Menu Close

(15.10) ប្រសិនបើកូនរបស់ខ្ញុំត្រូវបានគេសម្លុតធ្វើបាប តើក្រុម​ការ​ងារក​ម្មវិធី IEP គួរតែពិចារណាឡើងវិញអំពីតម្រូវការ និងសេវាកម្មរបស់គាត់​ដែ​រ​​ឬទេ បើទោះបីជាគាត់មិនត្រូវបានគេសម្លុតធ្វើបាប​ដោយសារតែ​ពិ​ការ​ភា​ពរបស់គាត់ក៏ដោយ? 

បាទ/ចាស។​ ថាតើការសម្លុតធ្វើបាបនោះទាក់ទងនឹងពិការភាពរបស់សិស្សឬអត់ វា​អាចបណ្តាលឱ្យសិស្សមិនទទួលបានអត្ថប្រយោជន៍អប់រំដ៏មានអត្ថន័យពីកម្មវិធី IEP របស់គាត់។  មណ្ឌលសិក្សាធិការមានកាតព្វកិច្ចដោះស្រាយផលប៉ះពាល់លើគាត់នៅសាលា។ មណ្ឌលសិក្សាធិការត្រូវកោះប្រជុំក្រុមការងារកម្មវិធី IEP របស់ពួកគេ ឬ​កិ​ច្ចប្រជុំផ្នែក 504 ប្រសិនបើពួកគេមានផែនការផ្នែក 504 ដើម្បីកំណត់​ថា​តើ ជាលទ្ធផលនៃផលប៉ះពាល់នៃការសម្លុតធ្វើបាប តម្រូវការរបស់សិស្ស​បា​នផ្លាស់ប្តូរដែលកម្មវិធី IEP មិនត្រូវបានបង្កើតឡើង​ដើម្បីផ្តល់​អត្ថប្រយោ​ជន៍អប់រំដ៏មានអត្ថន័យ។ ប្រសិនបើនោះជាករណីហ្នឹងមែន ក្រុមការងារកម្មវិធី IEP ត្រូវតែ​កំណត់​ថា​តើការអប់រំពិសេស ឬសេវាកម្មពាក់ព័ន្ធអ្វីខ្លះដែលត្រូវការបន្ថែម ឬខុស​គ្នា ដើម្បីដោះស្រាយតម្រូវការបុគ្គលរបស់សិស្ស និងកែសម្រួលកម្មវិធី IEP ទៅតាមនោះផងដែរ។1

  1. លិខិតជូនចំពោះសហការី, 61 IDELR 263 (OSERS/OSEP 2013); ​លិខិតជូនចំពោះសហការី, 111 LRP 45106 (OCR/OSERS 07/25/00) និងលិខិតជូនចំពោះសហការី, ការឆ្លើយតបទៅនឹងការសម្លុតធ្វើបាបសិស្សដែលមានពិការភាព, 64 IDELR 115 (OCR 2014)។[]