ប្រសិនបើសាលាប្រើប្រាស់អន្តរាគមន៍បន្ទាន់លើកូនរបស់អ្នក មជ្ឈមណ្ឌលសិក្សាធិការត្រូវធ្វើការជូនដំណឹងដល់អ្នកអំពីបញ្ហានេះរយៈពេលមួយថ្ងៃនៃថ្ងៃសិក្សា។1 មណ្ឌលសិក្សាធិការក៏គួរតែបំពេញរបាយការណ៍បន្ទាន់ផ្នែកអាកប្បកិរិយាដែលមានព័ត៌មានអំពីព្រឹត្តិការណ៍ដែលនាំទៅដល់ការប្រើប្រាស់អន្តរាគមន៍បន្ទាន់ ហើយពិពណ៌នាអំពីឈ្មោះ និងអាយុរបស់កូនអ្នក ទីកន្លែងកើតឧប្បត្តិហេតុ ឈ្មោះបុគ្គលិក ឬអ្នកផ្សេងទៀតដែលពាក់ព័ន្ធ ថាតើកូនរបស់អ្នកមានផែនការ BIP ឧប្បត្តិហេតុ ការប្រើប្រាស់អន្តរាគមន៍ និងព័ត៌មានលម្អិតនៃការរងរបួសណាមួយរបស់កូនរបស់អ្នក ឬអ្នកដទៃដែរឬទេ។ មណ្ឌលសិក្សាធិការត្រូវដាក់បញ្ចូលបញ្ហានេះទៅក្នុងសំណុំឯកសារសម្រាប់សាលាកូនរបស់អ្នក។2 មជ្ឈមណ្ឌលសិក្សាធិការមិនតម្រូវឲ្យផ្តល់ច្បាប់ថតចម្លងនៃរបាយការណ៍នេះទៅឲ្យអ្នកនោះទេ លើកលែងតែអ្នកធ្វើការស្នើសុំវាដោយខ្លួនឯង។ អ្នកគប្បីធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរសម្រាប់របាយការណ៍នេះ ប្រសិនបើអ្នកដឹងថា មានការប្រើប្រាស់អន្តរាគមន៍បន្ទាន់លើកូនរបស់អ្នក។
ប្រសិនបើកូនរបស់អ្នកពុំមានផែនការ PBIP (ហៅម្យ៉ាងទៀតថា BIP) នោះទេ មជ្ឈមណ្ឌលសិក្សាធិការត្រូវកំណត់ពេលវេលារៀបចំកិច្ចប្រជុំកម្មវិធី IEP ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ពីអន្តរាគមន៍បន្ទាន់ ដើម្បីធ្វើការកំណត់ថាតើត្រូវការ FBA ដែរឬទេ និងដើម្បីធ្វើការកំណត់ថាតើកូនរបស់អ្នកត្រូវការផែនការអាកប្បកិរិយាបន្ទាន់ដែឬទេនៅពេលមានកំពុងធ្វើការវាយតម្លៃ។3 បើកូនរបស់អ្នកមានផែនការ PBIP ឬ BIP រួចហើយ មណ្ឌលសិក្សាធិការត្រូវកំណត់ពេលកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការពិនិត្យ និងកែសម្រួលផែនការនេះ ប្រសិនបើសាលាបានប្រើប្រាស់អន្តរាគមន៍អាកប្បកិរិយាបន្ទាន់មួយលើកូនរបស់អ្នក ដោយសារកូនរបស់អ្នកបានបង្ហាញនូវអាកប្បកិរិយាដែលពុំមានការរ៉ាប់រងនៅក្នុងផែនការនោះ ឬផែនការរបស់កូនអ្នកមិនមានប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហាអាកប្បកិរិយានេះ។4
ប្រសិនបើអ្នកទទួលបានព័ត៌មានថា សាលារបស់កូនអ្នកបានប្រើប្រាស់អន្តរាគមន៍បន្ទាន់លើកូនរបស់អ្នក ដូចជាការចាប់ចង ឬការដាក់ឲ្យនៅដាច់ដោយឡែកពីគេ អ្នកគប្បីរំឮកដល់មជ្ឈមណ្ឌលសិក្សាធិការអំពីកាតព្វកិច្ចរបស់ពួកគេក្នុងការកំណត់ពេលវេលាកិច្ចប្រជុំកម្មវិធី IEP ដើម្បីធ្វើការបង្កើត BSP ថ្មី ឬដែលមានការកែប្រែសម្រាប់កូនរបស់អ្នក។ ប្រសិនបើមណ្ឌលសិក្សាធិការ ពុំធ្វើដូចនេះ យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកដាក់ពាក្យបណ្ដឹងពីបទអនុលោមភាព។ អ្នកក៏អាចធ្វើការស្នើជាលាយលក្ខណ៍អក្សរសុំការត្រួតពិនិត្យផែនការ IEP ឡើងវិញផងដែរ ដើម្បីដោះស្រាយការប្រើប្រាស់អន្តរាគមន៍បន្ទាន់។ មណ្ឌលសិក្សាធិការត្រូវតែរៀបចំកិច្ចប្រជុំ IEP ក្នុងរយៈពេល 30 ថ្ងៃគិតចាប់ពីថ្ងៃដែលមណ្ឌលសិក្សាធិការរបស់អ្នកទទួលបានសំណើជាលាយលក្ខណ៍អក្សររបស់អ្នក។
