Menu Close

(13.1) តើអ្វី​ជា​ច្បាប់សហព័ន្ធ​​ដែលតម្រូវ​ចំពោះសេវាកម្ម​អប់រំ​ថ្នាក់​មត្តេ​យ្យ​សិក្សា​​កម្រិតទាប? 

(13.1) តើអ្វី​ជា​ច្បាប់សហព័ន្ធ​​ដែលតម្រូវ​ចំពោះសេវាកម្ម​អប់រំ​ថ្នាក់​មត្តេ​យ្យ​សិក្សា​​កម្រិតទាប? 

ច្បាប់សាធារណៈ​ (PL) 99-457 ដែលបានអនុម័ត​នៅក្នុង​ឆ្នាំ​ 1986 គឺ​ជា​ច្បា​​ប់សហព័ន្ធ​ដែល​ពង្រីក​សេវា​កម្ម​នានា​​សម្រាប់កុមារ​ដែល​មាន​អាយុ​តិ​ច​ជាង​ 5 ឆ្នាំ​ ដែល​ត្រូវការការអប់រំពិសេស​។  បច្ចុប្បន្ន​ ច្បាប់នេះ​គឺជា​ផ្នែក​មួយនៃច្បាប់ស្តីពីការអប់រំជនពិការ (Individuals with Disabilities Education Act, IDEA) និង​អនុញ្ញាត​ឲ្យ​មា​នការ​ផ្តល់​មូលនិធិជំនួយ​ទៅដល់​រដ្ឋ ​ដើម្បី​ផ្តល់សេវា​អប់រំ​ពិសេស និង​សេ​វា​កម្មពាក់ព័ន្ធ​ទៅដល់កុមារ​ដែលមានពិការភាព ដែលមានអាយុ 3-5​។​1  នៅ​ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​ ឱកាស​សម្រាប់​ការ​អប់រំទាន់ពេលវេលា​ ក៏​មាន​ផ្តល់ជូន​ផងដែរ​ទៅដល់​កុមារ​ដែល​មាន​​អាយុតិចជាង​បីឆ្នាំ​។2 សូមមើល ជំពូក 12 ព័ត៌មាន​ស្តី​ពី​សេ​វាអន្តរាគមន៍​ពីដើម​ទី 

  1. ច្បាប់​សហរដ្ឋ​អាមេរិក​ (U.S.C.) ផ្នែក​ 1419[]
  2. ច្បាប់​អប់រំនៅ​​រដ្ឋកាលីហ្វ័រញ៉ា​ (Cal. Ed. Code) Sec. 56425 និង​ផ្នែកបន្តបន្ទាប់​, ច្បាប់​រដ្ឋាភិបាល​ (Cal. Govt. Code) Sec. 95000 និង​ផ្នែក​បន្តបន្ទាប់។[]