ផ្នែក 504 និងច្បាប់ ADA ហាមឃាត់ការសំឡុតគំរាម ឬអាកប្បកិរិយាបំពារបំពានពាក់ព័ន្ធនឹងពិការភាពរបស់សិស្សម្នាក់ ដែលបង្កើតបានជាបរិយាកាសមិនល្អសម្រាប់សិស្សម្នាក់នោះ និងបណ្តាលឲ្យគាត់បាត់បង់ការអប់រំ សេវាកម្ម និងសេវាកម្មភាពដែលគាត់មានសិទ្ធិទទួលបាន។ ដើម្បីខុសច្បាប់បាន អាកប្បកិរិយាសំឡុតធ្វើបាបនេះ ត្រូវតែមានភាពធ្ងន់ធ្ងរ រយៈពេលយូរ និងខ្លាំងក្លា។ ប៉ុន្តែ ការប្រព្រឹត្តតែមួយលើក អាចបំពានទៅច្បាប់រួចទៅហើយ ប្រសិនបើវាមានភាពធ្ងន់ធ្ងរ។ [មើល Dear Colleagues Letter, 111 LRP 45106 (OCR 07/25/00).];
ការបំពារបំពាន/ការសំឡុតធ្វើបាប អាចកើតមានទម្រង់ផ្សេងៗខុសៗគ្នា៖ ការគំរាមកំហែងជាពាក្យសម្តី មិនមែនជាពាក្យសម្តី និងទៅលើរូបរាងកាយ ការសំឡុតធ្វើបាបដែលបង្កគ្រោះថ្នាក់ និងបង្កភាពអាម៉ាស់ ហើយអាចបង្ហាញឲ្យឃើញ បើទោះបីជាសិស្សនោះមិនបង្ហាញនូវផលប៉ះពាល់ជាក់ស្តែងក្តី។ ការនិយាយបង្អាប់ ការរារាំងច្រកផ្លូវចេញចូល ការចងទប់រាងកាយមិនសមស្រប និងការបដិសេធសកម្មភាពសាលាដូចជាដំណើរទស្សនកិច្ចសិក្សា និងការជួបជុំនៅសាលារៀនជាដើម ទាំងអស់នេះសុទ្ធតែអាចជាការបំពារបំពានខុសច្បាប់ ប្រសិនបើពួកវាបំពេញតាមលក្ខណៈវិនិច្ឆ័យនេះ។ [មើល Dear Colleagues Letter, 55 IDELR 174 (OCR 2010).]
នៅពេលណាសាលារៀន ឬទីភ្នាក់ងារអប់រំដឹងច្បាស់ ឬគួរដឹងអំពីការធ្វើបាបនេះ ពួកគេត្រូវតែចាត់វិធានការដូចខាងក្រោមនេះជាបន្ទាន់៖
- ស៊ើបអង្កេតលើគ្រោះថ្នាក់ ឬការចោទប្រកាន់នោះ
- ធ្វើសកម្មភាពដោះស្រាយផលប៉ះពាល់នៃការធ្វើបាបនោះទៅលើសិស្ស ដែលអាចរួមបញ្ចូលនូវសេវាកម្មតបស្នងសម្រាប់ការបដិសេធការអប់រំសមស្របឥតគិតថ្លៃណាមួយ។
- ធានាថាអាកប្បកិរិយានេះ នឹងមិនកើតមានសាថ្មីឡើយ ដែលនេះអាចរួមបញ្ចូលនូវការពិគ្រោះយោបល់ចំពោះសិស្សដែលទទួលរងការធ្វើបាប និងអ្នកទទួលខុសត្រូវចំពោះការធ្វើបាបនោះ។
- ធានាថាបរិយាកាសមិនល្អ ត្រូវបានបញ្ចប់តាមរយៈការចាត់វិធានការទូទាំងសាលា និងទូទាំងមណ្ឌលសិក្សាធិការដូចជាការបង្កើត និងការផ្សព្វផ្សាយគោលនយោបាយស្តីពីការប្រឆាំងនឹងការធ្វើបាប ការបង្កើតកិច្ចដំណើរការបណ្តឹងសារទុក្ខដ៏មានប្រសិទ្ធភាពមួយ ការបណ្តុះបណ្តាលដល់បុគ្គលិក និងសិស្ស និងពិធីសារត្រួតពិនិត្យតាមដាន។ [មើល Los Angeles (CA) Unified Sch. Dist. (OCR 2007).];