មណ្ឌលសិក្សាធិការត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ប្រភេទនៃអន្តរាគមន៍ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ឬសុខុមាលភាពរបស់សិស្ស ដូចជាអន្តរាគមន៍ដែលអាចបង្កការឈឺចាប់ដោយមិនឲ្យសិស្សគេងបានគ្រប់គ្រាន់ បដិសេធមិនឲ្យញ៉ាំអាហារ ទឹក មានទីជម្រក កន្លែងគេង ភាពសុខស្រួលផ្នែករាងកាយ ឬអាចចេញចូលបន្ទប់ទឹកបាន ឬអន្តរាគមន៍ណាមួយដែលធ្វើឲ្យកូនរបស់អ្នកទទួលរងការបំពានដោយពាក្យពេចន៍មិនសមរម្យ ការសើចចម្អក ការធ្វើឲ្យខ្មាស់គេ ឬអន្តរាគមន៍ណាមួយដែលអាចនឹងធ្វើឲ្យកូនរបស់អ្នកមានការប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរ។ អន្តរាគមន៍បន្ទាន់ក៏មិនត្រូវរាប់បញ្ចូលការដាក់ឲ្យនៅដាច់ពីគេដោយចាក់សោ (លុះត្រាតែវាស្ថិតនៅក្នុងមណ្ឌលដែលត្រូវបានអនុញ្ញាតដោយច្បាប់ដើម្បីឱ្យមានបន្ទប់ចាក់សោ) និងការប្រើប្រាស់ឧបករណ៍ដែលធ្វើឲ្យចុងអវយវៈទាំងបួនមិនអាចធ្វើអ្វីកើតក្នុងពេលដំណាលគ្នា (មិនរាប់បញ្ចូលបច្ចេកទេសងាយប្រើដោយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល)។1
ប្រសិនអ្នកជឿថា សាលារៀនរបស់កូនអ្នកកំពុងប្រើប្រាស់ប្រភេទអន្តរាគមន៍ណាមួយលើកូនរបស់អ្នកដែលមានការហាមឃាត់ ដូចជាប្រើប្រាស់ការចាប់ចង ការដាក់ឲ្យនៅដាក់ដោយឡែកពីគេម្តងហើយម្តងទៀត ឬប្រើអន្តរាគមន៍ស្រដៀងគ្នាផ្សេង ឬទូរសព្ទហៅប៉ូលិស ដោយពុំបានផ្តល់ការគាំទ្រផ្នែកអាកប្បកិរិយាវិជ្ជមានលក្ខណៈបុគ្គលដល់កូនរបស់អ្នក អ្នកគួរតែពិចារណាអំពី៖
- ការដាក់ពាក្យបណ្តឹងទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឬ
- ការទាក់ទងអ្នកតស៊ូមតិ ឬមេធាវីអប់រំពិសេសសុំជំនួយ។
- Cal. Ed. Code Sec. 56521.1(d).[↩]
