Menu Close

(15.8) កូនរបស់ខ្ញុំត្រូវបានចោទប្រកាន់ពីបទសម្លុតធ្វើបាបកុមារដទៃ​ទៀ​តនៅសាលា។ តើសាលារបស់គាត់គួរធ្វើអ្វី? 

(15.8) កូនរបស់ខ្ញុំត្រូវបានចោទប្រកាន់ពីបទសម្លុតធ្វើបាបកុមារដទៃ​ទៀ​តនៅសាលា។ តើសាលារបស់គាត់គួរធ្វើអ្វី? 

ជានិច្ចកាល​ យកល្អ​​​ត្រូវ​សាកសួរ​អំពី​ការចោទប្រកាន់ដែល​កុមារមាន​ពិការ​ភាព​ម្នាក់កំពុង​សម្លុត​ធ្វើបាប​មិត្តរួមថ្នាក់​​របស់ខ្លួន​។​ ធាតុផ្សំសំខាន់នៃការសម្លុតធ្វើបាបគឺជាអតុល្យភាពនៃអំណាចរវាងជនល្មើស និងអ្នកទទួលនូវ អាកប្បកិរិយាសម្លុតធ្វើបាប​ដែលពេញ​ចិត្តចំពោះ​ជនល្មើស។ កុមារដែលមានពិការភាព មិនមាន​តួនាទីជាក់ស្តែង​ ឬ​តាម​ការសន្មត​ជាក់លាក់​​ណាមួយ​នៃ​សិទ្ធិអំណាច​ទៅ​លើ​កុមារដទៃ​នោះទេ​។​ អាកប្បកិរិយា​ដែលបាន​រៀបរាប់​ថាជាការសម្លុត​ធ្វើបាប អាច​ជា​សញ្ញា​មួយ​នៃ​តម្រូវការពាក់ព័ន្ធនឹង​ពិការភាពជាមូលដ្ឋាន​ ឬ​មិនទាន់បានដោះ​ស្រាយ​​។​​ ដូច្នេះអាកប្បកិរិយាឈ្លានពាន ឬអាកប្បកិរិយាបង្កគ្រោះថ្នាក់របស់កុមារ​គួរ​តែ​យ៉ាងហោចណាស់បង្កឱ្យមាន ការស៊ើបអង្កេតទៅលើពិការភាព​ដែល​មិនអាចកំណត់អត្តសញ្ញាណដែលអាចកើតមាន ឬការខកខានក្នុង​ការ​ប​ញ្ចូលកម្មវិធី និងសេវាកម្មត្រឹមត្រូវនៅក្នុងកម្មវិធី IEP របស់កុមារ។ 

ប្រសិនបើកូនរបស់អ្នកមិនទាន់ត្រូវបានវាយតម្លៃសម្រាប់សិទ្ធិទទួលបានការអប់រំពិសេសទេ នោះអាកប្បកិរិយាបំពានរបស់ពួកគេ ការផ្អាកការ​សិ​ក្សាជាបន្តបន្ទាប់ និងសកម្មភាពដាក់វិន័យផ្សេងទៀត គួរតែគ្រប់​គ្រា​ន់​សម្រាប់សាលារបស់គាត់ក្នុងការសង្ស័យថាគាត់អាចមានសិទ្ធិ​ទទួលបាន​សេវាកម្ម ដែលបង្កឱ្យមានកាតព្វកិច្ចក្នុងការធ្វើការ​វាយតម្លៃ​គ្រប់​ជ្រុង​ជ្រោ​យនៅក្នុងគ្រប់ផ្នែកទាំងអស់នៃពិការភាពដែលសង្ស័យ។1

ប្រសិនបើកូនរបស់អ្នកមានកម្មវិធី IEP រួចហើយ អាកប្បកិរិយា​ពិបាក​ស​ម្របខ្លួនដែលកំពុងបន្តមានអាចបង្ហាញថាតម្រូវការរបស់គាត់មិនត្រូវបានវាយតម្លៃត្រឹមត្រូវកាលពីកន្លងមក ឬគាត់កំពុងជួបប្រទះ​តម្រូវការ​ថ្មីជាលទ្ធផលនៃការផ្លាស់ប្តូរនៅក្នុងស្ថានភាពរបស់គាត់។ ក្នុងករណីណាក៏ដោយ មណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃដើម្បី​កំ​ណ​ត់តម្រូវការអាកប្បកិរិយារបស់កូនអ្នកដើម្បីដោះស្រាយអាកប្បកិរិយាដូចជា ជម្លោះជាមួយមិត្តរួមថ្នាក់ ការឈ្លានពាន ការប្រឆាំង ការខកចិត្ត ការថប់បារម្ភ ឬការចៀសវាងភារកិច្ច។ កិច្ចប្រជុំកម្មវិធី IEP ត្រូវតែធ្វើឡើងដើម្បីកែប្រែកម្មវិធី IEP របស់គាត់ ដោ​យ​ផ្អែកលើការវាយតម្លៃអំពីតម្រូវការរបស់គាត់។ 2 ទោះបីជាព័ត៌មានដែលមានបច្ចុប្បន្នភាពមានស្រាប់ពីការវាយតម្លៃ និង​ការសង្កេតពីមុនគឺគ្រប់គ្រាន់ ហើយមិនត្រូវការការវាយតម្លៃឡើង​វិញក៏​ដោ​យ មណ្ឌលសិក្សាធិការនៅតែត្រូវកោះប្រជុំកម្មវិធី IEP ថ្មី ដើម្បីពិនិត្យ​មើលកម្មវិធីដែលមានស្រាប់របស់កុមារ និងកែសម្រួលប្រភេទ បរិមាណ ចំ​នួនដង និងទីតាំងនៃសេវាកម្មដែលសំដៅបំពេញតម្រូវការសង្គម និង​ផ្លូវ​ចិត្តរបស់កុមារ។3 នៅពេលដែលអាកប្បកិរិយាគឃ្លើនរបស់កុមារនាំឱ្យមានការដកចេញនូវវិន័យដែលនឹងបង្កើតឱ្យមានការផ្លាស់ប្តូរកន្លែងរៀនគួរឲ្យកត់សម្គាល់ (ពោ​លគឺ កុមារត្រូវបានដកចេញពីកន្លែងរៀនរបស់គាត់រយៈពេល 10 ថ្ងៃជាប់​ៗ​គ្នា ឬច្រើនជាងនេះ ឬនៅពេលដែលមានលំនាំនៃការដកចេញដែលនឹង​បង្កើតឱ្យមានការផ្លាស់ប្តូរកន្លែងរៀនដោយសារតែចំនួន ឬការជិតដក​ចេញ) នោះសាលារៀនត្រូវតែធ្វើការត្រួតពិនិត្យលើការកំណត់ឲ្យ​ឃើញពិ​ការ​ភាព (MDR) ដើម្បីកំណត់ទំនាក់ទំនងរវាងទង្វើ និងអាកប្បកិរិយា​របស់​កុ​មារ។4 សម្រាប់កុមារដែលមានសិទ្ធិនៅក្រោមផ្នែក 504 មណ្ឌលសិក្សាធិការក៏​ត្រូវ​ធ្វើ​ការវាយតម្លៃឡើងវិញផងដែរ មុននឹងធ្វើការផ្លាស់ប្តូរកន្លែង​រៀន​គួរឲ្យ​កត់សម្គាល់។5 សូមមើល ជំពូក 8 ព័ត៌មាន​ស្តីពី​ការដាក់វិន័យលើសិស្ស​ដែល​មាន​ពិការភាព

  1. Torrence Sch. Dist. v. E.M. 51 IDELR 11 (C.D. Cal, 2008).[]
  2. 34 C.F.R. Sec. 300.303(a).[]
  3. លិខិតជូនចំពោះសហសេវិក, 61 IDELR 263 (OSERS/OSEP 2013)។[]
  4. 34 C.F.R. Sec. 300.530(e)(1).[]
  5. 34 C.F.R. Sec. 100.35.[]