បាទ/ចាស។ ប្រសិនបើអ្នកទទួលបានការបញ្ជូនបន្តរបស់គ្រូពេទ្យឯកជននៃកុមារទៅទទួលការវាយតម្លៃការព្យាបាលណាមួយ នោះការបញ្ជូនបន្តត្រូវតែមានព័ត៌មានដូចខាងក្រោម៖
- ស្ថានភាពផ្នែកសរសៃប្រសាទនិងសាច់ដុំ ផ្នែកសាច់ដុំនិងឆ្អឹង ឬស្ថានភាពកាយសម្បទាដែលត្រូវបានធ្វើរោគវិនិច្ឆ័យ
- គោលដៅ និងគោលបំណងព្យាបាលរបស់គ្រូពេទ្យដែលបញ្ជូនបន្ត
- មូលដ្ឋានសម្រាប់កំណត់គោលដៅ និងគោលបំណងទាំងនោះ រួមមានរបៀបដែលពួកគេនឹងជួយកែលម្អ ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់សិស្ស
- ទំនាក់ទំនងរវាងស្ថានភាពវេជ្ជសាស្រ្តរបស់សិស្សជាមួយនឹងតម្រូវការរបស់គាត់ចំពោះការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ និង
- កំណត់ត្រាវេជ្ជសាស្រ្តពាក់ព័ន្ធណាមួយ។1
- Cal. Gov. Code Sec. 7575(b).[↩]
