Menu Close

(13.5) តើ​កូនរបស់ខ្ញុំ​អាចមាន​សិទ្ធិ​ទទួលបានការអប់រំពិសេសស្ថិតក្រោម​ក្របខណ្ឌ​មួយ​ដែល​មានឈ្មោះ​ថា​ ប្រភេទ​ “និយាយ​តែមួយ​មុខ” ដែរឬទេ​? 

(13.5) តើ​កូនរបស់ខ្ញុំ​អាចមាន​សិទ្ធិ​ទទួលបានការអប់រំពិសេសស្ថិតក្រោម​ក្របខណ្ឌ​មួយ​ដែល​មានឈ្មោះ​ថា​ ប្រភេទ​ “និយាយ​តែមួយ​មុខ” ដែរឬទេ​? 

មណ្ឌលសិក្សាធិការជាច្រើន​ ប្រើប្រាស់​ឈ្មោះនេះ​នៅពេល​សិស្សផ្ទេរការសិក្សា​ទៅក្នុង​មណ្ឌលសិក្សាធិការ​នៅ​អាយុ​​បីឆ្នាំ​។  តាមពិត មិនមានប្រភេទ​​នៃ​ការទទួលបាន​សិទ្ធិ​អប់រំ​ពិសេស​នៅក្នុងច្បាប់​រដ្ឋ ឬ​សហព័ន្ធ​ដែលមាន​ឈ្មោះថា “ការនិយាយ​តែ​មួយមុខ​”​ នោះទេ​ ។​  កុមារម្នាក់​ អាច​មានសិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស​តែមួយ​មុខ​ប៉ុណ្ណោះ ដើម្បី​ទទួលបានសេវាក​ម្មនិយាយ និង​ភាសា​។​  ប៉ុន្តែ​ កុមារនោះ​ត្រូវមាន​សិទ្ធិ​ទទួលបាន​ការអប់រំ​ពិសេស​ដោយការ​បំពេញ​លក្ខណៈវិនិច្ឆ័យ​លើការទទួលបាន​សិទ្ធិ​សម្រាប់​ការចុះខ្សោយផ្នែកនិយាយ និង​ភាសា​ ឬប្រភេទ​​នៃ​សិទ្ធិទទួលបានការអប់រំ​ពិសេស​ផ្សេង​ទៀត​។​​1 នៅពេលកំណត់ការទទួលបានសិទ្ធិ​សម្រាប់សេវាកម្ម​អប់រំពិសេស មណ្ឌល​សិក្សាធិការ​ត្រូវបានច្បាប់តម្រូវ​ឲ្យ​ធ្វើ​ការ​វាយ​តម្លៃ​លើកុមារនៅគ្រប់​ផ្នែក​ទាំងអស់​ពាក់ព័ន្ធ​ទៅនឹង​ពិការភាព​ដែលបានសង្ស័យ​របស់កុមារ​នោះ។​​  ការប្រើពាក្យសម្គាល់​ថា ​ “ការនិយាយ​តែ​មួយមុខ​” អាច​នាំ​មកនូវការ​បដិសេធ​ទៅលើ​ “ការអប់រំ​សាធារណៈ​សមស្រប​​ដោយ​​​ឥតគិត​ថ្លៃ​” ដោយ​សារតែ​កូនរបស់អ្នក​នឹង​មិន​ទទួលបាន​វាយតម្លៃ​នៅគ្រប់ផ្នែ​ក​ទាំងអស់​នៃ​​ពិការភាព​​ដែលបាន​សង្ស័យនោះទេ​។2 នៅពេល​មណ្ឌលសិក្សាធិការ​ស្នើសុំ​ការ​យល់ព្រម​សម្រាប់ការ​វាយតម្លៃ​ដំណាក់កាលដំបូង សូមប្រាកដថា​ផែនការ​​វាយតម្លៃនោះ​ នឹង​ធ្វើការវាយតម្លៃ​គ្រប់ផ្នែក​ទាំងអស់នៃ​តម្រូវការរបស់កូនអ្នក​ — មិនមែន​ត្រឹមតែ​ការនិយាយ និង​ភាសានោះទេ​។ ពុំនោះសោត អ្នក​មិន​គួរ​ចុះ​ហត្ថលេខា​លើ់ផែនការវាយតម្លៃនោះទេ​។​  ជំនួស​មកវិញ សូមស្នើសុំជាលាយលក្ខណ៍អក្សរ​ឲ្យមណ្ឌលសិក្សាធិកា​រ​ធ្វើការវាយតម្លៃ​គ្រប់ជ្រុងជ្រោយ​មួយ​។​​  ប្រសិន​បើមណ្ឌលសិក្សាធិការ​ បដិសេធ​មិនធ្វើការវាយតម្លៃ​ទេ​ អ្នក​អាច​ដាក់ពាក្យបណ្តឹង​ទៅកាន់ក្រសួងអប់រំ​រដ្ឋកាលីហ្វ័រញ៉ាបាន។  សូមមើល ជំពូក 2 ព័ត៌មាន​ស្តីពី​ការវាយតម្លៃ/រង្វាយតម្លៃ​និង ជំពូក 6 ព័ត៌មាន​ស្តីពី​នីតិវិធី​ត្រឹមត្រូវតាមផ្លូវច្បាប់​​​/នីតិវិធីនៃ​អនុលោមភាព​។ 

  1. 34 C.F.R. Sec. 300.8(c)(11); 5 C.C.R. Sec. 3030(b)(11).[]
  2. 34 C.F.R. Sec. 300.304(c)(4); Cal. Ed. Code Sec. 56320(f).[]