បាទ/ចាស។ កុមារមានពិការភាព ដែលចូលរៀននៅសាលាឆាទ័រសាធារណៈ ទទួលបានរាល់សិទ្ធិអប់រំពិសេសទាំងអស់ដែលមានផ្តល់ជូនក្រោមច្បាប់សហព័ន្ធនិងរដ្ឋ។ សាលាឆាទ័រ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីអប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ អាចនឹងមានរៀបចំឡើងតាមលក្ខណៈដូចខាងក្រោមនេះ៖
- ប្រសិនបើសាលាឆាទ័រគឺជាផ្នែកមួយនៃមណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន មណ្ឌលសិក្សាធិការជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធទៅដល់សិស្សដែលមានសិទ្ធិទទួលបានទាំងអស់
- ប្រសិនបើសាលាឆាទ័រជាមណ្ឌលសិក្សាធិការផ្ទាល់ សាលាឆាទ័រត្រូវទទួលខុសត្រូវចំពោះការផ្តល់ការអប់រំពិសេស ហើយត្រូវតែអនុវត្តតាមរាល់ច្បាប់លក្ខន្តិក និងនីតិវិធីរបស់រដ្ឋ និងសហព័ន្ធទាំងអស់
- ប្រសិនបើវាជារបស់មណ្ឌលសិក្សាធិការផ្ទាល់ សាលាឆាទ័រអាចនឹងចុះកិច្ចសន្យាជាមួយមណ្ឌលសិក្សាធិការ ឬអ្នកផ្តល់សេវាកម្មដើម្បីទទួលបាន ឬផ្តល់ជូនសេវាកម្មដែលបានកំណត់ក្នុងកម្មវិធី IEP ឬ
- ប្រសិនបើវាមិនមែនជាសាលាសាធារណៈ ឬមិនមែនជាមណ្ឌលសិក្សាធិការផ្ទាល់នោះទេ នោះរដ្ឋត្រូវទទួលខុសត្រូវចំពោះការធានាឲ្យសាលាឆាទ័របំពេញរាល់លក្ខខណ្ឌតម្រូវលើការអប់រំពិសេសទាំងអស់។ 1
- 34 C.F.R. Sec. 300.209; Cal. Ed. Code Sec. 47646.[↩]
