Menu Close

(15.2) តើ​មណ្ឌល​សិក្សា​ធិការ​​ត្រូវ​​​បានតម្រូវ​ឲ្យធ្វើការវាយតម្លៃវិភាគលើ​មុខ​ងារ​ (FAA) និងបង្កើត​ផែនការ​អន្តរាគមន៍​អាកប្ប​កិរិយា​ជ្ជមាន​ (PBIP) ដែរ​ឬទេ​?​ 

(15.2) តើ​មណ្ឌល​សិក្សា​ធិការ​​ត្រូវ​​​បានតម្រូវ​ឲ្យធ្វើការវាយតម្លៃវិភាគលើ​មុខ​ងារ​ (FAA) និងបង្កើត​ផែនការ​អន្តរាគមន៍​អាកប្ប​កិរិយា​ជ្ជមាន​ (PBIP) ដែរ​ឬទេ​?​ 

នៅខែកក្កដា ឆ្នាំ2013 ​រដ្ឋសភានៃ​រដ្ឋកាលីហ្វញ៉ា​ បានលុបចោល​នូវច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា​ Hughes Bill ដែល​ជាចង្កោមច្បាប់ និងបញ្ញត្តិនានាដែលតម្រូវឲ្យមជ្ឈមណ្ឌល​សិក្សាធិការ​ធិការទាំងឡាយចាត់វិធានការជាក់លាក់មួយចំនួនដើម្បីដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលមាន​បញ្ហាអាកប្បកិរិយាដែលត្រូវការការអប់រំពិសេស។ សេចក្ដី​ព្រាង​ច្បាប់​ Hughes Bill តម្រូវ​ឲ្យ​មណ្ឌល​សិក្សា​ធិការ​ផ្ដល់​សេវកម្ម​ប​ន្ថែម​ រួម​បញ្ចូល​ទាំង​ការ​វាយតម្លៃ​លម្អិត​ និងគ្រប់ជ្រុងជ្រោយ​ ដែល​ហៅ​ថា​ ការ​វាយតម្លៃ​វិភាគ​លើ​មុខងារ​ (FAA) និង​ផែនការ​អន្តរាគមន៍​អាកប្ប​កិរិ​យាវិជ្ជមាន​ (BIP) ហៅម្យ៉ាងទៀតថា​ (BIP) នៅ​ពេល​កុមារ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អាកប្បកិរិយា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​។​ 

សេវាកម្ម​ទាំង​អស់​នេះ​ ពុំតម្រូវឲ្យធ្វើឡើងជាស្វ័យប្រវត្តិដូចដែលមានចែងនៅក្នុងច្បាប់ពីមុន​ទៀត​ហើយ​ ប៉ុន្តែ​​ការវាយតម្លៃអាកប្បកិរិយា និងអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន ​នៅតែតម្រូវឲ្យ​ធ្វើឡើង​ជា​ផ្នែក​មួយនៃកម្មវិធី IEP ដដែល។​1 ប្រសិន​បើ​បញ្ហា​អាកប្បកិរិយា​របស់កូន​អ្នក​ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុមការងារ​កម្ម​វិធី​ IEP គប្បី​ត្រូវ​បន្តពិចារ​ណា​ថា​តើ​កូន​របស់​អ្នក​នឹង​ទទួល​បាន​អត្ថ​ប្រ​យោ​​ជន៍​ពី​ការ​វាយតម្លៃ​លម្អិត​ ដូច​ជា​ FAA និង PBIP ដែរ​ឬ​អត់​។​ ប្រសិនបើកូនរបស់អ្នកមានផែនការគាំទ្រអាកប្បកិរិយា (BSP) ដែលមិន​ទាន់មានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែក​អាកប្ប​កិរិ​យា​របស់កូនអ្នកបានទេ អ្នកគួរចង្អុលបង្ហាញ​អំពីបញ្ហា​នេះទៅ​ក្រុម​ការ​ងារ​កម្មវិធី IEP និងស្នើសុំធ្វើការវាយតម្លៃអាកប្បកិរិយា​មុខងារ (FBA) ​ល​ម្អិត​លើ​កូនរបស់អ្នក ដូចជា FAA ដើម្បីឲ្យក្រុម​ការងា​រកម្មវិធី IEP មាន​ព័​ត៌មានគ្រប់គ្រាន់ដើម្បី​បង្កើត PBIP បានលម្អិតជាងមុន។ 

  1. 34 C.F.R. Sec. 300.324(a)(2)(i); Cal. Ed. Code Sec. 56341.1(b)(1).[]