Menu Close

(9.16) តើសេវាកម្មរបស់អន្តរទីភ្នាក់ងារ AB 3632 រួមបញ្ចូលសេ​វាសុ​ខភាពផ្លូវចិត្តដែរឬទេ?  

(9.16) តើសេវាកម្មរបស់អន្តរទីភ្នាក់ងារ AB 3632 រួមបញ្ចូលសេ​វាសុ​ខភាពផ្លូវចិត្តដែរឬទេ?  

ទេ។ វិសាលភាពនៃសេវាកម្ម AB 3632 លែងដាក់បញ្ចូលសេវា​សុខភាព​ផ្លូវ​ចិត្តតាមរយៈភ្នាក់ងារសុខភាពផ្លូវចិត្តខោនធី (CMH) ទៀតហើយ។ គិតត្រឹមខែតុលា ឆ្នាំ 2010 មណ្ឌលសិក្សាធិការមានទំនួលខុសត្រូវលើការ​វាយ​តម្លៃ និងការផ្តល់សេវាកម្មអប់រំពិសេស នៅពេលដែលសេវាកម្មទាំង​​នេះ ចាំបាច់សម្រាប់កុមារដើម្បីទទួលបានអត្ថប្រយោជន៍ពីការអប់រំ​ពិសេសរបស់ពួកគេ។  

បើទោះបីជាវា​​លែង​​​ទាមទារ​ដោយ​សេវាកម្ម AB 3632 ទៀតហើយក៏ដោយ ម​ណ្ឌ​លសិក្សាធិការមួយចំនួនបានបង្កើតកិច្ចព្រមព្រៀង​អន្តរទីភ្នាក់ងារ​ជាមួ​យទីភ្នាក់ងារ​​ផ្នែកសុខភាព​ផ្លូវចិត្ត​ខោនធី ដើម្បី​ឲ្យ​ CMH អាចបន្ត​ផ្តល់​កា​​រ​​ព្យាបាលសុខភាពផ្លូវចិត្ត​ និងសេវាព្យាបាលពេល​ថ្ងៃដល់​អ្នក​ជំងឺ​មិន​ដេកពេទ្យតាមរយៈដំណើរការកម្មវិធី IEP។  សូមទាក់ទងមណ្ឌលសិក្សាធិការរបស់អ្នកដើម្បីសាកសួរថាតើសេវាកម្មនេះត្រូវបាន​ផ្តល់ជូននៅមណ្ឌលសិក្សា​ធិការ និងខោនធីរបស់អ្នកយ៉ាងដូចម្តេច​។  សូមមើល ជំពូក 5 ព័ត៌មានស្ដីពី​សេវាកម្ម​ពាក់ព័ន្ធ​។