ច្បាប់នានាមានចែងនៅក្នុងផ្នែក (ហៅកាត់ថា Secs.) នៃច្បាប់រដ្ឋាភិបាល រដ្ឋកាលីហ្វ័រញ៉ា (ហៅកាត់ថា Cal. Gov. Code) 7570 – 7588 និងក្នុងជំពូក 2 នៃច្បាប់ស្តីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា (California Code of Regulations, C.C.R.) ផ្នែក 60000-60610។ លើសពីនេះទៀត មណ្ឌលសិក្សាធិការ តម្រូវឲ្យបង្កើតកិច្ចព្រមព្រៀងអន្តរក្រសួងជាមួយផ្នែកសេវា CCS ក្នុងមូលដ្ឋាន។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវមានព័ត៌មានលម្អិតចាំបាច់ដើម្បីសម្រួលដល់ការផ្តល់ សេវាកម្ម។ ឪពុកម្តាយ និងអ្នកតស៊ូមិតដែលមានការពិបាកក្នុងការទទួលបានសេវាកម្មគួរតែ ទទួលបានសេចក្តីចម្លងមួយច្បាប់នៃកិច្ចព្រមព្រៀងអន្តរក្រសួង នេះ។ កិច្ចព្រមព្រៀងអន្តរក្រសួង មិនអាចមានលក្ខណៈផ្ទុយគ្នាទៅនឹងច្បាប់រដ្ឋ ឬសហព័ន្ធឡើយ — ហើយក៏មិនអាចមានចែងអំពីសេវាកម្មក្នុងកម្រិតមួយតិចតួច ជាងនេះដែរ។