បាទ/ចាស។ លក្ខខណ្ឌតម្រូវនៃច្បាប់ IDEA ពាក់ព័ន្ធនឹងការអប់រំកុមារនៅក្នុង “មជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត” (LRE) អនុវត្តទៅលើកុមារដែលមានពិការភាពនៅថ្នាក់មត្តេយ្យសិក្សាកម្រិតទាប។1 មណ្ឌលសិក្សាធិការ ត្រូវតែផ្តល់កម្មវិធីមួយដល់ក្រុមកុមារដែលគ្មានពិការភាព ប្រសិនបើក្រុមការងារកម្មវិធី IEP របស់កុមារកំណត់ថាការនេះគឺមានភាពសមស្រប។ ប៉ុន្តែ ប្រសិនបើមណ្ឌលសិក្សាធិការ មិនមានកម្មវិធីថ្នាក់មត្តេយ្យសិក្សាកម្រិតទាបសម្រាប់កុមារដែលមានពិការភាពនោះទេ នោះមិនមានលក្ខខណ្ឌតម្រូវសហព័ន្ធណាមួយចំពោះកម្មវិធីថ្នាក់មត្តេយ្យសិក្សាកម្រិតទាបទៅទូទាំងមណ្ឌលសិក្សាធិការនោះទេ។ តុលាការមិនបានធ្វើការរឹតបន្តឹងរវាងអាយុចូលរៀននៅសាលា និងអាយុចូលរៀនថ្នាក់មត្តេយ្យសិក្សាកម្រិតទាបនោះទេ នៅពេលដោះស្រាយបញ្ហាលក្ខខណ្ឌតម្រូវដែលកុមារមានពិការភាព គប្បីទទួលបានការអប់រំនៅក្នុងក្រុមកុមារដែលគ្មានពិការភាព។2
ក្នុងករណីគ្មានកម្មវិធីដែលមានស្រាប់សម្រាប់សិស្សថ្នាក់មត្តេយ្យសិក្សាកម្រិតទាបដែលគ្មានពិការភាពនោះទេ លក្ខខណ្ឌតម្រូវ LRE អាចត្រូវបានបំពេញតាមមធ្យោបាយផ្សេងជាជំនួស។ ឧទាហរណ៍ កូនរបស់អ្នកអាចចូលរួមកម្មវិធីថ្នាក់មត្តេយ្យកម្រិតទាប (ពេញម៉ោង ឬក្រៅម៉ោង) ដែលបម្រើដល់កុមារដែលគ្មានពិការភាព (ដូចជាកម្មវិធី Head Start ជាដើម)។ កូនរបស់អ្នកអាចចូលរួមក្នុងកម្មវិធីថ្នាក់មត្តេយ្យកម្រិតទាបសម្រាប់កុមារដែលមានពិការភាព ដែលមានទីតាំងស្ថិតនៅក្នុងសាលាដែលបម្រើដល់កុមារគ្មានពិការភាពដែលគ្រប់អាយុចូលរៀន។ ជាចុងក្រោយ មណ្ឌលសិក្សាធិការអាចបង់ប្រាក់សម្រាប់កន្លែងរៀននៅក្នុងសាលាមត្តេយ្យកម្រិតទាបឯកជន ហើយផ្តល់សេវាបំពេញបន្ថែម។3
តម្រូវការរបស់កូនអ្នកចំពោះកម្មវិធីថ្នាក់មត្តេយ្យកម្រិតទាបចម្រុះ ឬការរួមបញ្ចូលគ្នានៅក្នុងថ្នាក់មត្តេយ្យកម្រិតទាបធម្មតាត្រូវតែបង្កើតឡើងនៅក្នុងកម្មវិធី IEP របស់គាត់។ សូមមើល ជំពូក 7ព័ត៌មានស្តីពីមជ្ឈដ្ឋានដែលមានការរឹតបន្តឹងតិចបំផុត។
- 34 C.F.R. Sec. 300.116(a)(2).[↩]
- L.B. and J.B. v. Nebo School District (10th Cir. 2004) 379 F.3d 966.[↩]
- Cal. Ed. Code Secs. 56441.4 & 56443(a) សូមមើលលិខិត OSEP ថ្ងៃទី 9 ខែមករា ឆ្នាំ 2017; https://sites.ed.gov/idea/files/idea/policy/speced/guid/idea/memosdcltrs/preschool-lre-dcl-1-10-17.pdf[↩]
