មណ្ឌលសិក្សាធិការ ត្រូវចាត់តាំងឪពុកម្តាយជំនួសសម្រាប់សិស្សដែលមិនស្ថិត ក្រោមការគ្រប់គ្រង ឬស្ថិតក្រោមអាណាព្យាបាលរបស់តុលាការ ប្រសិនបើគ្មាន ឪពុកម្តាយណាម្នាក់អាចត្រូវបានស្គាល់អត្តសញ្ញាណ ឬប្រសិនបើមណ្ឌលសិក្សា ធិការមិនអាចរកឃើញឪពុកម្តាយឃើញនោះទេ បន្ទាប់ពីការខិតខំប្រឹងប្រែងសមស្របមក។ [34 C.F.R. Sec. 300.519(a); Cal. Gov. Code Secs. 7579.5 (a)(2) & (3).] មណ្ឌលសិក្សាធិការ ដំបូងឡើយត្រូវចាត់តាំងអ្នកមើលថែទាំដែល ជាសាច់ញាតិម្នាក់ (ដូចជាជីដូនជីតា ឬសាច់ញាតិផ្សេងទៀត ប្រសិនបើពួកគេ ចិញ្ចឹមបីបាច់ថែរក្សាកូននោះ) មកធ្វើជាឪពុកម្តាយជំនួស។ ប្រសិនបើមិនមាន អ្នកមើលថែទាំដែលជាសាច់ញាតិទេ មណ្ឌលសិក្សាធិការត្រូវតែពិនិត្យមើលឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិពិសេសដែលបានចាត់តាំងដោយតុលាការ (CASA) ដែលមានឆន្ទៈ និងអាចផ្តល់សេវាបាន។ ប្រសិនបើគ្មានឪពុកម្តាយចិញ្ចឹម ឬអ្នកតស៊ូមតិ CASA នោះទេ មណ្ឌលសិក្សាធិការអាចជ្រើសរើសឪពុកម្តាយជំនួស បាន។ ប្រសិនបើឪពុកម្តាយជំនួសរបស់សិស្សធ្លាប់ធ្វើជាអ្នកមើលថែទាំដែលជាសាច់ញាតិ ឬជាឪពុកម្តាយចិញ្ចឹម ហើយឪពុកម្តាយជំនួយរូបនោះបានចាកចេញ ពីផ្ទះរបស់ខ្លួន ពេលនោះមណ្ឌលសិក្សាធិការត្រូវចាត់តាំងឪពុកម្តាយជំនួសថ្មី ប្រសិនបើចាំបាច់ ដើម្បីធានាឲ្យមានការធ្វើជាតំណាងសមស្រប។ [Cal. Gov. Code Sec.
ច្បាប់អនុញ្ញាតឲ្យគ្រូបង្រៀនចូលនិវត្តន៍ បុគ្គលិកសង្គមកិច្ច ឬមន្រ្តីផ្នែកព្យួរទោស ដោយមានលក្ខខណ្ឌ ដែលមិនធ្វើការឲ្យទីភ្នាក់ងារសាធារណៈពាក់ព័ន្ធនឹងការ អប់រំ ឬការថែទាំសិស្សនោះទេ ដូច្នេះពួកគេ អាចត្រូវបានចាត់តាំងឲ្យធ្វើជាឪពុកម្តាយជំនួស។ និយោជិកនៃទីភ្នាក់ងារឯកជន អាចទទួលបានការចាត់តាំង ដរាបណាទីភ្នាក់ងារមិនផ្តល់សេវាកម្មអប់រំដល់សិស្ស។ មនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិផ្សេងទៀតនៅក្នុងការធ្វើជាឪពុកម្តាយជំនួស មិនត្រូវបានចាត់ ទុកថាជាបុគ្គលិករបស់មណ្ឌលសិក្សាធិការទេ បើទោះបីជាមណ្ឌលសិក្សាធិការ ទូទាត់ប្រាក់ដល់ឪពុកម្តាយជំនួសនោះសម្រាប់សេវាកម្មរបស់គាត់ក៏ដោយ។ [Cal. Gov. Code Sec. 7579.5(j).]
មណ្ឌលសិក្សាធិការ មិនអាចចាត់តាំងឪពុកម្តាយជំនួសបានទេ ប្រសិនបើគាត់ មានទំនាស់ផលប្រយោជន៍ជាមួយសិស្ស។ ទំនាស់ផលប្រយោជន៍ មានន័យថា ផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការតស៊ូ មតិសម្រាប់សេវាកម្មទាំងអស់ដែលត្រូវការចាំបាច់ដើម្បីធានាថាសិស្សទទួលបាន ការអប់រំ FAPE។ បើជាការល្អ ឪពុកម្តាយជំនួសគួរតែមានការយល់ដឹងខាងផ្នែកវប្បធម៌ចំពោះសិស្សដែលបានប្រគល់សិទ្ធិឲ្យគាត់។ [Cal. Gov. Code Sec. 7579.5(e) & (i).]
ឪពុកម្តាយជំនួស មានសិទ្ធិគ្រប់យ៉ាងក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាលរបស់សិស្សដែលនៅក្នុងការអប់រំពិសេស។ គាត់អាចយល់ព្រមនឹងកម្មវិធី IEP សេវាកម្មវេជ្ជសាស្រ្តមិនសង្គ្រោះបន្ទាន់ សេវាកម្មព្យាបាលសុខភាពផ្លូវចិត្ត និង សេវាកម្មព្យាបាលមុខងារវិជ្ជាជីវៈ ឬការព្យាបាលដោយចលនា។ [Cal. Gov. Code Sec. 7579.5(c).] ទោះបីជាឪពុកម្តាយជំនួសត្រូវបានផ្តល់សិទ្ធិអំណាចជាឪពុកម្តាយពេញលេញក៏ដោយ ប៉ុន្តែគាត់ត្រូវតម្រូវឲ្យជួបជាមួយកូនតែមួយលើកប៉ុណ្ណោះ។ ដើម្បីបំពេញ តួនាទីតាមលទ្ធភាព ឪពុកម្តាយជំនួស គួរតែជួបជាមួយសិស្សលើសពីម្តង ចូលរួម កិច្ចប្រជុំកម្មវិធី IEP ពិនិត្យមើលកំណត់ត្រាសិស្ស និងពិគ្រោះជាមួយគ្រូ និងអ្នក ដទៃទៀតដែលពាក់ព័ន្ធនឹងការអប់រំរបស់សិស្ស។ រាល់ទំនាក់ទំនង និងសកម្មភាព ទាំងអស់នេះ ត្រូវបានអនុញ្ញាតិតាមច្បាប់។ ឪពុកម្តាយជំនួស ត្រូវតែគោរពតាម ច្បាប់សហព័ន្ធនិងរដ្ឋស្តីពីការរក្សាការសម្ងាត់របស់សិស្ស ហើយត្រូវប្រើប្រាស់ឆន្ទានុសិទ្ធិនៅពេលផ្តល់ព័ត៌មាននោះទៅដល់មនុស្សពាក់ព័ន្ធ។ [Cal. Gov. Code Sec. 7579.5(d) & (f).]