Menu Close

(9.3) តើសិស្សណាខ្លះដែលទទួលបានសេវាកម្មព្យាបាលដោយការងារ ឬ​ព្យាបាល​ដោយចលនា​ពីផ្នែក​​ CCS?  

(9.3) តើសិស្សណាខ្លះដែលទទួលបានសេវាកម្មព្យាបាលដោយការងារ ឬ​ព្យាបាល​ដោយចលនា​ពីផ្នែក​​ CCS?  

បន្ទាប់ពីមណ្ឌលសិក្សាធិការបានវាយតម្លៃលើ​សិស្សហើយ ប្រសិនបើ​ក្រុម​ការ​ងារកម្មវិធី IEP សង្ស័យថា​គាត់​អាច​​ត្រូវការការព្យាបាលដោយ​ការងារ ឬការព្យាបាល​ដោយចលនា​ ដោយសារហេតុផលវេជ្ជសាស្ត្រ និង​ហេតុ​ផល​​​អប់រំ នោះ​ក្រុមការងារនឹងត្រូវ​បញ្ជូនគាត់​ទៅកាន់ CCS ដើម្បីទទួល​ការ​វាយ​តម្លៃ OT ឬ PT។1 មានតែ​សិស្សដែលមើលឃើញ​ថាត្រូវការការព្យាបាល​ណាមួយ​ក្នុងចំណោមការព្យាបាលទាំងនេះ​​ ដោយសារ​ហេតុផលវេជ្ជសាស្រ្តនោះប៉ុណ្ណោះ​ ទើប​​ទទួលបានសេវាកម្មពីភ្នាក់ងារសេវា CCS។ ប្រសិនបើក្រុមការងារកម្មវិធី​ IEP មិនគិតថាមានតម្រូវវេជ្ជសាស្ត្រ​សម្រាប់ការព្យាបាល​ ឬប្រសិនបើ​ទីភ្នាក់ងារ​​សេវា​ CCS មិនជឿជាក់ថាសិស្សត្រូវការការព្យាបាលនោះទេ​ដោយហេតុផល​វេជ្ជសាស្រ្ត​នោះ សិស្ស​នឹង​ទទួលការព្យាបាលពីមណ្ឌលសិក្សាធិការ ប្រសិនបើវាមាន​ភាព​ចាំបាច់ខាងផ្នែកអប់រំ។  ទាំងទីភ្នាក់ងារ​សេវា​ CCS និងមណ្ឌលសិក្សាធិការ ពួកគេ​ត្រូវ​ធ្វើការវាយតម្លៃ​សមស្រប​មុនពេល​ផ្តល់​ការណែនាំ​ ឬបដិសេធសេវាព្យាបាល​ OT / PT ។2

ភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ មានន័យថា​ការព្យាបាលនោះគឺត្រូវការ​ចាំបាច់​ដើម្បី​ទទួលបាន​បំណិន ឬ​បង្កា​កុំ​​​ឲ្យមាន​ការ​បាត់បង់បំណិន​​មុខងារនោះ​បន្ថែមទៀត ឬកាត់បន្ថយភាពគ្រោះថ្នាក់ និងភាព​ធ្ងន់ធ្ងរ​នៃ​ពិការ​ភាព​រាងកាយ។3 ក្រៅពី​តម្រូវការផ្នែកវេជ្ជសាស្រ្តសម្រាប់ការព្យាបាល កូនរបស់អ្នក​ក៏ត្រូវបំពេញ​នូវ​លក្ខខណ្ឌតម្រូវ​​សិទ្ធិទទួល​បាន​លក្ខខណ្ឌវេជ្ជសាស្ត្រ​របស់ទីភ្នាក់ងារ​សេវា​​ CCS ផងដែរ។ លក្ខខណ្ឌទូទៅបំផុត​ចំពោះសិស្សដែលត្រូវការការអប់រំពិសេសគឺ៖ ជំងឺពិការផ្នែក​​ខួរក្បាល ​ជំងឺ​សរសៃ​ប្រសាទ​និង​សាច់ដុំដែល​ធ្វើឲ្យមានភាពចុះខ្សោយ និងភាពលែងលូតលាស់សាច់ដុំដូចជាជំងឺ​ខួរឆ្អឹងខ្នង​ រោគ​ខ្សោយ​​សាច់ដុំ និងការរួមស្វិតនៃសាច់ដុំ ជម្ងឺសាច់ដុំនិងឆ្អឹងរ៉ាំរ៉ៃ ការ​ខូចទ្រង់ទ្រាយឬ​របួសនានា​​ ដូចជា​ជំងឺឆ្អឹង​ប្រេះស្រួយពីកំណើត កោងសន្លាក់ ការ​ឈឺសន្លាក់ឆ្អឹង ការកាត់​អវៈយវៈ​ ឬសរីរាង្គណាមួយ និង​ការ​កន្ត្រាក់​សាច់ដុំ​ដែលបណ្តាលមកពីការរលាកជាដើម​។4 លក្ខខណ្ឌផ្សេងទៀតដែលមានសិទ្ធិទទួលបានការព្យាបាល OT ឬ PT ដោយទីភ្នាក់ងារ​សេវា​ CCS ត្រូវបាន​ចែងបញ្ជាក់​នៅក្នុងបទប្បញ្ញត្តិនេះ​។5

ការចំណុចវាយតម្លៃរបស់ទីភ្នាក់ងារ​សេវា​ CCS គឺផ្តោតទៅលើការដោះស្រាយបញ្ហាកង្វះបំណិត​ជីវិតមុខងារ ឬ​ដែនកំណត់រូបរាងកាយ ដោយ​មិនផ្អែក​ជា​ចម្បង​តែ​ទៅលើការសិក្សា ឬកិច្ចការអប់រំផ្សេងទៀតនោះ​ទេ។ សម្រាប់​សិស្សនៅក្នុងការអប់រំពិសេសមួយចំនួន បំណិន​និងកិច្ចការទាំងនេះ អាចជារឿយៗ​តែង​មានភាព​ជាន់​​គ្នា​​។ សំខាន់បំផុត​ត្រូវ​ធ្វើការ​វាយតម្លៃ​ជាមុន ​ហើយ​បន្ទាប់​មក​ ត្រូវ​ពិភា​ក្សា​ពី​ជំនាញ​ជាន់គ្នា​ទាំងនេះ​នៅ​ក្នុង​កិច្ច​​ប្រជុំ​កម្មវិធី IEP ដើម្បីឲ្យគោលដៅ និងគោលបំណង​/ចំណុចគោល​ប្រចាំឆ្នាំ​ពាក់ព័ន្ធ​អាចត្រូវបានបង្កើត​ឡើ​ង​ដោយក្រុមការងារកម្មវិធី IEP ​រួមទាំង CCS ផងដែរ​។   សេវាកម្ម OT ឬ PT គឺចាំបាច់ផ្នែកការអប់រំ ទោះបីជាវាមិន​ចាំបាច់​ខាង​វេជ្ជសាស្ត្រក៏ដោយ។ ច្បាប់អប់រំពិសេសរបស់សហព័ន្ធនិងរដ្ឋ មានលក្ខណៈវិនិច្ឆ័យទូលំទូលាយចំពោះការព្យាបាល​ OT/PT ច្រើន​ជាងទីភ្នាក់ងារសេវា​ CCS។ ក្រោមស្តង់ដារដែលគេហៅថា “ភាពចាំបាច់នៃការអប់រំ” ការព្យាបាល OT/PT ត្រូវបានផ្តល់​ជូននៅ​ពេល​មាន​តម្រូវការ​ចាំបាច់​ដើម្បីជួយឲ្យសិស្សម្នាក់​ “ទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស” ។6 ការព្យាបាលដោយចលនា​ ជាធម្មតា​ត្រូវបានកំណត់​និយម​ន័យ​ដោយ​ច្បាប់​សហព័ន្ធ​ថា​ជាសេវាកម្ម​ដែល​ផ្តល់​ដោយ​អ្នកព្យាបាលចលនា​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាម្នាក់​។7 ការព្យាបាលដោយការងារ​ ត្រូវបានកំណត់​និយមន័យ​ដោយ​ច្បាប់សហព័ន្ធ​ថា​ជាសេវាកម្ម​ដែលផ្តល់​ដោយ​អ្នកព្យាបាលដោយការងារ​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ណាម្នាក់​ និង​រួមបញ្ចូល​ទាំងការកែលម្អ​ ការអភិវឌ្ឍ ឬការស្តារមុខងារវិជ្ជាជីវៈដែលអន់ខ្សោយ​ ឬបាត់បង់ដោយសារ​តែ​ជំងឺ​ ការរងរបួស ឬការបាត់​បង់​​មុខងារ​សំខាន់ៗ ការ​ធ្វើឲ្យប្រសើរឡើង​នូវសមត្ថភាព​ក្នុងការ​អនុវត្តកិច្ចការសម្រាប់​ការបំពេញ​មុខងារ​ដោយ​ឯករាជ្យ ប្រសិនបើមុខងារត្រូវបានចុះខ្សោយ ឬបាត់បង់ និង​ការ​ការពារ​តាមរយៈ​អន្តរាគមន៍​ពី​ដើមទី​ ភាពចុះ​ខ្សោយឬការបាត់បង់មុខងារដំណាក់កាលដំបូង​ និង​ដំណាក់កាលបន្តបន្ទាប់​។8

  1. Cal. Gov. Code Secs. 7572(a) & 7575(a)(1).[]
  2. Cal. Gov. Code Sec. 7575(a)(2).[]
  3. 2 C.C.R. Sec. 60300(n).[]
  4. 2 C.C.R. Sec. 60300(j).[]
  5. 22 C.C.R. Secs. 41515.1 និង​ផ្នែក​បន្តបន្ទាប់។[]
  6. 34 C.F.R. Sec. 300.34(a).[]
  7. 34 C.F.R. Sec. 300.34(c)(9).[]
  8. 34 C.F.R. Sec. 300.34(c)(6).[]