បើទោះបីជាបរិក្ខារបច្ចេកវិទ្យាជំនួយ មិនសូវថ្លៃ ឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលកើតមានញឹកញាប់ជាងគេដើម្បីផ្ដល់បរិក្ខារ AT គឺជាថ្លៃចំណាយ និងសំណួរថាតើនរណាមានទំនួលខុសត្រូវសម្រាប់ការទិញបរិក្ខារនោះ។ តាមច្បាប់សហព័ន្ធ មណ្ឌលសិក្សាធិការមានទំនួលខុសត្រូវក្នុងការផ្ដល់ (និងផ្ដល់មូលនិធិ) គ្រប់សេវាកម្មទាំងអស់ដើម្បីផ្ដល់ជូនដល់សិស្សដែលមានពិការភាពនូវការអប់រំ FAPE ដោយរួមបញ្ចូលនូវបច្ចេកទេសជំនួយ ដោយគ្មានគិតថ្លៃពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឡើយ។ 1 ក៏ប៉ុន្តែ ទោះបីជាមណ្ឌលសិក្សាធិការអាច កាន់កាប់ឧបករណ៍ទាំងនោះក៏ដោយ ក៏មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចត្រូវទទួលខុសត្រូវចំពោះការបាត់បង់ ចោរលួច ឬការខូចខាតដោយសារការធ្វេសប្រហែស ឬការប្រើប្រាស់មិនត្រឹមត្រូវនូវឧបករណ៍ដែលប្រើនៅផ្ទះ ឬទីកន្លែងផ្សេងទៀត។
- 34 C.F.R. Sec. 300.105(a).[↩]
