បោះពុម្ពជំពូកទី 1 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/26/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 04/26/2024
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://serr.disabilityrightsca.org/km
ជំពូកទី1៖ ព័ត៌មានស្តីពីសិទ្ធិជាមូលដ្ឋាន
(1.1) ខ្ញុំស្តាប់ឮច្រើនអំពីច្បាប់រដ្ឋនិងសហព័ន្ធ និងបទប្បញ្ញត្តិរបស់រដ្ឋនិងសហព័ន្ធ។ តើមានភាពខុសគ្នាអ្វីខ្លះ?
នៅក្នុងឆ្នាំ1975 រដ្ឋសភាពសហរដ្ឋអាមេរិកទី 94 បានអនុម័តច្បាប់ស្តីពីការអប់រំសម្រាប់កុមារពិការទាំងអស់ (Education for All Handicapped Children Act) (ច្បាប់សាធារណៈ 94-142) បច្ចុប្បន្ននេះហៅថាច្បាប់អប់រំសម្រាប់បុគ្គលដែលមានពិការភាព (Individuals with Disabilities Education Act, IDEA). [20 U.S.C. Secs. 1400 និងផ្នែកបន្តបន្ទាប់] រដ្ឋកាលីហ្វ័រញ៉ា ក៏បានអនុម័តច្បាប់របស់ខ្លួនផងដែរ ដែលមានលក្ខណៈស្របគ្នាជាទូទៅជាមួយនឹងច្បាប់ IDEA និងបង្កើតបានជាមូលដ្ឋានសម្រាប់ផ្តល់សេវាកម្មនៅក្នុងរដ្ឋនេះ។ [ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code) Secs. 56000 និងផ្នែកបន្តបន្ទាប់]
ច្បាប់រដ្ឋនិងសហព័ន្ធ មានចែងនូវបញ្ញត្តិភាគច្រើនដែលគ្របដណ្តប់ទៅលើការផ្តល់សេវាអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ។ ប៉ុន្តែ ជួនកាលច្បាប់នោះ គឺមានភាពមិនច្បាស់លាស់ ឬមិនរាប់បញ្ចូលចំណុចមួយចំនួន។ ប្រសិនបើករណីនេះកើតឡើង ទាំងក្រសួងអប់រំសហព័ន្ធ (Federal Department of Education) និងនាយកដ្ឋានអប់រំរបស់រដ្ឋកាលីហ្វ័រញ៉ា (California State Department of Education, CDE) បានបង្កើតនូវបទប្បញ្ញត្តិក្រោមអំណាចនៃច្បាប់ IDEA ឬច្បាប់រដ្ឋ។ បទប្បញ្ញត្តិសហព័ន្ធ គឺមាននៅត្រង់ជំពូក 34 នៃច្បាប់បទប្បញ្ញត្តិសហព័ន្ធ (Code of Federal Regulations) ភាគទី 300 (34 C.F.R. Sec. 300) និងបទប្បញ្ញត្តិរដ្ឋ គឺមាននៅជំពូក 5 ច្បាប់បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations) ផ្នែក 3000 និងផ្នែកបន្តបន្ទាប់ (5 C.C.R. Secs. 3000 និងផ្នែកបបន្តបន្ទាប់។)
ច្បាប់និងបទប្បញ្ញត្តិសហព័ន្ធ បង្កើតនូវក្របខណ្ឌទូលំទូលាយ ដែលនៅក្នុងនោះរដ្ឋកាលីហ្វ័រញ៉ា ត្រូវតែមានមុខងារជាអ្នកទទួលមូលនិធិសហព័ន្ធនៅក្រោមច្បាប់ IDEA។ ដោយសារតែរដ្ឋកាលីហ្វ័រញ៉ាបានអនុម័តច្បាប់លក្ខន្តិកៈ និងបទប្បញ្ញត្តិផ្ទាល់ខ្លួន ដូច្នេះច្បាប់ទាំងនេះនឹងត្រូវអនុវត្តនៅក្នុងការផ្តល់ការអប់រំពិសេសនៅក្នុងរដ្ឋ។ ប៉ុន្តែ ដោយសារតែច្បាប់ធម្មនុញ្ញកំពូលរបស់សហរដ្ឋអាមេរិក (Supremacy Clause of the U.S. Constitution) ដូច្នេះ ច្បាប់សហព័ន្ធ និងបទប្បញ្ញត្តិនានាត្រូវតែយកមកអនុវត្ត នៅពេលណាមានភាពជាន់គ្នាណាមួយកើតឡើងរវាងច្បាប់រដ្ឋនិងសហព័ន្ធ លើកលែងតែនៅពេលដែលច្បាប់រដ្ឋផ្តល់សិទ្ធិបន្ថែមទៀតទៅដល់បុគ្គល។ [Students of the California School for the Blind v. Honig (9th Cir. 1984) 736 F.2d 538.]
(1.2) តើការអប់រំពិសេសមាននិយមន័យដូចម្តេច?
ការអប់រំពិសេស មានន័យថាជាការបង្រៀនដែលបានបង្កើតឡើងជាពិសេស ដោយឥតគិតថ្លៃចំពោះឪពុកម្តាយ ដើម្បីបំពេញតាមតម្រូវការពិសេសរបស់កុមារដែលមានពិការភាពណាម្នាក់។ ការបង្រៀននេះ អាចរាប់បញ្ចូលនូវការបង្រៀននៅតាមថ្នាក់រៀន ការបង្រៀនតាមផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យនិងស្ថាប័ន្ននានា ការបង្រៀននៅក្នុងមជ្ឈដ្ឋានផ្សេងៗ និងការបង្រៀននៅក្នុងការអប់រំកាយ។ ការអប់រំពិសេស ក៏រួមបញ្ចូលផងដែរនូវរោគសាស្ត្រផ្នែកពាក្យសម្តី-ភាសា ឬសេវាកម្មពាក់ព័ន្ធផ្សេងទៀតណាមួយ ប្រសិនបើសេវាកម្មនោះត្រូវបានចាត់ទុកថាជាការអប់រំពិសេស ក្រោមស្តង់ដារដ្ឋ ការបណ្តុះបណ្តាលស្តីពីការធ្វើដំណើរ និងការអបរំវិជ្ជាជីវៈ។ ច្បាប់រដ្ឋកាលីហ្វ័រញ៉ា បានបន្ថែមទៅលើការកំណត់និយមន័យរបស់សហព័ន្ធអំពីការអប់រំពិសេស ដោយតម្រូវឲ្យមានការផ្តល់ជូនការអប់រំពិសេសនេះទៅដល់សិស្សទាំងឡាយដែលមានពិការភាព ដែលតម្រូវការអប់រំរបស់ពួកគេមិនអាចបំពេញបានដោយការកែសម្រួលកម្មវិធីបង្រៀនធម្មតា។ [20 U.S.C. Sec. 1401(29); 34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.]
បទប្បញ្ញត្តិសហព័ន្ធ កំណត់និយមន័យជាក់លាក់ទៅលើបច្ចេកស័ព្ទសំខាន់ៗមួយចំនួនដែលបានរួមបញ្ចូលទៅក្នុងនិយមន័យនេះ៖
គ្មានបន្ទុកចំណាយ គឺមានន័យថា “រាល់ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ប៉ុន្តែមិនហាមឃាត់ចំពោះថ្លៃចំណាយចៃដន្យនានា ដែលត្រូវគិតប្រាក់ជាធម្មតាចំពោះសិស្សទាំងអស់ (ដោយមិនគិតពីពិការភាពណាមួយ) ឬឪពុកម្តាយរបស់ពួកគេ សម្រាប់ជាផ្នែកមួយនៃកម្មវិធីអប់រំធម្មតា។” [34 C.F.R. Sec. 300.39(b)(1).]
ការអប់រំកាយ មានន័យថា “ការអភិវឌ្ឍលំហាត់ប្រាណនិងចលករ ទម្រង់និងបំណិនចលករមូលដ្ឋាន និងបំណិនផ្នែកកីឡាក្នុងទឹក របាំ និងល្បែងនិងកីឡាជាលក្ខណៈបុគ្គល និងជាក្រុម (រួមទាំងកីឡាជាក្រុម និងកីឡាដែលអាចលេងពេញមួយជីវិតផងដែរ)”។ បច្ចេកស័ព្ទនេះ “ក៏រួមបញ្ចូលផងដែរនូវការអប់រំកាយពិសេស ការអប់រំកាយបែបកែសម្រួល ការអប់រំចលនា និងការអភិវឌ្ឍចលករ។” [34 C.F.R. Sec. 300.39(b)(2).]
ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស មានន័យថា “ការកែសម្រួលឲ្យបានសមស្របទៅតាមតម្រូវការរបស់កុមារដែលទទួលបានសិទ្ធិ ... ខ្លឹមសារ វិធីសាស្ត្រ ឬការផ្តល់ការណែនាំដើម្បីដោះស្រាយបញ្ហាតម្រូវការពិសេសរបស់កុមារនោះ ដោយសារតែពិការភាពរបស់កុមារនោះ និងដើម្បីធានាដល់ការចូលរួមរបស់កុមារទៅក្នុងកម្មវិធីអប់រំទូទៅ ដើម្បីឲ្យកុមារអាចបំពេញតាមស្តង់ដាអប់រំក្នុងដែនសមត្ថកិច្ចរបស់ទីភ្នាក់ងារសារធារណៈដែលអនុវត្តចំពោះកុមារទាំងអស់។” [34 C.F.R. Sec. 300.39(b)(3).]
ការហ្វឹកហាត់ការធ្វើដំណើរ មានន័យថា “ជាការផ្តល់ការណែនាំឲ្យបានសមស្របទៅដល់កុមារដែលមានពិការភាពផ្នែកពុទ្ធិសំខាន់ៗ និងកុមារដែលមានពិការភាពផ្សេងទៀត ដែលពួកគេតម្រូវឲ្យមានការបង្រៀននេះ ដើម្បីជំរុញឲ្យពួកគេអភិវឌ្ឍការយល់ដឹងអំពីមជ្ឈដ្ឋានដែលពួកគេរស់នៅ និងសិក្សាបំណិននានាដែលចាំបាច់ក្នុងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយក្នុងមជ្ឈដ្ឋាននោះ (ឧ.ទា. នៅក្នុងសាលារៀន នៅផ្ទះ នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍)។” [34 C.F.R. Sec. 300.39(b)(4).] ការបណ្តុះបណ្តាលវិជ្ជាជីវៈ មានន័យថា “កម្មវិធីអប់រំមានការរៀបចំត្រឹមត្រូវ ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការត្រៀមរៀបចំបុគ្គលនានាសម្រាប់ការងារដែលទទួលបានប្រាក់កម្រៃ ឬមិនទទួលបានប្រាក់កម្រៃ ឬសម្រាប់ការត្រៀមរៀបចំបន្ថែមសម្រាប់អាជីពណាមួយដែលមិនតម្រូវឲ្យមានសញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រកម្រិតខ្ពស់អ្វីឡើយ។” [34 C.F.R. Sec. 300.39(b)(5).]
(1.3) តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការធ្វើការវាយតម្លៃ ឬផ្តល់រង្វាយតម្លៃដល់កូនរបស់ខ្ញុំយ៉ាងដូចម្តេច?
មណ្ឌលសិក្សាធិការរបស់អ្នក មានកាតព្វកិច្ចក្នុងការ “កំណត់អត្តសញ្ញាណ កំណត់ទីតាំង និងធ្វើការវាយតម្លៃ” ចំពោះកុមារទាំងអស់ដែលមានពិការភាព ដែលពួកគេអាចមានសិទ្ធិទទួលបានការអប់រំពិសេស រួមទាំងអ្នកដែលកំពុងចូលរៀននៅសាលាឯកជន ឬគ្មានទីជម្រក ឬស្ថិតនៅក្រោមអាណាព្យាបាលរបស់តុលាការផងដែរ។ [34 C.F.R. Sec. 300.111; Cal. Ed. Code Secs. 56300 & 56301.) នេះហៅថា “ការពិនិត្យរកពិការភាពកុមារ (Child Find)”
អ្នកក៏អាចធ្វើការបញ្ជូនបន្តសម្រាប់ការវាយតម្លៃនេះគ្រប់ពេលវេលាផងដែរ។ ការបញ្ជូនបន្ត មានន័យថាជាការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់ការវាយតម្លៃដោយឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ឬអ្នកផ្តល់សេវាផ្សេងទៀត។ ដូច្នេះ សូមបញ្ជូន ឬប្រគល់សំណើសុំ ជាលាយលក្ខណ៍អក្សរ មានចុះកាលបរិច្ឆេទសម្រាប់ការវាយតម្លៃ ទៅកាន់មណ្ឌលសិក្សាធិការ (ឧ.ទា. ប្រធានផ្នែកអប់រំពិសេស នាយកសាលា អ្នកពិគ្រោះយោបល់កម្មវិធីអប់រំពិសេស។ល។) ដើម្បីបញ្ជូនកូនរបស់អ្នកជាផ្លូវការសម្រាប់ការកំណត់កាលវេលាវាយតម្លៃ និងរៀបចំឯកសារ។ នៅពេលណាមណ្ឌលសិក្សាធិការទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់ការវាយតម្លៃ កិច្ចដំណើរការវាយតម្លៃ ត្រូវតែចាប់ផ្តើម។ រាល់ការបញ្ជូនបន្តជាយលក្ខណ៍អក្សរទាំងអស់ ត្រូវផ្តួចផ្តើមបង្កើតនូវកិច្ចដំណើរការវាយតម្លៃនេះ។
អ្នកក៏អាចទាក់ទងទៅកាន់រដ្ឋបាលសាលានៅក្នុងមូលដ្ឋានរបស់អ្នក (ឧ.ទា. នាយកសាលា ឬអ្នកពិគ្រោះយោបល់កម្មវិធីអប់រំពិសេស។ល។)។ គូសបញ្ជាក់អំពីផ្នែកនៃក្តីកង្វល់របស់អ្នកទៅលើពិការភាពរបស់កូនអ្នកដែលមានការសង្ស័យ និងស្នើសុំ “ការវាយតម្លៃ” ឬ “រង្វាយតម្លៃ”។ ប្រសិនបើសំណើរបស់អ្នកត្រូវបានធ្វើឡើងជាពាក្យសម្តី បុគ្គលិកមណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ជំនួយដល់អ្នកដើម្បីដាក់សំណើរបស់អ្នកជាលាយលក្ខណ៍អក្សរ ហើយត្រូវតែជួយដល់អ្នកប្រសិនបើអ្នកស្នើសុំជំនួយ។ ប្រសិនបើអ្នកបានជួបជាមួយបុគ្គលិកសាលា សូមផ្តល់ឲ្យពួកគេនូវការបញ្ជូនបន្តជាលាយលក្ខណ៍អក្សរនៅក្នុងកិច្ចប្រជុំនោះ។ [Cal. Ed. Code Secs. 56029, 56301, 56302 & 56321(a); 5 C.C.R. Sec. 3021.] មើល គំរូលិខិត – សំណើសុំវាយតម្លៃ ផ្នែកឧបសម្ព័ន្ធ – ឧបសម្ព័ន្ធ A។
(1.4) តើមណ្ឌលសិក្សាធិការនឹងត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចប់ការវាយតម្លៃលើកូនរបស់ខ្ញុំ?
ក្រោមច្បាប់រដ្ឋ មណ្ឌលសិក្សាធិការបស់អ្នក ត្រូវតែផ្តល់ឲ្យអ្នកនូវផែនការវាយតម្លៃក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីទទួលបានការបញ្ចូនបន្ត ជាលាយលក្ខណ៍អក្សរ របស់អ្នកសម្រាប់សេវាអប់រំពិសេស។ ប្រសិនបើការបញ្ជូនបន្តសម្រាប់ការវាតម្លៃត្រូវបានធ្វើឡើងក្នុងរយៈពេល 10 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាធម្មតា ផែនការវាយតម្លៃនោះ ត្រូវតែបង្កើតឡើងក្នុងរយៈពេល 10 ថ្ងៃ ក្រោយពេលសាលាចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56321(a).]
អ្នកមានពេលយ៉ាងតិច 15 ថ្ងៃ ដើម្បីឆ្លើយតប ឬឯកភាពទៅនឹងផែនការវាយតម្លៃនេះ។ [Cal. Ed. Code Sec. 56321(4).] នៅពេលមណ្ឌលសិក្សាធិការបានទទួលផែនការវាយតម្លៃដែលមានចុះហត្ថលេខា មណ្ឌលមានរយៈពេល 60 ថ្ងៃ (ដោយមិនគិតពីថ្ងៃឈប់សម្រាករបស់សាលារយៈពេលលើសពីប្រាំថ្ងៃដែលសាលានោះមិនដំណើរការបង្រៀន) ដើម្បីបំពេញការវាយតម្លៃ និងបង្កើតកម្មវិធីអប់រំសម្រាប់បុគ្គល (Individualized Education Program, IEP) ឧបមាថាមណ្ឌលបានរកឃើញថាកុមារនោះអាចមានសិទ្ធិគ្រប់គ្រាន់។ [Cal. Ed. Code Sec. 56344(a).] នៅពេលរកឃើញថាកុមារម្នាក់មានសិទ្ធិគ្រប់គ្រាន់ ពេលនោះគ្មានការកំណត់ពីការមិនទទួលបានសិទ្ធិសម្រាប់សេវាអប់រំពិសេសណាមួយ អាចត្រូវបានធ្វើឡើងដោយគ្មានការវាយតម្លៃឡើយ។ [20 U.S.C. Sec. 1414(c)(5); 34 C.F.R. Sec. 300.305(e)(1).] ប្រសិនបើកុមារត្រូវបានបញ្ជូនបន្តទៅកាន់ការអប់រំពិសេសក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះនៅមុនដំណាច់ឆ្នាំសិក្សាណាមួយ ពេលនោះមណ្ឌលសិក្សាធិការ ត្រូវតែរៀបចំការប្រជុំដើម្បីបង្កើតកម្មវិធី IEP ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [Cal. Ed. Code Sec. 56344(a).]
(1.5) តើមណ្ឌលសិក្សាធិការ អាចចុះធ្វើការវាយតម្លៃដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់ខ្ញុំបានដែរឬទេ?
ទេ។ ការវាយតម្លៃដំណាក់កាលដំបូង អាចនឹងមិនត្រូវបានធ្វើឡើង ដោយគ្មានការយល់ព្រមជាលក្ខណ៍អក្សររបស់អ្នកបានឡើយ លើកលែងតែមណ្ឌលសិក្សាធិការស្វែងរក ឬឈ្នះសវនាការស្តីពីកិច្ចដំណើរការសមស្រប ដើម្បីបង្ខំឲ្យធ្វើការវាយតម្លៃនោះ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើឪពុកម្តាយមិនឆ្លើយតបទៅកាន់សំណើរបស់មណ្ឌលសិក្សាធិការដើម្បីធ្វើការវាយតម្លៃសាជាថ្មីទៅលើសិស្សដែលស្ថិតនៅក្នុងការអប់រំពិសេសរួចហើយ នោះមណ្ឌលសិក្សាធិការអាចធ្វើការវាយតម្លៃដោយមិនបាច់មានការយល់ព្រមពីឪពុកម្តាយឡើយ។ មណ្ឌលសិក្សាធិការ ត្រូវតែបង្ហាញថាខ្លួនបានស្វែងរកការយល់ព្រមយ៉ាងសមស្របពីឪពុកម្តាយ ហើយឪពុកម្តាយមិនបានឆ្លើយតប។ [34 C.F.R. Sec. 300.300(c)(2); Cal. Ed. Code Secs. 56321(c)(2), 56506(e).] មណ្ឌលសិក្សាធិការ មិនត្រូវការការយល់ព្រមរបស់ឪពុកម្តាយដើម្បីពិនិត្យមើលកំណត់ត្រាមានស្រាប់ដែលជាផ្នែកមួយនៃការវាយតម្លៃណាមួយឡើយ។
ប្រសិនបើអ្នកទទួលបានសំណើជាលាយលក្ខណ៍អក្សរសម្រាប់ការវាយតម្លៃពីមណ្ឌលសិក្សាធិការរបស់អ្នក សូមកុំធ្វើមិនដឹងមិនឮចំពោះសំណើនោះ។ សូមប្រាកដថាត្រូវឆ្លើយតបទៅកាន់មណ្ឌលសិក្សាធិការរបស់អ្នក បើទោះបីជាវាគ្រាន់តែជាការជម្រាបប្រាប់ពួកគេថាអ្នកកំពុងតែពិចារណាលើសំណើរបស់ពួកគេក៏ដោយ។
(1.6) តើការវាយតម្លៃគ្របដណ្តប់លើអ្វីខ្លះ?
សិស្សត្រូវតែទទួលបានការវាយតម្លៃនៅ គ្រប់ផ្នែកដែលពាក់ព័ន្ធនឹងពិការភាពដែលបានសង្ស័យ រួមមាន (ប្រសិនបើសមស្រប)សុខភាពនិងការលូតលាស់ ភ្នែក (រួមទាំងការខ្សោយគំហើញផងដែរ) ត្រចៀក សមត្ថភាពចលករ មុខងារភាសា សមត្ថភាពទូទៅ សកម្មភាពសិក្សា ការជួយខ្លួនឯង បំណិនតម្រង់ទិសនិងចល័តភាព សមត្ថភាពជំនាញអាជីពវិជ្ជាជីវៈនិងចំណាប់អារម្មណ៍ និងស្ថានភាពផ្លូវចិត្តនិងសង្គម។ ប្រវត្តិនៃការលូតលាស់ គប្បីផ្តល់ជូន ប្រសិនបើសមស្រប។ [34 C.F.R. Sec. 300.304(c)(4); Cal. Ed. Code Sec. 56320(f).]
(1.7) តើស្តង់ដាសម្រាប់ការធ្វើតេស្ត និងឧបករណ៍វាយតម្លៃមានអ្វីខ្លះ?
ការធ្វើតេស្ត និងសម្ភារៈរង្វាយតម្លៃ ត្រូវតែបានជ្រើសរើស និងរៀបចំដើម្បីកុំឲ្យមានការរើសអើងជាតិសាសន៍ វប្បធម៌ និងផ្លូវភេទ ហើយត្រូវតែរៀបចំជាភាសាទីមួយរបស់សិស្ស ឬមធ្យោបាយទំនាក់ទំនងផ្សេងទៀត។ ការធ្វើតេស្ត ត្រូវតែធ្វើឲ្យបានសុពលភាពផងដែរសម្រាប់គោលបំណងជាក់លាក់ដែលបានប្រើប្រាស់។ ម្យ៉ាងទៀត ការធ្វើតេស្តត្រូវតែវាយតម្លៃលើផ្នែកជាក់លាក់នានានៃតម្រូវការអប់រំ និងមិនមែនគ្រាន់តែបង្កើតនូវភាពឆ្លាតវៃផ្នែកបញ្ញា (IQ) ទូទៅតែមួយមុខនោះទេ។ គ្មាននីតិវិធីតែមួយមុខណាមួយ អាចយកទៅប្រើប្រាស់សម្រាប់ជាលក្ខខណ្ឌវិនិច្ឆ័យទាំងស្រុងសម្រាប់កំណត់កម្មវិធីអប់រំដែលសមស្របសម្រាប់សិស្សនោះទេ។ នៅទីបំផុត សម្រាប់សិស្សដែលមានបំណិនឥន្ទ្រីយ៉ារម្មណ៍ ហត្ថកម្ម និងការនិយាយស្តីអន់ខ្សោយ ការធ្វើតេស្តនោះត្រូវតែធានាថាលទ្ធផល ឆ្លុះបញ្ចាំងយ៉ាងសុក្រិតអំពីកម្រិតសម្បទានិងស្នាដៃរបស់សិស្ស និងមិនមែនជាបំណិនដែលមានភាពអន់ខ្សោយរបស់សិស្សនោះទេ លើកលែងតែបំណិនទាំងនោះត្រូវបានវាស់ស្ទង់ដោយការធ្វើតេស្តនោះ។ [20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.]
(1.8) តើការវាយតម្លៃនេះចាំបាច់ត្រូវតែផ្តល់ជូនជាភាសាទីមួយរបស់សិស្សដែរឬទេ?
បាទ/ចាស។ នេះគឺជាលក្ខខណ្ឌតម្រូវទាំងច្បាប់រដ្ឋនិងសហព័ន្ធ លើកលែងតែក្នុងករណីមិនអាចអនុវត្តបាន ឬចែងថាមិនអាចអនុវត្តបាននៅក្នុងផែនការវាយតម្លៃ។ ប្រសិនបើអ្នកវាយតម្លៃមិនចេះនិយាយពីរភាសា មណ្ឌលសិក្សាធិការ គួរតែផ្តល់អ្នកបកប្រែភាសាម្នាក់។ ម្យ៉ាងទៀត ច្បាប់រដ្ឋតម្រូវឲ្យមានការជ្រើសរើសសម្ភារៈសម្រាប់ការធ្វើតេស្តនិងវាយតម្លៃ ដើម្បីកុំឲ្យមានការរើសអើងទៅលើពូជសាសន៍ វប្បធម៌ និងផ្លូវភេទ។ [20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304(c)(1)(i); Cal. Ed. Code Secs. 56320(a) & (b).]
(1.9) តើខ្ញុំមានសិទ្ធិក្នុងការពិនិត្យ និង/ឬទទួលបានសំណៅឯកសារចម្លងនៃកំណត់ត្រាអប់រំរបស់កូនខ្ញុំដែរឬទេ?
បទប្បញ្ញត្តិសហព័ន្ធ តម្រូវឲ្យមណ្ឌលសិក្សាធិការគោរពតាមសំណើរបស់ឪពុកម្តាយនៅក្នុងការត្រួតពិនិត្យ និងសើរើឡើងវិញនូវកំណត់ត្រាអប់រំ ដោយគ្មានការពន្យារពេលមិនចាំបាច់ណាមួយ និងទោះក្នុងករណីណាក៏ដោយ ក្នុងរយៈពេលលើសពី 45 ថ្ងៃបន្ទាប់ពីសំណើនោះត្រូវបានធ្វើឡើង។ [34 C.F.R. Sec. 300.613.] ប៉ុន្តែ ច្បាប់រដ្ឋផ្តល់សិទ្ធិដល់ឪពុកម្តាយក្នុងការពិនិត្យតាមដាន និងទទួលបានសំណៅឯកសារចម្លងនៃរបាយការណ៍សាលាទាំងអស់ក្នុងរយៈពេល 5 ថ្ងៃធ្វើការ ចាប់ពីកាលបរិច្ឆេទនៃសំណើជាពាក្យសម្តី ឬជាលាយលក្ខណ៍អក្សរ។មណ្ឌលសិក្សាធិការ អាចគិតប្រាក់មិនលើសពីថ្លៃចំណាយជាក់ស្តែងនៃការថតចម្លងឯកសាររបាយការណ៍សាឡើងវិញទេ។ ប្រសិនបើការគិតប្រាក់នេះ មានប្រសិទ្ធភាពរារាំងឪពុកម្តាយពីការទទួលបានឯកសារចម្លងនានា ដូច្នេះឯកសារទាំងនោះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ [34 C.F.R. Sec. 300.617; Cal. Ed. Code Sec. 56504.]
(1.10) ប្រសិនបើខ្ញុំមិនយល់ព្រមចំពោះការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ តើខ្ញុំអាចឲ្យមណ្ឌលសិក្សាធិការបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យណាមួយដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ អ្នកត្រូវតែសុំមណ្ឌលសិក្សាធិការឲ្យបានច្បាស់លាស់ (យកល្អត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរដើម្បីរៀបចំឯកសារកាលវេលានៃសំណើនោះ) ដើម្បីបង់ប្រាក់សម្រាប់ការវាយតម្លៃអប់រំឯករាជ្យ (IEE)។ ជាការសំខាន់បំផុតដែលអ្នកត្រូវបញ្ជាក់សំណើរបស់អ្នកជាទម្រង់នៃការមិនឯកភាព ជាមួយនឹងការវាយតម្លៃជាក់លាក់ណាមួយ។
នៅពេលមណ្ឌលសិក្សាធិការទទួលបានសំណើរបស់អ្នកសម្រាប់ការវាយតម្លៃ IEE មណ្ឌលសិក្សាធិការមានជម្រើសពីរ៖ ផ្តល់ថវិកាវាយតម្លៃ IEE ឬដាក់បណ្តឹងសម្រាប់កិច្ចដំណើរការសមស្រប។ ប្រសិនបើអ្នកស្នើសុំការវាយតម្លៃ IEE មណ្ឌលសិក្សាធិការអាចសួរអ្នកថាតើហេតុអ្វីបានជាអ្នកមិនឯកភាពជាមួយនឹងការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ។ មណ្ឌលសិក្សាធិការ មិនអាចតម្រូវឲ្យអ្នកផ្តល់ការពន្យល់បានទេ។
ក្រោមបទប្បញ្ញត្តិសហព័ន្ធ មណ្ឌលសិក្សាធិការ ត្រូវតែឆ្លើយតបទៅកាន់សំណើរបស់អ្នកសម្រាប់ការវាយតម្លៃ IEE “ដោយគ្មានការពន្យារពេលមិនសមស្រប” នោះទេ។ មណ្ឌលសិក្សាធិការមិនត្រូវ “ពន្យារពេលមិនសមស្រប” នៅក្នុងការផ្តល់ការវាយតម្លៃ IEE ឬដាក់បណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ប្រសិនបើមានការពន្យារពេលអនុវត្តសកម្មភាពណាមួយ នោះមណ្ឌលសិក្សាធិការ មិនបានគោរពតាមតាមច្បាប់ទេ។ អ្នកអាចដាក់ពាក្យបណ្តឹងឲ្យមានការអនុវត្តតាមច្បាប់ ដើម្បីសុំឲ្យនាយកដ្ឋាន CDE ធ្វើការកំណត់ថាតើមណ្ឌលសិក្សាធិការគប្បីត្រូវផ្តល់ថវិកាសម្រាប់ការវាយតម្លៃ IEE ក្នុងស្ថានភាពទាំងនោះដែរឬអត់។ [34 C.F.R. 300.502(b); Cal. Ed. Code Sec. 56329 (b) & (c).]
(1.11) តើខ្ញុំអាចផ្តល់ទៅឲ្យមណ្ឌលសិក្សាធិការនូវការវាយតម្លៃឯករាជ្យពីអ្នកវាយតម្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេមិនមែនជាបុគ្គលិករបស់មណ្ឌលសិក្សា បានដែរឬទេ? តើមណ្ឌលសិក្សាធិការត្រូវពិចារណាលើការវាយតម្លៃឯករាជ្យនោះដែរឬទេ?
បាទ/ចាស។ ជានិច្ចកាល អ្នកអាចទទួលបានការវាយតម្លៃអប់រំឯករាជ្យ (IEE) ស្ថិតក្រោមបន្ទុកចំណាយផ្ទាល់ខ្លួន ហើយមណ្ឌលសិក្សាធិការត្រូវតែពិចារណាលើលទ្ធផលវាយតម្លៃឯករាជ្យនេះ នៅក្នុងការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការផ្តល់ជូននូវការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃទៅដល់កូនអ្នក។ លទ្ធផលនេះ ក៏អាចនឹងយកទៅបង្ហាញជាភ័ស្តុតាងនៅក្នុងសវនាការនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [34 C.F.R. Sec. 300.502(c); Cal. Ed. Code Sec. 56329(c).]
(1.12) តើការការវាយតម្លៃត្រូវធ្វើឡើងញឹកញាប់ដែរឬទេ សម្រាប់សិស្សដែលមានពិការភាព?
ការវាយតម្លៃដំណាក់កាលដំបូង ត្រូវតែធ្វើឡើងមុនពេលសិស្សត្រូវបានយកមកពិចារណាសម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា។ លើកលែងតែឪពុកម្តាយ និងមណ្ឌលសិក្សាធិការមានការឯកភាពផ្សេងទៀតផ្ទុយពីនេះ ពុំនោះសោត ការវាយតម្លៃសាជាថ្មី ត្រូវតែធ្វើឡើងយ៉ាងហោចនៅរៀងរាល់បីឆ្នាំម្តង សម្រាប់សិស្សនៅក្នុងការអប់រំពិសេស ប៉ុន្តែមិនអាចធ្វើឡើងលើសពីម្តងឡើយក្នុងមួយឆ្នាំ។ ការវាយតម្លៃសាជាថ្មី ចាំបាច់ត្រូវធ្វើឡើងនៅពេលមណ្ឌលសិក្សាធិការជឿថាវាមានភាពចាំបាច់ និងនៅពេលដែលមានការស្នើសុំដោយឪពុកម្តាយសិស្ស ឬគ្រូបង្រៀន។ [20 U.S.C. Sec. 1414(a)(2); 34 C.F.R. Sec. 300.303.]
(1.13) តើកិច្ចដំណើរការវាយតម្លៃសម្រាប់ផ្នែក 504 គឺជាអ្វី? តើវាដូចគ្នាទៅនឹងកិច្ចដំណើរការអប់រំពិសេសដែរឬទេ?
គ្មានកិច្ចដំណើរការវាយតម្លៃជាក់លាក់ណាមួយ ត្រូវបានគូសបញ្ជាក់នៅក្នុងផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 នោះទេ។ ប៉ុន្តែ បទប្បញ្ញត្តិផ្នែក 504 តម្រូវឲ្យមណ្ឌលសិក្សាធិការ “ចុះធ្វើការវាយតម្លៃលើបុគ្គលមួយចំនួនដែលត្រូវការ ឬជឿជាក់ថាត្រូវការការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធ ដោយសារតែ [ពិការភាព]។ . .” មណ្ឌលសិក្សាធិការ ត្រូវតែបង្កើតស្តង់ដា និងនីតិវិធីសម្រាប់ការវាយតម្លៃ 504។ [34 C.F.R. Sec. 104.35.] មើលជំពូក 16 ផ្នែក 504 និងការរើសអើងផ្នែកលើមូលដ្ឋានពិការភាព។
(1.14) តើនរណាខ្លះមានសិទ្ធិទទួលបានការអប់រំពិសេសក្រោមច្បាប់សហព័ន្ធ និងរដ្ឋ?
បទប្បញ្ញត្តិសហព័ន្ធនិងរដ្ឋ បង្កើតនូវលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានសម្រាប់សិស្សទាំងអស់ដែលស្វែងរកសេវាអប់រំពិសេស។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្រោមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបាន ការវាយតម្លៃនោះត្រូវតែបង្ហាញថាពិការភាពរបស់សិស្សតម្រូវឲ្យមានការអប់រំពិសេស។ ផ្នែកនៃការភាពដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលចែងនៅក្នុងបទប្បញ្ញត្តិសហព័ន្ធនិងរដ្ឋ រួមមាន៖
- ភាពចុះខ្សោយនៃគំហើញ រួមទាំងពិការភ្នែកផងដែរ
- ភាពចុះខ្សោយការស្តាប់ រួមទាំងពិការគ-ថ្លង់ផងដែរ
- ពិការភ្នែក-គ-ថ្លង់
- ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ភាពចុះខ្សោយផ្នែកភាសា ឬពាក្យសម្តី
- ភាពចុះខ្សោយផ្នៃកសុខភាពផ្សេងៗ (ភាពមានកម្រិតនៃកម្លាំង និងភាពរឹងមាំ ឬភាពប្រុងប្រយ័ត្នដោយសារបញ្ហាសុខភាពរ៉ាំរ៉ៃ ឬស្រួចស្រាវ)
- អូទីស៊ីម
- ពិការភាពផ្នែកបញ្ញា
- វិបត្តិផ្លូវចិត្ត (ធ្ងន់ធ្ងរ)
- ពិការភាពនៃការសិក្សាជាក់លាក់
- ការរងរបួសខួរក្បាលធ្ងន់ធ្ងរ និង
- ពិការភាពចម្រុះច្រើនផ្នែក
[34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030.]
សិស្សម្នាក់ មិនអាចមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាអប់រំពិសេស ឬសេវាកម្មនានានោះទេ ប្រសិនបើសិស្សនោះមិនបានបំពេញលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន និងមិនបំពេញតាមតម្រូវការអប់រំរបស់ខ្លួន ដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា៖
- ការមិនចេះភាសាអង់គ្លេស
- ពិការភាពរាងកាយបណ្តោះអាសន្ន
- ការមិនសម្របខ្លួនទៅនឹងសង្គម ឬ
- កត្តាបរិយាកាស វប្បធម៌ ឬសេដ្ឋកិច្ច ឬ
- ខ្វះការបង្រៀនផ្នែកអំណាន ឬគណិតវិទ្យា។
[20 U.S.C. Secs. 1401 & 1411; 34 C.F.R. Secs. 300.8(c)(10)(ii); 300.306 & 300.311(a)(6); Cal. Ed. Code Sec. 56026(e).]
កុមារម្នាក់ អាចមានសិទ្ធិទទួលបានសេវាអប់រំពិសេស ជាទម្រង់នៃសេវាអន្តរាគមន៍ពីដើមទី តាំងពីចាប់កំណើត។ ក្រោយអាយុបីឆ្នាំរហូតដល់អាយុចូលរៀន កុមារម្នាក់អាចនឹងមានសិទ្ធិទទួលបានការអប់រំពិសេសថ្នាក់មត្តេយ្យសិក្សា។ ឧបមាថា សិស្សមិនទាន់បញ្ចប់ការសិក្សានៅវិទ្យាល័យដោយទទួលបានសញ្ញាបត្រធម្មតា សិស្សនោះអាចបន្តមានសិទ្ធិទទួលបានការអប់រំពិសេស រហូតដល់ផុតអាយុ 18 ឆ្នាំរបស់គាត់។ សិស្សដែលមានអាយុចន្លោះពី 19 ដល់ 21 ឆ្នាំ អាចបន្តស្ថិតនៅក្នុងការអប់រំពិសេស ក្រោមស្ថានភាពជាក់ស្តែងណាមួយ។ [34 C.F.R. Sec. 300.102; Cal. Ed. Code Secs. 56026(c)(4) & 56026.1.] មើលជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន
(1.15) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារចាប់ពីអាយុបីឆ្នាំដល់ប្រាំឆ្នាំ?
លក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន គឺមានទំនាក់ទំនងទៅនឹងលក្ខណៈវិនិច្ឆ័យសម្រាប់កុមារដែលគ្រប់អាយុចូលរៀន។ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេស កុមារម្នាក់ ត្រូវតែមានស្ថានភាពបាត់បង់នីតិសម្បទាដូចខាងក្រោម៖ ជំងឺអូទីស៊ិម ពិការភ្នែក-គ-ថ្លង់ ពិការគ-ថ្លង់ វិបត្តិផ្លូវចិត្ត ភាពចុះខ្សោយការស្តាប់ ពិការភាពផ្នែកបញ្ញា ពិការភាពចម្រុះច្រើនផ្នែក ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង ភាពចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (អាចមានដូចជាជំងឺស្មារតីអន់ខ្សោយ (ADD) ជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ជំងឺសរសៃប្រសាទ (Tourette syndrome) ជំងឺបំពុងក-មាត់ ជំងឺមានលើទារកដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង (FAS) ជំងឺបាយប៉ូឡា និងជំងឺសរសៃប្រសាទសរីរាង្គផ្សេងទៀត (មើល Fed. Reg. Vol. 71, No. 156, p. 46550), ពិការភាពនៃការសិក្សាជាក់លាក់, ភាពចុះខ្សោយផ្នែកពាក្យសម្តី ឬភាសា យ៉ាងតិចបំផុតចំនួនមួយ នៅក្នុងផ្នែកសូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និងការបញ្ចេញសំឡេង, ការរងរបួសខួរក្បាលធ្ងន់ធ្ងរ, ភាពចុះខ្សោយនៃគំហើញ, ឬពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រពីមុនមក (ស្ថានភាពជំងឺដែលបាត់បង់នីតិសម្បទា ឬប្រជុំរោគសញ្ញាពីកំណើត ដែលក្រុមការងារកម្មវិធី IEP កំណត់ថាមានលទ្ធភាពអាចដឹងជាមុនបានយ៉ាងច្បាស់អំពីលក្ខខណ្ឌតម្រូវឲ្យមានសេវាអប់រំពិសេស និងសេវាកម្មនានា)។ [34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030, Cal. Ed. Code Sec. 56441.11.]
បន្ថែមពីលើការទទួលបានលក្ខខណ្ឌដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តិចបំផុតចំនួនមួយ កុមារម្នាក់ត្រូវតែមានតម្រូវការការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានាដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ហើយក៏ត្រូវតែមានតម្រូវការដែលមិនអាចបំពេញបានតាមរយៈការកែសម្រួលមជ្ឈដ្ឋានធម្មតានៅតាមផ្ទះ ឬសាលារៀន ឬមជ្ឈដ្ឋានទាំងពីរ ដោយគ្មានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់ដូចដែលបានកំណត់ដោយក្រុមការងារកម្មវិធី IEP។ [Cal. Ed. Code Secs. 56441.11(b)(2) & (3).]
កុមារម្នាក់ មិនអាចមានសិទ្ធិគ្រប់គ្រាន់ទទួលបានសេវាអប់រំពិសេស ឬសេវាកម្មនានានោះទេ ប្រសិនបើកុមារនោះមិនបានបំពេញលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន និងមិនបំពេញតាមតម្រូវការអប់រំរបស់ខ្លួន ដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា៖ ការមិនចេះភាសាអង់គ្លេស ពិការភាពរាងកាយបណ្តោះអាសន្ន ការមិនសម្របខ្លួនទៅនឹងសង្គម ឬកត្តាបរិយាកាស វប្បធម៌ ឬសេដ្ឋកិច្ច។ [Cal. Ed. Code Sec. 56441.11(c).] មើលជំពូក 12 ព័ត៌មានស្តីពីការសេវាអប់រំថ្នាក់មត្តេយ្យសិក្សា។
(1.16) ប្រសិនបើកូនរបស់ខ្ញុំមិនបំពេញតាមលក្ខខណ្ឌសិទ្ធិទទួលបានការអប់រំពិសេសទេ តើមានមធ្យោបាយផ្សេងទៀតដើម្បីទទួលបានសេវាពិសេសមួយចំនួនដើម្បីដោះស្រាយបញ្ហាអប់រំដែរឬទេ?
សិស្សម្នាក់ដែលអាចមានបញ្ហាសិក្សារៀនសូត្រ អាចនឹងមិនចាត់ទុកថាមានសិទ្ធិទទួលបានសេវាអប់រំពិសេសទេ ដោយសារតែគាត់មិនមានភាពសមស្របទៅនឹងប្រភេទចំណាត់ថ្នាក់ស្តីពីសិទ្ធិទទួលបានការអប់រំពិសេស និង/ឬដោយសារតែបញ្ហាសិក្សារបស់គាត់ មិនមានភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដើម្បីឲ្យគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស។ ប៉ុន្តែសិស្សអាចមានសិទ្ធិទទួលបានសេវាអប់រំពិសេស និងការកែសម្រួលកម្មវិធីនៅក្រោមច្បាប់សហព័ន្ធស្តីពីការប្រឆាំងនឹងការរើសអើងដែលបានបង្កើតឡើងដើម្បីគាំទ្រយ៉ាងសមស្របចំពោះស្ថានភាពរបស់គាត់ ដើម្បីបំពេញតាមតម្រូវការរបស់គាត់ឲ្យបានគ្រប់គ្រាន់ដូចគ្នាទៅនឹងសិស្សមិនពិការផងដែរ។ ច្បាប់នេះត្រូវបានស្គាល់ជាទូទៅថាច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 ផ្នែក 504។ [29 U.S.C. Sec. 794 (ការអនុវត្តបទប្បញ្ញត្តិនៅចំណុច 34 C.F.R. Secs. 104.1 និងផ្នែកបន្តបន្ទាប់)] មើលជំពូក 16 ព័ត៌មានស្តីពីផ្នែក 504 និងការរើសអើងផ្នែកលើមូលដ្ឋានពិការភាព។
ការទទួលបានសិទ្ធិនៅក្នុងផ្នែក 504 គឺមិនផ្អែកទៅលើការវិភាគលើពិការភាពតាមប្រភេទចំណាត់ថ្នាក់ទេ។ ផ្ទុយទៅវិញ ការការពារនៅក្នុងផ្នែក 504 គឺមានផ្តល់ជូនដល់សិស្សដែលអាចចាត់ទុកថា “មានពិការភាព” ពាក់ព័ន្ធនឹងផ្នែកមុខងារ។ សិស្សទាំងនេះ ត្រូវតែ៖
- មានភាពចុះខ្សោយផ្នែករាងកាយនិងផ្លូវចិត្ត ដែលធ្វើឲ្យសកម្មភាពជីវិតរស់នៅសំខាន់ៗមានកម្រិតតិចតួចគួរឲ្យយកចិត្តទុកដាក់បំផុត (ដូចជាការសិក្សាជាដើម)។
- មានកំណត់ត្រាស្តីពីភាពចុះខ្សោយណាមួយ ឬ (3) ត្រូវបានចាត់ទុកថាមានភាពចុះខ្សោយណាមួយ។ [មើល 34 C.F.R. Sec 104.3(j) សម្រាប់និយមន័យបន្ថែម។] សម្រាប់ព័ត៌មានបន្ថែមស្តីពីការទទួលបានសិទ្ធិ មើល ជំពូក 3 និង 16។
(1.17) តើករណីតុលាការកំពូលក្នុងសំណុំរឿង Endrew F ជាអ្វី? ហេតុអ្វីបានជាវាជាការសម្រេចចិត្តអប់រំពិសេសដ៏សំខាន់?
Endrew F សំដៅដល់ការសម្រេចចិត្តរបស់តុលាការកំពូលឆ្នាំ2017 ដែលបានបញ្ជាក់ច្បាស់អំពីស្តង់ដាអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE) ក្រោមច្បាប់ IDEA។ ឈ្មោះពេញនៃសំណុំរឿងនេះ គឺ Endrew F. v. Douglas County School District, 137 S. Ct. 988 (U.S. 2017)។
សំណុំរឿងនេះ មានជាប់ពាក់ព័ន្ធនឹងកុមារមានជំងឺអូទីស៊ិមម្នាក់ ឈ្មោះ Endrew ដែលបានចុះឈ្មោះចូលរៀននៅសាលារៀនសាធារណៈនៅក្នុងរដ្ឋ Colorado ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទីបួន។ ទោះបីជាគាត់បានទទួលកម្មវិធីសិក្សាសម្រាប់បុគ្គល (IEP) ថ្មីមួយ ជារៀងរាល់ឆ្នាំក៏ដោយ ប៉ុន្តែកម្មវិធី IEP មិនមានលក្ខណៈដូចគ្នាទូទៅនៅក្នុងគោលដៅ និងសេវាកម្មនោះទេ។ Endrew មិនមានវឌ្ឍនភាពផ្នែកអប់រំ និងផ្នែកមុខងារនោះទេ។
នៅពេលមណ្ឌលសិក្សាធិការបានបង្កើតកម្មវិធី IEP មួយឡើង សម្រាប់ឆ្នាំសិក្សាថ្នាក់ទីប្រាំរបស់ Endrew ពេលនោះកម្មវិធី IEP ដែលបានផ្តល់ជូនជាការអប់រំ FAPE ជាថ្មីម្តងទៀត គឺមានភាពស្រដៀងគ្នាទៅនឹងកម្មវិធី IEP របស់គាត់ពីមុន។ នៅពេលនេះ ឪពុកម្តាយរបស់គាត់ បានបដិសេធការផ្តល់ជូននោះ ហើយបានផ្លាស់ Endrew ចេញពីសាលារៀនសាធារណៈ។ ពួកគេបានដាក់បញ្ចូលគាត់ទៅក្នុងសាលារៀនសម្រាប់កុមារដែលមានជំងឺអូទីស៊ិម។ គាត់ចាប់ផ្តើមមានការរីកចម្រើនខ្លាំងទាំងក្នុងលទ្ធផលសិក្សា និងបំណិនសម្របខ្លួន។
ឪពុកម្តាយរបស់ Endrew ស្វែងរកការទូទាត់សំណងហិរញ្ញវត្ថុសម្រាប់ថ្លៃចំណាយលើការដាក់បញ្ចូលទៅក្នុងការសិក្សាសាលារៀនឯកជននោះ ដោយការដាក់ពាក្យសុំសវនាការរដ្ឋបាលលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ ពួកគេបានបញ្ជាក់អះអាងថាការដាក់បញ្ចូលថ្មីនេះ គឺចាំបាច់សម្រាប់ Endrew ក្នុងការទទួលបានការអប់រំ FAPE។
សេចក្តីសម្រេចសវនាការរដ្ឋបាល បានរកឃើញប្រឆាំងទៅនឹងភាគីឪពុកម្តាយ ដោយបានសន្និដ្ឋានថាការផ្តល់ជូនកម្មវិធី IEP របស់មណ្ឌលសិក្សាធិការ គឺមានភាពសមស្រប។ ឪពុកម្តាយបានប្តឹងឧទ្ធរណ៍ទៅកាន់តុលាមណ្ឌលសិក្សាធិការសហព័ន្ធ ប៉ុន្តែតុលាការបានទទួលយកសេចក្តីសម្រេចសវនាការនោះ។ បន្ទាប់មក ឪពុកម្តាយប្តឹងឧទ្ធរណ៍ទៅកាន់តុលាការឧទ្ធរណ៍មណ្ឌលទីដប់ (Tenth Circuit Court of Appeal)។ ការធ្វើឧទ្ធរណ៍នេះ ក៏មិនទទួលបានជោគជ័យដែរ។ តុលាការមណ្ឌលទីដប់ (Tenth Circuit) បានសម្រេចថាកម្មវិធី IEP គឺមានភាពសមស្រប ក្រោមច្បាប់ IDEA ប្រសិនបើវាត្រូវបានរៀបចំឡើងដើម្បីផ្តល់អត្ថប្រយោជន៍អប់រំ “បន្តិចបន្តួចប៉ុណ្ណោះ ”។ តុលាការបន្តរកឃើញថា Endrew មិនត្រូវបានបដិសេធលើការអប់រំ FAPE ដោយសារតែកម្មវិធី IEP របស់គាត់បានបង្កើតឡើងយ៉ាងគ្រប់គ្រាន់ដើម្បីជំរុញឲ្យគាត់មានវឌ្ឈនភាពខ្លះៗ ហើយថានោះគឺជាការគ្រប់គ្រាន់នៅក្រោមស្តង់ដាដែលបានបង្កើតឡើងដោយតុលាការសហរដ្ឋអាមេរិក នៅក្នុងសំណុំរឿង Hendrick Hudson Central School District v. Rowley, 458 U.S.C. 176 (U.S. 1982)។ Rowley គឺជាករណីទីមួយដែលនៅក្នុងករណីនេះ តុលាការកំពូលបានសម្រេចលើអង្គសេចក្តីនៃច្បាប់ IDEA។
ឪពុកម្តាយរបស់ Endrew បាននាំយកបណ្តឹងឧទ្ធរណ៍របស់ពួកគេទៅកាន់តុលាការកំពូលសហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីសម្រេចលើចំណុចគោល តុលាការជាន់ខ្ពស់បានឯកភាពជាមួយឪពុកម្តាយរបស់ Endrew។ តុលាការនេះ បានច្រានចោលដាច់អហង្ការទៅលើស្តង់ដាតុលាការមណ្ឌលទីដប់ (Tenth Circuit) ដោយបានបញ្ជាក់ថាកម្មវិធីអប់រំដែលបានផ្តល់ឲ្យសិស្សម្នាក់នូវវឌ្ឍនភាព “បន្តិចបន្តួចប៉ុណ្ណោះ ” ពីមួយឆ្នាំទៅមួយឆ្នាំ អាច “ពិបាកនិយាយបានថាជាការផ្តល់ឲ្យនូវការអប់រំនោះណាស់”។ យោងតាមតុលាការ ស្តង់ដាត្រឹមត្រូវនៃការអប់រំ FAPE នោះគឺ (មិនថាមណ្ឌលសិក្សាធិការមួយបានផ្តល់ជូនឬអត់នោះទេ) “កម្មវិធី IEP ផ្តោតយ៉ាងសមស្របក្នុងការជំរុញឲ្យកុមារម្នាក់មានវឌ្ឍនភាពសមស្របពាក់ព័ន្ធនឹងស្ថានភាពរបស់កុមារនោះ”។ តុលាការកំពូល បានកត់សម្គាល់ថាច្បាប់ IDEA មានគោលបំណងអប់រំកុមារនៅគ្រប់ផ្នែកទាំងអស់នៃក្របខណ្ឌពិការភាព ហេតុដូច្នេះ វឌ្ឍនភាពនេះ គឺពឹងផ្អែកលើស្ថានភាពជាក់លាក់របស់សិស្ស មុខងារបច្ចុប្បន្នរបស់ពួកគេ និងតម្រូវការអប់រំជាក់លាក់។ ទោះយ៉ាងណាក៏ដោយ កុមារត្រូវតែមានឱកាសក្នុងការបំពេញតាមគោលដៅលំបាក និងទាមទារឲ្យខិតខំប្រែង តាមរយៈកម្មវិធី IEP របស់គាត់។ [មើល Endrew F. 137 S. Ct. at 990.]
(1.18) តើសេចក្តីសម្រេចជាគន្លឹះនៅក្នុងសំណុំរឿង Endrew F. មានអ្វីខ្លះ?
សេចក្តីសម្រេចរបស់តុលាការកំពូលនៅក្នុងសំណុំរឿង Endrew F. បញ្ជាក់អំពីវិសាលភាពនៃកាតព្វកិច្ចរបស់មណ្ឌលសិក្សាធិការ នៅក្រោមច្បាប់ IDEA ចំពោះកុមារម្នាក់ដែលមានពិការភាព។ ការផ្តល់ជូនជាគន្លឹះនៃការសម្រេចចិត្តនោះ រួមមានដូចខាងក្រោម៖
- ច្បាប់ IDEA តម្រូវឲ្យផ្តល់ការអប់រំដល់កុមារដែលមានពិការភាពក្នុងកម្រិតធំទូលាយ ហើយអត្ថប្រយោជន៍ដែលកុមារនៅក្នុងកម្រិតនីមួយៗអាចទទួលយកបាន គឺមានភាពខុសគ្នាខ្លាំង និងមានបម្រែបម្រួលឥតដែនកំណត់សម្រាប់កុមារក្នុងចន្លោះកម្រិតនីមួយៗ។
- ច្បាប់ IDEA ធានាចំពោះកម្មវិធីអប់រំសំខាន់សមស្របណាមួយ សម្រាប់កុមារទាំង អស់ដែលមានសិទ្ធិទទួលបាន។
- មណ្ឌលសិក្សាធិការ បំពេញនូវកាតព្វកិច្ចសំខាន់ៗរបស់ខ្លួន នៅពេលមណ្ឌលសិក្សាធិការផ្តល់ជូនកម្មវិធី IEP មួយដែលបានរៀបចំយ៉ាងសមស្របក្នុងការជំរុញឲ្យកុមារមានវឌ្ឍនភាពសមស្រប ពាក់ព័ន្ធនឹងស្ថានភាពកុមារនោះ។
- ច្បាប់ IDEA មិនធានាចំពោះលទ្ធផលជាក់លាក់ណាមួយ សម្រាប់កុមារណាម្នាក់នោះទេ។ ផ្ទុយទៅវិញ គោលបំណងនេះ គឺការជួយដល់កុមារនៅក្នុងការប្រឹងប្រែងសម្រេចបាននូវភាពរីកចម្រើនផ្នែកសិក្សា និងផ្នែកមុខងារ។ បញ្ហាគឺស្ថិតនៅត្រង់ថាតើកម្មវិធី IEP នេះមានភាពសមស្របដែរឬអត់ និងមិនស្ថិតនៅត្រង់ភាពល្អឥតខ្ចោះ នោះទេ។
- នៅពេលកុមារម្នាក់ ត្រូវបានរួមបញ្ចូលពេញលេញ ពេលនោះកម្មវិធី IEP គួរផ្តោតជាធម្មតាទៅលើការអនុញ្ញាតឲ្យមានការរីកចម្រើនទៅមុខ តាមរយៈកម្មវិធីសិក្សាទូទៅ ការទទួលបានពិន្ទុប្រឡងជាប់ និងការរីកចម្រើនពីថ្នាក់មួយទៅថ្នាក់មួយទៀត។ ប៉ុន្តែ ការរីកចម្រើនពីថ្នាក់មួយទៅថ្នាក់មួយទៀត មិនមានន័យថាកុមារនោះ កំពុងទទួលបានការអប់រំ FAPE នោះទេ។
- នៅពេលមានការរីកចម្រើនតាមកម្រិតថ្នាក់ មិនអាចប្រព្រឹត្តទៅបាន កម្មវិធី IEP មិនអាចផ្តល់គ្រាន់តែអត្ថប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ ដល់កុមារនោះទេ។ ផ្ទុយទៅវិញ កម្មវិធីនេះត្រូវតែផ្តល់កម្មវិធីដែលមានភាពលំបាកសមស្របពាក់ព័ន្ធនឹងស្ថានភាពកុមារនោះ ហើយគោលដៅនៅលើកម្មវិធី IEP ត្រូវតែផ្តល់ឱកាសដល់គាត់ដើម្បីបំពេញតាមវត្ថុបំណងដ៏លំបាកសម្រេចបាននោះ។
(1.19) តើសេចក្តីសម្រេចនៅក្នុងសំណុំរឿង Endrew F ជះឥទ្ធិពលទៅលើរបៀបដែលមណ្ឌលសិក្សាធិការអភិវឌ្ឍកម្មវិធី IEP របស់កូនខ្ញុំយ៉ាងដូចម្តេច?
ក្រោមករណីរបស់ Endrew F. មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ការអប់រំ FAPE ដែលបានបង្កើតឡើង ដើម្បីឲ្យកូនរបស់អ្នកមានឱកាសដើម្បីមានវឌ្ឍនភាពអប់រំពេញលេញ ពាក់ព័ន្ធនឹងស្ថានភាពនីមួយៗរបស់គាត់។ មណ្ឌលសិក្សាធិការ ត្រូវតែធ្វើសេចក្តីព្រាងគោលដៅសិក្សា និង/ឬមុខងារ ដោយមិនគិតពីពិការភាពរបស់កុមារនោះទេ ហើយអនុវត្តសេវាកម្មនានាដែលនឹងជំរុញឲ្យសិស្សបំពេញតាមគោលបំណងទាំងនោះ។
មណ្ឌលសិក្សាធិការ ត្រូវតែអនុវត្តវិធានដែលមានការគាំទ្រ និងចងក្រងជាឯកសារ ដើម្បីធានាថាកម្មវិធី IEP ត្រូវបានបង្កើតឡើងដើម្បីជំរុញឲ្យកុមារមានវឌ្ឍនភាពពេញលេញ តាមរយៈគោលដៅប្រចាំឆ្នាំ។ គោលដៅដែលបានគូសបញ្ជាក់នៅក្នុងកម្មវិធី IEP គួរតែមានភាពលំបាក និងទាមទារឲ្យមានការប្រឹងប្រែងសម្រាប់កុមារ ហើយគួរតែត្រូវបានបង្កើតឡើង លុះត្រាតែបន្ទាប់ពីមានការពិចារណាដោយប្រុងប្រយ័ត្នទៅលើកម្រិតបច្ចុប្បន្ននៃលទ្ធផលសិក្សា ពិការភាព និងសក្តានុពលសម្រាប់ការលូតលាស់របស់កុមារ។ [មើល Endrew F. at 999.]
ចំណុចផ្តោតលើកម្មវិធី IEP ត្រូវតែផ្តោតជានិច្ចលើកុមារនីមួយៗ និងតម្រូវការជាក់លាក់របស់គាត់។ អ្វីដែលជាវឌ្ឍនភាពសមស្រប និងរបៀបដែលបានពិពណ៌នានៅក្នុងកម្មវិធី IEP អាចជាការពិបាកសម្រាប់កុមារនីមួយៗ។ ប្រសិនបើមានភាពជាន់គ្នាទៅលើគោលដៅ IEP ជាបន្តបន្ទាប់ ឬមានកង្វះវឌ្ឍនភាពពេញលេញលើគោលដៅនានា ក្រុមការងារ IEP គួរចោទជាសំណួរឲ្យបានច្បាស់លាស់ទៅលើភាពគ្រប់គ្រាន់ពេញលេញនៃកម្មវិធី IEP តាមសេចក្តីសម្រេចក្នុងសំណុំរឿង Endrew F។
ម្យ៉ាងទៀត នៅពេលឪពុកម្តាយលើកឡើងនូវក្តីកង្វល់អំពីកង្វះនៃវឌ្ឍនភាពរបស់កុមារ មណ្ឌលសិក្សាធិការ ត្រូវតែមានលទ្ធភាពឆ្លើយតបច្បាស់លាស់ និងសមហេតុផលដើម្បីពន្យល់បកស្រាយលើការសម្រេចចិត្តរបស់ពួកគេថាតើគោលដៅរបស់កុមារ ដែលមានគូសបញ្ជាក់នៅក្នុងកម្មវិធី IEP អាចនឹងជួយដល់កុមារយ៉ាងដូចម្តេច ដើម្បីឲ្យមានការរីកចម្រើនសមស្របផ្អែកទៅតាមស្ថានភាពរបស់គាត់។ បើមណ្ឌលសិក្សាធិការមិនអាចផ្តល់ការពន្យល់បកស្រាយសមស្របនោះទេ កម្មវិធី IEP ត្រូវតែពិនិត្យមើលឡើងវិញនូវកម្មវិធី IEP តាមរយៈការវាយតម្លៃ និងការអង្កេតថ្មីៗ ហើយធ្វើពង្រោងគោលដៅ និងសេវាកម្មនានា ដែលអាចផ្តល់ទៅឲ្យកុមារនោះនូវឱកាសក្នុងការទទួលបានអត្ថប្រយោជន៍អប់រំសំខាន់ៗ និងពេញលេញ។ [Endrew F. at 999.]
(1.20) តើកម្មវិធីអប់រំពិសេស “សមស្រប” ជាអ្វី?
សេចក្តីសម្រេចលើចំណុចគោលរបស់តុលាការកំពូលសហរដ្ឋអាមេរិក នៅក្នុងសំណុំរឿង Board of Education v. Rowley [458 U.S. 176 (1982)] បានប្រកាសថា ក្រោមច្បាប់សហព័ន្ធ កម្មវិធីអប់រំ “សមស្រប” និងការដាក់បញ្ចូលទៅក្នុងការអប់រំ ត្រូវបានបង្កើតឡើងដើម្បីបំពេញតាមតម្រូវការពិសេសរបស់សិស្សណាម្នាក់ ប្រសិនបើវាផ្តល់នូវតម្រូវការសេវាកម្មដល់សិស្សពិការ ដែលមានភាពគ្រប់គ្រាន់សម្រាប់គាត់ក្នុងការទទួលបាន “អត្ថប្រយោជន៍អប់រំ” ហើយវាត្រូវបានផ្តល់ជូនស្របទៅតាមកម្មវិធី IEP របស់សិស្ស។ ម្យ៉ាងទៀត កម្មវិធីនេះ ត្រូវតែបានផ្តល់ជូនក្នុងកម្រិតអតិបរមាសមស្របនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច។ វាមិនផ្តល់សិទ្ធិឲ្យសិស្សទទួលបានកម្មវិធីអប់រំដែល “ល្អបំផុត” តាមដែលអាចធ្វើបាន ឬការអប់រំ “អតិបរមាដែលអាចប្រព្រឹត្តទៅបាន” នោះទេ។ សំណុំរឿង Rowley ត្រូវបានអនុម័តយ៉ាងជាក់លាក់ដោយតុលាការសហព័ន្ធ ដែលគ្រប់គ្រងរដ្ឋកាលីហ្វ័រញ៉ានៅក្នុងសេចក្តីសម្រេចចិត្តមួយ ហៅថា Gregory K. v. Longview Sch. [811 F.2d at 1307 (9th Cir. 1987)។
តុលាការ កំពុងបន្តស្វែងរកការកំណត់អំពីអ្វីជា “អត្ថប្រយោជន៍អប់រំ”។ ជាការពិតណាស់ ផែនការបង្រៀន និងការដាក់បញ្ចូលក្នុងការសិក្សា គួរតែអាចនាំមកនូវវឌ្ឍនភាពអប់រំពេញលេញ និងមិនមានការរិវឌ្ឍថយក្រោយ ឬភាពរីកចម្រើនបន្តិចបន្តួចនៅក្នុងការអប់រំនោះទេ។ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា អត្ថប្រយោជន៍អប់រំ ត្រូវបានវាស់ស្ទង់តាមរយៈថាតើកុមារនោះវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវគោលដៅកម្មវិធី IEP ដែរឬអត់។ [County of San Diego v. Cal. Special Ed. Hearing Office, 93 F.3d 1458 (9th Cir. 1981).] ម្យ៉ាងទៀត ការអប់រំសមស្រប គឺជាការអប់រំមួយដែលសិស្សម្នាក់មានការចូលរួម — និងមានវឌ្ឍនភាព — នៅក្នុងកម្មវិធីសិក្សាទូទៅ។ [20 U.S.C. Sec. 1414(d)(1)(A)(aa); 34 C.F.R. Sec. 300.320(a)(2)(A); Cal. Ed. Code Sec. 56345(a)(2)(A).]
(1.21) តើកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) ជាអ្វី ហើយតើខ្ញុំស្នើសុំកម្មវិធីមួយនេះសម្រាប់កូនរបស់ខ្ញុំបានយ៉ាងដូចម្តេច?
កម្មវិធី IEP គឺជារបាយការណ៍ជាលាយលក្ខណ៍អក្សរដែលពិពណ៌នាអំពីកម្រិតនៃការសិក្សាបច្ចុប្បន្នរបស់កូនអ្នក គោលដៅសិក្សា ការដាក់បញ្ចូលទៅក្នុងការសិក្សា និងសេវាកម្មនានា។ ដើម្បីទទួលបានកម្មវិធី IEP កូនរបស់អ្នកត្រូវតែទទួលបានវាយតម្លៃជាមុនសិន។ ចាប់ផ្តើមពីកាលរិច្ឆេទដែលមណ្ឌលសិក្សាធិការទទួលបានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកសម្រាប់ការវាយតម្លៃនោះមក ការវាយតម្លៃនោះ ត្រូវតែបំពេញឲ្យបានសព្វគ្រប់ ហើយកម្មវិធី IEP ត្រូវតែបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំមួយ ក្នុងរយៈពេល 60 ថ្ងៃតាមប្រតិទិន។ នៅពេលរាប់ចំនួនថ្ងៃ អ្នកមិនត្រូវរាប់ថ្ងៃដែលនៅចន្លាះម៉ោងសិក្សានៅសាលាធម្មតា និងពេលវិស្សមកាលនៅសាលា លើសពីថ្ងៃសិក្សាចំនួនប្រាំថ្ងៃនោះទេ។ ប្រសិនការបញ្ជូនសិស្សម្នាក់ដំណាក់កាលដំបូងទៅកាន់ការអប់រំពិសេស បានធ្វើឡើងក្នុងរយៈពេល 30 ថ្ងៃ ឬតិចជាងនេះ នៅមុនដំណាច់ឆ្នាំសិក្សាធម្មតា នោះកម្មវិធី IEP មួយ ត្រូវតែបង្កើតឡើងក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីការចាប់ផ្តើមឆ្នាំសិក្សាបន្ទាប់។ [34 C.F.R. Sec. 300.320; Cal. Ed. Code Sec. 56344 (a).]
(1.22) តើសិទ្ធិអ្វីខ្លះដែលខ្ញុំមាន នៅក្នុងកិច្ចដំណើរការកម្មវិធី IEP?
អ្នកគប្បីយល់ដឹងអំពីសិទ្ធិជាមូលដ្ឋានទាំងនេះនៅក្នុងកិច្ចដំណើរការកម្មវិធី IEP រួមទាំងសិទ្ធិដើម្បី៖
- ទទួលការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីពេលវេលា ទីតាំង និងគោលបំណងនៃកិច្ចប្រជុំ និងអំពីមនុស្សដែលនឹងចូលរួមក្នុងកិច្ចប្រជុំ ឲ្យបានទាន់ពេលវេលាគ្រប់គ្រាន់ ដើម្បីធានាថាអ្នកនឹងមានឱកាសក្នុងការចូលរួម។ មណ្ឌលសិក្សាធិការ ក៏ត្រូវកំណត់ពេលវេលាប្រជុំទៅតាមពេលវេលា និងទីកន្លែងដែលបានឯកភាពគ្នាផងដែរ។ [34 C.F.R. Secs. 300.322 (a) & (b).] គួរកត់សម្គាល់ផងដែរថាប្រសិនបើមណ្ឌលសិក្សាធិការ មិនអាចបញ្ចុះបញ្ចូលអ្នកឲ្យចូលរួមកិច្ចប្រជុំកម្មវិធី IEP តាមពេលកំណត់ត្រឹមត្រូវនោះទេ មណ្ឌលសិក្សាធិការ អាចរៀបចំកិច្ចប្រជុំដោយគ្មានអ្នក ប្រសិនបើមណ្ឌលបានរក្សាទុកកំណត់ត្រានៃការខិតខំប្រឹងប្រែងរៀបចំពេលវេលា និងទីកន្លែងដែលបានឯកភាពគ្នា។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ ក៏ត្រូវចាត់វិធានការផងដែរដើម្បីធានានូវការចូលរួម — ដូចជាតាមរយៈជំនួបប្រជុំតាមទូរសព្ទជាដើម។ [34 C.F.R. Sec. 300.322 (d).]
- ចូលរួមកិច្ចប្រជុំ និងអមដំណើរជាមួយដោយបុគ្គលផ្សេងទៀត (រួមមានអ្នកតំណាងម្នាក់ដែលអាចជាមេធាវី ឬអ្នកតស៊ូមតិ)។ [20 U.S.C. Sec. 1414(d)(1)(B)(vi); 34 C.F.R. Secs. 300.321(a)(6) & (c).] ក្នុងករណីសមស្រប កូនរបស់អ្នក ក៏អាចមានវត្តមាន និងចូលរួមផងដែរ។ [20 U.S.C. Sec. 1414(d)(1)(B)(vii); 34 C.F.R. Sec. 300.321(a)(7).] សម្រាប់កម្មវិធី IEP មួយដែលនឹងមានសុពលភាពអនុវត្ត នៅពេលកូនរបស់អ្នកមានអាយុ 16 ឆ្នាំ ការជូនដំណឹងកម្មវិធី IEP ក៏ត្រូវផ្តល់ដំណឹងដល់អ្នកផងដែរថាសេវាកម្មផ្ទេរការសិក្សា និងគោលដៅនានា នឹងត្រូវយកមកពិភាក្សា ហើយថាមណ្ឌលសិក្សាធិការ នឹងអញ្ជើញកូនរបស់អ្នកមកចូលរួមក្នុងកិច្ចប្រជុំ។ [34 C.F.R. Sec. 300.322(b)(2).]
- បង្ហាញពីក្តីកង្វល់របស់អ្នក ពាក់ព័ន្ធនឹងការលើកកម្ពស់ការអប់រំរបស់កូនអ្នក។ [20 U.S.C. Sec. 1414 (d)(3)(A)(ii); 34 C.F.R. Sec. 300.324(a)(1)(ii).]
- មានវត្តមានអ្នកបកប្រែភាសា និងភាសាសញ្ញា ប្រសិនបើចាំបាច់សម្រាប់អ្នកក្នុងការចូលរួមក្នុងកិច្ចប្រជុំ។ [34 C.F.R. Sec. 300.322(e).]
- ទទួលបានសេចក្តីចម្លងមួយច្បាប់នៃកម្មវិធី IEP។ [34 C.F.R. Sec. 300.322(f); 5 C.C.R. Sec. 3040(a).]
- ជំរុញឲ្យពិនិត្យឡើងវិញកម្មវិធី IEP ប្រចាំឆ្នាំ ដោយមានការអនុវត្តសិទ្ធិទាំងអស់ដូចខាងលើ។ [20 U.S.C. Sec. 1414 (d)(4)(A); 34 C.F.R. Sec. 300.324(b).] (7) ជំរុញឲ្យអនុវត្តកម្មវិធី IEP ឲ្យបានឆាប់តាមដែលអាចធ្វើបាន បន្ទាប់ពីបង្កើតកម្មវិធី IEP និងទទួលបានកម្មវិធី IEP ពេញលេញដែលមានស្រាប់ នៅពេលចាប់ផ្តើមឆ្នាំសិក្សានីមួយៗ។ [34 C.F.R. Secs. 300.323(a) & (c)(2); 5 C.C.R. Sec. 3040(a).]
(1.23) តើកិច្ចប្រជុំកម្មវិធី IEP ត្រូវបានរៀបចំឡើងប៉ុន្មានដង?
កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើងយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។ ម្យ៉ាងទៀត កិច្ចប្រជុំ IEP ត្រូវតែរៀបចំឡើង នៅពេលសិស្សណាម្នាក់បានទទួលការវាយតម្លៃលើកដំបូង នៅពេលគាត់បង្ហាញនូវកង្វះវឌ្ឍនភាពតាមការរំពឹងទុក ឬនៅពេលឪពុកម្តាយ ឬគ្រូស្នើសុំកិច្ចប្រជុំណាមួយដើម្បីបង្កើត ពិនិត្យ និងកែសម្រួលឡើងវិញនូវកម្មវិធីអប់រំសម្រាប់បុគ្គលរបស់សិស្ស។ កិច្ចប្រជុំកម្មវិធី IEP ក៏អាចរៀបចំឡើងផងដែរ នៅពេលដែលសិស្សទទួលបានការវាយតម្លៃផ្លូវការថ្មីមួយ។ [Cal. Ed. Code Sec. 56343.] អ្នកគួរតែស្នើសុំកិច្ចប្រជុំក្រុមការងារកម្មវិធី IEP ក្រោយពេលវាយតម្លៃថ្មីម្តងៗ។ ទាំងច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ គ្មានច្បាប់ណាមួយកំណត់ចំនួនកិច្ចប្រជុំកម្មវិធី IEP ដែលអ្នកអាចស្នើសុំក្នុងមួយឆ្នាំនោះទេ។
(1.24) តើនរណាខ្លះ ចាំបាច់ត្រូវចូលរួមកិច្ចប្រជុំ IEP ហើយតើសមាជិកនោះ តម្រូវឲ្យរួមចំណែកអ្វីខ្លះទៅក្នុងកិច្ចប្រជុំ?
សេចក្តីជូនដំណឹងនេះ ត្រូវតែរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- ឪពុកឬម្តាយ ឬទាំងឪពុកនិងម្តាយរបស់កុមារ អ្នកតំណាងដែលបានជ្រើសរើសដោយឪពុកឬម្តាយ ឬទាំងពីរនាក់។
- យ៉ាងហោចណាស់គ្រូផ្នែកអប់រំទូទៅម្នាក់ ប្រសិនបើកុមារស្ថិតនៅក្នុង ឬអាចស្ថិតនៅក្នុងមជ្ឈដ្ឋានអប់រំទូទៅ។ ប្រសិនបើកុមារមានគ្រូផ្នែកអប់រំទូទៅលើសពីម្នាក់ សាលាអាចជ្រើសរើសគ្រូម្នាក់ឲ្យចូលរួម។
- យ៉ាងហោចណាស់មានគ្រូអប់រំពិសេស ឬអ្នកផ្តល់សេវាកម្មម្នាក់។
- អ្នកតំណាងមណ្ឌលសិក្សាធិការម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់ ឬគ្រប់គ្រងលើការផ្តល់ការ បង្រៀនពិសេស មានចំណេះដឹងលើកម្មវិធីសិក្សាទូទៅ និងមានចំណេះដឹងអំពីធនធានរបស់មណ្ឌលសិក្សាធិការ។ សមាជិកមណ្ឌលសិក្សាធិការផ្សេងទៀតដែលមានស្រាប់់នៅក្នុងក្រុមការងារកម្មវិធី IEP អាចបំពេញតួនាទីនេះបាន។
- បុគ្គលដែលបានចុះធ្វើការវាយតម្លៃលើសិស្ស ឬនរណាម្នាក់ដែលមានចំណេះដឹងអំពីនីតិវិធីដែលបានប្រើប្រាស់ និងលទ្ធផល និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបកស្រាយពន្យល់ពីអត្ថន័យលទ្ធផលនៃការបង្រៀននេះ។ សមាជិកក្រុមការងារកម្មវិធី IEP អាចនឹងបំពេញតួនាទីនេះ។
- អ្នកផ្សេងទៀតដែលមានជំនាញ និងចំណេះដឹងជាក់លាក់ទៅលើសិស្ស ទៅតាមការស្នើសុំរបស់ឪពុកម្តាយ ឬមណ្ឌលសិក្សាធិការ។ ការដែលអ្នកទទួលការអញ្ជើញនោះមានចំណេះដឹង ឬជំនាញគ្រប់គ្រាន់ដែរឬអត់នោះ គឺត្រូវបានសម្រេចដោយភាគីដែលបានអញ្ជើញបុគ្គលនោះមកចូលរួមកិច្ចប្រជុំ និង
- សិស្ស ប្រសិនបើសមស្រប។
[Cal. Ed. Code Sec. 56341.]
(1.25) តើខ្ញុំអាចយកអ្នកតស៊ូមតិ ឬមេធាវីណាម្នាក់ទៅជាមួយនៅក្នុងកិច្ចប្រជុំកម្មវិធី IEP បានដែរឬទេ?
បាទ/ចាស។ តាមឆន្ទានុសិទ្ធិរបស់អ្នក អ្នកអាចនាំយកបុគ្គលមួយចំនួនដែលមានចំណេះដឹង ឬជំនាញពិសេសពាក់ព័ន្ធនឹងកូនរបស់អ្នកមកកាន់កិច្ចប្រជុំ រួមទាំងអ្នកតស៊ូមតិ មិត្តភក្តិ អ្នកគ្រប់គ្រងករណីនៅមជ្ឈមណ្ឌលក្នុងតំបន់ (អ្នកសម្របសម្រួលសេវាកម្ម) អ្នកវាយតម្លៃឯករាជ្យ អ្នកផ្តល់សេវាកម្មឯករាជ្យ ឬមេធាវីផងដែរ។ ឪពុកម្តាយ ឬមណ្ឌលសិក្សាធិការដែលបានអញ្ជើញបុគ្គលនោះមកចូលរួមកិច្ចប្រជុំ ត្រូវកំណត់ថាតើបុគ្គលនោះមានចំណេះដឹង ឬជំនាញឯកទេសពិសេសដែរឬទេ។ [34 C.F.R. Secs. 300.321(a)(6) & (c); Cal. Ed. Code. Secs. 56341(b)(6) & 56341.1(f).]
(1.26) ប្រសិនបើខ្ញុំត្រូវការអ្នកបកប្រែម្នាក់នៅក្នុងកិច្ចប្រជុំកម្មវិធី IEP តើត្រូវផ្តល់អ្នកបកប្រែម្នាក់នោះដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា ឬភាសាសញ្ញាអាមេរិកាំង (American Sign Language, ASL) ណាម្នាក់ដើម្បីចូលរួមនៅកិច្ចប្រជុំកម្មវិធី IEP អ្នកបកប្រែម្នាក់នោះត្រូវតែមានផ្តល់ជូន ដោយអ្នកមិនចំណាយប្រាក់ឡើយ។ [34 C.F.R. Sec. 300.322(e)(2); Cal. Ed. Code Sec. 56341.5(i).] អ្នកមានសិទ្ធិទទួលបានសេចក្តីចម្លងមួយច្បាប់របស់កម្មវិធី IEP ដោយឥតគិតថ្លៃជាភាសាកំណើតរបស់អ្នក។ [5 C.C.R. Sec. 3040(a).] ប៉ុន្តែ ទាំងច្បាប់រដ្ឋ ឬច្បាប់សហព័ន្ធ គ្មានច្បាប់ណាមួយរួមបញ្ចូលនូវកាលវេលាដែលពិពណ៌នាអំពីពេលវេលាដែលមណ្ឌលសិក្សាធិការត្រូវផ្តល់កម្មវិធី IEP បកប្រែណាមួយទៅអ្នកនោះទេ។ ប្រសិនបើមណ្ឌលសិក្សាធិការ មិនបានផ្តល់ឲ្យ ឬចំណាយពេលមិនសមស្របណាមួយក្នុងការផ្តល់ឲ្យកម្មវិធី IEP បកប្រែទៅដល់អ្នកនោះទេ នោះអ្នកអាចនឹងដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានអប់រំ CDE ដោយធ្វើការចោទប្រកាន់ថាកូនរបស់អ្នកត្រូវបានបដិសេធលើការអប់រំ FAPE ដោយសារតែអ្នកមិនបានទទួលកម្មវិធី IEP បកប្រែ ដើម្បីចុះហត្ថលេខា។ អ្នកក៏អាចដោះស្រាយបញ្ហានេះជាមួយក្រុមការងារកម្មវិធី IEP ផងដែរ។ ស្នើសុំថាក្រុមការងារ IEP ត្រូវកំណត់កាលបរិច្ឆេទជាក់លាក់ដែលកម្មវិធី IEP បកប្រែត្រូវប្រគល់ទៅឲ្យអ្នក។
(1.27) តើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនជាអ្វី?
មណ្ឌលសិក្សាធិការ តម្រូវឲ្យផ្តល់ជូនអ្នកនូវការជូនដំណឹងជាមុន “ក្នុងពេលវេលាមួយសមស្របមុនពេល” មណ្ឌលស្នើសុំឬបដិសេធការផ្តួចផ្តើម ឬការផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការដាក់បញ្ចូលក្នុងការសិក្សា ឬការផ្តល់ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE) ទៅដល់កូនអ្នក។ ពាក្យថា “ពេលវេលាសមស្រប” ត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់លក្ខន្តិក។ ការជូនដំណឹង ត្រូវមានបញ្ជាក់អំពីសេវាកម្ម ឬការដាក់បញ្ចូលទៅក្នុងការសិក្សាដែលបានស្នើសុំ ឬបដិសេធដោយមណ្ឌលសិក្សាធិការ ការបកស្រាយពន្យល់សម្រាប់ការស្នើសុំ ឬការបិសេធការពិពណ៌នាអំពីនីតិវិធីនៃការវាយតម្លៃនីមួយៗ រង្វាយតម្លៃ កំណត់ត្រា របាយការណ៍ដែលបានប្រើប្រាស់ដោយមណ្ឌលសិក្សាធិការដើម្បីធ្វើការសម្រេចចិត្តនេះ។ ការជូនដំណឹងនេះ ត្រូវតែផ្តល់ដំណឹងដល់អ្នកផងដែរអំពីសិទ្ធិរបស់អ្នកក្នុងការតវ៉ាជំទាស់ទៅនឹងការសម្រេចចិត្តនៅក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [34 C.F.R. Sec. 300.503; Cal. Ed. Code Sec. 56500.4.]
(1.28) តើកម្មវិធី IEP របស់កុមារត្រូវតែគូសបញ្ជាក់បញ្ហាការចូលរួមរបស់គាត់នៅក្នុងកម្មវិធីសិក្សាទូទៅដែរឬទេ ដោយមិនគិតពីលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាពរបស់គាត់ និងមជ្ឈដ្ឋានដែលគាត់ទទួលបានការអប់រំនោះ?
បាទ/ចាស។ សូម្បីតែសិស្សដែលមានពិការភាព “ធ្ងន់ធ្ងរ” និងសិស្សទាំងឡាយដែលស្ថិតនៅក្នុងការដាក់បញ្ចូលក្នុងទីកន្លែងដែលមានរឹតបន្តឹងខ្លាំងជាងនេះ ក៏ត្រូវតែមានកម្មវិធី IEP ដែលគូសបញ្ជាក់ថាតើពួកគេនឹងត្រូវចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅយ៉ាងដូចម្តេច។ ហេតុដូច្នេះ កម្មវិធី IEP មិនគួរកំណត់ត្រឹមបំណិនជីវិតផ្នែកមុខងារ និងសកម្មភាពជួយខ្លួនឯងនោះទេ តែត្រូវរួមបញ្ចូលផងដែរនូវគោលដៅដែលជំរុញឲ្យសិស្សគ្រប់រូបចូលរួម និងមានវឌ្ឍនភាពនៅក្នុងកម្មវិធីសិក្សាទូទៅ។ [34 C.F.R. Secs. 300.39(b)(3) & 300.320(a)(4).]
(1.29) តើខ្ញុំត្រូវចុះហត្ថលេខាលើកម្មវិធី IEP នៅក្នុងកិច្ចប្រជុំកម្មវិធី IEP ដែរឬទេ?
ទេ។ វាជាការសមស្របសម្រាប់អ្នកក្នុងការទទួលបានសេចក្តីចម្លងមួយច្បាប់អំពីកម្មវិធី IEP ដែលបានស្នើសុំ ដើម្បីយកទៅអាននៅផ្ទះឲ្យបានច្បាស់ និង/ឬដើម្បីពិភាក្សាជាមួយសហព័ទ្ធ (ប្តី/ប្រពន្ធ) ដៃគូ អ្នកវាយតម្លៃឯករាជ្យ ឬអ្នកផ្តល់សេវាកម្មឯករាជ្យផ្សេងទៀត មុនពេលសម្រេចចិត្តថាតើត្រូវចុះហត្ថលេខាឬអត់។ អ្នកអាចនឹងមិនមានលទ្ធភាពយកឯកសារច្បាប់ដើមទៅផ្ទះតាមខ្លួនអ្នកបានឡើយ។ កូនរបស់អ្នក បន្តមានសិទ្ធិទទួលបានសេវាអប់រំពិសេស និងបន្តស្ថិតនៅក្នុងកន្លែងសិក្សាបច្ចុប្បន្នរបស់គាត់ នៅពេលដែលអ្នកសម្រេចចិត្តទៅលើការយល់ព្រមនោះ។
ប្រសិនបើអ្នកមិនយល់ស្រប ឬដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ក្នុងរយៈពេលមួយសមស្រប នៅពេលនោះមណ្ឌលសិក្សាធិការ អាចដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការសមស្របបាន។
(1.30) តើជំនួយ និងសេវាកម្មបំពេញបន្ថែមអាចជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនធម្មតាបានយ៉ាងដូចម្តេច?
ច្បាប់និងបទប្បញ្ញត្តិសហព័ន្ធ សន្និដ្ឋានថាសិស្សដែលមានពិការភាព នឹងទទួលបានការអប់រំនៅក្នុងថ្នាក់រៀនធម្មតាជាមួយមិត្តរួមថ្នាក់ “ដែលមានការលូតលាស់ធម្មតា”។ មណ្ឌលសិក្សាធិការរបស់អ្នក ត្រូវតែធានាថាសិស្សមិនត្រូវផ្លាស់ចេញពីមជ្ឈដ្ឋានអប់រំធម្មតាឡើយ លើកលែងតែលក្ខណៈ និងភាពធ្ងន់ធ្ងរនៃពិការភាព ស្ថិតក្នុងកម្រិតដែលការអប់រំក្នុងថ្នាក់ធម្មតាដោយប្រើជំនួយ និងសេវាកម្មបំពេញបន្ថែម មិនអាចសម្រេចបានដោយជោគជ័យ។ ជំនួយ និងសេវាកម្មបំពេញបន្ថែម អាចមានចាប់ពីសម្ភារៈឧបទេសបង្រៀន ដូចជាកុំព្យូទ័រជាដើម រហូតដល់ការគាំទ្របុគ្គលិកបន្ថែម (ឧ.ទា. ជំនួយអមវិជ្ជាជីវៈផ្ទាល់មួយទល់នឹងមួយ ឧបករណ៍ជំនួយកត់ត្រា និងឧបករណ៍ផ្តល់តេស្ត)។ សេវាគាំទ្រ ទាំងនេះអាចត្រូវបានផ្តល់ជូននៅក្នុងថ្នាក់រៀនធម្មតា មជ្ឈដ្ឋានអប់រំធម្មតា ឬក្នុងបរិយាកាសពាក់ព័ន្ធនឹងការអប់រំផ្សេងទៀត។ ជំនួយ និងសេវាកម្មបំពេញបន្ថែមដែលក្រុមការងារកម្មវិធី IEP បានព្រមព្រៀង ត្រូវតែរួមបញ្ចូលទៅក្នុងកម្មវិធី IEP។ [34 C.F.R. Secs. 300.42 & 300.114-300.120.]
(1.31) តើកូនរបស់ខ្ញុំអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្ម “ឆ្នាំសិក្សាបន្ថែម” បានដែរឬទេ?
បទប្បញ្ញត្តិសហព័ន្ធ កំណត់និយមន័យសេវាកម្មឆ្នាំសិក្សាបន្ថែម (ESY) ថាជា “ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ … ដែលត្រូវបានផ្តល់ជូនដល់កុមារដែលមានពិការភាព … លើសពីឆ្នាំសិក្សាធម្មតារបស់ទីភ្នាក់ងារសាធារណៈ … ស្របទៅតាមកម្មវិធី IEP របស់កុមារ...” សេវាកម្មទាំងនេះ ត្រូវតែផ្តល់ជូនដោយឥតគិតថ្លៃចំពោះឪពុកម្តាយ ហើយត្រូវតែបំពេញតាមស្តង់ដារបស់រដ្ឋ។ [34 C.F.R. Sec. 300.106(b).]
ក្រោមច្បាប់រដ្ឋ សិស្សម្នាក់ត្រូវតែបំពេញលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានសម្រាប់សេវាកម្ម ESY។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សិស្សត្រូវតែបង្ហាញ៖
- ពិការភាពរបស់គាត់ “អាចនឹងបន្តកើតមានដោយឥតកំណត់ ឬក្នុងរយៈពេលវែង។
- ការរំខានលើកម្មវិធីអប់រំរបស់គាត់ អាចបណ្តាលឲ្យមានការវិវឌ្ឍថយក្រោយ។
- សមត្ថភាពក្នុងការទាមទារសិទ្ធិមានកម្រិត និង
- កត្តាខាងលើ គឺ “មិនអាចប្រព្រឹត្តទៅ ឬមិនអាចកើតមាន” នោះទេ ការដែលគាត់អាចនឹងមានការទ្រទ្រង់ជីវិតខ្លួនឯង ឬមានឯករាជ្យភាព ដោយគ្មានសេវាកម្ម ESY នោះ។ ប៉ុន្តែ “កង្វះភ័ស្តុតាងច្បាស់លាស់” នៃកត្តាខាងលើ អាចនឹងមិនយកមកប្រើប្រាស់ដើម្បីបដិសេធឆ្នាំសិក្សា ESY របស់សិស្សនោះទេ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់លើតម្រូវការចាំបាច់សម្រាប់កម្មវិធីណាមួយ ហើយវាត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP។ [5 C.C.R. Sec. 3043.]
(1.32) តើខ្ញុំអាចថតសំឡេងកិច្ចប្រជុំបានទេ?
បាទ/ចាស។ ឪពុកម្តាយ អាចប្រើប្រាស់ម៉ាស៊ីនថតសំឡេងដើម្បីថតកិច្ចប្រជុំកម្មវិធី IEP ណាមួយ បើទោះបីជាគ្មានការអនុញ្ញាតពីមណ្ឌលសិក្សាធិការក៏ដោយ ដរាបណាឪពុកម្តាយផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការ ក្នុងរយៈពេល 24 ម៉ោង អំពីគោលបំណងក្នុងការថតសំឡេងនោះ។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ អាចថតសំឡេងកិច្ចប្រជុំណាមួយបាន ដោយមានការជូនដំណឹងក្នុងរយៈពេល 24 ម៉ោងដល់ឪពុកម្តាយ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ មិនអាចថតសំឡេងកិច្ចប្រជុំបានទេ ប្រសិនបើឪពុកម្តាយបដិសេធ។ ប្រសិនបើឪពុកម្តាយបដិសេធចំពោះការថតសំឡេងរបស់មណ្ឌលសិក្សាធិការ ពេលនោះនឹងអាចគ្មានការថតសំឡេងដោយភាគីខាងមណ្ឌលសិក្សាធិការ ឬភាគីខាងឪពុកម្តាយឡើយ។ [Cal. Ed. Code Sec. 56341.1(g)(1).] សូមមើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។
(1.33) តើសេវាកម្មពាក់ព័ន្ធជាអ្វី?
សេវាកម្មពាក់ព័ន្ធ គឺជាសេវាកម្មមួយចំនួនដែលមានភាពចាំបាច់ដើម្បីជួយសិស្សម្នាក់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអប់រំពិសេសរបស់គាត់។ ការ “ទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” ត្រូវបានបកស្រាយជាទូទៅដោយមានន័យថាជាការមានវឌ្ឍនភាពពេញលេញឆ្ពោះទៅរកការបំពេញតាមគោលដៅ និងវត្ថុបំណងកម្មវិធី IEP។
ក្រោមបទប្បញ្ញត្តិសហព័ន្ធ សេវាកម្មពាក់ព័ន្ធ រួមមានជាអាទិ៍៖
ការដឹកជញ្ជូន និងសេវាកម្មផ្នែកលូតលាស់ ផ្នែកកែតម្រូវ និងផ្នែកគាំទ្រ ទៅតាមលក្ខខណ្ឌតម្រូវចាំបាច់នៅក្នុងការជួយដល់កុមារដែលមានពិការភាព ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស និងរួមបញ្ចូលនូវសេវារោគសាស្ត្រផ្នែកពាក្យសម្តី-ភាសា និងសេវាប្រព័ន្ធការស្តាប់ សេវាបកប្រែ សេវាផ្នែកចិត្តសាស្រ្ត ការព្យាបាលដោយចលនានិងការព្យាបាលមុខងារវិជ្ជាជីវៈ ការព្យាបាលបែបកម្សាន្ត ការកំណត់អត្តសញ្ញាណ និងការវាយតម្លៃពីដើមទីនៅក្នុងខ្លួនកុមារ សេវាកម្មពិគ្រោះយោបល់ រួមទាំងការពិគ្រោះយោបល់ស្តារនីតិសម្បទា សេវាកម្មតម្រង់ទិសនិងចល័តភាពសេវាកម្មវេជ្ជសាស្ត្រសម្រាប់គោលបំណងធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃ។ សេវាកម្មពាក់ព័ន្ធ ក៏រួមបញ្ចូលសេវាសុខភាពប្រចាំសាលា និងសេវាកម្មគិលានុប្បដ្ឋាកប្រចាំសាលា សេវាសង្គមកិច្ចនៅក្នុងសាលា និងការពិគ្រោះយោបល់និងការបណ្តុះបណ្តាលសម្រាប់ឪពុកម្តាយ។ [34 C.F.R. Sec. 300.34.]
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ការចែងបញ្ជាក់ពីសេវាកម្មពាក់ព័ន្ធ (ជាធម្មតាសំដៅដល់ “ការបង្រៀន និងសេវាកម្មដែលបានកំណត់”) គឺប្រហាក់ប្រហែលទៅនឹងការចែងបញ្ជាក់របស់សហព័ន្ធដែរ។ [Cal. Ed. Code Sec. 56363; 5 C.C.R. Secs. 3051 និងផ្នែកបន្តបន្ទាប់] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
(1.34) កូនរបស់ខ្ញុំ ត្រូវការសេវាកម្មសុខភាពដើម្បីចូលរៀននៅសាលា ប៉ុន្តែមណ្ឌលសិក្សាធិការបានប្រាប់ខ្ញុំថាមណ្ឌលមិនចាំបាច់ផ្តល់សេវាកម្មបែបនោះទេ ដោយសារតែពួកវា “មានលក្ខណៈវេជ្ជសាស្ត្រ” តើវាជាការពិតដែរឬទេ?
ភាពខុសគ្នារវាង “សេវាវេជ្ជសាស្ត្រ” និង “សេវាសុខភាព” តាមសាលារៀន គឺមានសារៈសំខាន់។ ក្រៅពីសេវាវេជ្ជសាស្ត្រទាំងឡាយដែលប្រើសម្រាប់ “គោលបំណងធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃ” មណ្ឌលសិក្សាធិការ គឺមិនមានការទទួលខុសត្រូវចំពោះការផ្តល់សេវាវេជ្ជសាស្ត្រសម្រាប់សេវាពាក់ព័ន្ធនោះទេ។ [34 C.F.R. Sec. 300.34(a).] “សេវាវេជ្ជសាស្ត្រ” ត្រូវបានកំណត់និយមន័យនៅក្នុងច្បាប់សហព័ន្ធថាជា “សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យមានអាជ្ញាបណ្ណម្នាក់។” [34 C.F.R. Sec. 300.34(c)(5).] ប្រសិនបើសេវាកម្មមួយ អាចត្រូវបានអនុវត្តដោយគិលានុប្បដ្ឋាកសាលា ឬបុគ្គលដែលមានលក្ខណៈសម្បត្តិផ្សេងទៀត និងមិនមែនជាសេវាកម្មដែលត្រូវតែផ្តល់ដោយគ្រូពេទ្យដែលមានអាជ្ញាបណ្ណម្នាក់ទេ ពេលនោះវាមិនមែនជាសេវាវេជ្ជសាស្ត្រនោះទេ។ [Cedar Rapids Community Sch. Dist. v. Garret F., 526 U.S. 66 (1999).]
មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់សេវាសុខភាពដែលមិនមែនជាសេវាវេជ្ជសាស្ត្រ ប្រសិនបើពួកវាជាសេវាកម្មពាក់ព័ន្ធ។ សេវាសុខភាព គឺជាសេវាកម្មពាក់ព័ន្ធ ប្រសិនបើវាមានភាពចាំបាច់ក្នុងការជួយដល់កុមារដែលមានពិការភាពឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ប្រសិនបើកូនអ្នកត្រូវការសេវាសុខភាព ដើម្បីអាចចូលរៀននៅសាលាក្នុងកម្រិតណាមួយ នោះគាត់ត្រូវការសេវានោះដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [Irving Independent Sch. Dist. v. Tatro, 468 U.S. 883, 892 (U.S. 1984).] សិទ្ធិរបស់កូនអ្នកក្នុងការចូលរៀននៅសាលា មិនអាចត្រូវបានកំណត់លក្ខខណ្ឌផ្លូវច្បាប់ទៅលើវត្តមានរបស់អ្នកនៅសាលា ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាពរបស់គាត់នោះទេ។
(1.35) តើមណ្ឌលសិក្សាធិការមានការទទួលខុសត្រូវចំពោះការផ្តល់ឲ្យសិស្សម្នាក់នូវអ្នកជំនាញអមវិជ្ជាវីវៈ (អ្នកជំនួយផ្នែកអប់រំ) ដែរឬទេ?
មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់នូវអ្នកជំនាញអមវិជ្ជាជីវៈម្នាក់ ប្រសិនបើកូនរបស់អ្នកត្រូវការអ្នកផ្តល់ជំនួយណាម្នាក់ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំរបស់គាត់ រួមទាំងស្ថានភាពនានាដែលកូនរបស់អ្នកត្រូវការអ្នកផ្តល់ជំនួយម្នាក់នៅក្នុងថ្នាក់រៀនធម្មតាផងដែរ។ មណ្ឌលសិក្សាធិការ មានភារកិច្ចក្នុងការអប់រំសិស្សផ្នែកអប់រំពិសេស ក្នុងកម្រិតមួយសមស្របជាអតិបរមា ជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេ។ [34 C.F.R. Secs. 300.114 & 300.115.]
ឧទាហរណ៍ អ្នកផ្តល់ជំនួយវិជ្ជាជីវៈម្នាក់ អាចតម្រូវឲ្យជួយដល់សិស្សម្នាក់ដែលមានពិការភាពរាងកាយសំខាន់ៗ អនុវត្តកិច្ចការអប់រំ (ដូចជាការកត់ត្រាជាដើម) ឬតម្រូវឲ្យជួយនៅក្នុងកម្មវិធីគ្រប់គ្រងអាកប្បកិរិយាណាមួយ សម្រាប់សិស្សម្នាក់ដែលមានបញ្ហាផ្នែករាងកាយសំខាន់ៗ។
ដូចដែលខ្លួនអនុវត្តសម្រាប់អ្នកផ្តល់សេវាកម្មពាក់ព័ន្ធដែរ នាយកដ្ឋានអប់រំ CDE ត្រូវតែ “បង្កើត និងថែរក្សា” លក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធានាថាអ្នកជំនាញអមវិជ្ជាជីវៈ បានត្រៀមខ្លួនយ៉ាងសមស្រប និងគ្រប់គ្រាន់ជាមួយនឹង “ចំណេះដឹង និងជំនាញលើខ្លឹមសារកម្មវិធី” ដែលត្រូវបម្រើទៅដល់កុមារដែលមានពិការភាព។ លក្ខណៈសម្បត្តិទាំងនេះ ត្រូវតែមានភាពស៊ីចង្វាក់គ្នាជាមួយលិខិតបញ្ជាក់ដែលទទួលស្គាល់ដោយរដ្ឋ អាជ្ញាបណ្ណ ការចុះបញ្ជី ឬលក្ខខណ្ឌតម្រូវជំនាញវិជ្ជាជីវៈប្រហាក់ប្រហែលគ្នាផ្សេងទៀត សម្រាប់អ្នកជំនាញអមវិជ្ជាជីវៈ។ លក្ខខណ្ឌតម្រូវទាំងនេះ មិនអាចមានការលើកលែងសម្រាប់អ្នកជំនាញអមវិជ្ជាជីវៈណាម្នាក់ ដោយផ្អែកលើមូលដ្ឋាននៃភាពបន្ទាន់ បណ្តោះអាសន្ន ឬក្នុងរយៈពេលខ្លីនោះទេ។ [34 C.F.R. Secs.300.156(a) & (b).]
(1.36) តើពេលណាទើបកូនរបស់ខ្ញុំទទួលបានសេវាកម្មពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រ ឬសេវាសុខភាពផ្លូវចិត្តផ្សេងទៀត សម្រាប់ជាសេវាកម្មពាក់ព័ន្ធ?
សេវាកម្មពិគ្រោះយោបល់ផ្នែកចិត្តសាស្ត្រ និងសេវាកម្មសុខភាពផ្លូវចិត្តផ្សេងទៀត មានដូចជាការព្យាបាលចិត្តសាស្ត្រជាដើម អាចនឹងមានផ្តល់ជូន នៅពេលស្ថានភាពផ្លូវចិត្តរបស់កូនអ្នក ជះឥទ្ធិពលអវិជ្ជមានទៅលើការអនុវត្តការអប់រំ និងតម្រូវចាំបាច់សម្រាប់កុមារក្នុងការទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ សេវាសុខភាពផ្លូវចិត្តផ្សេងទៀត ដូចជា “ការដាក់បញ្ចូលទៅក្នុងកន្លែងស្នាក់នៅថែទាំ” ជាដើម ក៏អាចត្រូវបានផ្តល់ជូនផងដែរ។ [34 C.F.R. Sec. 300.104.]
(1.37) កូនរបស់ខ្ញុំមានបញ្ហាអាកប្បកិរិយាជាបន្តបន្ទាប់។ តើមណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវណាមួយនៅក្នុងការដោះស្រាយបញ្ហានេះដែរឬទេ?
បាទ/ចាស។ ប្រសិនបើកូនរបស់អ្នកមានអាកប្បកិរិយាដែលប៉ះពាល់ដល់ការសិក្សារបស់កូនអ្នក ឬដល់កុមារដទៃ ច្បាប់សហព័ន្ធតម្រូវឲ្យក្រុមការងារកម្មវិធី IEP ត្រូវធ្វើការពិចារណាថាតើការគាំទ្រផ្នែកអាកប្បកិរិយា និងយុទ្ធសាស្រ្ត និងសេវាកម្មបែបណាដែលចាំបាច់ត្រូវផ្តល់ជូន ដើម្បីឲ្យកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំនៅក្នុងមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE)។ [34 C.F.R. Sec. 300.324(a)(2),(b)(2).] សរសេរលិខិតមួយច្បាប់ទៅកាន់សាលារបស់កូនអ្នក ដោយផ្តល់ដំណឹងឲ្យពួកគេជ្រាបអំពីភារកិច្ចរបស់ពួកគេក្នុងការទទួលបានគោលដៅ និងសេវាកម្មពាក់ព័ន្ធនឹងតម្រូវការអាកប្បកិរិយារបស់កូនអ្នក នៅក្នុងកម្មវិធី IEP របស់គាត់។
មណ្ឌលសិក្សាធិការ ត្រូវផ្តល់ប្រភេទនៃការវាយតម្លៃ ផែនការ សេវាកម្ម ឬការគាំទ្រនានា ដែលក្រុមការងារកម្មវិធី IEP របស់កូនអ្នក កំណត់ថាមានសារៈសំខាន់ក្នុងការជួយដល់ផ្នែកអាកប្បកិរិយាកូនរបស់អ្នកនៅសាលារៀន ដើម្បីឲ្យកូនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំ និងមិនចាំបាច់ត្រូវផ្លាស់ទៅក្នុងមជ្ឈដ្ឋានអប់រំដែលមានការរឹតបន្តឹងខ្លាំងជាងនេះ ដូចជាថ្នាក់រៀនពិសេសនៅពេលថ្ងៃ ឬកម្មវិធីបំប៉ននៅពេលថ្ងៃ ដោយសារបញ្ហាអាកប្បកិរិយារបស់កូនអ្នក។
កម្មវិធី IEP របស់កូនអ្នក គប្បីរួមបញ្ចូលរបាយការណ៍ស្តីពីការអប់រំពិសេស និងសេវាពាក់ព័ន្ធ និងជំនួយបំពេញបន្ថែមនានា ដើម្បីផ្តល់ជូនទៅកូនរបស់អ្នក ហើយនឹងរបាយការណ៍ស្តីពីគោលដៅអាកប្បកិរិយាប្រចាំឆ្នាំដែលអាចវាស់វែងបាន ដែលបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាតម្រូវការផ្នែកអាកប្បកិរិយារបស់កូនអ្នក។ [34 C.F.R. Sec. 300.320(a)(2),(4).] ប្រសិនបើអាកប្បកិរិយាកំពុងរារាំងដល់ការសិក្សារបស់កូនអ្នក ឬបន្តស្ថិតនៅក្នុងថ្នាក់រៀនធម្មតា ឬក្នុងមជ្ឈដ្ឋានមានការរឹតបន្តឹងតិចតួច ពេលនោះកម្មវិធី IEP របស់គាត់ គួរតែមានចែងនូវសេចក្តីបញ្ជាក់អំពីសេវាកម្មគាំទ្រផ្នែកអាកប្បកិរិយា ដែលគាត់ត្រូវការ។ [Cal. Ed. Code Sec. 56364.2.]
ប្រសិនបើសាលារបស់កូនអ្នកយល់ស្របថាកូនរបស់អ្នក មានតម្រូវការផ្នែកអាកប្បកិរិយា ហើយកម្មវិធី IEP មិនរួមបញ្ចូលនូវការគាំទ្រ ឬយុទ្ធសាស្ត្រនានាដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយា និង/ឬមិនចែងអំពីគោលដៅដែលពាក់ព័ន្ធនឹងអាកប្បកិរិយារបស់កូនអ្នកនោះទេ ពេលនោះអ្នកគួរតែសរសេរលិខិតមួយច្បាប់ទៅកាន់សាលារបស់អ្នកជាមុនសិន ដោយជម្រាបពួកគេអំពីភារកិច្ចរបស់ពួកគេក្នុងការបង្កើតគោលដៅអាកប្បកិរិយា និងសេវាកម្មនៅក្នុងកម្មវិធី IEP របស់កូនអ្នក ហើយប្រសិនបើអ្នកមិនឮដំណឹងពីពួកគេនោះទេ ពេលនោះអ្នកគួរតែពិចារណាដាក់ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ ទៅកាន់នាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE)។ ប្រសិនបើកម្មវិធី IEP របស់កូនអ្នកចែងអំពីសេវាកម្ម ការគាំទ្រ ឬយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាតម្រូវការអាកប្បកិរិយាទាំងនេះ ប៉ុន្តែពួកវាមិនមានសុពលភាពអនុវត្តនោះទេ ដូច្នេះមណ្ឌលសិក្សាគួរតែកោះអញ្ជើញមកចូលរួមកិច្ចប្រជុំកម្មវិធី IEP។ ទោះយ៉ាងណាក៏ដោយ អ្នកអាចស្នើសុំកិច្ចប្រជុំ IEP ដោយខ្លួនអ្នកផ្ទាល់ ដើម្បីដោះស្រាយបញ្ហាកង្វះវឌ្ឍនភាពរបស់កូនអ្នក។ អ្នកអាចនឹងពិចារណាដាក់សំណើសុំសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់បាន។ [មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។]
(1.38) តើបច្ចេកវិទ្យាជំនួយជាអ្វី?
ឧបករណ៍បច្ចេកវិទ្យាជំនួយ (AT) គឺជាវត្ថុ សម្ភារៈបរិក្ខារ ឬប្រព័ន្ធផលិតផល មិនថាទទួលបានដោយគ្មានការបញ្ជាទិញត្រឹមត្រូវតាមបែបពាណិជ្ជកម្ម មានការកែច្នៃ ឬកែតម្រូវតាមអ្នកប្រើប្រាស់នោះទេ ពោលគឺ ពួកវាត្រូវបានប្រើប្រាស់ដើម្បីបង្កើត ថែរក្សា ឬកែលម្អសមត្ថភាពមុខងាររបស់សិស្សដែលមានពិការភាព។ [34 C.F.R. Sec. 300.5; Cal. Ed. Code Sec. 56020.5.] សេវាកម្មជំនួយបច្ចេកវិទ្យា មានន័យថា៖ សេវាកម្មណាមួយដែលជួយសិស្សណាម្នាក់ដែលមានពិការភាព ដោយផ្ទាល់នៅក្នុងការជ្រើសរើស ទទួលយក ឬប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជំនួយណាមួយ។ សេវាកម្មរួមមាន៖
- ការវាយតម្លៃតម្រូវការសិស្សដែលមានពិការភាព រួមមានការវាយតម្លៃមុខងារទៅលើកុមារនោះនៅក្នុងមជ្ឈដ្ឋានធម្មតារបស់សិស្ស។
- ការទិញ ការជួល ឬការផ្តល់ជូនផ្សេងទៀតសម្រាប់ការទទួលបានឧបករណ៍ជំនួយ ដោយសិស្សដែលមានពិការភាព។
- ការជ្រើសរើស ការរចនាម៉ូត ការបំពាក់ ការតម្រូវតាមអ្នកប្រើប្រាស់ ការកែសម្រួល ការប្រើប្រាស់ ការថែទាំ ការជួសជុល ឬការប្តូរឧបករណ៍បច្ចេកវិទ្យាជំនួយ។
- ការសម្របសម្រួល និងការប្រើប្រាស់ការព្យាបាល អន្តរាគមន៍ ឬសេវាកម្មដែលមាន បរិក្ខារបច្ចេកវិទ្យាជំនួយ ដូចជា ការព្យាបាលដែលពាក់ព័ន្ធនៅក្នុងការអប់រំដែលមាន ស្រាប់ និងផែនការស្ដារនីតិសម្បទា និងកម្មវិធីនានា។
- ការបណ្ដុះបណ្ដាល ឬជំនួយបច្ចេកទេសសម្រាប់សិស្សដែលមានពិការភាព ឬ (ប្រសិន បើសមស្រប) គ្រួសាររបស់សិស្ស និង
- ការបណ្ដុះបណ្ដាល និងជំនួយបច្ចេកទេសសម្រាប់អ្នកជំនាញ (រួមមានបុគ្គលដែលផ្ដល់ សេវាអប់រំ ឬសេវាស្ដារនីតិសម្បទា) និយោជិត ឬបុគ្គលផ្សេងទៀតដែលផ្ដល់សេវាជូន ដល់និយោជិត ឬបើមិនដូច្នេះទេ មានពាក់ព័ន្ធនឹងមុខងារជីវិតសំខាន់ៗរបស់សិស្ស។
[34 C.F.R. Sec. 300.6; 5 C.C.R. Sec. 3065(b).] មើលជំពូក 5 ព័ត៌មានស្តីពីសេវាកម្មពាក់ព័ន្ធ។
(1.39) តើសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ជាអ្វី?
កាលណាឪពុកម្តាយរបស់សិស្សដែលមានពិការភាព និងមណ្ឌលសិក្សាធិការ មិនឯកភាពលើសិទ្ធិទទួលបានការអប់រំពិសេស ការដាក់បញ្ចូលក្នុងការសិក្សា តម្រូវការកម្មវិធី ឬសេវាកម្មពាក់ព័ន្ធនោះទេ ពេលនោះភាគីទាំងសងខាង អាចស្នើសុំសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ នៅក្នុងសវនាការរដ្ឋបាល ភាគីទាំងសងខាង ត្រូវបង្ហាញភ័ស្តុតាង ដោយការអញ្ជើញសាក្សីមកចូលរួម ហើយប្រគល់របាយការណ៍ និងការវាយតម្លៃណាមួយ ដែលគាំទ្រដល់គោលជំហររបស់ពួកគេ។ ចៅក្រមច្បាប់រដ្ឋបាល (ALJ) របស់រដ្ឋ សម្រេចថាតើសាក្សី និងឯកសាររបស់ពួកគេណាខ្លះដែលមានភាពត្រឹមត្រូវ ហើយថាតើកម្មវិធីអ្វីខ្លះដែលមានភាពសមស្រប។ ជាទូទៅ សវនាការកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ គឺមិនសមស្របទៅនឹងបញ្ហាដែលត្រូវបានដោះស្រាយតាមនីតិវិធីនៃពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់នោះទេ។
(1.40) តើបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ជាអ្វី?
នៅពេលមណ្ឌលសិក្សាធិការ រំលោភលើច្បាប់ឬនីតិវិធីអប់រំពិសេសផ្នែកណាមួយ ពេលនោះឪពុកម្តាយ បុគ្គល មណ្ឌលសិក្សាធិការសាធារណៈ ឬអង្គការណាមួយ អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) បាន។ ឧទាហរណ៍នៃការរំលោភបំពាន រួមមានជាអាទិ៍៖
- ការមិនបានអនុវត្តកម្មវិធីអប់រំសម្រាប់បុគ្គល (IEP)។
- ការមិនបានវាយតម្លៃ ឬបញ្ជូនសិស្សដើម្បីទទួលបានការអប់រំពិសេស។
- ការមិនបានអនុវត្តតាមកាលវេលាសម្រាប់ការវាយតម្លៃនិងការបញ្ជូនសិស្សដើម្បីទទួល បានការអប់រំពិសេស។
- ការមិនបានជូនដំណឹងដល់ឪពុកម្តាយ អំពីកិច្ចប្រជុំស្តីពីកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) ឬ
- ការមិនបានអនុវត្តសេចក្តីសម្រេចចិត្តរបស់សវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវ តាមច្បាប់ ឬកិច្ចព្រមព្រៀងសម្រុះសម្រួល។
អ្នកស៊ើបអង្កេតរបស់នាយកដ្ឋានអប់រំ CDE ចុះស៊ើបអង្កេតអំពីការចោទប្រកាន់នេះ និងធ្វើការកំណត់ជាលាយលក្ខណ៍អក្សរថាតើមណ្ឌលសិក្សាធិការ “មិនអនុវត្តតាម” ច្បាប់ ឬកម្មវិធី IEP របស់កុមារដែរឬទេ។ បើមណ្ឌលសិក្សាធិការណាមួយ ត្រូវបានរកឃើញថា “មិនអនុវត្តច្បាប់” នោះមណ្ឌលសិក្សាធិការ គួរត្រឡប់មកអនុវត្តតាមច្បាប់វិញ។ ម្យ៉ាងទៀត នាយកដ្ឋានអប់រំ CDE អាចបញ្ជាឲ្យមណ្ឌលសិក្សាធិការប្រគល់ “ផែនការសកម្មភាពកែតម្រូវ” — គឺជាឯកសារដែលពិពណ៌នាអំពីវិធានការដែលមណ្ឌលសិក្សាធិការបានអនុវត្ត ឬនឹងត្រូវអនុវត្ត ដើម្បីធានាថាបញ្ហានោះមិនកើតឡើងម្តងទៀតទេ ព្រមទាំងពេលវេលាកំណត់សម្រាប់ការអនុវត្តវិធានការទាំងនោះ។ នាយកដ្ឋានអប់រំ CDE ត្រូវអនុម័ត ឬកែប្រែផែនការ។
(1.41) តើភាពខុសគ្នារវាងពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ និងសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់មានអ្វីខ្លះ?
ទាំងច្បាប់សហព័ន្ធនិងរដ្ឋ រួមបញ្ចូលនូវការការពារសុវត្ថិភាពនីតិវិធី ដើម្បីធានាថាច្បាប់អប់រំពិសេស ត្រូវបានអនុវត្តយ៉ាងពេញលេញ និងសមស្រប។បណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ និងនីតិវិធីកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ គឺជាការការពារសុវត្ថិភាពនីតិវិធីមូលដ្ឋានគ្រឹះ ដែលឪពុកម្តាយ និងអ្នកផ្សេងទៀតអាចប្រើប្រាស់ដើម្បីពង្រឹងការអនុវត្តសិទ្ធិរបស់ពួកគេ និងបង្ហាញនូវការមិនឯកភាពរបស់ពួកគេជាមួយនឹងមណ្ឌលសិក្សាធិការ។ ភាពខុសគ្នាសំខាន់ៗរវាងពួកវា រួមមាន៖
- នីតិវិធីកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ គឺមានភាពសមស្រប នៅពេលមានការ មិនឯកភាពគ្នាអំពីអ្វីដែលត្រូវបញ្ចូលក្នុងកម្មវិធី IEP របស់សិស្ស ឬកន្លែងដែលត្រូវ អនុវត្តកម្មវិធីអប់រំ IEP។
- ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ គឺមានភាពសមស្រប នៅពេលមណ្ឌល សិក្សាធិការ មិនបានអនុវត្តតាមច្បាប់ ឬនីតិវិធីអប់រំពិសេស ឬមិនបានអនុវត្តនូវអ្វីដែល បានសរសេរឲ្យបានច្បាស់លាស់នៅក្នុងកម្មវិធី IEP របស់សិស្ស។
ម៉្យាងវិញទៀត នីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ មានពាក់ព័ន្ធទៅនឹងភាពមិនឯកភាពគ្នាទៅលើអ្វីដែលគួរបញ្ចូលក្នុងកម្មវិធីរបស់សិស្ស ចំណែកឯបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់ គឺមានពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើការខកខានរបស់មណ្ឌលសិក្សាធិការនៅក្នុងការអនុវត្តតាមវិធាននានា ឬមិនបានអនុវត្តនូវអ្វីដែលបានឯកភាពជាលាយលក្ខណ៍អក្សរក្នុងកម្មវិធី IEP រួចហើយ។
(1.42) តើនរណាអាចដាក់ពាក្យបណ្តឹងសម្រាប់ការអនុវត្តតាមច្បាប់?
បុគ្គលម្នាក់ ទីភ្នាក់ងារសាធារណៈ ឬអង្គការណាមួយ (ដូចជាក្រុមរបស់ឪពុកម្តាយជាដើម) អាចដាក់បណ្តឹងជាលាយលក្ខណ៍អក្សរបាន។ [5 C.C.R. Sec. 4600(c).] បណ្តឹងនេះ អាចទាក់ទងនឹងសិស្សតែម្នាក់ សិស្សមួយក្រុម ឬគោលនយោបាយរបស់មណ្ឌលសិក្សាធិការក្នុងមូលដ្ឋាន ដែលអ្នកគិតថារំលោភបំពានច្បាប់អប់រំពិសេសរបស់សហព័ន្ធឬរដ្ឋ។ បើបណ្តឹងទាក់ទងនឹងសិស្សលើសពីម្នាក់ នាយកដ្ឋានអប់រំ CDE ហៅបណ្តឹងនេះថាជា “បណ្តឹងផ្សេងៗ”។ ទោះបីជាលក្ខន្តិកៈនេះមិនបានចែងអំពីបញ្ហានេះក៏ដោយ ប៉ុន្តែនាយកដ្ឋាន អាចតម្រូវឲ្យមានឈ្មោះសិស្សច្រើនជាងម្នាក់នៅក្នុងពាក្យបណ្តឹងនោះ។
(1.43) តើមានពេលវេលាកំណត់អំពីពេលដែលខ្ញុំត្រូវដាក់បណ្តឹងសម្រាប់ការអនុវត្តច្បាប់នេះដែរឬទេ?
បាទ/ចាស។ នាយកដ្ឋានអប់រំ CDE ត្រូវទទួលបណ្តឹងរបស់អ្នកមិនលើសពីមួយឆ្នាំ បន្ទាប់ពីអ្នកបញ្ជាក់ថាមានការរំលោភបំពានលើច្បាប់អប់រំពិសេសនោះកើតឡើង។ [34 C.F.R. Sec. 300.153(c); Cal. Ed. Code Secs. 56043(y) & 56500.2(b).]
(1.44) តើមានអ្វីកើតឡើង នៅពេលនាយកដ្ឋានអប់រំ CDE រកឃើញថាមណ្ឌលសិក្សាធិការមួយ គ្មានការអនុវត្តតាមច្បាប់?
បើការស៊ើបអង្កេតបង្ហាញថាមណ្ឌលសិក្សាធិការមិនបានអនុវត្តតាមច្បាប់នោះទេ ពេលនោះនាយកដ្ឋានអប់រំ CDE អាចតម្រូវឲ្យមាន “វិធានការកែតម្រូវ”។ របាយការណ៍ស៊ើបអង្កេតរបស់នាយកដ្ឋានអប់រំ CDE ត្រូវកំណត់ពេលវេលាដែលមណ្ឌលសិក្សាធិការត្រូវអនុវត្ត ដើម្បីកែតម្រូវសកម្មភាពបំពានច្បាប់របស់ខ្លួន។ [5 C.C.R. Sec. 4664.]
បើគ្មានការកែតម្រូវការមិនអនុវត្តតាមច្បាប់នោះទេ នាយកដ្ឋានអប់រំ CDE ត្រូវចាត់វិធានការបន្ថែមទៀត។ វិធានការនានា រួមមាននីតិវិធីបណ្តឹងតុលាការសម្រាប់ចេញដីកាដែលតម្រូវឲ្យមានការអនុវត្តតាមច្បាប់ ឬបណ្តឹងដើម្បីទទួលបានសំណង ឬបញ្ឈប់ការផ្តល់មូលនិធិរបស់រដ្ឋដល់មណ្ឌលសិក្សាធិការមូលដ្ឋានដែលមិនអនុវត្តតាមច្បាប់។ [5 C.C.R. Sec. 4670(a).]
បើនាយកដ្ឋានការអប់រំ CDE រកឃើញថាមណ្ឌលសិក្សាធិការ បានផ្តល់សេវាកម្មសមស្រប ពេលនោះនាយកដ្ឋានត្រូវដោះស្រាយបញ្ហានោះតាមរយៈសកម្មភាពកែតម្រូវ ដែលដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលរងផលប៉ះពាល់។ វិធានការកែតម្រូវទាំងនេះ អាចរួមបញ្ចូលសេវាប៉ះប៉ូវសង ឬសំណងជាទឹកប្រាក់។ បទប្បញ្ញត្តិរបស់សហព័ន្ធ ក៏តម្រូវផងដែរឲ្យនាយកដ្ឋានអប់រំ CDE ធ្វើការ “ដោះស្រាយបញ្ហា…ការផ្តល់សេវាកម្មនាពេលអនាគតយ៉ាងសមស្របសម្រាប់គ្រប់កុមារទាំងអស់ដែលមានពិការភាព” នៅក្នុងផែនការសម្មភាពកែតម្រូវរបស់ខ្លួន។ [34 C.F.R. Sec. 300.151(b) (italics added).]
(1.45) តើខ្ញុំអាចដាក់បណ្តឹងទៅកាន់ភ្នាក់ងារផ្សេងទៀតបានដែរឬទេ?
បាទ/ចាស។ ប្រសិនបើពាក្យបណ្តឹងរបស់អ្នកមានពាក់ព័ន្ធនឹងបញ្ហានៃការរើសអើងលើការអប់រំ ក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 នោះអ្នកអាចដាក់ពាក្យបណ្តឹស្តីពីការរើសអើងផ្អែកលើមូលដ្ឋានពិការភាព ទៅកាន់ក្រសួងអប់រំសហរដ្ឋអាមេរិក (U.S. Department of Education) ការិយាល័យសិទ្ធិពលរដ្ឋ (Office of Civil Rights, OCR)។ ពាក្យបណ្តឹងអំពីការរើសអើងការអប់រំប្រឆាំងនឹងសិស្សដែលមានពិការភាពដោយមណ្ឌលសិក្សាធិការ ក៏អាចត្រូវបានដាក់ប្តឹងទៅកាន់នាយកដ្ឋានអប់រំ CDE ដោយប្រើប្រាស់នីតិវិធីបណ្តឹងដែលបានរៀបរាប់ខាងលើផងដែរ។ [5 C.C.R. Secs. 4600(c) & 4630(b).] ទោះយ៉ាងណាក៏ដោយ បញ្ហានៃការរើសអើងផ្នែកអប់រំផ្អែកលើមូលដ្ឋានពិការភាព ជាធម្មតាមានភាពសមស្របសម្រាប់ការដាក់ប្តឹងទៅកាន់ការិយាល័យ OCR។ មើលជំពូក 16 ព័ត៌មានស្តីពីផ្នែក 504 និងការរើសអើងផ្នែកលើមូលដ្ឋានពិការភាព។
(1.46) តើមានឱកាសដោះស្រាយបណ្តឹងរបស់ខ្ញុំ មុនពេលបើកសវនាការជាក់ស្តែងដែរឬទេ?
បាទ/ចាស។ បើអ្នកដាក់សំណើអំពីសវនាការកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ជូនអ្នកនូវឱកាសចូលរួមក្នុង “ម៉ោងប្រជុំដោះស្រាយ” ឬ “កិច្ចប្រជុំដោះស្រាយ” មុនសវនាការ។
ទោះយ៉ាងណាក៏ដោយ ភាគីទាំងសងខាង អាចបដិសេដម៉ោងប្រជុំដំណោះស្រាយជាលាយលក្ខណ៍អក្សរ និងឯកភាពប្រើប្រាស់ការសម្រុះសម្រួលជាជំនួស។ បើមណ្ឌលសិក្សាធិការដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ដូច្នេះ គ្មានកិច្ចប្រជុំដំណោះស្រាយណាមួយ តម្រូវឲ្យមាននោះទេ ប៉ុន្តែ ការសម្រុះសម្រួល ត្រូវមានផ្តល់ជូន។ [20 U.S.C. Sec. 1415(k)(1)(B); 34 C.F.R. Sec. 300.510; Cal. Ed. Code Sec. 56501.5.]
(1.47) តើកិច្ចប្រជុំសម្រុះសម្រួលគឺជាអ្វី?
ការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings, OAH) គឺជាទីភ្នាក់ងាររដ្ឋដែលទទួលបន្ទុករៀបចំកិច្ចប្រជុំសម្រុះសម្រួល និងកិច្ចដំណើរការរដ្ឋបាល។ ប្រសិនបើភាគីទាំងសងខាងយល់ព្រមសម្រុះសម្រួល នោះការិយាល័យ OAH នឹងផ្តល់ឲ្យអ្នកសម្រុះសម្រួលមកអង្គុយជួបជុំជាមួយអ្នក និងមណ្ឌលសិក្សាធិការ មុនពេលសវនាការនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ត្រូវបានរៀបចំឡើងដើម្បីព្យាយាមដោះស្រាយបញ្ហានោះ។ កិច្ចប្រជុំសម្រុះសម្រួល បានរៀបចំឡើង នៅពេលម៉ោងប្រជុំដោះស្រាយ ត្រូវបានបដិសេធ ឬម៉ោងប្រជុំដោះស្រាយ បញ្ចប់ដោយគ្មានការឯកភាពគ្នា ហើយភាគីទាំងសងខាង ឯកភាពធ្វើការសម្រុះសម្រួល។ អ្នកសម្រុះសម្រួល គ្មានសិទ្ធិអំណាចអ្វីក្នុងការបង្ខំឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយការមិនឯកភាពគ្នានោះទេ។ អ្នកសម្របសម្រួល ព្យាយាមជួយអ្នក និងមណ្ឌលសិក្សាធិការឲ្យទទួលបានកិច្ចព្រមព្រៀងណាមួយ។ ម្យ៉ាងទៀត អ្នកសម្របសម្រួល ក៏អាចពិភាក្សាជាលក្ខណៈបុគ្គលជាមួយភាគីម្ខាងដាច់ដោយឡែកពីគ្នាផងដែរ នៅក្នុងការខិតខំព្យាយាមដោះស្រាយបញ្ហា។ អ្នកសម្រុះសម្រួល ជាទូទៅ គឺជាចៅក្រម ALJ ក្នុងតួនាទីជាអ្នកសម្របសម្រួល និងមិនមែនជាអ្នកកាត់សេចក្តីទេ។ ចៅក្រម ALJ ដែលដើរតួជាអ្នកសម្រុះសម្រួល នឹងមិនធ្វើជាមន្ត្រីសវនាការដែលត្រូវបានចាត់តាំងឲ្យបើកសវនាការរឿងក្តីរបស់អ្នកនោះទេ ប្រសិនបើជម្លោះនេះត្រូវដោះស្រាយក្នុងសវនាការ។ [Cal. Ed. Code Secs. 56500.3(c)-(e) & 56501(b)(2).]
(1.48) តើមានអ្វីកើតឡើងចំពោះការដាក់បញ្ចូលក្នុងការសិក្សា និងសេវាកម្មរបស់កូនខ្ញុំ បើខ្ញុំដាក់ពាក្យប្តឹងសុំសវនាការកិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់?
លើកលែងតែក្នុងស្ថានភាពជាក់លាក់មួយចំនួនខាងក្រោម ពុំនោះសោត កូនរបស់អ្នក ត្រូវស្ថិតនៅក្នុងការដាក់បញ្ចូលក្នុងការសិក្សាបច្ចុប្បន្នរបស់គាត់ ហើយជំរុញឲ្យមានការអនុវត្តពេញលេញចំពោះកម្មវិធី IEP នាពេលបច្ចុប្បន្នដែលបានឯកភាព (រួមទាំងសេវាកម្មពាក់ព័ន្ធទាំងអស់) ចាប់ពីពេលដែលអ្នកស្នើសុំសវនាការ រហូតដល់នីតិវិធីសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ត្រូវបានបញ្ចប់។ [34 C.F.R. Sec. 300.518; Cal. Ed. Code Sec. 56505(d)] ប្រសិនបើអ្នកឈ្នះការធ្វើសវនាការនោះ ហើយមណ្ឌលសិក្សាធិការប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តទៅកាន់តុលាការ ពេលនោះការដាក់បញ្ចូលក្នុងការសិក្សា និងសេវាកម្មរបស់កូនអ្នកដែលបានរៀបរាប់នៅក្នុងកម្មវិធី IEP របស់គាត់ នឹងរក្សាទុកដដែល នៅអំឡុងពេលសវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ទន្ទឹមពេលដែលការប្តឹងឧទ្ធរណ៍នៅមិនទាន់សម្រេចសេចក្តី។ [Joshua A. v. Rocklin Unified School District, 559 F.3d 1036, (9th Cir., 2009.)] ការការពារនេះ ជាធម្មតា ត្រូវបានហៅថាលក្ខខណ្ឌ “ស្ថិតនៅជាបន្ត”។ “ការស្ថិតនៅជាបន្ត” អាចត្រូវបានផ្លាស់ប្តូរ បើឪពុកម្តាយ និងមណ្ឌលសិក្សាធិការ យល់ព្រមធ្វើការផ្លាស់ប្តូរនៅក្នុងការដាក់បញ្ចូលក្នុងការសិក្សា ឬសេវាកម្ម ខណៈពេលកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នៅមិនទាន់សម្រេចសេចក្តីនៅឡើយ។
(1.49) តើខ្ញុំមានសិទ្ធិអ្វីខ្លះ នៅក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់?
អ្នកមានសិទ្ធិជាច្រើនក្នុងកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នេះ រួមទាំងសិទ្ធិ៖
- ទទួលបានដំណឹងអំពីសេវាកម្មច្បាប់ឥតគិតថ្លៃ ឬមានតម្លៃទាបដែលមានផ្តល់ជូន។ [Cal. Ed. Code Sec. 56502(h).]
- ចូលរួមក្នុងជំនួបសម្រុះសម្រួល។ [20 U.S.C. Sec. 1415(e); 34 C.F.R. Sec. 300.506; Cal. Ed. Code Secs. 56501(b)(1)(2) & 56503.]
- បើកសវនាការនៅពេល និងទីកន្លែងដែលមានភាពងាយស្រួលសមស្របចំពោះអ្នក។ [34 C.F.R. Sec. 300.515; Cal. Ed. Code Sec. 56505(b).]
- ជំរុញឲ្យមន្ត្រីសវនាការ បើកសវនាការ ដោយគ្មានលម្អៀង។ [20 U.S.C. Sec. 1415(3); 34 C.F.R. Sec. 300.511; Cal. Ed. Code Sec. 56505(c).]
- តំណាងដោយមេធាវី។ [20 U.S.C. Sec. 1415(h)(1); 34 C.F.R. Sec. 300.512(a)(1).]
- បង្ហាញភស្តុតាង និងអំណះអំណាងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់ និយាយតទល់គ្នា សួរដេញដោល និងទាមទារឲ្យមានការចូលរួមពីសាក្សី និងទទួលបានកំណត់ហេតុអំពីសវនាការជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិច។ [20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.512; Cal. Ed. Code Sec. 56505(e).]
- នៅក្នុងសវនាការ ហាមឃាត់ការបង្ហាញភ័ស្តុតាងណាដែលមិនត្រូវបានបង្ហាញឲ្យដឹងក្នុងរយៈពេលតិចបំផុតប្រាំថ្ងៃ មុនថ្ងៃសវនាការ។ [20 U.S.C. Sec. 1415(k)(2)(B); 34 C.F.R. Sec. 300.512; Cal. Ed. Code Sec. 56505(e).]
- ទទួលបានសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរសមស្រប ដែលមានចែងអំពីលទ្ធផលនៃអង្គហេតុ។ សេចក្តីសម្រេចត្រូវផ្ញើទៅគ្រប់ភាគីទាំងអស់ក្នុងរយៈពេល 45 ថ្ងៃ បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំរយៈពេល 30 ថ្ងៃ។ [34 C.F.R. Sec. 300.515(a); Cal. Ed. Code Secs. 56501.5, 56502(f) & 56505(f)(3).]
សេចក្តីសម្រេចរបស់សវនាការសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ គឺជាការសម្រេចរដ្ឋបាលចុងក្រោយ និងភ្ជាប់កាតព្វកិច្ចតាមច្បាប់ទៅលើភាគីទាំងសងខាង។ [34 C.F.R. Sec. 300.514; Cal. Ed. Code Sec. 56505(h).] ភាគីទាំងសងខាង អាចប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរដ្ឋ ឬសហព័ន្ធ បើមិនយល់ស្រប។ បណ្តឹងឧទ្ធរណ៍ត្រូវដាក់ជូនក្នុងរយៈពេល 90 ថ្ងៃ ចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចនេះ។ [20 U.S.C. Sec. 1415(2); 34 C.F.R. Sec. 300.516(b); Cal. Ed. Code Sec. 56505(k).]
(1.50) តើមានអ្វីដែលខ្ញុំអាចធ្វើបានដើម្បីទទួលបានសំណង ឬការទូទាត់ នៅពេលដែលមណ្ឌលសិក្សាធិការមិនបានផ្តល់ការអប់រំសាធារណៈ សមរម្យឥតគិតថ្លៃ (FAPE) ដល់កូនខ្ញុំ?
បើតុលាការ ឬមន្ត្រីសវនាការកំណត់ថាមណ្ឌលសិក្សាធិការ មិនបានផ្តល់ការអប់រំសមស្របដល់កូនអ្នកនោះទេ ដូច្នេះ មណ្ឌលសិក្សាធិការ អាចទូទាត់ប្រាក់សងអ្នកវិញសម្រាប់ការចំណាយប្រាក់ផ្ទាល់ខ្លួន (ដូចជាការបង់ថ្លៃសាលាឯកជន ឬសេវាកម្មគាំពារ)។ នៅក្នុងតុលាការមណ្ឌលទីប្រាំបួន (Ninth Circuit) ការទូទាត់សំណង ត្រូវបានអនុញ្ញាតសម្រាប់ទាំងការបដិសេធផ្នែក “ខ្លឹមសារ” នៃការអប់រំសមស្រប (ការមិនឯកភាពលើសេវាកម្មអប់រំ និងការដាក់បញ្ចូលក្នុងការសិក្សា) និងការបដិសេធផ្នែក “នីតិវិធី” (ការរំលោភបំពានលើដំណើរការដែលប្រើប្រាស់ដើម្បីបង្កើតកម្មវិធី IEP របស់សិស្ស)។ [Burlington Sch. Committee v. Mass. Dept. of Ed., 471 U.S. 359, 105 S. Ct. 1996 (1985); Ash v. Lake Oswego Sch. Dist. Dist., No. 3, 980 F.2d 585, 589 (9th Cir. 1992); W.G. v. Board of Trustees of Target Range Sch. Dist. No. 23, 960 F.2d 1479, 1484- 85 (9th Cir. 1981).]
(1.51) តើមានដែនកំណត់ណាមួយលើការទាមទារសំណង ឬការអប់រំសងជំនួសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែរឬទេ?
បាទ/ចាស។ រដ្ឋកាលីហ្វ័រញ៉ា បានបង្កើតច្បាប់លក្ខន្តិករយៈពេលពីរឆ្នាំទៅលើដែនកំណត់នៃការទាមទារក្នុងសំណុំរឿងអប់រំពិសេស។ ម្យ៉ាងទៀត ការទោមទារសេវាអប់រំសងជំនួស (ប្រហាក់ប្រហែលគ្នា) ឬការទូទាត់សំណង (ថ្លៃសិក្សាចេញពីហោប៉ៅផ្ទាល់ខ្លួន ឬការចំណាយផ្សេងៗ) អាចធ្វើឡើងសម្រាប់តែការរំលោភបំពានរបស់មណ្ឌលសិក្សាធិការប៉ុណ្ណោះ ដែលបានកើតឡើងនៅក្នុងរយៈពេលពីរឆ្នាំតាមការអនុញ្ញាត។ [Cal. Ed. Code Sec. 56505(l).] ម្យ៉ាងវិញទៀត អ្នកមិនអាចបន្តនីតិវិធីដោយផ្ទាល់ទៅក្នុងតុលាការ ដើម្បីធ្វើការទាមទារការទូទាត់សំណង ឬសេវាកម្មអប់រំសងជំនួស ក្រោមច្បាប់ IDEA ឡើយ។ អ្នកត្រូវតែប្រើប្រាស់ឲ្យអស់លទ្ធភាពនូវដំណោះស្រាយផ្នែករដ្ឋបាល (ដូចជាការចូលរួមក្នុងសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់) មុនពេលដាក់ពាក្យប្តឹងក្នុងតុលាការ។ មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។
(1.52) តើមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច (LRE) មានអត្ថន័យដូចម្ដេច?
មជ្ឈដ្ឋានអប់រំដែលមានការរឹតបន្តឹងតិចតួច (LRE) គឺជាលក្ខខណ្ឌតម្រូវនៅក្នុងច្បាប់សហព័ន្ធនិងរដ្ឋ ដែលសិស្សមានពិការភាពទទួលបានការអប់រំរបស់ពួកគេ ក្នុងកម្រិតអតិបរមាយ៉ាងសមស្រប ជាមួយនឹងមិត្តរួមថ្នាក់ដែលមិនមានពិការភាព។ សិស្សអប់រំពិសេស មិនត្រូវបានផ្លាស់ចេញពីថ្នាក់រៀនធម្មតានោះទេ លើកលែងតែ បើទោះបីជាមានជំនួយ និងសេវាកម្មបំពេញបន្ថែមនានា ប៉ុន្តែការអប់រំនៅក្នុងថ្នាក់រៀនធម្មតា មិនអាចសម្រេចជោគជ័យបាន។ ពាក្យ “ការបញ្ជ្រាប” “ការរួមបញ្ចូលគ្នា” “ការធ្វើបរិយាបនពេញលេញ” និង “ការបញ្ជ្រាបបញ្រ្ចាស់” មិនមាននៅក្នុងច្បាប់ណាមួយនោះទេ។ ពាក្យទាំងនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកអប់រំ ដើម្បីរៀបរាប់អំពីមធ្យោបាយផ្សេងៗក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវមជ្ឈដ្ឋាន LRE នៃច្បាប់អប់រំពិសេស។ ដូច្នេះហើយ ទីភ្នាក់ងារអប់រំផ្សេងៗ អាចកំណត់និយមន័យខុសគ្នាខ្លះៗទៅលើពាក្យទាំងនេះ។
ច្បាប់សហព័ន្ធចែងថាមណ្ឌលសិក្សាធិការនីមួយៗត្រូវតែធានាថា៖
“...នៅក្នុងកម្រិតអតិបរមាសមស្របមួយ កុមារដែលមានពិការភាព រួមទាំងកុមារក្នុងស្ថាប័នសាធារណៈឬឯកជន ឬមជ្ឈមណ្ឌលថែទាំផ្សេងៗ ត្រូវទទួលបានការអប់រំជាមួយនឹងកុមារដែលមិនមានពិការភាព និងការអប់រំតាមសាលារៀនដាច់ដោយឡែក បើពុំនោះសោត ការដកយកកុមារដែលមានពិការភាពចេញពីមជ្ឈដ្ឋានអប់រំធម្មតា ប្រព្រឹត្តទៅបានលុះត្រាតែលក្ខណៈ ឬកម្រិតធ្ងន់ធ្ងរនៃពិការភាពរបស់កុមារ គឺស្ថិតក្នុងកម្រិតមួយដែលការអប់រំក្នុងថ្នាក់ធម្មតា ដោយមានការប្រើប្រាស់ជំនួយ និងសេវាបំពេញបន្ថែម មិនអាចសម្រេចបានជោគជ័យ។
[20 U.S.C. Sec. 1412(a)(5)(A); 34 C.F.R. Sec. 300.114; Cal. Ed. Code Sec. 56342(b).]
(1.53) តើជំនួយ និងសេវាកម្មបំពេញបន្ថែមអ្វីខ្លះ ដែលមានផ្តល់ជូនដើម្បីជួយកូនរបស់ខ្ញុំនៅក្នុងថ្នាក់រៀនធម្មតា?
ច្បាប់សហព័ន្ធកំណត់និយមន័យលើជំនួយ និងសេវាកម្មបំពេញបន្ថែមយ៉ាងទូលំទូលាយថាជា៖ "ជំនួយ សេវាកម្ម និងការគាំទ្រផ្សេងៗដែលត្រូវបានផ្ដល់នៅក្នុងថ្នាក់អប់រំធម្មតា ឬមជ្ឈដ្ឋានពាក់ព័ន្ធនឹងការអប់រំផ្សេងៗ ដើម្បីឲ្យកុមារដែលមានពិការភាពទទួលបានការអប់រំ ជាមួយកុមារដែលមិនមានពិការភាព នៅក្នុងកម្រិតអតិបរមាយ៉ាងសមស្រប...” [20 U.S.C. Sec. 1401(33); 34 C.F.R. Secs. 300.42 & 300.114.] ឧទាហរណ៍អំពីជំនួយ និងសេវាកម្មបំពេញបន្ថែមដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីជួយសិស្សនៅក្នុងការអប់រំពិសេសនៅក្នុងថ្នាក់រៀនធម្មតា រួមមានជាអាទិ៍៖ មជ្ឈដ្ឋានសិក្សាដែលមានរចនាសម្ព័ន្ធ ការនិយាយសាចុះសាឡើង និងការសម្រួលពាក្យពេចន៍ក្នុងការណែនាំទៅលើកិច្ចការលំហាត់ធ្វើនៅផ្ទះ ការបន្ថែមការណែនាំផ្ទាល់មាត់ដោយមានការណែនាំជារូបភាព ការប្រើប្រាស់បច្ចេកទេសគ្រប់គ្រងអាកប្បកិរិយា ការកែតម្រូវកាលវិភាគក្នុងថ្នាក់ ការកែសម្រួលការប្រគល់តេស្ត ការប្រើឧបករណ៍ថតសំឡេង ការបង្រៀនដោយមានជំនួយពីកុំព្យូទ័រ និងឧបករណ៍ជំនួយសោតទស្សន៍ផ្សេងទៀត សៀវភៅសិក្សាឬសៀវភៅលំហាត់ដែលមានកែសម្រួល ការកាត់បន្ថយចំនួនសិស្សក្នុងថ្នាក់ ការប្រើប្រាស់ការបង្រៀនផ្ទាល់មួយទល់នឹងមួយ គ្រូជំនួយក្នុងថ្នាក់រៀននិងឧបករណ៍កត់ត្រា ការចូលរួមរបស់ “អ្នកសម្របសម្រួលសេវាកម្ម” ដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីនិងសេវាកម្មពិសេស ការកែសម្រួលពេលវេលានៃកម្មវិធីក្រៅការសិក្សា (ដូចជាបន្ទប់ទទួលទានអាហារថ្ងៃត្រង់ ការឈប់សម្រាក និងការអប់រំកាយ)។
ឧទាហរណ៍ផ្សេងៗទៀត រួមមាន៖ ការកែសម្រួលស្របតាមកម្មវិធីសិក្សានៅក្នុងថា្នក់ធម្មតា ការផ្ដល់ជំនួយគ្រូអប់រំពិសេសចល័ត ការបង្ហាត់បង្រៀនពីការអប់រំពិសេសសម្រាក់គ្រូបង្រៀនធម្មតា ការប្រើប្រាស់ឧបករណ៍ជំនួយដោយកុំព្យូទ័រ និងការប្រើប្រាស់បន្ទប់ធនធាន។ [សំណួរ និងចម្លើយទៅលើលក្ខខណ្ឌតម្រូវរបស់មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួចនៃច្បាប់ IDEA ក្រសួងអប់រំសហរដ្ឋអាមេរិក ការិយាល័យអប់រំពិសេស និងសេវាកម្មការស្ដារនីតិសម្បទា OSEP-95-9, 11/23/94 សំណួរ និងចម្លើយលេខ 3 និង 4]
(1.54) ប្រសិនបើកូនរបស់ខ្ញុំមិនអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនៃការសិក្សាធម្មតានោះទេ តើគាត់អាចចូលរួមក្នុងកម្មវិធីដទៃទៀតរបស់សាលាបានដែរឬទេ?
បាទ/ចាស។ ច្បាប់បានបញ្ជាក់ច្បាស់ថាសិស្សដែលមានពិការភាព មានសិទ្ធិចូលរួមក្នុងសេវាកម្ម និងសកម្មភាពនៅក្នុងកម្មវិធីក្រៅការសិក្សានិងកម្មវិធីសិក្សាបន្ថែម ក្នុងកម្រិតអតិបរមាសមស្របទៅនឹងការបំពេញតម្រូវការរបស់ពួកគេ។ លើសពីនេះទៀត មណ្ឌលសិក្សាធិការ ត្រូវតែផ្ដល់នូវសកម្មភាពទាំងនេះក្នុងរូបភាពមួយដែលសិស្សដែលមានពិការភាពអាចមានឱកាសស្មើភាពគ្នាក្នុងការចូលរួម។ សេវាកម្ម និងសកម្មភាពទាំងនេះ រួមមានអាហារ ការសម្រាក សេវាកម្មពិគ្រោះយោបល់ អត្ដពលកម្ម មធ្យោបាយធ្វើដំណើរ សេវាសុខភាព សកម្មភាពកម្សាន្ត ក្រុមឬក្លឹបចំណាប់អារម្មណ៍ពិសេស និងឱកាសការងារ។ [34 C.F.R. Secs. 300.117 & 300.107.]
(1.55) តើលក្ខណៈ ឬភាពធ្ងន់ធ្ងរនៃពិការភាពរបស់កូនខ្ញុំអាចត្រូវបានប្រើប្រាស់ដើម្បីបង្ហាញហេតុផលពីមជ្ឈដ្ឋានអប់រំដាច់ដោយឡែកបានដែរឬទេ?
សិស្សដែលមានពិការភាពទាំងអស់ មានសិទ្ធិទទួលបានការអប់រំនៅក្នុងមជ្ឈដ្ឋាន LRE ដោយពឹងផ្អែកទៅលើតម្រូវការនៃការអប់រំបុគ្គលរបស់ពួកគេ ជាជាងចំណាត់ថ្នាក់ដែលរៀបរាប់ពីស្ថានភាពពិការភាពរបស់ពួកគេ។ គ្រាន់តែដោយសារកូនរបស់អ្នកត្រូវបានដាក់បញ្ចូលទៅក្នុងចំណាត់ថ្នាក់កុមារដែលមានពិការភាពផ្នែកបញ្ញា ឬ វិបត្តិផ្លូវចិត្ត ដូច្នេះ វាមិនមានន័យថាទំនាក់ទំនងជាមួយសិស្សដែលមិនមានពិការភាព អាចនឹងមិនមានភាពសមស្របនោះទេ។
(1.56) តើលក្ខខណ្ឌតម្រូវនៃមជ្ឈដ្ឋាន LRE អនុវត្តចំពោះកុមារដែលគ្រប់អាយុចូលរៀនមត្តេយ្យសិក្សាដែរឬទេ? ប្រសិនបើមណ្ឌលសិក្សាធិការរបស់ខ្ញុំមិនផ្តល់ថ្នាក់មត្តេយ្យសិក្សាដល់កុមារដែលមិនមានពិការភាពនោះទេ តើកូនរបស់ខ្ញុំអាចត្រូវបានរួមបញ្ចូលជាមួយកុមារដែលមិនមានពិការភាពដទៃទៀតដែរឬទេ?
បាទ/ចាស។ គ្រប់បញ្ញត្តិនៃច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋទាំងអស់ អនុវត្តចំពោះសិស្សដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅ ដែលរួមបញ្ចូលនូវសិស្សអប់រំពិសេសដែលគ្រប់អាយុចូលរៀនថ្នាក់មត្តេយ្យសិក្សាផងដែរ។ សិស្សថ្នាក់មត្តេយ្យ ក៏មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន “ការដាក់បញ្ចូលក្នុងការសិក្សាជំនួសតាមលំដាប់លំដោយ...ដើម្បីបំពេញតាមតម្រូវការរបស់កុមារដែលមានពិការភាព...” [34 C.F.R. Secs. 300.115(b) & 300.116.] ដូច្នេះ សិស្សថ្នាក់មត្តេយ្យ អាចទទួលបានការបង្រៀននៅក្នុងថ្នាក់រៀនធម្មតា ថ្នាក់រៀនពិសេស សាលារៀនពិសេស ការបង្រៀននៅផ្ទះ និងការបង្រៀននៅក្នុងមន្ទីរពេទ្យ និងស្ថាប័ននានា។ [34 C.F.R. Sec. 300.115(b).] តម្រូវការរបស់មជ្ឈដ្ឋាន LRE សម្រាប់សិស្សថ្នាក់មត្តេយ្យ អាចរួមបញ្ចូលនូវការដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាថ្នាក់ដំបូង (Head Start) ឬការដាក់បញ្ចូលនៅថ្នាក់មត្តេយ្យសិក្សាឯកជន។ មើលជំពូក 7 មជ្ឍដ្ឋានដែលមានការរឹតបន្តឹងតិចតួច។
(1.57) តើក្រោមស្ថានភាពអ្វីខ្លះទើបកូនរបស់ខ្ញុំដែលមានពិការភាពអាចត្រូវបានផ្អាកការសិក្សា ឬបណ្តេញចេញពីសាលា?
សិស្សដែលមានពិការភាព អាចត្រូវបានផ្អាកការសិស្ស សម្រាប់ការប្រព្រឹត្តិខុសដោយប្រការណាមួយ ដែលអនុវត្តលើសិស្សទាំងអស់ ទោះបីជាអាកប្បកិរិយាមិនសមរម្យនោះ គឺជាសម្តែងឲ្យឃើញពីពិការភាពរបស់កុមារក៏ដោយ។ ការផ្អាកការសិក្សា និង/ឬការបណ្តេញចេញ អាចបណ្តាលមកពីរឿងមួយចំនួនដូចជាការឈ្លោះប្រកែកគ្នា ការយកថ្នាំញៀនឬគ្រឿងស្រវឹងតាមខ្លួន ការយកអាវុធតាមខ្លួន ការមិនគោរពតាមអាជ្ញាធរសាលារៀន ចោរកម្ម ការសម្លុតធ្វើបាប ការវាយប្រហារ ឬការបៀតបៀន។ [Cal. Ed. Code Secs. 48900 និងផ្នែកបន្តបន្ទាប់] គ្រូម្នាក់អាចផ្អាកសិស្សរហូតដល់ពីរថ្ងៃ។ [Cal. Ed. Code Sec. 48910.] នាយកសាលា អាចផ្អាកសិស្សរហូតដល់ប្រាំថ្ងៃ។ [Cal. Ed. Code Sec. 48911.] ច្បាប់រដ្ឋ ស្របតាមច្បាប់សហព័ន្ធសម្រាប់វិធានភាគច្រើនដែលគ្រប់គ្រងលើការផ្អាក និងការបណ្តេញសិស្សនៅក្នុងការអប់រំពិសេស។ [Cal. Ed. Code Sec. 48915.5.]
សិស្សដែលមានពិការភាព ត្រូវស្ថិតនៅក្រោមវិធាននៃការផ្អាកការសិក្សាដូចគ្នានឹងសិស្សដែលមិនមានពិការភាពដែរ។ ប៉ុន្តែ ច្បាប់ចាត់ទុកការផ្អាកការសិក្សារយៈពេលលើសពី 10 ថ្ងៃបន្តបន្ទាប់គ្នានេះថាជា “ការផ្លាស់ប្តូរការដាក់បញ្ចូលទៅក្នុងការសិក្សា”។ “ការផ្លាស់ប្តូរការដាក់បញ្ចូលក្នុងការសិក្សា” ក៏ប្រព្រឹត្តទៅផងដែរ នៅពេលសិស្សម្នាក់មានការផ្អាកការសិក្សារយៈពេលលើសពី 10 ថ្ងៃជាប់គ្នា ដែលបង្កើតបានជាទម្រង់នៃការដកចេញពីការសិក្សា នៅអំឡុងឆ្នាំសិក្សាដដែលនោះ។ [34 C.F.R. Sec. 300.536.] ទម្រង់នៃការផ្អាកការសិក្សា មានន័យថាការផ្អាកនោះបានប្រព្រឹត្តទៅក្នុងឆ្នាំសិក្សាដដែល បណ្តាលមកពីអាកប្បកិរិយាប្រហាក់ប្រហែលគ្នា និង/ឬរយៈពេល ចំនួនថ្ងៃសរុប ហើយលក្ខណៈនៃការផ្អាកការសិក្សានោះ គឺមានភាពស្រដៀងគ្នា។
គ្មានការកែប្រែណាមួយ អាចប្រព្រឹត្តទៅបានដោយគ្មានការរៀបចំកិច្ចប្រជុំកម្មវិធី IEP នោះទេ។ ដូច្នេះ ប្រសិនបើមណ្ឌលសិក្សាធិការ សំណើសុំបណ្តេញចេញកូនរបស់អ្នក ឬបានផ្អាកការសិក្សាកូនរបស់អ្នកលើសពីរយៈពេល 10 ថ្ងៃជាប់ៗគ្នា ឬនៅពេលមានទម្រង់ណាមួយដែលបានរៀបរាប់ខាងលើ នៅអំឡុងឆ្នាំសិក្សានេះ នោះកិច្ចប្រជុំកម្មវិធី IEP ស្តីពី “ការកំណត់ការសម្តែងចេញអាកប្បកិរិយា” ត្រូវតែរៀបចំឡើងដើម្បីកំណត់ថាកូនរបស់អ្នកគួរតែត្រូវបណ្តេញចេញ ឬតម្រូវឲ្យមានការវាយតម្លៃ និងសេវាកម្មកម្មវិធី IEP បន្ថែម និងការគាំទ្រផ្នែកអាកប្បកិរិយា។ [20 U.S.C. Sec. 1415(k)(1)(B).] ប្រសិនបើអ្នកមិនឯកភាពលើការសម្រេចចិត្តរបស់ក្រុមការងារកម្មវិធី IEP ស្តីពីការកំណត់ការសម្តែងចេញអាកប្បកិរិយា នៅក្នុងការបណ្តេញកូនរបស់អ្នកចេញពីសាលានោះទេ អ្នកអាចដាក់ពាក្យប្តឹងដើម្បីឲ្យកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់បញ្ឈប់ការបណ្តេញចេញនោះ។
(1.58) តើកិច្ចប្រជុំ “កំណត់ការសម្តែងចេញអាកប្បកិរិយា” គឺជាអ្វី?
កិច្ចប្រជុំកម្មវិធី IEP ស្តីពីការកំណត់ការសម្តែងចេញអាកប្បកិរិយា គឺជាកិច្ចប្រជុំមួយរបស់សមាជិកពាក់ព័ន្ធនៃក្រុមការងារកម្មវិធី IEP ដើម្បីកំណត់ថាតើសិស្សដែលមានពិការភាពណាម្នាក់អាចទទួលបានការណែនាំសម្រាប់ការផ្អាកការសិក្សាពីសាលា ឬជំរុញឲ្យមានការផ្លាស់ប្តូរសេវាកម្ម និង/ឬការដាក់បញ្ចូលក្នុងការសិក្សាដែរឬអត់ ដើម្បីធានាចំពោះការអប់រំ FAPE។ វាគួរតែធ្វើឡើងក្នុងរយៈពេលថ្ងៃសិក្សា 10 ថ្ងៃ បន្ទាប់ពីការម្រេចចិត្តរបស់សាលាក្នុងការបណ្តេញសិស្សចេញ ឬការផ្លាស់ប្តូរការដាក់បញ្ចូលនៅក្នុងការសិក្សារបស់គាត់។ ក្នុងកិច្ចប្រជុំ ក្រុមការងារកម្មវិធី IEP ពិនិត្យមើលព័ត៌មានដែលពាក់ព័ន្ធពីសំណុំឯកសាររបស់សិស្ស រួមមានកម្មវិធី IEP និងព័ត៌មានមួយចំនួនដែលបានមកពីគ្រូ និងឪពុកម្តាយ ហើយបន្ទាប់មកត្រូវធ្វើការសម្រេចចិត្តពីរយ៉ាង៖ (1) តើអាកប្បកិរិយានេះបណ្តាលមកពី ឬមាន “ទំនាក់ទំនងដោយផ្ទាល់ និងជាទូទៅ” ទៅនឹងពិការភាពរបស់សិស្ស ហើយ (2) តើអាកប្បកិរិយានេះបណ្តាលមកពីការខកខានរបស់មណ្ឌលសិក្សាធិការក្នុងការអនុវត្តកម្មវិធី IEP ដែរឬទេ? [34 C.F.R. Sec. 300.530(e).]
ប្រសិនបើក្រុមការងារកម្មវិធី IEP ឆ្លើយថា “បាទ/ចាស” ចំពោះសំណួរណាមួយ ពេលនោះសិស្សមិនអាចត្រូវបានបណ្តេញចេញទេ ហើយការផ្លាស់ប្តូរលើការដាក់បញ្ចូលក្នុងការសិក្សាណាមួយ តម្រូវឲ្យមានការយល់ព្រមរបស់ឪពុកម្តាយ ឬការសេចក្តីបង្គាប់របស់ចៅក្រម ALJ។ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់ថាអាកប្បកិរិយានេះ គឺជាការបង្ហាញឲ្យឃើញនូវពិការភាពរបស់សិស្ស ពេលនោះ លើកលែងតែអាកប្បកិរិយានេះជាបទល្មើសធ្ងន់ធ្ងរណាមួយដែលបានរៀបរាប់ខាងលើ ពុំនោះសោត សិស្សត្រូវតែចូលទៅកាន់ការដាក់បញ្ចូលក្នុងការសិក្សាពីមុនមករបស់គាត់ (លើកលែងតែឪពុកម្តាយ និងសាលារៀនឯកភាពផ្សេងទៀតផ្ទុយពីនេះ)។ សាលាក៏ត្រូវធ្វើការវាយតម្លៃអាកប្បកិរិយាសម្រាប់សិស្ស ឬកែប្រែផែនការអាកប្បកិរិយាពីមុនមករបស់សិស្ស ដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយានេះផងដែរ។ [20 U.S.C. Sec. 1415(k)(1)(F); 34 C.F.R. Sec. 300.530(f).] ប្រសិនបើក្រុមការងារឆ្លើយថា “ទេ” ចំពោះសំណួរទាំងពីរនេះ សិស្សអាចត្រូវបានផ្ដល់ការណែនាំបន្តសម្រាប់ការបណ្តេញចេញ។
(1.59) ប្រសិនបើខ្ញុំមិនឯកភាពនឹងការណែនាំរបស់ក្រុមការងារកម្មវិធី IEP ផ្នែកកំណត់ការសម្តែងចេញអាកប្បកិរិយា នៅក្នុងការបណ្តេញកូនខ្ញុំនោះទេ តើខ្ញុំអាចធ្វើការតវ៉ានឹងការណែនាំនោះបានដែរឬទេ?
បាទ/ចាស។ ប្រសិនបើអ្នកមិនយល់ស្របនឹងការណែនាំរបស់ក្រុមការងារ អ្នកអាចដាក់ពាក្យប្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ដើម្បីជំទាស់នឹងការណែនាំរបស់ក្រុមការងារផ្នែកកំណត់ការសម្តែងចេញអាកប្បកិរិយានោះបាន។ [20 U.S.C. Sec. 1415(k)(3); 34 C.F.R. Secs. 300.530-300.532.] ក្នុងករណីភាគច្រើន រហូតទាល់តែនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ត្រូវបានបញ្ចប់ ពុំនោះទេ កូនរបស់អ្នកត្រូវបន្តស្ថិតនៅក្នុងការដាក់បញ្ចូលក្នុងថ្នាក់រៀនបច្ចុប្បន្នរបស់គាត់ និងបន្តទទួលសេវាអប់រំពិសេសដែលតម្រូវឲ្យមាននៅក្នុងកម្មវិធី IEP របស់គាត់។ មើលជំពូក 6 ព័ត៌មានស្តីពីបណ្តឹងសម្រាប់កិច្ចដំណើរការត្រឹមត្រូវ /ការអនុវត្តតាមច្បាប់។.
(1.60) តើមានស្ថានភាពណាមួយដែលសាលារៀនអាចផ្លាស់ប្តូរការដាក់បញ្ចូលក្នុងការសិក្សារបស់កូនខ្ញុំបានភ្លាមៗដែរឬទេ?
បាទ/ចាស។ ក្នុងស្ថានភាពជាក់លាក់មួយចំនួន មណ្ឌលសិក្សាធិការ អាចដាក់កូនរបស់អ្នកទៅក្នុងទីកន្លែងសិក្សាផ្សេងទៀតណាមួយបានភ្លាមៗ និងបន្តទុកគាត់នៅទីនោះរហូតដល់រយៈពេលថ្ងៃសិក្សា 45 ថ្ងៃ បើទោះបីជាអាកប្បកិរិយានោះត្រូវបានរកឃើញថាជាការសម្តែងចេញមកនៃពិការភាពរបស់គាត់ក៏ដោយ។
កូនរបស់អ្នកអាចត្រូវបានគេដាក់បញ្ចូលក្នុង “មជ្ឈដ្ឋានអប់រំជំនួសបណ្តោះអាសន្ន” ប្រសិនបើមណ្ឌលសិក្សាធិការអះអាងថាគាត់បានប្រព្រឹត្តអំពើណាមួយដូចខាងក្រោម៖
- កាន់ ឬយកអាវុធតាមខ្លួន ឬទៅកាន់សាលារៀន ឬនៅក្នុងបរិវេណ ឬក្រៅបរិវេណសាលារៀន។
- មានចេតនាយកតាមខ្លួន ឬប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ឬលក់ ឬជំរុញឲ្យមានការលក់ថ្នាំញៀនណាមួយ នៅពេលនៅសាលា ក្នុងបរិវេណសាលា ឬក្រៅបរិវេណសាលារៀន។
- ធ្វើឲ្យរងរបួសរូបរាងកាយធ្ងន់ធ្ងរលើមនុស្សម្នាក់ផ្សេងទៀត ពេលនៅសាលា ក្នុងបរិវេណសាលា ឬក្រៅបរិវេណសាលារៀន។ "របួសរាងកាយធ្ងន់ធ្ងរ” មានន័យថា៖ ហានិភ័យខ្ពស់ប្រឈមនឹងការស្លាប់ ឬការឈឺចាប់លើរូបរាងកាយធ្ងន់ធ្ងរ ឬការខូចទ្រង់ទ្រាយរូបរាងជាក់ស្តែងនិងរយៈពេលវែង ឬការបាត់បង់រយៈពេលវែង ឬភាពចុះខ្សោយមុខងារសារពាង្គកាយ សរីរាង្គ ឬផ្លូវចិត្ត។ [20 U.S.C. Sec. 1415(k)(1)(G) and (7)(d)); 34 C.F.R. Sec. 300.530(g).] មណ្ឌលសិក្សាធិការ ត្រូវតែបន្តជួបជាមួយអ្នកក្នុងរយៈពេល 10 ថ្ងៃ ដើម្បីចូលរួមប្រជុំកំណត់ការសម្តែងចេញអាកប្បកិរិយា។
(1.61) តើមណ្ឌលសិក្សាធិការត្រូវតែបន្តផ្តល់សេវាកម្មអប់រំពិសេសដល់កូនខ្ញុំដែរឬទេ ប្រសិនបើគាត់ត្រូវបានផ្អាកការសិក្សាលើសពីដប់ថ្ងៃ ឬប្រសិនបើគាត់ត្រូវបានបណ្តេញចេញ?
បាទ/ចាស។ ផ្ទុយពីសិស្សនៅក្នុងការអប់រំទូទៅ សិស្សដែលមានពិការភាព ត្រូវបន្តទទួលបានការអប់រំនៅសាលាសាធារណៈសមស្របដោយឥតគិតថ្លៃ (FAPE) ក្នុងអំឡុងពេលនៃការផ្អាកការសិក្សាលើសពី 10 ថ្ងៃ ទាំងក្នុងអំឡុងពេលនៃការដាក់បញ្ចូលក្នុងការសិក្សាបណ្តោះអាសន្ន និងក្នុងកំឡុងពេលនៃការបណ្តេញចេញ។ សេវាកម្មដែលកូនរបស់អ្នកទទួលបាននៅក្រោមស្ថានភាពទាំងនេះ អាចជួយឲ្យគាត់បន្តចូលរួមក្នុងកម្មវិធីសិក្សាទូទៅ និងបន្តរីកចម្រើនឆ្ពោះទៅរកគោលដៅកម្មវិធី IEP របស់គាត់ និងទទួលបានការវាយតម្លៃ និងសេវាកម្មអាកប្បកិរិយាដែលត្រូវការចាំបាច់។ [20 U.S.C. Secs. 1412(a)(1) & 1415(k)(1)(D); 34 C.F.R. Sec. 300.530(d).]
(1.62) តើវិធានពិសេសៗគ្រប់គ្រងវិន័យរបស់សិស្សដែលត្រូវបានកំណត់ថាមានពិការភាពក្រោមផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា (Rehabilitation Act) ឆ្នាំ1973 មានអ្វីខ្លះ?
ផ្នែក 507 តម្រូវឲ្យសាលាធ្វើការវាយតម្លៃសិស្សដែលគេជឿថាមានពិការភាព មុនពេលធ្វើការដាក់បញ្ចូលសិស្សដំណាក់កាលដំបូង និងមុនពេលមានការផ្លាស់ប្តូរសំខាន់ៗដំណាក់កាលបន្ទាប់នៅក្នុងការដាក់បញ្ចូលសិស្សនោះ។ [34 C.F.R. Sec. 104.35(a).] យោងទៅតាមការិយាល័យ OCR ការមិនរាប់បញ្ចូលសិស្សលើសពី 10 ថ្ងៃជាប់ៗគ្នា ការមិនរាប់បញ្ចូលសិស្សក្នុងរយៈពេលមិនកំណត់ និងការមិនរាប់បញ្ចូលសិស្សជាអចិន្ត្រៃយ៍ (ការបណ្តេញចេញ) អាចបង្កើតការផ្លាស់ប្តូរការដាក់បញ្ចូលសិស្សក្នុងការសិក្សានៅក្រោមផ្នែក 504។ ការផ្អាកការសិក្សាជាច្រើនលើកច្រើនសារ — ដែលការផ្អាកនីមួយៗមានរយៈពេល 10 ថ្ងៃ ឬតិចជាងនេះ ប៉ុន្តែបញ្ហានោះបង្កើតបានជា “ទម្រង់នៃការមិនរាប់បញ្ចូលក្នុងការសិក្សា” ដូច្នេះ ការផ្អាកនោះក៏អាចជាការផ្លាស់ប្តូរសំខាន់គួរឲ្យកត់សម្គាល់នៅក្នុងការដាក់បញ្ចូលក្នុងការសិក្សាផងដែរ។ [Office of Civil Rights, Letter re: Akron City School Dist., 19 IDELR 542 (Nov.18, 1992) (cited in Parents of Student W. v. Puyallup Sch. Dist., No. 3, 31 F.3d 1489, 1495 (9th Cir. 1994) (citing OCR Letter).]
(1.63) តើខ្ញុំអាចធ្វើអ្វីបាន ប្រសិនបើគ្រូ ឬបុគ្គលិកសាលាផ្សេងទៀតធ្វើបាបផ្លូវកាយ ឬផ្លូវចិត្តរបស់កូនខ្ញុំ?
មិនថាស្ថិតក្នុងបរិបទ “វិន័យ” ឬបរិបទផ្សេងពីនេះនោះទេ ពាក្យបណ្តឹងអាចត្រូវបានដាក់ទៅកាន់នាយកដ្ឋាន CDE ក្រោមនីតិវិធីបណ្តឹងរួមមួយ (Uniform Complaint Procedure) ប្រសិនបើ៖ កុមារម្នាក់ ឬច្រើននាក់ស្ថិតក្នុងគ្រោះថ្នាក់លើរាងកាយបន្ទាន់ ឬ (2) សុវត្ថិភាព ឬសុខុមាលភាពរបស់កុមារម្នាក់ ឬច្រើននាក់ស្ថិតក្នុងការគំរាមកំហែង។ នាយកដ្ឋាន CDE ត្រូវតែធ្វើអន្តរាគមន៍ដោយផ្ទាល់ និងមិនបញ្ជូនពាក្យបណ្តឹងទៅមណ្ឌលសិក្សាធិការដើម្បីធ្វើការស៊ើបអង្កេតក្នុងមូលដ្ឋាននោះទេ។ [5 C.C.R. Secs. 4611(a) & 4650(a)(7)(C).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការសមស្រប/ការអនុវត្តតាមច្បាប់។ សូមមើលផងដែរ លិខិតបង្គាប់របស់ក្រុមប្រឹក្សាផ្នែកច្បាប់របស់នាយដ្ឋាន CDE (LO:1-94) ថ្ងៃទី25 ខែមករា ឆ្នាំ1993 ដែលចែងថានាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា បកស្រាយពន្យល់ផ្នែក 4650 នៃជំពូក 5 ថាជាការអនុវត្តចំពោះការបង្ករបួសរាងកាយ និងការគំរាមកំហែង និងអនុវត្តចំពោះការគំរាមកំហែងដែលជាពាក្យសម្តី ឬតាមផ្លូវចិត្ត។ មើលជំពូក 8 ព័ត៌មានស្តីពីវិន័យរបស់សិស្សដែលមានពិការភាព
(1.64) តើសេវាកម្មពាក់ព័ន្ធអន្តរក្រសួងជាអ្វី?
ជាជាងឲ្យមណ្ឌលសិក្សាធិការទទួលខុសត្រូវចំពោះសេវាកម្មសុខភាពជាក់លាក់មួយចំនួន សភាបានសម្រេចចុះកិច្ចព្រមព្រៀងអន្តរក្រសួងជាមួយទីភ្នាក់ងាររដ្ឋផ្សេងទៀតដើម្បីផ្តល់សេវាកម្មទាំងនេះដល់សិស្ស។ សេវាកម្មពាក់ព័ន្ធអន្តរក្រសួងបឋម គឺការព្យាបាលដោយចលនា និងការព្យាបាលមុខងារវិជ្ជាជីវៈ (PT/OT) ដែលផ្តល់ជូនដោយសេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services, CCS) ។
សេវាកម្មពាក់ព័ន្ធអន្តរក្រសួងសម្រាប់ការអប់រំទាំងនេះ ត្រូវបានរួមបញ្ចូលទៅក្នុងធម្មនុញ្ញរបស់រដ្ឋសម្រាប់ជាច្បាប់សភា (Assembly Bill, AB) 3632 និងត្រូវបានតាក់តែងឡើងនៅក្នុងច្បាប់ក្នុងពេលដំណាលគ្នា ហៅកាត់ថាសេវាកម្ម “ច្បាប់ Assembly Bill (AB) 3632” ឬសេវាកម្ម “ច្បាប់ Cal. Gov. Code ជំពូក 26.5”។ ច្បាប់ AB 3632 នឹងត្រូវបានប្រើប្រាស់ ក្នុងករណីសំដៅដល់សេវាកម្មពាក់ព័ន្ធអន្តរក្រសួងនៅក្នុងសៀវភៅណែនាំនេះ។
(1.65) តើច្បាប់ AB 3632 គឺជាមធ្យោបាយតែមួយគត់មែនឬទេ ដែលសិស្សនៅក្នុងការអប់រំពិសេសរដ្ឋកាលីហ្វ័រញ៉ាអាចទទួលបានការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា?
ទេ។ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មពាក់ព័ន្ធទាំងនេះ ប្រសិនបើមិនមានផ្តល់ជូនដោយទីភ្នាក់ងារផ្សេងទៀតទេ ប៉ុន្តែមានភាពចាំបាច់ដើម្បីឲ្យសិស្សទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការដាក់បញ្ចូលសេវាកម្មនៅក្នុងកម្មវិធី IEP ដោយសារតែមិនបានកំណត់ប្រភពមូលនិធិនោះទេ។ [Cal. Gov. Code Sec. 7572(d).] ច្បាប់ AB 3632 ចែងយ៉ាងជាក់លាក់ថា នៅពេលសេវា CCS រកឃើញថាសេវាព្យាបាល OT/PT មិនមានភាពចាំបាច់សម្រាប់ហេតុផលវេជ្ជសាស្រ្តនោះទេ សេវាកម្មទាំងនោះត្រូវតែផ្តល់ដោយសាលារៀនតាមមូលដ្ឋាន ប្រសិនបើសេវាកម្មទាំងនោះមានភាពចាំបាច់សម្រាប់ឲ្យកុមារទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [Cal. Gov. Code Sec. 7575(a)(2).] ការព្យាបាល OT/PT បាន និងតែងត្រូវបានចែងបញ្ជាក់នៅក្នុងចំណោមសេវាកម្មពាក់ព័ន្ធទៅនឹងការអប់រំពិសេសដែលមានផ្តល់ជូននៅក្រោមច្បាប់សហព័ន្ធ [34 C.F.R. Secs. 300.34(c)(6)(9) & (10) និងច្បាប់រដ្ឋ Cal. Ed. Code Secs. 56363(b)(6) & (10)] នៅពេលដែលពួកវាមានភាពចាំបាច់សម្រាប់ហេតុផលនៃការអប់រំ។ ពោលគឺ សេវាកម្មទាំងនេះ ត្រូវតែបានផ្តល់ជូនដោយមណ្ឌលសិក្សាធិការ ប្រសិនបើពួកវាមានភាពចាំបាច់សម្រាប់កុមារណាម្នាក់ក្នុងការទទួលបានការអប់រំពិសេស សូម្បីតែនៅក្នុងពេលដែលទីភ្នាក់ងារសេវា CCS មិនផ្តល់ពួកវាក៏ដោយ ដោយសារតែវិធានផ្ទាល់ខ្លួនរបស់ពួកគេ ឬលក្ខខណ្ឌតម្រូវសិទ្ធិទទួលបាន។ [34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56031.]
(1.66) តើសិស្សណាខ្លះដែលទទួលបានសេវាកម្មព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនាពីផ្នែកសេវា CCS?
ប្រសិនបើក្រុមការងារកម្មវិធី IEP សង្ស័យថាសិស្សម្នាក់ អាចត្រូវការការព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា សម្រាប់ទាំងហេតុផលវេជ្ជសាស្ត្រ និងហេតុផលអប់រំ ដូច្នេះ ក្រុមការងារត្រូវបញ្ជូនគាត់ទៅកាន់ផ្នែកសេវា CCS សម្រាប់ការវាយតម្លៃលើការព្យាបាល OT ឬ PT។ [Cal. Gov. Code Sec. 7572(a) & 7575(a)(1).] មានតែសិស្សដែលត្រូវបានបញ្ជូនបន្តទៅកាន់ផ្នែកសេវា CCS ដែលពួកគេត្រូវបានរកឃើញថាមានតម្រូវការសម្រាប់ការព្យាបាលទាំងនេះណាមួយ ដោយសារហេតុផលវេជ្ជសាស្រ្តនោះប៉ុណ្ណោះ ទើបទទួលបានសេវាកម្មពីផ្នែកសេវា CCS។ ប្រសិនបើក្រុមការងារកម្មវិធី IEP មិនគិតថាមានតម្រូវការវេជ្ជសាស្ត្រសម្រាប់ការព្យាបាល ឬប្រសិនបើផ្នែកសេវា CCS មិនជឿជាក់ថាសិស្សត្រូវការការព្យាបាលនោះទេដោយហេតុផលវេជ្ជសាស្រ្ត នោះសិស្សនឹងទទួលការព្យាបាលពីបុគ្គលិករបស់សាលា ប្រសិនបើវាមានភាពចាំបាច់ខាងផ្នែកអប់រំ។ [Cal. Gov. Code Sec. 7575(a)(2).]
(1.67) តើនរណាធ្វើការសម្រេចចិត្តសម្រាប់សិស្សផ្នែកអប់រំពិសេសណាម្នាក់ដែលសិទ្ធិអប់រំរបស់គាត់ត្រូវបានកំណត់ ឬដែលគាត់មិនមានឪពុកម្តាយចូលរួមចំណែកក្នុងជីវិតរបស់គាត់នោះទេ?
នៅពេលគ្មាននរណាម្នាក់ដើរតួជាឪពុកម្តាយសម្រាប់សិស្សដែលមានពិការភាព ពេលនោះមណ្ឌលសិក្សាធិការ ឬយុវតុលាការ ត្រូវចាត់តាំងមនុស្សពេញវ័យដែលមានទំនួលខុសត្រូវឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំ។ នៅក្រោមច្បាប់ AB 3632 មនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ត្រូវបានស្គាល់ថាជា “ឪពុកម្តាយជំនួស”។
មណ្ឌលសិក្សាធិការត្រូវ “ខិតខំប្រឹងប្រែងសមស្រប” ដើម្បីចាត់តាំងឪពុកម្តាយជំនួស ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីកំណត់ថាឪពុកម្តាយជំនួស គឺមានភាពចាំបាច់។ លើសពីនេះ មនុស្សពេញវ័យដែលមានទំនួលខុសត្រូវ ដែលទទួលបានការចាត់តាំងដោយមណ្ឌលសិក្សាធិការ មិនអាចមានទំនាស់ផលប្រយោជន៍ជាមួយសិស្សឡើយ។ ទំនាស់មានន័យថាផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការតស៊ូមតិសម្រាប់សេវាកម្មទាំងអស់ដែលតម្រូវចាំបាច់ដើម្បីធានាថាសិស្សទទួលបានការអប់រំ FAPE។ [Cal. Gov. Code Sec. 7579.5(a) & (i).]
ប្រសិនបើសិស្សស្ថិតនៅក្រោមអំណាចរបស់យុវតុលាការ ចៅក្រមនឹងចាត់តាំងនរណាម្នាក់ឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់សិស្សក្នុងគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាលរបស់តុលាការ។ តុលាការផ្តល់សិទ្ធិក្នុងការសម្រេចចិត្តដល់ឪពុកម្តាយ ប្រសិនបើឪពុកម្តាយបន្តស្ថិតនៅជាផ្នែកមួយនៃជីវិតរស់នៅរបស់សិស្ស។ ប៉ុន្តែតុលាការមានអំណាចក្នុងការកំណត់សិទ្ធិរបស់ឪពុកម្តាយទាក់ទងនឹងការសម្រេចចិត្តផ្នែកអប់រំតាមរយៈដីការបស់តុលាការ ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតមួយដែលចាំបាច់ដើម្បីការពារសិស្សនោះ។
(1.68) ខ្ញុំជាឪពុកម្តាយចិញ្ចឹមសម្រាប់សិស្សនៅក្នុងការអប់រំពិសេស។ តើសិទ្ធិរបស់ខ្ញុំមានអ្វីខ្លះ?
ទាំងច្បាប់រដ្ឋនិងសហព័ន្ធ ទទួលស្គាល់សិទ្ធិឪពុកម្តាយចិញ្ចឹមក្នុងការដើរតួនាទីជំនួសឪពុកម្តាយក្នុងកិច្ចដំណើរការកម្មវិធី IEP ប្រសិនបើសិទ្ធិអប់រំរបស់ឪពុកម្តាយត្រូវបានបញ្ចប់។ [34 C.F.R. Sec. 300.30(a)(2) & (b); Cal. Ed. Code Sec. 56028(a)(2).] លើសពីនេះទៀត ច្បាប់រដ្ឋកាលីហ្វ័រញ៉ា បញ្ជាក់យ៉ាងច្បាស់ថាឪពុកម្តាយចិញ្ចឹម ត្រូវតែទទួលបានអាទិភាព — បន្ទាប់ពីអ្នកមើលថែទាំដែលជាសាច់ញាតិ និងមានអាទិភាពមុនអ្នកតស៊ូមតិ CASA — នៅពេលដែលមណ្ឌលសិក្សាធិការចាត់តាំងឪពុកម្តាយជំនួស។ [Cal. Gov. Code Sec. 7579.5(c).] មើលជំពូក 9 ព័ត៌មានស្តីពីសេវាកម្មអន្តរក្រសួង។
(1.69) Does the school district have to help students with disabilities make the transition from high school to adult life?
Yes. Federal special education law requires that there be transitional planning services for students with disabilities regardless of which agencies provide support or educational services to the student. Beginning no later than the first IEP held after a student turns 16 (or younger if determined appropriate by the IEP team) and updated annually, the IEP must contain a statement of appropriate measurable postsecondary goals. The goals must be based on age appropriate transition assessments related to training, education, employment and independent living skills where appropriate. The IEP must also contain a statement of needed transition services for the student that focus on the student’s courses of study (such as participation in advanced-placement courses or a vocational education program). In addition, the IEP must contain, when appropriate, a statement of the interagency responsibilities. [20 U.S.C. Sec. 1414(d)(1)(A); 34 C.F.R. Secs. 300.320(b) & 300.321(b)(3).]
(1.70) តើសេវាកម្មផ្ទេរការសិក្សាអ្វីខ្លះសម្រាប់សិស្សនៅក្នុងការអប់រំពិសេស?
សេវាកម្មផ្ទេរការសិក្សាសម្រាប់សិស្សនៅក្នុងការអប់រំពិសេស គឺជាសេវាកម្មដែលជួយសិស្សផ្លាស់ពីការសិក្សានៅសាលាទៅជាជីវិតមនុស្សពេញវ័យ។ ពួកវាគួរតែឆ្លុះបញ្ចាំងទៅលើគោលដៅផ្ទាល់ខ្លួនរបស់សិស្សសម្រាប់អនាគតរបស់គាត់។
ច្បាប់កំណត់និយមន័យសេវាផ្ទេរការសិក្សាថា៖
ជាបណ្តុំសកម្មភាពសម្របសម្រួលសម្រាប់សិស្សម្នាក់ដែលមានពិការភាព —
- បង្កើតឡើងក្នុងក្របខណ្ឌនៃកិច្ចដំណើរការតម្រង់ទិសទៅរកលទ្ធផល ដែលលើកកម្ពស់ការផ្ទេរពីសកម្មភាពសិក្សានៅសាលាទៅជាសកម្មភាពក្រោយការសិក្សានៅសាលា រួមមានដូចជាការអប់រំក្រោយវិទ្យាល័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការងាររួមបញ្ចូលគ្នា (រួមមានការងារដែលមានការជួយគាំទ្រជាដើម) ការអបរំបន្តនិងសម្រាប់មនុស្សពេញវ័យ សេវាកម្មសម្រាប់មនុស្សពេញវ័យ ការរស់នៅដោយឯករាជ្យ ឬការចូលរួមនៅក្នុងសហគមន៍។
- ផ្អែកលើតម្រូវការរបស់សិស្សម្នាក់ៗ ដោយពិចារណាលើចំណុចខ្លាំង ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់សិស្ស និង
- រួមបញ្ចូលការបង្រៀន សេវាកម្មពាក់ព័ន្ធ បទពិសោធន៍សហគមន៍ ការអភិវឌ្ឍឬការងារ និងវត្ថុបំណងជីវិតរស់នៅជាមនុស្សពេញវ័យក្រោយការសិក្សានៅវិទ្យាល័យ និងការទទួលបានបំណិនជីវិតប្រចាំថ្ងៃ និងការវាយតម្លៃមុខងារវិជ្ជាជីវៈ ប្រសិនបើសមស្រប។
[20 U.S.C. Sec. 1401(34); 34 C.F.R. Sec. 300.43(a).]
ច្បាប់រដ្ឋតម្រូវថាប្រធានផ្នែកគ្រប់គ្រងការបង្រៀនសាធារណៈរបស់រដ្ឋ ត្រូវផ្តល់សេវាកម្មផ្ទេរការសិក្សារបស់សិស្សអប់រំពិសេសឲ្យបានច្រើន ដូចជាការបណ្តុះបណ្តាលការងារនិងសិក្សាធិការ ការធ្វើផែនការយុទ្ធសាស្ត្រ ការសម្របសម្រួលអន្តរក្រសួង និងការបណ្តុះបណ្តាលឪពុកម្តាយជាដើម។ [Cal. Ed. Code Sec. 56461.]
(1.71) តើផែនការផ្ទេរការសិក្សាសម្រាប់បុគ្គល (ITP) គឺជាអ្វី?
ផែនការផ្ទេរការសិក្សាសម្រាប់បុគ្គល (ITP) គឺជាផែនការជាលាយលក្ខណ៍អក្សរ បង្កើតឡើងដើម្បីជួយត្រៀមរៀបចំសិស្សឲ្យផ្ទេរពីជីវិតសិក្សានៅសាលាទៅជាជីវិតក្រោយការសិក្សានៅសាលា។ [20 U.S.C. Sec. 1401(34); Cal. Ed. Code Secs. 56462 & 56345.1.] ផែនការ ITP ត្រូវតែផ្អែកលើតម្រូវការ ចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍របស់សិស្ស និងឆ្លុះបញ្ចាំងពីគោលដៅផ្ទាល់ខ្លួនរបស់សិស្ស។ វត្ថុបំណង កាលវេលា និងអ្នកទទួលខុសត្រូវចំពោះការបំពេញតាមវត្ថុបំណងនេះ គួរតែធ្វើឡើងជាលាយលក្ខណ៍អក្សរនៅក្នុងផែនការ ITP (និងធ្វើឡើងសម្រាប់ជាផ្នែកមួយនៃកម្មវិធី IEP)។ សំខាន់បំផុតត្រូវយល់ថាការធ្វើផែនការផ្ទេរការសិក្សា និងការបង្កើតផែនការ ITP គឺជាផ្នែកមួយនៃកិច្ចដំណើរការកម្មវិធី IEP។
ការធ្វើផែនការផ្ទេរការសិក្សា អាចប្រព្រឹត្តទៅបាននៅរួមគ្នាក្នុងកិច្ចប្រជុំកម្មវិធីអប់រំសម្រាប់បុគ្គល (IEP) និងកិច្ចប្រជុំការធ្វើផែនការផ្ទេរការសិក្សា (ITP) លក្ខណៈបុគ្គល ឬវាអាចប្រព្រឹត្តទៅក្នុងកិច្ចដាច់ដោយឡែកពីគ្នា។ កិច្ចប្រជុំធ្វើផែនការផ្ទេរការសិក្សាដាច់ដោយឡែកពីគ្នា អាចមានអត្ថប្រយោជន៍ ដោយសារតែវាអនុញ្ញាតឲ្យមានពេលវេលាច្រើនបន្ថែមដើម្បីផ្តោតលើសេចក្តីប្រាថ្នា និងចំណង់ចំណូលចិត្តរបស់សិស្ស។ បន្ទាប់មក ផែនការ ITP អាចធ្វើឲ្យទៅជាផ្នែកមួយនៃកម្មវិធី IEP បាន។
(1.72) តើសិស្សម្នាក់ អាចបន្តទទួលបានសេវាផ្ទេរការសិក្សា ក្រោយពេលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាណាមួយ បានដែរឬទេ?
បាទ/ចាស។ ប្រសិនបើកូនរបស់អ្នកមិនបានបញ្ចប់ការសិក្សា គាត់អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាចហៅផងដែរថា “វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយធម្មតា ឬនៅពេលណាមួយ មុនពេលគាត់ចាកចេញពីមណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ មណ្ឌលសិក្សាធិការ ត្រូវតែបន្តផ្តល់សេវាផ្ទេរការសិក្សាដល់សិស្សនេះ រហូតដល់គាត់មានអាយុ 22 ឆ្នាំ។ សូមមើលជំពូក 11 ព័ត៌មានអំពីការបញ្ចប់ការសិក្សា/ការធ្វើតេស្ត។
អ្នកគួរតែធានាថាកម្មវិធី IEP របស់កូនអ្នក រួមមញ្ចូលនូវផែនការផ្ទេរការសិក្សា ដោយចាប់ផ្តើមនៅអាយុ 16 ឆ្នាំ ឬក្មេងជាងនេះ ដោយផ្តោតលើសេវាកម្មផ្ទេរការសិក្សា។ [Cal. Ed. Code Sec. 56345(a)(8).] អ្នកក៏គួរតែពិភាក្សាផងដែរជាមួយក្រុមការងារកម្មវិធី IEP ថាតើគោលដៅកម្មវិធី IEP របស់កូនអ្នក ក្នុងការដោះស្រាយបញ្ហាផ្ទេរការសិក្សានេះ នឹងត្រូវបញ្ចប់យ៉ាងដូចម្តេច មុនពេលសេវាកម្មទាំងអស់មកពីមណ្ឌលសិក្សាធិការ ត្រូវបានបញ្ចប់។
(1.73) តើទំនាក់ទំនងរវាងសេវាកម្មផ្ទេរការសិក្សា និងការអប់រំវិជ្ជាជីវៈមានអ្វីខ្លះ?
ការអប់រំវិជ្ជាជីវៈ ត្រូវបានកំណត់និយមន័យទូលំទូលាយ នៅក្នុងនិយមន័យជារួមនៃការអប់រំពិសេស ដែលមានន័យថាជា “កម្មវិធីអប់រំមានការរៀបចំត្រឹមត្រូវដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការត្រៀមរៀបចំបុគ្គលនានាសម្រាប់ការងារដែលទទួលបានប្រាក់កម្រៃ ឬមិនទទួលបានប្រាក់កម្រៃ ឬសម្រាប់ការត្រៀមរៀបចំបន្ថែមសម្រាប់អាជីពណាមួយដែលមិនតម្រូវឲ្យមានសញ្ញាបត្រមធ្យមសិក្សា ឬសញ្ញាបត្រកម្រិតខ្ពស់អ្វីឡើយ។” [34 C.F.R. Sec. 300.39(b)(5).] ម្យ៉ាងទៀត ការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរួមបញ្ចូលទៅក្នុងក្របខណ្ឌនិយមន័យនៃសេវាផ្ទេរការសិក្សា។ [34 C.F.R. Sec. 300.43.] ដោយសារតែការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ អាចនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មផ្ទេរការសិក្សារបស់សិស្ស ដូច្នេះ ពួកវាគួរតែជាផ្នែកដ៏សំខាន់មួយផងដែរនៃកិច្ចដំណើរការរៀបចំផែនការ ITP។
ការអប់រំវិជ្ជាជីវៈដែលបង្កើតឡើងជាក់លាក់ និងការអភិវឌ្ឍជំនាញអាជីពសម្រាប់បុគ្គលដែលមានពិការភាព អាចរួមមាន៖
- ការផ្តល់ជូនកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជាមុន ការបង្កើតកម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ ការផ្តល់ជំនួយនៅក្នុងការដាក់បញ្ចូលទៅក្នុងកន្លែងការងារ ការណែនាំដល់គ្រូបណ្តុះបណ្តាល និងនិយោជកពាក់ព័ន្ធនឹងតម្រូវការពិសេសរបស់បុគ្គល ការសម្របសម្រួលសេវាកម្មជាមួយក្រសួងស្តារនីតិសម្បទា និងទីភ្នាក់ងារផ្សេងៗ។
- ការសម្របសម្រួល និងការកែសម្រួលកម្មវិធីអប់រំវិជ្ជាជីវៈធម្មតា។
- ការផ្តល់ជំនួយដល់បុគ្គលនៅក្នុងការអភិវឌ្ឍឥរិយាបទ ទំនុកចិត្តលើខ្លួនឯង សមត្ថភាពវិជ្ជាជីវៈក្នុងការកំណត់ទីតាំង ធានាសុវត្ថិភាព និងរក្សាការងារជាបន្តនៅក្នុងសហគមន៍ ឬបរិយាកាសដែលមានការការពារ និងដើម្បីជំរុញបុគ្គលទាំងនោះឲ្យក្លាយជាសមាជិកចូលរួមរបស់សហគមន៍។
- ការរក្សាទំនាក់ទំនងដែលបានកំណត់ពេលជាទៀងទាត់ជាមួយកន្លែងធ្វើការ និងគ្រូបណ្តុះបណ្តាលនៅតាមទីកន្លែងការងារ។
[5 C.C.R. Sec. 3051.14.]
(1.74) តើការងារដែលទទួលបានកិច្ចគាំពារជាអ្វី?
“ការងារដែលទទួលបានកិច្ចគាំពារ” គឺជាជម្រើនៃការដាក់បញ្ចូលទៅក្នុងវិជ្ជាជីវៈ ដែលបានប្រើប្រាស់ជាចម្បងសម្រាប់បុគ្គលដែលមានពិការភាពផ្នែកលូតលាស់។ ក្រោមច្បាប់រដ្ឋ (ហៅថា “Lanterman Act”) នេះមានន័យថាជាការងារដែលទទួលបានប្រាក់កម្រៃ នៅក្នុងមជ្ឈដ្ឋានរួមបញ្ចូលគ្នាមួយនៅក្នុងសហគមន៍ ដែលមនុស្សមាន ឬគ្មានពិការភាព មានទំនាក់ទំនងគ្នានៅក្នុងមជ្ឈដ្ឋាននោះ។ និយោជិត អាចត្រូវបានជួលដោយនិយោជកនៅក្នុងសហគមន៍ដោយផ្ទាល់ ឬតាមរយៈកិច្ចសន្យា (មជ្ឈមណ្ឌលក្នុងតំបន់ ឬក្រសួងស្តារនីតិសម្បទា) ជាមួយនឹងទីភ្នាក់ងារការងារដែលទទួលបានកិច្ចគាំពារ។ ជាធម្មតា សេវាគាំទ្រជាបន្តបន្ទាប់ ត្រូវបានផ្តល់ជូនដល់និយោជិត ដើម្បីឲ្យគាត់អាចបន្តការងារនោះបាន។ [California Welfare and Institutions Code (Cal. Welf. & Inst. Code) Secs. 4851(n)- (p).] ជម្រើសនៃការដាក់បញ្ចូលទៅក្នុងវិជ្ជាជីវៈ គួរតែមានផ្តល់ជូនផងដែរដល់អ្នកដែលមានពិការភាពផ្សេងទៀត។
(1.75) តើនាយកដ្ឋានស្តារនីតិសម្បទារដ្ឋកាលីហ្វ័រញ៉ា (California Department of Rehabilitation) មានការទទួលខុសត្រូវណាមួយនៅក្នុងការជួយឲ្យកូនរបស់ខ្ញុំផ្ទេរការសិក្សាពីការអប់រំពិសេសទៅជាជីវិតក្រោយការសិក្សានៅវិទ្យាល័យដែរឬទេ?
បាទ/ចាស។ ទីភ្នាក់ងារស្តារនីតិសម្បទាវិជ្ជាជីវៈរបស់រដ្ឋនីមួយៗ ត្រូវតែមានគោលនយោបាយ និងនីតិវិធីរួចជាស្រេចសម្រាប់ការសម្របសម្រួលរវាងមន្ត្រីទីភ្នាក់ងារ និងមន្ត្រីអប់រំដែលទទួលខុសត្រូវសម្រាប់ការអប់រំពិសេស។ នាយកដ្ឋានស្តារនីតិសម្បទាររដ្ឋកាលីហ្វ័រញ៉ា ត្រូវតែផ្តល់ជំនួយបច្ចេកទេសទៅដល់មណ្ឌលសិក្សាធិការ នៅក្នុងការធ្វើផែនការនិងសេវាកម្មផ្ទេរការសិក្សានានា នៅក្នុងផ្នែកមួយចំនួនដូចជាការស្តារនីតិសម្បទាវិជ្ជាជីវៈ និងការអភិវឌ្ឍកម្មវិធី IEP។ [29 U.S.C. Sec. 721(a)(11)(D).] មើលជំពូក 10 សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាផ្ទេរការសិក្សា រួមទាំងការអប់រំវិជ្ជាជីវៈផងដែរ។
(1.76) តើអ្វីជាប្រព័ន្ធវាយតម្លៃការសិក្សា និងការរីកចម្រើនរបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា (California Assessment of Student Performance and Progress, CAASPP)? ?
CAASPP គឺជាប្រព័ន្ធតេស្តបញ្ចប់ការសិក្សារបស់សិស្សនៅរដ្ឋកាលីហ្វ័រញ៉ា សម្រាប់មុខវិជ្ជាអក្សរសាស្រ្ត / អក្ខរកម្មភាសាអង់គ្លេស (English Language Arts/Literacy, ELA) និងគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី 3 រហូតដល់ទី 8 និងទី 11។ វារួមបញ្ចូលនូវការធ្វើតេស្តផ្នែកវិទ្យាសាស្ត្ររដ្ឋកាលីហ្វ័រញ៉ា (California Science Test, CAST) សម្រាប់សិស្សថ្នាក់ទី 5 ទី 8 និងថ្នាក់ណាមួយក្នុងចំណោមថ្នាក់ទី 10 ទី 11 ឬទី 12 ដែលសិស្សកំពុងទទួលការសិក្សាខាងផ្នែកវិទ្យាសាស្ត្រនៅក្នុងថ្នាក់រៀននោះ។ [Title 5 California Code of Regulations (.C.C.R) Sec. 851.5. ប្រព័ន្ធ CAASPP បានដាក់ជំនួសកម្មវិធីការធ្វើតេស្តស្តង់ដា និងការធ្វើរបាយការណ៍ (Standardized Testing and Reporting, STAR) ដោយចាប់ផ្តើមនៅឆ្នាំសិក្សា 2014-15។ [ច្បាប់អប់រំនៅរដ្ឋកាលីហ្វ័រញ៉ា (Cal. Ed. Code) Sec. 60640.]
ផ្នែក ELA និងផ្នែកគណិតវិទ្យានៃការធ្វើតេស្ត គឺផ្អែកលើស្តង់ដាស្នូលទូទៅរបស់រដ្ឋ (Common Core State Standards, CCSS) ដែលជាស្តង់ដាលទ្ធផលអប់រំដែលរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋមួយចំនួនទៀត បានទទួលយកចាប់តាំងពីឆ្នាំ2010 មក។ CCSS រៀបរាប់អំពីអ្វីដែលសិស្សគួរតែដឹង និងអាចធ្វើបាននៅក្នុងផ្នែកនៃមុខវិជ្ជានីមួយៗនៅតាមកម្រិតថ្នាក់រៀនទាំងនេះ។ CAST វាស់វែងនូវអ្វីដែលសិស្សដឹង និងអាចប្រើប្រាស់បានដោយប្រើស្តង់ដាបែបវិទ្យាសាស្ត្រជំនាន់ថ្មីរបស់រដ្ឋកាលីហ្វ័រញ៉ា (California Next Generation Science Standards) ដែលផ្តោតលើការយល់ដឹងអំពីទស្សនៈបែប វិទ្យាសាស្ត្រ ដែលមាននៅក្នុងវិទ្យាសាស្ត្រជីវិត វិទ្យាសាស្ត្រផែនដីនិងអវកាស និងវិទ្យាសាស្ត្ររូបនិយម។
សិស្សដែលមានកម្មវិធី IEP នៅថ្នាក់ទីបី ដល់ថ្នាក់ទីប្រាំបី និងទីដប់មួយ ដែលពួកគេមិនអាចធ្វើតេស្ត CAASPP បាន ទោះបីជាមានសេវាជំនួយសមរម្យ និងទោះបីឪពុកម្តាយរបស់ពួកគេមិនបានសុំការអនុគ្រោះមិនឲ្យពួកគេចូលរួមកម្មវិធីនោះក៏ដោយ (សូមមើលសំណួរទី 2 ខាងលើ) ប៉ុន្តែពួកគេអាចត្រូវបានផ្តល់ការធ្វើតេស្តជំនួស ដែលត្រូវបានគេស្គាល់ថាជាការវាយតម្លៃជំនួសរបស់រដ្ឋកាលីហ្វ័រញ៉ា (California Alternate Assessment, CAA)។ មើលជំពូក 11 ព័ត៌មានស្តីពីការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការ/លក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា។
(1.77) តើមានលក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ការទទួលបានសញ្ញាបត្របញ្ចប់ការសិក្សានៅវិទ្យាល័យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា?
សិស្សវិទ្យាល័យសាធារណៈធម្មតាទាំងអស់ ត្រូវតែបំពេញនូវអ្វីដែលគេហៅថា “វគ្គសិក្សាដែលបានកំណត់” ។ វគ្គសិក្សាដែលបានកំណត់ គឺជាបញ្ជីរាយនាមវគ្គសិក្សាចំនួន 13 ដែលរដ្ឋបានតម្រូវសម្រាប់ការទទួលបានសញ្ញាបត្រ។ វាមានដូចខាងក្រោម៖
- វគ្គសិក្សាភាសាអង់គ្លេសចំនួនបី
- វគ្គសិក្សាគណិតវិទ្យាចំនួនពីរ (រួមទាំងពិជគណិត I)
- វគ្គសិក្សាវិទ្យាសាស្ត្រសង្គមចំនួនបី (ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ប្រវត្តិសាស្រ្តពិភពលោក វប្បធម៌ និងភូមិវិទ្យា ហើយមួយឆមាសម្តង សិក្សាអំពីរដ្ឋាភិបាល និងសេដ្ឋកិច្ចរបស់អាមេរិក)
- វគ្គសិក្សាវិទ្យាសាស្ត្រចំនួនពីរ (ជីវវិទ្យា និងរូបវិទ្យា)
- វគ្គសិក្សាអប់រំកាយចំនួនពីរ
- វគ្គសិក្សាភាសាបរទេស ឬសិល្បៈសោទស្សន៍និងការសម្តែង ឬការអប់រំបច្ចេកទេស
[Cal. Ed. Code Sec. 51224.5 and 51225.3.]
មណ្ឌលសិក្សាធិការ ត្រូវតែធានាថាសិស្សបញ្ចប់វគ្គសិក្សាដែលបានកំណត់មុនពេលទទួលសញ្ញាបត្រ ប៉ុន្តែ មណ្ឌលសិក្សាតាមមូលដ្ឋាន អាចបន្ថែមនូវលក្ខខណ្ឌតម្រូវទាំងនេះបាន។ [Cal. Ed. Code Sec. 51225.3(a)(1)&(2).] អ្នកគួរទាក់ទងមណ្ឌលសិក្សាការនៅតាមមូលដ្ឋានរបស់អ្នក ដើម្បីស្វែងយល់ថាតើមានវគ្គសិក្សាបន្ថែម ឬលក្ខខណ្ឌតម្រូវផ្សេងទៀតដែរឬទេ ដូចជាគម្រោងស្រាវជ្រាវនៅវិទ្យាល័យ (Senior Project) ដែលអនុវត្តនៅក្នុងមណ្ឌលសិក្សារបស់អ្នក។
(1.78) តើមានមធ្យោបាយជំនួសដើម្បីបំពេញវគ្គសិក្សាដែលបានកំណត់ដែរឬទេ?
បាទ/ចាស។ ក្រុមប្រឹក្សាអប់រំរបស់មណ្ឌលសិក្សាធិការតាមមូលដ្ឋាន “ដែលមានការចូលរួមសកម្ម” របស់ឪពុកម្តាយ អ្នករដ្ឋបាល គ្រូនិងសិស្ស គប្បីប្រើប្រាស់មធ្យោបាយជំនួសសម្រាប់សិស្សបញ្ចប់វគ្គសិក្សាដែលបានកំណត់នោះ។ (វគ្គសិក្សាដែលបានកំណត់ មានន័យថាចំនួនមេរៀនឬវគ្គសិក្សាអប្បបរមាដែលសិស្សត្រូវបំពេញនៅក្នុង ឬផ្នែកនៃមុខវិជ្ជាផ្សេងៗ ដើម្បីបញ្ចប់ការសិក្សានៅវិទ្យាល័យ)។ នេះអាចរួមមាន៖ ការបង្ហាញជាក់ស្តែងនូវបំណិននិងសមត្ថភាព បទពិសោធន៍ការងារដែលបានគ្រប់គ្រង ឬបទពិសោធន៍ក្រៅសាលាផ្សេងទៀត ថ្នាក់អប់រំបច្ចេកទេសជំនាញអាជីព វគ្គសិក្សាផ្តល់ជូនដោយមជ្ឈមណ្ឌល ឬកម្មវិធីមុខងារវិជ្ជាជីវៈក្នុងតំបន់ ការសិក្សាអន្តរជំនាញ ការសិក្សាឯករាជ្យ និងក្រេឌីតទទួលបាននៅមហាវិទ្យាល័យ ឬសាកលវិទ្យាល័យ។ [Cal. Ed. Code Sec. 51225.3(b).]
ប្រសិនបើក្រុមការងារ IEP មានបង្កើតកម្មវិធីសិក្សាស្របតាមបុគ្គលសម្រាប់សិស្សណាម្នាក់ វគ្គសិក្សានោះត្រូវក្លាយជា “វគ្គសិក្សាដែលបានកំណត់” សម្រាប់បំពេញតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា។ [Cal. Ed. Code Secs. 51225.3(b) & 56345(b)(1).] ឪពុកម្តាយ គួរតែរួមបញ្ចូលនូវសេចក្តីបញ្ជាក់ជាលាយក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP ថាវគ្គសិក្សាសម្រាប់បុគ្គល បំពេញតាមលក្ខខណ្ឌតម្រូវនោះ។
សិស្សក៏ត្រូវទទួលបានការអនុញ្ញាតផងដែរក្នុងការចូលរួមធ្វើតេស្ត CAASPP ដែលមានការសម្របសម្រួល ដោយមិន “ធ្វើឲ្យមានការកែប្រែជាមូលដ្ឋានទៅលើអ្វីដែលការប្រឡងនោះធ្វើការវាស់ស្ទង់ ឬមានឥទ្ធិពលទៅលើភាពប្រហាក់ប្រហែលគ្នានៃពិន្ទុ” នោះទេ។ បញ្ហាទាំងនេះ ក៏ត្រូវតែមានភាពជាក់លាក់ផងដែរនៅក្នុងកម្មវិធី IEP ឬផែនការ 504 របស់ពួកគេ។
(1.79) ប្រសិនបើកូនរបស់ខ្ញុំបំពេញតាមលក្ខខណ្ឌតម្រូវបញ្ចប់ការសិក្សា ហើយទទួលបានសញ្ញាបត្រ តើសិទ្ធិទទួលបានការអប់រំពិសសត្រូវបញ្ចប់ដែរឬទេ?
បាទ/ចាស។ ការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រកម្រិតថ្នាក់វិទ្យាល័យ នឹងធ្វើឱ្យកូនរបស់អ្នកមិនមានសិទ្ធិទទួលបានការអប់រំពិសេសបន្ថែមទៀតទេ។ ការបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រធម្មតា គឺជា "ការផ្លាស់ប្តូរការដាក់បញ្ចូលក្នុងការសិក្សា" សម្រាប់សិស្សអប់រំពិសេស។ [34 C.F.R. Sec. 300.102(a)(3)(i); Cal. Ed. Code Secs. 56026.1(a), 56500.5.] មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរជាមុន (ចំនួនពេលវេលាសមស្របមុនពេលមានការផ្លាស់ប្តូរការដាក់បញ្ចូលទៅក្នុងការសិក្សា ដែលរួមមាន៖ ការពិពណ៌នាអំពីអ្វីដែលមណ្ឌលសិក្សាធិការមានបំណងចង់អនុវត្ត ការពន្យល់អំពីមូលហេតុនៃសកម្មភាព ការពិពណ៌នាអំពីជម្រើសផ្សេងៗដែលមណ្ឌលសិក្សាធិការបានពិចារណា និងមូលហេតុដែលបញ្ហាទាំងអស់នេះត្រូវបានបដិសេធ ការពិពណ៌នាអំពីរបាយការណ៍ ការធ្វើតេស្ត និងនីតិវិធីដែលផ្តោតលើសកម្មភាពនេះ ប្រភពដែលត្រូវទាក់ទងដើម្បីជួយដល់ឪពុកម្តាយនៅក្នុងការយល់ដឹងអំពីការផ្តល់ការអប់រំពិសេស និងការជូនដំណឹងអំពីការការពារសុវត្ថិភាពនីតិវិធី។ [34 C.F.R. Secs. 300.102(a)(3)(iii) & 300.503(b); Cal. Ed. Code Sec. 56500.4.]
(1.80) នៅពេលកូនរបស់ខ្ញុំគ្រប់អាយុ 18 ឆ្នាំ តើគាត់នឹងចាប់ផ្តើមធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងកម្មវិធី IEP នេះ ឬមួយក៏ខ្ញុំនឹងនៅតែបន្តធ្វើជាអ្នកសម្រេចចិត្តសម្រាប់គោលបំណងអប់រំទៀត?
នៅអាយុ 18 ឆ្នាំ សិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកអប់រំ នឹងផ្ទេរពីឪពុកម្តាយទៅសិស្សវិញ លើកលែងតែសិស្សត្រូវបានកំណត់ថាអសមត្ថភាពនៅក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា។ មណ្ឌលសិក្សាធិការ ត្រូវជូនដំណឹងដល់អ្នក និងកូនរបស់អ្នកអំពីការផ្ទេរសិទ្ធិ ហើយត្រូវផ្តល់សេចក្តីជូនដំណឹងអំពីការការពារសុវត្ថិភាពនីតិវិធី មិនឲ្យយឺតជាងមួយឆ្នាំ មុនពេលកូនរបស់អ្នកមានអាយុ 18 ឆ្នាំ។ [34 C.F.R. Sec. 300.520; Cal. Ed. Code Secs. 56041.5 & 56043(g)(3).]
(1.81) ប្រសិនបើកូនរបស់ខ្ញុំទទួលបានសញ្ញាបត្រធម្មតា ប៉ុន្តែនឹងទទួលបានវិញ្ញបនបត្របញ្ចប់ការសិក្សា ឬកម្មវិធីសិក្សា តើគាត់នៅតែមានសិទ្ធិទទួលបានការអប់រំពិសេសដែរឬទេ?
កូនរបស់អ្នកមានសិទ្ធិទទួលសេវាកម្មអប់រំពិសេស រហូតដល់ឆ្នាំសិក្សាដែលគាត់មានអាយុ 22 ឆ្នាំ លើកលែងតែគាត់បំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សាមុនពេលនោះ។ [34 C.F.R. Sec. 300.102(a)(3)(ii); Cal. Ed. Code Secs. 56026(c)(4) & 56026.1.] ប្រសិនបើកូនរបស់អ្នកមិនបានបញ្ចប់ការសិក្សានោះទេ គាត់អាចទទួលបាន “វិញ្ញាបនបត្របញ្ចប់ការសិក្សា” (អាចហៅផងដែរថា “វិញ្ញាបនបត្របញ្ចប់កម្មវិធីសិក្សា”) នៅចុងបញ្ចប់នៃឆ្នាំចុងក្រោយធម្មតា ឬនៅពេលណាមួយ មុនពេលគាត់ចាកចេញពីមណ្ឌលសិក្សាធិការនៅអាយុ 22 ឆ្នាំ។ វិញ្ញាបនបត្រនេះ អាចផ្តល់នូវការទទួលស្គាល់ចំពោះសិស្សដែលសម្រេចគោលដៅកម្មវិធី IEP របស់ពួកគេ ឬបញ្ចប់វគ្គសិក្សាជំនួសដែលបានកំណត់ណាមួយ ប៉ុន្តែពួកគេនឹងមិនទទួលបានសញ្ញាបត្រធម្មតានោះទេ។ វិញ្ញាបនបត្រនេះ ក៏ត្រូវបានបង្កើតឡើងផងដែរដើម្បីយកឈ្នះទៅលើការជំទាស់តវ៉ាពីមន្ត្រីមណ្ឌលសិក្សាធិការដែលគិតថាសិស្សអប់រំពិសេស មិនគួរចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជាមួយមិត្តរួមថ្នាក់ដែលមានអាយុដូចគ្នានោះទេ នៅពេលដែលពួកគេមិនបានទទួលបានសញ្ញាបត្រនោះ។ ដោយសារតែវិញ្ញាបនបត្រមិនបញ្ចប់នូវសិទ្ធិទទួលបាន ដូច្នេះ សិស្សដែលទទួលបានវិញ្ញាបនបត្រមួយ អាចបន្តធ្វើកិច្ចការឆ្ពោះទៅរកការទទួលបានសញ្ញាបត្រធម្មតាទៀតបាន។ [Cal. Ed. Code Secs. 56390 & 56392.] មើលសំណួរ & ចម្លើយ #1 ក្នុងជំពូក 3 សម្រាប់ព័ត៌មានលម្អិតបន្ថែម។
(1.82) ប្រសិនបើកូនរបស់ខ្ញុំទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា តើគាត់អាចចូលរួមក្នុងពិធីបញ្ចប់ការសិក្សា និងសកម្មភាពដែលពាក់ព័ន្ធបានដែរឬទេ?
យោងទៅតាមច្បាប់របស់រដ្ឋ សិស្សដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ឬការបញ្ចប់កម្មវិធីសិក្សា មានសិទ្ធិចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ និងសកម្មភាពសាលាណាមួយដែលពាក់ព័ន្ធនឹងការទទួលសញ្ញាបត្រនោះ។ [Cal. Ed. Code Sec. 56391.] មើលជំពូក 11 ព័ត៌មានស្តីពីការវាយតម្លៃទូទាំងមណ្ឌលសិក្សាធិការ/លក្ខខណ្ឌតម្រូវសម្រាប់ការបញ្ចប់ការសិក្សា។.
(1.83) តើមានសេវាកម្មនានាសម្រាប់ទាករកទើបកើត និងទារកទើបចេះដើរដែលមានពិការភាពដែរឬទេ ដែលផ្តល់សេវាក្រោមច្បាប់អប់រំពិសេស?
បាទ/ចាស។ ផ្នែក C នៃច្បាប់ IDEA គ្រប់គ្រងលើកម្មវិធី “អន្តរាគមន៍ពីដើមទី” របស់សហព័ន្ធសម្រាប់ទារកទើបកើត និងទារកទើបចេះដើរ ចាប់ពីពេលកើតរហូតដល់អាយុពីរឆ្នាំ។ ពាក្យថា “ទារកទើបកើត និងទារកទើបចេះដើរដែលមានពិការភាព” មានន័យថាជាកុមារមានអាយុតិចជាងបីឆ្នាំដែលពួកគេត្រូវការសេវាអន្តរាគមន៍ពីដើមទី ដោយសារតែពួកជួបប្រទះបញ្ហាយឺតយ៉ាវផ្នែកលូតលាស់នៅក្នុងផ្នែកមួយចំនួនដូចជាការលូតលាស់ផ្នែកពុទ្ធិ ការលូតលាស់ផ្នែករាងកាយ ការលូតលាស់ផ្នែកភាសានិងពាក្យសម្តី ការលូតលាស់ផ្នែកចិត្តឬសង្គម ឬបំណិនជួយខ្លួនឯង។ ម្យ៉ាងទៀត ពាក្យនេះក៏រួមបញ្ចូលផងដែរនូវទារកទើបកើត និងទារកទើបចេះដើរដែលមានស្ថានភាពរាងកាយនិងផ្លូវចិត្តទទួលបានការធ្វើរោគវិនិច្ឆ័យណាមួយ ដែលជាធម្មតានាំមកនូវភាពយឺតយ៉ាវនៃការលូតលាស់។ រដ្ឋក៏អាចធ្វើការសម្រេចទៅលើនិយមន័យនៃពាក្យនេះផងដែរ ដោយរួមបញ្ចូលនូវកុមារអាយុតិចជាង 3 ឆ្នាំដែលមានហានិភ័យប្រឈមនឹងភាពយឺតយ៉ាវនៃការលូតលាស់ធ្ងន់ធ្ងរ។” លក្ខណៈវិនិច្ឆ័យសម្រាប់និយមន័យទាំងនេះ គឺត្រូវបានកំណត់ដោយរដ្ឋនីមួយៗ។ រដ្ឋកាលីហ្វ័រញ៉ា បានអនុម័តលក្ខណៈវិនិច្ឆ័យហានិភ័យនេះ។ [34 C.F.R. Sec. 303.13; Cal. Gov. Code Sec. 95014(a)]
(1.84) តើរដ្ឋកាលីហ្វ័រញ៉ា មានច្បាប់ផ្ទាល់ខ្លួនដែលប៉ះពាល់ដល់ទារកទើបកើត និងទារកទើបចេះដើរដែរឬទេ?
បាទ/ចាស។ ច្បាប់ស្តីពីសេវាអន្តរាគមន៍ពីដើមទីរបស់រដ្ឋកាលីហ្វ័រញ៉ា (California Early Intervention Services Act) ត្រូវបានបង្កើតឡើង “ដើម្បីផ្តល់ប្រព័ន្ធកម្មវិធីទីភ្នាក់ងារអន្តរក្រសួង ពហុជំនាញ ផ្តោតលើគ្រួសារ មានភាពគ្រប់ជ្រុងជ្រោយ មានការសម្របសម្រួល នៅទូទាំងរដ្ឋ ដែលទទួលខុសត្រូវចំពោះការផ្តល់ជូនសេវាអន្តរាគមន៍ពីដើមទីយ៉ាងសមស្រប និងគាំទ្រទៅដល់ទារកទើបកើតនិងទារកទើបចេះដើរទាំងអស់ដែលមានសិទ្ធិទទួលបាន និងក្រុមគ្រួសាររបស់ពួកគេ។” [Cal. Gov. Code Sec. 95002.]
(1.85) តើទីភ្នាក់ងារមួយណាដែលទទួលខុសត្រូវចំពោះការធានាថាសេវាកម្មនានាត្រូវបានផ្តល់ជូនដល់ទារកទើបកើត និងទារកទើបចេះដើរ?
នាយកដ្ឋានអប់រំ CDE មានការទទួលខុសត្រូវចំពោះការចាត់ចែងសេវាកម្ម និងផ្តល់កម្មវិធីអប់រំសម្រាប់ទារកទើបកើតដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
- មានត្រឹមតែជាពិការភាព “ដែលកម្រនឹងកើតមាន” ប៉ុណ្ណោះ — ស្ថានភាពដែលកើតមានតិចជាង 1% នៃចំនួនមនុស្សចូលរៀននៅសាលា ដែលគ្រាន់តែជាភាពចុះខ្សោយនៃគំហើញ ការស្តាប់ ឬផ្នែកគ្រោងឆ្អឹងតែមួយមុខប៉ុណ្ណោះ ឬស្ថានភាពទាំងនេះរួមគ្នាផ្សំបញ្ចូលគ្នា និង
- តម្រូវឲ្យមានការអប់រំពិសេស និងសេវាកម្មបន្ទាន់។
មជ្ឈមណ្ឌលក្នុងតំបន់មានទៅតាមមូលដ្ឋាន ទទួលខុសត្រូវចំពោះការផ្តល់សេវាអន្តរាគមន៍ពីដើមទីដល់គ្រប់ទារកទើបកើតទាំងអស់ដែលមានសិទ្ធិទទួលបានសេវា រួមទាំងកុមារដែលមានភាពយឺតយ៉ាវផ្នែកលូតលាស់ ឬមានការប្រឈមទៅនឹងភាពយឺតយ៉ាវនេះ។ [Cal. Ed. Code Secs. 56026 & 56026.5; Cal. Gov. Code Sec. 95008; Cal. Welf. & Inst. Code Sec. 4435; 5 C.C.R. Sec. 3031.]
ក្រុមគ្រួសារ គួរតែមានទំនួលខុសត្រូវលើសេវាកម្ម ដូចមានចែងយ៉ាងច្បាស់នៅក្នុងផែនការសេវាកម្មសម្រាប់បុគ្គលរបស់កុមារ (IFSP)។ [Cal. Gov. Code Sec. 95014(d).]
(1.86) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសេវាអន្តរាគមន៍ពីដើមទី(“Early Start”) នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាមានអ្វីខ្លះ?
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កុមារដែលមានអាយុតិចជាង 3 ឆ្នាំ គឺមានសិទ្ធិទទួលបានអ្វីដែលរដ្ឋហៅថា សេវាកម្ម “Early Start” ប្រសិនបើគាត់បំពេញតាមលក្ខណៈវិនិច្ឆ័យណាមួយដូចខាងក្រោម បន្ទាប់ពីការវាយតម្លៃ៖
- ទារកទើបកើត និងទារកទើបចេះដើរមានភាពយឺតយាវផ្នែកលូតលាស់នៅក្នុងផ្នែកទាំងប្រាំ តិចបំផុតចំនួនមួយ ដូចខាងក្រោម៖ ការលូតលាស់ផ្នែកពុទ្ធិ, ការលូតលាស់ផ្នែករាងកាយ និងចលករ រួមទាំងគំហើញ និងការស្តាប់ផងដែរ, ការលូតលាស់ផ្នែកទំនាក់ទំនង, ការលូតលាស់ផ្នែកផ្លូវចិត្ត និងសង្គម, និងការលូតលាស់ផ្នែកសម្របខ្លួន។ ទារកទើបកើត និងទារកទើបចេះដើរដែលមានភាពយឺតយ៉ាវផ្នែកលូតលាស់ គឺជាអ្នកដែលត្រូវបានកំណត់ថាមានភាពខុសគ្នាខ្លាំងគួរឲ្យកាត់សម្គាល់រវាងកម្រិតនៃការលូតលាស់ដែលបានរំពឹងទុកសម្រាប់វ័យរបស់ពួកគេ និងកម្រិតមុខងារបច្ចុប្បន្នរបស់ពួកគេ។ ការកំណត់នេះ ត្រូវបានធ្វើឡើងដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលពួកគេត្រូវបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងឪពុកម្តាយផងដែរ។ ភាពខុសគ្នាខ្លាំងគួរឲ្យកត់សម្គាល់ មានន័យថាជាភាពយឺតយ៉ាវ 33 ភាគរយនៅក្នុងផ្នែកលូតលាស់យ៉ាងតិចចំនួនមួយ៖
- ទារកទើបកើត និងទារកទើបចេះដើរដែលមានស្ថានភាពហានិភ័យពីមុនមកស្រាប់ ដែលពួកគេគឺជាទារក និងទារកទើបកើតដែលមានស្ថានភាពហៅថា “សមុដ្ឋានសាស្រ្ត (បុព្វហេតុ)” ឬស្ថានភាពមានផលវិបាកផ្នែកការលូតលាស់ដែលមានគ្រោះថ្នាក់ពីមុនមក។ ស្ថានភាពនេះ ត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងឪពុកម្តាយផងដែរ។ ស្ថានភាពនេះ ត្រូវបានបញ្ជាក់ថាមានលទ្ធភាពខ្ពស់ក្នុងការឈានទៅរកភាពយឺតយ៉ាវនៃការលូតលាស់ ប្រសិនបើភាពយឺតយ៉ាវនោះមិនបង្ហាញឲ្យឃើញច្បាស់នៅពេលធ្វើរោគវិនិច្ឆ័យនេះទេ។
- ទារកទើបកើត និងទារកទើបចេះដើរដែលមានហានិភ័យខ្ពស់ប្រឈមទៅនឹងពិការភាពផ្នែកលូតលាស់ធ្ងន់ធ្ងរ ដោយសារកត្តាហានិភ័យផ្នែកជីវវេជ្ជសាស្ត្ររួមផ្សំបញ្ចូលគ្នា ដែលវត្តមានរបស់វាត្រូវបានធ្វើរោគវិនិច្ឆ័យដោយបុគ្គលិកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទទួលស្គាល់ដោយក្រុមការងារពហុជំនាញ (ឬផ្នែកនៃក្រុមការងារនេះ) រួមទាំងឪពុកម្តាយផងដែរ។
[Cal. Gov. Code Sec. 95014(a).]
(1.87) តើសេវាកម្មអ្វីខ្លះដែលត្រូវបានរួមបញ្ចូលទៅក្រោមផ្នែក C សម្រាប់កុមារចាប់ពីពេលកើតរហូតដល់អាយុ 3 ឆ្នាំ?
សេវាកម្មដែលមានផ្តល់ជូនក្រោមផ្នែក C ត្រូវបានផ្តល់ជូនដោយមជ្ឈមណ្ឌលក្នុងតំបន់ ឬមណ្ឌលសិក្សាធិការ (ទាំងនោះតាមផ្ទះ ឬនៅតាមមជ្ឈមណ្ឌល ជាលក្ខណៈបុគ្គល ឬជាក្រុមតូចៗ) ហើយជានិច្ចកាល គឺមិនមានចំណាយប្រាក់នោះទេ។ ពួកគេត្រូវតែបង្កើតឡើងដើម្បីបំពេញតាមតម្រូវការលូតលាស់របស់ទារកទើបកើត និងទារកទើបចេះដើរ៖
សេវាកម្មនានា អាចរួមបញ្ចូលនូវ៖ ឧបករណ៍បច្ចេកវិទ្យាជំនួយ និងសេវាកម្មនានា, ប្រព័ន្ធការស្តាប់, ការបណ្តុះបណ្តាលសម្រាប់គ្រួសារ ការពិគ្រោះយោបល់ និងការសួរសុខទុក្ខតាមផ្ទះ, សេវាសុខភាព (រួមមានការដាក់បំពង់សុង ការថែទាំការវះកាត់បើកបំពង់ខ្យល់ ការដាក់បំពុងសុងអាហារ ការផ្លាស់ប្តូរសម្លៀកបំពាក់និងថង់ដែលភ្ជាប់ទៅនឹងពោះវៀនធំ (colostomy bag) និងការពិគ្រោះជាមួយគ្រូពេទ្យ), សេវាវេជ្ជសាស្ត្រសម្រាប់តែគោលបំណងនៃការធ្វើរោគវិនិច្ឆ័យ និងការវាយតម្លៃប៉ុណ្ណោះ, សេវាថែទាំដោយគិលានុប្បដ្ឋាន, សេវាព្យាបាលមុខងារវិជ្ជាជីវៈ និងការព្យាបាលដោយចលនា, សេវាចិត្តសាស្ត្រ, សេវាសង្គមកិច្ច, សេវាកម្មសម្របសម្រួលសេវា, ការបង្រៀនពិសេស, សេវាកម្មផ្នែកពាក្យសម្តី និងភាសា, ការដឹកជញ្ជូន និងការចំណាយពាក់ព័ន្ធ, សេវាកម្មផ្នែកគំហើញ, និងជំនួយបណ្តោះអាសន្ន (ត្រូវតែបញ្ជាក់ថាតម្រូវការនេះ គឺមានពាក់ព័ន្ធទៅនឹងភាពយឺតយ៉ាវផ្នែកលូតលាស់របស់កុមារ) និងសេវាគាំទ្រគ្រួសារផ្សេងទៀត។ [20 U.S.C. Sec. 1432(4); 34 C.F.R. Secs. 303.12(d) & 303.13; 17 C.C.R. Sec. 52000(b)(13).] សម្រាប់ព័ត៌មានបន្ថែមស្តីពីសេវាអន្តរាគមន៍ពីដើមទី សូមមើលជំពូក 12។
(1.88) តើមណ្ឌលសិក្សាធិការ ត្រូវទទួលខុសត្រូវចំពោះសេវាអប់រំពិសេស សម្រាប់កុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំដែរឬទេ?
បាទ/ចាស។ ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា គ្រប់មណ្ឌលសិក្សាធិការទាំងអស់ មានអំណាចដើម្បីផ្តល់សេវាអប់រំពិសេស និងសេវាកម្មនានាដល់កុមារទាំងអស់ដែលទទួលបានសិទ្ធិ ដែលមានអាយុបីឆ្នាំដល់ប្រាំឆ្នាំ គ្រប់ៗគ្នា។ [Cal. Ed. Code Secs. 56001(b) & 56440(c).]
ប្រសិនបើកុមារណាម្នាក់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលបានសេវា “អន្តរាគមន៍ពីដើមទី” ឬ “ការចាប់ផ្តើមពីដើមទី” ពីមណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការត្រូវធានាថាកុមារនោះមានការផ្ទេរការសិក្សាដោយរលូន និងប្រកបដោយសុវត្ថិភាពចូលទៅកាន់កម្មវិធីសិក្សាថ្នាក់មត្តេយ្យសិក្សា។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(a).] វាក៏ត្រូវធានាផងដែរថាកម្មវិធី IEP ត្រូវបានបង្កើតឡើង និងកំពុងអនុវត្តមកត្រឹមពេលគម្រប់ខួបកំណើតបីឆ្នាំរបស់កុមារ។ [34 C.F.R. Sec. 300.124(b); Cal. Ed. Code Sec. 56426.9(b).] ប្រសិនបើកុមារម្នាក់មានអាយុបីឆ្នាំនៅអំឡុងរដូវក្តៅ ក្រុមការងារកម្មវិធី IEP ត្រូវតែកំណត់កាលបរិច្ឆេទដែលសេវាកម្មវិធី IEP នឹងត្រូវចាប់ផ្តើម។ [Cal. Ed. Code Sec. 56426.9(d).] មណ្ឌលសិក្សាធិការ ត្រូវតែចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការផ្ទេរការសិក្សាដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលក្នុងតំបន់។ [20 U.S.C. Sec. 1437(a)(9); Cal. Ed. Code Sec. 56426.9(c).] មើលជំពូក 12 ព័ត៌មានស្តីពីការសេវាអន្តរគមន៍ពីដើមទី។
(1.89) តើលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារមានពិការភាពដែលមានអាយុបីឆ្នាំដល់ប្រាំឆ្នាំ មានអ្វីខ្លះ?
លក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សា គឺដូចគ្នាទៅនឹងលក្ខណៈវិនិច្ឆ័យសម្រាប់កុមារដែលគ្រប់អាយុចូលរៀនដែរ។ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេស កុមារម្នាក់ ត្រូវតែមានស្ថានភាពពិការភាពដូចខាងក្រោម៖
- អូទីស៊ីម
- ពិការភ្នែក-គ-ថ្លង់
- ពិការគ-ថ្លង់
- វិបត្តិផ្លូវចិត្ត
- ភាពចុះខ្សោយការស្តាប់
- ពិការភាពផ្នែកបញ្ញា
- ពិការភាពចម្រុះច្រើនផ្នែក
- ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ភាពចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (រួមមានជំងឺស្មារតីអន់ខ្សោយ (ADD) ឬ ជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD))
- ពិការភាពនៃការសិក្សាជាក់លាក់
- ភាពចុះខ្សោយផ្នែកពាក្យសម្តី ឬភាសា យ៉ាងតិចបំផុតចំនួនមួយនៅក្នុងផ្នែក សូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និង
- ការរងរបួសខួរក្បាលធ្ងន់ធ្ងរ
- ភាពចុះខ្សោយនៃគំហើញ
- ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក
បន្ថែមទៅលើការបំពេញលក្ខណៈវិនិច្ឆ័យយ៉ាងតិចបំផុតចំនួនមួយនៃពិការភាពនេះ កុមារម្នាក់ ចាំបាច់ត្រូវការ “ការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានា” ដើម្បីមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេស។ ម្យ៉ាងទៀត កុមារនោះ ត្រូវតែមានតម្រូវការនានាដែលមិនអាចបំពេញបានដោយការសម្របសម្រួលនៅតាមផ្ទះ និងសាលារៀន (ឬក្នុងមជ្ឈដ្ឋានទាំងពីរ) បើមិនមានការត្រួតពិនិត្យ និងគាំទ្រជាបន្តបន្ទាប់នោះទេ។ [Cal. Ed. Code Secs. 56441.11(b)(2) & (3).]
(1.90) តើសេវាបង្រៀនអ្វីខ្លះ មានផ្តល់ជូនដល់កូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យ?
សិទ្ធិ និងសេវាកម្មសម្រាប់កុមារអាយុពីបីឆ្នាំដល់ប្រាំឆ្នាំ ដែលមានផ្តល់ជូនក្រោមច្បាប់ IDEA គឺដូចគ្នាទៅនឹងសិទ្ធិនិងសេវាកម្មសម្រាប់កុមារអាយុប្រាំឆ្នាំដល់ 22 ឆ្នាំដែរ។ យោងតាមច្បាប់ IDEA សេវាត្រូវតែបំពេញតាមតម្រូវការពិសេសរបស់កូនអ្នក ស្របទៅតាមច្បាប់ IDEA។ កម្មវិធី IEP របស់កូនអ្នក ត្រូវតែរួមបញ្ចូលនូវសេវាកម្មទាំងនេះ និងរបាយការណ៍ស្តីពីផ្នែកនានានៃតម្រូវការ។ សេវាកម្មនានា អាចរួមមានជាជាអាទិ៍៖
- ការអង្កេត និងការត្រួតពិនិត្យលើកុមារ
- សកម្មភាពដែលបង្កើតឡើងដើម្បីស្របទៅតាមកម្មវិធី IEP របស់កុមារ និងដើម្បី លើកកម្ពស់ការលូតលាស់របស់កុមារ
- ការពិគ្រោះយោបល់ជាមួយគ្រួសារ គ្រូថ្នាក់មត្តេយ្យ និងអ្នកផ្តល់សេវាផ្សេងទៀត
- ជំនួយទៅដល់ឪពុកម្តាយនៅក្នុងការសម្របសម្រួលសេវាកម្មនានា
- ឱកាសសម្រាប់កុមារក្នុងការលូតលាស់ដើម្បីអភិវឌ្ឍបំណិនក្នុងការលេង និង បំណិនសិក្សាមុនចូលរៀន និងការឲ្យតម្លៃខ្លួនឯង។
- ការចូលទៅប្រើប្រាស់សម្ភារៈបរិក្ខារដែលសមស្របតាមការលូតលាស់ និង សម្ភារៈពិសេសៗ។
[Cal. Ed. Code Sec. 56441.3(a).] មើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។
(1.91) តើនរណាមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេស ក្រោមចំណាត់ថ្នាក់ “ភាពចុះខ្សោយផ្នែកសុខភាពផ្សេងៗ”?
សិស្សដែលមានលក្ខណៈសម្បត្តិទទួលបានការអប់រំពិសេសក្រោមចំណាត់ថ្នាក់នេះ គឺត្រូវមានកម្រិតកម្លាំង ភាពរឹងមាំ ឬភាពប្រុងប្រយ័ត្នតិចតួច (ដោយរួមបញ្ចូលទាំងភាពប្រុងប្រយ័ត្នខ្ពស់ចំពោះវត្ថុជំរុញការឆ្លើយតបក្នុងមជ្ឈដ្ឋាន ដែលនាំមកនូវការប្រុងប្រយ័ត្នតិចតួចពាក់ព័ន្ធនឹងមជ្ឈដ្ឋានអប់រំ) ពោលគឺដោយសារតែបញ្ហាសុខភាពរ៉ាំរ៉ៃ ឬស្រួចស្រាវដូចជា៖ ស្ថានភាពបេះដូង ជំងឺមហារីក រោគគោលិកាស គ្រុនសន្លាក់ឆ្អឹង ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺស្ទះផ្លូវដង្ហើម ជំងឺហឺត ជំងឺឆ្កួតជ្រូក ពុលសំណ ជំងឹទឹកនោមផ្អែម ជំងឺរបេង និងជំងឺឆ្លងផ្សេងទៀត ជំងឺគ្រាប់ឈាមដូចជាជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺឈាមក្រកក រលាកតម្រងនោម ជំងឺស្មារតីអន់ខ្សោយ (ADD) ឬជំងឺភាពមិនប្រក្រតីនៃការផ្ចង់ស្មារតី (ADHD) ជំងឺសរសៃប្រសាទ (Tourette Syndrome) ហើយដែលជំងឺទាំងអស់នេះមានផលប៉ះពាល់មិនល្អដល់សកម្មភាពអប់រំរបស់សិស្ស។ [34 C.F.R. Sec. 300.8(c)(9); 5 C.C.R. Sec. 3030(f).] “ផលប៉ះពាល់មិនល្អ” ទៅលើសកម្មភាពអប់រំ អាចត្រូវបានវាស់ស្ទង់ដោយកម្រិតពិន្ទុរបស់សិស្ស ប៉ុន្តែក៏អាចរួមបញ្ចូលផងដែរនូវការពិចារណាទៅលើមធ្យោបាយផ្សេងទៀត ដែលស្ថានភាពរបស់សិស្សប៉ះពាល់មិនល្អដល់សកម្មភាពសិក្សានៅសាលារបស់គាត់។ មើលជំពូក 14 ព័ត៌មានស្តីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
(1.92) តើកូនរបស់ខ្ញុំដែលមានអាយុចូលរៀនថ្នាក់មត្តេយ្យ អាចចូលរួមក្នុងសកម្មភាពអប់រំជាមួយកុមារដែលគ្មានពិការភាពបានដែរឬទេ?
បាទ/ចាស។ លក្ខខណ្ឌតម្រូវនៃច្បាប់ IDEA ពាក់ព័ន្ធនឹងការអប់រំកុមារនៅក្នុង “មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច” (LRE) អនុវត្តទៅលើកុមារដែលមានពិការភាពនៅថ្នាក់មត្តេយ្យសិក្សា។ [34 C.F.R. Sec. 300.116.] មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់កម្មវិធីមួយដល់ក្រុមកុមារដែលគ្មានពិការភាព ប្រសិនបើក្រុមការងារកម្មវិធី IEP របស់កុមារកំណត់ថាការនេះគឺមានភាពសមស្រប។ ប៉ុន្តែ ប្រសិនបើមណ្ឌលសិក្សាធិការ មិនមានកម្មវិធីថ្នាក់មត្តេយ្យសិក្សាសម្រាប់កុមារដែលមានពិការភាពនោះទេ នោះមិនមានលក្ខខណ្ឌតម្រូវសហព័ន្ធណាមួយក្នុងការបង្កើតកម្មវិធីថ្នាក់មត្តេយ្យសិក្សាទៅទូទាំងមណ្ឌលសិក្សាធិការ សម្រាប់តែគោលបំណងនៃការអនុវត្តលក្ខខណ្ឌតម្រូវ LRE នោះទេ។ មើលជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចតួច និងជំពូក 13 ព័ត៌មានស្តីពីសេវាកម្មអប់រំនៅមត្តេយ្យសិក្សា។
(1.93) កូនរបស់ខ្ញុំមានជំងឺ ឬអាការជំងឺធ្ងន់ធ្ងរ ឬកំពុងជាសះស្បើយពីគ្រោះថ្នាក់ ឬការវះកាត់ណាមួយ ដែលនឹងមិនអនុញ្ញាតឲ្យគាត់ចូលរៀននៅសាលា ក្នុងរយៈពេលមួយដ៏ខ្លី។ តើគាត់អាចទទួលបានសេវាកម្មពិសេសណាមួយដើម្បីជួយឲ្យគាត់បន្តសិ្ថតនៅក្នុងស្ថានភាពបច្ចុប្បន្ននៃការអប់រំរបស់គាត់ដែរឬទេ?
បាទ/ចាស។ សិស្សដែលបានចុះឈ្មោះចូលរៀននៅក្នុងសាលារៀនសាធារណៈ ក្នុងស្ថានភាពដែលច្បាប់អប់រំរដ្ឋកាលីហ្វ័រញ៉ាហៅថា ពិការភាពបណ្តោះអាសន្ន — ដែលវាមិនអាចអនុញ្ញាត ឬមិនគួរអនុញ្ញាតឲ្យគាត់ចូលរៀននៅក្នុងថ្នាក់រៀនធម្មតា ឬកម្មវិធីអប់រំជំនួសបាន — ពួកគេអាចទទួលបានការបង្រៀនជាលក្ខណៈបុគ្គល បើទោះបីជាពួកគេមិនមានសិទ្ធិទទួលបានក្រោមច្បាប់អប់រំពិសេស ឬច្បាប់ផ្នែក 504 ក៏ដោយ។ ក្រោមច្បាប់អប់រំរបស់រដ្ឋកាលីហ្វ័រញ៉ា ពាក្យ “ពិការភាពបណ្តោះអាសន្ន” មានន័យថាជាពិការភាពផ្នែករាងកាយ ផ្លូវចិត្ត និងមនោសញ្ចេតនា ដែលកើតមាននៅពេលដែលសិស្សត្រូវបានចុះឈ្មោះចូលរៀននៅក្នុងថ្នាក់រៀនធម្មតានៅពេលថ្ងៃ ឬកម្មវិធីអប់រំជំនួសណាមួយ ហើយបន្ទាប់ពីនោះមក គាត់អាចរំពឹងទុកថានឹងត្រឡប់ចូលរៀននៅសាលាតាមធម្មតាវិញ។ “ការបង្រៀនសម្រាប់បុគ្គល” មានន័យថាជាការបង្រៀនដែលផ្តល់ជូនដល់សិស្សនៅតាមផ្ទះ នៅក្នុងមន្ទីរពេទ្យ ឬវេជ្ជស្ថានស្នាក់នៅព្យាបាលជាច្រើនទៀត។ ពិការភាពបណ្តោះអាសន្ន មិនត្រូវរួមបញ្ចូលនូវពិការភាពណាមួយដែលកុមារត្រូវបានកំណត់អត្តសញ្ញាណថាជាបុគ្គលដែលមានពិការភាពពិសេសនោះទេ។ (Cal. Ed. Code Sec. 48206.3.]
(1.94) តើនរណាទទួលខុសត្រូវក្នុងការផ្តល់ការបង្រៀនលក្ខណៈបុគ្គលដល់កូនរបស់ខ្ញុំ នៅពេលគាត់នៅផ្ទះ ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបណ្តោះអាសន្ន?
នៅពេលកូនរបស់អ្នកនៅផ្ទះ មណ្ឌលសិក្សាធិការដែលអ្នកស្នាក់នៅ ជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ការបង្រៀនលក្ខណៈបុគ្គល។ ប្រសិនបើកូនរបស់អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យណាមួយនៅក្នុងមណ្ឌលសិក្សាធិការដែលអ្នកស្នាក់នៅ មណ្ឌលសិក្សាធិការដដែលនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការបង្រៀនលក្ខណៈបុគ្គល។ ប្រសិនបើកូនរបស់អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្រៅមណ្ឌលសិក្សាធិការដែលអ្នកស្នាក់នៅ មណ្ឌលសិក្សាដែលមន្ទីរពេទ្យមានទីតាំងស្ថិតនៅ គឺជាអ្នកទទួលខុសត្រូវចំពោះការបង្រៀន។ [Cal. Ed. Code Secs. 48206.3(a) & 48207.]
(1.95) កូនរបស់ខ្ញុំគឺជាសិស្សអប់រំពិសេស ប៉ុន្តែត្រូវតែទទួលការអប់រំនៅផ្ទះមួយរយៈពេលខ្លី ដោយសារតែបញ្ហាសុខភាពពាក់ព័ន្ធនឹងពិការភាពរបស់គាត់។ មណ្ឌលសិក្សាធិការ និយាយថាខ្លួននឹងផ្តល់ “ការបង្រៀនតាមផ្ទះ” រយៈពេលមួយម៉ោងក្នុងមួយថ្ងៃ និងគ្មានសេវាកម្មពាក់ព័ន្ធនោះទេ។ តើមណ្ឌលសិក្សាធិការអាចធ្វើដូច្នេះបានដែរឬទេ?
ការបង្រៀននៅផ្ទះ (ជួនកាលហៅថា “ការបង្រៀនតាមផ្ទះ/មន្ទីរពេទ្យ”) គឺជាជម្រើសនៃការដាក់បញ្ចូលទៅក្នងការអប់រំដែលមានផ្តល់ជូនដល់សិស្សដែលមានពិការភាព ដែលពួកគេមិនអាចទទួលបានការអប់រំនៅក្នុងមជ្ឈដ្ឋានសាលារៀនសាធារណៈបាន។ ជាធម្មតា សិស្សនៅក្នុងការដាក់បញ្ចូលនេះ ជាសិស្សដែលមានតម្រូវការផ្នែកសុខភាពសំខាន់ៗ ឬមានបញ្ហាលំបាកផ្នែកអាកប្បកិរិយាគួរឲ្យកត់សំគាល់។
គ្រប់សិស្សផ្នែកអប់រំពិសេសទាំងអស់ មានសិទ្ធិទទួលបានកម្មវិធីលក្ខណៈបុគ្គលនៃការបង្រៀនពិសេស និងសេវាកម្មពាក់ព័ន្ធ ដែលបង្កើតឡើងដើម្បីបំពេញតម្រូវការពិសេសរបស់សិស្ស និងដែលនាំឲ្យទទួលបានអត្ថប្រយោជន៍នៃការអប់រំ។ [Board of Education v. Rowley, 102 S. Ct. 3034 (U.S. 1982).] ដែនកំណត់មិនច្បាស់លាស់នៃការបង្រៀននៅតាមផ្ទះចំនួនមួយម៉ោងឬពីរម៉ោងក្នុងមួយថ្ងៃ ដោយគ្មានការវាយម្លៃលក្ខណៈបុគ្គលលើការដាក់បញ្ចូលក្នុងការសិក្សា និងសេវាកម្មដែលពាក់ព័ន្ធ គឺមិនត្រូវបានបង្កើតឡើងសម្រាប់តម្រូវការពិសេសរបស់កូនរបស់អ្នកនោះទេ។ ហេតុនេះ កម្មវិធីបង្រៀននៅតាមផ្ទះ ដែលរួមបញ្ចូលទាំងតម្រូវសម្រាប់សេវាកម្មដែលពាក់ព័ន្ធ ត្រូវតែបង្កើតឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP ហើយត្រូវផ្អែកលើតម្រូវការបុគ្គលរបស់កូនអ្នក។ មើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។
(1.96) តើខ្ញុំចាំបាច់ត្រូវទិញសម្ភារៈសំខាន់ៗ ដូចជាកុំព្យូទ័រ ឬបច្ចេកវិទ្យាផ្សេងទៀតដែរឬទេ ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀនតាមផ្ទះ?
ទេ។ សម្ភារៈ ឬបច្ចេកវិទ្យាដែលចាំបាច់ក្នុងការជំរុញឲ្យកូនរបស់អ្នកទទួលបានអត្ថប្រយោជន៍ពីការបង្រៀនតាមផ្ទះ ក្នុងការចូលរួម និងមានការរីកចម្រើននៅក្នុងកម្មវិធីសិក្សាទូទៅ ឬនៅក្នុងការធានាបាននូវការលូតលាស់នៅលើកម្មវិធី IEP ឬគោលដៅ 504 របស់ខ្លួន ត្រូវតែទទួលបានសម្រាប់ជាផ្នែកមួយនៃគោលដៅការអប់រំ FAPE របស់គាត់។ [20 U.S.C. Sec. 1401(9); 34 C.F.R. Secs. 104.33(c)(1) & 300.105.] ប្រសិនបើសិស្សដែលមានពិការភាពបណ្តោះអាសន្ន (មិនមែនជាសិស្សផ្នែក 504 ឬការអប់រំពិសេស) ត្រូវការការប្រើប្រាស់ឧបករណ៍អ្វីមួយ អ្នកគប្បីត្រូវលើកឡើងថាឧបករណ៍នោះត្រូវតែផ្តល់ជូនដោយមណ្ឌលសិក្សាធិការ ដើម្បីជួយសម្រួលដល់ការបង្រៀនតាមការតម្រូវ។ [Cal. Ed. Code Sec. 48206.3.]
(1.97) ប្រសិនបើកូនរបស់ខ្ញុំមានជំងឺឆ្លង តើមណ្ឌលសិក្សាធិការអាចបដិសេធមិនផ្តល់គ្រូបង្រៀនតាមផ្ទះ ឬហាមឃាត់គាត់មិនឲ្យចូលរៀននៅសាលា ដោយផ្អែកលើមូលដ្ឋាននៃហានិភ័យចំពោះបុគ្គលិក ឬកុមារផ្សេងទៀតដែរឬទេ?
ក្រោមបទប្បញ្ញត្តិរបស់រដ្ឋ សិស្សម្នាក់ “នៅពេលឆ្លងនូវជំងឺឆ្លង ឬឆ្លងមេរោគ អាចនឹងមិនបន្តសិ្ថតនៅក្នុងសាលារៀនសាធារណៈទៀតនោះទេ។” [5 C.C.R. Sec. 202.] ប៉ុន្តែ គោលនយោបាយមណ្ឌលសិក្សាធិការដែលបដិសេធការបង្រៀនតាមផ្ទះ ឬការចូលរៀននៅសាលាចំពោះសិស្សដែលមានជំងឺឆ្លង ដោយសារមូលហេតុមានហានិភ័យចំពោះអ្នកដទៃ នឹងត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយតុលាការ។ យ៉ាងហោចណាស់តុលាការមួយ បានជឿជាក់ថាកត្តាទាំងនេះ ត្រូវយកមកពិចារណា៖ (1) តើហានិភ័យមានកម្រិតខ្លាំងប៉ុណ្ណាឲ្យប្រាកដ ពាក់ព័ន្ធនឹងលក្ខណៈដែលជំងឺនេះត្រូវបានចម្លង (2) រយៈពេលនៃហានិភ័យ (3) តើហានិភ័យមានកម្រិតខ្លាំងប៉ុណ្ណា ពាក់ព័ន្ធនឹងផលវិបាកនៃការឆ្លងជំងឺ (4) លទ្ធភាពដែលអាចចម្លងជំងឺ និង (5) វិធានការសមស្របដែលអាចយកមកអនុវត្តដើម្បីកាត់បន្ថយហានិភ័យ។ [Martinez v. School Board of Hillsboro County, 861 F.2d 1502 (11th Cir. 1988).]
(1.98) កូនរបស់ខ្ញុំចាំបាច់ត្រូវប្រើប្រាស់ឱសថ នៅពេលនៅសាលា។ តើជំនួយអ្វីខ្លះដែលសាលារៀនត្រូវតែផ្តល់ជូន ដើម្បីឲ្យប្រាកដថាប្រការនេះប្រព្រឹត្តទៅបាន? តើកូនរបស់ខ្ញុំអាចផ្តល់ថ្នាំដោយខ្លួនឯងបានដែរឬទេ?
ច្បាប់រដ្ឋចែងថាមណ្ឌលសិក្សាធិការ អាចនឹងប្រើប្រាស់គិលានុប្បដ្ឋាករបស់សាលា ឬបុគ្គលិកផ្សេងទៀតដើម្បីជួយសិស្សក្នុងការប្រើប្រាស់ឱសថរបស់ពួកគេ ប្រសិនបើអ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានការអនុញ្ញាតរបស់សិស្ស បញ្ជាក់អំពីវិធីសាស្ត្រ បរិមាណ និងពេលវេលានៃការផ្តល់ឱសថនោះ (និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលសាលារៀនបានតម្រូវឲ្យមាន) និងប្រសិនបើឪពុកម្តាយផ្តល់ការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់ជំនួយនេះ។ អ្នកផ្តល់សេវាថែទាំសុខភាពដែលទទួលបានអនុញ្ញាត គឺជាបុគ្គលដែលទទួលបានអាជ្ញាប័ណ្ណនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងការចេញវេជ្ជបញ្ជាឱសថ។ [5 C.C.R. Secs. 600 & 601(a); Cal. Ed. Code Sec. 49423.]
កូនរបស់អ្នក អាចអនុវត្ត ឬចាត់ចែងដោយខ្លួនឯងនូវឱសថមានវេជ្ជបញ្ជាដូចជាឱសថអេពីណេហ្វ្រីនសម្រាប់ការចាក់ដោយស្វ័យប្រវត្តិ ឬឱសថជំងឺហឺតស្រូបតាមដង្ហើមជាដើម សម្រាប់ជំងឺហឺត ប្រសិនបើមណ្ឌលសិក្សាធិការទទួលបានរបាយការណ៍ជាលាយលក្ខណ៍អក្សរណាមួយពីអ្នកផ្តល់សេវាសុខភាពរបស់កូនអ្នក។ របាយការណ៍គ្រូពេទ្យឬគ្រូពេទ្យវះកាត់របស់កុមារ ត្រូវរួមបញ្ចូលនូវឈ្មោះឱសថ វិធីសាស្ត្រ បរិមាណ និងកាលវិភាគពេលវេលាផ្តល់ថ្នាំ។ អ្នកនឹងតម្រូវឲ្យផ្តល់ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នកថាកូនរបស់អ្នក អាចផ្តល់ថ្នាំដោយខ្លួនឯងបាន ហើយថាបុគ្គលិកសាលា អាចប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់កូនអ្នកបាន។ [Cal Ed. Code Secs. 49423(a) and (b)(2).] ម្យ៉ាងទៀត មណ្ឌលសិក្សាធិការ អាចផ្តល់ម្ជុលស្វ័យប្រវត្តិចាក់ថ្នាំអេពីណេហ្វ្រីនដល់បុគ្គលិកដែលទទួលបានការបណ្តុះបណ្តាល ដើម្បីផ្តល់ជំនួយវេជ្ជសាស្ត្រសង្រ្គោះបន្ទាន់ដល់បុគ្គលដែលមានប្រតិកម្មទៅនឹងថ្នាំ។ [Cal. Ed. Code Sec. 49414(a).]
ម្យ៉ាងទៀត ប្រសិនបើកូនរបស់អ្នកមានជំងឺទឹកនោមផ្អែម និងអាចធ្វើតេស្តដោយខ្លួនឯង និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់គាត់បាន គាត់នឹងទទួលបានការអនុញ្ញាតឲ្យធ្វើតេស្ត និងផ្តល់ការថែទាំជំងឺទឹកនោមផ្អែមដោយខ្លួនឯងបាននៅសាលារៀន ទៅតាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នក។ ការនេះ អាចប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន ឬកន្លែងផ្សេងទៀតនៃសាលារៀន អំឡុងពេលសកម្មភាពពាក់ព័ន្ធនឹងសាលារៀន និង (ទៅតាមការស្នើសុំជាក់លាក់របស់អ្នក) នៅក្នុងទីតាំងឯកជន។ អ្នកក៏នឹងចាំបាច់ត្រូវផ្តល់ការអនុញ្ញាតពីអ្នកផ្តល់សេវាថែទាំសុខភាពផងដែរ។ [Cal. Ed. Code Sec. 49414.5(c).] មើលជំពូក 14 ព័ត៌មានស្តីពីសិទ្ធិរបស់សិស្សដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ។
(1.99) តើមានអ្វីកើតឡើងចំពោះកម្មវិធីអប់រំពិសេសរបស់កូនខ្ញុំ ប្រសិនបើយើងផ្លាស់ពីមណ្ឌលសិក្សាធិការមួយទៅមណ្ឌលសិក្សាធិការមួយទៀត?
នៅពេលសិស្សម្នាក់ធ្វើការផ្ទេរនៅអំឡុងឆ្នាំសិក្សាណាមួយ ទៅកាន់មណ្ឌលសិក្សាធិការថ្មីដែលមិនមែនជាផ្នែកមួយនៃផ្នែកផែនការមូលដ្ឋាននៃការអប់រំពិសេស (Special Education Local Plan Area, SELPA) តែមួយ នោះមណ្ឌលសិក្សាធិការថ្មី ត្រូវតែផ្តល់ឲ្យសិស្សនូវការអប់រំ FAPE ដែលរួមមានសេវាកម្មដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងសេវាកម្មនៅក្នុងកម្មវិធី IEP របស់មណ្ឌលសិក្សាធិការចាស់ ក្នុងរយៈពេល 30 ថ្ងៃដំបូងនៃការចូលរួមទៅក្នុងមណ្ឌលសិក្សាថ្មី។ (SELPA គឺជាអង្គភាពរដ្ឋបាលរដ្ឋកាលីហ្វ័រញ៉ា ដែលផ្សំឡើងដោយមណ្ឌលសិក្សាធិការធំតែមួយគត់ ឬបណ្តុំមណ្ឌលសិក្សាធិការតូចៗនានា ដែលប្រមូលផ្តុំនូវធនធានអប់រំពិសេស។) អំឡុងរយៈពេល 30 ថ្ងៃដំបូង មណ្ឌលសិក្សាធិការថ្មី ត្រូវតែប្រើប្រាស់កម្មវិធី IEP ពីមណ្ឌលសិក្សាធិការចាស់ ឬបង្កើត និងអនុវត្តកម្មវិធី IEP ថ្មីមួយដែលមានភាពស្របទៅតាមច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ។ [Cal. Ed. Code Sec. 56325(a)(1).]
ប្រសិនបើសិស្សផ្លាស់ទៅកាន់មណ្ឌលសិក្សាធិការថ្មី ដែលស្ថិតនៅក្នុងផ្នែក SELPA តែមួយ នោះមណ្ឌលសិក្សាធិការថ្មីត្រូវតែបន្ត ដោយឥតពន្យារពេល ក្នុងការផ្តល់សេវាកម្មដែលមានភាពប្រហាក់ប្រហែលទៅនឹងសេវាកម្មទាំងឡាយដែលមានចែងនៅក្នុងកម្មវិធី IEP ពីមុនមក លើកលែងតែឪពុកម្តាយ និងមណ្ឌលសិក្សាធិការបង្កើត និងអនុវត្តកម្មវិធីសិក្សាថ្មីមួយ។ [Cal. Ed. Code Sec. 56325(a)(2).]
ប្រសិនបើសិស្សម្នាក់ ផ្ទេរចូលទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងកម្មវិធី IEP មកពីរដ្ឋផ្សេងទៀត មណ្ឌលសិក្សាធិការថ្មី ត្រូវតែផ្តល់ទៅឲ្យគាត់នូវការអប់រំ FAPE រួមទាំងសេវាកម្មដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងសេវាកម្មនៅក្នុងកម្មវិធី IEP ពីមុនមករបស់គាត់ ដោយមានការពិគ្រោះយោបល់ជាមួយឪពុកម្តាយរបស់គាត់ រហូតដល់មណ្ឌលសិក្សាធិការថ្មីចុះធ្វើការវាយតម្លៃថ្មីមួយ ហើយបន្ទាប់មកបង្កើតកម្មវិធី IEP ថ្មីមួយឡើង។ [Cal. Ed. Code Sec. 56325(a)(3).] មណ្ឌលសិក្សាធិការថ្មីរបស់សិស្ស ត្រូវតែចាត់វិធានការសមស្របដើម្បីទទួលបានភ្លាមៗនូវកំណត់ត្រារបស់សាលាគាត់។ [20 U.S.C. Sec. 1414(d)(2)(C)(ii); 34 C.F.R. Secs. 300.323(e) & (f); Cal. Ed. Code Sec. 56325(b)(1).]
(1.100) តើសិទ្ធិអ្វីខ្លះដែលខ្ញុំមាន ប្រសិនបើភាសាអង់គ្លេស មិនមែនជាភាសាទីមួយរបស់ខ្ញុំ ឬខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?
ក្រុមគ្រួសារដែលមិនចេះនិយាយ ឬសរសេរភាសាអង់គ្លេសសម្រាប់ជាភាសាទីមួយរបស់ពួកគេ មានសិទ្ធិចូលរួមពេញលេញទៅក្នុងកិច្ចដំណើរការនៃការអប់រំពិសេស។ សិទ្ធិទាំងអស់នេះរួមមាន៖
- សិទ្ធិក្នុងការទទួលបានសេចក្តីចម្លងមួយច្បាប់នៃឯកសារកម្មវិធី IEP ជាភាសាទីមួយរបស់ឪពុកម្តាយ តាមការស្នើសុំរបស់ឪពុកម្តាយ។ [5 C.C.R. Sec. 3040(a).]
- សិទ្ធិក្នុងការទទួលបានព័ត៌មានពេញលេញជាភាសាកំណើតរបស់ខ្លួន ឬគំរូមធ្យោបាយទំនាក់ទំនងផ្សេងទៀតនៃព័ត៌មានទាំងអស់ដែលពាក់ព័ន្ធទៅនឹងសកម្មភាពរបស់មណ្ឌលសិក្សាធិការ ដែលការយល់ព្រមរបស់ឪពុកម្តាយត្រូវបានស្នើសុំ។ [34 C.F.R. Sec. 300.9; Cal. Ed. Code Sec. 56021.1.]
- សិទ្ធិក្នុងការជំរុញឲ្យធ្វើការវាយតម្លៃចំពោះកុមារដែលមានបំណិនភាសាអង់គ្លេសនៅមានកម្រិត ជាភាសាកំណើតរបស់គាត់ ឬជាគំរូមធ្យោបាយទំនាក់ទំនងផ្សេងទៀត និងជាទម្រង់ដែលអាចនឹងផ្តល់ព័ត៌មានត្រឹមត្រូវបំផុតទៅលើអ្វីដែលកុមារដឹង និងអាចធ្វើបានទៅតាមកម្រិតសិក្សា កម្រិតមុខងារ និងកម្រិតលូតលាស់។ [34 C.F.R. Sec. 300.304(c)(1); Cal. Ed. Code Sec. 56320.]
- សិទ្ធិទទួលបានអ្នកបកប្រែម្នាក់នៅកិច្ចប្រជុំ IEP។ [34 C.F.R. Sec. 300.322(e).]
- សិទ្ធិក្នុងការទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរជាភាសាកំណើតរបស់ខ្លួន និងគំរូមធ្យោបាយទំនាក់ទំនងផ្សេងទៀត ពេលវេលាសមស្របមុនពេលមណ្ឌលសិក្សាធិការស្នើសុំ (បដិសេធ) ក្នុងការផ្តួចផ្តើមបង្កើត ឬផ្លាស់ប្តូរប្រភេទចំណាត់ថ្នាក់កំណត់អត្តសញ្ញាណរបស់សិស្សអប់រំពិសេស ទិន្នន័យរង្វាយតម្លៃរបស់គាត់ ការដាក់បញ្ចូលក្នុងការសិក្សារបស់គាត់ ឬអ្វីៗផ្សេងទៀតពាក់ព័ន្ធនឹងមធ្យោបាយដែលមណ្ឌលសិក្សាធិការកំពុងផ្តល់ការអប់រំ FAPE។ [34 C.F.R. Sec. 300.503(c)(1).]
- សិទ្ធិក្នុងការទទួលបានផែនការវាយតម្លៃដែលផ្តល់ជូនដល់ឪពុកម្តាយជាភាសាកំណើតរបស់ពួកគេ ឬទំរង់មធ្យោបាយទំនាក់ទំនងផ្សេងទៀត។ [Cal. Ed. Code Sec. 56321(b)(2).]
- សិទ្ធិក្នុងការទទួលបានអ្នកបកប្រែម្នាក់នៅក្នុងសវនាការកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់។ [5 C.C.R. Sec. 3082(d).] ទោះបីជាមិនបានបញ្ជាក់ច្បាស់លាស់ក្តី ប៉ុន្តែអ្នកបកប្រែ គួរតែផ្តល់ជូននៅកិច្ចប្រជុំសម្រុះសម្រួលផងដែរ។ [5 C.C.R. Sec. 3086(b)(3).]
- សិទ្ធិក្នុងការទទួលបានការជូនដំណឹងអំពីការការពារសុវត្ថិភាពនីតិវិធី ដែលផ្តល់ជូនជាភាសាកំណើតរបស់ខ្លួន។ [34 C.F.R. Sec. 300.504(d).]
- សិទ្ធិក្នុងការទទួលបាន តាមការស្នើសុំ នូវព័ត៌មានជាភាសាកំណើតរបស់ខ្លួន ពាក់ព័ន្ធនឹងនីតិវិធីសម្រាប់ការដាក់បណ្តឹងទៅកាន់ទីភ្នាក់ងារគាំពារកុមារក្នុងមូលដ្ឋាន ប្រឆាំងនឹងបុគ្គលិកសាលា ឬបុគ្គលផ្សេងទៀតដែលប្រព្រឹត្តអំពើធ្វើរំលោភបំពានលើកុមារប្រឆាំងនឹងកុមារណាម្នាក់នៅទីតាំងសាលារៀន។ ប្រសិនបើព័ត៌មាននេះ ត្រូវបានបង្ហាញប្រាប់ផ្ទាល់មាត់ ដូច្នេះ ត្រូវតែផ្តល់ជូនអ្នកបកប្រែម្នាក់។ [Cal. Ed. Code Sec. 48987.]
(1.101) តើសិទ្ធិរបស់កូនខ្ញុំក្នុងការទទួលបានការអប់រំសមស្របដោយឥតគិតថ្លៃ រងនូវផលប៉ះពាល់ដែរឬទេ បើគាត់មិនមានឯកសារបញ្ជាក់ទេនោះ?
ទេ។ កុមារទាំងអស់នៅក្នុងសហរដ្ឋអាមេរិក មានសិទ្ធិទទួលបានការអប់រំនៅសាលារៀនសាធារណៈដោយឥតគិតថ្លៃនៅក្នុងមណ្ឌលសិក្សាធិការ ដែលពួកគេរស់នៅ។ ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍របស់អ្នកនោះទេ ប្រសិនបើកុមារមានពិការភាពណាមួយ និងបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានការអប់រំពិសេស នោះគាត់មានសិទ្ធិទទួលបានសេវាអប់រំពិសេសដែលបានកំណត់ដោយកម្មវិធី IEP របស់គាត់។ [Plyler v. Doe, 457 U.S. 202 (1982).]
កុមារអន្តោប្រវេសន៍ មិនចាំបាច់មាន “កាតបៃតង” ទិដ្ឋាការ លេខរបបសន្តិសុខសង្គម ឬឯកសារបញ្ជាក់ភស្តុតាងប្រជាពលរដ្ឋ ឬស្ថានភាពអន្តោប្រវេសន៍ ដើម្បីចុះឈ្មោះចូលរៀននៅសាលានោះទេ។ អ្នកមិនត្រូវ និងមិនគួរផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរអន្តោប្រវេសន៍ មុនពេលបញ្ជូនកូនរបស់អ្នកទៅសាលានោះទេ។ ការដែលសាលារៀនតម្រូវឲ្យអ្នកធ្វើដូច្នោះ គឺជាការខុសច្បាប់។
ជាការសំខាន់ផងដែរ ដែលមានតែកុមារទាំងឡាយដែលត្រូវការសេវាអប់រំពិសេសប៉ុណ្ណោះ ទទួលបានសេវាទាំងនោះ។ ច្បាប់អប់រំពិសេសតម្រូវឲ្យការធ្វើតេស្តសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស និងសេវាកម្មនានា ត្រូវធ្វើការពិចារណាទៅលើកត្តាភាសា និងកត្តាវប្បធម៌។ [34 C.F.R. Sec. 300.304(c); Cal. Ed. Code Sec. 56320.]
(1.102) តើសិស្សដែលបានចុះឈ្មោះនៅក្នុងសាលាឆាទ័រ (charter school) មានសិទ្ធិអប់រំពិសេសដែរឬទេ?
បាទ/ចាស។ កុមារមានពិការភាព ដែលចូលរៀននៅសាលាឆាទ័រសាធារណៈ ទទួលបានរាល់សិទ្ធិអប់រំពិសេសទាំងអស់ដែលមានផ្តល់ជូនក្រោមច្បាប់សហព័ន្ធនិងរដ្ឋ។ សាលាឆាទ័រ ដែលត្រូវគោរពតាមលក្ខខណ្ឌតម្រូវ និងនីតិវិធីអប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ អាចនឹងមានរៀបចំឡើងតាមរយៈមធ្យោបាយបីយ៉ាង៖
- ប្រសិនបើសាលាឆាទ័រគឺជាផ្នែកមួយនៃមណ្ឌលសិក្សាធិការមូលដ្ឋាន នោះមណ្ឌលសិក្សាធិការ គឺជាអ្នកទទួលខុសត្រូវចំពោះការផ្តល់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ ទៅដល់សិស្សទាំងអស់ដែលមានសិទ្ធិទទួលបាន។
- ប្រសិនបើសាលាឆាទ័រជារបស់មណ្ឌលសិក្សាធិការផ្ទាល់ នោះសាលាឆាទ័រត្រូវទទួលខុសត្រូវចំពោះការផ្តល់ការអប់រំពិសេស ហើយត្រូវតែអនុវត្តតាមរាល់ច្បាប់លក្ខន្តិក និងនីតិវិធីរបស់រដ្ឋនិងសហព័ន្ធទាំងអស់។ ឬ
- ប្រសិនបើវាមិនមែនជាសាលារៀនសាធារណៈ ឬមិនមែនជាមណ្ឌលសិក្សាធិការផ្ទាល់របស់វានោះទេ នោះរដ្ឋត្រូវទទួលខុសត្រូវចំពោះការធានាឲ្យសាលាឆាទ័របំពេញរាល់លក្ខខណ្ឌតម្រូវលើការអប់រំពិសេសទាំងអស់។ [34 C.F.R. Sec. 300.209; Cal. Ed. Code Sec. 47646.]
(1.103) ប្រសិនបើខ្ញុំដាក់បញ្ចូលកូនខ្ញុំទៅក្នុងការសាលារៀនឯកជន ឬសាលាសាសនា តើគាត់មានសិទ្ធិទទួលបានកម្មវិធី IEP និងសេវាអប់រំពិសេសដែរឬទេ?
ទេ។ ច្បាប់សហព័ន្ធ ផ្តល់ឲ្យសិស្សដែលមានពិការភាពនៅក្នុងស្ថានភាពនេះ នូវសិទ្ធិបន្តិចបន្តួចប៉ុណ្ណោះក្នុងការទទួលបានសេវាអប់រំ។ សិស្សមានពិការភាពម្នាក់ដែល “បានដាក់បញ្ចូលដោយឪពុកម្តាយ” ទៅក្នុងសាលាឯកជន រួមទាំងសាលាសាសនាផងដែរ — ពោលគឺបានចុះឈ្មោះដោយការស្ម័គ្រចិត្ត និង “ជាឯកតោភាគី” ដោយគ្មានការយល់ព្រមរបស់ក្រុមការងារ IEP — គឺគ្មានសិទ្ធិទទួលបានការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធដែលគាត់អាចទទួលបានទេ ករណីគាត់ចុះឈ្មោះចូលរៀននៅសាលារៀនសាធារណៈ។ [20 U.S.C. Secs. 1412(a)(10)(B) & (C); 34 C.F.R. Sec. 300.137.] ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់ឲ្យកុមារនូវការចូលរួមទៅក្នុងកម្មវិធីអប់រំពិសេសរបស់ខ្លួន។ [34 C.F.R. Sec. 300.132.] មណ្ឌលសិក្សាធិការ ត្រូវតែរៀបចំថវិកាសហព័ន្ធដើម្បីគាំទ្រដល់តម្រូវការអប់រំរបស់សិស្សដែលបានដាក់បញ្ចូលក្នុងការសិក្សាជាឯកត្តោភាគីនៅក្នុងសាលាឯកជន និងសាលាសាសនា។ បន្ទាប់ពីការចូលរួមមតិយោបល់របស់ឪពុកម្តាយ និងសាលាឯកជន មណ្ឌលសិក្សាធិការ ធ្វើការសម្រេចចិត្តលើរបៀបដែលត្រូវចំណាយមូលនិធិ និងសេវាកម្មមួយដែលនឹងត្រូវផ្តល់ជូន។ [34 C.F.R. Sec. 300.137(b)(2).] ចំនួនទឹកប្រាក់សហព័ន្ធដែលត្រូវចំណាយ ត្រូវបានកំណត់ត្រឹមចំណែកសមាមាត្រ (ផ្អែកតាមចំនួនសិស្សដែលបានដាក់បញ្ចូលទៅក្នុងការសិក្សាដោយឪពុកម្តាយ ធៀបទៅនឹងចំនួនសិស្សដែលមានពិការភាពសរុបក្នុងមណ្ឌលសិក្សាធិការ) នៃចំនួនទឹកប្រាក់សហព័ន្ធដែលទទួលបានដោយមណ្ឌលសិក្សាធិការ។ [34 C.F.R. Sec. 300.133.] ទោះយ៉ាងណាក៏ដោយ ច្បាប់សហព័ន្ធ មិនហាមឃាត់មណ្ឌលសិក្សាធិការពីការចំណាយថវិការរដ្ឋបន្ថែមទៀត សម្រាប់គោលបំណងនេះទេ។ [34 C.F.R. Sec. 300.133(d).] សេវាកម្មនានា អាចត្រូវផ្តល់ជូននៅក្នុងបរិវេណសាលារៀនឯកជន ព្រមទាំងសាលាសាសនាផងដែរ “ក្នុងកម្រិតមួយដែលស្របទៅតាមច្បាប់”។ [34 C.F.R. Sec. 300.139.]
(1.104) តើទីភ្នាក់ងារសាធារណៈមួយណាជាអ្នកទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មអប់រំពិសេសទៅដល់កុមារដែលមានកម្មវិធី IEP និងស្នាក់នៅក្នុងស្ថាប័នថែទាំកុមារដែលមានអាជ្ញាបណ្ណ ឬមន្ទីរថែទាំកុមារកំព្រា?
ស្ថានប័នថែទាំកុមារដែលមានអាជ្ញាបណ្ណ (LCI) គឺជាកន្លែងស្នាក់នៅថែទាំមានអាជ្ញាបណ្ណ ដែលផ្តល់ការថែទាំក្រៅវេជ្ជសាស្ត្រដល់កុមារ។ LCI រួមមានមន្ទីរថែទាំរួម និងកម្មវិធីស្នាក់នៅព្យាបាលរយៈពេលខ្លី ប៉ុន្តែមិនរួមបញ្ចូលនូវ៖
- សាលាយុវតុលាការ សាលបន្ទប់ស្តារយុវនិតិសម្បទា មន្ទីរស្តារយុវនីតិសម្បទា មជ្ឈមណ្ឌលថែទាំពេលថ្ងៃ មន្ទីរឬជំរុំនៅទីវាល។
- សាលាសហគមន៍ប្រចាំខោនធី។
- កម្មវិធីអប់រំពិសេសណាមួយផ្តល់ជូនសម្រាប់សិស្សណាម្នាក់ដែលបានដាក់បញ្ចូលតាមមណ្ឌលនានា នៅក្នុងផ្នែកនេះ (1) និង (2) ផ្នែកខាងលើ អនុលោមតាមច្បាប់។
- ទីភ្នាក់ងារសាធារណៈផ្សេងទៀត។
[Cal. Ed. Code Sec. 56155.5(a)]
មន្ទីរថែទាំកុមារកំព្រា (FFH) គឺជាកន្លែងស្នាក់នៅបែបគ្រួសារ ដែលផ្តល់ការថែទាំរយៈពេល 24 ម៉ោង និងមើលការខុសត្រូវកុមារចិញ្ចឹម មិនលើសពីប្រាំមួយនាក់ឡើយ។ វារួមមានផ្ទះមើលថែទាំបែបគ្រួសារតូចៗ មន្ទីរថែទាំបែបគ្រួសារដែលមានការបញ្ជាក់សម្រាប់ភ្នាក់ងារចិញ្ចឹមកុមារកំព្រាបែបគ្រួសារ និងគ្រួសារធនធាន។ [Cal. Ed. Code Sec. 56155.(b).] ប្រសិនបើកុមារមានពិការភាពណាម្នាក់ ត្រូវបានដាក់បញ្ចូលតាម LCI ឬ FFH ដោយតុលាការ មជ្ឈមណ្ឌលក្នុងតំបន់ សម្រាប់បុគ្គលដែលមានពិការភាពផ្នែកលូតលាស់ ឬអង្គភាពសាធារណៈណាមួយក្រៅពីទីភ្នាក់ងារអប់រំ ពេលនោះផ្នែកផែនការមូលដ្ឋានអប់រំពិសេស (SELPA) ដែល LCI ឬ FFH មានទីតាំងស្ថិតនៅ គឺជាអ្នកទទួលខុសត្រូវសម្រាប់ការផ្តល់សេវាកម្មអប់រំពិសេសដល់កុមារនោះ។ ប្រសិនបើមានមណ្ឌលសិក្សាធិការចម្រុះនៅក្នុងផ្នែក SELPA នោះត្រូវតែមានការព្រមព្រៀងតាមមូលដ្ឋាននៅក្នុងកំណត់ទីភ្នាក់ងារអប់រំដែលទទួលខុសត្រូវ។ [Cal. Ed. Code Sec. 56156.4.] ប្រសិនបើកុមារត្រូវបានដាក់បញ្ចូលទៅក្នុង LCI ឬ FFH ជាឯកត្តោភាគីដោយឪពុកម្តាយ ឬតាមរយៈការធានារ៉ាប់រងឯកជន ពេលនោះមណ្ឌលសិក្សាធិការដែលឪពុកម្តាយរបស់កុមារស្នាក់នៅ អាចនឹងទទួលខុសត្រូវតាមរយ់កិច្ចដំណើរការកម្មវិធី IEP ផ្នែកអប់រំពិសេសធម្មតា។ កិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ អាចនឹងត្រូវការចាំបាច់ ប្រសិនបើមានភាពមិនឯកភាពទៅលើការដាក់បញ្ចូលទៅក្នុងការអប់រំ និង/ឬសេវាកម្មនានាដែលសិស្សត្រូវការចាំបាច់ នៅពេលដាក់បញ្ចូលពួកគេទៅក្នុង LCI ឬ FFH។