Menu Close

(9.5) តើកូនរបស់ខ្ញុំអាចទទួលបានការវាយតម្លៃដោយ CCS សម្រាប់​សេ​វាកម្ម OT/PT យ៉ាងដូចម្តេច?  

(9.5) តើកូនរបស់ខ្ញុំអាចទទួលបានការវាយតម្លៃដោយ CCS សម្រាប់​សេ​វាកម្ម OT/PT យ៉ាងដូចម្តេច?  

ក្រោយធ្វើ​ការបញ្ជូនបន្ត​ទៅកាន់​ CCS ដោយក្រុមការងារកម្មវិធី​ IEP ហើយ​ CCS ត្រូវតែកំណត់ថាតើសិស្សមានសិទ្ធិទទួលសេវាកម្មរបស់ CCS ដោយ​ហេតុផលផ្នែកវេជ្ជសាស្ត្រដែរឬអត់ ហើយ ប្រសិនបើមាន​សិទ្ធិ​ទទួលបាន CCS ត្រូវតែ​អនុវត្តតាមនីតិវិធី និងការកំណត់​ពេល​វេលាវា​យ​តម្លៃ​លើការ​​អប់រំ​ពិសេស​។ បើ CCS រកឃើញថា កូនរបស់អ្នកមិនមានសិទ្ធិទេ នោះ​ដំណើរ​ការ​វាយ​តម្លៃ​របស់​ CCS នឹងត្រូវបញ្ឈប់។ ប៉ុន្តែ បន្ទាប់ពីនោះមក​ មណ្ឌលសិក្សាធិការ​តម្រូវ​ឲ្យធ្វើការ​​វាយតម្លៃកូន​រ​ប​​ស់អ្នកដើម្បី​កំណត់ថា​តើសេវាកម្ម​មាន​ភាព​​ចាំបាច់​​សម្រាប់​គោល​បំណ​ង​​​អប់រំ​​​ដែរឬទេ។  

បើការវាយតម្លៃការព្យាបាលកំណត់ថាកូនរបស់អ្នកត្រូវការសេវាកម្មរបស់កម្មវិធី CCS នោះ CCS ​ត្រូវ​រៀបចំរបាយការណ៍ និងផែនការ​ព្យាបាល​ស​ម្រាប់​ការ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​​ក្រុមការងារកម្មវិធី​ IEP។  

របាយការណ៍ និងផែនការ ត្រូវតែ​រួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖  

  1. របាយការណ៍​ស្តីពី​កម្រិត​បំពេញ​មុខងារនាពេលពេលបច្ចុប្បន្ន​របស់​កូន​អ្នក  
  2. គោលដៅផ្នែកបំពេញ​មុខងារ​ដែលបានស្នើឡើង​ដើម្បីសម្រេចបាន​នូវការ​ផ្លាស់ប្តូរ​​ដែល​​អាចវាស់ស្ទង់បាន​​នៅ​ក្នុង​​​មុខងារ ឬអនុសាសន៍​សម្រាប់​សេ​វា​​កម្ម​​ដើម្បីបង្កា​ការ​បាត់បង់មុខងារបច្ចុប្បន្ន និង​ការចងក្រង​ឯកសារ​​ស្តីពីការរីកចម្រើនរហូត​មកដល់បច្ចុប្បន្ននេះ​  
  3. សេវាកម្មពាក់ព័ន្ធជាក់លាក់ដែលកូនរបស់អ្នកត្រូវការ​ រួមមាន​​ប្រភេទ​នៃ​ការព្យាបាល អន្តរាគមន៍ ការព្យាបាល ការប្រឹក្សាយោបល់ និងការ​ពិនិត្យ​តាមដាន​  
  4. គំនិតផ្តួចផ្តើម ភាពញឹកញាប់ និងរយៈពេលនៃសេវាកម្មដែលបានស្នើសុំ​ និង  
  5. កាលបរិច្ឆេទនៃការវាយតម្លៃផ្នែកវេជ្ជសាស្រ្តដែលបានស្នើឡើង។1

បន្ទាប់​មក​​ មណ្ឌលសិក្សាធិការនឹង​រៀបចំ​កិច្ច​ប្រជុំកម្មវិធី IEP។  ប្រសិនបើមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត យល់ស្របនឹងរបាយការណ៍ និងផែនការព្យាបាលរបស់ CCS នោះសេ​វា​កម្មដែលបានណែនាំរបស់ CCS នឹងត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធី IEP។ លើសពីនេះទៀត​ ក្រុមការងារនឹងសរសេរជាលាយលក្ខណ៍​អក្សរ​នូវ​គោលដៅកម្មវិធី IEP ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​ដែលបានកំណត់នៅក្នុងរបាយការណ៍នោះ​។2 កាលបរិច្ឆេទការ​ផ្តួចផ្តើមបង្កើត​សេវាកម្ម ភាពញឹកញាប់ ទីតាំង​និង​រយៈពេល​ក៏ត្រូវតែសរសេរ​ជាលាយ​លក្ខណ៍អក្សរ​​​ទៅក្នុងកម្មវិធី IEP ផងដែរ។3 ប្រសិនបើទីភ្នាក់ងារ​សេវា CCS កំណត់ថាកូនរបស់អ្នកមិនត្រូវការការព្យាបាល​ OT ឬ PT ដោយសារតែ​​ហេតុផល​​វេជ្ជសាស្រ្តនោះ​ ទីភ្នាក់ងារនេះ​​ ត្រូវតែផ្តល់ជូនអ្នក និង​មណ្ឌលសិក្សាធិការ​នូវ​ច្បាប់​ចម្លង​នៃ​របាយការណ៍​វាយតម្លៃដែលពន្យល់ពីហេតុផល​សម្រាប់​ការកំណត់នោះ។4លើសពីនេះទៀត​ CCS ត្រូវផ្តល់ការ​ជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​ក្នុង​រ​យៈពេល​ប្រាំថ្ងៃ​ដល់​អ្នក និងមណ្ឌលសិក្សាធិការឲ្យបានជ្រាបអំពី​​ការស​ម្រេ​ចចិត្តណាមួយ​ក្នុងការ​​បង្កើន កាត់​បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវាកម្ម​ ហើយ​បន្ទាប់មក​កិច្ច​ប្រជុំ​កម្មវិធី IEP ត្រូវតែរៀបចំឡើង។5

  1. 2 C.C.R. Sec. 60325(a).[]
  2. 2 C.C.R. Sec. 60325.[]
  3. 20 U.S.C. Sec. 1414(d)(1)(A)(i)(VII); 34 C.F.R. Sec. 300.320(a)(7); Cal. Ed. Code 56345(a)(7).[]
  4. 2 C.C.R. Sec. 60320(i).[]
  5. 2 C.C.R. Sec. 60325(c).[]