Menu Close

(15.6) ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​ប្រើប្រាស់​អន្តរាគមន៍​​​​បន្ទាន់​ ដូច​ជា​ការ​ចាប់​ចង​រាង​កាយ​លើ​កុមារ​ តើ​មណ្ឌល​សិក្សា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ និងតើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​?​ 

(15.6) ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ​ប្រើប្រាស់​អន្តរាគមន៍​​​​បន្ទាន់​ ដូច​ជា​ការ​ចាប់​ចង​រាង​កាយ​លើ​កុមារ​ តើ​មណ្ឌល​សិក្សា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ និងតើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​?​ 

ប្រសិនបើសាលាប្រើប្រាស់អន្តរាគមន៍បន្ទាន់លើកូនរបស់អ្នក មជ្ឈ​មណ្ឌ​ល​សិក្សាធិការត្រូវធ្វើការជូនដំណឹងដល់អ្នកអំពីបញ្ហានេះ​រយៈពេលមួយ​ថ្ងៃនៃ​ថ្ងៃសិក្សា។1 មណ្ឌលសិក្សាធិការក៏គួរតែបំពេញរបាយការណ៍បន្ទាន់ផ្នែកអាកប្បកិរិយាដែលមានព័ត៌មានអំពីព្រឹត្តិការណ៍ដែលនាំទៅដល់ការប្រើប្រាស់អន្តរាគមន៍បន្ទាន់ ហើយពិពណ៌នាអំពីឈ្មោះ និងអាយុរបស់កូនអ្នក ទីកន្លែ​ងកើត​ឧប្បត្តិហេតុ ឈ្មោះបុគ្គលិក ឬអ្នកផ្សេងទៀតដែលពាក់ព័ន្ធ ថាតើកូន​រប​ស់​អ្នកមានផែនការ BIP ឧប្បត្តិហេតុ ការប្រើប្រាស់អន្តរាគមន៍ និង​ព័ត៌​មានលម្អិតនៃការរងរបួសណាមួយរបស់កូនរបស់អ្នក ឬអ្នកដទៃដែរឬទេ។ មណ្ឌល​សិក្សា​ធិការ​ត្រូវ​ដាក់​បញ្ចូល​បញ្ហា​នេះទៅ​ក្នុង​​សំណុំ​ឯកសារសម្រាប់​សាលា​កូន​របស់​អ្នក​។​2 មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ ​អ្នកគប្បី​​ធ្វើការស្នើសុំជាលាយលក្ខណ៍​អក្សរ​សម្រាប់​របាយ​ការណ៍​នេះ ប្រសិន​បើអ្នកដឹង​ថា មានការប្រើប្រាស់​អន្តរាគមន៍​​​បន្ទាន់លើកូនរបស់អ្នក។ 

ប្រសិនបើកូនរបស់អ្នកពុំមានផែនការ PBIP (ហៅម្យ៉ាងទៀតថា BIP) ​នោះ​ទេ មជ្ឈមណ្ឌលសិក្សាធិការត្រូវកំណត់ពេលវេលារៀបចំ​កិច្ច​ប្រជុំ​កម្ម​វិ​ធី IEP ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បី​ធ្វើការ​កំណ​ត់​​ថាតើត្រូវការ FBA ​ដែរឬទេ និងដើម្បី​ធ្វើការ​កំណត់ថា​តើកូនរបស់អ្នក​ត្រូវការផែនការ​អាកប្បកិរិយាបន្ទាន់ដែឬ​ទេ​នៅ​ពេល​មានកំពុងធ្វើការ​វាយ​តម្លៃ។3 បើកូនរបស់អ្នកមានផែនការ PBIP ឬ BIP រួចហើយ មណ្ឌល​សិក្សាធិ​ការ​ត្រូវ​កំណត់ពេលកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើ​ការ​ពិនិត្យ និងកែសម្រួល​ផែន​កា​រនេះ ប្រសិនបើសាលា​បានប្រើប្រាស់​អន្ត​រាគមន៍អាកប្បកិរិយា​ប​ន្ទា​​ន់​មួយលើកូនរបស់អ្នក ដោយសារកូន​របស់​អ្នកបានបង្ហាញនូវ​អាក​ប្ប​កិរិយា​​ដែល​ពុំមានការរ៉ាប់រងនៅក្នុង​ផែន​ការ​នោះ ឬផែនការរបស់​កូន​អ្នកមិនមានប្រសិទ្ធភាពដើម្បី​ដោះស្រាយ​បញ្ហា​អាកប្បកិរិយានេះ។4

ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារបស់កូន​អ្នកបាន​ប្រើ​ប្រាស់​អន្ត​រាគមន៍បន្ទាន់លើកូនរបស់អ្នក ដូចជា​ការចាប់​ចង ឬការដាក់ឲ្យ​នៅដា​ច់​ដោយឡែកពីគេ អ្នកគប្បីរំឮក​ដល់​មជ្ឈមណ្ឌល​សិក្សាធិការអំពី​កាតព្វ​កិច្ចរបស់ពួកគេក្នុងការកំណត់ពេល​វេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើ​ការ​បង្កើត BSP ថ្មី ឬដែលមានការកែប្រែសម្រាប់កូនរបស់អ្នក។ ប្រសិន​បើ​មណ្ឌល​សិក្សា​ធិការ ​ពុំ​ធ្វើ​ដូ​ច​នេះ​ យើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​ពីបទ​អនុលោមភាព​។​ អ្នកក៏អាចធ្វើការស្នើជាលាយលក្ខណ៍អក្សរសុំការត្រួតពិនិត្យផែនការ IEP ឡើងវិញផងដែរ ដើម្បីដោះស្រាយការប្រើប្រាស់អន្តរាគមន៍បន្ទាន់។ មណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំ IEP ក្នុងរយៈពេល 30 ថ្ងៃគិត​ចាប់ពីថ្ងៃដែលមណ្ឌលសិក្សាធិការរបស់អ្នកទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នក។ 

  1. Cal. Ed. Code Sec. 56521.1(e).[]
  2. Cal. Ed. Code Sec. 56521.1(e).[]
  3. Cal. Ed. Code Sec. 56521.1(g).[]
  4. Cal. Ed. Code Sec. 56521.1(h).[]