Menu Close

(9.13) តើកុមារដែលមាន​ពិការភាព​អាយុពី 0 ដល់​ 5 ឆ្នាំ​ អាចទទួល​សេវា​កម្ម PT/OT ​នៅក្រោមផ្នែក​ AB 3632 បានដែរឬ​ទេ?  

(9.13) តើកុមារដែលមាន​ពិការភាព​អាយុពី 0 ដល់​ 5 ឆ្នាំ​ អាចទទួល​សេវា​កម្ម PT/OT ​នៅក្រោមផ្នែក​ AB 3632 បានដែរឬ​ទេ?  

បាទ/ចាស។​ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការបញ្ជូនកុមារទៅកាន់​ទីភ្នាក់ងារសេវា​ CCS បានទេ —​ ហើយ​ទី​ភ្នាក់ងារ​​​​​​សេវា​ CCS ក៏​មិនអាចបដិសេធការវាយតម្លៃកុមារ ដោយសារតែ​ពួកគេនៅក្មេងពេក​នោះបាន​ដែរ​។ កុមារដែលមានអាយុតិចជាងបី​​ឆ្នាំ (តាមរយៈផ្នែក C នៃច្បាប់​ IDEA) និងអាយុពីបីឆ្នាំ​ដល់​ប្រាំ​ឆ្នាំ (តាម​រយៈ​ផ្នែក B នៃច្បាប់​ IDEA) ពួកគេ​ត្រូវបានចាត់ទុកថា​មានសិទ្ធិទទួល​បាន​សម្រាប់​គោលបំណង​នៃ​សេវាកម្មក្រោមផ្នែក​ AB 3632។1 ការដែល​កុមារម្នាក់​​មាន​អាយុដូច​ខាង​លើ ​ត្រូវការសេវាព្យាបាល​​ OT/PT ដើម្បី​ទទួលបានអត្ថប្រយោជន៍​ផ្នែក​អប់រំដែរឬអត់នោះ គឺជាបញ្ហា​ដែលត្រូវដោះស្រាយដោយការវាយរបស់​ទីភ្នាក់ងារសេវា​ CCS និង​ត្រូវ​បាន​កំណត់​ដោយក្រុមការងារកម្មវិធី IEP។  

  1. Cal. Gov. Code Sec. 7584; Cal. Ed. Code Sec. 56026(c).[]