ចំពោះសិស្សដែលមានសិទ្ធិទទួល Medi-Cal ដែលនឹងត្រូវទទួលការអប់រំតាមផ្ទះ កម្មវិធី Medi-Cal អាចផ្តល់សេវាវេជ្ជសាស្ត្រដែលអាចទ្រទ្រង់ជីវិតបានតាមរយៈបុគ្គលផ្តល់ជំនួយសុខភាពតាមផ្ទះ ដើម្បីជួយឲ្យកុមារអាចចូលរៀនបាន។ ពេលវេលាសម្រាប់សេវាកម្មនេះ ត្រូវបានកំណត់ត្រឹមពេលវេលាដែលកុមារនៅក្នុងសាលារៀន ឬធ្វើដំណើរទៅ ឬមកពីសាលារៀន។ ស្ថានភាពរបស់សិស្ស ត្រូវតែស្ថិតក្នុងកម្រិតមួយដែលគាត់ត្រូវការជំនួយផ្ទាល់ខ្លួន ឬការថែទាំព្យាបាលដោយគិលានុប្បដ្ឋាក អ្នកផ្តល់ជំនួយសុខភាពតាមផ្ទះ ឬមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត (ឬមនុស្សពេញវ័យដែលបានទទួលការបណ្តុះបណ្តាលយ៉ាងពិសេសផ្សេងទៀត) ដើម្បីឲ្យមានប្រសិទ្ធភាព។ សម្រាប់គោលបំណងនៃសេវាកម្មនេះ កុមារត្រូវតែមានតម្រូវការ “សេវាវេជ្ជសាស្ត្រដែលជួយទ្រទ្រង់ជីវិត” ។ នេះមានន័យថាកុមារពឹងផ្អែកលើបច្ចេកវិទ្យាវេជ្ជសាស្រ្ត ឬឧបករណ៍ដែលផ្តល់ការតមស្នងចំពោះការបាត់បង់ការប្រើប្រាស់ធម្មតានៃមុខងាររូបរាងកាយសំខាន់ៗ ហើយជាអ្នកតម្រូវឲ្យមានការថែទាំដោយគិលានុប្បដ្ឋាកជំនាញប្រចាំថ្ងៃ ដើម្បីជៀសវាងកុំឲ្យមានពិការភាពបន្ថែមទៀត ឬការទទួលមរណភាព។1
- Cal. Gov. Code Sec. 7575(e); 2 C.C.R. Sec. 60400.[↩]
