ទេ។ មណ្ឌលសិក្សាធិការ មានការទទួលខុសត្រូវចំពោះការផ្តល់សេវាកម្មពាក់ព័ន្ធទាំងនេះ ប្រសិនបើមិនមានផ្តល់ជូនដោយទីភ្នាក់ងារផ្សេងទៀត និងមានភាពចាំបាច់ដើម្បីឲ្យសិស្សទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ មណ្ឌលសិក្សាធិការ មិនអាចបដិសេធការដាក់បញ្ចូលសេវាកម្មនៅក្នុងកម្មវិធី IEP ដោយសារតែមិនបានកំណត់ប្រភពមូលនិធិនោះទេ។ [Cal. Gov. Code Sec.
7572(c).] ច្បាប់ AB 3632 ចែងយ៉ាងជាក់លាក់ថា នៅពេលសេវា CCS រកឃើញ ថាសេវាព្យាបាល OT/PT មិនមានភាពចាំបាច់សម្រាប់ហេតុផលវេជ្ជសាស្រ្តនោះទេ សេវាកម្មទាំងនោះត្រូវតែផ្តល់ដោយសាលារៀនតាមមូលដ្ឋាន ប្រសិនបើសេវាកម្ម ទាំងនោះមានភាពចាំបាច់សម្រាប់ឲ្យកុមារទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ [Cal. Gov. Code Sec. 7575(a)(2).] នៅពេលដែលទីភ្នាក់ងារ CCS មិនផ្តល់សេវាព្យាបាល OT/PT ដោយសារតែវិធានផ្ទាល់ខ្លួនរបស់ពួកគេ ឬលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានរបស់ពួកគេ ដូច្នេះ សាលារៀនតាមមូលដ្ឋានត្រូវតែ ផ្តល់សេវាកម្មទាំងនេះ ប្រសិនបើវាចាំបាច់សម្រាប់ឲ្យកុមារទទួលបានអត្ថប្រយោជន៍ ពីការអប់រំពិសេស។ [34 C.F.R. Sec. 300.34(a); Cal. Ed. Code Sec. 56031.] ការព្យាបាល OT/PT បាន និងតែងត្រូវបានចែងបញ្ជាក់នៅក្នុងចំណោមសេវាកម្មពាក់ព័ន្ធទៅនឹងការអប់រំពិសេសដែលមានផ្តល់ជូននៅក្រោមច្បាប់រដ្ឋ [Cal. Ed. Code Secs. 56363(b)(6) & (10)] និងច្បាប់សហព័ន្ធ [34 C.F.R. Secs. 300.34(c)(6)(9) & (10)] នៅពេលពួកវាមានភាពចាំបាច់សម្រាប់ហេតុផលនៃការអប់រំ។
ប្រសិនបើទីភ្នាក់ងារផ្សេងទៀតដែលមានភារកិច្ចផ្តល់សេវាកម្មទាំងនេះ ឈប់ផ្តល់ពួកវាដោយសារហេតុផលណាមួយ ពេលនោះមណ្ឌលសិក្សាធិការត្រូវតែទទួល ខុសត្រូវ។ [20 U.S.C. Sec. 1412(a)(12)(B)(ii).] លើសពីនេះទៀត ច្បាប់សហព័ន្ធ តម្រូវថាក្នុងកំឡុងពេលមានវិវាទលើសេវាកម្មដែលទីភ្នាក់ងារក្រៅពីផ្នែកអប់រំ បានផ្តល់ជូន រដ្ឋត្រូវធានាថាសេវាកម្មនៅតែបន្តដំណើរការដដែល។ [20 U.S.C. Sec. 1412(a)(12)(A).] អ្នកគួរតែព្យាយាមជំរុញឲ្យមានការកំណត់សេវាកម្មទាំង នេះនៅក្នុងកម្មវិធី IEP នេះថាជាការចាំបាច់សម្រាប់ការអប់រំ — ឬចាំបាច់សម្រាប់ សិស្សឲ្យទទួលបានអត្ថប្រយោជន៍ពីការអប់រំពិសេស។ ចុងក្រោយ វាជាការទទួល ខុសត្រូវរបស់ប្រធានផ្នែកបង្រៀនសាធារណៈ នៅក្នុងការធានាឲ្យបាននូវការអនុវត្តសេវាកម្មអន្តរក្រសួងរបស់រដ្ឋ។ [Gov. Code Sec. 7570.] ចំពោះសេវាកម្មពាក់ព័ន្ធមួយចំនួន ឪពុកម្តាយតែងតែអាចទទួលបាន និងប្រគល់ការវាយតម្លៃដោយឯករាជ្យទៅដល់មណ្ឌលសិក្សាធិការ។ ក្រុមការងារកម្មវិធី IEP ត្រូវតែធ្វើការពិចារណាទៅលើវា។ [Gov. Code Sec. 7572(d)(2).] ចំពោះព័ត៌មានស្តីពីរបៀបក្នុងការទទួលបានការវាយតម្លៃឯករាជ្យក្រោមបន្ទុកចំណាយរបស់រដ្ឋ សូមមើលជំពូកទី 2 ព័ត៌មានស្តីពីការវាយតម្លៃ / រង្វាយតម្លៃ។