ទេ។ សេវាកម្មពាក់ព័ន្ធ ត្រូវតែចាប់ផ្តើមអនុវត្ត “ឲ្យបានឆាប់តាមដែលអាចធ្វើ់បាន” ។1 ប្រសិនបើសេវាកម្មព្យាបាល OT/PT ត្រូវបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក ហើយទីភ្នាក់ងារសេវា CCS បដិសេធមិនផ្តល់សេវាកម្មនោះទេ ពេលនោះច្បាប់សហព័ន្ធតម្រូវឲ្យមណ្ឌលសិក្សាធិការផ្តល់សេវាកម្មទាំងនោះ។2 ភាពមិនឯកភាពគ្នាវាងទីភ្នាក់ងារសេវា CCS និងមណ្ឌលសិក្សាធិការពាក់ព័ន្ធទៅនឹងទំនួលខុសត្រូវក្នុងការផ្តួចផ្តើមបង្កើតសេវាកម្ម អាចត្រូវបានដោះស្រាយតាមរយៈនីតិវិធីវិវាទអន្តរទីភ្នាក់ងារ។3 លើសពីនេះទៀត CCS មិនអាចបដិសេធសេវាកម្មដោយផ្អែកលើភាពស្រួចស្រាវ (កម្រិតធ្ងន់ធ្ងរ ឬខ្លាំងក្លា) នៃពិការភាពរបស់សិស្សបានទេ។ សិស្សដែលកម្មវិធី IEP បញ្ជាក់ថា គាត់នឹងទទួលបានសេវាកម្ម OT/PT មានសិទ្ធិទទួលបានសេវាកម្មទាំងនោះដោយគ្មានការពន្យារពេលឡើយ។4
