បាទ/ចាស។ ផ្នែក 504 នៃច្បាប់ស្តីពីការស្តារនីតិសម្បទា ក៏ដូចជាច្បាប់ស្តីពីជនជាតិអាមេរិកមានពិការភាព (ADA) ហាមឃាត់ការបំភិតបំភ័យ ឬអាកប្បកិរិយាបំពានណាមួយដែលទាក់ទងនឹងពិការភាពរបស់សិស្ស ដែលបង្កើតមជ្ឈដ្ឋានអរិភាពសម្រាប់សិស្ស និងធ្វើឱ្យគាត់បាត់បង់ការអប់រំ សេវាកម្ម និងសកម្មភាពដែលគាត់មានសិទ្ធិទទួលបាន។ ដើម្បីមានភាពមិនត្រឹមត្រូវតាមច្បាប់ អាកប្បកិរិយានេះត្រូវតែមានភាពធ្ងន់ធ្ងរ រយៈពេលយូរ និងខ្លាំងក្លា។ ប៉ុន្តែ ការប្រព្រឹត្តតែមួយលើក អាចបំពានទៅច្បាប់រួចទៅហើយ ប្រសិនបើវាមានភាពធ្ងន់ធ្ងរ។1
ការបៀតបៀនអាចកើតឡើងក្នុងទម្រង់ផ្សេងៗ – ជាពាក្យសម្តី មិនមែនជាពាក្យសម្តី និងការគំរាមកំហែងទៅលើរូបរាងកាយ ដែលបង្កគ្រោះថ្នាក់ និងបង្កភាពអាម៉ាស់ ហើយអាចបង្ហាញឲ្យឃើញ បើទោះបីជាសិស្សនោះមិនបង្ហាញនូវផលប៉ះពាល់ជាក់ស្តែងក្តី។ ការនិយាយបង្អាប់ ការរារាំងច្រកផ្លូវចេញចូល ការចងទប់រាងកាយមិនសមស្រប និងការបដិសេធសកម្មភាពសាលាដូចជាដំណើរទស្សនកិច្ចសិក្សា និងការជួបជុំនៅសាលារៀនជាដើម ទាំងអស់នេះសុទ្ធតែ អាចជាការបំពារបំពានខុសច្បាប់ ប្រសិនបើពួកវាបំពេញតាមលក្ខណៈវិនិច្ឆ័យនេះ។2
កាលណាសាលារៀន ឬទីភ្នាក់ងារអប់រំដឹង ឬគួរដឹងអំពីការបៀតបៀន/ការសម្លុតធ្វើបាប ខ្លួនត្រូវតែចាត់វិធានការភ្លាមៗ និងហ្មត់ចត់ដើម្បីកំណត់អ្វីដែលបានកើតឡើង បញ្ចប់ការបៀតបៀន លុបបំបាត់មជ្ឈដ្ឋានអរិភាព និងផលប៉ះពាល់របស់វា ហើយទប់ស្កាត់ការបៀតបៀនកុំឲ្យកើតឡើង។3
ការិយាល័យសិទ្ធិស៊ីវិល (OCR) បានបញ្ជាក់ផងដែរថា ការឆ្លើយតបសមស្របដើម្បីលុបបំបាត់ការបៀតបៀនអាចរួមមាន៖ ការបំបែកជនរងគ្រោះចេញពីអ្នកបៀតបៀន ការផ្តល់ប្រឹក្សាដល់ជនរងគ្រោះ និងអ្នកបៀតបៀន ការចាត់វិធានការដាក់វិន័យចំពោះអ្នកបៀតបៀន ការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកសាលា និងសហគមន៍សាលាកាន់តែមានទ្រង់ទ្រាយធំ និងការចេញ និងការផ្សព្វផ្សាយគោលនយោបាយ និងនីតិវិធីថ្មីប្រឆាំងនឹងការបៀតបៀន។4
