Menu Close

(9.11) តើនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់សម្រាប់​ការ​អប់រំពិសេស និ​ង​​នីតិ​វិធី​នៃពាក្យបណ្ដឹងពីបទ​អនុលោមភាពត្រូវ​អនុវត្ត​ទៅលើ​ភាព​មិន​ឯក​ភាព​​គ្នា​ ឬបញ្ហានានា​ជាមួយ​នឹង​​ CCS ដែរឬទេ?  

(9.11) តើនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់សម្រាប់​ការ​អប់រំពិសេស និ​ង​​នីតិ​វិធី​នៃពាក្យបណ្ដឹងពីបទ​អនុលោមភាពត្រូវ​អនុវត្ត​ទៅលើ​ភាព​មិន​ឯក​ភាព​​គ្នា​ ឬបញ្ហានានា​ជាមួយ​នឹង​​ CCS ដែរឬទេ?  

ភាព​មិនឯកភាព​គ្នារវាងអ្នក និងភ្នាក់ងារ​ CCS ពាក់ព័ន្ធ​នឹងសិទ្ធិ​ទទួល​បាន​របស់កូនខ្ញុំ​សម្រាប់​សេ​វាកម្ម របស់ភ្នាក់ងារ​ CCS (ឬចំនួនទឹកប្រាក់ ឬប្រភេទសេវាកម្មដែលផ្តល់ដោយ​ភ្នាក់ងារ​ CCS ) អាចត្រូវបាន​ដោះស្រាយ​​តាមរយៈប្រព័ន្ធនីតិវិធី​​ត្រឹមត្រូវ​តាមផ្លូវច្បាប់​​សម្រាប់ការ​អប់រំពិសេស។1 រាល់សំណើសុំ​សវនាការតាមនីតិវិធី​ត្រឹមត្រូវ​តាមផ្លូវច្បាប់ទាំង​អស់ នឹង​នាំ​មកនូវ​​ការធ្វើ​សវនាការ​មួយជាមួយ​ទីភ្នាក់ងារ​​​​​ទទួលខុសត្រូវទាំងអស់​របស់រដ្ឋ ឬមូលដ្ឋានដែលបាន​ចូលរួមជាភាគី។2

ចំពោះការខកខាន​របស់ CCS​ ក្នុងការអនុវត្តតាមបទបញ្ញត្តិរបស់​អន្តរទី​ភ្នាក់ងារ ឬក្នុងការ​ផ្តល់​សេវាកម្ម OT/PT ដូចដែលបានបញ្ជាក់​នៅក្នុង​កម្ម​វិធី IEP របស់សិស្ស អ្នកអាចប្រើប្រាស់​នីតិវិធីនៃ​​​ពាក្យបណ្ដឹងពីបទអនុលោមភាព​បាន​។3 សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធី​ត្រឹម​ត្រូវ​​តាម​ផ្លូវ​ច្បាប់/នីតិវិធីនៃអនុលោមភាព។  

លើសពីនេះទៀត នៅពេលដែលសេវាកម្ម OT/PT ដែលមានរាយ​នៅ​ក្នុង​កម្ម​វិធី IEP របស់កូន​អ្នកមិនត្រូវបាន​ផ្តល់​ជូន​ដោយសារតែមានវិវាទស្តីពី​ថា​តើ​ទីភ្នាក់ងារមួយណា​ (CCS ឬមណ្ឌលសិក្សាធិការ) ដែល​គួរផ្តល់សេវា ឬ​ទូទា​​ត់​​សេវាកម្មនេះ នោះ​អ្នក​អាច​ផ្ញើ​លិខិត​ជូនដំណឹងអំពីការខកខាន​ក្នុ​ង​​ការ​ផ្តល់សេវាកម្មនេះ​ទៅកាន់ប្រធាន​នាយកទទួលបន្ទុកផ្នែក​បង្រៀ​ន​​សាធារណៈ ឬទៅកាន់​លេខាធិការនៃទីភ្នាក់ងារ​សុខា​ភិ​បាល និង​​សេវា​មនុ​ស្ស​បាន។4

ប្រធាននាយកទទួលបន្ទុកផ្នែកបង្រៀនសាធារណៈនៃ​ក្រសួងអប់រំ​រដ្ឋកាលី​ហ្វ័រញ៉ា  
1430 N Street  
Sacramento, CA 95814  

លេខាធិការនៃទីភ្នាក់ងារសុខាភិបាល និងសេវាមនុស្សនៃរដ្ឋ​កាលីហ្វ័រញ៉ា  
1600 Ninth Street, Room 460  
Sacramento, CA 95814  

អ្នកក៏គួរតែផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរនេះទៅមណ្ឌលសិក្សាធិការអំពីការខកខានមិនបាន​ផ្តល់​សេវា​កម្ម​នៅក្នុងកម្មវិធី IEP របស់​កូន​អ្នកផងដែរ។ នៅក្នុងលិខិតរបស់អ្នក ត្រូវបញ្ជាក់ឲ្យច្បាស់អំពីសេវាកម្មណាមួយដែលមិនត្រូវបានផ្តល់ដល់កូនអ្នក។ ភ្ជាប់សេចក្តី​ចម្លងមួយច្បាប់​នៃកម្មវិធី IEP (ឬកិច្ចព្រមព្រៀងសម្រុះ​សម្រួល​ ឬសេចក្តីសម្រច​របស់សវនាការតាមនីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​) ជាមួយនឹង​​សេចក្តីជូនដំណឹងអំពី​ការមិនបាន​ផ្តល់សេវាកម្មនោះ​។ នៅពេលដែលទីភ្នាក់ងារណាមួយទទួលបានសេចក្តីដំណឹង ទីភ្នាក់ងារនោះ​ត្រូវតែបញ្ជូនវាទៅកាន់​ទីភ្នាក់ងារ​ផ្សេង​ទៀត ហើយទីភ្នាក់ងារទាំងពីរត្រូវណាត់ជួបគ្នាក្នុងរយៈពេល 15 ថ្ងៃដើម្បីដោះស្រាយបញ្ហានេះ។ អ្នកត្រូវតែទទួលបានដំណោះស្រាយជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពី​កិច្ចប្រជុំនោះ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងដំណោះស្រាយនោះទេ​ អ្នកអាចប្តឹងឧទ្ធរណ៍ទៅ​កាន់ប្រធាន​ការិយាល័យ​សវនាការ​រដ្ឋបាល (Office of Administrative Hearings, OAH) បាន។  

ប្រសិនបើទីភ្នាក់ងារមិនអាចដោះស្រាយបញ្ហាបាន​ ពួកគេត្រូវតែប្រគល់​វិវាទរបស់ពួកគេទៅកាន់ប្រធាន​ OAH ។ ប្រធាននោះ​ មានពេល 30 ថ្ងៃក្នុងការចេញសេចក្តីសម្រេចមួយដែលនឹង​ចងភ្ជាប់កាតព្វកិច្ច​ផ្លូវច្បាប់​ទៅ​លើ​​គ្រប់​​ភាគី​ទាំងអស់។ ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានសេវាកម្មពីទីភ្នាក់ងារមួយក្នុងចំណោមទីភ្នាក់ងារទាំងនេះ នៅ​ពេល​​​ដែលអ្នកប្រគល់​លិខិត​ជូនដំណឹងរបស់អ្នក ពេលនោះ​សេវាកម្មត្រូវតែបន្តព្យួរ​ដំណោះស្រាយ​នៃ​វិវាទ​នេះ​។5 កិច្ច​ដំណើរការទាំង​ស្រុង ត្រូវតែបញ្ចប់ក្នុងរយៈពេល 60 ថ្ងៃ គិត​ចាប់ពីថ្ងៃ​ទទួលការ​ជូនដំណឹង​ពី​ភ្នាក់ងារ​ណា​មួយ​​។​ នៅពេលសេវាកម្មត្រូវបានរួម​បញ្ចូលទៅក្នុងកម្មវិធី IEP ដោយគ្មាន​ការ​ណែនាំ​ពីទីភ្នាក់ងារក្រៅពីការ​អប់រំ​ពេលនោះ​វិវាទគឺមានជាប់​ពាក់ព័ន្ធ​តែ​រវាងអ្នក និងសាលារៀនតែ​ប៉ុណ្ណោះ។ ដំណើរការជូនដំណឹងខាងលើ មិនអាចយកមកប្រើបានទេ។ ផ្ទុយទៅវិញ អ្នកត្រូវប្រើប្រាស់​កិច្ច​ដំណើរការពាក្យបណ្តឹងស្តីពី​ការ​អនុវត្ត​តាមច្បាប់​ដែល​បានពិភាក្សា​ខាង​លើ​​​។  

  1. Cal. Gov. Code Secs. 7572(c)(3) & 7586(a).[]
  2. Cal. Gov. Code Sec. 7586(c).[]
  3. 5 C.C.R. Sec. 3201(c).[]
  4. Cal. Gov. Code Sec. 7585.[]
  5. Cal. Gov. Code Sec. 7585; 2 C.C.R. Secs. 60600 & 60610.[]