Menu Close

(15.4) តើនៅពេលណាដែលមណ្ឌលសិក្សាធិការអាចប្រើ​ប្រាស់អន្តរាគមន៍​ប​ន្ទាន់ ដូចជាការ​ការរឹតបន្តឹង ឬការដាក់ឲ្យ​នៅដាច់​ដោយ​ឡែក​ពី​គេ​ទៅលើកូន​របស់ខ្ញុំ? 

(15.4) តើនៅពេលណាដែលមណ្ឌលសិក្សាធិការអាចប្រើ​ប្រាស់អន្តរាគមន៍​ប​ន្ទាន់ ដូចជាការ​ការរឹតបន្តឹង ឬការដាក់ឲ្យ​នៅដាច់​ដោយ​ឡែក​ពី​គេ​ទៅលើកូន​របស់ខ្ញុំ? 

មជ្ឈមណ្ឌលសិក្សាធិការអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់នៅពេល៖ 

  1. កូនរបស់អ្នកបង្ហាញ​​អាកប្បកិរិយាស្តែងចេញមក​ដោយ​ឯកឯង​ និង​មិន​អាច​ដឹង​ជាមុន​បាន​ 
  2.  អាកប្បកិរិយានេះបង្ហាញពីការបង្ក​គ្រោះថ្នាក់លើ​​រាងកាយធ្ងន់ធ្ងរ​ដល់​សិ​ស្ស​នោះ​ ឬអ្នកដទៃទៀត ហើយ​ 
  3. អាកប្បកិរិយាគ្រោះថ្នាក់នោះ មិនអាចការពារបានភ្លាមៗដោយប្រើប្រាស់​វិធាន​ការឆ្លើយតប​ដែលមានការ​រឹត​ត្បិតតិចតួចជាជាង​​ការប្រើប្រាស់​អន្តរាគមន៍​អាកប្បកិរិយាបន្ទាន់នេះ​​។1

មជ្ឈមណ្ឌលសិក្សាធិការមិនត្រូវជំនួសការប្រើប្រាស់អន្តរាគមន៍​បន្ទាន់ដោ​យការប្រើប្រាស់អន្តរាគមន៍អាកប្បកិរយា​វិជ្ជមាន​ជា​ប្រព័ន្ធនោះទេ។2 សាលាអាចប្រើប្រាស់អន្តរាគមន៍បន្ទាន់មួយ ដូចជាការចាប់​ចងកូន​របស់អ្នក ត្រឹមតែក្នុងពេលវេលាកំណត់មួយប៉ុណ្ណោះ ដើម្បីធ្វើការគ្រប់​គ្រង​អាកប្បកិរិយាគ្រោះថ្នាក់ និងប្រើប្រាស់កម្លាំងសមស្រប​និងចាំ​បាច់​ទៅតាមកាលៈទេសៈ។3

  1. Cal. Ed. Code Sec. 56521.1(a).[]
  2. Cal. Ed. Code Sec. 56521.1(b).[]
  3. Cal. Ed. Code Sec. 56521.1(b)(c).[]