Menu Close

(13.15) តើមណ្ឌលសិក្សាធិការ​ធ្លាប់បាន​បង់​ថ្លៃ​សិក្សា​នៅសាលាមត្តេយ្យ​កម្រិត​ទាបឯកជនដែរឬទេ? 

(13.15) តើមណ្ឌលសិក្សាធិការ​ធ្លាប់បាន​បង់​ថ្លៃ​សិក្សា​នៅសាលាមត្តេយ្យ​កម្រិត​ទាបឯកជនដែរឬទេ? 

បាទ/ចាស។​  ដើម្បី​ឲ្យ​មណ្ឌលសិក្សាធិកា​រប្រើប្រាស់​មូលនិធិ​អប់រំពិសេស​របស់រដ្ឋដើម្បី​ដាក់បញ្ចូល​កុមារណាម្នាក់​ទៅក្នុង​សាលា​មត្តេយ្យសិក្សាកម្រិតទាបឯកជន សាលា​មត្តេយ្យ​នោះ​​ ត្រូវតែ​មាន​ការបញ្ជាក់​ដោយរដ្ឋ​ថា​ជា​សាលា​រៀនមិន​មែន​សាធារណៈ។​1 ប៉ុន្តែ​ មណ្ឌលសិក្សាធិការ​នេះ​ ត្រូវបាន​ហាមឃាត់​មិនឲ្យបង់ប្រាក់សម្រាប់​កន្លែងរៀន​នៅក្នុង​សាលា​មត្តេយ្យ​​​សិក្សា​កម្រិតទាប​ឯកជនដោយ​ប្រើ​ប្រាស់​មូលនិធិ​ថវិកាទូទៅទេ​ ប្រសិនបើ​គ្មាន​ការផ្តល់ជូន​កម្មវិធី​ថ្នាក់​ម​ត្តេ​យ្យ​​សិក្សា​កម្រិតទាបសមស្របដែល​មានការរឹត​បន្តឹងតិចបំផុត និងមាន​ការ​បញ្ជាក់នោះទេ​។ 

វាអាចជាការ​ចាំបាច់​ក្នុងការប្រើប្រាស់​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​ ដើម្បី​បង្ហាញ​ថា​សាលាមត្តេយ្យសិក្សាកម្រិតទាប​ឯកជន​ គឺ​​ជា​កម្មវិធី​អប់រំ​សម​ស្រប​ដែលមាន​ការរឹតបន្តឹងតិចបំផុតសម្រាប់​កូនរបស់អ្នក​។​  ប្រសិនបើ​អ្នក​ “ជោគជ័យ​” នៅ​ក្នុង​សវនាការ​ នោះមណ្ឌលសិក្សាធិកា​រ​អា​ច​នឹង​ត្រូវបង់​ប្រាក់សម្រាប់កម្មវិធី​មត្តេយ្យសិក្សា​កម្រិតទាបដែល​គ្មាន​ការប​ញ្ជា​ក់​ដោយប្រើប្រាស់​​មូលនិធិថវិកាទូទៅ​។​ 

  1. Cal. Ed. Code Sec. 56034.[]