Menu Close

(9.29) តើមន្ត្រីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ បុគ្គលិកសង្គមកិច្ច ឬ​បុ​គ្គ​លិកមន្ទីរព្យាបាលរួម អាចបម្រើតួនាទីជាឳពុកម្ដាយជំនួសបានទេ?  

(9.29) តើមន្ត្រីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ បុគ្គលិកសង្គមកិច្ច ឬ​បុ​គ្គ​លិកមន្ទីរព្យាបាលរួម អាចបម្រើតួនាទីជាឳពុកម្ដាយជំនួសបានទេ?  

ទេ។ រដ្ឋកាលីហ្វ័រញ៉ាអនុញ្ញាតឱ្យតែមណ្ឌលសិក្សាធិការតែងតាំង “គ្រូបង្រៀ​ន​ចូល​និវត្តន៍ បុគ្គលិកសង្គមកិច្ច និងមន្ត្រីផ្នែកព្យួរទោសដោយមានលក្ខ​ខ​ណ្ឌ​ដែលមិនមែនជាបុគ្គលិកនៃទីភ្នាក់ងារណាមួយដែលពាក់​ព័ន្ធនឹង​ការ​ថែទាំកុមារ” ប៉ុណ្ណោះឲ្យធ្វើជាឪពុកម្តាយជំនួស។1 “ទីភ្នាក់ងារណាមួយដែលពាក់ព័ន្ធនឹងការថែទាំកុមារ” រួមមានទីភ្នាក់ងារ​សុ​ខុមាលភាពកុមារ ផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ កម្មវិធីស្នាក់​នៅ​ថែទាំព្យាបាលរយៈពេលខ្លី (“STTRP”) ឬមន្ទីរស្នាក់នៅរួម។  ច្បាប់នេះចែងយ៉ាងច្បាស់អំពីការរឹតបន្តឹងដូចគ្នាចំពោះតុលាការអនីតិជននៅពេលតែងតាំងអ្នកមានសិទ្ធិអប់រំ។ ប៉ុន្តែ ប្រសិនបើបទបញ្ញត្តិ​បានដក​បុគ្គលិកសង្គមកិច្ច និង​មន្រ្តីផ្នែក​ព្យួរ​ទោស​ដោយមានលក្ខខណ្ឌចេញ​ពី​ការ​តែងតាំងដោយ​មណ្ឌល​សិក្សា​ក្នុង​កា​រ​​ធ្វើ​ជាឪពុកម្តាយជំនួស វាមិនអាចទៅរួចទេ​ដែល​បទ​ប្បញ្ញត្តិ​មាន​គោ​ល​បំណ​ងចង់​ឲ្យ​តុលាការ​ធ្វើការ​តែងតាំង​បុគ្គលទាំងនេះ​ឲ្យធ្វើ​ជា​អ្នកស​ម្រេ​ច​ចិត្តជំនួស​សម្រាប់​សិស្ស​កម្មវិធីអប់រំពិសេសដែរនេះ។ លើសពីនេះ ទាំងច្បាប់អប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធ ហាមឃាត់រដ្ឋមិនឲ្យ​ដើរតួជាឪពុកម្តាយឡើយ នៅពេលដែលកុមារស្ថិតនៅក្រោម​ការគ្រប់គ្រង​​របស់​រដ្ឋនោះ​​។2

  1. Gov. Code Sec. 7579.5(j).[]
  2. Cal. Ed. Code Sec. 56028(c); 34 C.F.R. Secs. 300.30(a)(3) & 300.519(d)(2).[]