នៅខែកក្កដា ឆ្នាំ2013 រដ្ឋសភានៃរដ្ឋកាលីហ្វញ៉ា បានលុបចោលនូវច្បាប់មួយដែលមានឈ្មោះថា Hughes Bill ដែលជាចង្កោមច្បាប់ និងបញ្ញត្តិនានាដែលតម្រូវឲ្យមជ្ឈមណ្ឌលសិក្សាធិការធិការទាំងឡាយចាត់វិធានការជាក់លាក់មួយចំនួនដើម្បីដោះស្រាយបញ្ហាតម្រូវការរបស់សិស្សដែលមានបញ្ហាអាកប្បកិរិយាដែលត្រូវការការអប់រំពិសេស។ សេចក្ដីព្រាងច្បាប់ Hughes Bill តម្រូវឲ្យមណ្ឌលសិក្សាធិការផ្ដល់សេវកម្មបន្ថែម រួមបញ្ចូលទាំងការវាយតម្លៃលម្អិត និងគ្រប់ជ្រុងជ្រោយ ដែលហៅថា ការវាយតម្លៃវិភាគលើមុខងារ (FAA) និងផែនការអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន (BIP) ហៅម្យ៉ាងទៀតថា (BIP) នៅពេលកុមារបានបង្ហាញឲ្យឃើញនូវអាកប្បកិរិយាគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សេវាកម្មទាំងអស់នេះ ពុំតម្រូវឲ្យធ្វើឡើងជាស្វ័យប្រវត្តិដូចដែលមានចែងនៅក្នុងច្បាប់ពីមុនទៀតហើយ ប៉ុន្តែការវាយតម្លៃអាកប្បកិរិយា និងអន្តរាគមន៍អាកប្បកិរិយាវិជ្ជមាន នៅតែតម្រូវឲ្យធ្វើឡើងជាផ្នែកមួយនៃកម្មវិធី IEP ដដែល។1 ប្រសិនបើបញ្ហាអាកប្បកិរិយារបស់កូនអ្នកធ្ងន់ធ្ងរខ្លាំង ក្រុមការងារកម្មវិធី IEP គប្បីត្រូវបន្តពិចារណាថាតើកូនរបស់អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការវាយតម្លៃលម្អិត ដូចជា FAA និង PBIP ដែរឬអត់។ ប្រសិនបើកូនរបស់អ្នកមានផែនការគាំទ្រអាកប្បកិរិយា (BSP) ដែលមិនទាន់មានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកអាកប្បកិរិយារបស់កូនអ្នកបានទេ អ្នកគួរចង្អុលបង្ហាញអំពីបញ្ហានេះទៅក្រុមការងារកម្មវិធី IEP និងស្នើសុំធ្វើការវាយតម្លៃអាកប្បកិរិយាមុខងារ (FBA) លម្អិតលើកូនរបស់អ្នក ដូចជា FAA ដើម្បីឲ្យក្រុមការងារកម្មវិធី IEP មានព័ត៌មានគ្រប់គ្រាន់ដើម្បីបង្កើត PBIP បានលម្អិតជាងមុន។
- 34 C.F.R. Sec. 300.324(a)(2)(i); Cal. Ed. Code Sec. 56341.1(b)(1).[↩]
