ក្រុមការងារកម្មវិធី IEP កំណត់ចំនួនម៉ោងក្នុងមួយថ្ងៃនៃសេវាកម្មជាក្រុម។ ច្បាប់រដ្ឋ កំណត់ពេលវេលាសេវាកម្មជាក្រុមនៅត្រឹមបួនម៉ោងក្នុងមួយថ្ងៃ លើកលែងតែក្រុមការងារកម្មវិធី IEP កំណត់ផ្សេងទៀតផ្ទុយពីនេះ។ សម្រាប់ជាផ្នែកមួយនៃក្រុមការងារ អ្នកអាចស្នើសុំបានចំនួនលើសពីបួនម៉ោងក្នុងមួយថ្ងៃ ប្រសិនបើអ្នកមានគិតថាកូនរបស់អ្នកត្រូវការម៉ោងបន្ថែមទាំងនោះដើម្បីទទួលបាន “ការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ”។ កម្មវិធី IEP ត្រូវតែបង្កើតឡើងដើម្បីបំពេញតាមតម្រូវការពិសេសរបស់កូនអ្នក1
កម្មវិធីកូនរបស់អ្នកអាចរួមបញ្ចូលទាំងសេវាលក្ខណៈបុគ្គល និងសេវាជាក្រុមតូចៗ ហើយគប្បីមានផ្តល់ជូនក្នុងមជ្ឈដ្ឋានសមស្របតាមវ័យ (រួមទាំងនៅតាមផ្ទះផងដែរ) និងដោយមានឱកាសសម្រាប់ការចូលរួមរបស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។2
