Menu Close

(9.27) តើឪពុកម្តាយជំនួសដែលត្រូវបានតែងតាំងគួរបំពេញ​តួនាទី​រយៈ​ពេល​ប៉ុន្មាន​?  

(9.27) តើឪពុកម្តាយជំនួសដែលត្រូវបានតែងតាំងគួរបំពេញ​តួនាទី​រយៈ​ពេល​ប៉ុន្មាន​?  

ឪពុកម្តាយជំនួសអាចតំណាងឲ្យសិស្សរហូតដល់សិស្សលែងត្រូវការការអប់រំពិសេស ឬមានអាយុ 18 ឆ្នាំ និង​រហូត​​​ដល់​មនុស្សពេញវ័យទទួល​ខុស​ត្រូវ​ម្នាក់​ទៀតត្រូវបានតែង​តាំងជំនួសឪពុកម្តាយជំនួសនេះ​ ឬ​សិទ្ធិ​របស់​​​ឪ​ពុក​ម្តាយក្នុងការសម្រេចចិត្តអប់រំត្រូវបានប្រគល់ជូនវិញ​។1 ប៉ុន្តែ​ បើ​គ្រប់អាយុ 18 ឆ្នាំ​​ សិស្ស​ម្នាក់ជ្រើសរើស​មិន​ចាប់​ផ្តើមធ្វើ​ការ​សម្រេ​ចចិត្តផ្នែកអប់រំ​ដោយខ្លួន​ឯងទេ​ ឬ​តុលាការ​គិតថា​សិស្សនេះ​ “គ្មានសម​ត្ថ​ភា​ព​​” ក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងនេះ​ ពេលនោះ​ឪពុកម្តាយ​ជំនួ​សអាច​បន្ត​​នៅដដែល​ ឬ​សិស្ស​អាច​តែងតាំង​មនុស្សពេញវ័យ​ផ្សេងទៀត​មកធ្វើ់ជា​អ្នក​តំណាងផ្នែក​អប់រំ។​   មណ្ឌលសិក្សាធិការ​ត្រូវផ្លាស់ប្តូ​រឪពុកម្តាយ​ជំនួសនោះ​ ប្រសិនបើឪពុក​ម្ដា​យជំនួស​មិន​បាន​បំពេញ​ភារកិច្ច​របស់គាត់​ឲ្យបានសមស្រប​ ឬ​មាន​ទំនា​ស់​ផលប្រយោជន៍​ជាមួយសិស្ស​នោះ​។2 ប្រសិនបើបុគ្គលមួយចំនួន​នៅក្នុងជីវិតរបស់សិស្ស​ — ដូចជា​ប្រតិបត្តិករ​នៃ​មន្ទីរថែទាំ​ បុគ្គលិក​សង្គម​កិច្ច​ មន្រ្តីផ្នែកព្យួរ​ទោសដោយមានលក្ខខណ្ឌ ឪពុកម្តាយ​ចិញ្ចឹម​ ឬ​អ្នក​តស៊ូមតិ​ផ្សេងទៀត — ជឿជាក់ថា​ឪពុកម្តាយ​ជំនួ​ស​មិនដើរតួនាទី​ជាប្រយោជន៍​សម្រាប់សិស្ស​នោះទេ​ ប៉ុន្តែ​បែរជា​ដើ​រតួ​នាទី​ជា​ប្រយោជន៍ច្រើនជាង​សម្រាប់​​មណ្ឌលសិក្សាធិការ ឬ​ទីភ្នាក់ងារ​ផ្សេ​ង​ទៀត​ដែល​​បម្រើសេវាកម្មដល់សិស្សទៅវិញ នោះ​គាត់អាច​ស្នើសុំ​ឲ្យ​មណ្ឌល​សិក្សាធិការតែងតាំង​ឪពុកម្តាយ​ជំនួសម្នាក់ផ្សេងទៀត​បាន​។ ប្រសិនបើ​មណ្ឌលសិក្សាធិការ​បដិសេធ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​សិស្សម្នាក់ (ដែល​ស្ថិតក្រោមការគ្រប់គ្រង ឬ​ស្ថិត​ក្រោម​អាណាព្យាបាលរបស់តុលាការ​ ជាអនីតិជន​ដែល​មិនស្ថិតក្រោមការឃុំគ្រង​របស់​អាណាព្យាបាល ឬ​ជា​អ្នកដែល​​គ្មានឪពុកម្តាយ​ណាម្នាក់អាចត្រូវបាន​​កំណត់អត្តសញ្ញាណ​ ឬ​រកឃើញ​​) ធ្វើការដាក់​ពាក្យ​ប្តឹង​សម្រាប់នីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវ​ច្បា​ប់ ដើម្បីតវ៉ា​ទៅនឹង​ភាព​មិនសមស្រប​របស់​ឪពុកម្តាយ​ជំនួស​នោះ​។​3

  1. Cal. Gov. Code Sec. 7579.5(k).[]
  2. Cal. Gov. Code Secs. 7579.5(h) & (i).[]
  3. Cal. Ed. Code Sec. 56501(a).[]