះ សេវាកម្មត្រូវតែបន្តព្យួរដំណោះស្រាយនៃវិវាទនេះ។ [Cal. Gov. Code Sec. 7585; 2 C.C.R. Secs. 60600 & 60610.] កិច្ចដំណើរការទាំងស្រុង ត្រូវតែបញ្ចប់ក្នុង រយៈពេល 60 ថ្ងៃ គិតចាប់ពីថ្ងៃទទួលការជូនដំណឹងពីភ្នាក់ងារណាមួយ។ នៅពេល សេវាកម្មត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធី IEP ដោយគ្មានការណែនាំពីទីភ្នាក់ងារ ក្រៅពីការអប់រំ ពេលនោះវិវាទគឺមានជាប់ពាក់ព័ន្ធតែរវាងអ្នក និងសាលារៀនតែប៉ុណ្ណោះ។ កិច្ចដំណើរការជូនដំណឹងខាងលើ មិនអាចយកមកប្រើបានទេ។ ផ្ទុយទៅវិញ អ្នកត្រូវប្រើប្រាស់កិច្ចដំណើរការពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ ដែលបានពិភាក្សាខាងលើ។
(9.9) តើទីភ្នាក់ងារក្រៅពីផ្នែកអប់រំ (CCS) អាចផ្លាស់ប្តូរសេវាកម្មដែលបាន សរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP របស់កូនខ្ញុំដោយមិន មានការយល់ព្រមពីខ្ញុំបានដែរឬទេ?
ទេ។ ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នក តម្រូវឲ្យមានជាចាំបាច់ មុនពេល សេវាកម្មរបស់កូនអ្នកអាចត្រូវបានផ្លាស់ប្តូរ ឬបញ្ឈប់។ កិច្ចប្រជុំកម្មវិធី IEP ត្រូវ តែរៀបចំឡើងដើម្បីផ្លាស់ប្តូរ ឬបញ្ឈប់សេវាកម្មដែលបានចុះហត្ថលេខានៅក្នុងកម្មវិធី IEP។ [Cal. Ed. Code Sec. 56343(b).] លើសពីនេះទៀត ច្បាប់សហព័ន្ធ តម្រូវឲ្យទីភ្នាក់ងារសាធារណៈ (រួមទាំងមណ្ឌលសិក្សាធិការ ឬផ្នែកសេវា CCS ផងដែរ) ធ្វើការផ្តល់ការជូននូវដំណឹងសមសម្រប មុនពេលស្នើសុំផ្តួចផ្តើមបង្កើត ឬផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ឬការដាក់បញ្ចូលទៅក្នុងការអប់រំរបស់កូនអ្នក ឬ “ការផ្តល់ជូនការអប់រំសាធារណៈដោយឥតគិតថ្លៃ” ឬហៅថា ការអប់រំ FAPE (រួមទាំងសេវាកម្មពាក់ព័ន្ធផងដែរ)។ [34 C.F.R. Sec. 300.2.] “ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” ត្រូវតែ៖
- ពិពណ៌នាពីវិធានការដែលទីភ្នាក់ងារស្នើសុំឲ្យអនុវត្ត និងមូលហេតុដែល ត្រូវចាត់វិធានការនោះ។
- ពិពណ៌នាពីជម្រើសផ្សេងៗដែលត្រូវយកមកពិចារណា និងមូលហេតុបានបដិសេធជម្រើសទាំងនោះ។
- ផ្តល់នូវការពិពណ៌នាអំពីការវាយតម្លៃ នីតិវិធី តេស្ដ កំណត់ត្រា ឬរបាយការណ៍នីមួយៗដែលវិធានការស្នើសុំនេះបានប្រើប្រាស់ជាមូលដ្ឋាន លើរបាយការណ៍នោះ និង
- ផ្តល់នូវការពិពណ៌នាអំពីសិទ្ធិរបស់អ្នកក្នុងការតវ៉ាទៅលើវិធានការដែល បានស្នើសុំដោយអាចរាប់បញ្ចូលទាំងការកាត់បន្ថយ ឬការបញ្ចប់សេវាកម្ម ណាមួយផងដែរ។ [34 C.F.R. Secs. 300.503 & 300.504.]
រាល់ការផ្លាស់ប្តូរសេវាកម្មដែលបានស្នើសុំ គឺត្រូវអនុលោមតាមកិច្ចដំណើរការ កម្មវិធី IEP និងនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ប្រសិនបើចាំបាច់។ ក្នុងពេលដែលនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នៅមិនទាន់មានដំណោះស្រាយ កូនរបស់អ្នកត្រូវតែបន្តទទួលយកសេវាកម្មដែលកំពុងទទួលបាន មុនពេលមានការផ្លាស់ប្តូរដែលបានស្នើសុំនោះ។ [20 U.S.C. Sec. 1415(j); 34 C.F.R. Sec. 300.518(a); Cal. Ed. Code Sec. 56505(d).] សូមមើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។
(9.10) តើសិស្សណាខ្លះដែលទទួលបានសេវាកម្មព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនាពីផ្នែកសេវា CCS?
បន្ទាប់ពីមណ្ឌលសិក្សាធិការបានវាយតម្លៃលើសិស្សហើយ ប្រសិនបើក្រុមការងារ កម្មវិធី IEP សង្ស័យថាគាត់អាចត្រូវការការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាល ដោយចលនាសម្រាប់ទាំងហេតុផលវេជ្ជសាស្ត្រ និងហេតុផលអប់រំ ដូច្នេះក្រុម ការងារត្រូវបញ្ជូនគាត់ទៅកាន់ផ្នែកសេវា CCS សម្រាប់ការវាយតម្លៃលើការ ព្យាបាល OT ឬ PT។ [Cal. Gov. Code Secs. 7572(a) & 7575(a)(1).] មានតែសិស្សដែលពិនិត្យឃើញថាត្រូវការការព្យាបាលណាមួយក្នុងចំណោមការ ព្យាបាលទាំងនេះដោយសារហេតុផលវេជ្ជសាស្រ្តនោះប៉ុណ្ណោះ ទើបទទួលបាន សេវាកម្មពីផ្នែកសេវា CCS។ ប្រសិនបើក្រុមការងារកម្មវិធី IEP មិនគិតថាមាន តម្រូវការវេជ្ជសាស្ត្រសម្រាប់ការព្យាបាលទេ ឬប្រសិនបើផ្នែកសេវា CCS មិន ជឿជាក់ថាសិស្សត្រូវការការព្យាបាលដោយហេតុផលវេជ្ជសាស្រ្តនោះទេ ដូច្នេះសិស្សនឹងទទួលការព្យាបាលពីមណ្ឌលសិក្សាធិការ ប្រសិនបើវាមានភាពចាំបាច់ ខាងផ្នែកអប់រំ។ ទាំងផ្នែកសេវា CCS និងមណ្ឌលសិក្សាធិការ ពួកគេត្រូវធ្វើការ វាយតម្លៃសមស្រប មុនពេលផ្តល់ការណែនាំ ឬបដិសេធសេវាព្យាបាល OT / PT។ [Cal. Gov. Code Sec. 7575(a)(2).]
ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ មានន័យថាការព្យាបាលនោះ ត្រូវការចាំបាច់ដើម្បីទទួលបានបំណិន ឬបង្កាកុំឲ្យមានការបាត់បង់បំណិនមុខងារនោះបន្ថែមទៀត ឬកាត់បន្ថយភាពគ្រោះថ្នាក់ និងភាពធ្ងន់ធ្ងរនៃពិការភាពរាងកាយ។ [2 C.C.R. Sec. 60300(n).] ក្រៅពីតម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់ការព្យាបាលកូនរបស់ អ្នកក៏ត្រូវបំពេញនូវលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានលក្ខខណ្ឌវេជ្ជសាស្ត្ររបស់ផ្នែក សេវា CCS ផងដែរ។ លក្ខខណ្ឌទូទៅបំផុតចំពោះសិស្សដែលត្រូវការការអប់រំ ពិសេសគឺ៖ ជម្ងឺពិការផ្នែកខួរក្បាល ជំងឺសរសៃប្រសាទនិងសាច់ដុំដែលធ្វើឲ្យមានភាពចុះខ្សោយ និងភាពលែងលូតលាស់សាច់ដុំ ដូចជាជំងឺខួរឆ្អឹងខ្នង រោគខ្សោយសាច់ដុំ និងការរួមស្វិតនៃសាច់ដុំ ជម្ងឺសាច់ដុំនិងឆ្អឹងរ៉ាំរ៉ៃ ការខូចទ្រង់ទ្រាយ ឬរបួសនានា ដូចជាជំងឺឆ្អឹងប្រេះស្រួយពីកំណើត ការកោងសន្លាក់ ការឈឺសន្លាក់ ឆ្អឹង ការកាត់អវៈយវៈ ឬសរីរាង្គណាមួយ និងការកន្ត្រាក់សាច់ដុំដែលបណ្តាល មកពីការរលាកជាដើម។ [2 C.C.R. Sec. 60300(j).] លក្ខខណ្ឌផ្សេងទៀតដែល មានសិទ្ធិទទួលបានការព្យាបាល OT ឬ PT ដោយផ្នែកសេវា CCS ត្រូវបានចែង បញ្ជាក់នៅក្នុងបទប្បញ្ញត្តិនេះ។ [22 C.C.R. Secs. 41515.1 និងផ្នែកបន្តបន្ទាប់]
ការចំណុចវាយតម្លៃរបស់ទីភ្នាក់ងារសេវា CCS គឺផ្តោតទៅលើការដោះស្រាយ បញ្ហាកង្វះបំណិតជីវិតមុខងារ ឬដែនកំណត់រូបរាងកាយ ដោយមិនផ្តោតជាចម្បង តែទៅលើការសិក្សា ឬកិច្ចការអប់រំផ្សេងទៀតនោះទេ។ សម្រាប់សិស្សនៅក្នុង ការអប់រំពិសេសមួយចំនួន បំណិននិងកិច្ចការទាំងនេះ ជារឿយៗតែងអាចមានភាពជាន់គ្នា។ សំខាន់បំផុតត្រូវធ្វើការវាយតម្លៃជាមុន ហើយបន្ទាប់មក ត្រូវពិភាក្សាពីជំនាញជាន់គ្នាទាំងនេះនៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដើម្បីឲ្យគោលដៅ និងវត្ថុបំណង/ចំណុចគោលប្រចាំឆ្នាំពាក់ព័ន្ធ អាចត្រូវបានបង្កើតឡើងដោយក្រុម ការងារ IEP បូករួមទាំងផ្នែកសេវា CCS ផងដែរ។
ច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ មានលក្ខណៈវិនិច្ឆ័យទូលំទូលាយចំពោះ ការព្យាបាល OT/PT ច្រើនជាងផ្នែកសេវា CCS។ ក្រោមស្តង់ដាមួយដែលមាន ឈ្មោះថា “ភាពចាំបាច់នៃការអប់រំ” ការព្យាបាល OT/PT ត្រូវបានផ្តល់ជូននៅពេលមានតម្រូវការចាំបាច់ដើម្បីជួយឲ្យសិស្សម្នាក់ “ទទួលបានអត្ថប្រយោជន៍ពី ការអប់រំពិសេស”។ [34 C.F.R. Sec. 300.34(a).] ការព្យាបាលដោយចលនា ជាធម្មតាត្រូវបានកំណត់និយមន័យដោយច្បាប់សហព័ន្ធថាជាសេវាកម្មដែលផ្តល់ដោយអ្នកព្យាបាល ចលនាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាម្នាក់។ [34 C.F.R. Sec. 300.34(c)(9).] ការព្យាបាលមុខងារវិជ្ជាជីវៈ ត្រូវបានកំណត់និយមន័យដោយច្បាប់សហព័ន្ធថាជាសេវាកម្មដែលផ្តល់ដោយអ្នកព្យាបាលមុខងារវិជ្ជាជីវៈដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ណាម្នាក់ និងរួមបញ្ចូលទាំងការកែលម្អ ការអភិវឌ្ឍ ឬការស្តារមុខងារវិជ្ជាជីវៈដែលអន់ខ្សោយ ឬបាត់បង់ដោយសារតែជំងឺ ការរងរបួស ឬការបាត់បង់មុខងារសំខាន់ៗ ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពក្នុងការអនុវត្ត កិច្ចការសម្រាប់ការបំពេញមុខងារដោយឯករាជ្យ ប្រសិនបើមុខងារត្រូវបានចុះខ្សោយ ឬបាត់បង់ និងការការពារតាមរយៈអន្តរាគមន៍ពីដើមទី ភាពចុះខ្សោយ ឬការ បាត់បង់មុខងារដំណាក់កាលដំបូង និងដំណាក់កាលបន្តបន្ទាប់។ [34 C.F.R. Sec. 300.34(c)(6).]
(9.11) តើសេវាកម្មអន្តរក្រសួងអ្វីខ្លះដែលសិស្សអាចនឹងទទួលបានពីផ្នែកសេវា CCS?
សេវាកម្ម CCS រួមមាន៖ 1) ការព្យាបាល — សំដៅដល់ការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនាសម្រាប់បុគ្គល ឬជាក្រុម។ 2) ការពិគ្រោះយោបល់ — សំដៅដល់អ្នកព្យាបាលផ្នែកមុខងារវិជ្ជាជីវៈ ឬផ្នែកចលនាដែលផ្តល់ព័ត៌មាន និងការណែនាំដល់ឪពុកម្តាយ អ្នកផ្តល់ការថែទាំ បុគ្គលិកសាលា ឬអ្នកផ្តល់សេវាវេជ្ជសាស្ត្រផ្សេងទៀតពាក់ព័ន្ធនឹងសកម្មភាពព្យាបាល។ និង 3) ការត្រួតពិនិត្យតាមដាន — សំដៅដល់ការវាយតម្លៃឡើងវិញជាប្រចាំទៅលើស្ថានភាពរូបរាងកាយ និងការពិនិត្យមើលនូវសកម្មភាពព្យាបាលរបស់សិស្សដែលផ្តល់ដោយឪពុកម្តាយនិងបុគ្គលិកសាលា និងការធ្វើបច្ចុប្បន្នភាពផែនការព្យាបាល។ [2 C.C.R. Sec. 60300(k).]
(9.12) តើកូនរបស់ខ្ញុំអាចទទួលបានការបញ្ជូនបន្ត ការវាយតម្លៃ និងសេវាកម្មរបស់ផ្នែកសេវា CCS បានដោយរបៀបណា?
នៅពេលធ្វើការការបញ្ជូនបន្តទៅកាន់ផ្នែកសេវា CCS ដោយក្រុមការងារកម្មវិធី IEP នោះផ្នែកសេវា CCS ត្រូវតែកំណត់ថាតើសិស្សមានសិទ្ធិទទួលសេវាកម្ម របស់ផ្នែកសេវា CCS ដែរឬអត់ ហើយប្រសិនបើមានសិទ្ធិទទួលបាន នោះភ្នាក់ងារសេវា CCS ត្រូវតែអនុវត្តតាមនីតិវិធី និងកាលវេលាវាយតម្លៃលើការអប់រំពិសេស។ ប្រសិនបើផ្នែកសេវា CCS យល់ថាគាត់មានសិទ្ធិទទួលបាន ពេលនោះកិច្ចដំណើរការវាយតម្លៃរបស់ផ្នែកសេវា CCS នឹងត្រូវបញ្ឈប់។ ប៉ុន្តែ បន្ទាប់ពីនោះមក មណ្ឌលសិក្សាធិការ តម្រូវឲ្យធ្វើការវាយតម្លៃសិស្សដើម្បីកំណត់ថាតើសេវាកម្ម នោះមានភាពចាំបាច់សម្រាប់គោលបំណងអប់រំដែរឬអត់។
ប្រសិនបើការវាយតម្លៃការព្យាបាលកំណត់ថាកូនរបស់អ្នកត្រូវការសេវាកម្មវិធី របស់ទីភ្នាក់ងារសេវា CCS ដូច្នេះ ទីភ្នាក់ងារនោះត្រូវរៀបចំរបាយការណ៍ និង ផែនការព្យាបាលសម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP។
របាយការណ៍ និងផែនការ ត្រូវតែរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- របាយការណ៍ស្តីពីកម្រិតនៃការបំពេញមុខងារនាពេលបច្ចុប្បន្នរបស់ កូនអ្នក។
- គោលដៅមុខងារដែលបានស្នើឡើងដើម្បីសម្រេចបាននូវការផ្លាស់ប្តូរមួយដែលអាចវាស់វែងបាននៅក្នុងមុខងារ ឬការណែនាំសម្រាប់សេវាកម្ម នានាដើម្បីបង្កាការបាត់បង់មុខងារបច្ចុប្បន្ន និងការចងក្រងឯកសារស្តីពីវឌ្ឍនភាពពីមុនរហូតមកដល់បច្ចុប្បន្ននេះ។
- សេវាកម្មពាក់ព័ន្ធជាក់លាក់ដែលកូនរបស់អ្នកតម្រូវឲ្យមាន ដោយរួម បញ្ចូលនូវប្រភេទនៃការព្យាបាល ការអន្តរាគមន៍ ការព្យាបាល ការប្រឹក្សា យោបល់ និងការត្រួតពិនិត្យតាមដាន។
- គំនិតផ្តួចផ្តើម ភាពញឹកញាប់ និងរយៈពេលនៃសេវាកម្មដែលបានស្នើសុំ និង
- កាលបរិច្ឆេទនៃការវាយតម្លៃវេជ្ជសាស្រ្តដែលបានស្នើសុំ។ [2 C.C.R. Sec. 60325(a).]
បន្ទាប់មក មណ្ឌលសិក្សាធិការនឹងរៀបចំកិច្ចប្រជុំកម្មវិធី IEP។ ប្រសិនបើឪពុក ម្តាយយល់ស្របតាមរបាយការណ៍ និងផែនការព្យាបាលរបស់ផ្នែកសេវា CCS ពេលនោះសេវាកម្មដែលបានណែនាំរបស់ផ្នែកសេវា CCS នឹងត្រូវបញ្ចូលទៅ ក្នុងកម្មវិធី IEP។ លើសពីនេះទៀត ក្រុមការងារនឹងសរសេរជាលាយលក្ខណ៍អក្សរនូវគោលដៅកម្មវិធី IEP ពាក់ព័ន្ធទៅនឹងសកម្មភាពដែលបានកំណត់នៅ ក្នុងរបាយការណ៍នោះ។ [2 C.C.R. Sec. 60325.] កាលបរិច្ឆេទការផ្តួចផ្តើមបង្កើតសេវាកម្ម ភាពញឹកញាប់ ទីតាំងនិងរយៈពេល ក៏ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP ផងដែរ។ [20 U.S.C. Sec. 1414(d)(1)(A)(i)(VII); 34 C.F.R. Sec. 300.320(a)(7); Cal. Ed. Code 56345(a)(7).]
ប្រសិនបើផ្នែកសេវា CCS កំណត់ថាកូនរបស់អ្នកមិនត្រូវការការព្យាបាល OT ឬ PT ដោយសារតែហេតុផលវេជ្ជសាស្រ្តនោះ ផ្នែកសេវាកម្មនេះ ត្រូវតែផ្តល់ជូនអ្នក និងមណ្ឌលសិក្សាធិការនូវច្បាប់ចម្លងនៃរបាយការណ៍វាយតម្លៃដែលពន្យល់ពី ហេតុផលសម្រាប់ការកំណត់នោះ។ [2 C.C.R. Sec. 60320(i).] លើសពីនេះទៀត ផ្នែកសេវា CCS ត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលប្រាំថ្ងៃដល់អ្នកឲ្យបានជ្រាបអំពីការសម្រេចចិត្តក្នុងការបង្កើន កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវាកម្មនោះ ហើយបន្ទាប់មក កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើង។ [2 C.C.R. Sec. 60325(c).]
ប្រសិនបើអ្នកទទួលបានការបញ្ជូនបន្តរបស់គ្រូពេទ្យឯកជនទៅលើកុមារណាម្នាក់ សម្រាប់ការវាយតម្លៃការព្យាបាលណាមួយ នោះរាល់ការបញ្ជូនបន្តឯកជន ត្រូវតែ មានព័ត៌មានដូចខាងក្រោម៖
- ស្ថានភាពផ្នែកសរសៃប្រសាទនិងសាច់ដុំ ផ្នែកសាច់ដុំនិងឆ្អឹង ឬស្ថានភាពពិការកាយសម្បទាដែលបានធ្វើរោគវិនិច្ឆ័យ
- ការយោងទៅលើគោលដៅ និងវត្ថុបំណងនៃការព្យាបាលរបស់គ្រូពេទ្យ
- មូលដ្ឋានសម្រាប់ការកំណត់គោលដៅ និងវត្ថុបំណងទាំងនោះ រួមមាន របៀបដែលពួកគេនឹយជួយកែលម្អ ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ សិស្ស
- ទំនាក់ទំនងរវាងស្ថានភាពវេជ្ជសាស្រ្តរបស់សិស្ស ជាមួយនឹងតម្រូវការ របស់គាត់សម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ និង
- កំណត់ត្រាវេជ្ជសាស្រ្តពាក់ព័ន្ធមួយចំនួន។ [Cal. Gov. Code Sec. 7575(b).]
(9.13) តើកុមារដែលមានពិការភាពមានអាយុពី 0 ដល់ 5 ឆ្នាំ អាចទទួល សេវាកម្មនៅក្រោមច្បាប់ AB 3632 បានដែរឬទេ?
បាទ/ចាស។ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការបញ្ជូនកុមារទៅកាន់ផ្នែកសេវា CCS បានទេ — ហើយផ្នែកសេវា CCS ក៏មិនអាចបដិសេធការវាយតម្លៃ កុមារ ដោយសារតែពួកគេនៅក្មេងពេកនោះដែរ។ កុមារដែលមានអាយុតិចជាង បីឆ្នាំ (តាមរយៈផ្នែក C នៃច្បាប់ IDEA) និងអាយុពីបីឆ្នាំដល់ប្រាំឆ្នាំ (តាមរយៈផ្នែក B នៃច្បាប់ IDEA) ពួកគេត្រូវបានចាត់ទុកថាមានសិទ្ធិទទួលបានសម្រាប់គោលបំណងនៃសេវាកម្មក្រោមច្បាប់ AB 3632។ [Cal. Gov. Code Sec. 7584; Cal. Ed. Code Sec. 56026(c).] បញ្ហាដែលកុមារម្នាក់មានអាយុដូចខាងលើ ត្រូវការសេវាព្យាបាល OT/PT ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកអប់រំដែរឬអត់ នោះ គឺជាបញ្ហាដែលត្រូវដោះស្រាយដោយការវាយតម្លៃរបស់ទីភ្នាក់ងារសេវា CCS និងត្រូវបានកំណត់ដោយក្រុមការងារកម្មវិធី IEP។
(9.14) នៅពេលណាសេវាកម្មក្រោមច្បាប់ AB 3632 ត្រូវបានសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP តើផ្នែកសេវា CCS អាចពន្យារពេល ផ្តល់សេវាកម្មទាំងនោះបានដែរឬទេ?
ទេ។ សេវាកម្មពាក់ព័ន្ធ ត្រូវតែចាប់ផ្តើមអនុវត្ត “ឲ្យបានឆាប់តាមដែលអាចធ្វើបាន”។ [34 C.F.R. Sec. 300.323(c)(2); Cal. Ed. Code Sec. 56344(b).] ប្រសិនបើសេវាព្យាបាល OT/PT ត្រូវបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក ហើយផ្នែកសេវា CCS បដិសេធមិនផ្តល់សេវាកម្មនោះទេ ពេលនោះច្បាប់សហព័ន្ធតម្រូវឲ្យមណ្ឌលសិក្សាធិការផ្តល់សេវាកម្មទាំងនោះ។ [20 U.S.C. Secs. 1412(a)(12)(A) & (B).] ភាពមិនឯកភាពគ្នាវាងផ្នែកសេវា CCS និងមណ្ឌលសិក្សាធិការពាក់ព័ន្ធទៅនឹងទំនួលខុសត្រូវក្នុងការផ្តួចផ្តើមបង្កើតសេវាកម្ម អាចត្រូវបានដោះស្រាយ តាមរយៈនីតិវិធីដោះស្រាយវិវាទអន្តរក្រសួង។ [Cal. Gov. Code Sec. 7585.] ម្យ៉ាងទៀត ផ្នែកសេវា CCS មិនអាចពន្យារសេវាកម្ម ដោយផ្អែកលើភាពស្រួចស្រាវ (កម្រិតធ្ងន់ធ្ងរ ឬខ្លាំងក្លា) នៃពិការភាពរបស់សិស្ស នោះទេ។ សិស្សម្នាក់ដែលកម្មវិធី IEP របស់គាត់បញ្ជាក់ថាគាត់នឹងទទួលបាន សេវាព្យាបាល OT/PT គឺមានសិទ្ធិទទួលបានសេវាកម្មទាំងនោះដោយគ្មានការពន្យារពេលឡើយ។ [34 C.F.R. Sec. 300.323.]
(9.15) កូនរបស់ខ្ញុំត្រូវបានដាក់បញ្ចូលទៅក្នុងទីកន្លែងមួយនៅក្នុងរដ្ឋមួយផ្សេងទៀតដោយទីភ្នាក់ងារសាធារណៈ ប៉ុន្តែមិនមែនតាមរយៈមណ្ឌល សិក្សាធិការ ឬទីភ្នាក់ងារអប់រំផ្សេងទៀតទេ។ តើនរណាជាអ្នកទទួល ខុសត្រូវចំពោះថ្លៃចំណាយលើការអប់រំ ការស្នាក់នៅ និងការព្យាបាលរបស់គាត់?
ទីភ្នាក់ងារសាធារណៈណាមួយ ក្រៅពីទីភ្នាក់ងារអប់រំ ដែលដាក់បញ្ចូលកូនអ្នក ដែលមានពិការភាព (ឬកូនដែលសង្ស័យថាមានពិការភាព) នៅក្នុងទីកន្លែងណាមួយនៅខាងក្រៅរដ្ឋ ដោយគ្មានការចូលរួមពីមណ្ឌលសិក្សាធិការ ផ្នែកផែនការការអប់រំពិសេសក្នុងមូលដ្ឋាន (SELPA) ឬការិយាល័យខោនធីនៃការអប់រំដែលឪពុកម្តាយឬអាណាព្យាបាលរស់នៅនោះទេ ដូច្នេះ ភ្នាក់ងារសាធារណៈនោះត្រូវមានទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុទៅលើការចំណាយសម្រាប់ទីកន្លែងស្នាក់នៅ ថែទាំ កម្មវិធីអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធរបស់កូនអ្នកនៅក្នុងរដ្ឋផ្សេងទៀតនោះ — លើកលែងតែក្នុងករណីដែលរដ្ឋ ឬទីភ្នាក់ងារមូលដ្ឋាននៅក្នុងរដ្ឋផ្សេងទៀត រ៉ាប់រងលើការទទួលទំនួលខុសត្រូវទាំងនោះ។ [Cal. Gov. Code Sec. 7579(d).]
(9.16) កូនរបស់ខ្ញុំត្រូវបានដាក់បញ្ចូលជាបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យ ព្យាបាលជំងឺផ្លូវចិត្តនៅក្នុងខោនធីផ្សេងទៀត ហើយអាចនឹងត្រូវការ មជ្ឈដ្ឋានសម្រាប់ការស្នាក់នៅព្យាបាល។ តើនរណាជាអ្នកទទួលខុស ត្រូវចំពោះសេវាកម្មអប់រំ?
សិស្សនៅក្នុងការអប់រំពិសេសដែលត្រូវបានដាក់បញ្ចូលនៅក្នុងមន្ទីរពេទ្យសាធារណៈ មន្ទីរពេទ្យកុមារដែលរដ្ឋបានទទួលស្គាល់ មន្ទីរពេទ្យព្យាបាលជំងឺផ្លូវចិត្ត មន្ទីរពេទ្យកម្មសិទ្ធិឯកជន ឬមណ្ឌលថែទាំសុខភាព សម្រាប់គោលបំណងផ្នែកវេជ្ជសាស្រ្ត សិស្សទាំងនោះត្រូវស្ថិតនៅក្រោមការទំនួលខុសត្រូវអប់រំរបស់ មណ្ឌលសិក្សាធិការ ផ្នែក SELPA ឬការិយាល័យខោនធីអប់រំដែលមន្ទីរពេទ្យ ឬមណ្ឌលនោះស្ថិតនៅ។ [Cal. Ed. Code Sec. 56167.] ផ្នែក SELPA អាចរួម មានសមាសភាពមណ្ឌលសិក្សាធិការ បណ្តុំនៃមណ្ឌលសិក្សាធិការ ឬការិយាល័យ អប់រំប្រចាំខោនធី។
(9.17) ប្រសិនបើសិស្សត្រូវការការស្នាក់នៅព្យាបាលដើម្បីទទួលបាន អត្ថប្រយោជន៍ពីការអប់រំ តើគាត់ត្រូវតែស្ថិតនៅក្រោមអាណាព្យាបាល ឬការគ្រប់គ្រងរបស់តុលាការដែរឬទេ? តើឪពុកម្តាយត្រូវទូទាត់ចំណែកខ្លះនៃថ្លៃចំណាយទៅលើការព្យាបាលនៅតាមផ្ទះដែរឬទេ?
ទេ។ ការដែលតម្រូវឲ្យកូនរបស់អ្នកធ្វើជាសិស្សស្ថិតក្រោមអាព្យាបាល ឬការ គ្រប់គ្រងរបស់តុលាការ គឺជារឿងខុសច្បាប់ ប្រសិនបើគាត់ត្រូវការការថែទាំដើម្បី ទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអប់រំនេះ។ [មើល, Christopher T. v. San Francisco Unified School District, 553 F. Supp. 1107 (N.D. Cal. 1982).] ម្យ៉ាងទៀត ឪពុកម្តាយមិនអាចតម្រូវឲ្យបង់ប្រាក់សម្រាប់ផ្នែកណាមួយនៃថ្លៃចំណាយទៅលើការស្នាក់នៅព្យាបាលនោះទេ ប្រសិនបើការដាក់បញ្ចូលក្នុងការ ព្យាបាលនោះ ត្រូវបានធ្វើឡើងតាមរយៈកិច្ចដំណើរការកម្មវិធី IEP ហើយចាំបាច់ ត្រូវផ្តល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា។ [34 C.F.R. Sec. 300.104.]
(9.18) តើការដាក់បញ្ចូលទៅក្នុងទីកន្លែងស្នាក់នៅថែទាំដែលចេញបង្គាប់ ដោយតុលាការសម្រាប់កូនរបស់ខ្ញុំ នឹងមានភាពខុសគ្នាពីការដាក់បញ្ចូល ទៅក្នុងកម្មវិធី IEP យ៉ាងដូចម្តេច?
ប្រសិនបើកូនរបស់អ្នកស្ថិតក្រោមការគ្រប់គ្រង ឬអាណាព្យាបាលរបស់តុលាការ (មិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកទេ) ពេលនោះអ្នកនឹងធ្វើការសម្រេចចិត្តថាតើត្រូវដាក់កូនរបស់អ្នកនៅក្នុងទីកន្លែងមួយណា។ តាមឆន្ទានុសិទ្ធិរបស់ខ្លួន តុលាការអាចអនុញ្ញាតឲ្យអ្នករក្សាសិទ្ធិក្នុងការអប់រំដើម្បីឲ្យអ្នកអាចចូលរួមក្នុងកិច្ចដំណើរការកម្មវិធី IEP នៅតាមទីតាំងស្នាក់នៅបាន ប្រសិនបើកូនរបស់អ្នក មាននៅក្នុងកម្មវិធីអប់រំពិសេស។ ជាផ្នែកមួយនៃកិច្ចដំណើរការក្រោមការគ្រប់គ្រង នេះ អ្នកអាចបាត់បង់សិទ្ធិជាឪពុកម្តាយរបស់ខ្លួនក្នុងរយៈពេលនៃការដាក់បញ្ចូលកូនទៅក្នុងទីកន្លែងនោះ។
មានភាពខុសគ្នាខ្លាំងនៅក្នុងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុលើថ្លៃចំណាយនៃ ការដាក់បញ្ចូលទៅក្នុងទីកន្លែងនេះ។ ការដាក់បញ្ចូលទៅក្នុងកន្លែងតាមរយៈកិច្ចដំណើរការកម្មវិធី IEP មិនបណ្តាលឲ្យឪពុកម្តាយចំណាយប្រាក់ឡើយ។ ការដាក់បញ្ចូលទៅក្នុងទីកន្លែងតាមរយៈតុលាការ គឺជាបន្ទុកចំណាយរបស់តុលាការ។ ប៉ុន្តែតុលាការត្រូវតែស្វែងរកសំណងពីឪពុកម្តាយជារូបភាពនៃដីកាបង្គាប់អាហារ កិច្ច ដោយផ្អែកលើការកំណត់របស់តុលាការអំពីលទ្ធភាពរបស់ឪពុកម្តាយក្នុងការ បង់ប្រាក់។ [Cal. Welf. & Inst. Code Sec. 903.] នេះអាចនាំមកនូវបន្ទុកហិរញ្ញវត្ថុ ធ្ងន់ធ្ងរចំពោះឪពុកម្តាយមួយចំនួន លើកលែងតែប្រាក់ចំណូលគ្រួសារមានចំនួនតិចតួចបំផុត។ ប្រសិនបើការដាក់បញ្ចូលទៅក្នុងទីកន្លែងស្នាក់នៅថែទាំ មានភាពចាំបាច់សម្រាប់គោលបំណងផ្នែកអប់រំ នោះសកម្មភាពទាំងនេះ អាចជាការរំលោភ បំពានទៅលើលក្ខខណ្ឌ "គ្មានបន្ទុកចំណាយ" នៃច្បាប់សហព័ន្ធ។ [20 U.S.C. Sec. 1401(9)(A) and 1401(29).]
ប្រសិនបើកូនរបស់អ្នកត្រូវបានដាក់នៅក្នុងកន្លែងស្នាក់នៅព្យាបាលតាមរយៈកិច្ចដំណើរការនៃកម្មវិធី IEP នោះសិទ្ធិ និងការការពាររបស់សិស្ស និងឪពុកម្តាយ ទាំងអស់ដែលទទួលបានការធានាដោយច្បាប់ នឹងមានផ្តល់ជូនអ្នក។ គ្មានការ ដាក់បញ្ចូលនៅក្នុងទីកន្លែង ឬសេវាកម្មណាមួយ អាចត្រូវបានផ្តល់ជូនដល់កូន របស់អ្នក ដោយគ្មានការឯកភាព និងការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ អ្នកឡើយ។ ទំនួលខុសត្រូវសម្រាប់ការអនុវត្តកម្មវិធី IEP របស់កុមារដែលដាក់បញ្ចូលដោយ តុលាការ គឺជាបន្ទុករបស់មណ្ឌលសិក្សាធិការនៅកន្លែងដែលកុមារត្រូវបានដាក់ បញ្ចូល មិនមែនជាបន្ទុករបស់មណ្ឌលសិក្សាធិការរបស់ឪពុកម្តាយកុមារទេ។ ទំនួលខុសត្រូវចំពោះកុមារដែលបានដាក់បញ្ចូលទៅក្នុងទីកន្លែងដោយកម្មវិធី IEP គឺបន្ទុករបស់មណ្ឌលសិក្សាធិការដែលបានចាត់ចែងការដាក់បញ្ចូលនោះ ដែលជាទូទៅ គឺជាបន្ទុករបស់មណ្ឌលសិក្សាធិការ និង/ឬខោនធីរបស់ឪពុកម្តាយកុមារ។
(9.19) សំណុំរឿងកូនខ្ញុំកំពុងដំណើរការ មិនទាន់សម្រេចក្តីនៅឡើយ នៅចំពោះមុខយុវតុលាការ។ តើខ្ញុំអាចធ្វើអ្វីបានខ្លះ ដើម្បីជៀសវាង ឬកាត់ បន្ថយជាអប្បបរមានូវផលវិបាកនៃការដាក់បញ្ចូលទៅក្នុងកន្លែងស្នាក់នៅ ថែទាំដែលតុលាការបានបង្គាប់នោះ?
បាទ/ចាស។ អ្នកអាចនឹងមានលទ្ធភាពបញ្ចុះបញ្ចូលចៅក្រមឲ្យពន្យារការដាក់ បញ្ចូលទៅក្នុងទីកន្លែងដែលមានការព្យួរកិច្ចដំណើរការកម្មវិធី IEP នេះបាន។ អ្នកអាចផ្តល់ទឡ្ហីករណ៍ថាការដាក់បញ្ចូលរបស់កម្មវិធី IEP នឹងមិនត្រឹមតែជា ប្រយោជន៍សម្រាប់អ្នកតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រយោជន៍របស់តុលាការ ផងដែរ – ដែលអនុញ្ញាតឲ្យតុលាការរួចផុតពីការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការទទួលខុសត្រូវផ្នែកច្បាប់សម្រាប់កូនរបស់អ្នក។ អ្នកក៏អាចប្រាប់ចៅក្រម ដែរថាការដាក់បញ្ចូលរបស់តុលាការ អាចនឹងពន្យារ ឬការពារចំពោះការអនុវត្តសេវាកម្មនានាបាន។ វាអាចនឹងមានប្រយោជន៍ ប្រសិនបើអ្នកបានធ្វើការបញ្ជូន បន្តយ៉ាងសមស្របសម្រាប់ការដាក់បញ្ចូលក្នុងទីកន្លែងស្នាក់នៅថែទាំ ទៅកាន់មណ្ឌលសិក្សាធិការរួចហើយ។
ប្រសិនបើចៅក្រមទទូចឲ្យមានការដាក់បញ្ចូលកូនរបស់អ្នក យ៉ាងហោចណាស់ អ្នកក៏អាចព្យាយាមបញ្ចុះបញ្ចូលតុលាការដើម្បីអនុញ្ញាតឲ្យអ្នករក្សាសិទ្ធិអប់រំ បានដែរ ដូច្នេះអ្នកអាចបន្តចូលរួមក្នុងផែនការអប់រំសម្រាប់កូនរបស់អ្នកបាន។ ប្រសិនបើចៅក្រមបានដាក់បញ្ចូលក្រោមការគ្រប់គ្រង ឬអាណាព្យាបាលរបស់តុលាការរួចហើយ ពេលនោះអ្នកអាចដាក់ពាក្យសុំអនុបាលភាពដើម្បីធ្វើការផ្លាស់ប្តូរ ឬកែប្រែសេចក្តីបង្គាប់លើការដាក់បញ្ចូលនោះ ប្រសិនបើកាលៈទេសៈមានការប្រែប្រួល។ នរណាក៏អាចដាក់ពាក្យសុំអនុបាលភាពនេះបានដែរ។
ដោយសារកូនរបស់អ្នកបច្ចុប្បន្ននេះកំពុងចូលរួមក្នុងប្រព័ន្ធតុលាការ ទឡ្ហីករណ៍ ទាំងនេះត្រូវបានបង្កើតឡើងយ៉ាងសមស្របបំផុតដោយមេធាវីឯកជន ឬអ្នក ការពារក្តីសាធារណៈដែលមានចំណេះដឹងស្តីពីកិច្ចដំណើរការកម្មវិធី IEP ឬអ្នក ដែលទទួលបានជំនួយពីអ្នកតស៊ូមតិផ្នែកអប់រំពិសេស។
(9.20) កូនខ្ញុំត្រូវបានតុលាការដាក់ក្នុងមណ្ឌលស្តារយុវនីតិសម្បទា។ តើនរណាទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មដល់គាត់?
ការិយាល័យខោនធីអប់រំ គឺជាអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រង និងដំណើរការ សាលាយុវតុលាការ សាលបន្ទប់ស្តារយុវនិតិសម្បទា មន្ទីរស្តារយុវនីតិសម្បទា មជ្ឈមណ្ឌលថែទាំពេលថ្ងៃ មន្ទីរឬជំរុំនៅទីវាល និងសាលាសហគមន៍ប្រចាំខោនធី។ [Cal. Ed. Code Secs. 48645.2 & 56150.] នាយកសាលាប្រចាំខោនធី អាចចុះ កិច្ចសន្យាជាមួយគណៈកម្មការគ្រប់គ្រងប្រចាំខោនធីសម្រាប់ការទទួលខុសត្រូវ នេះ។ លើសពីនេះទៀត ផ្នែក SELPA នីមួយៗ ត្រូវរៀបចំផែនការក្នុងមូលដ្ឋានដែលពិពណ៌នាអំពីដំណើរការសម្របសម្រួល និងផ្តល់សេវាកម្មសម្រាប់សិស្ស ដែលបានដាក់នៅក្នុងសាលាយុវតុលាការ ឬសាលាសហគមន៍ប្រចាំខោនធី។ [Cal. Ed. Code Sec. 56195.7(g).] អ្នកគួរតែទទួលបានសេចក្តីចម្លងមួយច្បាប់នៃផែនការក្នុងមូលដ្ឋាននេះ។
ប្រសិនបើច្បាប់អប់រំពិសេស ឬផែនការផ្នែក SELPA មិនត្រូវបានអនុវត្ត ឬផ្នែក SELPA មិនដោះស្រាយលើការសម្របសម្រួល និងការផ្តល់សេវាកម្មទេ អ្នកអាច ដាក់ពាក្យបណ្តឹងប្រឆាំងនឹងខោនធី ទៅកាន់នាយកដ្ឋាន CDE ដើម្បីបង្ខំឲ្យមាន ការអនុវត្តតាមច្បាប់។ អ្នកក៏អាចនឹងមានបំណងចង់ពិចារណាអំពីកិច្ចដំណើរការ នីតិវិធីត្រឹមត្រូវតាមច្បាប់ប្រឆាំងនឹងខោនធី និង/ឬផ្នែក SELPA ។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។
(9.21) ប្រសិនបើកូនរបស់ខ្ញុំមានការប្តេជ្ញាចិត្តចំពោះអាជ្ញាធរយុវជន រដ្ឋកាលីហ្វ័រញ៉ា (California Youth Authority) តើគាត់នឹងបន្តទទួលសេវាកម្មអប់រំពិសេសរបស់គាត់ដែរឬទេ?
បាទ/ចាស។ យុវតុលាការ មិនអាចបង្គាប់ឲ្យសិស្សនៅក្នុងការអប់រំពិសេសទៅ កាន់ផ្នែកយុត្តិធម៌យុវជន (Division of Juvenile Justice) (ពីមុនមកហៅថា អាជ្ញាធរ យុវជនរដ្ឋកាលីហ្វ័រញ៉ា) បានឡើយ រហូតទាល់តែកម្មវិធី IEP របស់សិស្សត្រូវបាន ប្រគល់ឲ្យផ្នែកយុត្តិធម៌យុវជន។ លើសពីនេះទៀត តុលាការត្រូវតែធានាថាមន្រ្តី ផ្នែកព្យួរទោសដោយមានលក្ខខណ្ឌសម្រាប់សិស្ស ត្រូវប្រាស្រ័យទាក់ទងជាមួយបុគ្គលិកពាក់ព័ន្ធនៅសាលាយុវតុលាការ ការិយាល័យខោនធីអប់រំ ឬផ្នែក SELPA ដើម្បីធ្វើឲ្យប្រាកដថាកម្មវិធី IEP ត្រូវបានផ្ទេរជូន។ [Cal. Welf. & Inst. Code Sec. 1742.]
(9.22) ខ្តើតុលាការអាចជួយឲ្យខ្ញុំទទួលបានសេវាកម្មអប់រំពិសេស សម្រាប់កូនរបស់ខ្ញុំដែរឬទេ?
ប្រសិនបើ និងនៅពេលដែលកុមារស្ថិតនៅក្រោមការគ្រប់គ្រងរបស់តុលាការ (ក្នុងករណីមានការរំលោភបំពាន ឬការធ្វេសប្រហែសពីឪពុកម្តាយ) ចៅក្រមអាច ចេញសេចក្តីបង្គាប់សមស្របណាមួយ និងគ្រប់យ៉ាងទាំងអស់សម្រាប់ការថែទាំ ការគ្រប់គ្រង ការបីបាច់ថែរក្សា ការមើលថែ និងការគាំពារដល់កុមារ។ ចៅក្រម មិនអាចបង្គាប់ជាឯកតោភាគីទៅមណ្ឌលសិក្សាធិការឲ្យសិស្សមានសិទ្ធិទទួលសេវាអប់រំពិសេសនោះទេ។ ប៉ុន្តែ ចៅក្រមក៏អាចបង្គាប់ឲ្យបង្ហាញខ្លួននៅក្នុង តុលាការផងដែរសម្រាប់ទីភ្នាក់ងារណាមួយដូចជាមណ្ឌលសិក្សាធិការជាដើម ដែលចៅក្រមបានកំណត់ថាមិនបានបំពេញកាតព្វកិច្ចស្របច្បាប់ក្នុងការផ្តល់សេវាកម្មដល់កុមារដូចជាសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស ឬអនុលោមតាម លក្ខខណ្ឌរបស់ផ្នែក AB 3632។ [Cal. Welf. & Inst. Code Secs. 362 & 727.]
(9.23) តើសេវាកម្មក្រោមផ្នែក AB 3632 នឹងបញ្ចប់នៅពេលកូនខ្ញុំមាន អាយុ 18 ឆ្នាំដែរឬទេ?
ទេ។ នៅក្រោមច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ សិស្សមានសិទ្ធិទទួល បានការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ (ដូចជាសេវាកម្មរបស់ផ្នែកសេវា CCS) រហូតដល់សិស្សមានអាយុ 22 ឆ្នាំ ឬទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅ វិទ្យាល័យ។ ផ្នែកសេវា CCS ត្រូវតែប្រើលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានតាមអាយុ ដូចគ្នាទៅនឹងលក្ខខណ្ឌរបស់មណ្ឌលសិក្សាធិការដែរ។ [34 C.F.R. Secs. 300.2(b)(1)(iii) & 300.102; Cal. Ed. Code Sec. 56026; Cal. Gov. Code Sec. 7584; 2 C.C.R. Sec. 60010(q).]
(9.24) តើនរណាជាអ្នកធ្វើការសម្រេចចិត្តសម្រាប់សិស្សនៅក្នុងការអប់រំពិសេសដែលសិទ្ធិឪពុកម្តាយរបស់គាត់ត្រូវបានបញ្ចប់ ឬដែលគាត់មិន មានឪពុកម្តាយចូលរួមចំណែកក្នុងជីវិតគាត់នោះទេ?
នៅពេលគ្មាននរណាម្នាក់ដើរតួជាឪពុកម្តាយសម្រាប់សិស្សដែលមានពិការភាព ពេលនោះមណ្ឌលសិក្សាធិការ ឬយុវតុលាការ ត្រូវចាត់តាំងមនុស្សពេញវ័យដែល ទទួលខុសត្រូវឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំ។ នៅក្រោមច្បាប់ AB 3632 មនុស្ស ពេញវ័យដែលទទួលខុសត្រូវ ត្រូវបានស្គាល់ថាជា “ឪពុកម្តាយជំនួស” ។
បុគ្គលនេះ ជាធម្មតាជាអ្នកស្ម័គ្រចិត្ត គាត់ទទួលបានការចាត់តាំងដោយមណ្ឌល សិក្សាធិការដើម្បីធ្វើជាតំណាងឲ្យសិស្សនៅក្នុងកិច្ចដំណើរការកម្មវិធី IEP ប្រសិន បើមានចំណុចយ៉ាងតិចចំនួនមួយដូចខាងក្រោមនេះគឺជាការពិត៖
- សិស្សជាសិស្សស្ថិតក្រោមការគ្រប់គ្រង ឬក្រោមអាណាព្យាបាលរបស់តុលាការ។ តុលាការបានដាក់កម្រិតសិទ្ធិឪពុកម្តាយ ឬអាណាព្យាបាល ក្នុងការសម្រេចចិត្តផ្នែកអប់រំ។ ហើយតុលាការមិនបានចាត់តាំងមនុស្សពេញវ័យដែលទទួលខុសត្រូវឲ្យធ្វើជាតំណាងសិស្សនៅក្នុងដំណើរការកម្មវិធី IEP នោះទេ។
- គ្មានឪពុកម្តាយសម្រាប់សិស្សណាម្នាក់ អាចត្រូវបានកំណត់អត្តសញ្ញាណ។
- បន្ទាប់ពីការខិតខំប្រឹងប្រែងសមស្រប មណ្ឌលសិក្សាធិការមិនអាចរក ឃើញឪពុកម្តាយ។
មណ្ឌលសិក្សាធិការត្រូវ “ខិតខំប្រឹងប្រែងសមស្រប” ដើម្បីចាត់តាំងឪពុកម្តាយជំនួស ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីកំណត់ថាឪពុកម្តាយជំនួសម្នាក់នោះមានភាពចាំបាច់។ លើសពីនេះ មនុស្សពេញវ័យទទួលខុសត្រូវ ដែលទទួលបានការចាត់តាំងដោយមណ្ឌលសិក្សាធិការ មិនអាចមានទំនាស់ផលប្រយោជន៍ជាមួយ សិស្សឡើយ។ ទំនាស់មានន័យថាផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការតស៊ូមតិសម្រាប់សេវាកម្មទាំងអស់ដែលត្រូវការ ដើម្បីធានាថាសិស្សមានការអប់រំ FAPE។ [Cal. Gov. Code Sec. 7579.5(a) & (i).]
ប្រសិនបើសិស្សស្ថិតនៅក្រោមអំណាចរបស់យុវតុលាការ ចៅក្រមនឹងចាត់តាំងនរណាម្នាក់ឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់សិស្សក្នុងគ្រប់គ្រង ឬស្ថិតក្រោម អាណាព្យាបាលរបស់តុលាការ។ តុលាការផ្តល់សិទ្ធិក្នុងការសម្រេចចិត្តដល់ឪពុកម្តាយ ប្រសិនបើឪពុកម្តាយបន្តស្ថិតនៅជាផ្នែកមួយនៃជីវិតរបស់នៅរបស់សិស្ស។ ទោះយ៉ាងណាក៏ដោយ តុលាការមានអំណាចក្នុងការកំណត់សិទ្ធិរបស់ឪពុកម្តាយទាក់ទងនឹងការសម្រេចចិត្តផ្នែកអប់រំតាមរយៈដីការបស់តុលាការ ប៉ុន្តែ ត្រូវស្ថិតក្នុងកម្រិតមួយដែលចាំបាច់ដើម្បីការពារសិស្សនោះ។
ប្រសិនបើតុលាការដាក់កម្រិតលើសិទ្ធិអប់រំរបស់ឪពុកម្តាយ តុលាការក៏ត្រូវចាត់តាំងមនុស្សពេញវ័យទទួលខុសត្រូវម្នាក់ឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំ រហូតដល់ មានករណីដូចក្រោមនេះកើតឡើង៖
- សិស្សមានអាយុ 18 ឆ្នាំ (លើកលែងតែគាត់សម្រេចចិត្តប្រគល់សិទ្ធិធ្វើ ការសម្រេចចិត្តផ្នែកអប់រំទៅអ្នកដទៃ ឬតុលាការរកឃើញថាសិស្សនោះ “មិនមានសមត្ថភាព”)។
- មនុស្សពេញវ័យទទួលខុសត្រូវម្នាក់ទៀត ត្រូវបានចាត់តាំងឲ្យធ្វើការ សម្រេចចិត្តផ្នែកអប់រំ។
- សិទ្ធិរបស់ឪពុកម្តាយក្នុងការធ្វើការសម្រេចចិត្ត ត្រូវបានប្រគល់ជូនវិញ។
- អាណាព្យាបាល ឬអ្នកមើលថែទាំ ត្រូវបានចាត់តាំងសម្រាប់សិស្ស។ ឬ
- សិស្សត្រូវបានដាក់បញ្ចូលទៅក្នុងមណ្ឌលថែទាំរយៈពេលវែង ហើយ ឪពុកម្តាយចិញ្ចឹម ត្រូវបានផ្តល់សិទ្ធិក្នុងការសម្រេចចិត្តផ្នែកការអប់រំ។
ដូចគ្នាទៅនឹងមណ្ឌលសិក្សាធិការដែរ តុលាការក៏ត្រូវធ្វើការចាត់តាំងមនុស្សពេញ វ័យទទួលខុសត្រូវណាម្នាក់ដែលមិនមានទំនាស់ផលប្រយោជន៍ជាមួយសិស្ស។ សម្រាប់តុលាការ ទំនាស់ផលប្រយោជន៍ មានន័យថាផលប្រយោជន៍ណាមួយ ដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការសម្រេចចិត្តផ្នែកអប់រំ។ មនុស្សពេញវ័យមិនអាចទទួលបានសំណង ឬថ្លៃឈ្នួលមេធាវីសម្រាប់ការសម្រេច ចិត្តទាំងនេះទេ។ [Cal. Welf. & Inst. Code Secs. 361(a) & 726(b).]
(9.25) តើអ្នកណាអាចធ្វើជាឪពុកម្តាយជំនួសបាន ហើយតើពួកគេមាន ទំនួលខុសត្រូវអ្វីខ្លះ?
មណ្ឌលសិក្សាធិការ ត្រូវចាត់តាំងឪពុកម្តាយជំនួសសម្រាប់សិស្សដែលមិនស្ថិត ក្រោមការគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាលរបស់តុលាការ ប្រសិនបើគ្មាន ឪពុកម្តាយណាម្នាក់អាចត្រូវបានស្គាល់អត្តសញ្ញាណ ឬប្រសិនបើមណ្ឌលសិក្សា ធិការមិនអាចរកឃើញឪពុកម្តាយឃើញនោះទេ បន្ទាប់ពីការខិតខំប្រឹងប្រែងសមស្របមក។ [34 C.F.R. Sec. 300.519(a); Cal. Gov. Code Secs. 7579.5 (a)(2) & (3).] មណ្ឌលសិក្សាធិការ ដំបូងឡើយត្រូវចាត់តាំងអ្នកមើលថែទាំដែល ជាសាច់ញាតិម្នាក់ (ដូចជាជីដូនជីតា ឬសាច់ញាតិផ្សេងទៀត ប្រសិនបើពួកគេ ចិញ្ចឹមបីបាច់ថែរក្សាកូននោះ) មកធ្វើជាឪពុកម្តាយជំនួស។ ប្រសិនបើមិនមាន អ្នកមើលថែទាំដែលជាសាច់ញាតិទេ មណ្ឌលសិក្សាធិការត្រូវតែពិនិត្យមើលឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិពិសេសដែលបានចាត់តាំងដោយតុលាការ (CASA) ដែលមានឆន្ទៈ និងអាចផ្តល់សេវាបាន។ ប្រសិនបើគ្មានឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិ CASA នោះទេ មណ្ឌលសិក្សាធិការអាចជ្រើសរើសឪពុកម្តាយជំនួស បាន។ ប្រសិនបើឪពុកម្តាយជំនួសរបស់សិស្សធ្លាប់ធ្វើជាអ្នកមើលថែទាំដែលជាសាច់ញាតិ ឬជាឪពុកម្តាយចិញ្ចឹម ហើយឪពុកម្តាយជំនួយរូបនោះបានចាកចេញ ពីផ្ទះរបស់ខ្លួន ពេលនោះមណ្ឌលសិក្សាធិការត្រូវចាត់តាំងឪពុកម្តាយជំនួសថ្មី ប្រសិនបើចាំបាច់ ដើម្បីធានាឲ្យមានការធ្វើជាតំណាងសមស្រប។ [Cal. Gov. Code Sec.
ច្បាប់អនុញ្ញាតឲ្យគ្រូបង្រៀនចូលនិវត្តន៍ បុគ្គលិកសង្គមកិច្ច ឬមន្រ្តីផ្នែកព្យួរទោស ដោយមានលក្ខខណ្ឌ ដែលមិនធ្វើការឲ្យទីភ្នាក់ងារសាធារណៈពាក់ព័ន្ធនឹងការ អប់រំ ឬការថែទាំសិស្សនោះទេ ដូច្នេះពួកគេ អាចត្រូវបានចាត់តាំងឲ្យធ្វើជាឪពុកម្តាយជំនួស។ និយោជិកនៃទីភ្នាក់ងារឯកជន អាចទទួលបានការចាត់តាំង ដរាបណាទីភ្នាក់ងារមិនផ្តល់សេវាកម្មអប់រំដល់សិស្ស។ មនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិផ្សេងទៀតនៅក្នុងការធ្វើជាឪពុកម្តាយជំនួស មិនត្រូវបានចាត់ ទុកថាជាបុគ្គលិករបស់មណ្ឌលសិក្សាធិការទេ បើទោះបីជាមណ្ឌលសិក្សាធិការ ទូទាត់ប្រាក់ដល់ឪពុកម្តាយជំនួសនោះសម្រាប់សេវាកម្មរបស់គាត់ក៏ដោយ។ [Cal. Gov. Code Sec. 7579.5(j).]
មណ្ឌលសិក្សាធិការ មិនអាចចាត់តាំងឪពុកម្តាយជំនួសបានទេ ប្រសិនបើគាត់ មានទំនាស់ផលប្រយោជន៍ជាមួយសិស្ស។ ទំនាស់ផលប្រយោជន៍ មានន័យថា ផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការតស៊ូ មតិសម្រាប់សេវាកម្មទាំងអស់ដែលត្រូវការចាំបាច់ដើម្បីធានាថាសិស្សទទួលបាន ការអប់រំ FAPE។ បើជាការល្អ ឪពុកម្តាយជំនួសគួរតែមានការយល់ដឹងខាងផ្នែកវប្បធម៌ចំពោះសិស្សដែលបានប្រគល់សិទ្ធិឲ្យគាត់។ [Cal. Gov. Code Sec. 7579.5(e) & (i).]
ឪពុកម្តាយជំនួស មានសិទ្ធិគ្រប់យ៉ាងក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សដែលនៅក្នុងការអប់រំពិសេស។ គាត់អាចយល់ព្រមនឹងកម្មវិធី IEP សេវាកម្មវេជ្ជសាស្រ្តមិនសង្គ្រោះបន្ទាន់ សេវាកម្មព្យាបាលសុខភាពផ្លូវចិត្ត និង សេវាកម្មព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា។ [Cal. Gov. Code Sec. 7579.5(c).] ទោះបីជាឪពុកម្តាយជំនួសត្រូវបានផ្តល់សិទ្ធិអំណាចជាឪពុកម្តាយពេញលេញក៏ដោយ ប៉ុន្តែគាត់ត្រូវតម្រូវឲ្យជួបជាមួយកូនតែមួយលើកប៉ុណ្ណោះ។ ដើម្បីបំពេញ តួនាទីតាមលទ្ធភាព ឪពុកម្តាយជំនួស គួរតែជួបជាមួយសិស្សលើសពីម្តង ចូលរួម កិច្ចប្រជុំកម្មវិធី IEP ពិនិត្យមើលកំណត់ត្រាសិស្ស និងពិគ្រោះជាមួយគ្រូ និងអ្នក ដទៃទៀតដែលពាក់ព័ន្ធនឹងការអប់រំរបស់សិស្ស។ រាល់ទំនាក់ទំនង និងសកម្មភាព ទាំងអស់នេះ ត្រូវបានអនុញ្ញាតិតាមច្បាប់។ ឪពុកម្តាយជំនួស ត្រូវតែគោរពតាម ច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការរក្សាការសម្ងាត់របស់សិស្ស ហើយត្រូវប្រើប្រាស់ឆន្ទានុសិទ្ធិនៅពេលផ្តល់ព័ត៌មាននោះទៅដល់មនុស្សពាក់ព័ន្ធ។ [Cal. Gov. Code Sec. 7579.5(d) & (f).]
(9.26) តើឪពុកម្តាយជំនួសគួរបំពេញតួនាទីរយៈពេលប៉ុន្មាន?
ឪពុកម្តាយជំនួស អាចធ្វើជាតំណាងឲ្យសិស្សរហូតដល់គាត់លែងត្រូវការការអប់រំ ពិសេស ឬមានអាយុ 18 ឆ្នាំ និងរហូតដល់មនុស្សពេញវ័យទទួលខុសត្រូវម្នាក់ ទៀត ត្រូវបានចាត់តាំងជំនួសឪពុកម្តាយជំនួសនេះ ឬសិទ្ធិរបស់ឪពុកម្តាយក្នុង ការសម្រេចចិត្តអប់រំ ត្រូវបានប្រគល់ជូនវិញ។ [Cal. Gov. Code Sec. 7579.5(k).] ប៉ុន្តែ បើគ្រប់អាយុ 18 ឆ្នាំ សិស្សម្នាក់ជ្រើសរើសមិនចាប់ផ្តើមធ្វើការសម្រេចចិត្ត លើការអប់រំដោយខ្លួនឯង ឬតុលាការគិតថាគាត់ "គ្មានសមត្ថភាព" ក្នុងការធ្វើ សេចក្តីសម្រេចចិត្ត ពេលនោះឪពុកម្តាយជំនួស អាចបន្តស្ថិតនៅដដែល ឬសិស្ស អាចចាត់តាំងមនុស្សពេញវ័យផ្សេងទៀតមកធ្វើជាអ្នកតំណាងអប់រំ។ មណ្ឌលសិក្សាធិការ ត្រូវផ្លាស់ប្តូរឪពុកម្តាយជំនួសនោះ ប្រសិនបើគាត់មិនបានបំពេញភារកិច្ចរបស់គាត់ឲ្យបានសមស្រប ឬមានទំនាស់ផលប្រយោជន៍ជាមួយ សិស្សនោះ។ [Cal. Gov. Code Secs. 7579.5(h) & (i).]
ក្នុងករណីដែលបុគ្គលមួយចំនួន នៅក្នុងជីវិតរស់នៅរបស់សិស្ស — ដូចជាប្រតិបត្តិករនៃមន្ទីរថែទាំ បុគ្គលិកសង្គមកិច្ច មន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិផ្សេងទៀត — ជឿជាក់ថាឪពុកម្តាយជំនួសមិន ដើរតួនាទីជាប្រយោជន៍សម្រាប់សិស្សនោះទេ ប៉ុន្តែបែរជាដើរតួនាទីជាប្រយោជន៍ សម្រាប់មណ្ឌលសិក្សាធិការ ឬទីភ្នាក់ងារផ្សេងទៀតដែលបម្រើសេវាកម្មដល់សិស្ស ទៅវិញ ពេលនោះគាត់អាចស្នើសុំឲ្យមណ្ឌលសិក្សាធិការចាត់តាំងឪពុកម្តាយជំនួសម្នាក់ផ្សេងទៀតបាន។ ប្រសិនបើមណ្ឌលសិក្សាធិការបដិសេធ ច្បាប់នេះអនុញ្ញាតឲ្យសិស្សម្នាក់ (ដែលស្ថិតក្រោមការគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាល របស់តុលាការ ជាអនីតិជនដែលមិនស្ថិតក្រោមការឃុំគ្រងរបស់អាណាព្យាបាល ឬជាអ្នកដែលមិនអាចកំណត់អត្តសញ្ញាណ ឬរកមិនឃើញឪពុកម្តាយ) ធ្វើការ ដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីតវ៉ាទៅនឹងភាពមិនសមស្របរបស់ឪពុកម្តាយជំនួសនោះ។ ទោះយ៉ាងណាក៏ដោយ សិស្សអាចដាក់ពាក្យបណ្តឹងបានទេ លុះត្រាតែនៅក្រោយពេលដែលចៅក្រមច្បាប់រដ្ឋបាលកំណត់ថាមណ្ឌលសិក្សាធិការ មិនបានចាត់តាំងឪពុកម្តាយជំនួសណាម្នាក់ ឬបានចាត់តាំងនរណាម្នាក់ដែលមានទំនាស់ផលប្រយោជន៍។ [Cal. Ed. Code Sec. 56501(a).]
(9.27) ខ្ញុំជាឪពុកម្តាយចិញ្ចឹមសម្រាប់សិស្សនៅក្នុងការអប់រំពិសេស។ តើសិទ្ធិរបស់ខ្ញុំមានអ្វីខ្លះ?
ទាំងច្បាប់រដ្ឋនិងសហព័ន្ធ បានទទួលស្គាល់សិទ្ធិឪពុកម្តាយចិញ្ចឹមក្នុងការដើរ តួនាទីជំនួសឪពុកម្តាយនៅក្នុងកិច្ចដំណើរការកម្មវិធី IEP ប្រសិនបើសិទ្ធិអប់រំ របស់ឪពុកម្តាយត្រូវបានបញ្ចប់។ [34 C.F.R. Secs. 300.30(a)(2) & (b); Cal. Ed. Code Sec. 7575(a)(2).] លើសពីនេះទៀត ច្បាប់រដ្ឋកាលីហ្វ័រញ៉ាបញ្ជាក់យ៉ាង ច្បាស់ថាឪពុកម្តាយចិញ្ចឹម ត្រូវតែទទួលបានអាទិភាពបន្ទាប់ពីអ្នកមើលថែទាំដែល ជាសាច់ញាតិ និងមានអាទិភាពមុនអ្នកតស៊ូមតិ CASA នៅពេលដែលមណ្ឌលសិក្សាធិការតែងតាំងឪពុកម្តាយជំនួស។ [Cal. Gov. Code Sec. 7579.5(c).]
(9.28) ខ្ញុំជាជីដូនជីតារបស់សិស្សនៅក្នុងការអប់រំពិសេស ហើយកុមារ នោះរស់នៅជាមួយខ្ញុំ។ តើខ្ញុំត្រូវបានអនុញ្ញាតឲ្យដើរតួនាទីជា "ឪពុកម្តាយ" នៅក្នុងកិច្ចដំណើរការអប់រំពិសេសដែរឬទេ?
ប្រសិនបើចៅរបស់អ្នករស់នៅជាមួយអ្នក ជីដូនឬជីតាត្រូវបានអនុញ្ញាតឲ្យដើរតួ ជាឪពុកម្តាយនៅក្នុងកម្មវិធី IEP និងក្នុងកិច្ចដំណើរការអប់រំពិសេសផ្សេងទៀត ក្រោមច្បាប់សហព័ន្ធ និងរដ្ឋ។ តាមពិត បុគ្គលណាក៏ដោយដែលដើរតួនាទីជំនួស ឲ្យឪពុកម្តាយបង្កើត ឬឪពុកម្តាយចិញ្ចឹមដែលកុមារនោះរស់នៅជាមួយ ពួកគេក៏អាចបំពេញតួនាទីនេះផងដែរ។ នេះរួមបញ្ចូលទាំងឪពុកម្តាយចុង អ្នកមើលថែទាំ ដែលជាសាច់ញាតិផ្សេងទៀត និងអាណាព្យាបាលជាដើម ។ល។ [34 C.F.R. Sec. 300.30(a)(4); Cal. Ed. Code Sec.56028(a)(4).] ឪពុកម្តាយ ឬអាណាព្យាបាល អាចចាត់តាំងមនុស្សពេញវ័យម្នាក់ទៀតឲ្យធ្វើជាតំណាងសិស្ស។ [Cal. Gov. Code Sec. 7579.5(n).]
(9.29) តើមន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ឬបុគ្គលិកសង្គមកិច្ច អាចចូលរួមប្រជុំកម្មវិធី IEP ដោយគ្មានការយល់ព្រមពីឪពុកម្តាយដែរ ឬទេ?
មន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ និងបុគ្គលិកសង្គមកិច្ច គឺមិនស្ថិតក្នុងចំណោមបុគ្គលទាំងឡាយដែលត្រូវបានចុះបញ្ជីជាសមាជិកចម្បងនៃក្រុមការងារ កម្មវិធី IEP នោះទេ។ [20 U.S.C. Sec. 1414(d)(1)(B); 34 C.F.R. Sec.300.321; Cal. Ed. Code Sec. 56341.] ទោះយ៉ាងណាក៏ដោយ តាមការពិចារណារបស់អ្នកដែលអញ្ជើញពួកគេ ប្រសិនបើពួកគេមានជំនាញ ឬចំណេះដឹងពិសេសទាក់ទងនឹងកូនរបស់អ្នក ដូច្នេះ ពួកគេអាចចូលរួមកម្មវិធី IEP បាន ប្រសិនបើទទួលបានការអញ្ជើញដោយមណ្ឌលសិក្សាធិការ ឬឪពុកម្តាយជំនួសនោះ។ [Cal. Ed. Code Sec. 56341(b)(6).]
(9.30) តើមន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ឬបុគ្គលិកសង្គមកិច្ច សកម្ម អាចដើរតួនាទីជាឪពុកម្តាយជំនួស និងអនុញ្ញាតផ្តល់សេវាកម្ម ដល់កូនរបស់ខ្ញុំក្នុងកម្មវិធី IEP បានដែរឬទេ?
ទេ។ រដ្ឋកាលីហ្វ័រញ៉ាអនុញ្ញាតឲ្យមានតែ “គ្រូបង្រៀនចូលនិវត្តន៍ បុគ្គលិកសង្គមកិច្ច និងមន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ដែលពួកគេមិនមែនជាបុគ្គលិករបស់ ទីភ្នាក់ងារណាមួយពាក់ព័ន្ធនឹងការមើលថែកុមារ” តែប៉ុណ្ណោះឲ្យធ្វើជាឪពុកម្តាយ ជំនួស។ [Gov. Code Sec. 7579.5(j).] ប្រសិនបើច្បាប់នីតិបញ្ញត្តិបានដកបុគ្គលិក សង្គមកិច្ច និងមន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ ចេញពីការចាត់តាំងដោយ មណ្ឌលសិក្សាក្នុងការធ្វើជាឪពុកម្តាយជំនួសនោះទៅហើយ ដូច្នេះ វាមិនអាចទៅ រួចទេដែលច្បាប់នីតិប្បញ្ញត្តិមានបំណងចង់ឲ្យតុលាការធ្វើការតែងតាំងបុគ្គល ទាំងនោះមកធ្វើជាអ្នកសម្រេចចិត្តជំនួសសម្រាប់សិស្សដែលត្រូវការការអប់រំ ពិសេសនេះ។
លើសពីនេះ ទាំងច្បាប់អប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធ ហាមឃាត់រដ្ឋមិនឲ្យដើរតួជាឪពុកម្តាយឡើយ នៅពេលដែលកុមារស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនោះ។ [Cal. Ed. Code Sec. 56028(c); 34 C.F.R. Secs. 300.30(a)(3) & 300.519(d)(2).]
(9.31) ក្រៅពីទីភ្នាក់ងារសេវា CCS តើមានសេវាកម្មអន្តរក្រសួងផ្សេងទៀត សម្រាប់សិស្សដែលត្រូវការការអប់រំពិសេសក្រោមច្បាប់ AB 3632 ដែរ ឬទេ?
ចំពោះសិស្សដែលមានសិទ្ធិទទួល Medi-Cal ដែលនឹងត្រូវទទួលការអប់រំតាមផ្ទះ កម្មវិធី Medi-Cal អាចផ្តល់សេវាវេជ្ជសាស្ត្រដែលអាចទ្រទ្រង់ជីវិតបានតាមរយៈ បុគ្គលផ្តល់ជំនួយសុខភាពតាមផ្ទះ ដើម្បីជួយឲ្យកុមារអាចចូលរៀនបាន។ ពេល វេលាសម្រាប់សេវាកម្មនេះ ត្រូវបានកំណត់ត្រឹមពេលវេលាដែលកុមារនៅក្នុងសាលារៀន ឬធ្វើដំណើរទៅ ឬមកពីសាលារៀន។ ស្ថានភាពរបស់សិស្ស ត្រូវតែ ស្ថិតក្នុងកម្រិតមួយដែលគាត់ត្រូវការជំនួយផ្ទាល់ខ្លួន ឬការថែទាំព្យាបាលដោយគិលានុប្បដ្ឋាក អ្នកផ្តល់ជំនួយសុខភាពតាមផ្ទះ ឬឪពុកម្តាយ (ឬមនុស្សពេញវ័យដែលបានទទួលការបណ្តុះបណ្តាលពិសេសផ្សេងទៀត) ដើម្បីឲ្យមានប្រសិទ្ធភាព។ សម្រាប់គោលបំណងនៃសេវាកម្មនេះ កុមារត្រូវតែមានតម្រូវការ “សេវាវេជ្ជសាស្ត្រ ទ្រទ្រង់ជីវិត” ។ នេះមានន័យថាកុមារពឹងផ្អែកលើបច្ចេកវិទ្យា ឬឧបករណ៍វេជ្ជសាស្រ្ត ដែលប៉ះប៉ូវសងដល់ការបាត់បង់លើការប្រើប្រាស់ធម្មតានៃមុខងាររូបរាងកាយ សំខាន់ៗ និងជាកុមារដែលតម្រូវឲ្យមានការថែទាំដោយគិលានុប្បដ្ឋាកជំនាញ ប្រចាំថ្ងៃ ដើម្បីជៀសវាងកុំឲ្យមានពិការភាពបន្ថែមទៀត ឬការទទួលមរណភាព។ [Cal. Gov. Code Sec. 7575(e); 2 C.C.R. Sec. 60400.]