Menu Close

(15.13) តើខ្ញុំអាចដាក់ពាក្យបណ្តឹងនៅឯណា ប្រសិនបើកូនរបស់ខ្ញុំ​ត្រូវ​បា​នគេសម្លុតធ្វើបាបនៅសាលា? 

(15.13) តើខ្ញុំអាចដាក់ពាក្យបណ្តឹងនៅឯណា ប្រសិនបើកូនរបស់ខ្ញុំ​ត្រូវ​បា​នគេសម្លុតធ្វើបាបនៅសាលា? 

អ្នកមានជម្រើសសំខាន់បី ដែលត្រូវបានពន្យល់​យ៉ាងពេញ​លេញ​នៅក្នុងជំពូក 6នៃសៀវ​ភៅ​ណែ​នាំ​នេះ។ ប្រសិនបើកូនរបស់អ្នកត្រូវបានគេសម្លុតធ្វើបាបដោយសារតែពិការភាពរបស់គាត់ អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យសិទ្ធិស៊ីវិល (OCR) នៅក្រសួងអប់រំសហរដ្ឋអាមេរិកដើម្បីប្តឹង​មណ្ឌលសិក្សា​ធិការ​រប​ស់​អ្នក។ សូមមើលសំណួរ 6.19 ដល់ 6.22 ក្នុងជំពូក 6 នៃសៀវភៅណែនាំនេះ ស​ម្រា​ប់ព័ត៌មានបន្ថែមអំពីការដាក់ពាក្យបណ្ដឹង OCR។ អ្នកក៏អាចដាក់ពាក្យបណ្តឹងពីបទអនុលោមភាពទៅក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ដោយចោទប្រកាន់ថាការសម្លុតធ្វើបាបនេះបានបង្ក​ឱ្យ​មា​នហានិភ័យចំពោះសុវត្ថិភាពដែលរំខានដល់ការទទួលការអប់រំសមស្របរបស់កូនអ្នកនៅក្រោមកម្មវិធី IEP របស់គាត់។ សូមមើលសំណួរ 6.4 ដល់ 6.11 ក្នុងជំពូក 6 ស​ម្រា​ប់ព័ត៌មាន​បន្ថែម​អំ​ពី​ការដាក់ពាក្យបណ្ដឹងពីបទអនុលោមភាព។ ជាងនេះទៅទៀត អ្នកអាចដាក់ពាក្យបណ្តឹងស៊ើបអង្កេតក្នុងមូលដ្ឋាន​ទៅមណ្ឌលសិក្សាធិការរបស់អ្នកក្រោមនីតិវិធីអនុលោមភាពដូចគ្នាទាំងអស់ (UCP)។ សូមមើលសំណួរ 6.12 ដល់ 6.17 នៃជំពូក 6 នៃសៀវភៅណែនាំនេះ ស​ម្រា​ប់ព័ត៌មានបន្ថែមអំពីការដាក់ពាក្យបណ្ដឹង UCP។