Menu Close

(15.9) តើខ្ញុំដឹងដោយរបៀបណាប្រសិនបើកូនរបស់ខ្ញុំត្រូវបាន​គេស​ម្លុត​ធ្វើ​បាប? 

(15.9) តើខ្ញុំដឹងដោយរបៀបណាប្រសិនបើកូនរបស់ខ្ញុំត្រូវបាន​គេស​ម្លុត​ធ្វើ​បាប? 

អ្នកប្រហែលជាអាចដឹងបានតាមរយៈព័ត៌មានលម្អិតនៃការប្រព្រឹត្តដែលគាត់កំពុងទទួលរង ឬផលប៉ះពាល់លើគាត់។ អាកប្បកិរិយាហួសពីការលេងសើចរវាងមិត្តភ័ក្ដិ ហើយក្លាយទៅជាការស​ម្លុ​តធ្វើបាបដោយខុសច្បាប់នៅពេលមានដូចខាងក្រោម៖ 

  1. មានទំនាក់ទំនងរវាងអ្នកសម្លុតធ្វើបាប និងកូនរបស់អ្នក 
  2. តុល្យភាពនៃអំណាចនៅក្នុងទំនាក់ទំនងនេះគឺលម្អៀងទៅអ្នកសម្លុតធ្វើបាបគេ។ អតុល្យភាពនេះអាចជាការពិតដូចជាទំនាក់ទំនងរវាងគ្រូ និងសិស្ស ឬគេ​យល់ឃើញដូចជានៅពេលដែលកូនរបស់អ្នកមើលឃើញអ្នកសម្លុតធ្វើបាបគេមានអំណាចច្រើនជាង។ 
  3. អាកប្បកិរិយាសម្លុតធ្វើបាបកើតឡើង ឬអាចកើតឡើងលើសពីម្តង។ 

ការសម្លុតធ្វើបាបរួមមានអាកប្បកិរិយាជាច្រើនប្រភេទពីភាពច្បាស់ក្រឡែត និងឥតលាក់លៀមទៅជាការលាក់កំបាំង និងបិទបាំង។ វាអាចពាក់ព័ន្ធនឹងសកម្មភាពរាងកាយ ប៉ុន្តែវាក៏អាចជាពាក្យ​សម្តីដូចជា​ការគំរាមកំហែង ផ្នែកអារម្មណ៍ ដូចជាកាត់បន្ថយការផ្តោត​ការយកចិត្ត​ទុ​កដាក់ និងផ្នែកសង្គម ដូចជាផាត់ចេញនរណាម្នាក់ពីសកម្មភាព ឬបំ​ផ្លា​ញ​កេរ្តិ៍ឈ្មោះរបស់នរណាម្នាក់។ ការសម្លុតធ្វើបាបកាន់តែខ្លាំងឡើង កំពុងកើតឡើងក្នុង​រូបភាពនៃ​ការ​ស​ម្លុតធ្វើបាបតាមអ៊ីនធឺណិតនៅលើទូរសព្ទដៃ តាមរយៈអ៊ីមែល ឬបណ្តា​ញ​សង្គម ហើយអាចរួមបញ្ចូលសារដែលប្រមាថ ពាក្យចចាមអារ៉ាម​ដែល​បា​នបង្ហោះនៅលើបណ្តាញសង្គម ឬប្រូហ្វាលអនឡាញក្លែងក្លាយ។1

កុមារដែលត្រូវបានគេសម្លុតធ្វើបាបទំនងជាបង្ហាញពីផលប៉ះពាល់តាមវិធីផ្សេងៗរួមមាន៖ 

  1. លទ្ធផលសិក្សា និងសេចក្តីប្រាថ្នាមានកម្រិតទាបជាងមុន 
  2. អត្រាគេចសាលាកាន់តែខ្ពស់ 
  3. អារម្មណ៍នៃការឃ្លាតឆ្ងាយពីសាលា 
  4. ទំនាក់ទំនងមិនល្អជាមួយមិត្តរួមថ្នាក់ 
  5. ភាពឯកោ ឬ 
  6. ជំងឺធ្លាក់ទឹកចិត្ត។ 

ប្រសិនបើកូនរបស់អ្នកបង្ហាញរោគសញ្ញាទាំងនេះ អ្នកគួរតែពិនិត្យ​មើល​ថាតើមានអ្វីកើតឡើងរវាងគាត់ និងសិស្ស ឬបុគ្គលិក​ផ្សេង​ទៀតនៅ​ក្នុង​សាលា។ ដោយសារកត្តាផ្សេងៗគ្នា រួមទាំងពិការភាពរបស់ពួកគេ កុមារខ្លះប្រ​ហែល​ជា មិនអាចរាយការណ៍ពីភាពគឃ្លើនដែលពួកគេកំពុងជួបប្រទះនោះទេ។ វាជារឿងសំខាន់បំផុតដែលអ្នក និងបុគ្គលិកសាលាជួយជូនដំណឹង​ដល់​សា​លាអំពីឧប្បត្តិហេតុណាមួយដែលអាចបង្កឱ្យមានការសង្ស័យថាមានការសម្លុតធ្វើបាប។ 

ប្រសិនបើកូនរបស់អ្នកត្រូវបានគេសម្លុតធ្វើបាប ឬបៀតបៀន​នៅសា​លា​រៀន អ្នកក៏អាចដាក់ពាក្យបណ្តឹង​ទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ប្តឹងមណ្ឌលសិក្សាធិការរបស់អ្នកបាន។ សូមមើល ជំពូក 6 ព័ត៌មាន​ស្តី​ពី​នី​តិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោម​ភាព​។] 

  1. លិខិតជូនចំពោះសហសេវិក, 61 IDELR 263 (OSERS/OSEP 2013)។[]