បាទ/ចាស។ ប្រសិនបើសាលាបច្ចុប្បន្នមិនសមស្របទៀតទេដោយសារការសម្លុតធ្វើបាប អ្នក និងក្រុមការងារកម្មវិធី IEP របស់ពួកគេអាចសម្រេចចិត្តរួមគ្នាដើម្បីផ្លាស់ប្តូរទីកន្លែងរៀនរបស់កុមារបាន។ សាលាមិនអាចផ្ទេរកូនរបស់អ្នកទៅកន្លែងរៀនថ្មីដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបានទេ។ ប្រសិនបើអ្នកមិនយល់ព្រមទេ កូនរបស់អ្នកគួរតែស្ថិតនៅក្នុងកន្លែងរៀនដដែលដូចដែលបានបញ្ជាក់នៅលើកម្មវិធី IEP របស់គាត់។ លើសពីនេះទៀត ប្រសិនបើសាលាកំពុងស្នើសុំឱ្យផ្ទេរសិស្សទៅកន្លែងរៀនណាដែលមានការរឹតបនឹ្តងតិចជាងសាលាបច្ចុប្បន្នរបស់គាត់ នោះអាចនឹងបំពានលើបទប្បញ្ញត្តិអំពីមជ្ឈដ្ឋានដែលមានការរឹតបនឹ្តងតិចបំផុត (LRE)។ គាត់មិនគួរតែត្រូវបានបង្ខំឱ្យទទួលការបង្រៀន និងសេវាកម្មរបស់គាត់ក្នុងបរិបទខុសគ្នា និងជាពិសេសមានការរឹតបនឹ្តងច្រើនជាងនេះទេ លុះត្រាតែក្រុមការងារកម្មវិធី IEP ដែលអ្នកជាសមាជិកសម្រេចចិត្តថាការផ្លាស់ប្តូរបែបនេះគឺចាំបាច់ និងសមស្រប។ ដូចគ្នានេះដែរ សាលាមិនអាចផ្លាស់ប្តូរជាឯកតោភាគីនូវចំណុចផ្សេងទៀតនៃសេវាកម្មរបស់ពួកគេដូចជា ចំនួនដង រយៈពេល និងកម្រិតនៃសេវាកម្មរបស់ពួកគេនោះទេ។1 សូមមើល ជំពូក 7 ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត (LRE)។
- លិខិតជូនចំពោះសហសេវិក, 61 IDELR 263, (OSERS/OSEP 2013)។[↩]
