ទីភ្នាក់ងារក្រៅការអប់រំ ត្រូវតែអនុវត្តតាមច្បាប់អប់រំពិសេសនីតិវិធី និងកាលវេលា និងការកំណត់ពេលវេលាវាយតម្លៃរបស់រដ្ឋនិងសហព័ន្ធតែមួយដូចគ្នាទៅនឹងមណ្ឌលសិក្សាធិកាដែរ។ ច្បាប់ស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56327 ចែងអំពី លក្ខខណ្ឌតម្រូវការសម្រាប់របាយការណ៍រង្វាយតម្លៃផ្នែកអប់រំពិសេស។ វាតម្រូវឲ្យមានការរួមបញ្ចូលនូវរបាយការណ៍រង្វាយតម្លៃ រួមានជាអាទិ៍ដូចខាងក្រោម៖
- តើសិស្សអាចត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែរឬអត់។
- មូលដ្ឋានសម្រាប់ធ្វើការកំណត់។
- អាកប្បកិរិយាពាក់ព័ន្ធដែលបានសម្គាល់ឃើញនៅអំឡុងពេលនៃការ សង្កេតទៅលើសិស្សនៅក្នុងមជ្ឈដ្ឋានសមស្រប។
- ទំនាក់ទំនងនៃអាកប្បកិរិយានោះទៅនឹងមុខងារសិក្សា និងសង្គមរបស់ សិស្ស។
- សុខភាពនិងការលូតលាស់ពាក់ព័ន្ធនឹងការអប់រំ និងលទ្ធផលផ្នែកវេជ្ជសាស្រ្ត ប្រសិនបើមាន។
- សម្រាប់សិស្សដែលមានពិការភាពផ្នែកសិក្សា ថ្វីត្បិតតែមានភាពលម្អៀងរវាងលទ្ធផលសិក្សា និងសមត្ថភាពក៏ពិតមែន ប៉ុន្តែបញ្ហានេះមិនអាចកែប្រែ បានឡើយ បើគ្មានការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនោះទេ
- ការកំណត់ទាក់ទងនឹងផលប៉ះពាល់នៃគុណវិបត្តិផ្នែកបរិស្ថាន វប្បធម៌ ឬសេដ្ឋកិច្ច (ប្រសិនបើមានភាពសមស្រប)។ និង
- តម្រូវការចំពោះសេវាកម្ម សម្ភារៈ និងបរិក្ខារពិសេសសម្រាប់សិស្សដែល មានពិការភាពកម្រកើតមាន។
មិនមែនកត្តាទាំងអស់នេះសុទ្ធតែមានលក្ខណៈសមស្របក្នុងការរួមបញ្ចូលការ វាយតម្លៃក្រោមផ្នែក AB 3632 សម្រាប់សេវាកម្មពាក់ព័ន្ធ និងរបាយការណ៍នានាដែលរៀបចំដោយផ្នែកសេវា CCS ឡើយ។ របាយការណ៍ផ្នែកសេវា CCS ត្រូវតែផ្អែកលើតម្រូវការបុគ្គលរបស់សិស្ស។ សូមមើលជំពូក 2 ព័ត៌មានស្តីពីការវាយ តម្លៃ/រង្វាយតម្លៃ។