Menu Close

(9.22) កូនខ្ញុំត្រូវបានតុលាការដាក់ក្នុងមណ្ឌលឃុំខ្លួននីតិជន។ តើនរ​ណាទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មដល់គាត់?  

(9.22) កូនខ្ញុំត្រូវបានតុលាការដាក់ក្នុងមណ្ឌលឃុំខ្លួននីតិជន។ តើនរ​ណាទទួលខុសត្រូវក្នុងការផ្តល់សេវាកម្មដល់គាត់?  

ការិយាល័យខោនធីអប់រំ គឺជាអ្នក​ទទួលខុសត្រូវចំពោះការគ្រប់គ្រង និងដំណើរការសាលាតុលាការអនីតិជន សាលបន្ទប់​ស្តារយុវនិតិសម្បទា​ មន្ទីរ​ស្តារយុវនីតិសម្បទា មជ្ឈមណ្ឌលថែទាំពេលថ្ងៃ មន្ទីរ​ឬជំរុំនៅទី​វាល​ និង​សាលា​​សហគមន៍​ប្រចាំ​ខោនធី។1 ប្រធាននាយកប្រចាំ​ខោនធី​អាចចុះកិច្ចសន្យាជាមួយគណៈកម្មការ​គ្រប់​គ្រង​​ប្រចាំ​ខោនធី​សម្រាប់ការ​ទំនួល​ខុសត្រូវនេះ។ លើសពីនេះទៀត ផ្នែក SELPA នីមួយៗត្រូវរៀបចំផែនការ​ក្នុងមូលដ្ឋាន​ដែលពិពណ៌នាអំពី​ដំណើរការ​សម្រប​សម្រួល និងផ្តល់សេវាកម្ម​សម្រាប់​សិ​ស្សដែលបានដាក់នៅក្នុងសាលាតុលាការអនីតិជន ឬ​សាលា​សហគមន៍​ប្រចាំ​​ខោនធី។2 អ្នកគួរតែទទួលបានសេចក្តី​ចម្លងមួយច្បាប់​នៃផែនការក្នុងមូលដ្ឋាននេះ​។   ប្រសិនបើច្បាប់អប់រំពិសេស ឬផែនការផ្នែក​ SELPA មិនត្រូវបានអនុវត្ត ឬផ្នែក​ SELPA មិន​ដោះស្រាយ​​​លើ​ការសម្របសម្រួល និងការផ្តល់សេវា​កម្មទេ អ្នកអាចដាក់ពាក្យបណ្តឹងប្រឆាំងជំទាស់​ទៅ​នឹងខោនធី ទៅកាន់​ក្រសួង CDE ដើម្បីបង្ខំឲ្យមានការអនុវត្ត​តាមច្បាប់។ អ្នកក៏អាច​នឹង​មានបំណង​ចង់ពិចារណាអំពី​កិច្ច​ដំណើរការ​នីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​ប្រឆាំងនឹងខោនធី និង/ឬផ្នែក​ SELPAs ។ សូមមើល ជំពូក 6 ព័ត៌មានស្ដីពីនីតិវិធី​​ត្រឹម​ត្រូវ​តាម​ផ្លូវច្បា​ប់​/នីតិវិធីនៃអនុលោមភាព។

  1. Cal. Ed. Code Secs. 48645.2 & 56150.[]
  2. Cal. Ed. Code Sec. 56195.7(g).[]