Menu Close

(15.11) តើកូនរបស់ខ្ញុំអាចត្រូវបានផ្ទេរទៅសាលា​ផ្សេងដើម្បី​ការពារនឹង​ការ​សម្លុតធ្វើបាបនាពេលអនាគតបានទេ? 

(15.11) តើកូនរបស់ខ្ញុំអាចត្រូវបានផ្ទេរទៅសាលា​ផ្សេងដើម្បី​ការពារនឹង​ការ​សម្លុតធ្វើបាបនាពេលអនាគតបានទេ? 

បាទ/ចាស។​ ប្រសិនបើសាលាបច្ចុប្បន្នមិនសមស្របទៀតទេដោយសារការសម្លុតធ្វើបាប អ្នក និងក្រុមការងារកម្មវិធី IEP របស់ពួកគេអាចសម្រេចចិត្ត​រួមគ្នា​ដើ​ម្បីផ្លាស់ប្តូរទីកន្លែងរៀនរបស់កុមារបាន។ សាលាមិនអាចផ្ទេរកូនរបស់អ្នកទៅកន្លែងរៀនថ្មីដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបានទេ។  ប្រសិនបើអ្នកមិនយល់ព្រមទេ កូនរបស់អ្នកគួរតែស្ថិតនៅ​ក្នុងកន្លែ​ង​រៀ​ន​ដដែលដូចដែលបានបញ្ជាក់នៅលើកម្មវិធី IEP របស់គាត់។ លើសពីនេះទៀត ប្រសិនបើសាលាកំពុងស្នើសុំឱ្យផ្ទេរសិស្សទៅ​កន្លែង​រៀន​ណាដែលមានការរឹតបនឹ្តងតិចជាងសាលាបច្ចុប្បន្នរបស់គាត់ នោះអាច​នឹ​ងបំពានលើបទប្បញ្ញត្តិអំពីមជ្ឈដ្ឋានដែលមានការរឹតបនឹ្តងតិចបំផុត (LRE)។ គាត់មិនគួរតែត្រូវបានបង្ខំឱ្យទទួលការបង្រៀន និងសេវាកម្ម​របស់គាត់​ក្នុ​ងបរិបទខុសគ្នា និងជាពិសេសមានការរឹតបនឹ្តងច្រើនជាងនេះទេ លុះ​ត្រាតែ​ក្រុមការងារកម្មវិធី IEP ដែលអ្នកជាសមាជិក​សម្រេចចិត្ត​ថាការ​ផ្លា​ស់​ប្តូរបែបនេះគឺចាំបាច់ និងសមស្រប។ ដូចគ្នានេះដែរ សាលាមិនអាចផ្លាស់ប្តូរជាឯកតោភាគីនូវចំណុច​ផ្សេង​ទៀ​​តនៃសេវាកម្មរបស់ពួកគេដូចជា ចំនួនដង រយៈពេល និងកម្រិតនៃ​សេវា​កម្មរបស់ពួកគេនោះទេ។1 សូមមើល ជំពូក 7 ព័ត៌​មានស្តីពី​មជ្ឈដ្ឋាន​ដែលមាន​ការរឹ​ត​បន្តឹងតិចបំផុត (LRE) 

  1. លិខិតជូនចំពោះសហសេវិក, 61 IDELR 263, (OSERS/OSEP 2013)។[]