សេវាកម្មពាក់ព័ន្ធអន្តរក្រសួងសម្រាប់ការអប់រំពិសេស ពេលខ្លះហៅកាត់ថា សេវាកម្ម 3632 នៃច្បាប់សភា (Assembly Bill, AB) ឬសេវាកម្មជំពូក 26.5 នៃច្បាប់រដ្ឋាភិបាល។ ឈ្មោះទូទៅបំផុតសម្រាប់សេវាកម្មទាំងនេះ ហៅថា AB 3632 គឺជាឈ្មោះដែលគេប្រើក្នុងជំពូកនេះ ដើម្បីសំដៅដល់សេវាកម្មពាក់ព័ន្ធអន្តរក្រសួងមួយចំនួន។ នៅឆ្នាំ 1986 រដ្ឋសភានៃរដ្ឋកាលីហ្វ័រញ៉ា បានសម្រេចប្រើប្រាស់ទីភ្នាក់ងាររដ្ឋ និងខោនធី — ជាជាងមណ្ឌលសិក្សាធិការ — នៅក្នុងការផ្តល់សេវាកម្ម ពាក់ព័ន្ធជាក់លាក់មួយចំនួនដើម្បីបង្កើន និងសម្របសម្រួលធនធានសាធារណៈ ឲ្យបានប្រសើរឡើង ដើម្បីគាំទ្រដល់សិស្សដែលមានពិការភាព។
ជាជាងឲ្យមណ្ឌលសិក្សាធិការទទួលខុសត្រូវចំពោះសេវាកម្មសុខភាពជាក់លាក់មួយចំនួន សភាបានសម្រេចចុះកិច្ចព្រមព្រៀងអន្តរក្រសួងជាមួយទីភ្នាក់ងាររដ្ឋ ផ្សេងទៀត ដើម្បីផ្តល់សេវាកម្មដល់សិស្ស។ សេវាកម្មពាក់ព័ន្ធអន្តរក្រសួងសំខាន់ៗ គឺការព្យាបាលដោយចលនា និងការព្យាបាលមុខងារវិជ្ជាជីវៈ (PT/OT) ដែលផ្តល់ ជូនដោយផ្នែកសេវាកម្មកុមាររដ្ឋកាលីហ្វ័រញ៉ា (California Children’s Services, CCS) ។